កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កសិករនៅបាត់ដំបងជាង២០០នាក់គ្រោងប្រមូលផ្ដុំគ្នាតវ៉ារឿងដីថ្ងៃស្អែក
កសិករជាង ២០០នាក់ នៅស្រុកបវេល នឹងប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ សីហា ដើម្បីជំរុញឲ្យអាជ្ញាធរខេត្តដោះស្រាយដីដែលមានជម្លោះជាមួយឧកញ៉ា សង ថន។
-
អ្នកមានជម្លោះដីនៅព្រះសីហនុគ្រោងលើកគ្នាទៅជួបអភិបាលខេត្តថ្មីឲ្យជួយដោះស្រាយ
អ្នកភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រមាណ ៩២គ្រួសារ ដែលមានជម្លោះដីធ្លី គ្រោងលើកគ្នាជួបអភិបាលខេត្តថ្មី ដើម្បីសុំឲ្យជួយអន្តរាគមន៍រកដំណោះស្រាយផ្តល់យុត្តិធម៌ជូនពួកគាត់។
-
សង្គមស៊ីវិល ហៅការបន្តវាយបង្ក្រាបលើអ្នកមានជម្លោះដីធ្លីថា ផ្គើននឹងប្រសាសន៍លោក ហ៊ុន សែន
មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសាសន៍នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនចង់ឃើញការបង្ក្រាប និងចាប់ខ្លួន អ្នកមានជម្លោះដីធ្លី មិនមានប្រសិទ្ធិភាពទេ ដោយសារតែនៅថ្ងៃសុក្រនេះ សន្តិសុខខណ្ឌដូនពេញ ចាប់អ្នកតវ៉ាដាក់ក្នុងរថយន្តយកទៅទម្លាក់ចោល ខណៈពួកគេប្រមូលផ្តុំដាក់ញត្តិ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។
-
CCHR៖ អ្នកស្រឡាញ់ភេទដូចគ្នាប្រឈមនឹងការរើសអើងនិងរំលោភបំពាន
ក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នា ឬក្រុមប្រភេទទី៣អះអាងថា ជារឿយៗបានទទួលរងភាពរើសអើងនៅក្នុងសង្គមកម្ពុជា។ ភាពប្រឈមនឹងការរើសអើងនេះ ត្រូវបានកត់ត្រាបង្ហាញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។
-
អ្នកមានជម្លោះដីធ្លី៣០គ្រួសារនៅខេត្តក្រចេះ ជំរុញឲ្យអាជ្ញាធរពន្លឿនការដោះស្រាយ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៣០គ្រួសារ នៅភូមិស្រែនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជំរុញឲ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហារបស់ពួកគាត់ ដោយសារតែកំពុងខ្វះខាតដីធ្លី។
-
អ្នកបឹងកក់បីនាក់ ត្រូវបានចាប់ខ្លួននៅមុខទីស្តីការគណៈរដ្ឋមន្ត្រី
អ្នកបឹងកក់៣នាក់ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់រថយន្ត ក្រោយពីពួក គេបានបង្ហាញមុខនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តវ៉ាទាមទារដំណោះស្រាយដីធ្លី។
-
បញ្ហាលំបាករបស់ប្រជានាំសារនិងអ្នកសារព័ត៌មានក្នុងសង្គមកម្ពុជា
ការគំរាមកំហែងអ្នកសារព័ត៌មាននៅតែជាទម្លាប់មួយចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ដែលធ្វើអោយអ្នកសារព័ត៌មាននៅតែពុំទាន់មានសេរីភាពសារព័ត៌មានពេញលេញនៅឡើយ។
-
CCHR គាំទ្រប្រសាសន៍នាយករដ្ឋមន្ត្រី ដែលបានបេ្តជ្ញាដោះស្រាយទំនាស់ដីធ្លី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សម្តែងការគាំទ្រចំពោះការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយក្នុងទំនាស់ដីធ្លីនៅកម្ពុជា។
-
ក្រុមកម្មករ រោងចក្រ «ជីងយី» បន្តធ្វើកូដកម្ម ជិត១០ថ្ងៃ នៅតែគ្មាន ដំណោះស្រាយ
ក្រុមកម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ «ជីងយី» ជាង៣០០០នាក់ ស្ថិតនៅតាម ដងផ្លូវជាតិលេខ៥ ក្បែរកន្លែង ជញ្ជីងថ្លឹងរថយន្ត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបន្តធ្វើកូដកម្ម របស់ខ្លួន អស់រយះពេលជិត១០ថ្ងៃមកហើយ ប៉ុន្តែពុំទាន់មាន ដំណោះស្រាយ ពីសំណាក់ភាគី រោងចក្រ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ ក្រសួងការងារ នោះឡើយ ពោលបានបន្តទុកបញ្ហានេះ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ធ្វើឲ្យក្រុមកម្មករ នាំគ្នាបិទផ្លូវជាតិ មិនអាចធ្វើដំណើរបានពីសំណាក់ប្រជាពលរដ្ឋទូទៅ ។
-
ផ្តន្ទាទោស ស្ត្រី៣នាក់ ដាក់គុកម្នាក់ៗ៥ឆ្នាំ ពាក់ព័ន្ធនឹង ករណីបង្ខាំងក្មេងស្រី៣នាក់ ទុកសម្រាប់បញ្ជូន ទៅរួមភេទជាមួយពួកតាៗ នៅតាមផ្ទះសំណាក់ ឬសណ្ឋគារ
ចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត៍ ទី ២១ ខែសីហា ឆ្នាំ២០១៤ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្ត្រីជាប់ចោទ ចំនួន៣នាក់ ដែលជាមេអណ្តើក ជួញដូរនារី ក្រមុំព្រហ្មច្ចារី ដោយសម្រេច ដាក់គុកពួកគេ ម្នាក់ៗ រយៈពេល ៥ឆ្នាំ និងបង្គាប់សងជម្ងឺ ចិត្តម្នាក់ៗ ចំនួន២លានរៀល ទៅនារីរង គ្រោះចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹង ករណីនាំក្មេងស្រីក្រមុំ ព្រហ្មចារីចំនួន៣នាក់ យកទៅបង្ខាំងទុក សម្រាប់បម្រើផ្លូវភេទ ជាមួយបុរសអ្នកមាន ឬពួកតាៗ នៅតាមផ្ទះសំណាក់ ឬ សណ្ឋាគារ ប្រព្រឹត្តកាលពី កំឡុង ឆ្នាំ២០១៣។
-
និន្នាការភេទ និងអត្តសញ្ញាណ យេនឌ័រ ជាដើមចម នៃការរើសអើង ភេទបច្ចុប្បន្ន
នៅកម្ពុជា និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ គឺជាដើមចមនៃការរើសអើង នៅក្នុងទិដ្ឋភាពជាច្រើន នៃជីវិតប្រចាំថ្ងៃរបស់អ្នកស្រលាញ់ភេទដូចគ្នា បើទោះបីជាអំពើហិង្សាប្រឆំាងនឹងអ្នកស្រលាញ់ភេទដូចគ្នា កម្រ កើតឡើង នៅក្នុងប្រទេសកម្ពុជា ក៏ដោយ។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទើបចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហាឆ្នាំ២០១៤។
-
ពលរដ្ឋ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជម្លោះដីជាមួយមន្ត្រីប៉េអិមនៅស្វាយរៀង
អ្នកភូមិ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោងជាង ៦ព្រឹក ថ្ងៃទី ២១ ខែសីហា នៅផ្ទះរបស់ពួកគាត់ ក្នុងភូមិកែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងសំណុំរឿងជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយរវាងអ្នកភូមិ និងមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ។ ពួកគេត្រូវចោទប្រកាន់ថារុករានដីដែលជាកម្មសិទ្ធិរបស់មន្ត្រីប៉េអិមរូបនោះ។
-
កម្មកររោងចក្រស្បែកជើងនៅកំពង់ស្ពឺធ្វើកូដកម្មទាមទារប្ដូរលក្ខខណ្ឌការងារ១៧ចំណុច
កម្មករប្រមាណ ១ពាន់នាក់ នៅរោងចក្រស្បែកជើង ហា្កក់កា (GACKA) ធ្វើកូដកម្មទាមទារអោយថៅកែពន្យល់ពីការកាត់ប្រាក់ខែ និងផ្លាស់ប្ដូរលក្ខខណ្ឌការងារមួយចំនួន។
-
កម្មកររោងចក្រជីន យី រារាំងសមត្ថកិច្ចមិនឲ្យចាប់តំណាងសហជីព
កម្មករកម្មការិនីរោងចក្រ (Cin Yi Garment) ប្រមាណ ១ពាន់នាក់ នាំគ្នាដើរហែក្បួនការពារតំណាងសហព័ន្ធសហជីពស្មារតីកម្មករខ្មែរចំនួន៦នាក់ អោយរត់គេចខ្លួនចេញពីការតាមចាប់ របស់សមត្ថកិច្ចនៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ សីហា ពាក់ព័ន្ធនឹងរឿងដឹកនាំឲ្យកម្មករធ្វើកូដកម្ម។
-
សហជីព៖ កម្មករជាង១ពាន់នាក់សន្លប់និង៣នាក់ស្លាប់ក្នុងរយៈពេល៨ខែ
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា រកឃើញថា រយៈពេល ៨ខែ ឆ្នាំ២០១៤នេះ មានកម្មកររោងចក្រជាង ១ពាន់នាក់ដួលសន្លប់ និង ៣នាក់ទៀតស្លាប់ក្នុងពេលបំពេញការងារ។
-
កម្មកររោងចក្រស៊ិងហ្វាងធ្វើកូដកម្មដល់ថ្ងៃទី៣
មកដល់ថ្ងៃទី២០ សីហា នេះ គឺជាថ្ងៃទី៣ ហើយដែលកម្មកររោងចក្រ ស៊ិងហ្វាង (Xing Fang) ប្រមាណ ៤០០នាក់ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ១២ចំណុចមិនបានសម្រេច។
-
អាដហុក៖ បញ្ហារំលោភសិទ្ធិដីធ្លីឆ្នាំ២០១៤ អាចនឹងអាក្រក់ជាងឆ្នាំ២០១៣
សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ចាត់ទុកឆ្នាំ២០១៤នេះ ជាឆ្នាំដ៏អាក្រក់មួយ ដែលតួលេខនៃបញ្ហាជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស អាចនឹងកើនឡើងលើសឆ្នាំ២០១៣។
-
ពលរដ្ឋនៅស្រុកស្នួលបារម្ភខ្លាចបាត់ដីដោយសារក្រុមហ៊ុនអភិវឌ្ឍន៍
តំណាងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជិត ១០០គ្រួសារ បានដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក (Adhoc) ខេត្តក្រចេះ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុន យូប៊ីអ៊ី ឌីវេឡុបមែន (UBE Development) ដែលកំពុងវិនិយោគធ្វើសួនឧស្សាហកម្មនិងពាណិជ្ជកម្មនៅលើដីចម្ការនិងដីលំនៅឋានរបស់ពួកគាត់។
-
ក្រុមសង្គមស៊ីវិលនឹងវិភាគផ្នែកច្បាប់លើការចាប់ខ្លួនបាតុករនៅស្ពាននាគ
ក្រុមអង្គការសង្គមស៊ីវិល នៅរសៀលថ្ងៃទី២០ ខែសីហានេះ នឹងរៀបចំសន្និសីទកាសែតមួយ ស្ដីពី”ការវិភាគផ្នែកច្បាប់ លើការចាប់ខ្លួន និងការចោទប្រកាន់ អ្នកធ្វើបាតុកម្មដោយសន្ដិវិធី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ”។
-
ផ្តន្ទាទោស បុរសម្នាក់ ដាក់គុក១២ ឆ្នាំ ពីបទរំលោភ សេពសន្ថវៈ ក្មេងស្រី អាយុ ១៣ឆ្នាំ
បុរសជាប់ចោទវ័យ ៤៩ឆ្នាំ ម្នាក់ ត្រូវបានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃ ទី ១៩ ខែ សីហា ២០១៤ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់រយៈពេល១២ឆ្នាំ និង បង្គាប់ឲ្យសងជំងឺចិត្ត ចំនួន ៥លានរៀល ទៅក្មេងស្រីរងគ្រោះ ពីបទ «រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងរងគ្រោះជាអនីតិជន»។