កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ប្រធាន​អង្គការ​មាតា​ធម្មជាតិ និង​បក្ខពួក ៥ នាក់ ត្រូវបាន​ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន យកមក​សួរនាំ

    ប្រភពព័ត៌មាន​ពី​ឃុំ​អា​រ៉ែ​ង ស្រុក​ថ្មបាំង បាន​និយាយ​ឲ្យ​ដឹងថា ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ឈ្មោះ អា​ឡិច ជនជាតិ​អេ​ស្ប៉ា​ញ និយាយ​ភាសា​ខ្មែរ​រត់មាត់ និង​បក្ខពួក​ចំនួន ៥ នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​នៅ​ខេត្តកោះកុង ធើ្វ​ការឃាត់ខ្លួន នាំមក​កាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត ៣ រសៀល ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤​។ ការចាប់ខ្លួន​ក្រុម​អ្នកការពារ​បរិស្ថាន​នោះ បានធ្វើ​ឡើង បន្ទាប់ពី​ពួកគេ​ដឹកនាំ​ធើ្វ​ការតវ៉ា​បិទផ្លូវ មិន​ឲ្យ​ក្រុម​ម​ន្រី្ត​អាជ្ញាធរខេត្ត ចុះទៅ​ជួប​ប្រជាពលរដ្ឋ នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង​។ ក្រុមអ្នកតវ៉ា​នោះ បាន​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​អា​រ៉ែ​ង​។

  • តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​សកម្មជន​ដីធ្លី​សាកសួរ​រឿង​ប្រើ​ហិង្សា

    នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​ក្នុង​​ចំណោម ៩​នាក់ ពាក់ព័ន្ធ​សំណុំ​រឿង​នៅ​ឃុំ​បឹងប្រាំ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ។ បន្ទាប់​ពី​ចំណាយ​ពេល​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​រួច​មក សកម្មជន​ដីធ្លី​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ប្រជាពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ប្រព្រឹត្ត​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ចាត់​ទុក​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នៅ​ពេល​នេះ ថា គឺ​ជា​ប្រឆាំង​ទៅ​នឹង​ភាព​ត្រឹមត្រូវ​របស់​ពួក​គេ និង​ជា​ការ​គំរាម​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​ដ៏​ពិត​ប្រាកដ​ក្នុង​រឿង​ដីធ្លី។

  • ​សកម្មជន និង​យុវជន​១១​នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង​​

    សកម្មជន និង​ក្រុម​យុវជន​១១​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្ត​កោះកុង ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង ខណៈ​ដែល​ពួកគេ​បិទផ្លូវ​រារាំង​មិន​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន​ស៊ី​ណូហាយ​ដ្រូ (Shynohydro) មិនឲ្យ​ចូលទៅ​តំបន់ស្ទឹង​ឆាយ​អារ៉ែង​។​ ប្រធាន​កម្មវិធី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក ហួន ជុន​ឌី ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​១១​នាក់​គឺ​ជា​សកម្មជន និង​សមាជិក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother of Nature) និង​ក្រុម​យុវជន​មហា​នគរ ដែល​ក្នុងនោះ​ក៏​មាន​ប្រធាន​សមាគម​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ចាន់​ដ្រូ ផងដែរ។

  • ពលរដ្ឋ​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចូល​តំបន់​អារ៉ែង

    ពលរដ្ឋ​ពីរ​ឃុំ​គឺ​ឃុំ​ប្រឡាយ និង​ឃុំ​ជំនាប់​នៅ​ក្នុង​ស្រុក​ថ្មបាំង រារាំង​អាជ្ញាធរ​ខេត្ត​មិន​ឲ្យ​ចូល​តំបន់​អារ៉ែង នៅ​ព្រឹក​ថ្ងៃ​ទី ១៥ កញ្ញា។ ប្រធាន​សមាគម ​ឃុំ​ជំនាប់ ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង លោក វ៉ែន វ៉ន ឲ្យ​ដឹង​ថា​ពលរដ្ឋ​ប្រមាណ ៣០ នាក់ បាន​រាំង​ផ្លូវ​នៅ​ចំណុច ច្រាំង​ត្រឡាច ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង ដើម្បី​រារាំង​មន្ត្រី​ កសិកម្ម សមត្ថកិច្ច និង​ប៉េអិម​ប្រមាណ ៣០​នាក់ មិន​ឲ្យ​ចូល​តំបន់​នោះ​ ដើម្បី​ធ្វើ​ការ​សិក្សា​ទាក់ទង​ការងារ​កសិកម្ម​ទេ។

  • តំណាង​ពលរដ្ឋ​ជម្លោះ​ដីធ្លី​ខេត្ត​បន្ទាយមានជ័យ​ចូលជួប​គណៈកម្មការ​ទី​១​រដ្ឋសភា​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​បន្ទាយមានជ័យ​ជាង​៥០​នាក់ ប្រមូលផ្ដុំ​មុខ​រដ្ឋសភា​ដើម្បី​រង់ចាំ​លទ្ធផល​តំណាង​របស់​ខ្លួន​៥​អង្គ​-​នាក់ ចូល​ជួប​ចរចា​តាម​ការ​អញ្ចើញ​របស់​គណកម្មការ​ទី​១​របស់​រដ្ឋសភា ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​។​ ​លោក សុខ ផាត អតីត​យោធិន​ពិការ​ជើង​ទាំងពីរ និង​ជា​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រាប់​VOD​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ​ពីរ​អង្គ និង​ពលរដ្ឋ​៣​នាក់​នៅ​ម៉ោង​៩​ព្រឹក​នេះ ចូល​ជួប​ជាមួយ​ជាមួយ​គណកម្មការ​ទី​១​នៃ​រដ្ឋសភា​។ តំណាង​ប្រជាពលរដ្ឋ​ទាំង​៥​អង្គ​រូប​រួមមាន ព្រះ​តេជគុណ យិន រតនា​សុធា​រី ព្រះ​តេជគុន សឿន ហាយ អ្នកស្រី អ៊ិត សារឿ​ត លោក អ៊ុច ឡេ និង​លោក ហិម យឿន​។​

  • ជន​ជាតិ​ដើម​ភាគ​តិច​ ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​ប៊ូ​ស្រា ខេត្ត​មណ្ឌលគិរី

    ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ ព្នង ​ជាង​ ២០០​ នាក់​ បាន​ជួប​ជុំ​ ធ្វើ​បាតុ​កម្ម ​លើក​បដា ​ទាម​ទារ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រាដា ​ខេត្ត​មណ្ឌលគិរី។​ បាតុកម្ម​អហិង្សា ​នៅ​សាលា​ឃុំ​ប៊ូ​ស្រា ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៥​កញ្ញា​នេះ​ អ្នក​ភូមិ​ក៏​បាន​តវ៉ា​នឹង​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ផង​ដែរ។​ បាតុកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ខេត្តមណ្ឌល​គិរី បាន​ធ្វើ​ឡើង​ ដោយ​មិន​មាន​ការ​រារាំង​អ្វី​ទេ។ ​អភិបាល​ស្រុក​ពេជ្រាដា ​លោក ​នួន ​សារ៉ន​ បាន​ជួប​អ្នក​ភូមិ ​និង​បើក​វេទិកា​ឆ្លង​ឆ្លើយ​តាម​មេក្រូ ​ជាមួយ​ក្រុម​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទាំងនោះ។

  • ​លោក ជា មុនី នឹង​បន្ត​ចូលរួម​ការតវ៉ា​ទាមទារទោះ​មាន​ការដាក់កំហិត​ពី​តុលាការ​​

    ប្រធាន​សហជីព​សេរី​កម្មករ អះអាង​ពី​គោលជំហរ​របស់​ខ្លួន​ថា នៅតែ​បន្ត​ការដឹកនាំ​កម្មករ​តវ៉ា​ពេល​មាន​ការស្នើឲ្យ​ជួយ​ទាមទារ ទោះ​ជា​តុលាការ​បាន​ដាក់​កំហិត​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​ក៏ដោយ​។​ ​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មានប្រសាសន៍​ក្រោយ​ពី​ចេញពី​ការសាកសួរ​ជាង​២​ម៉ោង​របស់​ចៅក្រម​ស៊ើប នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នៅតែ​បន្ត​ដឹកនាំ​កម្មករ​ធ្វើការ​វ៉ា​ទាមទារ​រាល់ពេល​ដែល​កម្មក​រពឹង​ពាក់​ខ្លួន​ឲ្យជួយ ទោះ​ជា​តុលាការ​បាន​ដាក់​កំហិត​មិន​ឲ្យ​លោក​ចូលរួម​ដឹកនាំ​សកម្មភាព​អ្វី​ផ្សេងៗ​ក៏ដោយ​។ លោក​ថា តុលាការ​បាន​កោះហៅ​លោក​មក​សាកសួរ​ពី​ព្រឹត្តិការណ៍​ហិង្សា​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​៣ ខែ​មករា ឆ្នាំ​២០១៤ ដោយ​បាន​ចោទ​លោក​ពី​បទ​ដឹកនាំ​បាតុកម្ម​បង្ក​ឲ្យមាន​ហិង្សា និង​ខូចខាត​ទ្រព្យសម្បត្តិ​។

  • សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បំបាត់​​និទណ្ឌភាព​នៅ​កម្ពុជា

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) នៅ​ថ្ងៃ​ទី​១៥ កញ្ញា នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជាក់លាក់​ដើម្បី​ប្រឆាំង​នឹង​និទណ្ឌភាព​ដែល​កំពុង​ការ​រីក​រាលដាល​នៅ​សង្គម​ខ្មែរ និង​ធ្វើ​ឲ្យ​រារាំង​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ខួប​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​ថ្ងៃ​១៥ កញ្ញា។ សេចក្ដី​ថ្លែងការណ៍​របស់ ម.ស.ម.ក ចុះ​ថ្ងៃ​ទី​១៥ កញ្ញា បាន​រំលេច​ថា ថ្ងៃ​ទី​១៥ កញ្ញា ជា​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក ម៉ៅ សុខចាន់ ដែល​ត្រូវ​កងកម្លាំង​សន្តិសុខ​បាញ់​សម្លាប់​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ​ ដែល​នៅ​ទីនោះ​កង​នគរបាល​បាន​បិទ​ផ្លូវ ខណៈ​មាន​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។

  • ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែងការណ៍​អំពាវនាវ​ឲ្យ​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព​

    នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ជា​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បញ្ចប់​និ​ទណ្ឌ​ភាព ហើយ​ប្តេជ្ញា​ចាត់វិធានការ​ជាក់លាក់​ទៅនឹង​ការរីក​រាលដាល​និ​ទណ្ឌ​ភាព ដែល​បន្ត​ញាំញី​ដល់​ប្រទេស​កម្ពុជា​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ថា "​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២១០៤ នេះ (១៥​កញ្ញា​២០១៣ ដល់​១៥​កញ្ញា​២០១៤) គឺជា​គម្រប់​ខួប ១ ឆ្នាំ នៃ​មរណភាព​របស់លោក ម៉ៅ សុខ​ចាន់ ដែល​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​បាតុកម្ម​តវ៉ា​នៅក្រោយ​ការបោះឆ្នោត កាលពី​ឆ្នាំមុន នៅ​រាជធានី​ភ្នំពេញ​។ កង្វះ​ការស៊ើបអង្កេត ចំពោះ​មរណភាពរ​ប់លោក ម៉ៅ សុខ​ចាន់ គឺជា​ឧទាហរណ៍​មួយ​យ៉ាងច្បាស់ ដែលថា និ​ទណ្ឌ​ភាព នៅតែ​បន្ត​រារាំង​ដល់​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​"​។

  • ​សង្គម​ស៊ីវិល​ថា​ការចូលរួម​របស់​យុវជន​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជួប​បញ្ហា​ប្រឈម​ច្រើន​​

    ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិនៅ​ថ្ងៃ​ចន្ទ​នេះលើកឡើងថា យុវជន​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយចំនួន ​ដែលរារាំង​យុវជន​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​។​ ​ការរកឃើញ​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ឱកាស​របស់​យុវជន​ក្នុងសង្គម​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ដែល​រៀបចំ​ដោយក្រុមប្រឹក្សា​យុវជន​កម្ពុជា (YCC) នា​ព្រឹក​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ ស្រប​ពេល​រំឭក​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​។​

  • ​អង្គការសិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​និទណ្ឌភាព​​

    អង្គការ​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចប់​អំពើ​និទណ្ឌភាព ដែល​អង្គការ​នេះ​ចាត់ទុកថាកំពុងតែ​រីក​រាលដាល ហើយ​បន្ត​ញាំញី​លើ​ប្រទេស​កម្ពុជា​។​ សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សំគាល់ថា ថ្ងៃនេះ​ជា​ខួប​មួយ​ឆ្នាំ​របស់​លោក ម៉ៅ សុខ​ចាន់ ដែល​ត្រូវបាន​បាញ់សម្លាប់​អំឡុងពេល​មាន​បាតុកម្ម​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ កាលពី​ចុងឆ្នាំ​២០១៣​។ ប៉ុន្តែ​កង្វះ​ការស៊ើបអង្កេត​ក្នុងករណីនេះ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា និ​ណ្ឌ​ភាព​កំពុង​រារាំង​ដំណើរការ​អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

  • ​គណកម្មការ​ទី​១​នៃ​រដ្ឋសភា​សន្យា​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី​នៅ​បន្ទាយមានជ័យ​​

    គណកម្មការ​ទី​១​នៃ​រដ្ឋសភា សន្យា​ចេញ​លិខិត​អន្តគ​មន៍​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឲ្យដោះស្រាយ​ករណី​ជម្លោះដីធ្លី និង​រក្សា​សុវត្ថិភាព​តំណាង​ពលរដ្ឋ​ក្នុងការ​ចរចា​ជាមួយ​អាជ្ញាធរខេត្ត​។​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្រះ​សង្ឃពីរ​អង្គ និង​ពលរដ្ឋ​បីនាក់ តំណាង​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​បន្ទាយមានជ័យ បាន​ចូលជួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឺទ្ធសភា​។ ស្របពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ពលរដ្ឋ​ជាង​៥០​នាក់ប្រមូលផ្ដុំ​មុខ​រដ្ឋសភា​ដើម្បី​រង់ចាំ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នេះ​។​

  • មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​និទណ្ឌភាព

    នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​១៥​កញ្ញា​នេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​នឹង​និទណ្ឌភាព​នៅ​កម្ពុជា។​ មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​យក​ករណី​បាញ់​ប្រហារ​នានា​ក្នុង​អំឡុង​ពេល​នៃ​ការ​ជាប់​​គាំង​​នយោបាយ​​ក្រោយ​​ការ​​បោះឆ្នោត​​ដែល​​អ្នក​​ស្លាប់​​មិន​​ទាន់​​ទទួល​​បាន​​យុត្តិធម៌​​នៅ​​ឡើយ​​នោះ​មក​ធ្វើ​ជា​សម្អាង​។ ​ប៉ុន្តែ​ រដ្ឋាភិបាល​ថា ​ការ​ស៊ើប​អង្កេត​មិន​ទាន់​បិទ​បញ្ចប់​​នៅ​​ឡើយ​​ទេ​​។

  • ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគីរី​គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​ដី

    ប្រជាពលរដ្ឋ​ពូនង (ព្នង) មក​ពី​ភូមិ​ចំនួន​៧ នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី មាន​គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា ចាប់ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា តវ៉ា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន៥ ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​សេចក្ដី​សុខ នៅ​ក្នុង​ឃុំ​គាត់​រស់នៅ។ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដែល​ប្រជាពលរដ្ឋ​ឃុំ ប៊ូ​ស្រា មាន​គម្រោង​ធ្វើបាតុកម្ម​តវ៉ា មាន​ទី​១​ក្រុមហ៊ុន​អិល.ខេ.អិល (LKL) ទី​២​ក្រុមហ៊ុន​ខេហ្វីស (K-First) ទី​៣​ក្រុមហ៊ុន​មេហ្គាហ្វីស (Mega-First) ទី​៤ ក្រុមហ៊ុន​សុខហ្វីន និង ទី​៥​ក្រុមហ៊ុន​ដាក់ឡាក់។

  • អ្នក​ភូមិ​តាគង់​១​ធ្វើ​ពិធី​អុំទូក​ដាស់​អារម្មណ៍​អាជ្ញាធរ​ភ្នំពេញ​ឲ្យ​ជួយ​អភិវឌ្ឍន៍​ភូមិ

    អ្នក​ភូមិ​តាគង់១ ស្ថិត​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​លើ​ទូក​ក្នុង​បឹងទំពុន ក្នុង​បរិវេណ​ក្នុង​ភូមិ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ធ្វើ​សន្និសីទ​កាសែត និង​រៀបចំ​ពិធី​ប្រណាំង​ទូក នៅ​ក្នុង​គោលបំណង​បង្ហាញ​អំពី​ជីវភាព​រស់នៅ​ក្រលំបាក​គ្មាន​ផ្លូវគមនាគមន៍​របស់​ពួក​គាត់។ តំណាង​អ្នកភូមិ​តាគង់១ អ្នកស្រី ឃុន ស្រីណូ បញ្ជាក់​អំពី​ការលំបាក​របស់អ្នកភូមិ​ដែល​មិន​មាន​ផ្លូវ​ធ្វើដំណើរ ដោយ​តំបន់​នេះ​ហាក់​ដូច​ជាកាត់​ផ្ដាច់ពី​​ទី​ប្រជុំជនព្រោះ បើទោះបី​ជា​ភូមិ​នេះ​​ស្ថិត​នៅ​ក្នុង​ភូមិសាស្ដ្រ រាជធានី​ភ្នំពេញ​ក៏ដោយ​ ព្រោះ​ជាតំបន់​លិចទឹក។

  • អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​យោធិន​ពិការ​ជាង​២០០​គ្រួសារ

    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី ជូន​យោធិន​ពិការ ជាង​២០០​គ្រួសារ ឲ្យ​បាន​ឆាប់។ ការសន្យា​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ កញ្ញា នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ វត្ត​នេះ​ជា​កន្លែង​ដែល អតីត​យោធិន​ទាំងនោះ កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន ដើម្បី​បំពេញ បេសកកម្ម​ទាមទារ ដីធ្លី​ដែល​លោក​ហ៊ុន សែន ធ្លាប់​សន្យា​ថា​ផ្ដល់​ឲ្យ​ពួកគាត់។ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ឱម ចន្ថា បាន​ធ្វើ​ដំណើរ​តាំងពី​ខេត្ត​បន្ទាយមានជ័យ មក​ជួប​ពលរដ្ឋ​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី។ អភិបាលរង​ខេត្ត​រូប​នេះ​បាន​ទទួល​កិច្ចការពារ ពី​កម្លាំង​សន្តិសុខ​ខណ្ឌ​មានជ័យ​ជាច្រើន​នាក់។ លោក​យក​មី​ប្រាំ​កេស​ធំ​ចែក​ជូន​ពលរដ្ឋ ហើយ​ស្នើ​ឲ្យ​តំណាង​ពលរដ្ឋ​ចូល​ជួប​លោក នៅ​ក្នុង​កុដិ​ព្រះ​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ​ដោយ ប្រជុំ​បិទទ្វារ។ ប៉ុន្តែ​ដោយ​ពលរដ្ឋ​មិន​ព្រម ទើប​លោក​អភិបាល ព្រម​ចុះ​ពីលើ​កុដិ​ចៅអធិការ មក​ជជែក​ជាមួយ​តំណាង​អ្នក​តវ៉ា ខាងក្រោម​កុដិ លោកគ្រូ​សង្គ្រាជ​វិញ។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់តំបង​ស្វែងរក​អន្តរាគមន៍​ជា​ថ្មី​នៅ​ភ្នំពេញ​​

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់តំបង នៅ​ថ្ងៃ​អាទិត្យ​នេះ ឡើង​មក​រាជធានី​ភ្នំពេញ​ជាថ្មីទៀត ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ ឲ្យជួយ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ឧកញ៉ា​បីរូប​ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​២០០៧​មក​។​ ​អ្នកស្រី ចាន់ ថឿ ដែល​អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ ប្រាប់ VOD​ថា ពួកគាត់​អ្នកមាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជា​៣០​នាក់ ឡើង​មក​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ស្វែង​រកអន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល​ផង​ដែរ​។ អ្នកស្រី បន្តថា តាម​គម្រោង​ពួកគាត់​នឹង​ឡើង​មក​ទាំងអស់​គ្នា ប៉ុន្តែ​ដោយសារ​មាន​ការរារាំង​ពី​អាជ្ញាធរ ទើប​ពួកគាត់​ឡើង​មក​ម្តង​បន្តិចៗ នៅ​ថ្ងៃ​បន្តបន្ទាប់​គ្នា​។

  • ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បរាជ័យ​ចង់​ចរចា​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដោយ​សម្ងាត់​​

    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​អាទិត្យ​នេះ ស្នើ​ជួបចរចា​ដោយ​សម្ងាត់​ជាមួយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​នេះ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ពលរដ្ឋ​បដិសេធ​។​ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​មកពី​ខេត្ត​បន្ទាយមានជ័យ​ជាង​១០០​នាក់ បាន​មក​ស្នាក់នៅ​ក្នុង​វត្តស្ទឹងមានជ័យ​ ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​ដំណោះ​លើ​បញ្ហា​ដី​របស់​ពួកគាត់​។

  • សហគមន៍​បុរី​កីឡា​ហាម​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​សង់​សំណង់​លើ​ដី​បុរី​កីឡា

    អ្នកភូមិ​បុរី​កីឡា​ធ្វើ​សន្និសីទ​ហាម ក្រុម​ហ៊ុន​ផានអ៊ីម៉ិច(Phan-Imex) សង់​សំណង់​លើ​ដី​បុរី​កីឡា​បន្ត​ទៀត ដោយ​អះអាង​ថា ដី​បុរី​កីឡា​ជា​ដី​អ្នក​ភូមិ​បឹង​កក់ ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។ តំណាង​អ្នកភូមិ​បុរី​កីឡា អ្នកស្រី ស ស៊ន បញ្ជាក់​ថា សន្និសីទ​កាសែត​នេះ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ក្នុង​បរិវេណ​បុរី​កីឡា​តែ​ម្ដង ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះស្រាយ​ជម្រក​ឲ្យ​ពួក​គាត់​ជាបន្ទាន់ ព្រោះ​ពេល​នេះ​ជា​រដូវ​វស្សា​ភ្លៀង​ធ្លាក់ បណ្ដាល​ឲ្យ​គំនរ​សំរាម​ដែលគេ​គរ​ក្បែរ​កន្លែង​ជុំរុំ​តង់​ដែល​ពួក​គាត់​ស្នាក់​នៅ សព្វថ្ងៃ​រលួយ​ស្អុយ ប៉ះពាល់​ដល់​សុខភាព។

  • ព្រះសង្ឃ​វត្ត​ចាស់​អំពាវនាវ​រក​ជំនួយ​សម្រាប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ស្នាក់នៅ​ក្នុង​វត្ត​កំពុង​មាន​ជំងឺ​​

    ព្រះសង្ឃ​គង់នៅ​វត្ត​ចាស់​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​សប្បុរ​ស​ជន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យជួយ​ដល់​ពលរដ្ឋត​វ៉ាករ​ណី​ជម្លោះ​ដីធ្លី​ស្នាក់នៅ​ក្នុង​វត្ត​នេះ ប្រមាណ​៣០​នាក់​កំពុង​មាន​ជំងឺរាគ​រួស​និង​ផ្តាសាយ​។​ តេជ​គុណ ណុប វ​ន្នី មាន​ថេរ​ដីកា​ថា ប្រជាពលរដ្ឋ​មកពី​ខេត្ត​ប៉ៃលិន​ប្រមាណ​៣០​នាក់ ស្នាក់នៅ​ក្នុង​វត្ត​ចាស់​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី​កំពុងមាន​ជំងឺ​បន្តបន្ទាប់​ដោយ​មិន​ដឹង​មូលហេតុ​គឺ​អ្នក​ខ្លះ​រាគ​រួស គ្រុ​នក្តៅ និង​ផ្តាសាយ​ជាដើម​។ ព្រះ​តេជគុណ​បន្តថា រហូត​ដល់​ថ្ងៃ​អាទិត្យ​ពលរដ្ឋ​ក្មេង​ចាស់​ជាង​១០​នាក់​ ជំងឺ​កំពុង​ធ្វើ​ទុក្ខ ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo