កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
បាតុករស្នើឲ្យអាមេរិកទប់ស្កាត់ការបញ្ជូនជនអន្តោប្រវេសន៍ពីអូស្ត្រាលីចូលមកកម្ពុជា
បាតុករជាង១០០អង្គនាក់នៅព្រឹកថ្ងៃសុក្រនេះ ប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរាជធានីភ្នំពេញ ដើម្បីស្នើឲ្យប្រទេសមហាអំណាចនេះ ជួយទប់ស្កាត់ជនអន្តោប្រវេសន៍ដែលអូស្ត្រាលីដែលគ្រោងបញ្ជូនឲ្យរស់នៅលើទឹកដីកម្ពុជា។ បាតុកររួមមានសកម្មជនការពារសិទ្ធិដីធ្លី ព្រះសង្ឃ និងសមាគមយុវជន បានប្រមូលផ្តុំនៅមុខស្ថានអាមេរិកនៅព្រឹកនេះ ដើម្បីដាក់ញត្តិសុំឲ្យជួយទប់ស្កាត់ជនអន្តោប្រវេសន៍មកអូស្ត្រាលីមកកម្ពុជា។
-
រាជរដ្ឋាភិបាលសម្រេចដកហូតដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន១១
ក្រសួងបរិស្ថានប្រកាសដកហូតដីជាង៥ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន១១ ក្រោមហេតុផលថាក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍទៅលើដី និងដីទាំងនោះបច្ចុប្បន្នប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការដកហូតដីពីក្រុមហ៊ុនចំនួន១១ ដែលបន្ថែមទៅលើក្រុមហ៊ុនចំនួន៨ដែលក្រសួងបរិស្ថានបានប្រកាសដកដីប្រមាណ១២៤៦០ហិកតា កាលពីពេលថ្មីៗនេះ។
-
កម្មករមកពីរោងចក្រមួយបាតុកម្មនៅខាងមុខស្ថាប័នពាក់ព័ន្ធចំនួន៣
កម្មករប្រមាណ ៥០០នាក់មកពីរោងចក្រ វ៉ាយ អែន ដាប់បែលយូ នៅភូមិព្រែកជ្រៃសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើបាតុកម្មនៅខាងមុខស្ថាប័នពាក់ព័ន្ធចំនួន ៣ នៅថ្ងៃសុក្រនេះ ស្នើឲ្យដាក់សំពាធទៅថៅកែរោងចក្រឲ្យបញ្ឈប់រើសអើងសហជីព និងស្រ្តីមានផ្ទៃពោះ។ កម្មករបានហែរក្បួនដោយជិះរថយន្ត និងម៉ូតូពីរោងចក្រទៅស្ថានទូតស៊ុយអែត ក្រុមហ៊ុនបញ្ជារទិញ H&M និងក្រសួងការងារ តាំងពីព្រឹក រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់។
-
អ្នកភូមិបឹងកក់ជំរុញរដ្ឋសភា ឲ្យទម្លាយភាពជាប់គាំងជម្លោះដីធ្លីតាមអនុក្រឹត្យនាយករដ្ឋមន្ត្រី
តំណាងអ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ជំរុញឲ្យរដ្ឋសភា អន្តរាគមន៍ទៅសាលារាជធានីភ្នំពេញ ឲ្យចេញប្តង់កម្មសិទ្ធិដី ជូនអ្នកភូមិតាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ដើម្បីធានាថាវិធានការរបស់រដ្ឋាភិបាល មិនបង្កប់អំពើពុករលួយ។ ប្រាប់អ្នកសារព័ត៌មានមុខមន្ទីររដ្ឋសភា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ មុនដាក់ញត្តិតំណាងអ្នកតវ៉ាម្នាក់ក្នុងចំណោម អ្នកតវ៉ាជិត៤០នាក់ផ្សេងទៀត គឺកញ្ញា សុង ស្រីលាភ ឲ្យដឹងថា កាលពីឆ្នាំ២០១១នាយករដ្ឋមន្ត្រីបានកាត់ដី១២,៤៤ហិកតា ឲ្យអ្នកបឹងកក់ជិតមួយពាន់គ្រួសារិញ ដើម្បីអភិវឌ្ឍន៍នៅនឹងកន្លែង។
-
ពលរដ្ឋមានជម្លោះដីពីខេត្តព្រះវិហារប្រឈមមុខនឹងសមត្ថកិច្ចនៅជិតផ្ទះលោកហ៊ុនសែន
ពលរដ្ឋមានជម្លោះដីមកពីខេត្តព្រះវិហារនាំគ្នាដង្ហែក្បួន ដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ប្រមាណ ២០០នាក់ និងអង្គ បានប្រឈមមុខនឹងសមត្ថកិច្ច និងកងសន្តិសុខសាលាក្រុងប្រមាណ ៣០០នាក់ រារាំងនៅព្រឹកថ្ងៃទី ១៦ តុលា។ ក្រៅពីការដង្ហែក្បួនកាន់បដា ទៅផ្ទះលោកនាយករដ្ឋមន្ត្រី ពលរដ្ឋក៏បាននាំយកញត្តិទៅដាក់ស្ថានទូតអាមេរិក អង់គ្លេស និងស្ថានទូតបារំាង ហើយបន្តឆ្ពោះទៅមន្ទីររដ្ឋសភា ដើម្បីជួយដោះស្រាយជូនពួកគាត់ឲ្យបានលឿន។
-
ពលរដ្ឋ៣៦គ្រួសារជំរុញអភិបាលខេត្ដសៀមរាប ដោះស្រាយជម្លោះដីធ្លីជាមួយមន្ដ្រី គណបក្សហ៊្វុនស៊ិនប៉ិច
ប្រជាពលរដ្ឋ៣៦គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្វែងរកអន្ដរាគមន៍ពីអភិបាលខេត្ដសៀមរាប ដើម្បីឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយមន្ដ្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋជាង៣០នាក់តំណាងឲ្យ៣៦គ្រួសារ បានយកញត្តិទៅដាក់ជូនអភិបាលខេត្តសៀមរាប ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
-
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដាក់បញ្ជាដល់បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីចូលធ្វើការវិញ
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដាក់បញ្ជាដល់បុគ្គលិកក្រុមហ៊ុន ម៉ៅការផលិតផ្ទាំងរូបភាព និងរចនាម៉ូដឈ្មោះ ទ្រូថាមអាស៊ី (Truetime Asia) ដែលមានជម្លោះជាមួយអ្នកគ្រប់គ្រង ឲ្យចូលធ្វើការវិញនៅថ្ងៃទី១៧ តុលា។ ក្នុងលិខិតចុះថ្ងៃទី ១៦ តុលា បានបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុននោះ ផ្អាកធ្វើកូដកម្មជាបន្ទាន់ និងចូលធ្វើការធម្មតា ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាក្រោយ។ លោក ញ៉ែម សុភៈ អ្នកគ្រប់គ្រងក្រុមហ៊ុន ទ្រូថាមអាស៊ី បានឲ្យដឹងថា តាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បុគ្គលិកទាំងអស់ត្រូវចូលធ្វើការវិញដូចធម្មតា និងបញ្ឈប់កូដកម្មមុខក្រុមហ៊ុន។ តែលោកមិនដឹងថាពួកគេ នឹងចូលធ្វើការដូចធម្មតាតាមបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅថ្ងៃទី១៧តុលា ឬក៏យ៉ាងណានោះទេ។
-
តុលាការចេញដីកាឃុំខ្លួនជនជាប់ចោទបីនាក់ពីបទសម្លាប់អ្នកកាសែត
ភ្នំពេញ— បន្ទាប់ពីបានបញ្ចប់ការសាកសួរអស់រយៈពេលពីរថ្ងៃ តុលាការខេត្តក្រចេះបានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទចំនួនបីនាក់ដើម្បីរងចាំជំនុំជម្រះទោសពីបទសង្ស័យថា បានបាញ់សម្លាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យ។ វីអូអេបានព្យាយាមទាក់ទងលោករស់ សាមឌី ចៅក្រមស៊ើបសួរនៃតុលាការខេត្តក្រចេះដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។
-
សង្គមស៊ីវិលស្នើស៊ើបអង្កេតករណីហិង្សាលើបុគ្គលិកអង្គការមួយ
សង្គមស៊ីវិលដែលមានអង្គការជាង១០ នៅថ្ងៃព្រហស្បតិ៍នេះស្នើក្រសួង និងអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតលើការប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកអង្គការសមធម៌កាលពីកន្លងទៅ។ សង្គមស៊ីវិលទាំងនោះរួមមានអង្គការសមធម៌កម្ពុជា សមាគមអាដហុក អង្គការលីកាដូ សមាគមធាងធ្នោត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិការCHRACជាដើម។ សេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃ១៦ខែតុលានេះ ឲ្យដឹងថាអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤ បានរារាំង បំពារបំពាន និងគំរាមកំហែងដល់បុគ្គលិកសិទ្ធិមនុស្ស។សេចក្តីថ្លែងការណ៍បន្តថាថ្មីៗនេះបុគ្គលិករបស់អង្គការសមធម៌កម្ពុជា៤នាក់បានចុះទៅធ្វើការសិក្សាស្រាវជ្រាវដល់មូលដ្ឋាន ក្នុងខេត្តឧត្តរមានជ័យទាក់ទងទៅនឹងផលប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំបណ្ដាលមកពីគម្រោងដីសម្បទានសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍចម្ការដំណាំអំពៅ។ប៉ុន្តែអាជ្ញាធរខេត្តបានរារាំង។
-
អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារហែក្បួនរកកិច្ចអន្តរាគមន៍នៅភ្នំពេញ
អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារប្រមាណ១០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហែក្បួនចេញពីវត្តសាមគ្គីរង្ស៊ីនៅក្នុងរាជធានីភ្នំពេញទៅកាន់ស្ថាប័នចំនួន៤ ដើម្បីឲ្យជួយដោះស្រាយជម្លោះរបស់ពួកគាត់។ គោលដៅនៃការហែក្បួននោះ ប្រជាសហគមន៍យកញត្តិទៅដាក់នៅទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ ប្រជាពលរដ្ឋហែក្បួនដោយថ្មើរជើង មានកាន់បដា "សុំរស់នៅកន្លែងដើមវិញ" និងមានកាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។
-
អង្គការសារព័ត៌មានអន្តរជាតិប្រតិកម្មនឹងការបាញ់សម្លាប់អ្នកកាសែតខ្មែរ
វ៉ាស៊ីនតោន— ក្រុមអង្គការសារព័ត៌មានស.រ.អា.និងអង្គការធំៗមួយចំនួនទៀតបានថ្លែងថា ការបាញ់សម្លាប់អ្នកសារព័ត៌មានខ្មែរម្នាក់គឺជាការបង្ហាញថា កម្ពុជាមិនមាន សេរីភាពសារព័ត៌មាន ហើយក៏ជាការរិតត្បិតសេរីភាពសារព័ត៌មានដែលមានការស៊ើបអង្កេតលើបញ្ហារស៊ើបមួយចំនួនដូចជាបញ្ហាកាប់ឈើខុសច្បាប់នេះដែរ។
-
សង្គមស៊ីវិលបង្កើតបណ្ដាញសង្គមទាមទារឲ្យបក្សជាប់ឆ្នោតដោះស្រាយបញ្ហាជូនពលរដ្ឋ
ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងប្រទេសនេះក៏ជួបនូវបញ្ហាជាច្រើនដែលបណ្ដាលមកពីការអភិវឌ្ឍ ដូចជាការបណ្ដេញចេញពីដីធ្លី ផ្ទះសម្បែងដោយការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនិងករណីផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ងើបតវ៉ារើបម្រាស់ពីការគាបសង្កត់តាមរយៈការតវ៉ា និងធ្វើបាតុកម្មផ្សេងៗ ដើម្បីទាមទារយុត្តិធម៌ ត្រូវបានអាជ្ញាធរបង្ក្រាបជាដើម។ បញ្ហានេះ យុវជននិងតំណាងអង្គការសង្គមស៊ីវិលបានរួមគ្នាបង្កើតបណ្ដាញមួយឈ្មោះថា បណ្ដាញសង្គមដើម្បីរួមគ្នាទាមទារឲ្យគណបក្សនយោបាយជាប់ឆ្នោតដោះស្រាយនូវបញ្ហានានាជូនប្រជាពលរដ្ឋ និងដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដ។
-
រដ្ឋាភិបាលគ្រោងបង្កើតក្រុមការងារចរចាប្រាក់ខែកម្មករនៅសប្តាហ៍ក្រោយ
ភ្នំពេញ— រដ្ឋាភិបាលគ្រោងនឹងបង្កើតក្រុមការងារពិសេសត្រីភាគីមួយសម្រាប់ជជែកស្វែងរកដំណោះស្រាយការដំឡើងប្រាក់ខែឆ្នាំ២០១៥ សម្រាប់ក្រុមកម្មកររោងចក្រ។ នេះបើយោងតាមលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃអង្គារនេះ។ លោក អ៊ិត សំហេង ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះ ក្រោយពីបានចូលបំភ្លឺដល់គណៈកម្មការទី៨នៃរដ្ឋសភាជុំវិញដំណោះស្រាយជម្លោះក្នុងរោងចក្រ CWKH។
-
តុលាការចោទប្រកាន់ជនសង្ស័យបីនាក់ពីបទបាញ់សម្លាប់អ្នកកាសែត
ភ្នំពេញ— តុលាការខេត្តក្រចេះនៅថ្ងៃអង្គារនេះ បានសម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនជាប់ចោទចំនួន៣នាក់ពីបទ៖ សង្ស័យថាជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកកាសែតក្នុងស្រុកម្នាក់កាលពីថ្ងៃអាទិត្យ។ លោក តាំង ទ្រី ជាអ្នកកាសែត និងជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសបណ្តាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ) លោក តាំង ទ្រី ជាអ្នកកាសែត និងជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសបណ្តាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖ សមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ) លោក តាំង ទ្រី អាយុ៤៨ឆ្នាំជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
-
កម្មករតវ៉ាទាមទារឲ្យរដ្ឋសភាដោះស្រាយបញ្ហារោងចក្របិទទ្វា និងដំឡើងប្រាក់ឈ្នួល
កម្មករប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃអង្គារនេះប្រមូលផ្តុំនៅខាងមុខរដ្ឋសភា ដើម្បីទាមទារឲ្យតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ជួយដោះស្រាយបញ្ហារបស់កម្មករ ដែលនាំឲ្យមានការតវ៉ាជាបន្តបន្ទាប់។ ការប្រមូលផ្តុំនេះ ខណៈប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជួបជាមួយរដ្ឋមន្រ្តីក្រសួងការងារនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហារបស់កម្មករកម្មការិនីដែលកំពុងតវ៉ានាពេលបច្ចុប្បន្ន។
-
អ្នកតវ៉ាដុតរូបអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអុីម៉ិច
ប្រជាសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃអង្គារនេះ ដុតរូបអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអុីម៉ិច ដោយសារការតវ៉ាជាបន្តបន្ទាប់ទៅលើដំណោះស្រាយការបណ្តេញចេញ មិនទាន់មានលទ្ធផលណាមួយរហូតមកដល់ពេលនេះ។ ពួកគេប្រមាណ១០០នាក់ ប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដោយលើកបដា ស្រែកទាមទារ និងដុតរូបអ្នកស្រីស៊ុយ សុផាន។
-
ជនសង្ស័យសម្លាប់អ្នកកាសែតនឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ
ជនសង្ស័យ៣រូបដែលជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែតនៅស្រុកស្នួល ខេត្តក្រចេះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកទាំង៣សារភាពថាពួកគេពិតជាបានសម្លាប់អ្នកកាសែត។ ស្នងការរងខេត្តក្រចេះ លោក អ៊ុំ សុភី ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថាជនសង្ស័យទាំង៣រូបនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅម៉ោង២រសៀលនេះ។លោកបញ្ជាក់ថា«យើងកំពុងរៀបចំបញ្ជូនទៅ ប្រហែលនៅម៉ោង២រសៀល យើងបញ្ជូនទៅ យើងកំពុងបំពេញបែបបទនិតិវិធី»។
-
រដ្ឋមន្រ្តីក្រសួងការងារនឹងអន្តរាគមន៍បញ្ចប់ការគំរាមកំហែងលើមេដឹកនាំសហជីព
មន្រ្តីគណបក្សសង្រ្គោះជាតិនៅថ្ងៃអង្គារនេះឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង នឹងអន្តរាគមន៍ទៅភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ការគំរាមកំហែងទៅលើមេដឹកនាំសហជីព។ ការសន្យានេះធ្វើឡើងបន្ទាប់ពីលោក អុិត សំហេង បានជួបជាមួយសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហារបស់កម្មករកម្មការិនីដែលកំពុងតវ៉ាទាមទាររកដំណោះស្រាយ។
-
រដ្ឋមន្រ្តីក្រសួងការងារ ចេញមុខដោះស្រាយបញ្ចប់បញ្ហារបស់កម្មកររោងចក្រហ៊ុយចៀន
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង នៅថ្ងៃអង្គារនេះប្រកាសប្រាប់កម្មកររាប់រយនាក់ថាក្រសួងនឹងអន្តរាគមន៍ឲ្យភាគីរោងចក្រចេញមុខទទួលខុសត្រូវចំពោះប្រាក់អតីតភាពការងាររបស់កម្មកររោងចក្រដេរស្បែកជើងហ៊ុយចៀន និងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលកម្មករកំពុងតែទាមទារ។
-
ជនសង្ស័យ៣នាក់សារភាពថាជាជនដៃដល់សម្លាប់អ្នកកាសែត
មន្ត្រីនគរបាលខេត្តក្រចេះអះអាងថាជនសង្ស័យជាយោធា នគរបាល និងកងរាជអាវុធហត្ថចំនួន៣នាក់ បានសារ ភាពថាជាជនដៃដល់ និងពាក់ព័ន្ធក្នុងករណីសម្លាប់អ្នកកាសែត កាលពីម៉ោង១អធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ នាយរងផ្នែកសេនាធិការនៅអធិការដ្ឋានស្រុកស្នួល លោក ញ៉ាម សោយ៉ុន ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យ៣នាក់បានសារភាពថាខ្លួនជាជនដៃដល់ និងជាអ្នកពាក់ព័ន្ធក្នុងករណីសម្លាប់អ្នកកាសែតនៅចំណុចទួលពន្លៃ ក្នុងភូមិឃ្សឹមខាងក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ពិតមែន។ លោកថាតាមរយៈការសួរចម្លើយជនសង្ស័យទាំង៣នាក់នោះ ពួកគេសារភាពថាពួកគេទាំង៣នាក់ ម្នាក់ជាកងរាជអាវុធហត្ថឈ្មោះ ជា យុទ្ធី ជាជនដៃដល់ ម្នាក់ជាយោធាឈ្មោះ ឃឹម ភក្តី ជាម្ចាស់កាំភ្លើង និងម្នាក់ទៀតជាមន្ត្រីនគរបាលឈ្មោះ ហ៊ាង។