កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកសារព័ត៌មានប្រជាពលរដ្ឋ មិនទាន់មានសេរីភាពគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន
អ្នកសារព័ត៌មានប្រជាពលរដ្ឋ នៅថ្ងៃពុធនេះ បង្ហាញក្តីព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននៅតាមមូលដ្ឋាន នៅពេលបំពេញតួនាទីជាប្រជាពលរដ្ឋម្នាក់ដែលអាចផ្តល់ព័ត៌មានទៅប្រជាពលរដ្ឋដូចគ្នា និងស្ថាប័នព័ត៌មានអាជីពផ្សេងៗ។
-
ជនរងគ្រោះការរំលោភដីធ្លីចាំមើលប្រសិទ្ធភាពសម្តីលោក ហ៊ុន សែន
ប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានសម្ដែងការសាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានស្ដីបន្ទោសមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបរាជ័យក្នុងការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះ។
-
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុវត្តច្បាប់បាតុកម្ម
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យអនុវត្តច្បាប់បាតុកម្ម ដោយជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បញ្ឈប់លក្ខខណ្ឌតម្រូវឲ្យសុំការអនុញ្ញាត ចំពោះការរៀបចំវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ជួបជុំនានាស្រដៀងគ្នា។ តាមប្រធានអង្គការសង្គមស៊ីវិល ការរៀបចំធ្វើបាតុកម្មដោយសន្តិវិធី ឬការជួបជុំ នៅទីកន្លែងសាធារណៈណាមួយ គ្រាន់តែជាការជូនដំណឹង មិនមែនត្រូវសុំច្បាប់ដូចកន្លងមកនោះទេ។
-
សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួន ត្រៀមធ្វើសន្និសីទកាសែតពិសេសមួយ ដើម្បីការវិភាគផ្នែកច្បាប់ លើការចាប់ខ្លួន និងការចោទប្រកាន់អ្នកធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅក្បែរទីលានប្រជាធិបតេយ្យ។
-
អ្នកភូមិឡពាងប្ដេជ្ញាបន្តតវ៉ានៅរាជធានីភ្នំពេញ
អ្នកភូមិឡពាង បានប្ដេជ្ញាបន្តស្នាក់នៅនិងតវ៉ាក្នុងរាជធានីភ្នំពេញ រហូតទាល់តែមានដំណោះស្រាយ ឬលទ្ធផលជាក់លាក់ណាមួយដែលពួកគាត់អាចទទួលយកបាន និងទាមទារឲ្យដោះលែងតំណាងរបស់ពួកគាត់ទាំង ៥នាក់ ដែលតុលាការខេត្តកំពង់ឆ្នាំង បានចាប់ឃុំខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លី។
-
លោកនាយករដ្ឋមន្ត្រីប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានរួសរាន់ដោះស្រាយទំនាស់ដីធ្លី
នេះជាលើកទី១ហើយក្រោយពីគណបក្សប្រជាជនកម្ពុជាបាត់បង់អាសនៈនៅក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រយ៉ាងច្រើនកាលពីមួយឆ្នាំមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរដ្ឋអំណាចមូលដ្ឋាននិងមន្ត្រីរដ្ឋាភិបាលរបស់លោកចំពោះបរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីនៅក្នុងប្រទេស។ ទំនាស់ដីធ្លីបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់រងគ្រោះហើយទំនាស់នេះក៏បានទាញទម្លាក់សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរឆ្នាំមកហើយឲ្យបាត់បង់អាសនៈក្នុងរដ្ឋសភាចំនួន២២អាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។
-
កម្មករជាង ៥០០០នាក់បិទតំណត់ផ្លូវជាតិលេខ៥ ទាមទារឲ្យថៅកែដោះស្រាយករណីកាត់លុយកម្មករ
កម្មករប្រមាណជាង ៥០០០នាក់ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ជីងយី ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារនេះ បាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៥ ដើម្បីទាមទារឲ្យថៅកែរោងចក្រចេញមកដោះស្រាយករណីកាត់លុយកម្មករគ្មានមូលហេតុ។
-
CCHRស្នើក្រសួងមហាផ្ទៃឈប់រឹតត្បិតបាតុកម្មអហិង្សា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផ្ញើលិខិតចំហមួយទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៨ សីហា ជំរុញក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ឲ្យបញ្ឈប់លក្ខខណ្ឌតម្រូវឲ្យសុំការអនុញ្ញាត រៀបចំបាតុកម្មដោយសន្តិវិធី។
-
អ្នកភូមិឡពាងអំពាវនាវឲ្យដោះលែងតំណាងរបស់ខ្លួន៥នាក់
អ្នកភូមិឡពាងអំពាវនាវឲ្យដោះលែងតំណាងរបស់ខ្លួន ៥នាក់។ ការអំពាវនាវនេះធ្វើឡើងធ្វើនៅក្នុងសន្និសីទកាសែត ព្រឹកថ្ងៃទី១៩ ខែសីហា ដែលរៀបចំដោយអ្នកភូមិឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិត ១០០នាក់ ដែលកំពុងស្នាក់នៅក្នុងតំបន់បឹងកក់។ ពួកគេស្នើឲ្យប្រមុខរាជរដ្ឋាភិបាល និងរដ្ឋសភាជួយស្វែងរកយុត្តិធម៌ ដោះស្រាយបញ្ហាទំនាស់ដីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ។ ស្របគ្នានេះពួកគេទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន ៥នាក់ ចាប់ដែលត្រូវតុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួន ដោយសារតែជម្លោះដីធ្លី។
-
អ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង នឹងហែក្បួនដាក់ញត្តិផ្ទាល់ដៃទៅនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ៨២គ្រួសារ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រមានហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិដោយផ្ទាល់ដៃទៅលោក ហ៊ុន សែន នៅសប្តាហ៍នេះ ទាមទារយកដីរបស់ពួកគេទំហំ១៨២ហិកតា ពីក្រុមហ៊ុនរបស់អ្នកមានអំណាចមកវិញ។
-
អ្នកភូមិមានជម្លោះដីធ្លី ខេត្តកំពង់ឆ្នាំង ស្នើឲ្យអាជ្ញាធរគោរពតាមប្រកាសរបស់នាយករដ្ឋមន្ត្រី
ក្រុមអ្នកភូមិ ៥ ភូមិ គឺភូមិឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងភូមិសំរោង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុប ៨២ គ្រួសារ បានធ្វើដំណើរដោយថ្មើរជើង មកភ្នំពេញ ចាប់តាំងពីថ្ងៃទី១២សីហា។ ក្រុមអ្នកភូមិ អះអាងថា ពួកគេមានជម្លោះដីស្រែ ជាមួយក្រុមហ៊ុន KDC តាំងពីឆ្នាំ២០០៦ ដែលជាក្រុមហ៊ុនឯកជន មានប្រធានឈ្មោះ លោកស្រី ជាខេង។
-
តំណាងកម្មករនិងរោងចក្រនៅកំពង់ឆ្នាំងនឹងជជែកដោះស្រាយបញ្ហានៅថ្ងៃ២០សីហា
កម្មករកម្មការិនីប្រមាណជា ២ពាន់នាក់ នៅខេត្តកំពង់ឆ្នាំង សម្រេចបើកកំណាត់ផ្លូវជាតិលេខ៥ ឲ្យរថយន្តក្រុង និងឡានដឹកទំនិញធំៗ បានធ្វើចរាចរឡើងវិញនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែសីហា បន្ទាប់ពីនាំគ្នាបិទផ្លូវអស់ជាច្រើនម៉ោង ដើម្បីទាមទារឲ្យដកប្រធានរដ្ឋបាលរោងចក្រ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត។
-
CCHR ទាមទារឲ្យក្រសួងមហាផ្ទៃ ឈប់តម្រូវឲ្យសុំអនុញ្ញាតច្បាប់ធ្វើបាតុកម្ម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ឈប់លក្ខខណ្ឌដែលតម្រូវឲ្យបាតុករសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ មុននឹងធ្វើការប្រមូលផ្តុំធ្វើអ្វីមួយនៅទីសាធារណៈ។
-
កម្មករធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនសង់ទារកដ្ឋាន
កម្មករនៃរោងចក្ររបស់ក្រុមហ៊ុន អេហ្វ ដាប់ប៊យូ ខេ ខេ (F.W.K.K) ប្រមាណ ១ពាន់នាក់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើកូដកម្ម នៅព្រឹកថ្ងៃទី១៩ សីហា ទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារមួយចំនួន។
-
ពលរដ្ឋមានជម្លោះដីធ្លី នៅខេត្តក្រចេះ ព្រមត្រឡប់ទៅស្រុកវិញ ក្រោយអាជ្ញាធរ សន្យាដោះស្រាយបញ្ហា
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តក្រចេះប្រមាណជា១០០នាក់បានយល់ព្រមត្រឡប់ទៅស្រុកកំ ណើតរបស់ខ្លួនវិញហើយបន្ទាប់ពីអាជ្ញាធរខេត្តក្រចេះបានសន្យាដោះស្រាយវិវាទដីធ្លីជូនពួកគាត់ដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះដោយជម្លោះដីធ្លីពីអាជ្ញាធរខេត្តក្រចេះកើតមានមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសយ៉ាងខ្លាំងលើមន្រ្តីពាក់ព័ន្ធ ដែលមិនមានវិធានការលើបញ្ហាដីធ្លី។
-
អ្នកភូមិនៅព្រះវិហារចោទក្រុមហ៊ុនឈូសរំលោភយកដីស្រែចម្ការនិងដីព្រៃការពារ
អ្នកភូមិស្រយង់ខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជិត ៥០គ្រួសារ ព្រមទាំងសហគមន៍ការពារព្រៃឈើផង បានលើកគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន សេលាដាម៉ិច ដែលគ្រប់គ្រងដោយជនជាតិបារាំង រយៈពេល ៤ថ្ងៃជាប់ៗគ្នាមកហើយ។
-
អ្នកមានជម្លោះដីធ្លីខេត្តក្រចេះ ដាក់លក្ខខណ្ឌ៨ចំណុចមុនត្រឡប់ទៅវិញ
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តក្រចេះ ដាក់លក្ខខណ្ឌ៨ចំណុច ទៅអាជ្ញាធរពាក់ព័ន្ធក្នុងការដោះស្រាយជម្លោះដីធ្លី មុននឹងត្រឡប់ទៅដោះស្រាយនៅថ្នាក់មូលដ្ឋានវិញ តាមការស្នើរបស់ប្រធានលេខាធិការដ្ឋានថ្នាក់ជាតិដោះស្រាយវិវាទដីធ្លី និងតំណាងអាជ្ញាធរខេត្តក្រចេះ។
-
ពលរដ្ឋរងគ្រោះដីធ្លីខេត្តក្រចេះប៉ះទង្គិចនឹងអាជ្ញាធរក្រុងភ្នំពេញ
មានប្រជាពលរដ្ឋ២នាក់បានសន្លប់ និង៩នាក់ទៀតបានរងរបួសស្រាលក្រោយការប៉ះទង្គិចគ្នានឹងកងកម្លាំងមានសមត្ថកិច្ចក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះក្នុងការប៉ុនប៉ងស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងពីរដ្ឋសភាជាតិ។
-
ស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងតូចម្នាក់សន្លប់នៅក្នុងការរុញច្រានគ្នារវាងអាជ្ញាធរជាមួយអ្នកមានជំលោះដីធ្លីមកពីខេត្តក្រចេះ
ស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងតូចម្នាក់សន្លប់ក្នុងហេតុការណ៍រុញច្រានគ្នាមួយ នៅពេលអាជ្ញាធររាប់រយនាក់រារាំងអ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះ មិនឲ្យធ្វើដំណើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិរបស់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា ។
-
កម្មកររោងចក្រប្រមាណ២ពាន់នាក់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៥
កម្មករ កម្មការិនីរោងចក្រ ជីន យី (Cin Yi) ប្រមាណជា ២ពាន់នាក់ នាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ អស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃទី១៨ ខែសីហា ត្រង់ចំណុចភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើកូដកម្មនៅមុខរោងចក្ររយៈមួយសប្ដាហ៍គ្មានលទ្ធផល។