កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • វិភាគ​៖ តើ​ស្ត្រី​បឹងកក់​ពិត​ជា​ចង់​ជាប់​ពន្ធនាគារ​ដើម្បី​បាន​មេដាយ​មែន​ទេ​?​

    ក្នុង​ពិធី​ផ្ដល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ពន្លឿ​ននីតិវិធី លើកលែង​ទោស​ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ ឲ្យបាន​មុន​ចូលឆ្នាំ​ខ្មែរ ឬ​មុន​ថ្ងៃ​៨​មីនា​ខាងមុខ​។ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​មិន​ចំ​ឈ្មោះ ដល់​ស្ត្រី​មួយក្រុម​ថា ខំ​រក​វិធី​សព្វបែបយ៉ាង​ឲ្យបាន​ជាប់គុក ដើម្បី​បាន​មេដាយ និង​ងារ​ជា​វីរនារី​ផងដែរ​។

  • លីកាដូ​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​នូវ​ដីកា​ឃុំ​ខ្លួន​លើ​ម្ដាយ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ

    ការ​ដោះ​លែង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​កូន​រស់​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ផ្ដល់​នូវ​ភាព​ធូរ​ស្រាល​ច្រើន ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ជា​ចម្បង​នានា​នៅ​ឡើយ​ទេ។ អង្គការ​លីកាដូ រក​ឃើញ​ដូច្នេះ បន្ទាប់​ពី​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​ក្រសួង​យុត្តិធម៌ ប្រកាស​ថា ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ចំនួន ១៦​នាក់ នឹង​ត្រូវ​ដោះលែង​ឲ្យ​ទាន់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខាង​មុខ។ អង្គការ​លីកាដូ (Licadho) ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​នូវ​ដីកា​ឃុំ​ខ្លួន​លើ​ម្ដាយ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​កំពុង​រង់ចាំ​សវនាការ និង​ពិចារណា​កាត់​បន្ថយ​ទោស​ដល់​អ្នក​ដែល​បាន​ជាប់​ពិរុទ្ធ​ដោយ​ពិចារណា​លើ​អង្គហេតុ​នៃ​បទល្មើស និង​ស្ថានភាព​គ្រួសារ​របស់​ពួកគាត់។

  • សង្គម​ស៊ីវិល​បន្ត​ធ្វើការ​ដោះស្រាយ​ជម្លោះ​ដី​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ជាមួយ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ

    ទំនាស់​ផ្ទៃក្នុង​របស់​អ្នកដឹកនាំ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar Co., LTD) កើត​មាន​ក្នុង​ពេល​តំណាង​ក្រុមហ៊ុន​មួយ​រូប​បាន​អះអាង​ថា ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ដី​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ យ៉ាង​ណា​ក៏ដោយ ការ​អះអាង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​លិខិត​បដិសេធ​ភាព​ជា​តំណាង​របស់​បុគ្គល​នោះ​ទៅ​វិញ។ ការ​សន្យា​ដោះស្រាយ​ទំនាស់​ដី​ដាំ​អំពៅ​ដែល​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ បាន​សន្យា​ជា​ឱឡារិក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងជោ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ដោយសារ​មាន​លិខិត​របស់​ក្រុមហ៊ុន​បដិសេធ លោក សឹង សុច្ចរា ដែល​បាន​អះអាង​កន្លង​មក​ថា ជា​តំណាង​ក្រុមហ៊ុន​ដើម្បី​មក​ជួប​ប្រជាពលរដ្ឋ​ដោះស្រាយ​ទំនាស់​ដី។

  • ​ពលរដ្ឋ​បី​សហគមន៍​នៅ​ខណ្ឌ​ជ្រោយចង្វា​រ សុំ​អន្តរាគមន៍​ពី​សាលាក្រុង​ឲ្យ​ផ្តល់សំណង​លើ​ដី​របស់​ពួកគេ​​

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាង​១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​សុំ​អន្តរាគមន៍​ជា​លើក​ទី​២ ទៅ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​សមរម្យ ករណី​យក​ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ របស់​ពួកគេ​ទៅ​អភិវឌ្ឍន៍ ។​ ​យោង​លិខិតតវ៉ា​លើក​ទី​ពីរ របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី ពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC នៅ​ខណ្ឌ​ជ្រោយចង្វារ​នោះ​រួមមាន សង្កាត់​ជ្រោយចង្វារ ៤៧​គ្រួសារ សង្កាត់​ព្រែកលៀប ៩០​គ្រួសារ និង​សង្កាត់​ព្រែក​តាសេក ១៨​គ្រួសារ ។​

  • ការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយ​ក្នុងពន្ធនាគារ ផ្តល់​នូវភាពធូរស្រាល ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​បញ្ហាជាចំបងនានា​នៅឡើយទេ

    ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពី​ចុងសប្តាហ៍មុន គណកម្មាការ​ដែលដឹកនាំ​ដោយក្រសួង​យុត្តិធម៌ បាន​ប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារ​ចំនួន ១៦នាក់ ដែលក្នុងនោះ​រួមមាន ១៥ នាក់ ជាស្ត្រី​ដែលមានកូន​រស់នៅជាមួយ​ក្នុងពន្ធនាគារ និង​ម្នាក់ជាស្ត្រីដែលមាន​ផ្ទៃពោះ នឹងត្រូវបានដោះ​លែង នៅ​មុនទិវាសិទិ្ធនារីអន្តរជាតិនា​ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថា​រាជរដ្ឋា​ភិបាល ក៏មានផែនការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយក្នុង​ពន្ធនាគារ​ជារៀងរាល់ឆ្នាំ។

    អានបន្ត
  • លីកាដូអំពាវនាវឲ្យយកចិត្ត​ទុក​ដាក់លើ​ស្ថានភាពស្ដ្រី និងកុមារក្នុងពន្ធនាគារ​

    អង្គការ​លីកាដូ ស្នើ​ឲ្យមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ធ្វើឲ្យ​ប្រសើរ​នូវ​ស្ថានភាព​របស់​ស្ដ្រី​មាន​ផ្ទៃពោះ កុមារ និង​ម្ដាយ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ពុំ​ទទួល​បាន​ប្រយោជន៍​ពី​ការលើកលែងទោស​នៅ​ថ្ងៃ​ទី​០៨ មីនា ទិវា​នារី​អន្ដរជាតិ​ខាងមុខនេះ​។​ ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​លីកាដូ ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា បាន​លើកឡើង​ថា​អង្គការ​ស្នើ​ឲ្យមាន​វិធានការ ដើម្បី​ផ្ដល់​ម្ហូបអាហារ និង​ថ្នាំ​បង្ការ​មេរោគ​ឲ្យស្រប​តាម​បទដ្ឋាន​សម្រាប់​កុមារ ស្ដ្រី​ជា​ម្ដាយ​កុមារ និង​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ ដែល​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ការដោះលែង​ក្នុង​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ​ខាងមុខ​។ សេចក្ដីថ្លែងការណ៍​នោះ​បាន​លើកឡើង​ថា​«​អង្គការ​លីកាដូ សូម​សំណូមពរ​ឲ្យមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​របស់​អ្នក​ទាំងនោះ រួម​មាន​ការបង្កើន​ថវិកា​ទិញ​ម្ហូបអាហារ​សម្រាប់​កុមារ និង​ស្ដ្រី​ផ្ទៃពោះ ហើយ​ធានា​ថា​កុមារ​ទាំងនោះ​ទទួលបាន​ថ្នាំ​បង្ការ​មេរោគ​ស្របតាម​បទដ្ឋាន​ជាតិ​»​។​

  • ក្រសួង​ការងារ​ហាម​មិន​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ

    ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​សហគ្រាស​នានា​ មិន​ឲ្យ​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ។ គោល​បំណង​នៃ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​នេះ គឺ​ចង់​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​ការងារ​ដែល​កើត​មាន​ឡើង​ជា​ញឹកញាប់ តែ​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ គ្មាន​ប្រយោជន៍។ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ទោះ​ជា​តាម​រូបភាព​ណា​ក៏​ដោយ រួម​ទាំង​ការ​ស្ម័គ្រ​ចិត្ត​របស់​កម្មករ​ផង គឺ​កម្មករ និង​ថៅកែ​រោងចក្រ​ ឬ​សហគ្រាស​ មិន​អនុញ្ញាត​ ឲ្យ​កម្មករ ឬ​និយោជិក​ធ្វើ​ការងារ​ថែម​ម៉ោង​លើស​ពី ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ គឺ​រយៈពេល​ធ្វើការ​មាន​តែ ១០​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​ម្ចាស់​សហគ្រាស​មិន​អនុវត្ត​តាម ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ការងារ​ដែល​មាន​ជា​ធរមាន​នៅ​ប្រទេស​​កម្ពុជា។

  • ក្រសួង​ការ​ងារ​ណែ​នាំ​​ឲ្យ​ម្ចាស់សហគ្រាស​សុំ​គោល​ការណ៍ពីក្រសួង​ ​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការងា​របន្ថែម​​ម៉ោង​​​

    ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះ​ស្ថានដែល​អនុវត្ត​គោល​ការណ៍​បន្ថែម​ម៉ោង​ខុស​ពី​ច្បាប់​ការងារ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស​ទាំងអស់​ត្រូវ​​សុំ​ការអនុញ្ញាត​ពី​ក្រសួងការងារ​​ជាមុនសិន មុន​នឹង​ចាប់ផ្តើម​ឲ្យ​មាន​ការងារ​បន្ថែម​​ម៉ោង។​

  • ពលរដ្ឋ​១៥​គ្រួសារ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន​និង​ភរិយា​ជួយ​អន្តរាគមន៍​ទំនាស់​ដី

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១៥​គ្រួសារ រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ដែល​ឈ្មួញ​មាន​ទ្រព្យធន​ឃុបឃិត​ជាមួយ​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន​កំពុង​រស់​នៅ។ ​លើស​ពី​នេះ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​បន្ត​ប្ដឹង​ពួកគាត់​ទៅ​តុលាការ ហើយ​សាលា​ដំបូង​ព្រះសីហនុ កោះហៅ​ពួក​គាត់​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ខាង​មុខ។

    អានបន្ត
  • ម៉ុងតាញ៉ា​៣៦​នាក់​ដែល​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​បាន​វិល​ទៅ​លំនៅឋាន

    ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ និង​រៀបចំ​គម្រោង​នាំ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៣៦​នាក់ ជម្លៀស​ទៅ​ទីក្រុង​ភ្នំពេញ នៅ​បន្ត​បាត់​ខ្លួន ក៏​ប៉ុន្តែ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម មួយ​ចំនួន​ក្នុង​ចំណោម ម៉ុងតាញ៉ា ៣៦​នាក់​ដែល​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ទៅ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ពួកគេ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ។ ម៉ុងតាញ៉ា​វៀតណាម ពីរ​នាក់​ឋិត​ក្នុង​ក្រុម​មាន​មនុស្ស ១៨​នាក់ អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បញ្ជូន​ឲ្យ​ទៅ​លំនៅឋាន​វិញ​ហើយ បន្ទាប់​ពី​ពួកគេ​ព្យាយាម​រត់​គេច​ចេញ​ពី​ភូមិ​កំណើត​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ជាង ៥​សប្ដាហ៍។

  • ពលរដ្ឋរងគ្រោះខេត្តស្ទឹងត្រែង ធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២​

    ប្រជាពលរដ្ឋរងគ្រោះមកពីតាមបណ្តាខេត្ត និងអ្នករស់នៅក្នុងឃុំស្រែគរ ខេត្តស្ទឹងត្រែង នៅថ្ងៃ​សៅរ៍នេះ​បាន​ធ្វើពិធីបែបសាសនា ដើម្បី​ដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម​២ និងដើម្បីបន្ទន់ចិត្តដល់រដ្ឋាភិបាលឲ្យបញ្ឈប់គម្រោងសាងសង់នេះ។ ប្រជាពលរដ្ឋរងគ្រោះមកពីខេត្តរតនគិរី អ្នកភូមិក្បាលមាស និងអ្នកភូមិផ្សេងទៀតរស់នៅខេត្តស្ទឹងត្រែង ប្រមាណ២០០នាក់ នៅថ្ងៃ​សៅរ៍បាន​នាំគ្នាធ្វើពិធីដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលទទួលការសាងសង់ទំនប់វារី​អគ្គិសនីសេសានក្រោម​២ ដោយពួកគេអះអាងថាគម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ ក្នុងពិធីនេះ​ ប្រជាពលរដ្ឋនាំគ្នាចងកន្សែងក្រហមរៀងៗខ្លួន និង​ធ្វើ​ពិធី​សែន ដោយ​មាន​ទៀន ធូប អង្ករ និងក្បាលជ្រូកជាដើម។

    អានបន្ត
  • ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​

    ​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់ និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​សរុប​១៥៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​ ​ការប្រកាស​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម​បន្ថែមនិង​ការចែក​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ដល់​ជនអន្តោប្រវេសន៍​ខាងលើ​នេះធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ម្សិលមិញ ដោយ​មាន​ការចូលរួម​ពី​លោក ហែម ថេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ រួមជាមួយ ជនជាតិ​វៀតណាម​ច្រើន​នាក់​ទៀត​ ។​

  • គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ទំនាស់​ដី​នៅ​ខេត្ត​ក្រចេះ​​

    គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាស្នើ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ​និង​ស៊ើបអង្កេត​ករណី​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ទំហំជាង​៣០០០​ហិកតា​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជូន​ប្រជាពលរដ្ឋ ខណៈ​មាន​ការ​ចោទថា ការបែងចែក​ដី​របស់​អាជ្ញាធរខេត្ត​មាន​ភាពមិនប្រក្រតី ។​ ​ការស្នើ​នេះ​ធ្វើឡើង​តាមរយៈលិខិត​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅកាន់លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចុះ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

  • មន្រ្តីក្រសួងយុត្តិធម៌៖ស្រ្តីមានកូន១៥នាក់ និងមានផ្ទៃពោះ១នាក់​នឹងទទួលបានការលើកលែងទោស​

    មន្រ្តីក្រសួង​យុត្តិធម៌ ឲ្យ​ដឹង​ថា​ស្ដ្រីមានកូនដែលកំពុងរស់​នៅ​ក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជាចំនួន១៥នាក់ និងស្រី្ដមានផ្ទៃពោះ១នាក់​ នឹងត្រូវបានទទួលការលើកលែងទោស នៅថ្ងៃ០៨ មីនា ខាងមុខនេះ។ ការលើកលែងទោសនេះធ្វើឡើងតាមការសុំព្រះរាជទានទោសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថាបន្ទាប់ពីមានកិច្ចប្រជុំដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃ​ព្រហស្បតិ៍​ ក្រសួងបានស្រង់ទិន្នន័យចំនួនស្ដ្រីជាប់ក្នុងពន្ធនាគារ១៦នាក់ ដែលត្រូវដោះលែងនៅថ្ងៃទី០៨ ខែមីនា ដែលជាថ្ងៃទិវានារីអន្ដរជាតិ។ លោកបន្ថែមថាក្នុងចំណោមស្ដ្រីទាំងនោះមានស្ដ្រីដែលមានកូននៅជាមួយ១៥នាក់ និងស្ដ្រីមានផ្ទៃពោះម្នាក់ ដែលនឹងត្រូវដោះលែង ហើយគណៈកម្មការនឹងពិនិត្យលើ​ទិន្នន័យ​របស់ខ្លួនបន្ដៗទៀត។

  • Dam foes ‘stay strong’

    អានបន្ត
  • ការដកមន្រ្តីកង​កម្លាំង​ប្រដាប់​អាវុធ និង​មន្រ្តី​តុលាការ​​ចេញពី​ជួរ​ដឹកនាំ​គណបក្ស នយោយបាយ ក្នុង​ការ​ធ្វើ​សកម្មភាព​គាំទ្រ និង​ប្រឆាំង​គណបក្ស​ណាមួយ ដើម្បី​ពង្រឹង នីតិរដ្ឋ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

    ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ - យើងខ្ញុំជាក្រុមសម្ព័ន្ធ​កំណែ​ទម្រង់​ការ​​បោះឆ្នោត (ERA) និង​ក្រុមអង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន ឬនឹង​បញ្ចូល​​មន្រ្តី​តុលាការ និងមន្រ្តី​នៃ​​កង​កម្លាំង​​ ប្រដាប់​អាវុធ​ទៅក្នុង​ជួរដឹកនាំ​គណបក្ស​នយោបាយ​របស់ខ្លួន ដើម្បី​​ចូលរួម​សកម្ម​ភាព​​គាំទ្រ​​គណបក្ស​​ខ្លួន ឬនិង​ប្រឆាំង​គណបក្ស​ផ្សេងៗ។ ការបញ្ចូល​នេះ គឺ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ នីតិរដ្ឋ​ គោល​ការណ៍​ប្រជា​ធិបតេយ្យ ពិសេស​ការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌។

    អានបន្ត
  • សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​​ដក​​មន្ត្រី​​កម្លាំង​ប្រដាប់​អាវុធ ​និង​​តុលាកា​រ​ចេញ​ពី​​ជួរ​​ថ្នាក់​ដឹកនាំ​​នយោបាយ​

    សម្ព័ន្ធ​អង្គការ​​សង្គម​ស៊ីវិល ​ហៅ​​កាត់​​ថា​​អ៊ី​រ៉ា​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី ​២៦ ​កុម្ភៈ​នេះ​ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួម​គ្នា​​មួយ​​ស្តី​ពី​​ការ​ដក​​មន្ត្រី​​កង​កម្លាំង​ប្រដាប់​អាវុធ​និង​​មន្ត្រី​​តុលាការ​​ចេញ​ពី​​ជួរ​​ដឹកនាំ​​គណបក្ស​នយោបាយ​ចេញ​ពី​​សកម្មភាព​​គាំទ្រ ​និង​​ប្រឆាំង​​គណបក្ស​​ណាមួយ​។ ​ប៉ុន្តែ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​អះអាង​ថា ​ការ​ស្នើ​នេះ​ គឺ​​មាន​​លក្ខណៈ​​នយោបាយ​ ហើយ​​ថា​​ពលរដ្ឋ​​ខ្មែរ​​គ្រប់​រូប​​មាន​​សិទ្ធិ​​ធ្វើ​​នយោបាយ។​

  • ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ​ប្រកា​ស​មិន​អត់​ឱន​ចំពោះ​ការ​ប្រើ​ប្រាស់​ពល​កម្មកុមារ​

    ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ នៅថ្ងៃ​ព្រហស្បតិ៍នេះ​ប្រកាស​ថា​ខ្លួន​នឹង​មិន​ឲ្យ​មាន​ពលកម្មកុមារនៅ​តាម​រោងចក្រជា​ដៃ​គូ​ជាដាច់ខាត​​ ដោយ​សន្យា​ថា​នឹង​ដាក់​ទោសទណ្ឌចំពោះ​រោងចក្រណា​ដែល​ប្រើ​ប្រាស់​ពល​កម្មកុមារក្នុង​អាជីវកម្មរ​បស់​ខ្លួន។​ ក្នុង​សន្និសីទ​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ​នៅ​រោងចក្រ​ផលិត​ស្ករស​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្រុម​ហ៊ុន​បាន​ប្រកាសក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ថា​​ខ្លួន​នឹង​មិន​អត់​ឱន​ចំពោះ​ការ​ប្រើ​ប្រាស់​ពល​កម្ម​កុមារ​នៅ​ក្នុង​ចម្ការ​អំពៅ និង​នៅ​ឯ​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ឡើយ​។ សេចក្តីថ្លែង​ការណ៍​​ឲ្យ​ដឹងទៀត​ថា​​ក្រុម​ហ៊ុន​ក៏​នឹង​មិន​អត់​ឱ​ន​ចំពោះ​ការ​ប្រើ​ប្រាស់​កុមារ​នៅ​ក្នុង​អាជីវ​កម្ម​នានា​របស់​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​ ឬ​ផ្តល់​សេវា​ និង​ដៃ​គូនានារបស់​រោងចក្រ និង​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន​នោះ​ដែរ។​

  • សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បញ្ចូល​មន្ត្រី​តុលាការ​និង​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​បក្ស​នយោបាយ

    ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថ្កោលទោស​គណបក្ស​នយោបាយ​ដែល​សំដៅ​លើ​គណបក្ស​កាន់​អំណាច ដែល​បាន​បញ្ចូល​មន្ត្រី​តុលាការ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ ទៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​របស់​ខ្លួន និង​ចូលរួម​សកម្មភាព​ប្រឆាំង​បក្ស​ផ្សេង។ ការ​បញ្ចូល​នេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ ពិសេស​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

  • ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​

    បណ្ដាញ​​អង្គ​ការ​ស​ង្គម​ស៊ី​វិ​លប្រមាណ​១៧​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ថ្កោល​ទោស​ចំ​ពោះ​គ​ណ​បក្ស​ន​យោ​បាយ​ដែល​ប​ញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​ក្នុង​ជួរ​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន ​ដោយ​ចាត់​ទុក​ថា​នេះ​​ការ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ នី​តិ​រដ្ឋ​ គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្ដិ​ធម៌។ អង្គការ​ទាំង​១៧​នោះ​មាន​ដូច​ជា​អង្គការ​​ខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​សមាគមអាដហុក​ជាដើម។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo