កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កម្មករជិត២០០០នាក់នៅកំពង់ឆ្នាំង បន្តប្រមូលផ្តុំនៅមុខចក្ររង់ចាំដំណោះស្រាយពីក្រសួងកាងារ
កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ជីន យ៉ី ប្រមាណជិត២០០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារ៍នេះ បន្តប្រមូលផ្តុំគ្នានៅមុខរោងចក្រ រង់ចាំដំណោះស្រាយពីមន្ត្រីក្រសួងការងារ។
-
អ្នកភូមិឡពាងតែងបទចម្រៀងទាមទារយុត្តិធម៌ក្នុងជម្លោះដីជាមួយក្រុមហ៊ុន
ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយពេលជិត ១០ឆ្នាំហើយ។ ទំនាស់នេះបានកក្រើកឡើងវិញជាថ្មីម្តងទៀត កាលពីដើមខែមិថុនា ឆ្នាំ២០១៤ នេះ គឺនៅបន្ទាប់ពីក្រុមហ៊ុនដាក់គ្រឿងចក្រ និងកម្លាំងកម្មកររាប់រយនាក់ ធ្វើរបងព័ទ្ធលើដីដែលកំពុងមានជម្លោះ។
-
អ្នកមានបញ្ហាដីទាមទារឲ្យក្រសួងយុត្តិធម៌ដោះលែងតំណាងអ្នកឡពាង៥នាក់
អ្នកភូមិឡពាង បឹងកក់ និងបុរីកីឡា ប្រមាណ ១០០នាក់ ដែលមានទំនាស់ដីជាមួយក្រុមហ៊ុន នៅព្រឹកថ្ងៃទី២៥ សីហា បាននាំគ្នាហែក្បួនចេញពីតំបន់បឹងកក់ ទៅកាន់ក្រសួងយុត្តិធម៌។
-
សាលាឧទ្ធរណ៍ដោះលែងសកម្មជនបក្សប្រឆាំងបីនាក់ឱ្យនៅក្រៅឃុំ
សកម្មជនយុវជនគណបក្សសង្គ្រោះជាតិ៣នាក់បានចេញផុតពីពន្ធនាគារព្រៃសវិញហើយកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចឱ្យពួកគេនៅក្រៅឃុំដោយតម្រូវឱ្យដម្កល់ប្រាក់ចំនួន៣០លានរៀល។
-
អ្នកមានបញ្ហាដីចេញដំណើរមកតវ៉ានៅភ្នំពេញក្រោយប្រជុំគ្មានដំណោះស្រាយ
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន មកពីគណបក្សប្រជាជនកម្ពុជា និងឈ្មួញដីធ្លីមួយចំនួនក្នុងខេត្តបាត់ដំបង បានឡើងមកតវ៉ាជាថ្មីទៀតដើម្បីជំរុញឲ្យថ្នាក់ខេត្តជួយរកដំណោះស្រាយ។
-
កម្មកររោងចក្រជីនយីនៅកំពង់ឆ្នាំងឡើងមកតវ៉ានៅភ្នំពេញ
កម្មកររោងចក្រជីនយី (Jiun Yi) ប្រមាណ២០០នាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង បាននាំគ្នាឡើងមកតវ៉ានៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ សីហា បន្ទាប់ពីធ្វើកូដកម្មទាមទារនៅមុខរោងចក្រខេត្តកំពង់ឆ្នាំង មិនបានសម្រេច កាលពីចុងសប្ដាហ៍កន្លងទៅ។
-
សហគមន៍មានជម្លោះដីធ្លីចំនួន៩នៅខេត្តព្រះសីហនុ ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរខេត្ត
តំណាងពលរដ្ឋប្រមាណជាង២០០នាក់ មកពី៩សហគមន៍ដែលមានទំនាស់ដីធ្លីនៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃចន្ទនេះ ប្រមូលផ្ដុំគ្នានៅសាលាខេត្ត ដើម្បីដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត ឲ្យជួយដោះស្រាយបញ្ហាដីធ្លីដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយនោះ។
-
សង្គមស៊ីវិលទាមទារឲ្យមានស្ត្រីក្នុងជួរថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភា
គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា បានចេញសេចក្តីអំពាវនាវមួយនៅថ្ងៃចន្ទនេះ ដោយជំរុញឲ្យគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់ចំពោះបេក្ខភាពស្ត្រីក្នុងជួរក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា។ សេចក្តីអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីក្រុមសង្គមស៊ីវិលទាំងនោះមើលឃើញថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាក្នុងអាណត្តិទី៥នេះ មានសមាសភាពសុទ្ធតែបុរស។
-
អតីតអ្នកបើករថយន្តក្រុង ភ្នំពេញសូរិយា អំពាវនាវដល់អ្នកដំណើរ បញ្ឈប់ការប្រើប្រាស់សេវាក្រុមហ៊ុននេះ
អតីតអ្នកបើករថយន្ដដឹកអ្នកដំណើរ ក្រុមហ៊ុនភ្នំពេញសូរិយា នៅថ្ងៃចន្ទនេះ ប្រមូលផ្តុំតវ៉ាជាថ្មីដោយចែកចាយញត្តិអំពាវនាវដល់អ្នកដំណើរ និងអតិថិជនឲ្យឈប់ប្រើប្រាស់សេវាក្រុមហ៊ុននេះ បើសិនជាក្រុមហ៊ុន នៅតែមិនទទួលយកកម្មករទាំង១៧នាក់ឲ្យចូលធ្វើការវិញ។
-
ពលរដ្ឋមានជម្លោះដីធ្លី៩សហគមន៍តវ៉ានៅមុខសាលាខេត្តព្រះសីហនុ
ប្រជាពលរដ្ឋជាង ២០០នាក់ តំណាងអ្នកមានជម្លោះដីធ្លីរ៉ាំរ៉ៃ ៩សហគមន៍នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃច័ន្ទ ទី២៥ សីហា នេះ បានលើកគ្នាទៅតវ៉ាពីមុខសាលាខេត្តព្រះសីហនុ ដើម្បីស្នើឲ្យថ្នាក់ដឹកនាំខេត្តនេះ ដោះស្រាយទំនាស់ដីធ្លីដែលអូសបន្លាយពេលជិត១០ឆ្នាំ ឲ្យស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា។
-
អ្នកមានជម្លោះដីធ្លីឡពាង និងសហគមន៍ដីធ្លីភ្នំពេញ តវ៉ាសុំអន្តរគមន៍ពីក្រសួងយុត្តិធម៌ និងរដ្ឋសភា
ប្រជាសហគមន៍មានជម្លោះដីធ្លីប្រមាណជា៨០នាក់ ក្នុងនោះរួមមានអ្នកឡពាង បឹងកក់ បុរីកីឡា ថ្មគោល នៅព្រឹកថ្ងៃចន្ទនេះ ចេញមុខតវ៉ាជាថ្មី ដើម្បីសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងស្ថាប័នរដ្ឋសភា ករណីចាប់ខ្លួនតំណាង៥នាក់ និងសុំអន្តរាគមន៍ដំណោះស្រាយដីធ្លី ដែលកើតឡើងជាច្រើនឆ្នាំមកហើយ។
-
ពលរដ្ឋនៅក្រចេះព្រមានប្រើហិង្សាលើអ្នករំលោភសិទ្ធិនិងដីធ្លី
សហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅស្រុកចិត្របូរី ខេត្តក្រចេះ ចោទប្រកាន់ក្រុមហ៊ុនសម្បទានវៀតណាម ប៊ិញភឿក សៃហ្កន (Bin Phoeuk Saigon) ថារំលោភឈូសឆាយដីសហគមន៍ដើម្បីពង្រីកយកដីដាំកៅស៊ូនិងចោទក្រុមអាជ្ញាធរមូលដ្ឋានដោះស្រាយទំនាស់ក្នុងភាពលំអៀងទៅលើក្រុមហ៊ុន។
-
ពលរដ្ឋខេត្តបាត់ដំបង និងព្រះសីហនុ រំលឹកពីវិវាទដីធ្លីចាស់ដល់ចៅហ្វាយខេត្តថ្មី
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតាមខេត្តមួយចំនួន ហាក់ដូចជាកក្រើកឡើងវិញហើយឡើងទៅតវ៉ារកខុសរកត្រូវ ដោយពួកគេបានស្នើសុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយឲ្យពួកគេប្រឈមនឹងក្រុមអ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន។ ការឡើងតវ៉ាជាថ្មីលើរឿងដីធ្លីចាស់នេះ បានកើតឡើងបន្ទាប់ពីគណៈកម្មការមួយត្រូវបានបងើ្កតឡើង និងការស្តីបន្ទោសត្រង់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើមន្ត្រីដែលស្ពឹកស្រពន់។
-
ប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ មកពី ភូមិអណ្តូងថ្ម លើកប៉ាដា នៅមុខសាលា ក្រុងប៉ោយប៉ែត សុំអោយអាជ្ញាធរ ដោះស្រាយវិវាទដីធ្លីជាង១០ឆ្នាំ
នៅរសៀល ថ្ងៃទី25 ខែសីហា ឆ្នាំ2014នេះ នៅមុខសាលា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការលើកប៉ាដា សុំឲ្យ អាជ្ញាធរក្រុង ធ្វើការដោះស្រាយ បន្ទាន់មួយ លើករណី វិវាទដីធ្លី របស់ពួកគាត់ ដែលបានជាប់គាំងគ្មាន ដំណោះរយៈពេល ជាង10ឆ្នាំ មកនោះ។
-
កម្មករខេត្តកំពង់ឆ្នាំងជាង២០០នាក់ឡើងមកភ្នំពេញ សុំអន្តរាគមន៍ពីក្រសួងកាងារ
កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ជីន យ៉ី ប្រមាណជិត២០០នាក់ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឡើងមកភ្នំពេញសុំអន្តរាគមន៍ពីក្រសួងកាងារ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន១៧ចំណុចពីថៅកែរោងចក្រ។
-
ពលរដ្ឋជាង២០០នាក់តវ៉ារឿងទំនាស់ដីនៅសាលាខេត្តបាត់ដំបង
ពលរដ្ឋជាង ២០០នាក់ មានទំនាស់ដីធ្លីរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកបវេល ខេត្តបាត់ដំបង នាំគ្នាឡើងមកតវ៉ានៅមុខសាលាខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីជាមួយលោកឧកញ៉ា សង ថន និងឈ្មួញដីមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤។
-
កម្មករ រោងចក្រ យ៉ុងម៉ាស់ជាង ៨០០នាក់ ធ្វើបាតុកម្ម
ក្រុមកម្មករ-កម្មការិនី ជាង ៨០០ នាក់ ដែលបម្រើការងារ នៅរោងចក្រយ៉ុងម៉ាស់ ស្ថិតនៅភូមិ ត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើបាតុកម្មចំនួន ៣ ថ្ងៃមកហើយ ដើម្បីទាម ទារលក្ខខណ្ឌការងារមួយចំនួន ពីថៅកែ នៅតែមិនទាន់មានដំណោះស្រាយទៀត ។
-
អ្នកមានជម្លោះដីធ្លីនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងបាត់ដំបង មករកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
អ្នកមានជម្លោះដីធ្លីប្រមាណ២០០នាក់ ឋិតនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅថ្ងៃចន្ទនេះ ឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកអន្តរាគមន៍ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការពិភាក្សានៅសាលាខេត្តបាត់ដំបងកាលពីព្រឹកមិញមិនទទួលបានលទ្ធផល។
-
ពលរដ្ឋចំនួនពីរខេត្តរំលឹកពីវិវាទដីធ្លីចាស់ដល់ចៅហ្វាយខេត្តបាត់ដំបងនិងខេត្តព្រះសីហនុ
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតាមខេត្តមួយចំនួនហាក់ដូចជាកក្រើកឡើងវិញ ហើយឡើងទៅតវ៉ារកខុសរកត្រូវ ដោយពួកគេបានស្នើសុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយឲ្យពួកគេប្រឈមនឹងក្រុមអ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន។ ការឡើងតវ៉ាជាថ្មីលើរឿងដីធ្លីចាស់នេះ បានកើតឡើងបន្ទាប់ពីគណកម្មការមួយត្រូវបានកងើ្កតឡើង និងការស្តីបន្ទោសត្រង់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើមន្ត្រីដែលស្ពឹកស្រពន់។
-
ការដួលសន្លប់របស់កម្មកររោងចក្រកាត់ដេរ ត្រូវបានពិភាក្សា
កិច្ចពិភាក្សានៅព្រឹកថ្ងៃអាទិត្យនេះ បានលើកបង្ហាញពីកត្តាច្រើនយ៉ាងដែលនាំឲ្យកម្មកររោងចក្រកាត់ដេរដួលសន្លប់ក្នុងម៉ោងធ្វើការ។ នោះគឺមកពីក្នុងរោងចក្រក្តៅខ្លាំង ខ្វះខ្យល់ចេញចូល មកពីជាតិគីមី និងការធ្វើការថែមម៉ោងច្រើនពេក។ តាមរបាយការណ៍រយៈពេល ៦ ខែ ក្នុងឆ្នាំ២០១៤នេះ មានកម្មកររោងចក្រកាត់ដេរជិត ៩០០ នាក់ បានដួលសន្លប់នៅកន្លែងធ្វើការ និងស្លាប់ ៣ នាក់។ ចំនួននេះ បានកើនឡើងហួសចំនួនសរុប ដែលកម្មកររោងចក្របានសន្លប់ក្នុងឆ្នាំ២០១៣ មានចំនួន ៨២៣ នាក់ រីឯអ្នកស្លាប់មានចំនួន ២ នាក់។