កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មេធាវីលោក វន់ ពៅ ស្នើឲ្យចៅក្រមពិនិត្យឡើងវិញ លើការតាំងសំណួររបស់ព្រះរាជអាជ្ញា
មេធាវីការពារក្តីឲ្យ លោក វន់ ពៅ បានស្នើឲ្យចៅក្រមពិនិត្យឡើងវិញ ចំពោះការតាំងសំណួររបស់ព្រះរាជអាជ្ញា ដោយចាត់ថា ជាការដាក់សម្ពាធទៅលើកូនក្តីរបស់លោក។
-
សង្គមស៊ីវិលទាមទារឲ្យស្ថាប័ន ប៉ូលិសនិងច្បាប់ចាប់ជន ល្មើសប្រើ ហិង្សាលើអ្នកកាសែត
បណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជា បានផ្ញើលិខិតចំនួន ២ច្បាប់ ដាច់ដោយឡែកពីគ្នាជូន លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើឲ្យជួយជំរុញទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចាប់ជនដៃដល់ ដែលបានប្រើហិង្សាមកលើអ្នកកាសែត និងប្រជាពលរដ្ឋ កាលពីដើមខែឧសភា មកផ្តន្ទាទោស។
-
រដ្ឋសភាកម្ពុជាប្រជុំតែមិនទាន់ពិភាក្សាសេចក្តីព្រាងច្បាប់កែទម្រង់ប្រព័ន្ធតុលាការទេ
រដ្ឋសភាកម្ពុជានៅមិនទាន់បានបើកកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស សម្រាប់កែទម្រង់ប្រព័ន្ធតុលាការនៅឡើយទេ នៅក្នុងសម័យប្រជុំនៅព្រឹកថ្ងៃអង្គារនេះទេ ខណៈពេលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានផ្ញើរលិខិតទៅកាន់រដ្ឋសភាកម្ពុជា ដោយទទូចចង់ឲ្យមានការពន្យារពេលពិភាក្សានេះ។
-
ជនរងគ្រោះដោយអាស៊ីតអាចនឹងងងឹតភ្នែកទាំងពីរ
បន្ទាយមានជ័យៈ បន្ទាប់ពីទទួលរងការរលួយប្រមាណ ៤០ ភាគរយនៃរាងកាយលោក ហាក់ អយ អាយុ ៤១ឆ្នាំ ដែលជាជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីតកាលឆ្នាំមុនឥឡូវនេះកំពុងមានអាការស្រវាំងភ្នែកទាំងពីរ។ នេះបើតាមអង្គការជួយជនរងគ្រោះដោយសារអាស៊ីត (CASC)។ លោកស្រី Erin Bourgois អ្នកគ្រប់គ្រងកម្មវិធីនៅ CASC បានថ្លែងថា បន្ទាប់ពីការវះកាត់ចំនួន ៥ ដងដើម្បីព្យាបាលរបួសដែលទទួលរងពីការវាយប្រហារទឹកអាស៊ីតដោយប្រពន្ធរបស់គាត់ឈ្មោះ តោ រចនី អាយុ ២៦ឆ្នាំ កាលថ្ងៃ ទី២២ ខែមេសា ក្នុង ខេត្តបន្ទាយមានជ័យ លោក អយ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែលនៅមជ្ឈមណ្ឌលវះកាត់កុមារនៅរាជធានីភ្នំពេញ។
-
បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈCALTEX ធ្វើកូដកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារ
បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈCALTEX ជាង២០០នាក់ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទីចន្ទនេះ ចាប់ផ្តើមធ្វើកូដកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
-
បុគ្គលិករោងចក្រផលិតស្រាបៀរអង្គរក្រុងព្រះសីហនុ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ
បុគ្គលិករោងចក្រផលិតស្រាបៀរអង្គរ នៅក្រុងព្រះសីហនុ ប្រមាណ៣០០នាក់ ធ្វើកូដកម្មនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាមទារដំឡើងប្រាក់ឈ្នួលចន្លោះពី១៥០ ទៅ១៦០ដុល្លារអាមេរិកក្នុងមួយខែ ដោយហេតុថា ពួកគេភាគច្រើន ជានិស្សិតដែលមានសញ្ញាប័ត្រជាន់ខ្ពស់។
-
CCHR ស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះការប្រើហិង្សាទៅលើពលរដ្ឋ៤គ្រួសារ នៅតំបន់បឹងកក់១ ដែលមានជម្លោះជាមួយក្រុមហ៊ុនឃុនសៀ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះហិង្សា និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសារលោក លី ស្រ៊ាខេង និងគ្រួសារពីរទៀតដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់គ្រួសារជនរងគ្រោះ។
-
សមាជិកសម្ព័ន្ធសហជីពចលនាកម្មករ ៦នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ គំរាមចាប់ខ្លួន
សមាជិកសម្ព័ន្ធសហជីពចលនាកម្មករ(CUMW) ចំនួន ៦នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ គំរាមចាប់ខ្លួន ខណៈដែលពួកគេដឹកនាំកម្មកររោងចក្រកាត់ដេរ អ៊ីចេង ជាង២ពាន់នាក់ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន។
-
យុវជនពីរនាក់ ដែលសង្ស័យថាជាសមាជិកនៃក្រុមជនអនាមិកកម្ពុជា រងការចោទពីបទល្មើសព័ត៌មានវិទ្យា
យុវជន ២ នាក់ បម្រើការនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេសវិទ្យា (IIC University of Technology) ដែលសង្ស័យថាជាសមាជិកនៃក្រុមជនអនាមិកកម្ពុជា (Anonymous Cambodia) ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទល្មើសព័ត៌មានវិទ្យា និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងមន្ទីរពន្ធនាគារ ព្រៃស។
អានបន្ត -
មន្ត្រីសហជីព ៦នាក់ ត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួន ពីបទញុះញង់កម្មករវីងស្តាស៊ូធ្វើបាតុកម្ម
មន្ត្រីសហជីពចំនួន ៦នាក់ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោមការចោទថាបានញុះញង់កម្មកររោងចក្រវីងស្តារស៊ូ ឲ្យធ្វើបាតុកម្ម បិទកំណាត់ផ្លូវជាតិលេខ៣ ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
-
ក្រុមសិទ្ធិមនុស្ស ថ្កោលទោសបន្តបន្ទាប់ទៅលើក្រុមសន្តិសុខខណ្ឌដូនពេញដែលវាយអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ ទៅលើក្រុមសន្តិសុខខណ្ឌដូនពេញដែលវាយអ្នកសារព័ត៌មានឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២ខែឧសភា នៅក្បែរទីលានប្រជាធិបតេយ្យ។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លី រុញច្រានជាមួយសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ
ប្រជាសហគមន៍មានជម្លោះដីធ្លី កំពុងរុញច្រានជាមួយ កម្លាំងសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ នៅម៉ោងជាង១០ព្រឹកនេះ ខណៈប្រជាសហគមន៍ទាំងនោះ ទៅទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លី រុញច្រានជាមួយសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ
ប្រជាសហគមន៍មានជម្លោះដីធ្លី កំពុងរុញច្រានជាមួយ កម្លាំងសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ នៅម៉ោងជាង១០ព្រឹកនេះ ខណៈប្រជាសហគមន៍ទាំងនោះ ទៅទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។
អានបន្ត -
ជម្លោះដីធ្លីនៅខេត្តក្រចេះ ចាប់ផ្តើមឡើងមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រជាពលរដ្ឋ៣៧នាក់ តំណាងពលរដ្ឋរងគ្រោះ ៤០៥គ្រួសារ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទនេះ បានមករាជធានីភ្នំពេញ ដាក់ញ្ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូវៀតណាម។
អានបន្ត -
កម្លាំងទាហាន ចុះព្រមានកម្មកររោងចក្រភើមៀរនៅវ៉េងស្រេង ឲ្យចូលធ្វើការវិញ
កម្លាំងទាហានប្រមាណជា២០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ព្រមានកម្មកររោងចក្រភើមៀរនៅផ្លូវវ៉េងស្រេង ឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករ បន្តតវ៉ារឿងបញ្ឈប់កម្មករក្រោយពេលចូលឆ្នាំខ្មែរ។
អានបន្ត -
ក្រុមគ្រួសារ និងអ្នកមានជម្លោះដីធ្លី ទាមទារឲ្យដោះលែងលោក វន់ ពៅ ខណៈតុលាការបើកសវនាការលើពាក្យសុំនៅក្រៅឃុំ
ប្រជាសហគមន៍ដីធ្លី ក្រុមគ្រួសារជនជាប់ចោទ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជិត ១០០នាក់ កំពុងប្រមូលផ្តុំនៅមុខតុលាការកំពូល ទាមទារឲ្យតុលាការដោះលែងលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្នជាបន្ទាន់។
អានបន្ត -
បក្សសង្គ្រោះជាតិថ្កោលទោសការបិទសិទ្ធិបញ្ចេញមតិមុនការបោះឆ្នោតអសកល
ភ្នំពេញ — នៅក្នុងខណៈពេលដែលមានការរាំងខ្ទប់ ទាំងទីលានប្រជាធិបតេយ្យនិងតាមទីសាធារណៈមួយចំនួនមិនឱ្យធ្វើសកម្មភាពបញ្ចេញមតិបាននោះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសថាសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួញតូចទៅៗ។
អានបន្ត -
សេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណិតកម្ពុជានាំឲ្យអ្នកវិភាគបារម្ភ
នំពេញ — សេចក្តីព្រាងច្បាប់អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime Law) ដែលកំពុងត្រូវអាជ្ញាធរកម្ពុជារៀបរៀងយ៉ាងសម្ងាត់អស់រយៈ២ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធមិនពិគ្រោះអ្វីទាំងអស់ជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល។ ថ្មីៗនេះ មានការលេចធ្លាយឯកសារសេចក្តីព្រាងច្បាប់នេះ ហើយបទបញ្ញត្តិមួយចំនួននៅក្នុងសេចក្តីព្រាងនេះបាននាំឲ្យមានការបារម្ភថា គណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា អាចនឹងប្រើច្បាប់នេះចំពោះអ្នករិះគន់ខ្លួននៅពេលខាងមុខ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិចារណាឲ្យបានស៊ីជម្រៅ មុននឹងទទួលយកជនភៀសខ្លួនអូស្ត្រាលីឲ្យរស់នៅលើទឹកដីកម្ពុជា
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងឯកភាពជាគោលការណ៍ទទួលយកជនភៀសខ្លួនជនជាតិអូស្ត្រាលី ឲ្យមករស់នៅលើទឹកដីរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងមានរឿងចម្រូងចម្រាស់លើបញ្ហាសិទ្ធិមនុស្ស។
-
ក្រុមសង្គមស៊ីវិល ប្រតិកម្មនឹងលោកនាយករដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់
ក្រុមសង្គមស៊ីវិលយ៉ាងតិចចំនួន៨ ដែលមានសមាជិកជាង៣០០អង្គការ ប្រតិកម្មនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ថ្មីៗនេះ ដែលព្រមានក្រុមអង្គការមិនមែនរដ្ឋាភិបាល ជ្រៀតជ្រែកលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល។
អានបន្ត