កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សកម្មជន​អារ៉ែង លោកអាឡិច ត្រូវ​បាន​ចាប់ខ្លួនហើយ​​

    សកម្មជនអារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​ចាប់ខ្លួនហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទនេះ។ អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ​ នៅ​វេលាម៉ោង​ប្រហែល​១និង​៣០នាទី​ ។ លោក​បន្ត​ថា​​ក្រុម​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍មួយ​រូប​មិន​ស្គាល់​ឈ្មោះ បាន​ចាប់ខ្លួន​លោកអាឡិច ដាក់​រថយន្ត​មួយ ​។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​សមត្ថកិច្ច​នឹង​បញ្ជូន​លោក​អាឡិច​ទៅ​ណា​នោះ​ទេ ។ លោក​ថា​លោក​កំពុង​​ធ្វើ​ដំណើរ​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បី​តាម​ដាន​ករណីនេះ ។​

  • សកម្មជនអារ៉ែង លោក អាឡិច នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅ​យប់​ថ្ងៃ​ចន្ទនេះ​

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេច​បញ្ជូន​សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ចេញ​ពីប្រទេស​​កម្ពុជានៅ​យប់​ថ្ងៃ​ចន្ទនេះ។​ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​ជាង​១រសៀល។​​ លោក​អាឡិច បាន​ផ្ញើ​សារSMS​នៅ​ម៉ោង​ប្រមាណ​៤និង​៤០នាទីក្រោយ​ការ​ចាប់ខ្លួន​ថា​​លោក​នឹងត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅពេលនេះ។

  • នាយករដ្ឋមន្រ្តី​គាំទ្រ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​អារ៉ែង លោក​អាឡិច​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ​ ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​ ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិលមួយ​ចំនួន និ​ង​អ្នក​នយោបាយ​បាន​​រិះគន់​រដ្ឋាភិបាល​ចំពោះ​ចំណាត់​ការ​​លើ​សកម្មជន​បរទេសជន​ជាតិ​អេស្ប៉ាញ លោក អាឡិច​​។​

  • នាយករដ្ឋមន្រ្តី​ស្នើ​ឲ្យ​ដោះ​លែង​ស្រ្តីដែល​មាន​កូន និងមាន​​ផ្ទៃ​ពោះ​ កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី និង​មន្រ្តីពាក់​ព័ន្ធ​ទាំងអស់​ រៀបចំ​សំណុំ​ឯកសារ​ក្នុង​​ការ​ដោះ​លែង​ស្រ្តី​ដែល​មាន​កូន និង​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្នាក់​នៅពន្ធនាគារ​ ដើម្បី​​ធានាថា​កូនៗ​របស់​គេ​មិន​កើត​​ក្នុង​ពន្ធ​នា​គារ។​ លោក​នាយករដ្ឋមន្រ្តី​លើក​ឡើង​ថាការ​ដោះ​លែង​អ្នក​មាន​កូន និង​អ្នក​មា​នផ្ទៃពោះ​ដែល​រស់​នៅ​ក្នុង​ពន្ធ​នាគារ​ អាច​ធ្វើ​ឡើង​ឲ្យ​បាន​មុនចូល​ឆ្នាំ​ខ្មែរ​ ក្នុង​ខែ​មេសា តែ​​សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ អាច​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ទិវា​សិទ្ធិ​នារី ៨មីនា ខាងមុខនេះ។​

  • អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ៖ លោកអាឡិច​ត្រូវ​បាន​ដាក់​ចូលបញ្ជីខ្មៅ​

    មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ នៅរសៀលថ្ងៃចន្ទនេះ​ឲ្យ​ដឹង​ថាអាជ្ញាធរ​នឹង​បណ្តេញ​​​សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ចេញ​ពីប្រទេស​​កម្ពុជា រួច​ដាក់​ចូល​ក្នុងបញ្ជីខ្មៅ។​ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​ជាង​១រសៀល។​​

  • ​សកម្មជន​ដីធ្លី​បារម្ភ​ពី​ការរលូត​កូន​បន្ទាប់​ពី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​​

    ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ដែល​ត្រូវ​សម្រាលកូន​នៅក្នុង​ខែ​នេះ បារម្ភ​ពី​ការ​រលូត​កូន បន្ទាប់ពី​មាន​ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ចខណៈ​រូបគាត់​​ និង​សកម្មជន​ផ្សេង​ទៀត​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍ពីលោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​។​ ស្ត្រី​ដែល​បារម្ភ​ពី​ការ​រលូត​កូន​នោះ​មក​ពី​សហគមន៍​ភ្នំ​បាត ឈ្មោះ ខៀវ ល័យ​ ។ ការប៉ះទង្គិច​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ខណៈ​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ ស្វែងរក​កិច្ច​អន្តរាគមន៍​ករណី​ដីធ្លី ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចេញមុខ​រារាំង​ ។

  • នាយករដ្ឋមន្រ្តី​ប្រតិកម្ម​នឹង​សង្គមស៊ីវិលដែល​រិះគន់​លោកថា​លូក​ដៃ​ក្នុង​កិច្ច​ការ​តុលាការ​​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រតិកម្ម​នឹង​​សង្គមស៊ីវិលមួយ​ចំនួន​​ ដែល​​លោក​ចាត់​ទុក​ថា​ប្រើ​អំណា​ច​ហួស​ហេតុ​លើ​រដ្ឋាភិបាល ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គតុលាការ។​​ លោក​នាយករដ្ឋមន្រ្តី​ប្រតិកម្ម​បែប​នេះ​ ក្រោយ​មាន​ការ​រិះគន់​​ថាលោក​ ហ៊ុន សែន បាន​​ប្រើ​អំណាច​បំពាន​លើ​អំណាច​តុលា​ការ ​ក្នុង​ករណី​ចាប់ខ្លួន​ឪពុក​ម្តាយ​របស់​លោក​ថោង សារ៉ាត់ មក​ដាក់​ពន្ធ​នា​គារវិញ។ ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា​អ្នក​ខ្លះ​ថា​លោក​ល្អ តែ​អ្នក​ខ្លះ​ថា​លោក​កំពុង​តែ​បំពាន​អំណាចតុលាការ​។ លោក​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់នេះ ដោយ​ស្នើ​ឲ្យ​​ពិនិត្យ​ទំនាក់ទំនងរវាង​អំណាច​ទាំងបី គឺ​អំណាច​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ​ និង​តុលាការ។ លោក​បញ្ជាក់​ថា​​អំណាច​ទាំង​បី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា មិន​អាច​ដាច់​ពីគ្នា​បានទេ។

  • លោក ប៉ាវ ស៊ីណា គ្រោង​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​គម្រោង​ការ​គំរាម​សម្លាប់​ពី​ថៅកែ​​រោងចក្រ

    ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ឲ្យ​ដឹង​ថា លោក​នឹង​ស្វះស្វែង​រក​ការ​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​ក្រោយ​ពី​ទទួល​បាន​សារ​គំរាម​សម្លាប់​រូប​លោក​រួច។ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ អ្នក​គ្រប់គ្រង​រោងចក្រ ប៊ី.ដាប់បឹលយូ (BW=Beautiful Window) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត គំរាម​ថា មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន​ក្នុង​តំបន់​នេះ កំពុង​ប្រមូល​លុយ​គ្នា​ដើម្បី​ជួល​ឃាតក​បាញ់​សម្លាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។ លោក ប៉ាវ ស៊ីណា ថ្លែង​ថា លោក​មិន​បារម្ភ​ចំពោះ​សារ​គំរាម​បាញ់​សម្លាប់​រូប​លោក​​ដោយ​ក្រុម​ថៅកែ​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់​សេដ្ឋកិច្ច មេនហាតធេន (Manhattan) ក្រុង​បាវិត​នេះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ការ​តស៊ូ​មតិ​របស់​លោក​សព្វថ្ងៃ​នេះ គឺ​ពុំ​មាន​អ្វី​ដែល​​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ភាគី​ខាង​ណា​​ឡើយ ក្រៅ​ពី​សម្របសម្រួល​ឲ្យ​មាន​ដំណោះស្រាយ ឈ្នះៗ​ទាំង​សង្ខាង​ប៉ុណ្ណោះ។

  • ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នឹង​ប្រមូលផ្តុំ​នៅ​មុខ​មន្ទីរ​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​ព្រះសីហនុ​​

    បណ្ដាញ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជា​៣០០​នាក់មកពី​២០​សហគមន៍​រស់នៅ​ភូមិ​០១ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ (​ហៅ​សហគមន៍​កំពេ​ញចាស់​) នឹង​ប្រមូលផ្តុំ​នៅ​មុខ​មន្ទីរ​នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹកស្អែកដើម្បី​ទាមទារ​ឲ្យមាន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ ។​ ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ដ​ព្រះសីហនុ​អ្នកស្រី ហង្ស ចិន្ដា ឲ្យ​VOD​ដឹងថា កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​១៩៩៦ ប្រជាពលរដ្ឋ​ចំនួន​៩៣ គ្រួសារ​ត្រូវ​បាន​អតីត​អភិបាលរង​ខេត្ដ​ព្រះសីហនុ​លោក ខឹម បូរ ដេញ​ចេញ​ពី​ផ្ទះ​ដោយ​អះអាងថា យក​តំបន់​ទាំងនោះ​អនុវត្ដ​ន៍​ធ្វើជា​កន្លែង​ទេសចរណ៍ ហើយ​នៅពេល​ដែល​ឈូសឆាយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​បែរ​ជា​យក​ដី​ចែក​គ្នា​ជា​លក្ខណៈ​ឯកជន​ទៅ​វិញ ។​

  • CCHR បារម្ភ​ថា​ស្ថាប័ន​នីតិប្រតិបត្តិ​មាន​ឥទ្ធិ​លព​ល​លើ​ប្រព័ន្ធ​តុលាការ​ហួសហេតុ​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការដក​តំណែង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អាំង មាលតី ដោយ​មាន​ភាព​ប្រញាប់ប្រញាល់បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ស​ចៅក្រម​ស៊ើបអង្កេត​សំណុំរឿង​ដោះលែង​ឪពុក​ម្តាយ​លោក​ថោង សារ៉ាត់ ​។​

  • អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ​ករណី​ហ៊ាន​តវ៉ា​ជម្លោះ​ដីធ្លី​​

    ​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ កាល​ពី​ម្សិលមិញ ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ ដាក់ពន្ធនាគារ បើ​ពួកគាត់​ហ៊ាន​តវ៉ា​ករណី​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​សិលា​ដា​មិច នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន​ ។ ​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ប្រហែល​៥០​នាក់ ទៅ​ដេកចាំ​ដី​រយៈពេល​ពីរ​យប់ ដើម្បី​ការពារ កុំឲ្យ​ក្រុមហ៊ុន​សិលាដាមិ​ចនោះ យក​គ្រឿងចក្រ​ឈូសឆាយ​ដី​ពួកគាត់ ។​

  • លោក អា​ឡិច នឹង​បង់ថ្លៃ​ការផាកពិន័យ​តាមច្បាប់​អន្តោប្រវេសន៍ ដើម្បី​រស់​នៅ​កម្ពុជា​រយៈពេល ១​ខែ​ទៀត​​

    សកម្មជន​ការពា​រេ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​ជនជាតិ​បរទេស​លោក អា​ឡិច នៅ​ថ្ងៃ​សៅរ៍​នេះអះអាងថា លោក​នឹង​បង់ប្រាក់​តាម​ការផាកពិន័យ​របស់​ច្បាប់​អន្តោប្រវេសន៍ដើម្បី​រស់​នៅលើ​ទឹកដី​កម្ពុជា​បន្ត​ទៀត​រយៈពេល​មួយខែបន្ទាប់​ពី​ទិដ្ឋា​របស់​លោក​ហួសកំណត់​ ។​

  • សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​ឥទ្ធិពល​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​មុខងារ​របស់​តុលាការ

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សម្ដែង​ការ​បារម្ភ​ចំពោះ​ឥទ្ធិពល​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​ការ​បំពេញ​មុខងារ​របស់​តុលាការ​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ គឺ​នៅ​ក្រោយ​ពី​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដក​តំណែង​ភ្លាមៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ចៅក្រម​ដែល​កាន់​សំណុំរឿង​ក្តី​របស់​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់។

  • សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​ឥទ្ធិពល​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​មុខងារ​របស់​តុលាការ

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សម្ដែង​ការ​បារម្ភ​ចំពោះ​ឥទ្ធិពល​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​ការ​បំពេញ​មុខងារ​របស់​តុលាការ​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ គឺ​នៅ​ក្រោយ​ពី​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដក​តំណែង​ភ្លាមៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ចៅក្រម​ដែល​កាន់​សំណុំរឿង​ក្តី​របស់​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់។ បញ្ហា​ទាក់ទង​ការ​ដក​តំណែង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី កាល​ពី​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះលែង​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ។

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

    យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៥​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ និង​ក្រសួងយុត្តិធម៌​ចំនួន​១៧​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្ទេរ​មុខ​តំណែង​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៨៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដូច​តទៅ​ ៖

  • មេដឹកនាំ​សហជីព​លោក ប៉ាវ ស៊ីណា រង​ការ​គំរាម​សម្លាប់​​

    លោក ប៉ាវ ស៊ីណា ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​កម្មក​រអះអាងថា ខ្លួន​ត្រូវបាន​ក្រុម​ថៅកែ​រោងចក្រ​មួយ​ចំនួន​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង គំរាម​សម្លាប់​ដោយសារ​លោក​ចូលរួម​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​រោងចក្រ​នៅ​តំបន់​នោះ​កន្លងមក​​ ។​

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

    យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៥​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ និង​ក្រសួងយុត្តិធម៌​ចំនួន​១៧​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្ទេរ​មុខ​តំណែង​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៨៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដូច​តទៅ​ ៖

  • ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨៣ ស្នើ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ដល់​លោក​អា​ឡិច​​

    អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន​៨៣ ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​បរិស្ថាន ដើម្បី​ឲ្យ​ជន​បរទេសរូ​ប​នេះ​បាន​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្តទៀត ។​ សេចក្ដី​ថ្លៃ​ង​ការណ៍​រួម​ចុះ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អង្គការ​ទាំង​៨៣​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ឲ្យ​លោកអា​ឡិច ដើម្បី​ឲ្យ​ជន​បរទេសរូ​ប​នេះ​អាច​ចូលរួម​សកម្មភាព​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​បន្តទៀត ។​

  • កម្មករ​រោងចក្រ​នៅ​រោងចក្រ ​ខ្វាន់​ទុម​ក្លូស៊ី​ ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​២៨​ដូល្លារ​បន្លែម​លើ​ប្រាក់ខែ​គោល​​

    កម្មករ​រោងចក្រ​ខ្វាន់​ទុម​ក្លូស៊ី​ជាង​២០០០​នាក់​នៅ​សង្កាត់​ចោមចៅ​ ខ័ណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ ២៨ ដុល្លារ បន្ថែម​លើ​ប្រាក់ខែ​គោល​របស់​ពួកគេ និង​ទាមទា​លក្ខខណ្ឌ​ការងារ​មួយចំនួន​។ ​កម្មករ​ដែល​ចូលរួម​តវ៉ា បាន​ត្អូញត្អែរថា ប្រាក់ខែ​គោល​១២៨​ដុល្លារ មិន​អាច​ទ្រទ្រង់​ការ ចំណាយ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់​បាន​ទេ ទើប​នាំ​ឲ្យ​ពួកគេ ទាមទារ ឲ្យ​ថៅកែ​បន្ថែម​ប្រាក់​អត្ថប្រយោជន៍​ការងារ​២៨​ដុល្លារ​បន្ថែមទៀត​។​

  • ​សង្គម​ស៊ីវិល​ថា គម្រោង​ចាប់បញ្ជូនលោក អា​ឡិច ចេញពី​កម្ពុជា ខុសច្បាប់​អន្តោប្រវេសន៍​​

    ​អ្នកច្បាប់​អះអាងថា គម្រោង​ចាប់​បញ្ជូន​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច ចេញពី​កម្ពុជា គឺ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តោប្រវេសន៍ ។​ ​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បើ​លោក អា​ឡិច មិន​ព្រម​ចាកចេញ​ពី​កម្ពុជា ពេល​ទិដ្ឋាការ​របស់​លោក​ផុតកំណត់ ។​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ពន្យល់​ក្នុង​កម្មវិធី​តុមូល​VOD កាលពី​ថ្ងៃ​ពុធ​ម្សិញ​មិញថា លិខិតឆ្លងដែន​របស់​លោក អា​ឡិច​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ស្អែក​នេះ តែ​លោក​អា​ឡិច អាច​បន្ត​ស្នាក់នៅ​កម្ពុជា​បាន ដោយ​មិនបាច់​ទៅសុំ​បន្ត​ទិដ្ឋាការ​ថ្មី ដោយ​ត្រូវ​បង់​ប្រាក់​ពិន័យ​៥​ដុល្លារ​ក្នុង​១​ថ្ងៃ ។ លោក​ថា លោក​អា​ឡិច គឺជា​ជន​បរទេស​មិនមែន​អន្តោប្រវេសន៍ ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​យក​ច្បាប់​អន្តោប្រវេសន៍ ទៅ​អនុវត្ត​លើ​បុគ្គល​នោះបានទេ ។ ​លោក នី ចរិយា បញ្ជាក់ថា បើ​ក្រសួង​មហាផ្ទៃ​ចាប់​បញ្ជូន​លោក​អា​ឡិច​ចេញ​ពីម្ពុ​ជា នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ព្រមទាំង​ប្រយោជន៍​ប្រទេសជាតិ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo