កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ក្រសួង​ការងារ GMAC និង​សហជីព​បើក​កិច្ច​ពិភាក្សា​លើ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​​

    ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) និង​សហជីព នៅ​ថ្ងៃ​ពុធ​នេះ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា ស្របពេល​ដែល​បណ្ដា​សហជីព​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ត្រង់នេះ​។​ ​ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ មានប្រសាសន៍​បន្ទាប់​ចេញពីកិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ​ថា ការប្រជុំ​នៅ​ព្រឹក​នេះ​គឺ​គ្រាន់តែ​ជាការ​ពិ​ភក្សា​គ្នា​ធម្មតា ដោយ​គ្រប់​ភាគី​អា​ច​លើក​ពី​បញ្ហា និង​យោបល់​របស់​ខ្លួន តែ​មិនមែន​ជា​ការចរចា​នោះទេ​។​

  • ​សហជីព​បើក​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួលកម្មករ​​​នៅ​ថ្ងៃ​ត្រង់​ថ្ងៃនេះ​​

    ​តាម​ការគ្រោងទុក នៅ​ពេល​កម្មករ​សម្រាក​បាយ​ថ្ងៃ​ត្រង់​ពី​ម៉ោង​១២​ដល់​ម៉ោង​១​រសៀល បណ្ដា​សហជីព​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៧៧​ដុល្លារ​។​ ​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រាប់​VOD​កាលពី​សប្ដាហ៍​មុន​ថា ការធ្វើ​យុទ្ធនាការ​នៅថ្ងៃនេះ នឹង​ខុស​ពី​លើក​មុន​ដោយ​យុទ្ធនាការ​នោះ​ផ្ដោត​លើ​អ្នក​បញ្ជា​ទិញ ព្រោះ​អ្នក​ទាំងនោះ​គឺជា​អ្នក​ទទួលបាន​ផល​ចំណេញ​ច្រើន​បំផុត​នៅក្នុង​វិស័យ​កាត់ដេរ​។ លោក​សង្ឃឹម​ថា​អ្នក​បញ្ជា​ទិញ​នឹង​ពិចារណា​លើ​សំណើ​នេះ​។​ ​លោក ប៉ាវ ស៊ីណា បន្ថែមថា ក្នុង​ថ្ងៃ​យុទ្ធនាការ​នោះ​បេក្ខភាព​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​សហជីព​ពី​១០​ទៅ​១៥​នាក់​នឹង​នាំគ្នា​ឈរ​នៅ​មុខ​រោងចក្រ​លើក​បដា ដោយ​មាន​ពាក់​អាវ​បង្ហាញ​ពី​ការទាមទារ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ និង​បង្កប់​ផ្លាកសញ្ញា​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​ដូចជា​ក្រុមហ៊ុន H&M GAP និង ADIDAS ជាដើម​។​

  • ពលរដ្ឋ​ទំនាស់​ដីធ្លី​មកពី​ខេត្ត​កោះកុង​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន​២៤​គ្រួសារ​មក​ពី​២​ឃុំ​ក្នុង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្ដុំ​តវ៉ា​មុខ​រដ្ឋសភា​ដើម្បី​ស្វែងរក​អន្តរាគមន៍​លើបញ្ហា​របស់​ពួកគេ​។​ ​ប្រជាពលរដ្ឋ​ម្នាក់​អ្នកស្រី កើត ពៅ មកពី​ភូមិ​ជីខ​ក្រោម ស្រុក​ស្រែអំបិល មានប្រសាសន៍ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​២៤​គ្រួសារ​មក​ពី​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ ខេត្ត​កោះកុង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​។​

  • សហជីព​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ដូច​ការ​គ្រោងទុក​​

    ដូច​ការគ្រោងទុក នៅ​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃ​ពុធ​នេះ បណ្ដា​សហជីព និង​កម្មករ​រោងចក្រ​នៅ​តាម​រោងចក្រ​នានា​ផ្ដើមធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យដល់​១៧៧​ដុល្លារ​។​​ នៅឯ​ផ្លូវ​វែង​ស្រេង​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី គេ​សង្កេតឃើញ​មាន​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ ក​ម្មការ​នីជាច្រើន​រយនាក់​បាន​ចូលរួម​យុទ្ធនាការ​នេះ​ដោយ​ធ្វើ​ការប្រមូលផ្ដុំ និង​ពាក់អាវ​មាន​ផ្លាកសញ្ញា​ទាមទារ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ និង​រូប​សញ្ញា​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ធំៗ​ដូចជា​H&M និង​PUMA​ជាដើម​។​

  • ​ពលរដ្ឋ​ខេត្តកោះកុង​រក​អន្តរាគមន៍​នៅ​រដ្ឋសភាករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​ហ៊ុយ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភាដើម្បី​រក​អន្តរាគមន៍ ករណី​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ហេង ហ៊ុយ ដែល​រំលោភ​យក​ដី​អ្នកភូមិ​លើស​ពី​សម្បទាន​ដែល​រដ្ឋាភិបាល​ប្រគល់ឲ្យ​។​ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុនហេង​​ ហ៊ុយ ​នេះមាន​ចំនួន​២៤​គ្រួសារ​មក​ពី​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ ខេត្ត​កោះកុង​។​

  • ការចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ជិត​ឈានដល់​ការព្រមព្រៀង​​

    កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី នៅ​ថ្ងៃ​ពុធ​នេះ ស្ដីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រឯក​ទទួល​បានកា​រ​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ការចរចា​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ​ទទួល​បាន​ជោគជ័យ​។​ ​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​ជាមួយ​សហជីព និង​ក្រុម​និយោជក​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទឹកប្រាក់​អប្បបរមា​ដែល​ភាគី​ទាំងពីរ​បាន​ដាក់​ស្នើ​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដូច្នេះ លោក​ជឿជាក់​ថា នៅក្នុង​ការចរចា​នៅ​ថ្ងៃទី​២៦ ខាងមុខ ភាគី​ទាំងពីរ​ពិតជា​អាច​សម្របសម្រួល​រក​ចំណុច​រូ​ម​មួយ​ដើម្បី​សម្រេច​ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ក​រ​។​

  • ក្រសួង​ការងារ GMAC និង​សហជីព​បើក​កិច្ច​ពិភាក្សា​លើ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​​

    បណ្តា​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិដើម​ភាគតិច​មកពី​៧​ភូមិ ក្នុង​ខេត្ត​មណ្ឌលគិរី ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិ​ជនជាតិដើម​ភាគតិច​។ ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ជនជាតិដើម​ភាគតិច​ទាំង​៧​ភូមិ ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ បង្ហាញថា ជនជាតិដើម​ភាគតិច​មាន​ជម្លោះ​ដីធ្លី​មកពី​៧​ភូមិ ក្នុងស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​។ អ្នក​មាន​ជម្លោះ​ទាំង​៧​ភូមិ​នោះ​មក​ពី ភូមិ​ពូ​លុ ភូមិ​ពូ​ទឺត ភូមិ​ឡាំ​ម៉េះ ភូមិ​ប៊ូ​ស្រា ភូមិ​ពូ​ចារ ភូមិ​ពូ​រាំង និង​ភូមិ​ទិល​។​

  • ប្រធាន​អង្គការ មាតា​ធម្មជាតិ និង​សកម្មជន ១០​នាក់ ផ្សេងទៀត ត្រូវបាន​ប៉ូលិស​ដោះលែង បន្ទាប់ពី​ធើ្វ​លិខិត​សុំទោស និង​កិច្ចសន្យា​

    សមត្ថកិច្ច​បាន​ដោះលែង លោក​អា​ឡិច ដែលជា​ប្រធាន​អង្គការ​មាតា​ធម្មជាតិ វិញ​ហើយ កាលពី​ម៉ោង ៧:៣០ នាទី យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ បន្ទាប់ពី​គាត់ បាន​ធើ្វ​លិខិត​សុំទោស ទៅដល់​ក្រុម​ម​ន្រី្ត​អាជ្ញាធរ ពី​កំហុសឆ្គង​របស់គាត់​រួចមក​។​ ​ ​ ​លោក នាង បូរ៉ា​ទី​ណូ ម​ន្រី្ត​អង្គការ​អាដហុក ដែល​ឃ្លាំមើល​រឿងនេះ បាន​ឲ្យ​ដឹងថា ក្រោយពី​ដោះលែង​លោក អា​ឡិច ឲ្យ​មាន​សេរីភាព​វិញ នៅ​ម៉ោង​ប្រហែល ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ កញ្ញា បន្ទាប់ពី​ធើ្វ​ការសាកសួរ​ចប់ ប៉ូលិស​ក៏បាន​ដោះលែង​សកម្ម ជន​របស់គាត់​ចំនួន ១០ នាក់ ផ្សេងទៀត ដែល​ត្រូវ​ឃាត់ខ្លួន និង​នាំមក​សួរ នៅ​អធិការ​ក្រុង​ខេ​ម​ភូមិន្ទ ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ​។​

  • កម្មករ​រោងចក្រ ចៀន ឡឹ ក្នុង​ខណ្ឌ​មានជ័យ​ជាង១​ពាន់​នាក់​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ពីរ​ចំណុច​​

    កម្មករ​រោងចក្រ ចៀន ឡឹ ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ជាង​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាតុកម្ម​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពីរ​ចំណុច​ពីរ​រោងចក្រ​។​ ​ក្នុង​ការប្រមូលផ្ដុំ​នៅ​មុខ​រោងចក្រ​នៅ​ព្រឹក​នេះ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ទាមទារ​ដល់​រោងចក្រ​ឲ្យទទួល​យក​តំណាង​កម្មករ​មួយ​រូប​គឺ​លោក ហេង ទី​ហឿន ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​នា​ពេលកន្លងមក ឲ្យចូល​ធ្វើការ​វិញ​។ ក្រុម​កម្ម​ក៏​ស្រែក​ទាមទារ​ឲ្យ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​អតីតភាព​ការងារ​ដល់​កម្មករ​ផងដែរ ដោយសារ​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ហ៊ុយ ចៀន ទៅ​ជា​រោងចក្រ ចៀន ឡឹ​។​

  • ​កម្មករ​រោងចក្រ​ហ្វឺស​ស្វឹត​ហ្គា​មិន សង្កាត់​ចាក់អង្រែ​ក្រោម កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​មុន​ភ្ជុំបិណ្ឌ​​

    កម្មករ​រោងចក្រ​ហ្វឺស​ស្វឹត​ហ្គា​មិន ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ប្រមាណ៥០នាក់នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យបាន​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដើម្បី​ឲ្យ​ពួកគេ​មាន​ថវិកា​ត្រឡប់​ទៅ​ស្រុក​។​ ​កម្មករ​រោងចក្រ​លោក ងួន សំបូរ ប្រាប់VODនៅ​ថ្ងៃ​ទី១៦ ខែកញ្ញានេះ​ថា កម្មករ​រោងចក្រ​នៅ​ម៉ោង៦ និង៣០​នាទី​ព្រឹក​នេះ បានធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ជូន​កម្មករ​ឲ្យបាន​ឆាប់រហ័ស​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ​។ លោកបន្តថាកម្មករ​ធ្លាប់​បាន​ស្នើ​ដល់​ថៅកែ​ឲ្យ​បើក​ប្រាក់ខែ​ត្រឹម​ថ្ងៃ​ទី​១៥​ដែរ ប៉ុន្តែ​ថៅកែ​សម្រេច​សន្យាថា​នឹង​បើក​ឲ្យ​ថ្ងៃទី១៨ ខែកញ្ញា​នេះ​។ ទោះជា​យ៉ាងណាពួកគេ​មិន​មាន​ទំនុកចិត្ត​ចំពោះ​ការសន្យា​នេះឡើយ ពីព្រោះ​ដល់​ថ្ងៃ​កំណត់​ថៅកែ​តែងតែ​មិន​គោរព​តាម​កិច្ចសន្យា ដោយ​យក​លេស​ថា​បង្វិល​លុយ​មិន​ទាន់​។ លោក​បន្ថែមថា មួយវិញទៀតថៅកែ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ត្រឹម​តែ៨០​ភាគរយប៉ុណ្ណោះ ចំណែក​លុយ​បាយ​ក៏​មិន​ដែល​បើក​ឲ្យ​តាម​ការសន្យា​ឡើយ​។​

  • អាជ្ញាធរ​ដោះ​លែង​សកម្មជន​ការពារ​តំបន់​អារ៉ែង ​ខណៈ​សង្គម​ស៊ីវិល​ថ្កោល​ទោស

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​យុវជន ​សរុប​ចំនួន​ ១0​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន​ ត្រូវបាន​ដោះលែង​ហើយ​ នៅ​ព្រលប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។​ អាជ្ញាធរ​បាន​អះអាង​ថា ​ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង​ដើម្បី​សាកសួរ​ពី​ហេតុផល​នៃ​ការ​បិទផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​ចំពោះ​ការ​ឃាត់​ខ្លួន​នេះ ​ព្រោះ​អាជ្ញាធរ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ និង​មិន​បាន​បង្ហាញ​ដីកា​មុន​ពេល​ចាប់​ខ្លួន។

  • កម្មករ​រោងចក្រ​ជៀន ឡឹ​ជាង​១​ពាន់​នាក់​គំរាម​បន្ដ​កូដកម្ម​ទ្រង់ទ្រាយ​ធំ

    នៅ​ព្រឹក​ថ្ងៃទី​១៦​កញ្ញា​នេះ ក្រុម​កម្មករ​រោងចក្រ​ជៀន ឡឹ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ប្រមាណ​ជាង​១​ពាន់​នាក់ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ឈរ​ស្រែក​តវ៉ា​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​២​ចំណុច​ពី​ភាគី​រោងចក្រ​។​លក្ខខណ្ឌ​២​ចំណុច​ដែល​ពួក​គេ​ទាមទារ​នោះ ទី​១​គឺ ទាមទារ​ឲ្យ​ភាគី​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​អតីតភាព​ការងារ​ដល់​ពួកគេ ឲ្យបាន​ត្រឹមត្រូវ​តាម​គោលការ​ណ៍​ច្បាប់​ការងារ ខណៈ​ដែល​រោងចក្រ​នេះ បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ហ៊ុយ ជៀន ទៅ​ជា​រោងចក្រ ជៀន ឡឹ និង​ទី​២​ពួក​គេ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ទទួលយក​តំណាង​កម្មករ គឺ​លោក ហេង ស៊ី​ហឿន ឲ្យចូល​ធ្វើការ​វិញ​បន្ទាប់​ពី​ភាគី​រោងចក្រ​បាន​បញ្ឈប់​។​

  • សហជីព​ទាមទារ​តំលើង​ប្រាក់​ខែ​កម្មករ​ ខណៈ ​GMAC​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ

    មេដឹកនាំ​សហជីព​នឹង​ដឹកនាំ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​បាន ​១៧៧​ ដុល្លារ។ ​ការ​ទាមទារ​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​១៧​កញ្ញា​នេះ ​នៅ​តាម​បណ្តា​រោងចក្រ​នានា​ទូទាំង​ប្រទេស។ ​ការ​ប្រកាស​គម្រោង​ទាមទារ​ដំឡើង​ប្រាក់ខែ​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ (GMAC​) បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជា​ទិញ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

  • ​កម្មករ​រោងចក្រ​ត្រេ​ឌី​ង​កំចាយមារ ខេត្ត​ព្រៃវែង បន្ត​ធ្វើ​កូដកម្មបន្ទាប់​ពី​ការចរចា​មិនបាន​សម្រេច​​

    កម្មករ​ប្រមាណ២០០០​នាក់ នៅ​រោងចក្រ​ត្រេ​ឌី​ង​កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង បដិសេធ​ចូលធ្វើការ​វិញបន្ទាប់​ពី​លទ្ធផល​ចរចា​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​ចំណុច​មួយចំនួន​មិន​ទាន់​ឯកភាព​គ្នា​។​ ​កម្ម​រោងចក្រ​ត្រេ​ឌី​ង​កំចាយមារ នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា​នេះ បាន​ប្រមូលផ្តុំ​គ្នាធ្វើ​កូដកម្ម​ទាមទារ​លក្ខណ​ការងារ ២៥ចំណុច។​ ប្រធានស្តីទី​សហព័ន្ធ​សហជីព​ជាតិ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌកាត់ដេរ​កម្ពុជា អ្នកស្រី ឆេង ឡាង ប្រាប់ VOD បន្ទាប់​ពី​កិច្ចចរចា​ថា លទ្ធផល​កិច្ចពិភាក្សា​ថ្ងៃនេះមាន​ចំណុច​ឯកភាព​ចំនួន១៩ ចំណែក៦ចំណុច​ទៀត​មិន​ទាន់​ឯកភាព​។ ទោះជា​យ៉ាងណា អ្នកស្រីបន្តថា ចំណុច​មិន​ឯកភាព​នោះ ភាគី​រោងចក្រ​បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហើយ ដូចនេះ​រង់ចាំ​លទ្ធផល​សិន​។

  • ​កម្មករ​ជាង​១​ពាន់​នាក់​ទាមទារ​ប្រាក់​អតីតភាព​និង​ឲ្យ​យក​តំណាង​ចូលធ្វើការ​វិញ

    កម្មករ​ជាង​១​ពាន់​នាក់ នៅ​រោងចក្រ ជៀន ឡឹ ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពីរ​ចំណុច​ពីរ​ភាគី​រោងចក្រ​។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​តំណាង​កម្មករ គឺ​លោក ហេង ស៊ីហឿន ឲ្យចូល​ធ្វើការ​វិញបន្ទាប់​ពី​ភាគី​រោងចក្រ​បាន​បញ្ឈប់​។ ក្រុម​កម្មករ​ក៏​ទាមទារ​បើកប្រាក់​ឈ្នួល​អតីតភាព​ការងារ​ដល់​ពួកគេ​ដែរ ដោយសារ​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ហ៊ុយ ជៀន ទៅ​ជា​រោងចក្រ ជៀន ឡឹ​។​

  • សហជីព​នឹង​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ

    ក្រុម​សហជីព​ចំនួន​ប្រាំបី​បាន​ដាក់​ផែន​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​រោង​ចក្រ​ឲ្យ​បាន​រហូត​ដល់​១៧៧​ដុល្លារ​អាមេរិក​ក្នុ​ងមួយ​ខែ​នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែ​កញ្ញា ​ស្រប​ពេល​ដែលកិច្ច​ប្រជុំ​បន្តអំពី​ដំណោះស្រាយ​ប្រាក់​ខែ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។

  • ​សម្ព័ន្ធភាព​សហព័ន្ធ​សហជីព​ព្រមាន​ធ្វើ​មហា​កូដកម្ម​ជាថ្មី​​

    ថ្នាក់ដឹកនាំ​សហជីព នៃ​សម្ព័ន្ធភាព​សហព័ន្ធ​សហជីព​ចំនួន​៨ កាលពី​ថ្ងៃ​ចន្ទ ព្រមាន​ធ្វើ​មហា​កូដកម្ម​ជាថ្មី បើសិនជា​ការចរចា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៧៧​ដុល្លារ នៅ​ថ្ងៃ​ទី​២៦​ខាងមុខ​នេះ​មិន​ទទួលបាន​លទ្ធផល​ទេនោះ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃរសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ បណ្ដា​ថ្នាក់ដឹកនាំ​សហជីព នៃ​សម្ព័ន្ធភាព​សហព័ន្ធ​សហជីព សុទ្ធតែ​សន្យា​ប្រកាន់​ជំហរ​មិន​រាថយ ក្នុងការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បរ​បរមា​១៧៧​ដុល្លារ​ជូន​កម្មករ​ឲ្យ​ខាន​តែ​បាន បើ​ទោះ​មាន​ការកៀបសង្កត់​ពី​ភាគី​និយោជក​ដោយ​រូបភាព​ណាក៏ដោយ​។

  • ខ្មែរ​នៅ​ក្រៅ​ប្រទេស​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​កម្មករ​១៧៧​ដុល្លារ

    ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស រួម​មាន​កាណាដា និង​សហរដ្ឋអាមេរិក ជាដើម គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ពុធ ទី​១៧ ខែ​កញ្ញា ខាង​មុខ នៅ​តាម​តំបន់​ដែល​ពួកគេ​រស់​នៅ ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន ១៧៧​ដុល្លារ​អាមេរិក។ អ្នក​រៀបចំ​បាតុកម្ម​នៅ​ក្រុង​ម៉ុងរ៉េអាល់ នៃ​ប្រទេស​កាណាដា លោក ជួប សំណាង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដែល​បញ្ជា​ទិញ​ផលិតផល​សំលៀកបំពាក់​កាត់ដេរ គាបសង្កត់​ដល់​ម្ចាស់​រោងចក្រ​នៅ​កម្ពុជា គិតគូរ​ពី​ស្ថានភាព​រស់នៅ​ដ៏​លំបាក​របស់​កម្មករ​ដែល​មាន​ប្រាក់ខែ​ទាប។

  • ​សង្គម​ស៊ីវិល​ថា​កម្ពុជា​ពុំ​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​​

    បណ្តា​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា កម្ពុជាជា​ប្រទេស​ដែល​ពុំ​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញ​នៅឡើយ ដោយសារតែ​មាន​បញ្ហា​ជាច្រើន​កំពុង​កើតឡើង និង​ទាមទារ​ឲ្យមាន​ការដោះស្រាយ​។​ សេចក្តីថ្លែងការណ៍​រួម​របស់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ចេញ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​បង្ហាញថា កម្ពុជា​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​កំពុង​កើតមាន និង​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ជា​ចាំបាច់ ដែល​ក្នុងនោះ​មាន ការផ្សះផ្សារ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សមភាព​រវាង​ស្ត្រី និង​បុរស​ក្នុង​ការចូលរួម​ក្នុង​វិស័យ​នយោបាយ និង​ថ្នាក់​សម្រេចចិត្ត និង​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ជាដើម​។​

  • សកម្មជន​ការពារ​ធម្មជាតិ​តំបន់​អារ៉ែង​ប្រឺម​មុខ​គ្នា​ជា​ថ្មី​ជា​មួយ​អាជ្ញាធរ​ខេត្ត​កោះកុង

    សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ និង​ប្រជា​សហគមន៍​នៅ​តំបន់​អារ៉ែង​បាន​បិទ​ផ្លូវ​មិន​ឲ្យ​តំណាង​អាជ្ញាធរ​ខេត្ត​កោះកុង​និង​តំណាង​ក្រុមហ៊ុន​ចិន​ចូល​ទៅ​ក្នុង​តំបន់​នោះ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​ ការ​រារាំង​នេះ​គឺ​ប្រជា​សហគមន៍ ​និង​សកម្មជន​បារម្ភ​ខ្លាច​មាន​ការ​ដក​ហូត​តំបន់​ធម្មជាតិ​នោះ​ធ្វើ​ជា​កន្លែង​អភិវឌ្ឍន៍​វារី​អគ្គីសនី ​ដែល​ពួក​គេ​យល់​ថា ​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo