កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • លោក អូ​បា​ម៉ា ថ្លែង​សរសើរ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ពីររូប​​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា (Barack Obama) កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បាន​ថ្លែង​សរសើរ​សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពីរ​រូប​គឺ អតីត​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី និង​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោកស្រី ចក់ សុភាព​។​ ​ថ្លែង​នៅក្នុង​ពិធី​គំនិត​ផ្តួចផ្តើម​ជា​សាកល​របស់ គ្លី​ន​តុ​ន (Clinton Global Initiative ឬ CGI) នៅទីក្រុងញូយ៉ក លោក អូ​បា​ម៉ា មានប្រសាសន៍ថា នៅ​ជុំវិញ​ពិភពលោក បុរស និង​ស្ត្រី​ក្លាហាន​ដែល​ហ៊ាន​ឡើង​និយាយ​ត្រូវ​រង​ការ​យារ​យី និង​ការវាយប្រហារ ដែល​មាន​រហូត​ដល់​ការសម្លាប់​ថែមទៀត​។​

  • ​អ្នករងគ្រោះ​ដីធ្លី ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ទទួលយក​ជនភៀសខ្លួន​អូស្រា្តលី​​

    អ្នករងគ្រោះ​ដីធ្លី និស្សិត​បញ្ញវន្ត និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ នៅ​ថ្ងៃ​នេះ​ប្រកាស​ថា ពួកគេ​នឹង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​កិច្ចព្រមព្រៀង បញ្ជូន​ជនភៀសខ្លួន​អូស្រា្តលីមក​កម្ពុជា ដោយ​សំអាង​ថា កម្ពុជា​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​ប្រទេស​ជា​មុន​សិន​។​ ការប្ដេជ្ញា​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែកញ្ញា​នេះ នៅវត្ត​នាគ​វ័ន ខណៈ​អ្នកមាន​ជម្លោះ​ដី​ធី្ល​មក​ពី​សហគមន៍​បុរី​កីឡា អ្នក​បឹកកក់ អ្នក​ឡ​ពាង អ្នកភូមិ​គាស់ក្រឡ បាន​ជួបជុំ​គ្នា​រក​វិធីសាស្ត្រ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​លុបចោល​កិច្ចព្រមព្រៀង​នេះ​។ តាម​គម្រោង​ពួកគេ​នឹង​ហែ​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ នៅវេលា​ម៉ោង៧ព្រឹក បន្ទាប់​មក​ទៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​។​

  • កម្ពុជា​ថ្កោលទោស​ការសម្លាប់​អ្នកកាសែត​ជា​ចំណាត់​ខ្មាំង​​

    ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ប្រកាស​ថ្កោលទោស​ក្រុម​អ៊ី​ស្លា​មី​ក​ស្តេត និង​អាល់​កៃ​ដា ដែល​បាន​សម្លាប់​អ្នកកាសែត​អាមេរិក និង​អង់គ្លេស​ជា​ចំណាត់​ខ្មាំង​នា​ពេលកន្លងមក​។​ ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាស​ថ្កោលទោស​បែបនេះ ក្នុង​ពី​ធី​ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ នា​ព្រឹក​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៤​។

  • ​ការជំនុំជម្រះ​ក្ដី​អតីត​មេដឹកនាំ​ខ្មែរក្រហម​សំណុំរឿង​០០២/០២ នឹង​ធ្វើ​នៅ​ពាក់កណ្ដាល​ខែ​តុលា

    ការជំនុំជម្រះ​ក្ដី​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ពីររូប លើ​សំណុំរឿង​០០២/០២ នឹង​ប្រព្រឹត្តទៅ​នៅ​ពាក់កណ្ដាល​ខែ​តុលា​ខាងមុខ​។​ ​ យោង​លើ​ដីកា​កំណត់​កាលបរិច្ឆេទ​សវនាការ របស់​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ឲ្យដឹងថា សាលាក្ដី​ខ្មែរ​នេះ កំណត់​កាលបរិច្ឆេទ​នៃ​សវនាកា​រលើ​ភស្ដុតាង ក្នុង​សំណុំ រឿងក្ដី​លេខ ០០២/០២ នឹង​ចាប់ផ្ដើម​ដំណើរការ​បន្ត​ទៀត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ ។​

  • ​ពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្ទុះ​ការតវ៉ា​រឿង​បោះបង្គោល​ភ្លើង​លើ​ដី​ដោយ​គ្មាន​សំណង​​

    ​ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​សុក្រ​នេះ ផ្ទុះ​ការតវ៉ា ហាមឃាត់​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​អគ្គិសនី​រាយ​ខ្សែលើ​បង្គោល​ភ្លើង​នៅ​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​បាន​បោះ​នៅលើ​ដី​របស់​ពួកគាត់ ព្រោះ​មិន​ទាន់​ទូទាត់​សំណង​។​ ​​ពលរដ្ឋ​ម្ចាស់​ដី​ម្នាក់ លោក ឌឹ​ម វណ្ណា ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការតវ៉ា​របស់​ពលរដ្ឋ​នាពេលនេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុនអគ្គីសនី​ទូទាត់​សំណង​ជូន​ពួកគាត់​សម្រាប់​ទំហំ​ដី​ដែល​ប៉ះពាល់ តាម​តម្លៃ​ដែល​ខាង​ក្រុមហ៊ុន​បាន​ទូទាត់​នា​ពេលកន្លងមក​គឺ​២០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការេ​។

  • ​កម្មករ​រោងចក្រ​ចៀន​ឡឹ ជាង​១​ពាន់​នាក់​បន្ត​កូដកម្ម​ទាមទារ​ប្រាក់​អតីតភាព​និង​ឲ្យ​យក​តំណាង​ចូលធ្វើការ​វិញ​​

    កម្មករ​រោងចក្រ ចៀន ឡឹ ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ជាង​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅតែ​បន្ត​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ខណៈ​ថៅកែ​មិន​ព្រម​ចេញ​មក​ដោះស្រាយ ហើយ​ថែមទាំង​ប្រកាស​ដីកា​ការពារ​ពី​តុលាការ​ឲ្យ​កម្មក​រចូ​ល​ធ្វើការ​ត្រឹម​៤៨​ម៉ោង​ទៀត​។​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ឲ្យ​VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ កញ្ញា នេះ​ថា កម្មករ​រោងចក្រ​ចៀន​ឡឹ នៅតែ​បន្ត​កូដកម្ម​ដូច​ថ្ងៃ​ដំបូង​ដដែល ព្រោះ​ភាគី​រោងចក្រ​មិន​បាន​ចេញមក​ដោះស្រាយ ផ្ទុយទៅវិញ កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ភាគី​រោងចក្រ​បាន​បិទ​ផ្សាយ​ដីកា​ការពារ​ចុះ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​ក្នុង​រយៈពេល​៤៨​ម៉ោង​។ លោក​បន្តថា ករណី​នេះ​ក្រុម​កម្មករ​មិន​ព្រម​ទេ ព្រោះ​ពួកគេ​មិនទាន់​ទទួលបាន​អត្ថប្រយោជន៍​អ្វី​សោះ បែរ​ជា​ភាគី​រោងចក្រ​ធ្វើ​បែប​នេះ​។ លោក​ ហ្វា ​សាលី​បញ្ជាក់ថា​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​បន្ទាប់ពី​ភ្ជុំបិណ្ឌ​ហើយ​។​

  • ​កម្មករ​រោងចក្រ​មួយ​នៅ​ចោមចៅ​កូដកម្ម​ដោយសារ​ថៅកែ​ឲ្យ​ខ្ចី​លុយ​សម្រាប់​ភ្ជុំបិណ្ឌ​តែ​២០​ដុល្លារ​​

    កម្មករ​ប្រមាណ៤០០​នាក់ នៅ​រោងចក្រ​កាត់ដេរ Cocovol apparel ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្ទុះ​កូដកម្ម ដោយសារ​តែ​ក្រុមហ៊ុន​ឲ្យ​ពួក​គេ​ខ្ចីប្រាក់ត្រឹមត្រូវ​តែ​ម្នាក់ ២០​ដុល្លារ​ក្នុង​ឱ​កាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកញ្ញា​នេះ​ថា នៅ​ព្រឹក​នេះ​កម្មករបាន​ចេញ​មក​វ៉ា​នៅ​មុខ​រោងចក្រ ដោយសារ​តែថៅកែ​រោងចក្រ ផ្តល់​ប្រាក់​កម្ចី​ដល់​ពួកគេ​តិចពេក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ និង​ទាមទារ​លក្ខខណ្ឌ​ការងារ១១​ចំនុច។ លោក​ថា​ក្រៅពី​កម្មករ​កូដកម្ម​នៅ​មុខ​រោងចក្រ​ហើយ មានកម្មករជាង​១០០​នាក់ ​ដែល​ភាគី​រោងចក្រ​បិទទ្វា​ចាក់សោរមិនឲ្យ​ចេញ​មក​តវ៉ា។​

  • ​សហជីព​៧​ទាមទារ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ បញ្ឈប់​ការកេងប្រវ័ញ្ច​លើ​កម្មករ​កាត់ដេរ​កម្ពុ​ជា​​

    សហជីព​ចំនួន​៧ដែល​តំណាង​ឲ្យ​សមាជិកជាង​១​សែន​នាក់ រួម​គ្នា​ទាមទារ​ឲ្យ​ក្រុមហ៊ុន C&A ក្រុមហ៊ុន H&M រួម​នឹង​ក្រុមហ៊ុន​បញ្ជា​ទិញ​៦​ផ្សេងទៀត បញ្ឈប់​ការធ្វើ​ឲ្យ​រង​គ្រោះដោយ​ការកេងប្រវ័ញ្ច​លើ​កម្មករ​កាត់ដេរ​កម្ពុ​ជា​។​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ចូលរួម​ក្នុង​ការទាមទារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មានប្រសាសន៍ថា តំណាង​សហជីព​ប្រមាណ​ជា​២០​នាក់ មក​ពី​សហជីព​ចំនួន​៧​ផ្សេងគ្នា ធ្វើ​យុទ្ធនាការ​នៅមុខអគារ​ភ្នំពេញ​ថៅ​វ័រ​ ដែល​ជា​ទីតាំង​របស់​ការិយាល័យ​របស់​អ្នក​បញ្ជា​ទិញ​ស្ថិតនៅ ដើម្បី​ធ្វើ​ការសម្តែង​មតិ​ដល់​អ្នក​បញ្ជា​ទិញ​ជួយ​អន្តរាគមន៍​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យដល់​១៧៧​ដុល្លារ​។ លោក​ថា សហជីព​ទាំងអស់​នឹង​ធ្វើ​ការប្រមូលផ្តុំ​ទាមទារ​នៅមុខ​ក្រុមហ៊ុន​របស់​អ្នក​បញ្ជា​ទិញ​ផ្សេងៗ​ទៀត ក៏ដូចជា​នៅ​មុខ​ក្រសួង​ការងារ​បន្តទៀត​។​

  • ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ជនពិកា​រ​នៅ​មិនទាន់​បើកទូលាយ​​

    ដ្ឋាភិបាល និង​អង្គការ​ធ្វើការ​ជាមួយ​ជន​ពិការ លើកឡើងថាសិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ជនពិកា​រ តាម​ទូរទស្សន៍នៅ​កម្ពុជាហាក់​មិន​ទាន់​បើកទូលាយ ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ភាគច្រើនមិនទាន់​បាន​បញ្ចូល​ភាសា​កាយវិការ និង​អក្សរ​ខ្មែរ​ដែល​ពន្យល់​ពី​ក្រោមរូបភាព​ឬ​ឯកសារ​ផ្សេងៗ​។ ​រដ្ឋាភិបាល និង​អង្គការ​ធ្វើការ​ជាមួយ​ជន​ពិការ បាន​លើកឡើង​បែប​នេះក្នុង​សិក្ខាសាលា​ស្តីពី​ការស្វែង​រក​អនុសាសន៍ ដើម្បី​បង្កើន​ការទទួលបាន​ព័ត៌មានរបស់​ជនពិការ នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារហីម៉ា​វ៉ារី​។​

  • ​កម្មករ​រោងចក្រហ្វឺសហ្វីតនៅ​ចាក់អង្រែ​ក្រោម ​តវ៉ា​មុខរោ​ចក្រ​ទាមទារ​ប្រាក់ខែ​​

    កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្វឺសហ្វីត ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ប្រមាណ​៧០​នាក់នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ករណី​ថៅកែ​រោចក្រ​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​។​ មន្ត្រី​ប្រតិបត្តិការ​របស់​សហជីព​សម្លេង​យុវជន​ខ្មែរ​ដែល​កំពុង​ចូលរួម​ការតវ៉ា លោក សែ​ស សុ​ភី ប្រាប់​ VOD ​ថាការដឹកនាំ​ការតវ៉ា​នៅថ្ងៃនេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​គោរព​ច្បាប់​ការងារ និង​ត្រូវ​បើក​ប្រាក់ខែ​សម្រាប់​ខែសីហា​ជូន​កម្មករ ខណៈ​ដែល​ថៅកែ​រោងចក្រ​ចេះ​តែ​បន្ត​អូសបន្លាយ​មិន​ព្រម​បើក​ជូន​កម្មករ​។​

  • ​តំណាង​កម្មករ​សហ​ជីព​ស៊ីខា​វឌូ​២​នាក់​នៅ​ព្រៃ​វែង​ត្រូវបាន​អាជ្ញាធរ​ស្រុក​កំចាយមារ​ចាប់ខ្លួន​

    យ៉ាងហោចណាស់តំណាង​កម្មករ​មកពី​សហជីព​ស៊ីខា​វឌូ​២​នាក់ ដែល​ដឹកនាំ​ការតវ៉ា​នៅ​រោងចក្រ​មួយ​នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង ត្រូវបាន​ចាប់ខ្លួន​ខណៈ​ពួក​គាត់​បន្ត​ដឹកនាំការតវ៉ា​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃនេះ​។​ មន្ត្រី​សហជីព​ស៊ី​ខា​វឌូ​ទាំង​ពីរ​នាក់​នោះ គឺ​ម្នាក់​ឈ្មោះ សុ​ត សៀង និង​ម្នាក់​ទៀត​ឈ្មោះ ឃុន សុខុម ជា​មន្ត្រី​ជំនួយ​ផ្នែក​ច្បាប់​នៃ​សហជីព​ស៊ី​ខោ​វ​ឌូ​។​

  • ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័នរដ្ឋ​ធំៗ​ពីរ​​

    ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រ៉ាំ​រៃ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ប្រមាណ​៣០​នាក់ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​សុំ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​ឲ្យបាន​ឆាប់​។​ ​តំណាង​ពលរដ្ឋ​ម្នាក់ លោក ឈើ​យ ហួន ប្រាប់​VOD​ថា ការ​ដង្ហែ​ញត្តិ​មក​ពេល​នេះ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ ចាត់វិធានការ និង​ស្វែងរក​ដំណោះស្រាយ ជូន​ពលរដ្ឋ​មាន​ជម្លោះ​ឲ្យបាន​ឆាប់រហ័ស ស្រប​ពេល​រដ្ឋ​មាន​ជម្លោះ​កំពុង​ជួប​បញ្ហា​ខ្វះខាត​ដីធ្លី​ប្រើប្រាស់ និង​រស់នៅ ហើយ​ក្មេងៗ​បាន​បាត់បង់​ការសិក្សា ដោយសារ​បញ្ហា​ជម្លោះ​បន្ត​អូសបន្លាយ​។​

  • អ្នក​មាន​ជម្លោះ​ដីធ្លី​ទាមទារ​ធនាគារពិភពលោក​ផ្អាក​ផ្ដល់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​តំបន់​បឹង​កក់ បុរី​កីឡា និង​ឡ​ពាង​មាន​គ្នា​ប្រហែល​៦០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នាំគ្នា​តវ៉ា​នៅមុខ​ធនាគារពិភពលោក (World Bank) ទាមទារ​ឲ្យ​ធនាគារ​នេះ​មិន​ត្រូវ​ផ្ដល់​ប្រាក់​ឲ្យ​ប្រទេស​កម្ពុជា​ដាច់ខាត មុន​ពេល​ពួកគាត់​ទទួលបាន​យុត្តិធម៌​។​ សកម្មជន​ដីធ្លី​មកពី​តំបន់​បឹងកក់​អ្នកស្រី ទេព វ​ន្នី បាន​ស្រែក​ទាមទារ​តាម​គ្រឿង​បំពង​សំឡេង​ថា កាលពី​ឆ្នាំ​២០១០ ធនាគារ​ពិភពលោក​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នឹង​មិន​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ប្រទេស​កម្ពុជា​ទេ​ ប្រសិនបើ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​។ អ្នកស្រី​បន្ត​ថា តែ​ពេល​ថ្មីៗ​នេះអ្នកស្រី​បាន​ឮ​ថា​ធនាគារ​នេះ​គ្រោង​នឹង​ផ្ដល់​ប្រាក់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​នឹង​ឡើង​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​រដ្ឋសភា​នៅ​ដើមខែ​តុលា​​

    អ្នក​មាន​ជម្លោះ​ដីធ្លី ប្រមាណ​ជិត​២០០​គ្រួសារ​ស្ថិតនៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រកាស​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​នៅ​ដើមខែ​តុលា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ពី​រដ្ឋាភិបាល និង​រដ្ឋសភាឲ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក ដែល​អូសបន្លាយ​ជាង​១០​ឆ្នាំ​មកហើយ​។​ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី អភិបាលរង​ខណ្ឌ​មានជ័យ លោក ហៀក ចាន់​លាង ដែលជា​អ្នក​ទទួលយក​ញត្តិ​ពី​អ្នក​មាន​ជម្លោះ​ដីធ្លី​នោះ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា​កន្លងទៅ នៅ​មុខ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ បាន​សន្យាថា លោក​នឹង​បញ្ជូន​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​បញ្ជូន​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ ឬ​ដំណឹង​អ្វី​ឡើយ​។​

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រំដែន​នាំគ្នា​ចំណាកស្រុក​ខុសច្បាប់​ទៅ​ថៃ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នាំគ្នា​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ជា​បន្តបន្ទាប់​ទៅ​ប្រទេស​ថៃ ដោយសារ​បាត់បង់​ដី​ធ្វើស្រែ​ចម្ការ ដែល​ពួកគេ​ទម្លាក់​បញ្ហា​នេះ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ដែល​ការពារ​ឈ្មួញ​មាន​អំណាច​។​ លោក សេះ ប៊ុន​រិទ្ធិ ប្រាប់​អ្នកយក​ព័ត៌មាន ​VOD នៅ​ថ្ងៃ​ពុធ​ថា ពួកគាត់​មាន​ជម្លោះ​ដីធ្លី​ជិត​៦​ឆ្នាំ​មកហើយ ដោយសារ​អាជ្ញាធរ​ខេត្ត​ឃុបឃិត​ជាមួយម្ចាស់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តា​ព្រៃឈើ​ស្នួល​ទ្រេត ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​ជាង​១៤០​ហិកតា នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់​។ ករណី​នេះ​ធ្វើឲ្យ​ពួកគេ សម្រេចចិត្ត​ចំណាកស្រុក​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ លោកបន្តថា «​ចុះ​បើ​យើង​ខ្វះ​ថវិកា ខ្វះ​អី​មាន​អី​ទៅ​ធ្វើ​បាន មាន​តែ​ទៅតាម​ច្រករបៀង​ណា​ដែល​តូចៗ​ទេ ចេះ​តែ​ទៅៗ ដើម្បីក្រពះ ដើម្បី​ជីវិត​ឲ្យ​រស់​មួយពេលៗ ព្រោះ​វា​អត់​មាន​សង្ឃឹម​អី​តទៅទៀត បើ​យើង​មិន​ចេញ​បាន​អី​ច​ញ្ចឹម​កូន​ប្រពន្ធ​»​។

  • ​កម្មករ​រោងចក្រ ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ដង្ហែ​ក្បួន​តវ៉ា​មក​ក្រសួង​ការងារ​​

    កម្មករ​ប្រមាណ​៣០០​នាក់ នៅ​រោងចក្រ​ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មីពី​ "ហ៊ុយ ចៀន" ទៅជា "ចៀន ឡឹ" ​នោះដង្ហែ​ក្បួន​តវ៉ា​មក​មុខ​ក្រសួង​ការងារនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សុំអន្តរាគមន៍​ពី​ក្រសួង ឲ្យ​ចាត់វិធានការ​ករណី​រោងចក្រ​មិន​ទូទាត់​សំណង​ជូន​កម្មករក្រោយ​ពី​ផ្លាស់ប្ដូរ​ឈ្មោះ​។ ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់ ​VOD​ ថា មូលហេតុ​នាំឲ្យ​មាន​ការ​ដង្ហែ​ក្បួន និង​ប្រមូលផ្ដុំ​តវ៉ា​មុខក្រសួង​ការងារ​នា​ថ្ងៃនេះ ដោយសារ​តែ​ការតវ៉ា​នៅ​ខាង​មុខ​រោងចក្រ​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ មិន​ទទួលបាន​លទ្ធផលដោយសារ​តែ​ខាង​រោងចក្រ​គេចវេស​មិន​ទទួលខុសត្រូវ ហើយ​ខាង​ក្រសួង​ការងារ​មិនទាន់​មាន​ចំណាត់ការ​អ្វី​មួយច្បាស់លាស់ ដើម្បី​ជួយ​ដោះស្រាយ​ជូន​កម្មករ​។ លោកមានប្រសាសន៍ថា «មក​ក្រសួ​ង​ការ​ងារ​នេះ គឺ​យើង​ជំរុញ​ឲ្យរដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារយក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់​ចត់ចំពោះ​កម្មក​រ​-កម្មការិនី ជា​ពិសេស​យើង​អត់​ចង់​ឃើញ​រោង​ចក្ររត់​ចោល​កម្ម​ករ ដែល​កម្ម​ករ​ស្រែក​យំ មិន​ដែន​បាន​ទទួល​នូវ​យុត្តិ​ធម៌សម្រាប់​ពួក​គាត់​»។

  • CITA​សុំ​ការ​សហកា​រ​ពី​សាលា​រាជធានី​ក្នុងការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើសុំ​ឲ្យមាន​ការសហការ​ពី​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​ទិវា​គ្រូបង្រៀនអន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ ​លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ផ្ញើ​ជូន​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស ឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក សមាគម​នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀនអន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយបង្ក​កលុយ​មក​រដ្ឋាភិបាល​ដោយសារ​ជម្លោះដីធ្លី​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយចំនួន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដាក់​ញត្តិ​ជា​ថ្មី​ទៀត​ទៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​មួយចំនួន ដែល​ពួកគេ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​បង្កក​លុយ​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ​បរាជ័យ​លើ​ដំណោះស្រាយ​ជម្លោះដីធ្លី​។ ​សកម្មជន​ដីធ្លី​ប្រមាណ​ជា​៦០​នាក់​នោះ មក​ពី​បឹងកក់ អតីត​បឹងកក់ បុរី​កីឡា និង​អ្នក​ឡ​ពាង​ជាដើម នាំគ្នា​តវ៉ា​មុខ​នៅ​ធនាគា​ពិភពលោក សហភាព​អឺរ៉ុប និង​មន្ទី​ររដ្ឋសភា​។

  • ​លោក សម រង្ស៊ី ប្រកាស​គាំទ្រ​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​​

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​គាំទ្រ​យុទ្ធនា​របស់​ក្រុម​សហជីព យ៉ាងតិច ចំនួន​៨ ក្នុងការ​ទាមទារ​ប្រាក់​ខែ​គោល​របស់​កម្មករ ១៧៧​ដុល្លារ ដើម្បី​ទទួល​បាន​ទទួល​បាន​ជីវភាព​រស់នៅ​សមរម្យ​។​ ​ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ក្រៅ​ប្រទេស​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​នេះ លោក សម រង្ស៊ី មានប្រសាសន៍ថា ការរួម​គ្នា​របស់​ក្រុម​សហជីព ក្នុងការ​ទាមទារ​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ គឺជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ទំនិញ​លើ​ទីផ្សារ​ចេះ​តែ​បន្ត​ឡើងថ្លៃ ផ្ទុយទៅវិញ​កំរិត​ប្រាក់ខែ​របស់​កម្មក​រនា​ពេល​បច្ចុប្បន្ន​នៅ​ទាប ដូចនេះ​មិនអាច​ផ្គត់ផ្គង់​ជី​វិភាព​របស់​កម្មករ​បាន​សមរម្យ​នោះទេ​។

  • ​ពលរដ្ឋ​ខេត្តកំពង់ធំ​ប្រមាណ​៥០០​នាក់​ហែ​ក្បួន​ប្រឆាំង​និទណ្ឌភាព និង​អំពើពុករលួយ​​

    ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​៥០០​នាក់​ក្នុង​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះធ្វើ​ការហែក្បួន និង​បើក​វេទិការ​ប្រឆាំង​និទណ្ឌភាព និង​អំពើពុករលួយ ដឹកនាំ​ដោយ​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ (CIACC)​។​ ​ បុគ្គលិក​អង្កេត​ការណ៍​របស់​អង្គការ​លីកាដូ​នៅ​ខេត្តកំពង់ធំ​លោក ឈួម រុណ ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការហែក្បួន​នេះ​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់ និង​មាន​ការលើក​បដា​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo