កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​ខ្មែរក្រោម​ខកចិត្ត​នឹង​ទូរទស្សន៍​ក្នុង​ស្រុក​មិន​ផ្សាយ​រឿង​វៀតណាម​បិទបាំង​មហិច្ឆតា​លេប​ទឹកដី​​

    មេដឹកនាំ​បាតុកម្ម ដែល​ជំរុញ​ឲ្យ​វៀតណាម សុំទោស រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ខកចិត្ត​នឹង​ទូរទស្សន៍​ក្នុងស្រុក ដែល​មិន​បាន​ចាក់​ផ្សាយ​រឿងរ៉ាវ​នេះ ឲ្យបាន​ទូលំទូលាយ ដើម្បី​ឲ្យ​កូន​ខ្មែរ បានដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការបាត់បង់​ទឹកដី​។​ ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រាប់​ក្រុមអ្នកតវ៉ា មុខ​ស្ថានទូត​វៀតណាម នា​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០១៤​នេះ​ថា រយៈពេល​២​ថ្ងៃ​ដែល​បាតុករ​ខ្មែរ ធ្វើបាតុកម្ម​ដុត​ទង់ជាតិ​វៀតណាម​នេះ ទូរទស្សន៍​នៅ​ប្រទេស​វៀតណាម ស្ទើរ​ទាំងអស់ បាន​ចាក់​ផ្សាយ ពី​សកម្មភាព​នេះ​។​

  • ​ជនជាតិភាគតិច​ជង​ឡើងមករក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​លុប​ចោល​គម្រោង​វា​រី​អគ្គិសនី​អា​រ៉ែ​ង

    ប្រជា​សហគមន៍​ជនជាតិភាគតិច​ជង ខេត្ត​កោះកុង នៅ​ថ្ងៃ​អាទិត្យ​នេះ នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ឲ្យ​លុបចោល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ពី​តំបន់​ជាយ​អា​រ៉ែ​ង​ទាំងស្រុង​។​ ​អ្នកតំណាង​ជនជាតិភាគតិច​ជង​មកពី​ស្រុក​ថ្មបាំង ខេត្ត​កោះកុង លោក វ៉ែន វន ឲ្យ​VOD​ដឹងថា នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៥ ខែ​តុលា​នេះ តំណាង​ពលរដ្ឋ​២១​នាក់ នាំគ្នា​ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​ជា​នាយករដ្ឋមន្ត្រី ចេញ​សារលិខិត​ជា​លាយលក្ខណ៍អក្សរ បញ្ជាក់​ពី​ការបញ្ឈប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​អា​រ៉ែ​ង​ទាំងស្រុង កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​ផង និង​ដើម្បី​អភិរក្ស​តំបន់​នោះ​ជា​តំបន់​អេកូ​ទេសចរណ៍​ផង​។​ ​ការជំរុញឲ្យ​នាយករដ្ឋមន្ត្រី​បញ្ឈប់​ការអភិវឌ្ឍ​ស្ទឹង​ជាយ​អា​រ៉ែ​ង​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាសថា នឹង​ពន្យារពេល ឬ​មិន​អនុវត្តន៍​គម្រោងការ​នៅ​តំបន់​ធម្មជាតិ​មួយ​នេះ​ទៀត​ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​អ្នក​ជំនាន់​ក្រោយ​វិញ​៕

  • ​គ្រូបង្រៀន​ហែ​ក្បួន​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងអប់រំដោយ​មាន​ម៉ូតូ​នគរបាល​អម​ការ​ពារ​​

    បាតុករ​ដែល​ជា​បញ្ញវន្ត​នៅ​ប្រទេស​កម្ពុជា មាន​គ្រូបង្រៀន និស្សិត និង​ព្រះសង្ឃ ជាច្រើន​រយ​អង្គ​នាក់ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ដង្ហែ​ក្បួន​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ទាប​បំផុត​១​លាន​រៀល ទៅកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងអប់រំ។​ ​ក្នុងការ​ដង្ហែ​ក្បួន​បាតុកម្ម​របស់​គ្រូបង្រៀន និស្សិត និង​ព្រះសង្ឃ​នា​ព្រឹក​នេះ ក្បួន​បាន​ចេញដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ តាម​មហាវិថី​ព្រះ​នរោត្តម ទៅ​វិមានឯករាជ្យ ដោយ​មាន​ម៉ូតូ​របស់​នគរបាល​ជាង​៣០​គ្រឿង​ហែហម​បើកផ្លូវ​ពី​ខាងមុខ និង​មាន​នគរបាល​សម្រួល​ចរាចរ​តាម​ដងផ្លូវ​យ៉ាង​អធិកអធម និង​យ៉ាង​ចម្លែក​។​ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក​រ៉ុង ឈុន ឲ្យដឹងថា ពេល​លោក​ដាក់ពាក្យ​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ការធ្វើ​បាតុកម្ម និង​សុំ​ដង្ហែ​ក្បួន សាលា​រាជធានី​បានអនុញ្ញាត​ឲ្យ​ត្រឹមតែ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ទេ​។ ប៉ុន្តែ​នៅ​ព្រឹក​មិញ​នេះ លោក​ថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​មក​លោក​ថា គេ​អនុញ្ញាត​ឲ្យ​ក្រុម​លោក​ធ្វើ​ការហែក្បួន​ទៅកាន់​គោលដៅ ដែល​បាតុករ​មានបំណង​យក​ញត្តិ​ទៅ​ដាក់​។​

  • ​រដ្ឋាភិបាល​ខ្មែរ​បន្ថែម​កម្លាំង​ការពារ​សន្តិសុខ​ជុំវិញ​ស្ថានទូត​វៀតណាម​​

    ដ្ឋាភិបាល​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដាក់ពង្រាយ​កម្លាំង​រាប់សិប​នាក់ ដើម្បី​ការពារ​សន្តិសុខ​ជុំវិញ​ស្ថានទូត​វៀតណាម​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មាន​ចលនា​តវ៉ា​ថ្មី​ទៀត ប្រឆាំង​ប្រទេសជិតខាង​មួយ​នេះ ឲ្យទទួល​ស្គាល់​ការពិតនៃ​មហិច្ឆតា​លេប​ទឹកដីក​ម្ពុ​ជា​។​ ​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ឲ្យទៅ​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង ជាង​៦០​ឆ្នាំ​មកហើយ ដោយ​មិន​បាន​សួរនាំ​ភាគី​កម្ពុជា​។ ​នៅ​ឆ្នាំ​២០១៤​នេះ អតីតមន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់​ថុង អះអាងថា ទឹកដី​កម្ពុជា​ក្រោម ជា​ដែនដី​របស់​ខ្លួន​យូរ​មក​ហើយ មិនមែន​បាន​មក​ពី​ភាគី​ណាមួយ​ប្រគល់​ឲ្យ​នោះ​ទេ​។​ ​ការលើកឡើង​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរ ពិសេស​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រតិកម្ម​ឲ្យ​ប្រទេស​វៀតណាម​សុំ​ទោស​ជា​សាធារណៈ ដោយ​អះអាង​ថា វៀតណាម​កំពុង​បំភ្លៃ​ប្រវត្តិសាស្ត្រ ដើម្បី​បិទបាំង​មហិច្ឆតា​លេប​ទឹកដី​ខ្មែរ​។​

  • ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ប្រឈម​នឹង​ការបណ្ដេញ​ចេញ​ព្រមាន​រក​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​​

    ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ព្រមាន​ឡើងមក​ផ្ទះ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​បរាជ័យ​ក្នុង​ការរក​ដំណោះស្រាយ បញ្ឈប់​ការបណ្ដេញចេញ​។​ ​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ធម្មជាតិ ឃុំ​សា​អែម​ ស្រុក​ជាំ​ក្សាន្ត លោក យន់ សុភាព ឲ្យ​VOD ដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី ៤ ខែ​តុលា​នេះ​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ មន្ត្រី​ពាក់ព័ន្ធ និង​តំណាង​ពលរដ្ឋ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង បាន​បើក​កិច្ចពិភាក្សា​មួយ ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ​ចំនួន​២៥៣​គ្រួសារ ដែល​អាជ្ញា​ជាតិ​ព្រះវិហារ​គ្រោង​បណ្ដេញ​ចេញ​ឲ្យទៅ​រស់នៅ​តំបន់​ផ្សេង ដោយ​មិន​ប្រាប់​ពី​ការផ្ដល់​សំណង។​

  • បាតុករ​ដុត​ទង់ជាតិ​វៀតណាម​

    បាតុករ​ដែល​កំពុងត​វ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ផលិតផល​របស់​វៀតណាម ដោយ​សារ​រហូតមកដល់​ពេលនេះ ស្ថានទូត ឬ​រដ្ឋាភិបាល​វៀតណាម នៅ​មិនទាន់​សុំទោស​ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ​ទេ​។​ ​ការអំពាវនាវ​នេះ​ធ្វើឡើង ខណៈ​បាតុករ​ដែល​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​រាប់រយ​អង្គ​នាក់ ប្រមូលផ្ដុំ​គ្នា​ស្រែក​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម នៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ឲ្យ​ស្ថានទូត​នេះ និង​រដ្ឋាភិបាល​វៀតណាម សុំទោស​ចំពោះ​ករណី​អតីត​អ្នកនាំពាក្យ​ស្ថានទូត​នេះ លោក​ត្រឹង វ៉ាន់​ថុង ថ្លែង​កាលពី​ខែ​ឧសភា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរ​មក​ហើយ មិនមែន​បាន​មក​ដោយ​បារាំង​កាត់​ពី​កម្ពុជា​ឲ្យទៅ​វៀតណាម​នោះ​ទេ​។

  • សាលាក្រុង​ហាម​មិន​ឱ្យ​ជន​គ្រោះ​ដី​ធ្លី​រៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន

    រេច​ចិត្ត​ហាមមិន​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​មក​ពី​ទីក្រុង​ភ្នំពេញ​និង​មក​ពី​បណ្តា​ខេត្ត​នានា​ធ្វើ​ការ​ប្រមូល​ផ្តុំ​និង​ដង្ហែរ​ក្បួន​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក។ បម្រាម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ​រវាង​សាលារាជធានី​ភ្នំពេញ​និង​តំណាង​ក្រុម​ប្រជាពលរដ្ឋកាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

  • សង្គម​ស៊ីវិល​ប្រាប់​UN​ថា​ដំណើរការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ផុយស្រួយ​នៅឡើយ​​

    អង្គការ​សង្គម​ស៊ីវិល​បានដាក់​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​ទៅ​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​នៃ​អង្គការសហប្រជាជាតិ ដោយ​លើកឡើង​ថា​ដំណើរការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​មាន​ភាពផុយស្រួយ​នៅឡើយ​។​ ​កាលពី​ថ្ងៃ​ទី​៦ ដល់ ២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​២៧ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​បើក​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​រដ្ឋាភិបាល​របស់​ប្រទេស​ជុំវិញ​ពិភពលោក រាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​របស់​ខ្លួន​។​ ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ប្រាប់​VOD​ថា សង្គម​ស៊ីវិល​ពី​ប្រទេស​កម្ពុជា​បាន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​មួយចំនួន​នៅ​កម្ពុជា ដូចជា​ការចាប់ខ្លួន​ស​កម្ម​ជន​សហជីព និង​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា ក៏ដូចជា​ការបង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុមបាតុករ នៅ​ពេល​ពួកគេ​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យមាន​ការ​តម​ដំឡើង​ប្រាក់ខែ​គោល​។​

  • ព្រះសង្ឃ និង​ពលរដ្ឋ​ដាក់​ញត្តិ​ថ្វាយ​ព្រះ​ម​ហា​ក្សត្រ​សុំ​អន្តរាគមន៍​រឿង​លក់​ដី​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​

    ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​អង្គ​/​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ធ្វើ​ការហែក្បួន​ដាក់​ញត្តិ​ថ្វាយ​ទៅ​កាន់​ព្រះមហាក្សត្រ សុំ​អន្តរាគមន៍​ទប់ស្កាត់​ការលក់ ឬ​ដោះដូរ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែលជា​ព្រះ​រាជទ្រព្យ​អតីតព្រះមហាក្សត្រ​។​ ​ការហែក្បួន​ដែល​ដឹកនាំ​ដោយ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​នៅ​ព្រឹក​នេះ​ បាន​ផ្ដើម​ចេញពី​វត្ត​ឧណ្ណា​ឡោម ហែ​ទៅកាន់​មុខ​ព្រះបរមរាជវាំង ដែល​នៅ​ទីនោះ តំណាង​ព្រះសង្ឃ​មកពី​បណ្ដា​ខេត្ត​នានា​បាន​ឡើង​សម្ដែង​មតិ ដោយ​សំណូមពរ​ឲ្យ​ព្រះមហាក្សត្រ​ទប់ស្កាត់​ការលក់ដូរ​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ​និង​សាសនា​។​

  • សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​លុប​សារាចរ​ណែនាំ​របស់​ប្រធាន​រដ្ឋសភា

    ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​ពិចារណា​ក្នុង​ការ​លុប​ចោល​សារាចរ​ណែនាំ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បែបបទ​ការងារ​របស់​គណៈកម្មការ​នៃ​រដ្ឋសភា។ យន្តការ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ប្រធាន​រដ្ឋសភា​អនុវត្ត​ដូច​នេះ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​ការ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តួនាទី​របស់​សភា ទាមទារ​ឲ្យ​ប្រធាន​រដ្ឋសភា ត្រូវ​លុប​ចោល​ដោយ​គ្មាន​លក្ខខណ្ឌ ចំពោះ​សារាចរ​ណែនាំ​អំពី​កិច្ចការ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បែបបទ​ការងារ​របស់​គណៈកម្មការ​នានា​នៃ​រដ្ឋសភា។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីស្នាក់ការ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និយាយ​ថា វា​ពិត​ជា​ហួស​ចិត្ត​ដែល​ប្រធាន​រដ្ឋសភា​ទាំង​មូល មក​ធ្វើ​កិច្ចការ​ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។ លោក​ឲ្យ​ដឹង​ថា ប្រការ​ដែល លោក ហេង សំរិន ប្រធាន​រដ្ឋសភា សម្រេច​ចិត្ត​ចេញ​សារាចរ​ណែនាំ​មួយ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ គឺ​កំពុង​ចុះ​អន់​ថយ​ទៅៗ។

  • Google​ បង្រៀន​ពី​របៀប​ស្វែងរក​ទិន្នន័យ​តាម​អ៊ីនធឺណិត

    ភ្នំពេញ— ក្រុម​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​ហ្គូហ្គល​ (Google)​ ដែល​ជាក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដ៏ធំ​មួយ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដល់​អ្នក​យក​ព័ត៌មាន​ អ្នក​សរសេរ​ប្លក់​និង​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១០០​នាក់។ វគ្គសិក្សា​រយៈ​ពេល​មួយ​កំណាត់​ថ្ងៃ​នេះ​ផ្តោត​លើ​របៀប​ប្រើប្រាស់​ និង​ទាញ​យក​អត្ថប្រយោជន៍ពី​អ៊ីធឺណេតដោយ​ប្រើប្រាស់​ឧបករណ៍​ស្វែង​រក​ទិន្នន័យ​របស់ហ្គូហ្គល​ (Google)។

  • សភា​ធ្វើ​វិសោធនកម្ម​ដាក់​គ.ជ.ប​ជា​ស្ថាប័ន​ធម្មនុញ្ញ

    នំពេញ— សមាជិក​រដ្ឋសភា​ចំនួន​១២០​រូបមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​វត្តមាន​ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៣​នៅ​ថ្ងៃ​ពុធនេះ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ​ដោយ​មិន​មាន​ការ​ពិភាក្សា​អ្វី​ទាំង​អស់​ផ្តល់​ការគាំទ្រ​ការ​ដាក់​បញ្ចូល​ស្ថាន​ប័ន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​ លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​និយាយ​ថា៖​ «អញ្ចឹង​សុំ​អង្គ​សភា​អនុម័ត​លើ​សេច​ក្តី​ស្នើ​ច្បាប់​ទាំង​មូល»។

  • ​កម្មករ​រោងចក្រ​នៅ​កំពង់ចាម​បាតុកម្ម​បិទផ្លូវ​មុខ​រោងចក្រ​ទាមទារ​លក្ខ​ខណ្ឌ​១៦​ចំណុច​​

    កម្មករ​ប្រមាណ​៨០០​នាក់​នៅ​ក្រុមហ៊ុន​ផលិត​ស្បែកជើង ជូ ហួយ ក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាតុកម្ម​តវ៉ា​បិទផ្លូវ​មុខ​ក្រុមហ៊ុន​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៦​ចំណុច​។​ លោក អា​ត ស៊ីណា តំណាង​សហជីព​ស៊ីខា​វឌូប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា មូលហេតុ​ដែល​កម្មករ​ផ្ទុះ​ការតវ៉ា​នេះ គឺ​ដោយសារ​ភាគី​ខាង​រោងចក្រ​មិនបាន​គោរព​ទៅ​តាម​ការព្រមព្រៀង​កាល​ពី​ឆ្នាំ​២០១៣​កន្លងមក និង​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​លក្ខខណ្ឌ​ការងារ​សមរម្យ​។ លោក​ឲ្យដឹងថា លក្ខខណ្ឌ​ទាំង​១៧​ចំណុច​នោះ​មានដូចជា ការផ្ដល់​លុយ​បាយ​ដល់​កម្មករ ការបើកប្រាក់​ថែម​ម៉ោង​ឲ្យបាន​ទាន់​ពេល សោហ៊ុយ​ធ្វើ​ដំណើរ លុយ​ជំនាញ និង​លុយ​ព្រីម​ជាដើម​។​

  • សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សភា​​ថា​គាប​សង្កត់​បក្ស​ប្រឆាំង

    ភ្នំពេញ— ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​រិះ​គន់​លោក​ហេង សំរិន ​ប្រធាន​រដ្ឋ​សភាថា​បាន​ចេញ​សារាចរណែ​នាំ​មួយ​ដែល​សំដៅ​ធ្វើ​ការ​គាប​សង្កត់​លើ​ឥទ្ធិ​ពល​របស់​គណបក្សជំទាស់​ក្នុង​រដ្ឋសភា​ហើយអង្គការ​ក្រៅរដ្ឋា​ភិបាល​ទាំង​នោះបាន​ទទូច​ឲ្យ​លុប​ចោល​សារាចរ​នេះវិញ។​

  • ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នគរបាល​៤​នាក់ ​និង​កម្មករ​២​នាក់​ពាក់ព័ន្ធ​អំពើពុករលួយ​នៅ​ខេត្ដ​សៀមរាប​

    មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រ​សួង​មហាផ្ទៃ​៤​រូប និង​ម្ចាស់​ទូក​២​នាក់​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ដ​សៀមរាប ឃាត់ខ្លួន​សាកសួរដោយ​សង្ស័យ​ពាក់ព័ន្ធ​ការ​កំហែង​ទារប្រាក់​ពី​អ្នក​បទល្មើស​នេសាទ​កាលពី​ថ្ងៃ​ទី​០១​ខែ​តុលា​នេះ​។​ ការចាប់ខ្លួន​ភ្លាមៗ​នេះ សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​មូលហេតុ​ដល់​ក្រុមគ្រួសារ និង​មនុស្សជិតស្និទ្ធនោះ​ទេ​។ ប៉ុន្តែ​ប្រភព​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះបង្ហើប​ឲ្យដឹងថា ការចាប់ខ្លួន​នេះពាក់ព័ន្ធករណី​ពុករលួយ​។​ ជនសង្ស័យ​ទាំង​៤​នាក់ និង​ម្ចាស់​ទូក​២​នោះ ត្រូវ​សមត្ថកិច្ចចាប់​ដាក់​ខ្នោះដៃ​ដឹកតាមរ​យន្ដ​ស៊ឺរ៉ែន​ប៉េអឹម ឆ្ពោះទៅ​កាន់​សណ្ឋាគារ​មួយ​ក្នុង​ខេត្ដសៀមរាប ដើម្បី​សាក់សួរ​នៅ​រសៀល​ថ្ងៃ​ទី​២​ខែតុលា ខណៈ​ដែលប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មាន​វត្ដ​មាន​នៅក្នុង​សណ្ឋាគារនោះ។​

  • ​លោក​ចម ប្រសិទ្ធ​៖ ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៧៧​ដុល្លារ​ដូច​ផ្កាប់​ឆ្នាំងបាយ​ខ្លួនឯង

    រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រមាន​ថា ប្រសិន​កម្មករ​នៅ​តែ​ទាមទារ​ប្រាក់ខែ​គោល​ដល់​១៧៧​ដុល្លារ​នោះ នឹង​អាច​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​ឈប់​វិនិយោគ​នៅ​កម្ពុជា នាំឲ្យ​កម្មករ​បាត់បង់​ការងារ​ធ្វើ​ប្រៀប​ដូចផ្កា​ប់​ឆ្នាំងបាយ​ខ្លួនឯង​។​ ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម​លើកឡើងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​។ លោក​បន្តថា បើក​ម្មករ​ចេះតែ​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួសហេតុ​ មិន​គិត​ពី​ស្ថានភាព​សេដ្ឋកិច្ច នឹង​ធ្វើឲ្យ​រោងចក្រ​ខាត​ហើយ​បិទទ្វារ​មិន​ខាន​។ លោកមានប្រសាសន៍​ថា «​ធ្វើ​ម៉េច​ឲ្យ​រោងចក្រ​រស់​ផង ទើប​អាច​រក្សា​ឆ្នាំងបាយ​យើង​បាន តែបើ​យើង​ទារ​ខ្លាំងពេក​ដូច​ផ្កាប់​ឆ្នាំងបាយ​តែម្តង​! អស់​ទាំង​បាយ​យើង​ទាំងអស់​គ្នា​ទៀត ដែល​យើង​កំពុង​ហូប​បច្ចុប្បន្ន​នៀក ហើយ​ប្រៀបធៀប​ខ្លួន​យើង និង​ប្រទេស​ជិតខាង​ផង​តើ​យើង​អាច​ទាមទារ​បាន​ច្រើន​ដូច​គេ​អត់​?»។

  • រដ្ឋ​សភា​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ឆ្លើយ​បំភ្លឺ​រឿង​អាគារ​ពុទ្ធសាសនបណ្ឌិត្យ

    ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ និង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ លោក មិន ឃិន មក​ឆ្លើយ​បំភ្លឺ​ពី​ផល​ប៉ះពាល់​អាគារ​ពុទ្ធសាសនបណ្ឌិត្យ នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ តុលា​ខាង​មុខ។ ការ​កោះ​ហៅ​រដ្ឋមន្ត្រី​រូប​នេះ​បន្ទាប់​ពី​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ តុលា​នេះ ដើម្បី​ស្នើ​ដល់​ព្រះមហាក្សត្រ និង​រដ្ឋសភា អោយ​​រក្សា​ទុក​អាគារ​ពុទ្ធសាសនបណ្ឌិត្យ ជា​កន្លែង​រក្សា​ទុក​ឯកសារ ការ​រៀន​សូត្រ​របស់​ព្រះសង្ឃ និង​សាធារណៈ​ជូន​ទូទៅ។

  • ការកេង​ចំណេញ​ផ្លូវភេទ​លើ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កាន់តែ​ច្រើន​ឡើង

    ទីក្រុងបាងកក— ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​ខាង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ព្រមាន​ថា ទេសចរណ៍​ផ្លូវភេទ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវគេ​មើល​ឃើញ​ថា នឹង​កាន់តែ​មាន​សភាព​អាក្រក់​ឡើង​ដោយ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នៃ​តំបន់​នេះ ត្រូវគេ​រំពឹង​ថា នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

  • Google​ បង្រៀន​ពី​របៀប​ស្វែងរក​ទិន្នន័យ​តាម​អ៊ីនធឺណិត

    ភ្នំពេញ— ក្រុម​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​ហ្គូហ្គល​ (Google)​ ដែល​ជាក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដ៏ធំ​មួយ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដល់​អ្នក​យក​ព័ត៌មាន​ អ្នក​សរសេរ​ប្លក់​និង​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១០០​នាក់។ វគ្គសិក្សា​រយៈ​ពេល​មួយ​កំណាត់​ថ្ងៃ​នេះ​ផ្តោត​លើ​របៀប​ប្រើប្រាស់​ និង​ទាញ​យក​អត្ថប្រយោជន៍ពី​អ៊ីធឺណេតដោយ​ប្រើប្រាស់​ឧបករណ៍​ស្វែង​រក​ទិន្នន័យ​របស់ហ្គូហ្គល​ (Google)។

  • សកម្មជន​ព្រួយបារម្ភ​ពី​ការរឹតត្បិត​សេរីភាព​អ៊ីនធឺណិត

    វ៉ាស៊ីនតោន— ក្នុង​ពេល​ដែល​សកម្មជននានា​ បាន​រិះគន់​ដល់​ការធ្លាក់​ចុះ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា គេបាន​ទទួល​ស្គាល់​ថា ​សេរីភាព​តាម​បណ្តាញ​អ៊ីនធឺ​ណិត​និង​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ៍​ភាព​យ៉ាង​ខ្លាំង​ នៅ​មិន​ទាន់​រងផល​ប៉ះពាល់​អ្វី​នៅ​ឡើយទេ ប៉ុន្តែ​ពួកគេ​ព្រួយ​បារម្ភ​សម្រាប់​រយៈ​ពេល​ខាងមុខ ​បើ​ទោះបី​ជាមានការអះអាងពី​អ្នក​តាក់​តែង​គោល​នយោបាយ​ថា​ នឹង​មិន​មាន​ការប្រែប្រួល​ក៏ដោយ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo