កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អង្គការសង្គមសុីវិល ស្វាគមន៍ចំពោះកា​រដោះលែងអ្នកតវ៉ា ទាំង២៥នាក់​ តែថ្កោលទោសចំ​ពោះការផ្តន្ទា​ទោស

    រាជ​ធានី​ភ្នំពេញ៖​ ​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(ម.ស.ម.ក) នៅល្ងាចថ្ងៃទី៣០ឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ មួយ ដោយស្វាគមន៍ ចំពោះកា​រដោះលែង អ្នកតវ៉ា ទាំង២៥នាក់ នៅថ្ងៃនេះ ប៉ុន្តែថ្កោ​លទោស​ ចំ​ពោះសេចក្តីសម្រេច របស់ ចៅក្រម ដែលបានផ្តន្ទា​ទោសអ្នកទាំងនោះ ដោយ​លើក​ឡើង​ថា​ តុលា​ការ​កង្វះ​​ភ័ស្តុ​​តាង​ក្នុងការ​ដាក់ទោស​អ្នកទាំង​២៥នាក់​។ សម្រេច​ដោះ​លែង​លោក ​វន់ ពៅ​និងអ្ន​កទាំង២២​ផ្សេង​ទៀត​ ដែល​បាន​ជាប់​​ពន្ធ​​នា​គារ​ជិត ​៥ខែ​មកហើយ​ តាមរយៈ​ការកាត់តម្រឹម​​ទោស​ត្រឹមថ្ងៃទី៣០​ខែឧសភានេះ​។ តុលាការ ​ក៏ប្រកាសព្យួរ​ទោសយុវជន​ពីរ​នាក់​​ទៀត​​ដែល​ជាប់​​ពាក់​ព័ន្ធ​​នឹងហិង្សា ​នៅ​​ផ្លូវវ៉េង​​ស្រេង។

  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(CCHR)ស្វាគមន៍កា​រដោះលែង ​លោក វន់ ពៅ ​និងមនុស្ស២៤នាក់​តែថ្កោលទោសចំ​ពោះការផ្តន្ទា​ទោស

    រាជ​ធានី​ភ្នំពេញ ​​៖​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) ​កាល​ពីថ្ងៃ​ទី៣០​ ខែឧ​សភា នេះ​ថ្កោ​លទោស​ចំពោះ​ការផ្តន្ទា​ទោស​លើលោក ​វន់ ពៅ​​ និងមនុស្ស​២៤នាក់​ផ្សេង​ទៀត​ ដោយ​លើក​ឡើង​ថា​តុលា​ការ​កង្វះ​​ភ័ស្តុ​​តាង​ក្នុងការ​ដាក់ទោស​អ្នកទាំង​២៥​។ សម្រេច​ដោះ​លែង​លោក ​វន់ ពៅ​និងអ្ន​កទាំង២២​ផ្សេង​ទៀត​ដែល​បាន​ជាប់​​ពន្ធ​​នា​គារ​ជិត​៥ខែ​មកហើយ​ តាមរយៈ​ការកាត់តម្រឹម​​ទោស​ត្រឹមថ្ងៃទី៣០​ខែឧសភានេះ​។ តុលាការ ​ក៏ប្រកាសព្យួរ​ទោសយុវជន​ពីរ​នាក់​​ទៀត​​ដែល​ជាប់​​ពាក់​ព័ន្ធ​​នឹងហិង្សា​នៅ​​ផ្លូវវ៉េង​​ស្រេង។

  • CCHR ស្វាគមន៍​ការដោះលែង​អ្នក​ទាំង​២៥ តែ​ថោ្ក​ល​ទោស​ចំពោះ​ការផ្តន្ទាទោស

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃ​សុក្រ​នេះ​ថ្កោលទោស​ចំពោះ​ការផ្តន្ទាទោស​លើ​លោក វ​ន់ ពៅ និង​មនុស្ស​២៤​នាក់​ផ្សេង​ទៀត ដោយ​លើកឡើង​ថា​តុលាការ​កង្វះ​ភ័ស្តុតាង​ក្នុង​ការដាក់ទោស​អ្នក​ទាំង​២៥​។

  • CCHR អំពាវ​នាវ​ឲ្យ​លើក​លែង​បទ​ចោទ​ប្រកាន់​ និង​ដោះ​លែង​អ្នកជាប់​ឃុំ​ចំនួន​២៣​ជា​បន្ទាន់

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) អំពាវ​នាវ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក ២៣​នាក់​ជាបន្ទាន់ ដោយសំអាង​ថា​តុលាការពុំមាន​ភស្តុតាង​គ្រប់គ្រាន់ក្នុង​ការដាក់បន្ទុក​លើពួក​គេ​ឡើយ។ សេចក្តីថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី ២៩ ខែ​ឧសភាបាន​បញ្ជាក់​ថា សវនាការ​អ្នក ២៣​នាក់​នាពេល​កន្លង​មកពុំ​បាន​បង្ហាញ​ភស្តុតាង​គ្រប់​គ្រាន់​ដាក់​បន្ទុក​ដល់​ជន​ជាប់​ចោទ​នោះ​ទេ។ ផ្ទុយទៅវិញ​បាន​នាំ​អោយ​មាន​ក្តី​បារម្ភពី​ឯករាជ្យ​ភាព​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ផ្ដល់​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាក៏​បាន​រក​ឃើញ​ថា​ចៅ​ក្រម​បានបង្ហាញ​ពី​ភាព​លំអៀង និង​រំលោភសិទ្ធិជន​ជាប់​ចោទ​ ដោយ​ផ្តល់​អាទិភាព​ទៅ​ខាង​តំណាង​អយ្យការ​ក្នុង​ការផ្តល់​ភស្តុតាង​​ ប៉ុន្តែ​ទាត់​ចោល​សំណើ​ផ្តល់​ភស្តុតាង​របស់​ជនជាប់ចោទ។ លើសពី​នេះភស្តុតាង​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ហិង្សា​របស់​មន្ត្រី​រាជ​អាវុធហត្ថ និង​នគរបាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយគ្មាន​ត្រា​ប្រណី​ឡើយ។

  • CCHR អំពាវនាវ​ឲ្យ​លើកលែង​ការចោទប្រកាន់​លើ​អ្នក​ទាំង២៣​នាក់ ខណៈ​តុលាការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃស្អែក​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ព្រហស្បិ៍​នេះ អំពាវនាវ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ លើ​មនុស្ស​ទាំង​២៣​នាក់​ជា​បន្ទាន់ ខណៈ​ដែល​តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​ករណីនេះ នៅ​សុក្រ​ស្អែក​។​

  • ​អង្គការ​ILO៖ ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​នៅ​តែ​រឹតបន្តឹង​សេរីភាព​និយោជិត​​

    អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO)​និង​សហជីព បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត លើ​មាត្រា​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព ថា​មាន​ចរិត​រិត​បន្តឹង​សេរីភាព​និយោជិក ខណៈ​ច្បាប់​នេះ​ត្រូវបាន​ដាក់​ឲ្យ​ពិភាក្សា​ឡើងវិញ នៅ​ថ្ងៃ​ពុធ​នេះ​។​

  • លោក ស៊ូ​ប៊ែរ​ឌី ស្នើ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា និង​ព្រឹទ្ធសភា ពិនិត្យឡើងវិញ​សេចក្តីព្រាងច្បាប់​លើ​ប្រព័ន្ធ​តុលាការ​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី (Surya P. Subedi) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា និង​ព្រឹទ្ធសភា ពិនិត្យ​ឡើងវិញ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ទាក់ទង​នឹង​ប្រព័ន្ធតុលាការ ដើម្បី​ធានា​ថា​ច្បាប់​នេះ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។​

  • សាលា​រាជធានី​​មិន​អនុញ្ញាត​ឱ្យ​ប្រជា សហគមន៍​​រងគ្រោះដីធ្លីជួបជុំ​នៅ​ទីលានប្រជាធិបតេយ្យ​ នាថ្ងៃទី២៩ ឧសភា

    រាជធានីភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត មួយចំនួន​ដែល​អះអាង​ថា ​ជា​អ្នកមាន​បញ្ហា​ដី​ធ្លី​ ធ្វើការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​២៩ ខែឧសភា ខាងមុខ​នេះទេ ដោយ​សំអាង​ទៅលើ​ហេតុផល​មួយចំនួន ហើយ​ការសម្រេច​មិន​អនុញ្ញាត​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​ កាលពី​រសៀល​ថ្ងៃទី​២៦ ខែឧសភា​ម្សិលមិញ។​

  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ព្រឹទ្ធសភា​ពន្យារ​ពេល​ពិនិត្យ​សេចក្តីព្រាង​ច្បាប់​ទាក់ទង​តុលាការ​​

    សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​៩ ស្នើ​ឲ្យ​ព្រឹទ្ធសភា​ពន្យារ​ពេល​ពិនិត្យ​សេចក្តីព្រាងច្បាប់ ស្តីពី កំណែទម្រង់​ប្រព័ន្ធ​តុលាការ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ចុង​សប្តាហ៍​មុន ដោយ​បារម្ភ​ថា ច្បាប់​នេះអាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា​។​

  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​តែ​តស៊ូ​ដល់​ទី​បញ្ចប់ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​តុលាការ​ និង​យុត្តិធម៌

    នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​លទ្ធផល​នៃ​ការ​វិភាគ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣ ទាក់ទង​នឹង​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌ និង​តុលាការ នៅ​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​ហើយ​។ នេះ​ជា​ការ​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ មុន​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​នោះ ត្រូវ​បាន​ព្រឹទ្ធសភា​ពិនិត្យ​សម្រេច​។

  • រដ្ឋ​សភា​កម្ពុជា​អនុម័ត​ច្បាប់​បី​សម្រាប់​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌

    សមាជិក​សភា​ដែល​មកតែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

  • សិទ្ធិមនុស្ស​រិះគន់​ថា​រដ្ឋាភិបាល​​នៅ​តែ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​បំបិទ​មាត់

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​រិះគន់​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​បង្ក្រាប​ក្រុម​អ្នក​តវ៉ា ដើម្បី​សេរីភាព និង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ដោយ​មិន​បន្ធូរដៃ ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ មក​ទល់​​សព្វថ្ងៃ​។

  • សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ហែ​ញត្តិ​មក​ផ្ទះ​នាយករដ្ឋមន្ត្រី​​

    កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​គ្រោង​នឹង​ដើរ​ហែ​ញ​ត្តិ​មក​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​អន្តរាគមន៍​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្នួល ដាក់​លក្ខខណ្ឌ​៧ មុន​នឹង​ចាកចេញ​ពី​វត្ត​សាមគ្គី​រង្សី​នៅ​ភ្នំពេញ​​

    តំណាង​ប្រជាពលរដ្ឋ​៤០៥​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បដិសេធ​ការ​វិល​ត្រឡប់​ទៅ​ខេត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ និង​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

  • បុគ្គលិក កាល់​តិច មួយចំនួន នៅ​មិនទាន់​ចូលធ្វើការ ដោយសារតែ​ថៅកែ តម្រូវ​ឲ្យ​ចុះកិច្ចសន្យា​ឈប់​ធ្វើបាតុកម្ម​តវ៉ា​

    បុគ្គលិក​ស្ថានីយ​ប្រេង​កាល់​តិច​មួយចំនួន រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ នៅ​មិនទាន់​ចូលធ្វើការ​វិញ​នៅឡើយ​ទេ​។ មូលហេតុ មកពី​ម្ចាស់​ស្ថានីយ​ប្រេង​កាល់​តិច ដែលជា​របស់​ក្រុមហ៊ុន​ប្រេង​អាមេរិក Chevron បាន​តម្រូវ​ឲ្យ​បុគ្គលិក​ម្នាក់ៗ ចុះកិច្ចសន្យា ដែល​ក្នុងនោះ មាន​ទាំង​ការហាមឃាត់ ឈប់​ឲ្យ​បុគ្គលិក ធ្វើបាតុកម្ម តវ៉ា​តទៅទៀត​។

  • ​ពលរដ្ឋ​ជាង១៨០​​គ្រួសារ​នៅ​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់ ប្រឈម​នឹង​ការបណ្តេញចេញ​​

    ពលរដ្ឋ​ជាង១៨០គ្រួសារ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ឲ្យដឹងថា ពួកគេ​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​ដោយ​ពុំ​មាន​សំណង ក្រោម​គម្រោង​អភិវឌ្ឍន៍​ទំនប់ទឹក​២​របស់​ចិន​នៅក្នុង​ខេត្ត​នេះ​។​ ​គម្រោង​ទំនប់ទឹក​ចំនួន​ពីរ​នេះ មួយ​ឈ្មោះ​ទំនប់​ទឹក​ទី​៣ និង​មួយទៀត​ឈ្មោះ​ទំនប់ទឹក​ទី​៥ ដែល​កំពុង​ត្រូវបាន​សាងស​ង់​​ជាប់​ជ្រលង​ភ្នំក្រវាញ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់​។​

  • បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​កំពង់ធំ​មិន​ទាន់​មាន​ដំណោះស្រាយ

    សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នៅ​ទីនោះនៅ​បន្ត ដោយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​នៅ​ឡើយ។ អាជ្ញាធរ​ភូមិ​បាន​ឱ្យ​ដឹង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ជាមួយ​អាជ្ញាធរ​ឃុំ និង​ភាគី​ក្រុមហ៊ុន​នៅ​សាលា​ស្រុក​រួច​មក ខាង​ស្រុក​ថា​នឹង​មាន​ការ​ដោះស្រាយ​ជា​ដំណាក់​កាលៗ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​យល់​ថា គប្បី​ដោះស្រាយ​បញ្ហា​ដី​នោះ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ទើប​ជា​ការ​ប្រសើរ​ជៀសវាង​ការ​មិន​ពេញ​ចិត្ត​ណា​មួយ​កើត​ឡើង។

  • ពលរដ្ឋ​ប្រមាណ​៧០០​នាក់​បិទ​ផ្លូវ​ទប់ស្កាត់​កុំ​ឲ្យ​កម្លាំង​អាជ្ញាធរ​រុះរើ​លំនៅ

    ចំណុច​ឃុំ​អូរជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​នោះ ប្រមាណ ៧០០​នាក់ បាន​រារាំង​កម្លាំង​អាជ្ញាធរ​ដោយ​បិទ​ផ្លូវ​ជាតិ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍។ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សំណង់​អនាធិបតេយ្យ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ក្នុង​ឃុំ អូរ​ជុំ ខេត្ត​រតនគិរី បាន​ប្រមូល​គ្នា​ប្រមាណ ៧០០​នាក់ បិទ​ផ្លូវ​ជាតិ​ប្រមាណ ២​ម៉ោង ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខេត្ត​រតនគិរី ចូល​ទៅ​រុះ​រោង​ស្នាក់​នៅ​ដែល​សាងសង់​អនាធិបតេយ្យ​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ក្នុង​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។

  • អន្តរជាតិ៖ កម្ពុជា​ឋិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​សិទ្ធិ​មនុស្ស

    ពិភពលោករក​ឃើញ​ថាការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​មនុស្ស​កម្ពុជាស្ថិត​នៅ​ស្ថានភាព​អាក្រក់​បំផុត។ ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ បាន​យក​បញ្ហា​ជម្លោះ​ក្ដីក្ដាំ​ជាច្រើន​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ ធ្វើ​ជា​ប្រធានបទ​ស្រាវជ្រាវ​ចំណាត់​ថ្នាក់​ស្ថានភាព​ប្រទេស​នីមួយៗ លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​គោរព​ច្បាប់​ការងារ។ បច្ចុប្បន្ន សម្ព័ន្ធ​សហភាព​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) ដែល​អង្កេត​ប្រទេស​ចំនួន​១៣៩ នៅ​លើ​ពិភពលោក កំឡុង​ខែ​មេសា ឆ្នាំ​២០១៣ ដល់​ខែ​មីនា ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ប្រទេស​កំពុង​អភិវឌ្ឍ​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើ​ការ​គោរព​ច្បាប់​ការងារ។ ស្ថាប័ន​នេះ បាន​ចេញ​របាយការណ៍​ពិស្ដារ​របស់​ខ្លួន​នា​ថ្ងៃ​ទី​១៩ ឧសភា ដោយ​ដាក់​ចំណង​ជើង​ថា ទីកន្លែង​ធ្វើ​ការ​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្មករ។

  • រដ្ឋ​សភា​បើក​សម័យ​ប្រជុំ ពិភាក្សា​និង​អនុម័ត​ច្បាប់​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិធម៌

    សភា​ដែល​ត្រូវ​បាន​រិះគន់​ថា ជា​សភា​ឯកបក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បើក​សម័យ​ប្រជុំ​លើក​ទី៣ របស់​ខ្លួន ដើម្បី​ពិភាក្សា និង​អនុម័ត​ច្បាប់​សំខាន់​ចំនួន​បី​ ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បើ​ទោះ​ជា​មាន​ការ​អំពាវ​នាវ​ពី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ពន្យារ​ពេល​ក៏​ដោយ ខណៈដែល​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ធ្វើ​ពហិការ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo