កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក ឈាង វុន អះអាងជាថ្មីថាសារាចររបស់ប្រធានរដ្ឋសភាត្រឹមត្រូវតាមច្បាប់
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យរដ្ឋសភា ច្រានចោលជាថ្មីពីការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលអះអាងថា សារាចរណែនាំរបស់ប្រធានរដ្ឋសភា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។
-
អ្នកវិភាគសុំឱ្យជ្រើសរើសថ្នាក់ដឹកនាំគ.ជ.បដោយតម្លាភាព
ភ្នំពេញ— បន្ទាប់ពីសមាជិករដ្ឋសភាបានបោះឆ្នោតជាឯកឆ្ឆន្ទសម្រេចដាក់បញ្ចូលស្ថាប័នបោះឆ្នោតទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក្រុមអ្នកវិភាគនយោបាយបានសម្តែងក្តីបារម្ភទៅលើការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មីចំនួន៩រូបនៃស្ថាប័ននេះ។ តាមការព្រមព្រៀងរវាងគណបក្សដែលធ្លាប់មានជម្លោះគ្នាបានយល់ព្រមតែងតាំងសមាសភាពគ.ជ.ប៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤ រូបមកពីគណបក្សសង្គ្រោះជាតិ និង មួយរូបត្រូវជ្រើសចេញពីបុគ្គលដែលឯករាជ្យ។
-
បក្សប្រឆាំងស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករ នៅក្នុងកិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី២ ខែតុលា។ លោក សម រង្ស៊ី អះអាងនៅក្នុងកិច្ចប្រជុំសភាថាការដំឡើងប្រាក់ខែដល់កម្មករ ពុំធ្វើឲ្យរោងចក្របិទទ្វារដូចការលើកឡើងរបស់រដ្ឋាភិបាលទេ តែការដែលមិនដំឡើងប្រាក់ខែកម្មករឲ្យរស់នៅបានសមរម្យនោះ បណ្ដាលពីអំពើពុករលួយវិញទេ។ រដ្ឋសភាកំពុងបន្តសម័យប្រជុំរបស់ខ្លួនចូលដល់ថ្ងៃទី២ ហើយនៅថ្ងៃទី២នេះសភាកំពុងជជែកពិភាក្សា អនុម័តធ្វើសេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ផ្សេងទៀត។
-
តំណាងកម្មកររោងចក្រស្បែកជើង៥នាក់នៅកំពង់ចាមត្រូវសមត្ថកិច្ចហៅសាកសួរ
តំណាងកម្មករនៅរោងចក្រស្បែកជើង ជូហួយ (JUHUI) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ៥នាក់ នៅថ្ងៃទី២ តុលា នេះ ត្រូវសមត្ថកិច្ចហៅសាកសួរ ចំពោះការដឹកនាំធ្វើកូដកម្មនាពេលកន្លងមក។ តំណាងទាំងនោះ បានហៅការសាកសួរនោះថា វាជាការគំរាមកំហែង និងជារឿងមិនត្រឹមត្រូវ។ ការហៅសាកសួរនេះ កើតឡើងបន្ទាប់ពីកម្មករជាង ៤០០នាក់ តំណាងកម្មករជាង ២ពាន់នាក់ នៅតែបន្តធ្វើកូដកម្ម មិនព្រមចូលធ្វើការ ហើយថែមទាំងបិទផ្លូវចូលក្នុងរោងចក្រទៀតផង នៅថ្ងៃទី២ តុលា។
-
អង្គការសង្គមស៊ីវិលចំនួន១៣ទាមទារឲ្យលុបចោលសារាចរណែនាំរបស់ប្រធានសភា
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ២ ខែ តុលា នៅការិយាល័យអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និង យុត្តិធម៌នៅកម្ពុជា ថ្លែងថា អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឲ្យសភា ត្រូវលុបចោល សារាចរនៃនាំ របស់លោក ហេង សំរិន ប្រធានរដ្ឋសភាចេញ។លោកចាត់ទុកថា ការអនុវត្តបែបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ និងផ្ទុយពីលក្ខន្តិកៈ របស់រដ្ឋសភាតែម្ដង។
-
រដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែជូនកម្មករឲ្យបាន១៧៧ដុល្លារក្នុងស្ថានភាពបច្ចុប្បន្ន
តំណាងរដ្ឋាភិបាល បានបកស្រាយនៅក្នុងរដ្ឋសភាជូនគណបក្សប្រឆាំងថា រដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែជូនកម្មករឲ្យបានចំនួន ១៧៧ដុល្លារនោះទេ ពីព្រោះថា នៅមានបញ្ហាជាច្រើនដែលធ្វើឲ្យនិយោជកមិនអាចចំណេញបាន នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដោយគេត្រូវបង់ពន្ធជូនប្រទេសនាំចូលសម្លៀកបំពាក់ពីកម្ពុជា។ ការអះអាងបែបនេះ នៅក្នុងសម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ នៅថ្ងៃព្រហស្បតិ៍ ទី២ តុលា ដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានទាមទារឲ្យដំឡើងប្រាក់ខែជូនកម្មករ ដើម្បីឲ្យកម្មកររស់នៅបានសមរម្យក្នុងតម្លៃជាមនុស្ស។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្លើយតបទៅនឹងការស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋសភា ព្រឹកថ្ងៃទី២ តុលា ថា រដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែជូនកម្មករតាមការស្នើសុំបានទេ។
-
សភាធ្វើវិសោធនកម្មដាក់គ.ជ.បជាស្ថាប័នធម្មនុញ្ញ
ភ្នំពេញ— សមាជិករដ្ឋសភាចំនួន១២០រូបមកពីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន ក្នុងសម័យប្រជុំរដ្ឋសភានីតិកាលទី៣នៅថ្ងៃពុធនេះបានបោះឆ្នោតជាឯកច្ឆ័ន្ទដោយមិនមានការពិភាក្សាអ្វីទាំងអស់ផ្តល់ការគាំទ្រការដាក់បញ្ចូលស្ថានប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ។
-
សង្គមស៊ីវិលស្នើឲ្យលុបចោលសារាចររបស់ប្រធានសភាដែលពួកគេគិតថាផ្ទុយនឹងច្បាប់
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យលុបចោលសារាចរណែនាំ របស់ប្រធានរដ្ឋសភាស្តីពីបែបបទការងារនៃគណៈកម្មការនានាក្នុងរដ្ឋសភា ដោយពួកគេយល់ថា សារាចរនេះមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងថា សារាចររបស់ប្រធានរដ្ឋសភា លោក ហេង សំរិន គឺរំលោភគោលការណ៍តម្លាភាពរដ្ឋធម្មនុញ្ញ និងវិធានផ្ទៃក្នុងរបស់រដ្ឋសភា ហើយថា នេះគឺជាការរឹតត្បិតសេរីភាពក្នុងការឲ្យតំណាងរាស្ត្រជួបជាមួយប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាសង្គម។
-
សាលាក្រុងហាមមិនឱ្យជនគ្រោះដីធ្លីរៀបចំទិវាសិទ្ធិលំនៅដ្ឋាន
ភ្នំពេញ— សាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះបានសម្រេចចិត្តហាមមិនឲ្យក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីមកពីទីក្រុងភ្នំពេញនិងមកពីបណ្តាខេត្តនានាធ្វើការប្រមូលផ្តុំនិងដង្ហែរក្បួនដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក។
-
ជនភៀសខ្លួននៅកោះណាវរូបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងអូស្ត្រាលី-កម្ពុជា
ជនភៀសខ្លួនរស់នៅលើកោះណាវរូ (Nauru) ប្ដេជ្ញាបន្តការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអូស្ត្រាលីដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា យល់ព្រមផ្ដល់ប្រាក់ ៤០លានដុល្លារអាមេរិកជាថ្នូរនឹងការទទួលយកជនភៀសខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា។ ប្រភពព័ត៌មាន អេ.ប៊ី.ស៊ី. (ABC) រាយការណ៍នៅថ្ងៃទី១ ខែតុលា ម្សិលមិញបានឲ្យដឹងថា ក្រុមបាតុករទាំងចាស់ក្មេង ស្រីប្រុស បានកាន់បដាជាច្រើនសរសេរជាភាសាអង់គ្លេសថា «មានតែសាកសពរបស់ពួកយើងទេដែលធ្វើដំណើរទៅប្រទេសកម្ពុជា»។ «អត្តឃាតគឺប្រសើរជាងនយោបាយស្មោកគ្រោករបស់រដ្ឋាភិបាលអូស្ត្រាលី» ជាដើម។
-
ពលរដ្ឋមានបញ្ហាដីធ្លីក្នុងខេត្តស្វាយរៀងហែញត្តិទៅសាលាខេត្តទាមទារការចេញប្លង់កម្មសិទ្ធិ
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះធ្វើការហែក្បួនដាក់ញត្តិទៅកាន់សាលាខេត្ត និងការិយារបស់អ្នកតំណាងរាស្ត្រខេត្តស្វាយរៀង ដើម្បីស្នើឲ្យស្ថាប័ននេះជួយជំរុញឲ្យមានការចេញប្លង់កម្មសិទ្ធិស្របច្បាប់។ មន្ត្រីតស៊ូមតិ និងចងក្រងសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ស៊ុម ម៉ាណែត ដែលចូលរួមក្នុងការតវ៉ានេះមានប្រសាសន៍ប្រាប់VODថា ការដើរហែញាតិនៅព្រឹកនេះ ធ្វើឡើងនៅម៉ោងជិត៩ព្រឹកនេះ ដោយផ្តើមដើរចេញពីអង្គការលីកាដូខេត្តស្វាយរៀង ទៅកាន់សាលាខេត្ត។ ក្នុងករណីសាលាខេត្តមិនទទួលញាតិ ប្រជាពលរដ្ឋនឹងបន្តធ្វើការទាមទារនៅសាលាខេត្ត ប៉ុន្តែបើសាលាខេត្តទទួលញាត្តិ ប្រជាពលរដ្ឋនឹងបន្តដាក់ញាតិទៅការិយាល័យរបស់អ្នកតំណាងរាស្ត្រខេត្តស្វាយរៀងបន្តទៀត ដើម្បីពន្លឿននូវប្រសិទ្ធភាពដំណោះស្រាយ។
-
អគ្គរដ្ឋទូត៦ប្រទេសសន្យាសហការលើកិច្ចការបោះឆ្នោត និងកំណែទម្រង់រដ្ឋសភា
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ លើកឡើងថា អគ្គរដ្ឋទូត៦ប្រទេសនៃបណ្តាសមាជិកសហគមន៍អឺរ៉ុប នឹងសហការក្នុងការធ្វើកំណែទម្រង់រដ្ឋសភា និងកិច្ចការបោះឆ្នោត ពេលមានការស្នើឲ្យជួយពីគណបក្សទាំងពីរ។ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងសហការី បានជួបសវនាការជាមួយឯកអគ្គរដ្ឋទូត៦ប្រទេសនៃបណ្តាសមាជិកសហគមន៍អឺរ៉ុប ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ស្ដីអំពីកិច្ចការបោះឆ្នោត និងកំណែទម្រង់រដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា។
-
តំណាងរាស្ត្របក្សប្រឆាំងថ្លែងក្នុងសភាជំរុញឲ្យដំឡើងប្រាក់ឈ្នួលកម្មករ
តំណាងរាស្ត្រគណបក្សប្រឆាំង ជំរុញឲ្យរដ្ឋាភិបាលខិតខំដំឡើងប្រាក់ឈ្នួលឲ្យកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងតាមការទាមទារ ដើម្បីឲ្យពួកគេអាចរស់នៅបានក្នុងជីវភាពសមរម្យ។ ថ្លែងនៅក្នុងពេលប្រជុំសភា ដើម្បីពិភាក្សាការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពីគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិលើកឡើងថា កម្មករបច្ចុប្បន្នទទួលបានប្រាក់ឈ្នួលទាប មិនសម និងការចំណាយលើតម្លៃទំនិញនៅលើទីផ្សារ។ លោកបន្តថា បើរដ្ឋាភិបាលមិនអាចដំឡើងប្រាក់ឈ្នួលឲ្យកម្មករឲ្យបានដល់១៧៧ដុល្លារដូចការទាមទារ យ៉ាងហោចណាស់ក៏ដំឡើងឲ្យបាន១៥០ ទៅ១៦០ដុល្លារដែរ។ ក្នុងកិច្ចប្រជុំនៅព្រឹកនេះ ក៏មានវត្តមានលោក ហ៊ុនសែន និង លោក សម រង្ស៊ី ដែរ តែអ្នកទាំងពីរ មិនបានឡើងបញ្ចេញមតិយោបល់ទេ។
-
មន្ទីរការងារខេត្តកំពង់ចាមសន្យារកវិធីសម្របសម្រួលករណីកម្មកររោងចក្រស្បែកជើង
កម្មកររោងចក្រស្បែកជើង ជូហួយ (JUHUI) ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ៧០០នាក់ នាំគ្នាជិះរថយន្តមកមន្ទីរការងារខេត្ត នៅព្រឹកថ្ងៃទី១ តុលា។ ការលើកគ្នាមកមន្ទីរការងារខេត្តនោះ បន្ទាប់ពីការធ្វើកូដកម្មរបស់ពួកគាត់ដើម្បីទាមទារលក្ខខណ្ឌការងារ នៅតែមិនមានដំណោះស្រាយ។ ចំណែកខាងមន្ទីរ បានទទួលយកញត្តិ និងសំណូមពររបស់កម្មករ ដើម្បីរកវិធីសាស្ត្រសម្របសម្រួលលើបញ្ហានេះបន្តទៀត។ ក្បួនរថយន្តប្រមាណជាង ១០គ្រឿង ដែលផ្ទុកកម្មករពេញៗ ចេញពីមុខរោងចក្រស្បែកជើង ជូហួយ សំដៅមកមន្ទីរការងារខេត្តកំពង់ចាម ដើម្បីទាមទារឱ្យខាងមន្ទីរជួយដោះស្រាយបញ្ហានៅក្នុងរោងចក្រ ជូហួយ ដែលកម្មករទាមទារកាលពីពេលកន្លងទៅ។
-
សាលាក្រុងអនុញ្ញាតឲ្យសមាគមខ្មែរក្រោមជួបជុំតែ១ថ្ងៃនៅទីលានប្រជាធិបតេយ្យ
សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យគ្រប់ចំនួន ៥ថ្ងៃ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសចំពោះការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម តាមការគ្រោងទុកឡើយ ដោយសាលារាជធានីបញ្ជាក់ថា ទីលានប្រជាធិបតេយ្យជាប់រវល់។ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបាតុករជួបជុំនៅទីលានប្រជាធិបតេយ្យបានចំនួន ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី៧ ខែតុលា ប៉ុន្តែមិនអនុញ្ញាតឲ្យដើរហែក្បួន ឬចូលផ្សារបិទខិត្តប័ណ្ណ ឬទៅជួបជុំនៅមុខស្ថានទូតវៀតណាម នោះឡើយ។
-
សកម្មជនសិទ្ធិស្រ្តី៖ កម្ពុជាខ្វះសំឡេងស្ត្រីក្នុងការដឹកនាំ
ភ្នំពេញ— បើទោះជាអ្នកប្រវត្តិសាស្រ្តកម្ពុជាជាច្រើនតែងតែលើកឡើងថា កម្ពុជាជាប្រទេសដែលឲ្យតម្លៃស្រ្តីជាធំក៏ដោយ ក៏បច្ចុប្បន្នគេឃើញថា ចំនួនស្រ្តីកម្ពុជាក្នុងវិស័យនយោបាយ និងការកាន់កាប់តួនាទីជាអ្នកដឹកនាំនៅមានកម្រិតទាបនៅឡើយ។ លោកស្រី ធីតា ឃិះ ដែលគេស្គាល់ថា ជាស្រ្តីម្នាក់ដែលទទួលបានជោគជ័យនឹងការងារដឹកនាំក្នុងវិស័យសង្គមស៊ីវិល បានមើលឃើញនូវចំណុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ ពីជីវិតជាស្ត្រីមេផ្ទះ រហូតបានក្លាយជាស្រ្តីជោគជ័យមួយរូបក្នុងសង្គម លោកស្រីធីតា ឃិះបានចំណាយពេលជាង៤០ឆ្នាំនៃឆាកជីវិតរបស់អ្នកស្រី។
-
កម្ពុជានិងអូស្រា្តលីចុះហត្ថលេខាលើអនុស្សរណៈអន្តោប្រវេសន៍
ភ្នំពេញ— លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលីបានចុះហត្ថលេខាជាផ្លូវការនៅរសៀលថ្ងៃសុក្រនេះលើអនុស្សរណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងនៃប្រទេសទាំងពីរបង្កឲ្យមានការរិះគន់ជាច្រើន ដំណាលគ្នានឹងសកម្មជននិងជនរងគ្រោះដោយសារជម្លោះដីធ្លីនៅក្នុងទីក្រុងភ្នំពេញធ្វើការតវ៉ាប្រឆាំងទៅនឹងកិច្ចព្រមព្រៀងនេះដែរ។
-
ទោះមានការរិះគន់ កម្ពុជានិងអូស្រ្តាលីនឹងចុះហត្ថលេខាលើអនុស្សរណៈអំពីជនភៀសខ្លួន
ភ្នំពេញ— នៅថ្ងៃព្រហស្បតិ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សឈានមុខមួយបានរិះគន់ការសម្រេចចិត្តនៃប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី ក្នុងការបញ្ជូនជនភៀសខ្លួនបរទេសពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា។ មួយថ្ងៃមុនការចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបញ្ជូនជនភៀសខ្លួនបរទេសនេះ កម្ពុជានិងប្រទេសអូស្ត្រាលីនៅមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌនានាទាក់ទងនឹងជនភៀសខ្លួនទាំងនោះទេ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃ លោកស ខេងនិងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលី នៅថ្ងៃសុក្រស្អែកនេះ នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាក់ទងនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជា។
-
រដ្ឋសភាប្រជុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីដាក់ គ.ជ.ប ទៅក្នុងច្បាប់កំពូលនេះ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធនេះ បើកកិច្ចប្រជុំដើម្បីអនុម័តការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីដាក់ គ.ជ.ប ទៅក្នុងច្បាប់កំពូលនេះ។ កិច្ចប្រជុំពេញអង្គលើកទី៣ នីតិកាលទី៥ នៅព្រឹកនេះ មានការចូលរួមពីអ្នកតំណាងរាស្ត្រចំនួន១២០រូប ដែលក្នុងនោះក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ព្រមទាំងលោក សម រង្ស៊ី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកកឹមសុខា អនុប្រធានទី១ រដ្ឋសភាផងដែរ។
-
រដ្ឋសភាអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្ដីពី គ.ជ.ប
រដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៧៦ និងមាត្រាទាំងឡាយនៃជំពូកទី ១៥ថ្មីដល់ជំពូកទី ១៦ថ្មី ដែលពាក់ព័ន្ធនឹង គ.ជ.ប ដោយសំឡេង១២០លើ១២០។ ការធ្វើវិសោធនកម្មនេះ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀងនយោបាយដែលគណបក្សទាំងពីរសម្រេចបានកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ។ ការអនុម័តនេះ បានធ្វើឡើងដោយគ្មានការពិភាក្សាអ្វីនោះឡើយ។ ប្រធានគណៈកម្មការទី ១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា មូលហេតុដែលរដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់នេះ គ្មានកិច្ចពិភាក្សា ដោយសារមានអ្នកតំណាងរាស្ត្រ៨៥ រូប មកពីគណប្សទាំងពីរផ្តួចផ្តើមធ្វើ និងបានចុះហត្ថលេខាសេចក្ដីស្នើវិសោធនកម្មនេះ។