កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សហជីពរក្សាជំហរ១៧៧ដុល្លារមុនជំនួបជាមួយរដ្ឋមន្ត្រីការងារ
ភ្នំពេញ— ក្រុមសហជីពដែលកំពុងធ្វើការទាមទារការដំឡើងប្រាក់ឈ្នួលឲ្យកម្មកររោងចក្រដ៏ចម្រូងចម្រាស់នឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅសប្តាហ៍ក្រោយមុននឹងមានការធ្វើសេចក្តីសម្រេចរួមជាចុងក្រោយក្នុងការដំឡើងប្រាក់ឈ្នួលនេះ។
-
វិភាគ៖ មោទកភាព ឬហៅថាមោទនភាពរបស់មនុស្សម្នាក់ៗផ្តើមចេញពីណា?
ពាក្យថា «មោទកភាព» ដែលតែងតែនិយមហៅថា «មោទនភាព» នោះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ជាភាព ឬភាវៈជាអ្នករីករាយ ឬភាវៈនៃសេចក្ដីត្រេកអរ ឬសេចក្ដីអរគុណ។ ពាក្យ «មោទនភាព» នេះត្រូវបានប្រជាជនខ្មែរ និងថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែប្រើប្រាស់វា នៅពេលដែលទទួលបានជោគជ័យអ្វីមួយ។ ពាក្យនេះត្រូវបានល្បីរន្ទឺខ្ចរខ្ចាយខ្លាំងនៅឆ្នាំ២០០៨ បន្ទាប់ពីកម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
-
សង្គមស៊ីវិលអន្តរជាតិព្រួយបារម្ភពីការរឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជា
សង្គមស៊ីវិលអន្តរជាតិមួយចំនួនព្រួយបារម្ភ ពីការរឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការបង្កើតច្បាប់របស់រដ្ឋាភិបាលកន្លងមក និងច្បាប់ថ្មីៗទៀតនៅពេលអនាគត។ ពួកគេក៏ផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ដើម្បីបង្កើតបរិយាកាសល្អជុំវិញការគោរពសិទ្ធិមនុស្ស។ ក្ដីព្រួយបារម្ភ និងផ្ដល់អនុសាសន៍នេះ ត្រូវបានសង្គមស៊ីវិលអន្តរជាតិទាំងនោះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារអ៊ីមភើរៀល (Imperial Hotel) នៅថ្ងៃទី ១០ តុលា ដោយមានតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួមប្រមាណ ៥០នាក់។ សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
-
ពលរដ្ឋស្រុកស្រែអំបិលខេត្តកោះកុងតវ៉ារឿងដីនៅសាលាស្រុកនិងក្រុមហ៊ុនរំលោភដី
ប្រជាពលរដ្ឋ ៣ភូមិ មានគ្នាជិត១០០នាក់ តំណាងឲ្យពលរដ្ឋ ២០០គ្រួសារ រស់នៅភូមិឈូក ភូមិជីខ និងភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នាតវ៉ា នៅមុខសាលាឃុំជីខលើ សាលាស្រុកស្រែអំបិល និងបន្តទៅប្រមូលផ្ដុំគ្នានៅមុខក្រុមហ៊ុនផលិតស្ករអំពៅ ឈ្មោះ ខេអែសអិល (KSL) របស់ថៃ និងក្រុមហ៊ុនវីវង្ស (Ve Vong) របស់តៃវ៉ាន់នៅព្រឹកថ្ងៃទី៩ ខែតុលានេះ។ គោលបំណងនៃការជួបជុំ គឺដើម្បីទាមទារឲ្យអាជ្ញាធរ និងក្រុមហ៊ុនផ្ដល់ដីចម្ការ ជូនពលរដ្ឋចំនួន ២០០គ្រួសារ មានផ្ទៃដីសរុបជាង ១ពាន់ហិកតារ ដើម្បីឲ្យបានបង្កបង្កើនផលឡើងវិញ។
-
ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តកោះកុងស្វែងរកអន្តរាគមន៍ជាថ្មី
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់មកពី៣សហគមន៍ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្វែងរកអន្តរាគមន៍ជាថ្មីពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់ខ្លួនដែលបានអូសបន្លាយរយៈពេល៨ឆ្នាំមកនេះ។ តំណាងសហគមន៍ជម្លោះដីធ្លីនៅឃុំជីខលើ លោក តេញ កៅ ប្រាប់ VOD ព្រឹកថ្ងៃព្រហស្បតិ៍នេះថា សមាជិកទាំង៣សហគមន៍ បានហែញត្តិទៅដាក់នៅសាលាឃុំជីខលើហើយ និងគ្រោងបន្តហែញត្តិទៅសាលាស្រុកស្រែអំបិល ព្រមទាំងក្រុមហ៊ុនស្ករសឈ្មោះ KSI របស់លោក លី យ៉ុងផាត់ បន្តទៀត។ លោកថា ការហែញត្តិនេះគឺដើម្បីជំរុញឲ្យស្ថាប័នទាំងនេះ ជួយអន្តរាគមន៍ផ្តល់ដីឲ្យពួកគេវិញ។ លោកថា «គោលបំណងគឺឲ្យក្រុមហ៊ុនកោះកុងស្ករសអ៊ីនដាស្ត្រ៊ីខូអិលធីឌី លីមីធីត ត្រូវកាត់ដីឲ្យពួកខ្ញុំដើម្បីមកប្រើប្រាស់ដូចដើមវិញ ទី១។ ទី២ គោលបំណងរបស់យើងខ្ញុំ ឲ្យក្រុមហ៊ុនត្រូវសងដំណាំដាំរបស់យើងខ្ញុំទាំងអស់ ដែលខូចខាត»។
-
សម្ភាសមេធាវីអន្តរជាតិជុំវិញពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី Global Diligence ដែលមានទីតាំងនៅប្រទេសអង់គ្លេស បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅដើមសប្ដាហ៍នេះ តំណាងឲ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញពីផ្ទះសម្បែងនិងដីធ្លី។ ក្នុងពាក្យបណ្ដឹងនោះ ចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។ លោក រីឆាដ រ៉ូជើរ សំដែងក្តីសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងពិនិត្យមើល ហើយស៊ើបអង្កេតលើបណ្ដឹងនេះដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
-
រដ្ឋាភិបាលអះអាងបំបាត់អំពើពុករលួយក្នុងវិស័យកាត់ដេរ ដើម្បីដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្ដេជ្ញាចាត់វិធានការ បោសសម្អាតអំពើពុករលួយ ក្នុងវិស័យកាត់ដេរ ដើម្បីបើកផ្លូវឲ្យភាគីពាក់ព័ន្ធ មានលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករ បានរស់នៅសមរម្យ។ ការព្រមាននេះធ្វើឡើងក្នុងជំនួបមួយនៅក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៨ខែតុលា ឆ្នាំ២០១៤ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ ស៊ូអៀង។
-
អង្គការសិទ្ធិមនុស្សតវ៉ាកុំឱ្យធនាគាររពិភពលោកផ្តល់ប្រាក់កម្ចីទៅកម្ពុជា
ភ្នំពេញ— អង្គការពិភពលោកដើម្បីសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបានដាក់ញត្តិតវ៉ាមួយទៅធនាគាររពិភពលោកស្នើសុំឱ្យបន្តបម្រាមមិនផ្តល់ប្រាក់កម្ចីទៅប្រទេសកម្ពុជាដោយសារតែមិនមានការដោះស្រាយជូនជនរងគ្រោះពីការរំលោភដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ។ សេចក្តីរាយការណ៍នានាបញ្ជាក់ថា ធនាគាររពិភពលោកកំពុងពិចារណាលើកលែងការហាមឃាត់ហើយនឹងផ្តល់ប្រាក់កម្ចីចំនួន២៥លានដុល្លារឱ្យកម្ពុជានៅដើមខែធ្នូខាងមុខ។
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យមានការចូលរួមកំណែទម្រង់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសឲ្យមានការកែទម្រង់ផ្សេងៗ ក្នុងគោលបំណងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាប្រទេសណាក៏ដោយនៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក៏មានកំណែទម្រង់ដែរ ដើម្បីឈានទៅដល់ការអភិវឌ្ឍ។
-
ក្រុមអ្នកតវ៉ាធ្វើពិធីស្មិងស្មាធិ៍ទាមទារឲ្យវៀតណាមសុំទោស
ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ ក្រុមអ្នកតវ៉ាធ្វើពិធីស្មិងស្មាធិ៍ទាមទារឲ្យវៀតណាមសុំទោស ដោយ អ៊ុក សាវបូរី 2014-10-08 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល បាតុកម្ម ខ្មែរក្រោម ៦២០ ព្រះសង្ឃ និងប្រជាពលរដ្ឋអង្គុយស្មិងស្មាធិ៍នៅទីលានប្រជាធិបតេយ្យ តវ៉ាទាមទារឲ្យវៀតណាម សុំទោសជាសាធារណៈរឿងបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម នៅព្រឹកថ្ងៃទី៨ តុលា ២០១៤។ RFA/Rann Samnang កម្លាំងបាតុករប្រឆាំងវៀតណាម រឿងប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម បានអូសបន្លាយដល់ថ្ងៃទី៥ហើយ គិតមកដល់ថ្ងៃទី៨ តុលា។ ប៉ុន្តែនៅថ្ងៃពុធនេះ ក្រុមបាតុករមិននៅបន្តតវ៉ានៅខាងមុខស្ថានទូតវៀតណាម ទៀតទេ ដោយពួកគាត់នាំគ្នាជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើពិធីស្មិងស្មាធិ៍ក្នុងគោលបំណងទាមទារឲ្យស្ថានទូតវៀតណាម សុំទោសជាសាធារណៈ។
-
លោក កឹម សុខា ជួបប្រជុំជាមួយក្រុមសហជីពពីរឿងប្រាក់ឈ្នួលកម្មករ១៧៧ដុល្លារ
អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា និងអនុប្រធានគណៈកម្មការជំនាញរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធ ទី៨ តុលា ជួបប្រជុំជាមួយក្រុមតំណាងសហជីព រឿងប្រាក់ឈ្នួលអប្បបរមាកម្មករ ១៧៧ដុល្លារ និងស្តាប់ការថ្លែងព្រួយបារម្ភរបស់ក្រុមសហជីព ទាក់ទិននឹងសេចក្តីព្រាងច្បាប់ស្ដីពីសហជីព និងការរឹតបន្តឹងសិទ្ធិសេរីភាពសហជីព។ រហូតមកដល់ពេលនេះ តំណាងសហជីព និងលោក កឹម សុខា មិនទាន់ប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំនេះនៅឡើយទេ។
-
សាលារាជធានីហៅលោក ថាច់ សេដ្ឋា ចូលជួប
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអ្នកដឹកនាំបាតុកម្មប្រឆាំងទូតវៀតណាម លោក ថាច់ សេដ្ឋា នៅព្រឹកថ្ងៃពុធនេះត្រូវសាលារាជធានីភ្នំហៅឲ្យចូលជួប ដែលធ្វើឲ្យគម្រោងនៃការដើរហែក្បួនត្រូវបានពន្យារពេល។ ខណៈពេលក្រុមបាតុករកំពុងប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យនៅព្រឹកនេះ អ្នកដឹកនាំបាតុកម្មលោក ថាច់ សេដ្ឋា ត្រូវបានសាលារាជធានីហៅឲ្យចូលទៅជួប តែពុំបានបញ្ជាក់ប្រាប់ដើម្បីពិភាក្សាពីរឿងអ្វីនោះទេ។
-
សង្គមស៊ីវិលជំរុញឲ្យ គ.ជ.ប ចុះឈ្មោះអ្នកបោះឆ្នោតតាមកុំព្យូទ័រ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្តុំនៃអង្គការ និងសមាគមប្រមាណ២០ស្ថាប័ន ជំរុញឲ្យ គ.ជ.ប ចុះឈ្មោះអ្នកបោះឆ្នោតតាមបែបទំនើបកម្ម គឺប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាគុណភាពនៃបញ្ជីឈ្មោះ និងងាយស្រួលដល់អ្នកទៅចុះឈ្មោះ។ ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤នេះ មន្ត្រីផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក ស៊ិន ទិត្យសីហា មានប្រសាសន៍ថា សង្គមស៊ីវិលនឹងបង្ហាញពីនីតិវិធីចុះឈ្មោះបោះឆ្នោតបែបទំនើបនេះនៅក្នុងសិក្ខាសាលាមួយ នៅដើមខែវិច្ឆិកាខាងមុខនេះ។ លោកបន្តថា ការបង្កើតបច្ចេកវិទ្យាថ្មីនេះ ដើម្បីធានាគុណភាពនៃបញ្ជីចុះឈ្មោះអ្នកបោះឆ្នោត។ លោកជំរុញឲ្យភាគីពាក់ព័ន្ធទទទួលយកអនុសាសន៍នេះ។
-
សហគមន៍ព្នងខេត្តមណ្ឌលគិរីគ្រោងធ្វើបាតុកម្មលើកទី៣ប្រឆាំងក្រុមហ៊ុនសម្បទាន
សហគមន៍ព្នងនៅខេត្តមណ្ឌលគិរី គ្រោងធ្វើបាតុកម្មលើកទីបីប្រឆាំងក្រុមហ៊ុនសម្បទានដែលបានធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅសហគមន៍និងធនធានធម្មជាតិ ប្រពៃណីវប្បធម៌ អត្តសញ្ញាណជនជាតិដើមភាគតិច។ គម្រោងធ្វើបាតុកម្មនេះកើតមានឡើងបន្ទាប់ពីក្រុមអាជ្ញាធរខេត្តមិនបានផ្ដល់លទ្ធផលស្វែងដំណោះស្រាយសមស្របអាចឲ្យអ្នកភូមិទទួលយកបាន។ ជាងបីសប្ដាហ៍កន្លងទៅនេះសមាជិកសហគមន៍ប៊ូស្រា ៨៥០គ្រួសារ រង់ចាំលទ្ធផលដំណោះស្រាយការតវ៉ារបស់ពួកគាត់តាមការសន្យារបស់អាជ្ញាធរខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគាត់បានធ្វើបាតុកម្មពីរលើកនៅមុខសាលាឃុំប៊ូស្រា និងមុខសាលាស្រុកពេជ្រាដា កាលពីពាក់កណ្ដាលខែកញ្ញា។
-
សមត្ថកិច្ចរារាំងសហគមន៍ដីធ្លីនេសាទនិងព្រៃឈើមិនឲ្យធ្វើវេទិកាសាធារណៈនៅកំពង់ឆ្នាំង
អាជ្ញាធរខេត្តកំពង់ឆ្នាំងរារាំងមិនឲ្យបណ្ដាញសហគមន៍ដីធ្លី នេសាទ និងសហគមន៍ព្រៃឈើប្រមាណ ៥០០នាក់ មកពីស្រុកចំនួន ៦ នៃខេត្តនេះធ្វើវេទិកាសាធារណៈស្ដីពី «ការបញ្ចប់និទណ្ឌភាពនៅកម្ពុជា» ដែលគ្រោងធ្វើនៅក្នុងបរិវេណកីឡដ្ឋានបាល់ទាត់ខេត្ត នៅព្រឹកថ្ងៃពុធទី ៨ តុលានេះឡើយ។ ក្រុមសមត្ថកិច្ចអាជ្ញាធរខេត្តបាន ចាក់សោររបងដែលព័ទ្ធជុំវិញបរិវេណកីឡដ្ឋានបាល់ទាត់នោះ ប៉ុន្តែនៅតែមានអ្នកព្យាយាមចូលទៅក្នុងតំបន់ហាមឃាត់នោះ ដោយលោតផ្លោះរបង និងនាំគ្នារៀបចំវេទិកាទៅតាមកម្មវិធីដែលបានគ្រោងទុក។
-
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅកំពង់ឆ្នាំងបើកវេទិការលុបបំបាត់និទណ្ឌភាពនៅកម្ពុជា
ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ៥០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ ចូលរួមវេទិការប្រឆាំងអំពើពុករលួយ និងនិទណ្ឌភាព ក្នុងគោលបំណងរួមគ្នាលុបបំបាត់អំពើនិទណ្ឌភាពនៅកម្ពុជា។ ក្រុមប្រឹក្សាការងារបណ្តាញកសាងសន្តិភាពសហគមន៍ លោក បុល ប៊ុនថា ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋមកពីស្រុកចំនួន៥ ក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាប្រឆាំងអំពើពុករលួយ និងនិទណ្ឌភាព ក្នុងគោលបំណងរួមគ្នាលុបបំបាត់អំពើនិទណ្ឌភាពនៅកម្ពុជា។ លោកបន្តថា វេទិការនេះបានបើកឲ្យប្រជាពលរដ្ឋធ្វើការសម្តែងមតិ និងពីទុក្ខលំបាករបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះដីធ្លី ព្រមទាំងបញ្ហាផ្សេងៗទៀត។
-
តុលាការខេត្តសៀមរាបដោះលែងភិក្ខុពេជ្រដេវីដនៅក្រៅឃុំបណ្ដោះអាសន្ន
តុលាការខេត្តសៀមរាប សម្រេចដោះលែង ភិក្ខុ ពេជ្រ ដេវីដ និងកូនសេក្ខម្នាក់ទៀតពីពន្ធនាគារនៅព្រឹកថ្ងៃទី ៨ តុលានេះ បន្ទាប់ពីមេធាវីធានាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ លោក ហម ស៊ុនរិទ្ធ មេធាវីការពារក្ដីភិក្ខុ ពេជ្រ ដេវីដ បានឲ្យដឹងថាការដោះលែងនេះដោយសារតុលាការពុំទាន់រកឃើញភស្តុតាងជាក់ស្ដែងនៅកន្លែងកើតហេតុ ដែលចោទលើភិក្ខុដេវីដ និងកូនសេក្ខនោះ តែតុលាការនៅស៊ើបអង្កេតបន្តទៀត។ ភិក្ខុ ពេជ្រ ដេវីដ គង់នៅក្នុងវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ផឹកស្រា មានស្រី និងវាយប៉ូលិសជាដើម កាលពីយប់ថ្ងៃទី ១៨ កញ្ញា។
-
ក្រុមសង្កេតការណ៍បោះឆ្នោតរិះគន់គណបក្សធំៗទាំងពីរ
ភ្នំពេញ— សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (The Electoral Reform Alliance) ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២០ជាសមាជិក បានស្ដីបន្ទោសមន្ត្រីគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថាមិនអើពើទៅនឹងសំណើរបស់ខ្លួនដើម្បីចូលរួមអង្កេត និងទទួលបានព័ត៌មានពីកិច្ចប្រជុំសម្រាប់កំណែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ។
-
ជនរងគ្រោះដីធ្លីកម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
មេធាវីអន្តរជាតិតំណាងឲ្យពលរដ្ឋកម្ពុជារងគ្រោះដោយការរំលោភដីធ្លី ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឲ្យស៊ើបអង្កេតករណីអ្នកមានអំណាចក្នុងប្រទេសនេះ បណ្ដេញពលរដ្ឋខ្លួនចេញពីលំនៅដ្ឋានទាំងបង្ខំ ថាជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ តាមប្រភពព័ត៌មានរបស់ Channel NewsAsia ពីទីក្រុងឡាអេឲ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា ជនរងគ្រោះដោយសារការរឹបអូសដីធ្លី បានអំពាវនាវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស៊ើបអង្កេតការបណ្ដេញពួកគេចេញពីលំនៅដ្ឋានទាំងបង្ខំ។
-
សហជីពគ្រោងជួបជុំជាមួយកម្មករ៣០០០នាក់ដើម្បីធ្វើការទាមទារដំឡើងប្រាក់ឈ្នួលគោល
តំណាងសហព័ន្ធសហជីពលើវិស័យកាត់ដេរ និងស្បែកជើងចំនួន៦ គ្រោងធ្វើការជួបជុំជាមួយកម្មករប្រមាណ៣០០០នាក់នៅទីលានប្រជាធិបតេយ្យ និងហែក្បួនដាក់ញត្តិដើម្បីសម្តែងមតិ និងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលសមរម្យជូនកម្មករនិយោជិត។ លិខិតជូនដំណឹងរបស់សហជីពទាំង៦ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ ផ្ញើជូនសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការជួបជុំគ្នានឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីសម្តែងមតិទាមទារឲ្យរដ្ឋាភិបាល និយោជក និងអ្នកបញ្ជាទិញដំឡើងប្រាក់ឈ្នួលសមរម្យជូនកម្មករនិយោជិត។ ក្រៅការជួបជុំសម្តែងមតិ ក៏នឹងមានការដង្ហែក្បួនដាក់ញ្ញត្តិទៅរដ្ឋសភាជាតិ និងស្ថាប័នមួយចំនួនដូចជា ស្ថានទូតអាមេរិក សហគមន៍អឺរ៉ុប និងទីស្នាក់ការបញ្ជាទិញនៅកម្ពុជា។