កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋខ្មែរព្រមានពីគ្រោះភ័យបើរដ្ឋាភិបាលទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
បណ្តាញព្រះសង្ឃ និស្សិត បញ្ញាវ័ន្ត សកម្មជនដីធ្លី នៅថ្ងៃសុក្រនេះតវ៉ាប្រឆាំងមិនឲ្យរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀង ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ដោយពួកគេយល់ថា វាជាគ្រោះភ័យសម្រាប់ប្រទេសក្រីក្រមួយនេះ។ ក្រុមអ្នកតវ៉ាបានដើរហែក្បួន តាមមហាវិថីនានា ក្នុងរាជធានីភ្នំពេញ ទៅដាក់ញត្តិនៅមន្ទីររដ្ឋសភា ស្ថានទូតអូស្ត្រាលី និងក្រសួងមហាផ្ទៃ។ ប៉ុន្តែការរកកិច្ចអន្តរាគមន៍នោះ ត្រូវបានកម្លាំងចម្រុះរាប់រយនាក់ ដាក់របាំងរារាំងច្រើនកន្លែង ធ្វើឲ្យប៉ះទង្គិចបណ្តាលឲ្យស្ត្រីម្នាក់មកពីតំបន់បឹងកក់សន្លប់ និងរងរបួស។
-
CHRAC ស្នើកម្ពុជានិងអូស្រា្តលី បញ្ចេញព័ត៌មានទាក់ទងនឹងជនភៀសខ្លួន
អង្គការសង្គមស៊ីវិលក្នុងស្រុកមួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងអូស្រា្តលី បញេ្ចញព័ត៌មានជាក់លាក់ទាក់ទងនឹងជនភៀសខ្លួនអូស្រា្តលី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដោយបារម្ភថាអ្នកទាំងនោះនឹងបង្កអស្ថិរភាពសង្គម។ ការជំរុញនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីសម្រេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ។
-
សមត្ថកិច្ចបិទផ្លូវម្តុំស្ថានទូតអូស្ត្រាលី រារាំងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួន
កម្លាំងសមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកថ្ងៃសុក្រនេះបិទផ្លូវចេញចូលទាំងអស់នៅម្តុំរដ្ឋសភាជាតិ ក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលី ដើម្បីរារាំងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនមកពីអូស្ត្រាលី។ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីសម្រេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ។ តាមគម្រោងអ្នករងគ្រោះដីធ្លី និស្សិតបញ្ញវន្ត និងបណ្តាញព្រះសង្ឃឯករាជ្យ នៅព្រឹកនេះនឹងតវ៉ានៅមុខស្ថានទូតអូស្ត្រាលី រដ្ឋសភា និងក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់ជាបន្ទាន់នូវកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនអូស្រា្តលីមកកម្ពុជា ដោយសំអាងថា កម្ពុជាត្រូវដោះស្រាយជម្លោះដីធ្លីក្នុងប្រទេសជាមុនសិន។
-
លោក ឈាង វុន ថានឹងជំរុញឲ្យបង្កើតច្បាប់សំខាន់២ឲ្យបានក្នុងអាណត្តិនេះ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភាលើកឡើងថាលោកនឹងជំរុញការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានក្នុងអាណត្តិទី៥នេះ ដើម្បីកាត់បន្ថយសកម្មភាពអវិជ្ជមានមួយចំនួនលើប្រព័ន្ធអ៊ីនធើណែត។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សកម្មភាពការងាររបស់រដ្ឋសភាក្នុងខែកញ្ញាឆ្នាំ២០១៤» លោក ឈាង វុន ថ្លែងថាលោកនឹងជំរុញឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតច្បាប់គ្រប់គ្រងអ៊ីនធើណែតឲ្យបានក្នុងអាណត្តិទី៥នេះ។
-
ស្ត្រីបឹងកក់ម្នាក់ រងរបួសសៀតផ្កា ពេលតវ៉ាប្រឆាំងកិច្ចព្រមព្រៀងជនភៀសខ្លួន
ស្ត្រីបឹងកក់ម្នាក់ នៅព្រឹកថ្ងៃសុក្រនេះ សន្លប់ និងរងរបួសត្រង់សៀតផ្កា ក្រោយពីប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច នៅម្តុំក្រសួងការបរទេស ខណៈសម្រុកចូលទៅដាក់ញត្តិទៅស្ថានទូតអូស្ត្រាលីប្រឆាំងនឹងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ កម្លាំងសមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃសុក្រនេះ បានបិទផ្លូវចេញចូលទាំងអស់នៅម្តុំរដ្ឋសភាជាតិ ក្រសួងការបរទេស និងស្ថានទូតអូស្ត្រាលី ដើម្បីរារាំងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លី។
-
វិភាគ៖ មូលហេតុនៃការកោតសរសើររបស់អាមេរិកចំពោះសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា
នៅប្រទេសកម្ពុជាមានសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមជាច្រើននាក់ហើយដែលត្រូវបានគេបាញ់សម្លាប់ នៅពេលពួកគេចេញមុខតវ៉ាដើម្បីការពារផលប្រយោជន៍សង្គម។ សកម្មជនទាំងនោះមានដូចជា លោក ឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណរ៉េត និងលោក យឹម លី ដែលពួកគេជាសកម្មជនសហជីពសេរីកម្មករនេះដែរ។
-
ប្រជាពលរដ្ឋស្រុកបរិបូរណ៍ព្រមានតវ៉ាប្រឆាំងនឹងគម្រោងធ្វើប្រឡាយប៉ះពាល់ផ្ទះនិងដីរបស់ពួកគេ
ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោងធ្វើការតវ៉ាប្រឆាំងនឹងគម្រោងជីកប្រឡាយរបស់រាជរដ្ឋាភិបាល ដែលពួកគេអះអាងថា ធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគេដោយមិនមានព័ត៌មានអំពីសំណងសមរម្យ។ ការព្រមាននេះធ្វើឡើងក្នុងកិច្ចប្រជុំមួយរបស់ប្រជាសហគមន៍ ដែលមានតំណាងប្រជាពលរដ្ឋជាង២០នាក់ចូលរួម នៅឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រទី២៦ខែកញ្ញា។
-
បណ្ដាញសង្គមស៊ីវិលទាមទារឲ្យស្ថាប័នរដ្ឋបើកចំហព័ត៌មានថែមទៀត
បណ្ដាញអង្គការសង្គមស៊ីវិល ទាមទារឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានសាធារណៈបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រតិបត្តិនូវការចូលរួមរបស់ខ្លួនដោយប្រសិទ្ធភាពតាមបែបប្រជាធិបតេយ្យ។ ការទាមទារនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម ចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ដោយក្រុមការងារអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិទទួលព័ត៌មាន ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលចំនួន៣០ ក្នុងឱកាសអបអរសាទរទិវាសកលលើកទី១១ស្តីពីសិទ្ធិដឹង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤។ សេចក្ដីថ្លែងការណ៍ឲ្យដឹងថា កម្ពុជានៅមិនទាន់មានវប្បធម៌បើកចំហព័ត៌មានទូលំទូលាយនៅឡើយ។ សេចក្ដីថ្លែងការណ៍បន្តថា រដ្ឋាភិបាលនៅមានភាពខ្វះខាត ឬស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានសាធារណៈ ដោយមូលហេតុមួយចំនួនដូចជា កង្វះខាតធនធាន សមត្ថភាពមានកម្រិត និងភាពមិនច្បាស់លាស់អំពីអ្វីដែលចាត់ទុកថាជាព័ត៌មានសម្ងាត់ជាដើម។
-
សង្គមស៊ីវិលចាត់ទុកកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីអូស្ត្រាលីស្ថិតក្នុងភាពអាថ៌កំបាំង
ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មានរិះគន់ការលាក់បាំងព័ត៌មានក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងកម្ពុជា និងអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនថាស្ថិតក្នុងភាពអាថ៌កំបាំង។ នៅរសៀលថ្ងៃសុក្រនេះ នៅទីស្តីការក្រសួងមហាផ្ទៃ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នាមួយ ដោយទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។ ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា ភាគីទាំងពីរមិនមានធ្វើសន្និសីទសារព័ត៌មាន ឬផ្តល់បទសម្ភាសន៍ណាមួយទេ ក្រៅពីសេចក្ដីប្រកាសព័ត៌មានរួមរបស់ប្រទេសទាំងពីរ។
-
អូស្ត្រាលីសន្យាជួយកម្ពុជាធ្វើកិច្ចការទទួលជនភៀសខ្លួនឲ្យបានជោគជ័យ
រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃសុក្រនេះប្រកាសថាខ្លួននឹងជួយប្រទេសកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសទូទៅដើម្បីធ្វើឲ្យការងារទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីទទួលបានជោគជ័យ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃរសៀលថ្ងៃសុក្រនេះ។
-
ព្រះសង្ឃមួយអង្គត្រូវបានកោះហៅ បន្ទាប់ពីជួបប្រជុំជាមួយពលរដ្ឋរឿងតវ៉ាប្រឆាំងនឹងការទទួលយកជនភៀសខ្លួនអូស្ត្រាលី
ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តនាគវ័ន្ត ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានព្រះចៅអធិការវត្ត និងអាជ្ញាធរខណ្ឌ កោះហៅឲ្យចូលជួបនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីព្រះអង្គប្រជុំជាមួយក្រុមយុវជន និងអ្នករងគ្រោះដីធ្លី ពីបញ្ហារដ្ឋាភិបាលកម្ពុជាទទួលយកជនភៀសខ្លួនអូស្ត្រាលីឲ្យមករស់នៅកម្ពុជា។ ការប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្តាញព្រះសង្ឃឯករាជ្យ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ ឡពាង គាស់ក្រឡ បុរីកីឡា និងក្រុមយុវជន បានសម្រេចរួមគ្នាហែញត្តិ ទៅស្ថានទូតអូស្ត្រាលី ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ឲ្យបញ្ឈប់ជាបន្ទាន់នូវកិច្ចព្រមព្រៀង បញ្ជូនជនភៀសខ្លួនអូស្រា្តលីមកកម្ពុជា ដោយសំអាងថា កម្ពុជាត្រូវដោះស្រាយជម្លោះដីធ្លីក្នុងប្រទេសជាមុនសិន។
-
អាមេរិកជំរុញកម្ពុជា និងអូស្ត្រាលីគោរពស្តង់ដារមនុស្សធម៌អន្តរជាតិក្នុងការទទួលជនភៀសខ្លួន
ន្ត្រីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា និងអូស្ត្រាលីអនុវត្តទៅតាមច្បាប់អន្តរជាតិក្នុងការផ្ទេរ និងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកម្ពុជា។ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីសម្រេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៣រសៀលនៅទីស្តីការក្រសួងមហាផ្ទៃ។ លោកជ័យ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រាប់VODតាមរយៈអុីម៉េលនៅថ្ងៃសុក្រនេះថាប្រទេសទាំងអស់ គួរតែប្រកាន់ភ្ជាប់ និងគោរពតាមកាតព្វកិច្ចក្រោមអនុសញ្ញាឆ្នាំ១៩៥១ទាក់ទងនឹងជនភៀសខ្លួន និងពិធីសាឆ្នាំ១៩៦៧។
-
សមត្ថកិច្ចបិទកំណាត់ផ្លូវនរោត្ដមមុខក្រសួងមហាផ្ទៃ រារាំងការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន
ម្លាំងសមត្ថកិច្ចរាប់សិបនាក់ នៅម៉ោងជិត១១ព្រឹកថ្ងៃសុក្រនេះ បិទកំណាត់ផ្លូវនរោត្ដមពីស្តុបចំការមនទៅដល់មុខក្រសួងមហាផ្ទៃ ដើម្បីរារាំងការតវ៉ារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនមកពីអូស្ត្រាលី។ បន្ទាប់ពីបានដាក់ញត្តិទៅកាន់រដ្ឋសភា និងស្ថានទូតអូស្ត្រាលីនៅព្រឹកនេះ ក្រុមអ្នកតវ៉ានាំគ្នាបន្តដើរទៅកាន់ក្រសួងមហាផ្ទៃដើម្បីដាក់ញត្តិទាមទារឲ្យលុបចោលគម្រោងនៃការទទួលយកជនភៀសខ្លួននេះ។ សមត្ថកិច្ចបានដាក់រនាំងបាំងមិនឲ្យក្រុមប្រជាពលរដ្ឋហែក្បួនទៅកាន់ក្រសួងមហាផ្ទៃទេ ដោយអនុញ្ញាតឲ្យតែតំណាងពលរដ្ឋ២ឬ៣នាក់ដើរទៅដាក់ញត្តិជូនក្រសួង។
-
សម្ភាសអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ក្នុងជំនួបប្រចាំឆ្នាំសម្រាប់កម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោកគ្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុងញីវយ៉ក (New York) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងកោតសរសើរចំពោះសកម្មជនការពារសិទ្ធិមនុស្ស ដែលបានខិតខំធ្វើការងារដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពនៅលើពិភពលោក។ ក្នុងសន្ទរកថានោះ លោក អូបាម៉ា ក៏បានថ្លែងរំឭកឈ្មោះ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដែលត្រូវឃាតកបាញ់សម្លាប់នៅខេត្តកោះកុង និងកោតសរសើរចំពោះការងារសិទ្ធិមនុស្សរបស់ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
-
ប្រទេសកម្ពុជានឹងចុះហត្ថលេខាទទួលយកជនបរទេសពីអូស្ដ្រាលី
ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រទី២៦ខែកញ្ញានេះដើម្បីទទួលយកជនអន្តោប្រវេសន៍អន្តរជាតិដ៏ចម្រូងចម្រាស់ឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងដែលស្ថិតក្រោមការរិះគន់ជាច្រើន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះឲ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជានោះ នឹងធ្វើឡើងរវាងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី។
-
ក្រុមអ្នកបញ្ជាទិញជំរុញឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករឲ្យបានសមរម្យ
ក្រុមអ្នកបញ្ជាទិញម៉ាកល្បីចំនួន៨ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធរកដំណោះស្រាយដំឡើងប្រាក់ឈ្នួលដល់កម្មករដើម្បីរស់នៅបានសមរម្យ។ ក្រុមអ្នកបញ្ជាទិញទាំងនោះរួមមាន Philip Chamberlain (C&A), Helena Helmersson (H&M), Inditex, N Brown Group plc, Tchibo Gmbh, Nex Retail Ltd, Primark, New Look។ លិខិតរបស់ក្រុមអ្នកបញ្ជាទិញនេះ បានផ្ញើរទៅលោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្រសួងការងារ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៨ខែកញ្ញាឆ្នាំ២០១៤។ លិខិតនេះបានសរសេរថា កម្មករនៅក្នុងប្រទេសផលិតកម្មទាំងអស់ មានសិទ្ធិទទួលបានប្រាក់ឈ្នួលសមរម្យដោយយុត្តិធម៌។ លិខិតបញ្ជាក់ថា ដើម្បីធានាបាននូវប្រាក់ឈ្នួលនេះ រដ្ឋាភិបាលត្រូវបើកិច្ចប្រជុំ ដោយអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធបានចូលរួមដើម្បីពិភាក្សាគ្នា។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់គម្រោងចុះហត្ថលេខាទទួលជនភៀសខ្លួនពីអូស្ត្រាលី
រដ្ឋសភា និងអង្គការសិទ្ធិមនុស្សអន្តរជាតិ សម្ដែងក្តីបារម្ភពីគម្រោងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ប្រមាណ ១ពាន់នាក់ មកតាំងទីលំនៅនៅកម្ពុជា។ ក្តីព្រួយបារម្ភនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជា មានការរំលោភសិទ្ធិមនុស្ស និងធ្លាប់បានចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ៍ (Uyghur) និងវៀតណាម (Vietnamese) ជាច្រើននាក់ ទៅប្រទេសដើមកំណើតរបស់គេវិញ បើទោះបីជាពួកគេស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា ក៏ដោយ។ ឆ្លើយតបទៅនឹងក្តីបារម្ភនេះ មន្ត្រីការទូតជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ហើយសន្យានឹងផ្តល់ការគាំពារឱ្យសមរម្យក្នុងឋានៈពួកគេជាជនភៀសខ្លួន។
-
លោក ស៊ូប៊ែឌី ថាកម្ពុជាមិនទាន់មានការការពារសិទ្ធិមនុស្ស
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី លើកឡើងថាកម្ពុជាស្ថិតនៅត្រង់របត់នៃការផ្លាស់ប្តូរប្រវត្តិសាស្ត្រ តែការការពារសិទ្ធិមនុស្សមិនទាន់មាននៅឡើយទេ។ សេចក្តីប្រកាសព័ត៌មានរបស់លោក ស៊ូប៊ែឌី ចេញផ្សាយនៅថ្ងៃទី២៤ខែកញ្ញា ឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពនយោបាយនៅកម្ពុជាអាចផ្លាស់ប្តូរ តែគោលការណ៍គ្រឹះនៃអភិបាលកិច្ច និងការការពារសិទ្ធិមនុស្សមិនទាន់មាននៅឡើយទេ។លោកបន្តថាស្ថានភាពនៅកម្ពុជាបច្ចុប្បនេះគឺខុសប្លែកខ្លាំងពីស្ថានភាពកាលពីខ្ញុំកាន់តួនាទីជាអ្នករាយការណ៍ពិសេស៥ឆ្នាំកន្លងទៅ។
-
ពលរដ្ឋនៅកំពង់ភ្លុក ខេត្តសៀមរាប ផ្ទុះបាតុកម្មទាមទារឲ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនស៊ូជីញចេញពីការអភិវឌ្ឍកំពង់ភ្លុក
ប្រជាពលរដ្ឋជាង២០០នាក់ នៅតំបន់ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្ដុំគ្នាបិទផ្លូវចូលតំបន់ទេសចរណ៍ធម្មជាតិនៅមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនស៊ូជីញក្នុងការអភិវឌ្ឍតំបន់នោះ។ ការតវ៉ាបានធ្វើចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង២រសៀល។ ក្រុមអ្នកតវ៉ាបានស្រែកតាមឧគ្ឃោសនាសព្ទ និងលើកបដាប្រឆាំងនឹងក្រុមហ៊ុន ដោយថា ក្រុមហ៊ុននេះកេងចំណេញ និងរំលោភលើសិទ្ធិពលរដ្ឋខ្មែរ។
-
លោក ហ៊ុន សែន ថាប្រាក់ឈ្នួលកម្មកររោងចក្រ នឹងត្រូវដំឡើងនៅឆ្នាំ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រកាសថាប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវដំឡើងនៅឆ្នាំ២០១៥ខាងមុខ ដើម្បីជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាកម្មករ-កម្មការិនី។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅកោះពេជ្រ ព្រឹកថ្ងៃទី២៥ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករ នឹងត្រូវដំឡើងនៅឆ្នាំក្រោយ តែមិនទាន់ដឹងថាអាចនឹងត្រូវដំឡើងដល់ប៉ុន្មាននោះទេ ដោយសារភាគីអង្គការអន្តរជាតិខាងពលកម្ម(ILO) ក្រសួងការងារ និងនិយោជិត កំពុងតែពិភាក្សាគ្នា។