កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កម្មកររោងចក្រជូហួយ បន្តធ្វើបាតុកម្ម ខណៈតំណាងកម្មករនិងភាគីរោងចក្រ កំពុងជួបចរចា
កម្មកររោងចក្រផលិតស្បែកជើង ជូហួយ ហ្វូតវែ ប្រមាណជាង៣០០០នាក់ បានបន្តធ្វើបាតុកម្ម និងពហិកាធ្វើការ នៅថ្ងៃអង្គារនេះ ខណៈតំណាងកម្មករ និងភាគីរោងចក្រ កំពុងជួបចរចារកដំណោះស្រាយលើការទាមទារលក្ខខណ្ឌកាងារ ៣ចំណុច។
អានបន្ត -
កម្មកររោងចក្រជូហួយ កំពុងបិទកំណាត់ផ្លូវជាតិលេខ៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទាមទារលក្ខខណ្ឌការងារ
កម្មកររោងចក្រផលិតស្បែកជើង ជូហួយ ហ្វូតវែ ប្រមាណជាង៣០០០នាក់ កំពុងបិទកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទាមទារឲ្យមានការដោះស្រាយលក្ខខណ្ឌការងារចំនួន៣ចំណុច។
អានបន្ត -
ជនជាតិព្នងផ្ទុះការតវ៉ា ដើម្បីការពារព្រៃឈើ របស់ពួកគាត់
មណ្ឌលគិរី ៖ ប្រជាជន ជាជនជាតិ ដើមភាគតិច (ព្នង) និងសហគមន៍ ការពារដី ព្រៃឈើ អញ្ជើញមក ទូទាំង ខេត្តមណ្ឌលគិរី ជាង១០០នាក់ បានជួបជុំគ្នា នៅក្បែរង្វង់មូល គោព្រៃពីរ នៅព្រឹក២៨ ខែមេសា ឆ្នាំ២០១៤ ក្នុងគោលបំណង មកតវ៉ាឲ្យ សាលាខេត្ត ជួយរកដំណោះស្រាយ អំពីផល់ប៉ះពាល់ ពីសំណាក់ ក្រុមហ៊ុន វិនិយោគ មួយចំនួន នៅមណ្ឌលគិរី កំពុងវីនិយោគ ប៉ះពាល់ដី សហគមន៍ បាត់បង់ដើមជរ័ទឹក បាត់បង់ព្រៃដំណម និងព្រៃកប់ខ្មោច របស់ពពួកគាត់។
អានបន្ត -
កម្មករ ៥០០នាក់ លើកគ្នា មកតវ៉ា នៅសាលា ខេត្តតាកែវ ឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយ
ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រដេរស្បែកជើង អ៊ី ចេង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ចំនួន ៥០០ នាក់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០១៤ នេះ បានលើកគ្នា មកតវ៉ានៅសាលាខេត្តតាកែវ ដើម្បីឲ្យលោកអភិបាលខេត្តតាកែវថ្មី ឡាយ វណ្ណៈ ជួយរកដំណោះស្រាយ ដល់ពួកគេ ពាក់ព័ន្ធទៅនឹងថៅកែក្រុមហ៊ុននេះ មិនបានអនុវត្ត តាមកិច្ច សន្យា និងស្នើសុំឲ្យឲ្យថៅកែ ជួយដោះស្រាយនូវការ ទាមទារថ្មីមួយចំនួនទៀតផងដែរ ។
អានបន្ត -
កម្មករ១០នាក់ រងរបួស នៅពេលប៉ះទង្គិចជាមួយអាជ្ញាធរក្រុងបាវិត ខណៈដែលពួកគេធ្វើបាតុកម្ម ហើយឈានដល់ផ្ទុះហិង្សា
កម្មករចំនួន ១០នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នារវាងកម្មករ ជាមួយកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង ខណៈកម្មករ-កម្មការិនីប្រមាណ ៤ម៉ឺននាក់ធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ក្នុងក្រុងបាវិត ផ្ទុះការតវ៉ាព្រមៗគ្នា ទាមទារលក្ខខណ្ឌការងារសមរម្យ និងដោះលែងជនជាប់ចោទ២១នាក់។
អានបន្ត -
កម្មកររោងចក្រ QMIP ផ្ទុះបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៤ ទាមទារលក្ខខណ្ឌការងារ ៥ចំណុច
កម្មកររោងចក្រ QMIP នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមាណ ៣៧០០នាក់ បន្តធ្វើបាតុកម្ម និងឈានដល់បិទកំណាត់ផ្លូវជាតិលេខ៤ រយៈពេលខ្លីនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យភាគីរោងចក្រទទួលយកតំណាងកម្មករ ២៥នាក់ ចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
-
ភរិយាវាយប្រហារប្តីខ្លួនឯងដោយទឹកអាស៊ីត ត្រូវបានចោទប្រកាន់ និងឃាត់ខ្លួន
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាស្ត្រីអាយុ២៦ឆ្នាំម្នាក់ ដែលត្រូវបានចោទថាបានបំផ្លាញផ្ទៃមុខនិងរាងកាយប្តីរបស់ខ្លួនក្នុងការវាយប្រហារដោយទឹកអាស៊ីតមួយកាលពីថ្ងៃអង្គារ ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងខេត្តបន្ទាយមានជ័យ។ ឈ្មោះ តោ រចនី ត្រូវបានចោទប្រកាន់ថាបានជះទឹកអាស៊ីតខ្លាំងកន្លះលីត្រទៅលើប្តីរបស់ខ្លួនឈ្មោះ ហាក់ អាយ អាយុ៤១ឆ្នាំបន្ទាប់មានជម្លោះក្នុងគ្រួសារនៅក្នុងផ្ទះរបស់ពួកគាត់។
-
វិភាគ ៖ តើការចាប់ខ្លួនអ្នកវាយលុក តាមអ៊ីនធឺណែតជាកត្តាមួយ ជួយឲ្យមានច្បាប់នេះ (Cyber Law)?
ការចាប់ខ្លួននិស្សិតវ័យក្មេងពីរនាក់ពីបទ ទាក់ទងនឹងការវាយលុក តាមអ៊ឺនធឺណែត គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា ចង់ចេញច្បាប់ស្តីពី អ៊ឺនធឺណែត(Cyber Law) ខណៈដែលក្រុមសង្គមស៊ីវិលកំពុងជំទាស់នឹងច្បាប់នេះ។
អានបន្ត -
CCHR ៖ សាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតឹងរឹងពេកចំពោះលោកអាត់ ធន់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សម្តែងការព្រួយបារម្ភ ចំពោះសាលាដំបូងរាជធានីភ្នំពេញថា រឹតបន្តឹងសិទ្ធិសេរីភាពរបស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ជុំវិញរបស់រោងចក្រកាត់ដេរមួយ។
-
ខឹងមានស្រីក្រៅប្រចណ្ឌប្រើទឹកអាស៊ីតស្រោចលើប្តីរលាកពេញខ្លួន
បន្ទាយមានជ័យៈ ស្រ្តីវ័យ ២៦ឆ្នាំ ម្នាក់ត្រូវសមត្ថកិច្ចនគរបាល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនដោយសារយកទឹកអាស៊ីតទៅចាក់ស្រោចលើប្តីរបស់ខ្លួនធ្វើឲ្យរងរបួសធ្ងន់ធ្ងរលើមុខនិងដងខ្លួនដោយសារតែជម្លោះព្រោះតែរឿងប្រចណ្ឌប្តីមានស្រី។ នេះបើយោងតាមការអះអាងរបស់មន្ត្រីនគរបាល ក្រុងសិរីសោភ័ណ។ លោក គង់ គួន អធិការរងនគរបាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោងប្រហែល ៨ យប់កាលពីថ្ងៃអង្គារក្នុង ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយសារប្តីប្រពន្ធទាំងពីរនាក់ឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងការប្រចណ្ឌ។
-
អ្នកមានជម្លោះដីធ្លី ស្នើសុំតំណាងធនាគារពិភពលោក តាមដានការរកដំណោះស្រាយរបស់សាលារាជធានី
អ្នកមានជម្លោះដីធ្លីប្រមាណជា១០០ នាក់ មកពីសហគមន៍បឹងកក់ អតីតអ្នកបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំនៅការិយាល័យធនាគារពិភពលោក ដោយស្នើសុំតំណាងធនាគារពិភពលោក តាមដានការរកដំណោះស្រាយរបស់សាលារាជធានី។
-
កម្មកររោងចក្រភើមៀរ តវ៉ាដោយសាររោងចក្របញ្ឈប់ពីការងារក្រោយចូលឆ្នាំថ្មី
កម្មករ-កម្មការិនីរោងចក្រភើមៀរ (Pemir Cambodia Garment Co.,Ltd) ដែលមានទីតាំងតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃព្រហស្បតិ៍នេះ បន្តធ្វើកូដកម្មថ្ងៃទី៣ ប្រឆាំងនឹងរោងចក្រ ដែលបានបញ្ឈប់កម្មករ-កម្មការិនីជាង១០០នាក់។
-
អាជ្ញាធរ រារាំងអ្នកមានជម្លោះដីធ្លីនៅសៀមរាប មិនឲ្យធ្វើដំណើរទៅសាលាខេត្ដ
យ៉ាងហោចណាស់ គោយន្តប្រមាណ១០គ្រឿង និងពលរដ្ឋជាង១រយនាក់ នៅព្រឹកថ្ងៃពុធនេះ ត្រូវបានអាជ្ញាធរ រារាំង មិនឲ្យធ្វើដំណើរទៅកាន់សាលាខេត្ដសៀមរាប ដើម្បីសុំអន្ដរាគមន៍ពីអភិបាលខេត្ដ ករណីទំនាស់ដីធ្លី ជាមួយយោធាកងពលលេខ៥ និងយោធភូមិភាគទី៤។
-
រដ្ឋសភា បដិសេធការសុំផ្អាកអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ដែលទាក់ទងនឹងតុលាការ
រដ្ឋសភាដែលមានសមាជិកមកពីគណបក្សប្រជាជនកម្ពុជា តែឯង បានបដិសេធចំពោះការស្នើសុំ ឲ្យផ្អាកអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ដែលទាក់ទងនឹងតុលាការ ដោយមន្ត្រីជាន់ខ្ពស់រដ្ឋសភាសំអាងថា ច្បាប់នេះធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយបានឆ្លងកាត់ការពិគ្រោះយោបល់ពី អ្នកជំនាញរួចរាល់។
អានបន្ត -
CCHR ស្នើឲ្យរដ្ឋសភាផ្អាកអនុម័តច្បាប់បីទាក់ទងនឹងវិស័យតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែមឹសា ម្សិលមិញនេះ ដោយបានស្នើឲ្យរដ្ឋសភាកម្ពុជា ផ្អាកការអនុម័តទៅលើសេចក្ដីព្រាងច្បាប់ចំនួនបី ទាក់ទងនឹងវិស័យតុលាការ ដោយលើហេតុផលថា សេចក្ដីព្រាងច្បាប់នេះមិនបានផ្សព្វផ្សាយជាមុន និងមិនបានប់កការពិភាក្សាពិគ្រោះយោបល់ឲ្យបានទូលំទូលាយនោះ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យមានកិច្ចពិគ្រោះយោបល់អំពីច្បាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដើម្បីរិះគន់សេចក្តីអនុម័តរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលើច្បាប់ចំនួនបីដែលគេរង់ចាំជាយូរមកហើយ ពោលគឺច្បាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយបានលើកឡើងថា សេចក្តីអនុម័តច្បាប់ទាំងនេះមានការខ្វះខាតកិច្ចពិគ្រោះយោបល់ជាសាធារណៈសមស្រប។
អានបន្ត -
អង្គការសិទ្ធិមនុស្សអំពាវនាវកុំឲ្យរដ្ឋសភាអនុម័តច្បាប់ទាក់ទងវិស័យតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យរដ្ឋសភាផ្អាកការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ទាក់ទងនឹងវិស័យតុលាការ ដែលគណៈរដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តកាលពីពេលថ្មីៗនេះ។
អានបន្ត -
CCHRស្នើរឲ្យសភាជាតិកម្ពុជាផ្អាកការអនុម័តច្បាប់ពាក់ព័ន្ធនឹងវិស័យតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថា CCHRបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យរដ្ឋសភាជាតិនៃប្រទេសកម្ពុជាផ្អាកការអនុម័តច្បាប់ចំនួន៣។ច្បាប់ទាំងបីនោះ រួមមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងសេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភចំពោះសេរីភាពបង្កើតសមាគមរបស់សហជីព
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សម្ដែងការបារម្ភចំពោះសេរីភាពក្នុងការបង្កើតសមាគមរបស់សហជីពនៅកម្ពុជា។ ការបារម្ភនេះ កើតឡើងស្របពេលដែលស្ថាប័នសិទ្ធិមនុស្សមួយនេះរកឃើញថា ស្ថានភាពនៃសេរីភាពក្នុងការបង្កើតសមាគមរបស់សហជីព មានលក្ខណៈអាក្រក់នៅឡើយ ហើយស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដោយពុំមានការចូលរួមពិគ្រោះពិភាក្សាពីសំណាក់អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្សេងទៀត។
-
CCHR អំពាវនាវឲ្យគ្រួសារជនរងគ្រោះចុះហត្ថលេខាលើញត្តិដាក់ជូននាយករដ្ឋមន្ត្រី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានអំពាវនាវឲ្យគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ ឲ្យមកចុះហត្ថលេខាលើញត្តិ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យបើកការស៊ើបអង្កេត និងរកយុត្តិធម៌ដល់ជនរងគ្រោះដោយអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខរដ្ឋាភិបាល ក្នុងពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកំពុងបង្ហាញលទ្ធផលអង្កេតរបស់ខ្លួន និងបន្តវិធានការច្បាប់។