កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មានការប៉ះគ្នាមួយប្រាវក្នុងការតវ៉ារបស់អ្នកមានបញ្ហាដីធ្លីមកពីសហគមន៍បឹងឈូក
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីសហគមន៍បឹងឈូក និងអតីតអ្នកបឹងកក់ជាង១០០នាក់ បានប៉ះទង្គិចមួយប្រាវជាមួយសមត្ថកិច្ច ខណៈពួកគេកំពុងតវ៉ាពីបញ្ហាដីធ្លីនៅមុខសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ។ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងឈូក នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ បាននាំគ្នាមកតវ៉ាទាមទារឲ្យអភិបាលរាជធានីភ្នំពេញ ជំរុញទៅអាជ្ញាធរពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគេចំនួន៤៣គ្រួសារ។
-
បុគ្គលិកទ្រូថាមអាស៊ីបន្តតវ៉ាបន្ទាប់ពីគ្មានដំណោះស្រាយពីក្រសួងការងារ
បុគ្គលិកក្រុមហ៊ុនម៉ៅការផលិតផ្ទាំងរូបភាព និងរចនាម៉ូដឈ្មោះ ទ្រូថាមអាស៊ី (Truetime Asia) ជិត ១០០នាក់ ធ្វើកូដកម្មបន្តទៀតនៅមុខក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៣ តុលា បន្ទាប់ពីថៅកែក្រុមហ៊ុននេះ សម្រេចមិនបញ្ឈប់បុគ្គលិកគ្រប់គ្រងបីនាក់ ដែលមានបញ្ហាជាមួយបុគ្គលិក។ បុគ្គលិកបានចោទប្រកាន់ថា អ្នកគ្រប់គ្រងទាំង៣នាក់នោះ បានវាយបុគ្គលិក និង មានចរិតកោងកាចមើលងាយបុគ្គលិក។ ជម្លោះនេះបានប្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្រោយពីមានការជួបគ្នាមក មិនមានការសម្របសម្រួលគ្នាទេ។ នៅព្រឹកថ្ងៃទី ១៣ តុលានេះ ក្រសួងការងារសម្រេចថា នឹងបញ្ជូនសំណុំរឿងនេះ ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីដោះស្រាយបន្ត។
-
សង្គមស៊ីវិល៖ ច្បាប់គ្រប់គ្រងអុីនធើណែតនឹងក្លាយជាឧបសគ្គដល់យុវជននៅពេលសមាហរណកម្មអាស៊ាន
ក្រុមអង្គការក្នុងស្រុកដែលធ្វើការពាក់ព័ន្ធនឹងយុវជន នៅថ្ងៃចន្ទនេះ បារម្ភថាសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ិនធើណែត នឹងក្លាយជាឧបសគ្គមួយដល់យុវជនក្នុងការចូលរួមអភិវឌ្ឍន៍នៅ ពេលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។ ការព្រួយបារម្ភនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាមួយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងឱកាសដែលយុវជនកម្ពុជាទទួលយុវជន១១នាក់ ដែលមកពី៤ប្រទេស រួមមានជប៉ុន ហ្វីលីពីន មីយ៉ាន់ម៉ា និង ស្រីលង្កា ដើម្បីបង្កើនការយល់ដឹង ផ្លាស់ប្តូរទស្សនៈវិស័យរបស់យុវជននៃរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
-
ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន និងអ្នកមានអំណាចនៅខេត្តព្រះសីហនុ បិទផ្លូវមុខសាលាខេត្ត
ប្រជាកសិករ១០សហគមន៍នៅខេត្តព្រះសីហនុ មានគ្នាជាង៤០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំតវ៉ាបិទផ្លូវនៅសាលាខេត្តនេះ ដើម្បីទាមទារឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហាដីធ្លី ខណៈពួកគេអះអាងថាអ្នកមានអំណាច និងក្រុមហ៊ុនរំលោភបំពានដីធ្លី។ ប្រធានសហគមន៍ព្រៃនប់ លោក ណាំ ថេន ឲ្យVODដឹងនៅព្រឹកនេះថា ប្រជាពលរដ្ឋមានបញ្ហាដីធ្លីរ៉ាំរ៉ៃនៅក្នុងស្រុកព្រៃនប់ និងស្រុកផ្សេងទៀតក្នុងខេត្តព្រះសីហនុឡើងមកដាក់ញត្តិទាមទារឲ្យអភិបាលខេត្តចាត់វិធានការលើក្រុមហ៊ុនមួយឈ្មោះ យ៉ិជិ ដែលបានបិទផ្លូវធ្វើដំណើរបស់ប្រជាពលរដ្ឋ។
-
ពលរដ្ឋខ្មែរប្រកាសធ្វើយុទ្ធនាការណ៍ទ្រង់ទ្រាយធំប្រឆាំងកិច្ចព្រមព្រៀងឲ្យជនភៀសខ្លួនមកនៅកម្ពុជា,
តំណាងបណ្តាញព្រះសង្ឃ និស្សិត បញ្ញវន្ត និងអ្នកមានជម្លោះដីធ្លី ប្រកាសធ្វើយុទ្ធនាការណ៍ នៅចុងសប្តាហ៍នេះ ដើម្បីរកសម្ពាធពីតំណាងអង្គការសហប្រជាជាតិ ប្រឆាំងនឹងកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មករស់នៅស្របច្បាប់នៅកម្ពុជា។ ក្នុងកិច្ចប្រជុំនៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ក្រុមអ្នកតស៊ូមតិទាំងនោះបានរិះគន់ រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ដោយឯកភាពគ្នាយកជនភៀសខ្លួនពីអូស្ត្រាលីចំនួន១០០០នាក់ឲ្យមករស់នៅស្របច្បាប់នៅកម្ពុជា។
-
ពលរដ្ឋសហគមន៍បឹងឈូកទាមទារប្លង់កម្មសិទ្ធិស្របច្បាប់ពីសាលាក្រុង
ពលរដ្ឋសហគមន៍បឹងឈូក៤៣គ្រួសារ រស់នៅក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើការតវ៉ាដើម្បីទាមទារឲ្យសាលារាជធានីភ្នំពេញ ចុះវាស់វែង និងផ្ដល់កម្មសិទ្ធិកាន់កាប់ដីលំនៅឋានរបស់ពួកគាត់នៅព្រឹកថ្ងៃទី ១៣ តុលា។ ពលរដ្ឋអះអាងថាពួកគាត់រស់នៅលើដីនេះ តាំងពីឆ្នាំ១៩៩២ ឯអ្នកខ្លះទៀតតាំងលំនៅតាំងពីឆ្នាំ ១៩៩៨ ដោយមានលិខិតបញ្ជាក់ទីលំនៅ សៀវភៅគ្រួសារ តាមផ្លូវច្បាប់នានា។
-
អ្នកកាសែតម្នាក់នៅខេត្តក្រចេះត្រូវឃាតកបាញ់សម្លាប់
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។ តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់VOD លោក ចាន់ កុសល្យ ឲ្យដឹងថា អ្នកសារព័ត៌មានរូបនោះឈ្មោះ តាំង ទ្រី អាយុ៤៨ ឆ្នាំ ត្រូវបានជនដៃដល់បាញ់សម្លាប់ នៅវេលាម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែតុលា នៅចំណុចទួលពន្លៃ ក្នុងភូមិឃ្សឹមខាងក្រៅ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ខណៈដែលអ្នកយកព័ត៌មានរូបនោះព្យាយាមតាមថតសកម្មភាពជួញឈើខុស ច្បាប់នៅតំបន់នោះ។
-
សាលារាជធានីភ្នំពេញបណ្ដេញតំណាងអ្នកបើករថយន្តក្រុង២នាក់ចេញពីការងារក្រោយតវ៉ា
តំណាងអ្នកបើករថយន្ដក្រុងឲ្យសាលារាជធានីភ្នំពេញ២នាក់ ត្រូវបានបណ្ដេញចេញពីការងារនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីពួកគេដឹកនាំធ្វើបាតុកម្ម ទាមទារឲ្យស្ថាប័នមួយនេះបើកប្រាក់ខែឲ្យពួកគេ៣០០ ដុល្លារក្នុងមួយខែ តាមកិច្ចសន្យាបម្រើការងារ។ តំណាងអ្នកបើកបររថយន្ដក្រុងម្នាក់លោក ធៀត រ៉េត អះអាងថា នៅព្រឹកថ្ងៃអាទិត្យនេះ លោកបានទៅធ្វើការដូចសព្វដង ប៉ុន្ដែ អ្នកចាត់ការបានបណ្ដេញរូបលោក និងអ្នករួមការងារម្នាក់ទៀតឈ្មោះ ចាន់ ថូ ចេញដោយមិនប្រាប់មូលហេតុច្បាស់លាស់។ លោកធៀត រ៉េត បន្ថែមថា អ្នកចាត់ការរូបនោះបានឲ្យពួកលោកទៅជួប នៅមន្ទីរសាធារណការ នាថ្ងៃចន្ទទី១៣ ខែតុលាស្អែកនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ។
-
ប្រជាពលរដ្ឋ៣០គ្រួសារនៅស្រុកសន្ទុកខេត្តកំពង់ធំប្រឈមនឹងការបណ្ដេញចេញ
មន្ដ្រីសង្គមស៊ីវិលមួយរូបអះអាងថា ប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំប្រមាណ៣០គ្រួសារ កំពុងប្រឈមនឹងការបណ្ដេញចេញ ដោយសារកម្លាំងសមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកថ្ងៃអាទិត្យនេះបានចុះរុះរើរបងអ្នកភូមិដោយមិនជូនដំណឹងមុន។ ប្រធានគណៈកម្មាធិការកម្ចាត់អំពើពុករលួយ លោកស្រី ម៉ម ស៊ីថា ដែលចុះឃ្លាំមើលព្រឹត្តិការណ៍រុះរើនោះឲ្យVODដឹងថា កម្លាំងចម្រុះខេត្តកំពង់ធំ បានចុះទៅរុះរើរបងដីរបស់ប្រជាពលរដ្ឋចំនួនជាង៣០គ្រួសារ ដោយគ្មានការជូនដំណឹងដល់អ្នកភូមិ ដែលជាមូលហេតុធ្វើឲ្យពួកគេបារម្ភពីការបណ្ដេញចេញពីលំនៅដ្ឋានដែលកំពុងរស់នៅបច្ចុប្បន្ន។
-
តំណាងរាស្ត្រទាំងពីរបក្សនឹងជួបតំណាងកម្មករ១២នាក់នៅថ្ងៃស្អែកករណីសុំដំឡើងប្រាក់ឈ្នួល
តំណាងរាស្ត្រទាំងពីរបក្ស នៅព្រឹកថ្ងៃអាទិត្យនេះចេញមកទទួលញត្តិរបស់កម្មករប្រមាណ៣០០០នាក់ ហើយសន្យាថា នឹងអនុញ្ញាតឲ្យតំណាងកម្មករ១២នាក់ចូលជួបនៅវិមានរដ្ឋសភា ដើម្បីបញ្ជាក់ពីការដំឡើងប្រាក់ឈ្នួល។ ការសន្យានេះធ្វើឡើង បន្ទាប់ពីតំណាងសហព័ន្ធសហជីពឯករាជ្យទាំង៦ នៅព្រឹកថ្ងៃអាទិត្យនេះ ដឹកនាំកម្មករប្រមាណ៣០០០នាក់ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដើរហែក្បួនយកញត្តិទៅរដ្ឋសភា ស្ថានទូតអាមេរិក និងការិយាល័យសហភាពអឺរ៉ុប ដើម្បីទាមទារប្រាក់ឈ្នួលពីចន្លោះ១៥០ ទៅ១៧៧ ដុល្លារក្នុងមួយខែ ខណៈប្រាក់ឈ្នួលបច្ចុប្បន្នមានត្រឹម១០០ដុល្លារ ប៉ុណ្ណោះ។
-
សមត្ថកិច្ចរារាំងកម្មករមិនឲ្យរកអន្តរាគមន៍ពីសហភាពអឺរ៉ុបរឿងសុំដំឡើងប្រាក់ឈ្នួលរស់នៅសមរម្យ
សមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយខែល ដំបង និងអាវុធ កំពុងដាក់ពង្រាយកម្លាំងរារាំងកម្មករមិនឲ្យយកញត្តិទៅដាក់នៅសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីស្វែងរកសម្ពាធដំឡើងប្រាក់ឈ្នួលដល់កម្មករពីចន្លោះ១៥០ ទៅ១៧៧ដុល្លារក្នុងមួយខែ។ អ្នកយកព័ត៌មានVOD លោក ណាត សុភាព ដែលឃ្លាំមើលព្រឹត្តិការណ៍នោះឲ្យដឹងថា ពេលនេះកម្មករប្រមាណជា៣០០០នាក់ កំពុងប្រឈមមុខជាមួយកម្លាំងសមត្ថកិច្ចរាប់រយនាក់ ដែលដាក់ពង្រាយលើផ្លូវនរោត្តម ជិតផ្ទះនាយករដ្ឋមន្ត្រី មិនឲ្យក្រុមអ្នកតវ៉ាយកញត្តិទៅដាក់នៅការិយាសហភាពអឺរ៉ុបប្រចាំកម្ពុជាតាមការគ្រោងទុក។
-
អង្គការសារព័ត៌មានថ្កោលទោសឃាតកម្មលើអ្នកកាសែតខេត្តក្រចេះ
អង្គការសារព័ត៌មានចំនួនពីរនៅថ្ងៃអាទិត្យនេះថ្កោលទោសឃាតកម្មលើអ្នកកាសែតខេត្តក្រចេះ និងអំពាវនាវឲ្យមានការស៊ើបអង្កេតនិងនាំយកឃាតកមកផ្តន្ទាទោសជាបន្ទាន់។ អង្គការទាំងពីរនោះរួមមានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងសម្ព័ន្ធអ្នកសារព័ត៌មានប្រចាំតំបន់អាស៊ីអាគ្នេយ៍(SEAPA)។
-
អ្នកកាសែតម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅខេត្តក្រចេះ
អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកមួយរូប ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់កាលពីយប់ថ្ងៃទី១១ ឈានចូល ១២ តុលា នៅភូមិទួលពន្លៃ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ការស្លាប់នេះបន្ទាប់ពីអ្នកកាសែតរូបនោះ និងមិត្តរួមការងារចុះទៅយកព័ត៌មានទាក់ទងការដឹកឈើប្រណីតឆ្លងកាត់ឃុំឃ្សឹម។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពួកគាត់កំពុងធ្វើស៊ើបអង្កេតដោយដឹងមុខសញ្ញាខ្លះៗហើយ។
-
អាដហុកយល់ថាឃាតកម្មអ្នកកាសែតខេត្តក្រចេះ ជាការសម្លាប់បំបិទមាត់
សមាគមអាដហុកនៅថ្ងៃអាទិត្យនេះអំពាវនាវឲ្យមានការស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែតមួយរូបនៅខេត្តក្រចេះ ដោយយល់ថានេះជាឃាតកម្មសម្លាប់បំបិទមាត់។ សេចក្តីប្រកាសរបស់សមាគមអាដហុកបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៤ ចន្លោះម៉ោង១២ទៅម៉ោង១យប់រំលងអាធ្រាត្រ អ្នកកាសែតម្នាក់លោក តាំង ទ្រី អាយុ៤៩ឆ្នាំ នៅសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់នៅចំណុចទួលពន្លៃ ភូមិជួរគ្រាំង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ សេចក្តីប្រកាសបន្តថាតាមប្រភពព័ត៌មានបឋមពីមិត្តភ័ក្រ្តជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះទទួលបានព័ត៌មានថាយប់ម្សិលមិញនេះ មានរទេះដឹកឈើប្រណិតចេញពីព្រៃ ហេតុដូចនេះមានអ្នកកាសែតជាច្រើនស្ថាប័នបានទៅជាមួយជនរងគ្រោះដែរដែលមានគ្នាចំនួន០៨នាក់។
-
បើរដ្ឋាភិបាលមិនដំឡើងប្រាក់ឈ្នួលតាមការទាមទារ បាតុកម្មនឹងរីកធំឡើង
កម្មករប្រមាណជាង១០០០នាក់ មកពីសហជីពចំនួន៦ នៅព្រឹកថ្ងៃអាទិត្យនេះ កំពុងតែប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល ដែលអាចឲ្យពួកគេរស់នៅបានសមរម្យ។ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ថ្លែងនៅទីលានប្រជាធិបតេយ្យ នាម៉ោងជិត១០ព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលានេះថា កម្មករប្រមាណ៣០០០នាក់ កំពុងចេញដំណើរមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ធំ និងព្រៃវែង មកជួបជុំគ្នានៅទីលាន ដើម្បីហែញត្តិទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងមន្ទីររដ្ឋសភា ដើម្បីទាមទារប្រាក់ឈ្នួលសមរម្យដល់កម្មករ។
-
សមត្ថកិច្ចខេត្តកំពង់ធំយករណាយន្ដអាររំលំផ្ទះអ្នកភូមិដើម្បីបណ្ដេញចេញ
មន្ដ្រីសង្គមស៊ីវិលមួយរូបអះអាងថាផ្ទះប្រជាពលរដ្ឋមួយខ្នងក្នុងចំណោមផ្ទះជាច្រើនទៀត ត្រូវសមត្ថកិច្ច ខេត្តកំពង់ធំ យករណាយន្ដ អាររំលំ ក្នុងព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំនៅរសៀលថ្ងៃអាទិត្យនេះ។ ប្រធាន គណៈកម្មាធិការកម្ចាត់អំពើពុករលួយ លោក ស្រី ម៉ម ស៊ីថា ដែលស្ថិតនៅកន្លែងកើតហេតុ ឲ្យVODដឹង នៅរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០១៤នេះថាផ្ទះពលរដ្ឋមួយគ្រួសារក្នុងចំណោម៣០គ្រួសារ នៅភូមិថ្មសំលៀង ឃុំសំរោង ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវកម្លាំងចម្រុះយករណាយន្តអារផ្ដាច់ត្រឹមជើងសសរ ហើយស្ទូចយកផ្ទះនោះដាក់រថយន្តដឹកចេញទៅ ។ចំណែកឯពលរដ្ឋមួយចំនួនទៀតកំពុងប្រឈមនឹងការរុះរើដូចគ្នាក្នុងព្រឹត្តិការណ៍បណ្តេញចេញនៅថ្ងៃនេះ។
-
អ្នកកាសែតម្នាក់នៅខេត្តក្រចេះត្រូវឃាតកបាញ់សម្លាប់
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។ តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់VOD លោក ចាន់ កុសល្យ ឲ្យដឹងថា អ្នកសារព័ត៌មានរូបនោះឈ្មោះ តាំង ទ្រី អាយុ៤៨ ឆ្នាំ ត្រូវបានជនដៃដល់បាញ់សម្លាប់ នៅវេលាម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែតុលា នៅចំណុចទួលពន្លៃ ក្នុងភូមិឃ្សឹមខាងក្រៅ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ខណៈដែលអ្នកយកព័ត៌មានរូបនោះព្យាយាមតាមថតសកម្មភាពជួញឈើខុស ច្បាប់នៅតំបន់នោះ។
-
កម្មកររោងចក្រវ៉ាយអេនដាប់ប៊យូហែញត្តិសុំអន្តរាគមន៍ពីរដ្ឋាភិបាល
កម្មកររោងចក្រវ៉ាយអេនដាប់ប៊យូ (Y & W) ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណ១០០នាក់ នាំគ្នាទៅតវ៉ានៅមុខតុលាការក្រុង ខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាទាមទាររកអន្តរាគមន៍ឲ្យថៅកែរោងចក្រយល់ព្រមផ្ដល់លក្ខខណ្ឌ៣ចំណុចដល់កម្មករ នៅថ្ងៃទី ១០ តុលា។ លក្ខខណ្ឌដែលកម្មករទាមទារទាំង៣ចំណុចនោះគឺឲ្យថៅកែរោងចក្រ ផ្ដល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ប្រចាំថ្ងៃ ២ពាន់រៀល ទទួលយកតំណាងកម្មករ២នាក់ឲ្យចូលធ្វើការឡើងវិញ និងស្នើមិនអោយកាត់ប្រាក់ប្រចាំថ្ងៃអំឡុងពេលកម្មករតវ៉ា។
-
រដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីពីររូបទៀតមកបំភ្លឺនៅខែក្រោយ
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាអះអាងថា លោកនឹងកោះហៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌មកបំភ្លឺនៅរដ្ឋសភាក្នុងខែវិច្ឆិកាខាងមុខនេះ។ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ សរសេរលើទំព័រហ្វេសប៊ុកថា គណៈកម្មការទី៧ នៃរដ្ឋសភា នឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មកបំភ្លឺនៅថ្ងៃទី១៩ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
-
ពលរដ្ឋខេត្តកោះកុងសុំអន្តរាគមន៍ពីប្រធានសភាដោះស្រាយជម្លោះដីជាមួយក្រុមហ៊ុន
ពលរដ្ឋមានជម្លោះដីធ្លីជាង ១០០គ្រួសារ មកពីស្រុកបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ ពីប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យផ្អាកសកម្មភាពក្រុមហ៊ុន យូញៀន ឌីវុឡូបមេន គ្រុប (Union Development Group Co.Ltd) នៅព្រឹកថ្ងៃទី ១០ តុលា។ ការអំពាវសុំឲ្យផ្អាកសកម្មភាពរបស់ក្រុមហ៊ុននេះ ពលរដ្ឋបានអះអាងថាក្រុមហ៊ុន បានរំលោភដីស្រែពួកគាត់កំពុងដាំដុះ ហើយសុំឆ្វៀលផ្ទៃដីជិត ២ពាន់ហិកតារ (១,៩៨៩) ចេញពីគម្រោងរបស់ក្រុមហ៊ុនមកវិញ។ ពលរដ្ឋដែលរងផលប៉ះពាល់មកពី៥ ភូមិ គឺភូមិជ័យសែន និងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ និងភូមិចម្លងគោ នៃឃុំថ្មស និងភូមិតានូន និងភូមិបាក់រនាស់ នៃឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។