កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្ត​បន្ទាយមានជ័យ​ដាក់​ញត្តិ​ទៅទីស្ដីការគណៈ​រដ្ឋមន្ត្រីរកអន្តរាគមន៍​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ស្នាក់​នៅ​វត្ត​ស្ទឹងមានជ័យ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសុំ​អន្តរាគមន៍​។​ ​តំណាង​ពលរដ្ឋ​ម្នាក់​លោក ហ៊ឹម យឿន មានប្រសាសន៍ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ប្រជាពលរដ្ឋ​រួម​ជាមួយនឹង​ព្រះ​សង្ឈ​ប្រមាណ​ជិត​៥០​អង្គ​/​នាក់​នាំគ្នា​ដើរចេញ​ពី​វត្ត​ស្ទឹងមានជ័យ​ទៅ​កាន់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​។ លោក​បន្តថា ប្រជាពលរដ្ឋ​ក៏​នឹង​បន្ត​ដើរ​ទៅ​កាន់ផ្ទះ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ផង​ដែរ​។​

  • កម្មករ​រោងចក្រ​ជិត​១​ពាន់​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​សុំ​អន្តរាគមន៍​​

    កម្មករ​រោងចក្រ​ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ពី "​ហ៊ុយ ចៀន​" ទៅជា "​ចៀន ឡឹ​" ប្រមាណ​ជិត​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដង្ហែ​ក្បួន​តវ៉ា និង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​អន្តរាគមន៍ បន្ទាប់​ពី​ការតវ៉ា​កន្លងមក​មិន​ទាន់​ទទួលបាន​ដំណោះស្រាយ​។​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គោលបំណង​នៃ​ការដាក់​ញត្តិ និង​ប្រមូលផ្ដុំ​តវ៉ា​មុខក្រសួង​ការងារ​ព្រឹក​ន​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ខាង​ក្រសួង​រក​ដំណោះស្រាយ​ឲ្យ​កម្មករ ព្រោះ​រហូតមកដល់​ពេលនេះ​មិនទាន់មាន​ចំណាត់ការ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​។​

  • ប្រជា​សហគមន៍​បឹងកក់​តវ៉ា​មុខ​សាលា​រាជធានី​ទាមទារ​ប្រើ​ម៉ាស៊ីនបូមទឹក​ដែល​កំពុង​ជន់​លិច​​

    ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​៦០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រើ​ម៉ាស៊ីនបូមទឹក​ដែល​កំពុង​លិច​ផ្ទះ​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់​។​ ប្រជា​សហគមន៍​ដែល​ប្រមូលផ្តុំ​នៅ​រសៀល​នេះ ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ប្រើប្រាស់​ម៉ាស៊ីន​យ៉ាងតិច​៥​គ្រឿង បូមទឹក​ដែល​កំពុង​លិច​ផ្ទះ និង ផ្លូវ​នៅក្នុង​សហគមន៍​។ ប្រជាពលរដ្ឋ​អះអាងថា សំភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​សើម​អស់ បើ​អាជ្ញាធរ​មិន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ឲ្យបាន​ទាន់​ពេល​ទេ ពួកគាត់​នឹង​អត់​អី​បរិភោគ និង​គ្មាន​កន្លែង​ស្នាក់នៅ​។​

  • មន្រ្តីកម្ពុជា៖ជនភៀសខ្លួន​នៅ​អូស្ត្រាលី អាច​នឹង​មកដល់​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៤​

    មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថ្លែង​ថា​ជនភៀសខ្លួន​នៅ​អូស្ត្រាលី អាច​នឹង​មកដល់​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៤​នេះ តែ​មិន​ទាន់​កំណត់​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​មហាផ្ទៃ លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ថ្លែងថា​កម្ពុជា​ទទួល​យក​តែ​បុគ្គល​ណា​ដែល​ឆ្លងកាត់​ការសម្ភាសន៍​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន និង​ទទួលយក​អ្នកណា​ដែល​ឆ្លើយតប​លក្ខខណ្ឌ​របស់​កម្ពុជា​បាន​។​លោក​បន្តថា​កម្ពុជា​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅ​ជួប​ជាមួយ​ជនភៀសខ្លួន​ទាំងនោះ ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ប្រទេស​កម្ពុជា​។​លោក​ថា​បើ​ជនភៀសខ្លួន​សុខចិត្ត​មក​កម្ពុជា គឺ​ត្រូវឲ្យ​បំពេញបែបបទ និង​បញ្ជូន​មក​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៤​នេះ ហើយ​បើ​យូរ​អាច​ពន្យារពេល​ដល់​ដើមឆ្នាំ​២០១៥​។​

  • ​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ចាប់ខ្លួន​​

    សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ លោក សំ វុទ្ធី ត្រូវបាន​ចាប់ និងឃុំខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​កន្លងមក​។ លោក​ថា ឥឡូវនេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ ដោយលោក​នៅ​បន្ត​តាមដាន​ឲ្យដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ជា​មុន​សិន​។​

  • បទ​វិភាគ៖ កត្តា​អ្វី​ខ្លះ​ដែល​ថា​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន?

    អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​ស្រុក​និង​ក្នុង​ស្រុក ព្រមទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផង កំពុង​មាន​ការ​ព្រួយ​បារម្ភ​អំពី​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ផ្ទេរ​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មក​អោយ​រស់​នៅ​កម្ពុជា។ ពួក​គេ​យល់​ឃើញ​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​សមស្រប និង​មាន​សមត្ថភាព​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ឡើយ។

  • ​ពលរដ្ឋ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប បារម្ភ​អត់​ដី​ធ្វើស្រែនិង​ផ្ទះដោយសារ​ការអភិវឌ្ឍ​ប្រព័ន្ធ​ធា​រាសាស្ដ្រ​​

    ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ក្នុងស្រុក​ជីក្រែង ខេត្ដ​សៀមរាប បារម្ភ​បាត់បង់​ដីស្រែ និង​ដី​លំនៅដ្ឋា​នខណៈ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ដ្រកាត់​តាម​ភូមិ​របស់​ពួកគាត់​។​ ក្ដីបារម្ភ​នេះកើតឡើង​ពេល​ដែល​មន្ដ្រី​រដ្ឋាភិបាល នៅ​ថ្ងៃចន្ទ ទី​២៩ ខែកញ្ញា​នេះកំពុង​ចុះ​វាស់វែង និង​បោះបង្គោល​ព្រំដីកំណត់​ទំហំ​ខ្នង​ប្រឡាយទឹក ដែល​មាន​ទទឹង​១​០០​ម៉ែត្រ ប៉ះលើ​ដី​លំនៅដ្ឋាន និង​ដីស្រែ​របស់​ពលរដ្ឋ​នៅ​ឃុំ​គោកធ្លក​។

  • ​សកម្មជន​ការពារ​ធម្មជាតិ​ថា ក្រសួង​រ៉ែ​និង​ថាមពល​មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​គម្រោង​ជាយ​អា​រ៉ែ​ង​​

    ​សកម្មជន​ការពារ​ធម្មជាតិ ប្រតិកម្ម​ទៅ​នឹង​ការបំភ្លឺ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ថា​ខុស​ពី​ការពិត និង​ខ្វះ​ការទទួលខុសត្រូវ​។ ​ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​សៅរ៍​បាន​ផ្សព្វផ្សាយ​សេចក្តីបំភ្លឺ​របស់​ខ្លួន​មួយ​ដោយ​លើកឡើង​ថា ទំនប់​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ថាមពល​នៅ​កម្ពុជា ដោយ​ថា​គម្រោង​វា​រី​អគ្គិសនី​ជា​យ​អា​រ៉ែ​ង ជា​គម្រោង​ដែល​ត្រូវបាន​កំណត់​អភិវឌ្ឍន៍​តាំងពី​មុន​ឆ្នាំ​១៩៧០ ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​បាន​បន្ត​រក្សា​គម្រោង​នេះ​ក្នុង​បញ្ជី​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ជាតិ​។​

  • ​សកម្មជន​ដីធ្លី​ចោទ​អាជ្ញាធរ​ថា​ទុក​ឲ្យ​ទឹកជន់​លិច​ផ្ទះ​ពួកគេ​ដើម្បី​ផ្តាច់​ស្បៀង​ក្នុង​ការតវ៉ា​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ និង​មក​ពី​ខេត្ត ចោទ​មន្ត្រី​សាលា​រាជធានីថា​មាន​ចេតនាធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ស្បៀងអាហាររបស់​សហគមន៍ ដើម្បីបំបាក់ស្មារតីមិន​ចេញ​មុខ​តវ៉ាប្រឆាំង​នឹង​ការបណ្តេញចេញ​។​ ​តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​ចេញ​តវ៉ា​គឺ កញ្ញា សុង ស្រី​លាភ ប្រាប់​អ្នកសារព័ត៌មាននៅ​កន្លែង​តវ៉ាមុខ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​ថា នៅពេល​មាន​ភ្លៀង​ធ្លាក់ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ពួកគេ​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សុំ​ឲ្យ​បើក​ទ្វា​រទឹក​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​។ ​តែ​ទីបំផុតអាជ្ញាធរ​បែr​ធ្វើ​ព្រងើយកន្តើយ ទុក​ឲ្យ​ជន​លិច​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នក​ភូមិ​មួយ​ចំនួន និង​អង្ករ​ចំនួន​២​តោន ជា​ជំនួយ​របស់​សប្បុរសជនសម្រាប់​ជា​ស្បៀងអាហារ ដល់​ការតស៊ូ​មតិ​ប្រឆាំង​នឹង​ការបណ្តេញចេញ​។

  • ​ការដាក់​ញត្តិ​តវ៉ា​របស់​ពលរដ្ឋ​ស្រុក​សេ​សាន​ទៅ​សាលា​ខេត្តស្ទឹងត្រែង​ត្រូវ​ខកខាន​​

    ការដាក់​ញត្តិ​តវ៉ា​របស់​ពលរដ្ឋ​ស្រុក​សេ​សាន ទៅ​អភិបាលខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រឆាំង​នឹង​ការ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ដើម្បី​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នោះ ត្រូវបាន​ខកខានទៅវិញ​។​ ​តំណាង​ពលរដ្ឋ​មកពី​ភូមិ​ក្បាល​រមាស លោក គឹម ឌឿ​ង ប្រាប់​VOD​ថា មន្រី្តរដ្ឋបាល​របស់​សាលា​ខេត្តស្ទឹងត្រែ​ង មិន​ព្រម​ទទួល​យក​ញត្តិ​តវ៉ា​របស់​ក្រុម​តំណាង​ពលរដ្ឋ​មកពី​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ទេ ដោយ​អះអាង​ថា​លោក​អភិបាល​ខេត្ត​កំពុង​ជាប់រវល់​ទៅ​ប្រជុំ​នៅ​ប្រទេស​ឡាវ​។​

  • ​អង្គការ​សង្គម​ស៊ីវិល​៣០​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ឲ្យបាន​ឆាប់

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា​នីតិកាល​ទី​៥ អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឲ្យបាន​ឆាប់ និង​ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ ខណៈ​ពួក​គេ​រកឃើញ​ថា ស្ថាប័ន​សាធារណៈ​មិនទាន់​បើកចំហ​ព័ត៌មាន​ឲ្យបាន​ទូលាយ​នៅឡើយ​។​ ​សេចក្តីថ្លែងការណ៍​រួម​នេះ​ធ្វើឡើង​ស្របពេល ខួប​លើក​ទី​១១​នៃ​ទិវា​ជា​សកល​ស្តីពី​សិទ្ធិ​ដឹង នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​។ ទិវា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកតស៊ូ​មតិ​ជុំវិញ​ពិភពលោក ដើម្បី​លើកកម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការទទួលបាន​ព័ត៌មាន​សាធារណៈ​ពី​ស្ថាប័ន​រដ្ឋ​។

  • ​អ្នកភូមិ​៣​នាក់​រងរបួស​ស្រាល​ខណៈ​តវ៉ា​ឲ្យ​អាជ្ញាធ​របើក​លូ​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​បឹងកក់​​

    សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នក​ភូមិ​បឹងកក់​៣​នាក់​រងរបួស​ស្រាល ដោយសារ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​វាយ ខណៈ​ពួកគាត់​បិទផ្លូវ​មុន្នី​វង្ស​ខាង​មុន​ស្ថាប័ន​នេះ ទាមទារ​ឲ្យ បើក​លូ​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​បឹងកក់​។ អ្នកស្រី យ៉ោម បុប្ផា ដែល​ដឹកនាំ​ការតវ៉ា​នោះ​មានប្រសាសន៍ថា មូលហេតុ​ដែល​ឈាន​ដល់​ការបិទផ្លូវ ដោយសារ​អ្នកភូមិ​២០​នាក់ បាន​ទៅ​ស្នើរ​ឲ្យ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជួយ​បើក​លូ​រំដោះ​ទឹក​ចេញ​ពី​តំបន់​បឹង​កក់ ដោយសារ​នៅ​តំបន់​នោះ​កំពុង​ជន​លិច​ដោយសារ​ទឹកភ្លៀង នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​។ អ្នកស្រី​ថា មន្ត្រី​ស្ថាប័ន​នេះ​មិន​អើពើ​នឹង​ការស្នើរ​សុំ​របស់​ពួកគាត់ ទើប​ពួកគាត់​សម្រេចចិត្ត​បិទផ្លូវ តែ​សន្តិសុខ​នៅ​ទីនោះ​វាយ​បណ្តេញ​ពួកគាត់ បណ្តាល​ឲ្យ​ពលរដ្ឋ​៣​នាក់​រងរបួស​ស្រាល​។

  • អ្នកភូមិ​ឡ​ពាង​កំពុង​ស្នាក់នៅ​ក្នុង​សហគមន៍​បឹងកក់​អំពាវនាវ​រក​ជំនួយ​ខណៈ​ទឹក​បន្ត​ជន់​លិច​តំបន់​នេះ​​

    ​តំណាង​អ្នកភូមិ​ឡ​ពាង ដែល​កំពុង​ស្នាក់នៅ​ក្នុង​សហគមន៍​បឹងកក់​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ អំពាវនាវ​រក​ជំនួយ ជា​ស្បៀងអាហារ និង​កន្លែង​ស្នាក់នៅ ខណៈ​ទឹកភ្លៀង​បន្ត​ជន់​ឡើង​នៅក្នុង​សហគមន៍​នេះ​។​ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ភ្លៀង​មួយ​មេ​ធំ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ធ្វើឲ្យ​ជន​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ ស្ទើរតែ​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។​ លោក សួន ញឿន អះអាង​ជា​អ្នកភូមិ​ឡ​ពាង​ម្នាក់​ក្នុងចំណោម​ប្រមាណ​២០​នាក់ និង​ក្មេងៗ ផង​នោះ កំពុង​ស្នាក់នៅ​ផ្ទះ​អ្នកស្រី​ ទេព ​វ​ន្នី ក្នុង​តំបន់​បឹងកក់ រងចាំ​ដំណោះស្រាយ​ករណី​ជម្លោះ​ដីធ្លី មានប្រសាសន៍ថា រហូតមក​ដល់​រសៀល​ថ្ងៃនេះ ទឹកភ្លៀង​បន្ត​ជន់​ឡើងដល់​ត្រឹម​ចង្កេះ ធ្វើ​ឲ្យ​សំភា​រៈរបស់​ពួកគាត់​ទទឹក​ស្ទើរតែ​ទាំងស្រុង​។ លោក​ថា នៅពេលនេះ ពួកគាត់​កំពុង​ប្រឈម​នឹង​ការ​ដាច់​ស្បៀង និង​គ្មាន​កន្លែង​គេង ខណៈ​កូនៗ​របស់​ពួកគេ​ចំនួន​១០​នាក់​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។

  • តើកម្ពុជាមានចេតនាលាក់បាំងព័ត៌មានពីកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនឬយ៉ាងណា?​

    ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។ ក្នុងជំនួប​នោះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​បាន​ស្នើសុំ​ឲ្យ​កម្ពុជា​ពិចារណា​ក្នុង​ការទទួលយក​ជន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ថ្មី​នៅ​កម្ពុជា​។​ ​ការស្នើសុំ​នេះ​ស្រប​ពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​មិន​ទាន់​ចូល​សភា ដើម្បី​ធ្វើការ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​។​ការ​មិន​ចូល​សភា​នេះ មាន​ការរិះគន់​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​ស្របច្បាប់ ខណៈ​មាន​ការអំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ភាគី​ទាំងពីរ​ចរចា​ជាមួយ​គ្នា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម ក្នុងនោះ​ក៏​មាន​ប្រទេស​អូស្ត្រាលី​ផងដែរ​។​

  • ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ជីខ​លើ​គ្រោង​ហែ​ញត្តិ​សុំ​អន្តរាគមន៍​ដាក់​ទៅ​ស្ថាប័ន​ចំនួន​៣​

    សហគមន៍​មាន​ជម្លោះ​ដីធ្លីចំនួន​៣​ភូមិ នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង គ្រោង​ហែ​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣ នៅ​ដើមខែ​តុលា​ខាងមុខនេះ ដើម្បីឲ្យ​ជួយដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស ដែល​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកនេះ​។ តំណាង​សហគមន៍​ជម្លោះ​ដីធ្លី នៅ​ឃុំ​ជីខ​លើ លោក សេង កៅ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ថា សមាជិក​សហគមន៍​ទាំងអស់​សម្រេច​ហែ​ញត្តិទៅសាលាឃុំ​ជីខ​លើ សាលា​ស្រុក​ស្រែអំបិល និង​ក្រុមហ៊ុន KSI របស់លោក លី យ៉ុង​ផាត់ នៅ​ថ្ងៃ​ទី៩ ខែតុលា​ឆ្នាំ​២០១៤​។ លោក​ថា ការ​ហែរ​ក្បួន​នេះ មាន​ប្រជា​សហគមន៍​ប្រមាណ​២០០​នាក់​ចូលរួម ដោយជិះគោយន្ត ឬ​ម៉ូតូតាម​លទ្ធភាពដោយសាររយៈពេល​ខ្លី និង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​។ លោក​បន្ថែមថា ខ្លឹមសារ​ញត្តិ​នេះ​ជំរុញឲ្យ​ស្ថាប័ន​ទាំងនេះ ជួយ​អន្តរាគមន៍​ផ្តល់​ដី​ឲ្យ​ពួក​គេ​វិញ​។​

  • ​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​ពេជ្រា​ដា​គ្រោង​ធ្វើបាតុកម្ម​ជាថ្មីទៀត​​

    សហគមន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី គ្រោង​ធ្វើ​បាតុកម្ម​ជា​សាធា​រណៈ​ជាថ្មីទៀត ដោយសារ​សំណើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់​ពេលកន្លងមក នៅ​មិនទាន់​មាន​ការឆ្លើយតប​ដែល​អាច​ទទួល​បាន​ទេ​។​ កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា សហគមន៍​ជនជាតិដើម​ភាគតិច​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលាឃុំ​ប៊ូ​ស្រា ទាមទារ​ចំណុច​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន តវ៉ា​ឲ្យមាន​សិទ្ធិសេរីភាព​ក្នុងការដើរហើរ លុប​ដីសម្បទាន​សង្គមកិច្ច ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មីៗ ដែល​ប៉ះពាល់​ដល់​ដី​សហគមន៍ និង ចាប់ខ្លួន​ជនដៃដល់​ដែល​ប្រើ​អាវុធបាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ យកទៅផ្តន្ទាទោស​តាមច្បាប់ជាដើម​។​

  • រដ្ឋមន្ត្រី​អូស្ត្រាលី​៖​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​គួរ​ត្រឡប់ទៅផ្ទះ បើ​មិន​អញ្ចឹង​ត្រូវ​ជាប់​ឃុំឃាំង​កាន់តែ​យូរ​​

    រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូ​រី​សុន អំពាវនាវ​ជា​សារ​គំរាម​មួយ​ទៅ​កាន់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អូស្ត្រាលី និង​កំពុង​ជាប់​ឃុំឃាំង​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួគេ​វិញ ដោយ​ព្រមាន​ថា​ពួកគេ​នឹង​ត្រូវ​ជាប់​ឃុំឃាំង​កាន់តែ​យូរ ប្រសិនបើ​មិន​ចាកចេញ​។​

  • ​សមាជិក​សភា​ចុះ​ស្រាវ​ជ្រាវ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ឡ​ពាង​ខេត្ត​កំពង់ឆ្នាំង​​

    សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍​នេះបាន​ចុះ​ទៅ​ស្រាវជ្រាវ​ប្រវត្តិ​ដីធ្លី របស់​ប្រជាពលរដ្ឋ​មានទំនាស់​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង នៅ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។ ការចុះ​ស្រាវជ្រាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទាំងនោះ ហែរ​ក្បួន​ពី​ខេត្ត​កំពង់ឆ្នាំងមក​រាជ​ធានា​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​បញ្ហា​ដីធ្លី​របស់​ពួកគេ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក្រោយ​ពី​ជម្លោះ​អូស​បន្លយ​តាំងពី​ឆ្នាំ​២០០៦ មិន​មាន​ដំណោះស្រាយ​។​

  • ​ក្រសួង​ការងារ​នឹង​ប្រជុំ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​នៅ​ថ្ងៃទី​១០​ខែតុលា

    ក្រសួង​ការងារ​ប្រកាសថា ការចរចា​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង គ្រោង​ប្រជុំ​សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៤​ខាងមុខ បន្ទាប់​ពី​ការប្រជុំ​កាលពី​ម្សិលមិញ​មិន​ទទួលបាន​លទ្ធផល​។​ ​ថ្លែង​បន្ទាប់ពី​កិច្ច​ជំនួប​កាល​ពី​ម្សិលមិញ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គប្រជុំ​នេះ បាន​ទុក​ពេល១​សប្តាហ៍​ឲ្យភាគី​ទាំង​២ គឺសហជីព និង​និយោជក ពិចារណា​ឡើងវិញ មុន​នឹង​ឈានទៅរកការប្រជុំ​អនុម័ត បិទ​ការតវ៉ានៅ​ថ្ងៃ​ទី​១០ ខែតុលា ខាងមុខនេះ​។ លោក​ថា ប្រសិន​បើ​ភាគី​ទាំងនេះ នៅ​តែ​រក​មិន​ទាន់​ឃើញ​ពី​ចំនួន​តួលេខ​ណាមួយ​រួមគ្នា ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​នោះទេ ក្រសួង​នឹង​កំណត់​តួលេខ រួច​បោះឆ្នោត​ប្រជុំ​សម្រេច​។

  • UNHCR​ជំរុញ​ឲ្យ​អូស្ត្រាលី​ពិចារណា​ឡើងវិញ​ពី​ការបញ្ជូន​ជនភៀសខ្លួន​មក​កាន់​កម្ពុជា​​

    ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​​ជនភៀសខ្លួន​(UNHCR) ជំរុញ​ឲ្យ​ប្រទេស​អូស្ត្រាលី​ពិចារណា​ឡើងវិញ ក្នុង​ការបញ្ជូន​ជនភៀសខ្លួន​មកកាន់ប្រទេស​កម្ពុជា​។​ នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដោយ​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំងទី​លំនៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​កំណត់​ចំនួន​និង​រយៈពេល​ទេ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo