កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កម្មកររោងចក្រហ៊ុយចៀនតវ៉ានៅមុខរដ្ឋសភាបន្ទាប់ពីគ្មានដំណោះស្រាយពីក្រសួងការងារ
កម្មកររោងចក្រហ៊ុយចៀន (Huey Chuen) ប្រមាណ ៣០០នាក់ បាននាំដង្ហែទៅតុលាការក្រុង និងតវ៉ានៅមុខមន្ទីររដ្ឋសភានៅរសៀលថ្ងៃទី ០១ តុលានេះ បន្ទាប់ពីគ្មានដំណោះស្រាយពីថៅកែរោងចក្រ ក្រោមការសម្រុះសម្រួលរបស់ក្រសួងការងារនៅព្រឹកមិញនេះ។ ការតវ៉ានេះធ្វើឡើងជិត២០ថ្ងៃហើយ ដោយកម្មករទាមទារឲ្យថៅកែរោងចក្រព្រមទទួលតំណាងកម្មករ លោក ហេង ស៊ីហឿន ចូលធ្វើការវិញ និងទូទាត់ប្រាក់អតីតភាពឲ្យកម្មករដែលរោងចក្រនេះ បានប្ដូរឈ្មោះពីហ៊ុយចៀន ទៅចៀនឡឹ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
ពលរដ្ឋទំនាស់ដីធ្លីខេត្តកំពង់ស្ពឺប្រមូលផ្ដុំតវ៉ាបាចលុយដុល្លារខ្មោចនៅមុខធនាគារ ANZ
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរងផលប៉ះពាល់ដីធ្លីមកពីសហគមន៍ចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃពុធនេះ ប្រមូលផ្ដុំតវ៉ាជាថ្មីនៅមុខធនាគារ ANZ ROYAL ទាមទារឲ្យទទួលខុសត្រូវលើការផ្តល់សំណង ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីទៅក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។
-
កម្ពុជានិងអូស្រ្តាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីជនភៀសខ្លួនដ៏ចម្រូងចម្រាស
ភ្នំពេញ— នៅថ្ងៃសុក្រទី២៦ ខែកញ្ញានេះ កម្ពុជានិងអូស្រ្តាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលកម្ពុជាយល់ព្រមទទួលយកជនភៀសខ្លួនដែលមិនមានចំនួនច្បាស់លាស់ ដែលត្រូវបានឃុំខ្លួននៅជំរំឃុំឃាំងជនភៀសខ្លួននៅឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលី។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រទេសទាំងពីរ និងប្រទេសដទៃទៀតថ្កោលទោសយ៉ាងខ្លាំង។ នៅថ្ងៃសុក្រម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ស ខេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលី នៅក្នុងពិធីដ៏ខ្លីមួយ នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
-
សហជីពកម្មករទាមទារប្រាក់ខែដល់១៧៧ដុល្លារ
ភ្នំពេញ— មេដឹកនាំសហជីពចំនួនប្រាំពីរ និយោជក និងមន្ត្រីរដ្ឋាភិបាលនៅថ្ងៃសុក្រនេះបានបើកកិច្ចប្រជុំបិទទ្វារមួយដើម្បីពិភាក្សារឿងប្រាក់ឈ្នួលរបស់កម្មករ ប៉ុន្តែកិច្ចប្រជុំរយៈពេលជាងបីម៉ោងមកនេះមិនទាន់បានសម្រេចនៅឡើយទេ។ លោក អាត់ ធន ប្រធានសម្ព័ន្ឋសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ក្រោយពីកិច្ចប្រជុំដែលទើបនឹងបញ្ចប់ប៉ុន្មានម៉ោងនេះថា និយោជកបានប្រាប់ក្នុងអង្គប្រជុំថា គេមានលទ្ឋភាពផ្តល់ប្រាក់បៀវត្សរ៍បានត្រឹមតែ១១០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។ ក៏ប៉ុន្តែខាងមន្ត្រីសហជីពទាមទារឲ្យបានឡើងដល់១៧៧ដុល្លារតាមការដែលខ្លួនធ្លាប់បានទាមទារកន្លងមក។
-
ធនាគារANZបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធក្នុងរឿងជម្លោះដីធ្លីនៅអមលាំងខេត្តកំពង់ស្ពឺ
ធនាគារអេអិនហ្សិតរ៉ូយ៉ាល់ (ANZ Royal) នៅព្រឹកថ្ងៃពុធ ទី០១ តុលា ឆ្លើយតបនឹងសហគមន៍ដីនៅឃុំអមលាំង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថាខ្លួនមិនជាប់ព័ន្ធនឹងរឿងដីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ៍(Phnom Penh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់នោះទេ។ ការឆ្លើយតបនេះបន្ទាប់ពីពលរដ្ឋប្រមាណ ២០០នាក់ នាំគ្នាតវ៉ានៅមុខស្នាក់ការរបស់ខ្លួននៅទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ។ ក្នុងការតវ៉ានោះពលរដ្ឋបាននាំគ្នាយកក្រដាសប្រាក់ដុល្លារ ជ្រលក់ល័ក្តដូចឈាមបាចនៅមុខធនាគារអេអិនហ្សិតរ៉ូយ៉ាល់ (ANZ Royal) ដើម្បីទាមទារការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
-
កម្មកររោងចក្រហ៊ុយចៀនហែក្បួនស្វែងរកដំណោះស្រាយ
កម្មកររោងចក្រហ៊ុយចៀន (Huey Chuen) ប្រមាណ ៣០០នាក់ បាននាំដង្ហែទៅតុលាការក្រុង និងតវ៉ានៅមុខមន្ទីររដ្ឋសភានៅរសៀលថ្ងៃទី ០១ តុលានេះ បន្ទាប់ពីគ្មានដំណោះស្រាយពីថៅកែរោងចក្រ ក្រោមការសម្រុះសម្រួលរបស់ក្រសួងការងារនៅព្រឹកមិញនេះ។ ការតវ៉ានេះធ្វើឡើងជិត២០ថ្ងៃហើយ ដោយកម្មករទាមទារឲ្យថៅកែរោងចក្រព្រមទទួលតំណាងកម្មករ លោក ហេង ស៊ីហឿន ចូលធ្វើការវិញ និងទូទាត់ប្រាក់អតីតភាពឲ្យកម្មករដែលរោងចក្រនេះ បានប្ដូរឈ្មោះពីហ៊ុយចៀន ទៅចៀនឡឹ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
អ្នកតវ៉ាមកពីខេត្តកំពង់ស្ពឺយកល័ក្ខពណ៌ដូចឈាមលាបលើធនាគារ ANZ ROYAL
ប្រជាពលរដ្ឋរងផលប៉ះពាល់ដីធ្លីមកពីសហគមន៍ចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធនេះផ្ទុះការតវ៉ាខ្លាំងជាងមុនដោយពួកគេនាំគ្នាលាបល័ក្ខពណ៌ដូចឈាម ប៉ាតទៅលើជញ្ជាំង និងទ្វាររបស់ធនាគារ ANZ ROYAL នៅរាជធានីភ្នំពេញ ខណៈភាគីធនាគារនេះមិនចេញមកដោះស្រាយ។
-
ពលរដ្ឋទំនាស់ដីធ្លីខេត្តកំពង់ស្ពឺប្រមូលផ្ដុំតវ៉ាបាចលុយដុល្លារខ្មោចនៅមុខធនាគារ ANZ
ជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរងផលប៉ះពាល់ដីធ្លីមកពីសហគមន៍ចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃពុធនេះ ប្រមូលផ្ដុំតវ៉ាជាថ្មីនៅមុខធនាគារ ANZ ROYAL ទាមទារឲ្យទទួលខុសត្រូវលើការផ្តល់សំណង ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីទៅក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ នៅក្នុងការតវ៉ានៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋបាននាំគ្នាបាចក្រដាសប្រាក់ដុល្លារសម្រាប់សែន (ដុល្លារខ្មោច) ជ្រលក់ថ្នាំព័ណ៌ក្រហម ដែលពួកគេអះអាងថាតំណាងឲ្យប្រាក់ប្រឡាក់ឈាមបានមកពីការរំលោភបំពានលើប្រជាពលរដ្ឋ។ គេក៏សង្កេតឃើញមានការចូលរួមពីសកម្មជនដីធ្លីបឹងកក់ប្រមាណជាង១០នាក់នៅក្នុងការតវ៉ានេះផងដែរ។
-
ប្រទេសកម្ពុជានឹងចុះហត្ថលេខាទទួលយកជនបរទេសពីអូស្ដ្រាលី
ភ្នំពេញ— ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រទី២៦ខែកញ្ញានេះដើម្បីទទួលយកជនអន្តោប្រវេសន៍អន្តរជាតិដ៏ចម្រូងចម្រាស់ឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងដែលស្ថិតក្រោមការរិះគន់ជាច្រើន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះឲ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជានោះ នឹងធ្វើឡើងរវាងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី។
-
លោកអូបាម៉ាសរសើរសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានកម្ពុជា
ភ្នំពេញ— នេះជាលើកដំបូងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានថ្លែងកោតសរសើរចំពោះសកម្មជននៅកម្ពុជាចំនួនពីររូប ដែលការពារបរិស្ថាន សិទ្ធិមនុស្ស គឺលោកឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ និងលោកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជា ដោយលោកបានថ្លែងកោតសរសើរដល់បុរសស្រ្តីក្លាហានក្នុងពិភពលោកដែលហ៊ានឡើងនិយាយ ហើយត្រូវរងការយារយីនិងការវាយប្រហារ ដែលមានពេលខ្លះរហូតដល់សលោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជាម្លាប់ថែមទៀត។
-
រដ្ឋាភិបាលនិយាយអំពីលក្ខខណ្ឌជនភៀសខ្លួនពីអូស្ត្រាលី ខណៈមានការរិះគន់
មន្ត្រីផ្លូវការកម្ពុជាបានប្រកាសឲ្យដឹងថា ជនភៀសខ្លួនដែលនឹងត្រូវបញ្ជូនពីប្រទេសអូស្រ្តាលីនឹងត្រូវដាក់ឲ្យស្នាក់នៅក្រៅដែនដីរាជធានីភ្នំពេញ ក៏ប៉ុន្តែមិនមានព័ត៌មានលម្អិតទាក់ទងនឹងទីតាំងជាក់លាក់និងចំនួននៃជនភៀសខ្លួននៅឡើយទេ។ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងនៅក្នុងសន្និសីទព័ត៌មានរួមក្នុងក្រសួងមហាផ្ទៃនៅថ្ងៃច័ន្ទនេះថា ជនស្វែងរកសិទ្ធិជ្រកកោណចម្រុះជាតិសាសន៍ទាំងនោះនឹងត្រូវបញ្ជូនជាក្រុមតូចហើយនឹងត្រូវដាក់ឲ្យស្នាក់នៅមណ្ឌលបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញរយៈពេលមួយឆ្នាំមុននឹងបញ្ជូនពួកគេទៅរស់នៅទីតាំងមួយដែលនឹងត្រូវកំណត់នៅពេលក្រោយ។ «នៅទីណានោះ ខ្ញុំគ្រាន់តែបញ្ជាក់ថា នៅក្រៅរាជធានីភ្នំពេញ តែមណ្ឌលស្នាក់នៅបណ្តោះអាសន្ន យើងដាក់ឲ្យស្នាក់នៅភ្នំពេញ»។
-
ពលរដ្ឋមានទំនាស់ដីធ្លីនៅកំពង់ស្ពឺ មកទាមទាររកដំណោះស្រាយពីធនាគារ ANZ
ពលរដ្ឋឃុំអមលាំង ខេត្តកំពង់ស្ពឺប្រមាណ៣០០នាក់ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ នៅថ្ងៃអង្គារនេះធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីតវ៉ានៅធនាគារ ANZ ឲ្យជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារធនាគារនេះធ្លាប់ផ្ដល់ហិរញ្ញប្បទានទៅក្រុមហ៊ុន។ បណ្តាញសហគមន៍កសាងសន្តិភាព លោក លីវ សារ៉ុម ឲ្យ VOD ដឹងនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញានេះថា នៅម៉ោងបីទៀបភ្លឺថ្ងៃនេះ ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំអមលាំង បានដឹកកូនជញ្ជូនចៅមកភ្នំពេញ តែត្រូវសមត្ថកិច្ចឃាត់ដំណើរនៅស្រុកថ្ពងត្រង់ចំណុចរទេះភ្លូក ដើម្បីសួរនាំ។ លោក លីវ សារ៉ុម បន្តថាក្រោយពីការសួរនាំយ៉ាងយូរ នៅម៉ោងជាង៨ព្រឹក សមត្ថកិច្ចបានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរបន្តមករាជធានីភ្នំពេញ។ គួររំឭកថា កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៤នេះ ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំអមលាំងប្រមាណ១០០នាក់ បានឡើងមកតវ៉ានៅធនាគារ ANZ ម្ដងហើយដោយភាគីធនាគារអនុញ្ញាតឲ្យតំណាងពលរដ្ឋ៣នាក់ចូលជួបពិភាក្សាក្នុងធនាគារ ប៉ុន្តែការពិភាក្សានោះមិនបានទទួលលទ្ធផលអ្វីនោះទេ៕
-
បទយកការណ៍៖ ស្ថានភាពពលរដ្ឋទទួលបានប័ណ្ណក្រីក្រ ខណៈអន្តរជាតិបញ្ចប់គម្រោងផ្តល់ជំនួយដល់គម្រោងធ្វើប័ណ្ណនេះ
ខ្ទមជាច្រើនសង់ជាប់ៗគ្នា បិទបាំងដោយស័ង្កសីចាស់ៗ ការពារទឹកភ្លៀង និងកម្តៅថ្ងៃ នៅក្បែរគំនរសំរាមខាងក្រោយអគាររបស់ក្រុមហ៊ុនផានអីម៉ិច របស់លោកស្រី ស៊ុយ ស៊ីផាន។ ក្មេងៗរត់ប្រឡែងគ្នាលេង ក្នុងសម្លៀកបំពាក់ចាស់ៗ ខ្លះមិនមានស្បែកជើងពាក់ផង។ នៅទីនេះហើយ ជាកន្លែងដែលអតីតអ្នកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងរស់នៅទន្ទឹងរង់ចាំការផ្តល់សំណង បន្ទាប់ពីក្រុមហ៊ុននេះឈូសកម្ទេចផ្ទះរបស់ពួកគេ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ អ្នកស្រី សោម សុមាលី កំពុងអង្គុយក្នុងខ្ទមក្បែរគំនរសំរាម ដែលមានក្លិនស្អុយភាយៗស្ទើរទ្រាំមិនបាន នៅពេលមានខ្យល់បក់ម្តងៗ។ អ្នកស្រីមានប្រសាសន៍ថា ពួកគាត់ទទួលបានប័ណ្ណពីមូលនិធិមនុស្សធម៌សុខភាព ពីជំនួយពលរដ្ឋអាមេរិក(USAID)ជាង១០ឆ្នាំមកហើយ។ អ្នកស្រីថាជារៀងរាល់ខែ អ្នកអប់រំក្នុងសហគមន៍ តែងតែចុះមកត្រួតពិនិត្យសុខភាពពួកគាត់ នឹងណែនាំឲ្យប្រជាសហគមន៍ ដែលមានជំងឺទៅរកមណ្ឌលសុខភាព ហើយក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពយកចិត្តទុកដាក់ចំពោះពួកគេណាស់។ អ្នកស្រីបញ្ជាក់ថា «ការចុះមកសួរសុខទុក្ខ ខាងក្រុមការងារដែលកាន់កាប់សៀវភៅពេទ្យ គេច្រើនមកសួរសុខទុក្ខយើង បើយើងឈឺអីៗ គេច្រើនជំរុញឲ្យយើងទៅពេទ្យ។ គេចុះមកមក ដូចថាអ្នកគ្រប់គ្រងមើលសៀវភៅ មើលអីនៅហ្នឹង អ្នកណាមានសៀវភៅអង្គការក្រីក្រហ្នឹង គេដេញឲ្យយើងទៅហើយតែយើងឈឺអីគេឲ្យទៅ»។
-
http://vodhotnews.com/24589
ព្រះសង្ឃ និងប្រជាពលរដ្ឋព្រមានធ្វើបាតុកម្មនៅក្នុងទីក្រុងសៀមរាប បើអាជ្ញាធរមិនព្រមដោះលែងអតីតព្រះសង្ឃពីរអង្គ ដែលត្រូវសមត្ថកិច្ចចាប់ផ្សឹក ។ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ព្រះសង្ឃពីរអង្គគង់នៅវត្តពោធិ៍លង្កា ក្នុងក្រុងសៀមរាប ត្រូវគេរាយការណ៍ថា ត្រូវបានសមត្ថកិច្ចប្រមាណជិត២០នាក់វាយដំរួចចាប់ផ្សឹក និងបន្តដាក់ពន្ធនាគារ ដោយចោទប្រកាន់ថា សង្ឃទាំងពីរអង្គបានសេពគ្រឿងស្រវឹង និងគ្រឿងញៀន។ ព្រះតេជគុណ ហួ សុផាត ដែលបានតាមដាន និងអង្កេតពីករណីនេះមានថេរដីកាក្នុងសន្និសិទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ៍នេះថា គោលបំណងក្នុងការធ្វើសន្និសិទកាសែតនេះ គឺដើម្បីទាមទារឲ្យមានការដោះលែង ព្រមទាំងរកយុត្តិធម៌ជូនអតីតព្រះសង្ឃទាំងពីរអង្គ និងទាមទារឲ្យអជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាទៅ លើស្ថាប័នព្រះពុទ្ធសាសនាបន្តទៀត។ ព្រះតេជគុណ ហួ សុផាត មានថេរដីកាបន្តថា បើតាមការស៊ើបអង្កេត អតីតព្រះសង្ឃទាំងពីរអង្គនោះ មិនបានធ្វើខុសឆ្គង និងប្រាស់ចាកពីវិន័យធម៌នោះទេ។ ព្រះអង្គអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យជួយអន្តរាគមន៍លើករណីនេះ ដើម្បីរកយុត្តិធម៌ជូនអតីតព្រះសង្ឃទាំងពីរអង្គ ដែលព្រះអង្គអះអាងថា អាជ្ញាធរក្រុងសៀមរាបបានវាយដំ និងធ្វើការចោទប្រកាន់។ ប្រធានអង្គការធម្មទានសង្គម ព្រះតេជគុណ ងីម សៅរ៍សំខាន់ មានថេរដីកាបន្ថែមថា ករណីនេះ គឺជារឿងមិនត្រឹមត្រូវទាំងទៅតាមច្បាប់ព្រះពុទ្ធសាសសនា និងច្បាប់ជាតិ ដែលអាជ្ញាធរធ្វើការ វាយដំរួចចាប់ផ្សឹកព្រះសង្ឃ និងបន្តដាក់ពន្ធធានាគារ ទាំងអង្កេតឃើញថា ព្រះអង្គមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ច។ ព្រះអង្គមានថេរដីកាបន្តថា បើអាជ្ញាធរមិនដោះលែងអតីតព្រះសង្ឃទាំងពីរអង្គនោះទេ បណ្តាព្រះសង្ឃ និងប្រជាពលរដ្ឋនឹងធ្វើ បាតុកម្មនៅក្នុងទីក្រុងសៀមរាបនៅពេលខាងមុខនេះ។ ព្រះអង្គមានថេរដីកាថា «ការដោះលែងភិក្ខុ ពេជ្រ ដេវីត នេះដោយសារភិក្ខុ ពេជ្រ ដេវីត សព្វថ្ងៃមានអាការៈរោគធ្ងន់ណាស់ បើសិនជាទុកពន្យាពេលទៅអាចគ្រោះថា្នក់ដល់អាយុជីវិត ឬបាត់បង់ស្មារតីដោយប្រការណាមួយ»។
-
យឹម សុវណ្ណ៖ ការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជារឿងនយោបាយ
គណបក្សសង្គ្រោះជាតិ ចាត់ទុកការឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធនឹងករណីធ្វើបាតុកម្មនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាកន្លងទៅជារឿងនយោបាយ និងជាការបង្កភាពអាប់អួរលើកិច្ចព្រមព្រៀង។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយមិនមានហេតុផលច្បាស់លាស់ និងអាថ៌កំបាំង។ លោកចាត់ទុកថា ការចាប់ខ្លួននេះគឺជារឿងនយោបាយសុទ្ធសាធ។ លោកបន្តថា ករណីនៅលើស្ពាននាគ គឺជារឿងដែលបានបញ្ចប់រួចរាល់អស់ហើយ ក្រោយកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ ហើយការឃាត់ខ្លួនជាថ្មីនេះ គឺជាការបង្កបរិយាកាសអាប់អួរដល់ការអនុវត្តកិច្ចព្រមព្រៀង មិនឲ្យដំណើរការទៅដោយរលូន។
-
ពលរដ្ឋជាង១០០នាក់ ឡើងមកតវ៉ាជាថ្មីនៅមុខធនាគារ ANZ ក្រោយការតវ៉ា២លើកមិនមានដំណោះស្រាយ
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរងផលប៉ះពាល់ដីធ្លីមកពីសហគមន៍ចំនួនពីរ ក្នុងខេត្តកំពង់ស្ពឺ បានឡើងមកតវ៉ាជាថ្មីនៅមុខធនាគារ ANZ ROYAL ទាមទារឲ្យទទួលខុសត្រូវលើការផ្តល់សំណង ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីទៅក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ តំណាងពលរដ្ឋមកពីឃុំឱរ៉ាល់ លោក ចេង សុភាព ប្រាប់ VOD នៅរសៀលថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋចំនួន២សហគមន៍ មកពីសហគមន៍ថ្ពង់ និងឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងកំពង់ស្ពឺស៊ូហ្គ័រ របស់លោក លី យ៉ុងផាត់ ឡើងមកតវ៉ាទាមទាររកដំណោះស្រាយមុខធនាគារ ANZ ជាថ្មីទៀត ដើម្បីឲ្យធនាគារផ្តល់ចម្លើយចំពោះការទាមទាររបស់ប្រជាពលរដ្ឋកន្លងមក។ លោកថា នេះជាលើកទី៣ហើយដែលប្រជាពលរដ្ឋឡើងមកតវ៉ាទាមទារឲ្យធនាគារទទួលខុសត្រូវ ខណៈដែលការទាមទារ២លើកកន្លងមក ត្រូវបានធនាគារទាត់ចោលមិនទទួលខុសត្រូវ។ លោកបញ្ជាក់ថា «ពីមុនអត់មានទទួលខុសត្រូវ គេឆ្លើយបដិសេធ គេមិនទទួលខុសត្រូវទេ អុីចឹងបានយើងមកមួយសារទៀត ទទូចឲ្យគេទទួលខុសត្រូវ។ ឥឡូវនេះជាលើកទី៣ យើងមកទាមទារចំលើយពីគាត់ទៀត»។
-
អ្នកច្បាប់ថា ការបញ្ជូនជនភៀសខ្លួនដែលមិនស្ម័គ្រចិត្តជាការរំលោភលើសន្ធិសញ្ញា
អ្នកច្បាប់នៅកម្ពុជាលើកឡើងពីការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជាថា គឺជាការរំលោភសន្ធិសញ្ញាអន្តរជាតិប្រសិនជាការបញ្ជូននោះ មិនមែនចេញមកពីការស្ម័គ្រចិត្តរបស់ពួកគេ។ នៅតាមបណ្តាសារព័ត៌មានបរទេស ក៏ដូចជាសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីជនភៀសខ្លួនដែលកំពុងរស់នៅលើកោះ Neuru ថាបានធ្វើការតវ៉ាជាមួយរដ្ឋាភិបាលអូស្ត្រាលីខណៈមានហេតុការណ៍ប៉ុនប៉ងធ្វើអត្តឃាត និងបង្ករបួសខ្លួនឯងជាបន្តបន្ទាប់ ក្រោយពីដឹងថារដ្ឋាភិបាលអូស្ត្រាលីនឹងបញ្ជូនពួកគេមករស់នៅកម្ពុជា។ ទីប្រឹក្សាច្បាប់របស់អនុប្រធានទី១នៃរដ្ឋសភា លោក ស សូវ៉ាន មានប្រសាសន៍ដោយយោងតាមច្បាប់ថា ក្នុងករណីដែលជនភៀសខ្លួនទាំងនោះមិនព្រមមករស់នៅប្រទេសកម្ពុជា នោះរដ្ឋាភិបាលអូស្ត្រាលីក៏ដូចជាកម្ពុជា មិនអាចបង្ខិតបង្ខំពួកគេបានទេ។ លោកថា ប្រសិនអូស្ត្រាលីនៅតែបញ្ជូនពួកគេមកទៀត នោះមានន័យថាអូស្ត្រាលីមិនគោរពសន្ធិសញ្ញាពាក់ព័ន្ធនឹងជនភៀសខ្លួន។
-
HRW៖ លោក ជាម យៀប ប្រឈមមុខជាប់គុកយ៉ាងហោច៣ឆ្នាំ
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី៣ ធ្នូ នេះ ព្រមានថា រឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ លោក ជាម យៀប មិនត្រូវយករឿងនយោបាយមកលាយឡំជាមួយរឿងព្រហ្មទណ្ឌទេ ហើយ លោក ជាម យៀប ត្រូវប្រឈមមុខច្បាប់ ដោយរថយន្តរបស់លោកបានបុកប្ដីប្រពន្ធកាលពីចុងខែវិច្ឆិកា កន្លងទៅនេះ។ សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា លោក ជាម យៀប អាចប្រឈមមុខជាប់គុកយ៉ាងហោចបីឆ្នាំ បើទោះបីជាលោកមិនមែនជាអ្នកបើកបរក៏ដោយ។ នាយកអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កន្លងមកមានមន្ត្រី និងអ្នកមានប្រាក់នៅកម្ពុជា ច្រើន បានបុកមនុស្ស ហើយបើកឡានរត់គេចយករួចខ្លួន ហើយមិនដែលបានទទួលទោសតាមច្បាប់ទេ៖ «អ្នកមានអំណាច និងអ្នកមានបុណ្យសក្ដិនៅកម្ពុជា មានប្រវត្តិយូរលុងមកហើយពាក់ព័ន្ធរឿងបុកគេនៅតាមផ្លូវ ហើយរត់យករួចខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានកំហឹងឡើង»។
-
លោក ហ៊ុន សែន បញ្ជាក់ជំហរពីរឿងទទួលជនភៀសខ្លួនមកពីអូស្ត្រាលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសថា ការដែលកម្ពុជាទទួលយកជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនោះ គឺជាកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា កម្ពុជាមិនគួរទទួលយកជនភៀសខ្លួនទាំងនោះទេ ព្រោះរដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពបំពេញសេចក្តីត្រូវការរបស់ប្រជាជនខ្លួនឲ្យបានគ្រប់គ្រាន់ និងគោរពសិទ្ធិមនុស្សពេញលេញនៅឡើយ។
-
ពលរដ្ឋព្រមានតវ៉ាបើចៅអធិការវត្តស្ទឹងមានជ័យបណ្ដេញព្រះសង្ឃ៣អង្គចេញពីវត្ត
ប្រជាពលរដ្ឋមានជម្លោះដីធ្លី និងព្រះសង្ឃស្នាក់នៅវត្តស្ទឹងមានជ័យ នៅថ្ងៃចន្ទនេះព្រមានតវ៉ាប្រឆាំងដាច់ខាតបើព្រះចៅអធិការវត្តនេះ បណ្តេញព្រះសង្ឃបីអង្គចេញពិតមែន។ ព្រះសង្ឃដែលកំពុងស្នាក់នៅវត្តស្ទឹងមានជ័យ ព្រះតេជគុណ សឺន ហាយ ប្រាប់ VOD នៅថ្ងៃទី២៩ ខែកញ្ញាថាព្រះចៅអធិការវត្ត និងគណៈមន្ត្រីសង្ឃផ្សេងទៀត ចេញលិខិតបណ្តេញព្រះសង្ឃចំនួន៣អង្គ ដោយសំអាងថាបង្កអបគមន៍ក្នុងវត្ត។ ទោះជាយ៉ាងព្រះតេជគុណមានថេរដីកាបញ្ជាក់ថា ព្រះសង្ឃ និងប្រជាពលរដ្ឋមានជម្លោះដីធ្លី នឹងបន្តរស់នៅក្នុងវត្តរហូតមានដំណោះស្រាយ។