កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កម្មករ​រោងចក្រ​ស្មាត​ស៊ើតស៍​ហែ​ក្បួន​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី

    កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ (Smart Shirts Garment Manufacturing Cambodia) ប្រមាណ ១០០​នាក់ ហែ​ក្បួន​សុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។ អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា ឃិន ណាំហោ ថ្លែង​ថា ក្រុម​កម្មករ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន​មិន​ទាន់​អនុវត្ត​តាម​សេចក្តី​បញ្ជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៖ «លុយ​ព្រីម​លុយ​ថ្ងៃ ក្រុមហ៊ុន​ត្រូវ​តែ​រក្សា​ជូន លុយ​ព្រីម​ត្រូវ​កាត់​តាម​រូបមន្ត​សមាមាត្រ និង​ទទួល​តំណាង​កម្មករ​បួន​រូប​ចូល​ធ្វើ​ការ​វិញ ព្រម​ជាមួយ​បង​ប្អូន​កម្មករ»។

  • លោក ស ខេង ថា​ការ​បណ្តេញ​លោក​អាឡិច​មិន​មែន​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​នោះទេ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ការ​បណ្តេញ​​សកម្មជន​តំបន់​អារ៉ែង លោក​អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ជា​រឿង​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន។ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​រាជធានីភ្នំពេញកាលពីរសៀលថ្ងៃ​ចន្ទ ទី​២៣​ខែ​កុម្ភៈ ​ ហើយ​ត្រូវ​បាន​បញ្ជូន​ចេញ​​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​យប់​ថ្ងៃ​ចន្ទដដែល។

  • ​ក្រសួង​មហាផ្ទៃ​ថា​ការកេងប្រវ័ញ្ច​និង​រំលោភ​ផ្លូវភេទ​លើ​កុមារ​មាន​ការកើនឡើង​

    ដ្ឋមន្ត្រីក្រសួង​មហាផ្ទៃឲ្យដឹងថា ករណី​កេងប្រវ័ញ្ច និង​បំពា​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅមាន​ការកើនឡើងដែល​ជនល្មើស​ភាគច្រើនគឺជា​ជន​បរទេស​។ ​ការបង្ហាញ​របាយការណ៍​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី "ការលុបបំបាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​ការអនុវត្ត​ទោស​បន្ថែម" នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦ ​ខែ​កុម្ភៈ ។​

  • ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​

    បណ្ដាញ​​អង្គ​ការ​ស​ង្គម​ស៊ី​វិ​លប្រមាណ​១៧​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ថ្កោល​ទោស​ចំ​ពោះ​គ​ណ​បក្ស​ន​យោ​បាយ​ដែល​ប​ញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​ក្នុង​ជួរ​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន ​ដោយ​ចាត់​ទុក​ថា​នេះ​​ការ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ នី​តិ​រដ្ឋ​ គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្ដិ​ធម៌។ អង្គការ​ទាំង​១៧​នោះ​មាន​ដូច​ជា​អង្គការ​​ខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​សមាគមអាដហុក​ជាដើម។​

  • សហគមន៍ SOS ដាក់​ញត្តិ​ទៅ IFC ស្នើសុំ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី

    ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រមាណ ១០​នាក់ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ស្នើសុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍ ដើម្បី​ស្វែងរក​ដោះស្រាយ​សមរម្យ និង​ផ្តល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។

  • សមាគមរោងចក្រកាត់ដេរស្នើឲ្យសហជីព​បង្ហាញភ័ស្តុតាងបន្ថែម ករណីគំរាមសម្លាប់​

    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ស្នើឲ្យលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ម​ករ បង្ហាញភ័ស្ដុតាងឲ្យបានច្បាស់ ពាក់ព័ន្ធនឹង​ករណីគំរាមសម្លាប់រូបលោកកាលពីពេលថ្មីៗនេះ​។ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឲ្យ​ដឹង​ថា​ភ័ស្ដុតាងជាខ្សែ​អាត់សំឡេងដែលលោក ប៉ាវ ស៊ីណា បង្ហាញតាមរយៈការចុះផ្សាយព័ត៌មានកន្លងមក គឺស្ដាប់មិនច្បាស់ ហើយមិនគួរឲ្យជឿទុកចិត្ត។ សេចក្តីថ្លែង​ការ​ណ៍​បន្ត​ថា​សំឡេងនេះធ្វើឡើង ដើម្បីតែគាំទ្រការចោទប្រកាន់​ប៉ុណ្ណោះ។

  • នាយក​រដ្ឋមន្ត្រី​រំឭក​ជា​ថ្មី​ថា​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​គឺ​តាម​ស្ម័គ្រ​ចិត្ត

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​រូបភាព​នៃ​ការ​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ការ​ចាប់​បង្ខំ​នោះ​ទេ។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទោះ​ជា​ការ​ទទួល​យក​នោះ​តាម​រូបភាព​ណា​ក៏ដោយ ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦០% ឋិត​នៅ​ក្នុង​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ឡើយ។ សំណុំ​រឿង​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី គឺ​ជា​បញ្ហា​រសើប​មួយ ដែល​មជ្ឈដ្ឋាន​នានា​បាន​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​កម្ពុជា ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​បែរ​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ដទៃ​មក​ជំនួស​វិញ។

  • Freedom House ​ឲ្យ​ចំណាត់​ថ្នាក់​​កម្ពុជា​​ក្នុង​ចំណោម​ប្រទេស​មិន​មាន​សេរីភាព

    របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ដែល​ចេញ​ដោយ​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៤ ​សេរី​ភាព​នៅ​លើ​សកល​លោក​មាន​ការ​ធ្លាក់ចុះ​ និង​មាន​ស្ថាន​ភាព​អាក្រក់។​ ក្រុម ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ថា​ ក្នុង​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ​ជាប់​គ្នា​ សេរីភាព​នៅ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ។ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​នេះ​ចាត់​ចូលក្នុង​ចំណោម​ប្រទេស​ដែល ​«មិន​មាន​សេរីភាព»​ទាំង​នោះ​ដែល​ជា​ការ​កើន​ឡើង​នូវ​កង្វល់។​

  • សភាព​អឺរ៉ុប​ចុះ​អង្កេត​និង​ស្រាវជ្រាវ​ព័ត៌មាន​ពី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​​

    សហភាព​អឺរ៉ុប នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ដើម្បី​អង្កេត​ស្រាវជ្រាវ​ប្រមូល​ព៌ត័មាន​បន្ថែម និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​ ​តំណាង​ប្រជាពលរដ្ឋ​នៅ ភូមិ​ឡ​ពាង​លោក ស្ងួន ញួ​ង ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា សហភាព​អឺរ៉ុប​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជំម្លោះដីធ្លី​នៅ​ឡ​ពាង​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ផលប៉ះពាល់​រវាង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ។​

  • អ្នក​បុរីកីឡា​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពី​សាលា​រាជធានី​ភ្នំពេញ

    អ្នក​បុរីកីឡា ក្រុម ៣​មករា ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នៃ​សហគមន៍ អេស.អូ.អេស (SOS) ប្រមាណ ៣០​នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ តំណាង​សហគមន៍ លោកស្រី ជុំ ង៉ាន់ ថ្លែង​ថា ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​ពី​ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក មាស យ៉ាដា អស់​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​លេច​ជា​ផ្លែ​ផ្កា​ណា​មួយ​ដែល​ពួក​គាត់​អាច​សង្ឃឹម​បាន​ឡើយ៖ «ថ្ងៃ​ហ្នឹង​ពួក​ខ្ញុំ​ចូល ពួក​ខ្ញុំ​ក៏​លែង​ហ៊ាន​ចូល ព្រោះ​សាលា​រាជធានី​ភ្នំពេញ​គាត់​បាន​តែ​ភូត​ខ្ញុំ​ហ្នឹង អត់​ដោះស្រាយ​សោះ បើ​សិន​បុរីកីឡា​ទាំង​មូល គាត់​ដោះស្រាយ​ឲ្យ​អ្នក​ណា សូម្បី​តែ​ម្នាក់ ពួក​ខ្ញុំ​អត់​មក​ដែរ»។

  • ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ក្រុង​សៀមរាប​តវ៉ា​បិទ​ផ្លូវ​ប្រឆាំង​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ

    ប្រជាពលរដ្ឋ​ជាង ១០០​នាក់ នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល ក្រុង​សៀមរាប បាន​លើក​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​អប្សរា កែង​នឹង​ផ្លូវ​ទៅ​ភូមិ​ត្រាំនាគ មិន​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចេញ​ចូល​បាន​ទេ​ចាប់​តាំង​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ការ​បិទ​ផ្លូវ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ​របស់​ពួកគេ​ត​ទៅ​ទៀត ក៏​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ។ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ម្សិលមិញ​នេះ អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​ជាង ២០​ខ្នង ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​បាន​សាងសង់​នៅ​បរិវេណ​ដី​បុរី​វប្បធម៌​និង​ទេសចរណ៍​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​អប្សរា។

  • អ្នកភូមិ​បិទផ្លូវ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​​

    ប្រជាពលរដ្ឋ​ជាង​មួយ​រយ​នាក់ នៅ​សង្កាត់​អំពិល ក្រុង​សៀមរាប ខេត្ដ​សៀមរាប នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្ដុំ​គ្នា​បិទ​ផ្លូវ​ជាតិ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ដ​នេះ ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ ករណី​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ​ការតវ៉ា​នេះ កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​រុះរើ​លំនៅដ្ឋាន​ពួកគេ​ចំនួន​២៤​ខ្នង​ផ្ទះ និង​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ដី​ពួកគេ ខណៈ​ដែល​ពួកគាត់​ទៅ​រក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ខេត្ដ​សៀម​រប ឲ្យជួយ​ដំណោះស្រាយ​។​

  • សង្គម​ស៊ីវិល​រិះគន់​សម្តី​លោក ហ៊ុន សែន ដែល​ព្រមាន​បាញ់​កាំជ្រួច​ហ្វូង​ចូល​តំបន់​អា​រ៉ែ​ង​ខេត្ត​កោះកុង​

    មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ពុធ​នេះ រិះគន់​វោហា​សាស្ត្រ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ករណី​ព្រមាន​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង ថា​ជា​ការបញ្ចេញមតិ​ទាំង​កំហឹង និង​ហិង្សា។ ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត កាលពី​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ម្សិលមិញថា​នឹង​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ប្រសិនបើ​មាន​បុគ្គល​ណាមួយ​យក​ទីតាំង​នោះ​ធ្វើជា​តំបន់អបគមន៍ ។ លោក​មានប្រសាសន៍ថា «​បើ​ចង់​បង្កើត​អបគមន៍​សូម​អញ្ជើញ ដាក់ BM21 ឥឡូវ​ទាន់​មាន​ធុន​ថ្មីៗ​ផង យ៉ាប់​ពេក​ហ្ម​ង តែ​គេ​មិន​ចោទ​ដល់​ថ្នាក់​ប៉ុណ្ណឹង ប៉ុន្តែ​ដល់​ពេល​ថា្នក់​ហ៊ាន គេ​គ្រាន់តែ​ទៅ​សិក្សា​ពិនិត្យមើល ហ៊ាន​ចាប់​គេ​ដែរ​» ។​

  • អ្នក​ដែល​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​ប្រមូលផ្តុំ​គ្នា​ម្តងទៀត រំឭក​ការឈឺចាប់​មុខ​សាលា​រាជធានី​ភ្នំពេញ​​

    តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី បង្ហាញ​ការខកចិត្ត​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ នូវ​អ្វី​ដែល​ពួកគេ​ចោទថា សាលា​រាជធានី​ភ្នំពេញ ហាក់​គេចវេស​ពី​ការទទួលខុសត្រូវ រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ខណៈ​អ្នកភូមិ​ត្រូវ​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​មិន​ទាន់​ត្រូវបាន​ដោះស្រាយ ។​ ​តំណាង​អ្នក​តវ៉ា​ម្នាក់​ក្នុងចំណោម​តំណាង​ជិត​២០​នាក់​ផ្សេង​ទៀត គឺ​អ្នកស្រី ជុំ ង៉ាន់ ប្រាក់​អ្នកសារព័ត៌មាន ពេល​ប្រមូល​ប្រមូលផ្តុំ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា ជាង​៣​ឆ្នាំ​នេះ​ពួកគេ​បាត់បង់​ផ្ទះសម្បែង ដីធ្លី​មុខរបរ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ដោយសារ​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្តេញ​ពួកគេ​ចេញ​ទាំង​បង្ខំ ។​

  • អាជ្ញាធរ​ចាប់​ជន​ជាតិ​ម៉ុងតាញ៉ា​បួន​នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ

    មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ចាប់​បង្ខំ​បញ្ជូនចេញជនជាតិ​ភាគ​តិច​ចារ៉ាយ​ឬ​ម៉ុង តាញ៉ា​ មក​ពី​ប្រទេស​វៀតណាម​ចំនួន​៤​នាក់​ទៅ​ឱ្យអាជ្ញាធរ​វៀតណាម​វិញ​ក្រោយ​ពី​បាន​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម។​

  • តំណាង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ជួប​អ្នក​ភូមិ​នៅ​ស្រុក​ឱរ៉ាល់​ដោះស្រាយ​បញ្ហា​ដី

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) របស់​លោក លី យ៉ុងផាត់ ប្រមាណ​ជាង ២០០​នាក់ មក​ពី ៩​ភូមិ ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​នៅ​វត្ត​ត្រពាំងជោ ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ដីធ្លី។ ប្រជាពលរដ្ឋ​បាន​លើក​បញ្ហា​សំខាន់ៗ​ចំនួន ៣​ចំណុច​ស្នើ​ទៅ​ដល់​ក្រុមហ៊ុន។ ទី​១ ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​មក​ឲ្យ​ពួកគាត់​វិញ។ ទី​២ ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ខាង​ខូចខាត ដោយសារ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​មុខ​របរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ទី​៣ ទាមទារ​ឲ្យ​ក្រុមហ៊ុន​គិតគូរ​ដោះស្រាយ​ជីវភាព និង​សង​សំណង​ដល់​គ្រួសារ​ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​កន្លង​មក។

  • តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដី​១៩​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​តវ៉ា​ទាមទារ​​រក​ដំណោះស្រាយ

    តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ១៩​សហគមន៍ មាន​គ្នា​ប្រមាណ​ជិត ៦០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ហើយ​មិន​មាន​ដំណោះស្រាយ។ បន្ទាប់​ពី​មាន​ការ​តវ៉ា ដោយ​មាន​លើក​បដា និង​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា អភិបាល​រង​​ខេត្ត​ព្រះសីហនុ លោក ស៊្រុន ស៊្រន់ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង ១៩​សហគមន៍​ចូល​ជួប​ពិភាក្សា និង​បាន​ទទួល​យក​ញត្តិ​ពី​ពលរដ្ឋ​ដើម្បី​ទៅ​ពិនិត្យ​និង​ដោះស្រាយ​នៅ​ពេល​ក្រោយ។

  • ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​នៅ​ពោធិ៍សាត់​បារម្ភ​បាត់​បង់​លំនៅឋាន​ដោយ​គម្រោង​អភិវឌ្ឍន៍

    ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ​ដែល​សង់​ផ្ទះ និង​ខ្ទម​រស់នៅ​ក្នុង​ព្រៃ​ក្បែរ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​តាំង​ទីលំនៅ​របស់​ខ្លួន ខណៈ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​បន្ថែម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ល្អាង ហើយ​គ្រោង​អភិវឌ្ឍ​តំបន់​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍។ មុន​នឹង​ធ្វើ​ដំណើរ​ដល់​លំនៅឋាន​របស់​អ្នក​ភូមិ ឬ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច នេះ គេ​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រួស​ក្រហម​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ មក​ដល់​ចំណុច​ភូមិ​អូរដីកា នៃ​ឃុំ​ក្រពើពីរ ទើប​បន្ត​ដំណើរ​ចូល​ព្រៃ​កាត់​តាម​ជ្រលង​អូរ និង​ឡើង​ភ្នំ​ជិត ៨​គីឡូម៉ែត្រ​ទៀត។

  • លីកាដូ និង​UN នឹងតាមដានក​រណី​គំរាម​​សម្លាប់​មេដឹកនាំសហជីព​

    មេដឹកនាំសហជីព និង​ជា​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹងថា​អង្គការ​លីកាដូ និងអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ នឹងតាមដានក​រណី​គំរាម​​សម្លាប់រូបលោក ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​អន្តរាគមន៍​លើករណីនេះ។​ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា​លោក​បាន​ជួប​ពិភាក្សា​កាលពីថ្ងៃ​ចន្ទ​​ជាមួយមន្រ្តី​​អង្គការ​លីកាដូ និងមន្រ្តី​អង្គ​ការ​សហ​ប្រជា​ជាតិប្រ​ចាំ​នៅ​​កម្ពុជា ដោយ​​អង្គការ​ទាំង​ពីរ​បាន​សន្យា​ថា​នឹង​ស៊ើប​អង្កេត​លើករ​ណី​​គំរា​មសម្លាប់​រូប​លោក​។ លោក​ប៉ាវ ​ស៊ី​ណា ​បាន​និយា​យថា«ម្សិលមិញ​ខ្ញុំបាន​ជួប​ជា​មួយ​អង្គការលីកាដូ​ និង យូអិន​ អង្គការទាំង២​ហ្នឹង​គាត់​នឹងជួយ​តាម​ដាន​នូវ​សំណុំ​​រឿ​ងនេះ ហើយ​គាត់​នឹងប​ន្ដឃ្លាំមើ​ល​ទៀត​ជាមួយ​​សមត្ថ​កិច្ច​ក្រោយពី​យើង​ដាក់​ពាក្យ​បណ្ដឹង​»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo