កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រសួងមហាផ្ទៃអះអាងថាអ្នកជាប់ឃុំទាំង២១នាក់នៅត្រពាំងផ្លុងនឹងមានវត្តមាននៅតុលាការ
អ្នកជាប់ឃុំទាំង ២១នាក់នៅត្រពាំងផ្លុង នឹងមានវត្តមាននៅសវនាការជំនុំជម្រះនាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ខាងមុខ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឆ្លើយទៅនឹងការព្រួយបារម្ភរបស់សង្គមស៊ីវិល ពីសារសំខាន់នៃវត្តមានរបស់ជនជាប់ចោទក្នុងសវនាការ ដើម្បីធានាថា ជនជាប់ចោទទាំងនោះមានសិទ្ធិទទួលបានការជម្រះក្តីដោយយុត្តិធម៌។
-
កម្មករជាង ១ពាន់នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ធ្វើបាតុកម្មទាមទារឈប់សម្រាកមុន និងក្រោយចូលឆ្នាំ
កម្មកររោងចក្រកាត់ដេរ ថៃអ៊ីស៊ី នៅស្រុកក្រគរខេត្តពោធិ៍សាត់ជាង ១ពាក់នាក់បានធ្វើបាតុកម្មនៅមុខរោងចក្រនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យថៅកែអនុញ្ញាតឲ្យឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមេសា។
-
អ្នកបើករថយន្តក្រុងនៅ៧ រាជធានី-ខេត្ត ធ្វើកូដកម្មជំរុញឲ្យថៅកែគោរពច្បាប់ការងារ
អ្នកបើករថយន្តក្រុង របស់ក្រុមហ៊ុន ភ្នំពេញ សូរិយា យ៉ាងតិច ក្នុងទីតាំង ៧រាជធានី-ខេត្ត នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើកូដកម្ម មិនចេញទៅដឹកភ្ញៀវ ដូចធម្មតា ដើម្បីដាក់សម្ពាធ ឲ្យភាគីថៅគោរពច្បាប់ការងារ និងយកតំណាងពួកគេ៣នាក់ចូលធ្វើការវិញ។
-
កុមារីមានជំងឺស្មារតីអាយុ ១៤ឆ្នាំ ត្រូវរងការចាប់រំលោភសេពសន្ថវៈ ៣ដងក្នុងរយះពេល ១ខែ
កុមារីឈ្មោះ សខ. រក អាយុ ១៤ឆ្នាំ មានជំងឺប្រចាំកាយផ្នែកស្មារតី រស់នៅភូមិ រលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានបុរសឈ្មោះ ឈន. សវ អាយុ ៣១ឆ្នាំ រស់នៅភូមិជាមួយគ្នា ចាប់រំលោភចំនួន ៣ដង ក្នុងរយះពេល ១ខែ គឺលើកទី១ នៅថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ វេលាម៉ោង ២រសៀល នៅនឹងផ្ទះជនប្រព្រឹត្ត ពេលជនរងគ្រោះយក Computer ទៅអោយជនប្រព្រឹត្ត តែមិនបានសំរេច ព្រោះមិត្តភក្រ័ជនរងគ្រោះទៅទាន់។
-
សហជីព បន្ដយុទ្ធនាការចែកខិតប័ណ្ណទៅកម្មករ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ
សហព័ន្ធសហជីព និងសមាគមចំនួន១៨ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ដយុទ្ធនាការចែកខិតប័ណ្ណក្នុងការអំពាវនាវដល់កម្មករកម្មការីនី និងមន្ត្រីរាជការ កុំចូលធ្វើការបន្ទាប់ពីចូលឆ្នាំថ្មីរួច ពោលគឺត្រូវបន្តឈប់សម្រាកចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ខែមេសា។
-
ពលរដ្ឋក្នុង ឃុំក្រោលគោខេត្តស្វាយរៀង បារម្ភពីការបាត់ដីពេលក្រុមហ៊ុនជីពព្រែកមិនប្រាប់មូលហេតុ
ពលរដ្ឋជាង ៥០គ្រួសារ ដែលរស់នៅភូមិ ឃួច ឃុំ ក្រោលគោ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង គ្រោងប្រមូលផ្ដុំគ្នាដាក់ញត្តិតវ៉ាទៅអាជ្ញាធរពាក់ព័ន្ធនៅថ្ងៃព្រហស្បតិ៍នេះ ករណីមានក្រុមហ៊ុនមួយបានវាស់វែងកាត់ដីភូមិរបស់ពួកគាត់ ដើម្បីជីកព្រែកដោយមិនប្រាប់មូលហេតុ។
-
GMAC ៖ កម្មករនៅផ្ទះ មិនធ្វើការ មិនមែនជាកូដកម្ម ហើយការសុំច្បាប់សម្រាក ត្រូវសុំខ្លួនឯង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ចាត់ទុកការធ្វើកូដកម្មនៅផ្ទះមិនមកធ្វើការ និងការសុំច្បាប់សម្រាកប្រចាំឆ្នាំ នឹងប្រឈមការដាក់ទណ្ឌកម្ម វិន័យតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
-
ខុមហ្វ្រែល៖ ស្ថានភាពនយោបាយនៅកម្ពុជាធ្លាក់ចុះ ខណៈដែលអំពើហិង្សាតែងកើតមានក្រោយការបោះឆ្នោត
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានចេញរបាយការណ៍មួយបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជានៅក្នុងឆ្នាំ២០១៣នេះ មានការធ្លាក់ចុះជាងឆ្នាំចាស់ បន្ទាប់ពីមានការប្រើហិង្សា និងការបំបិទសិទ្ធិសេរីភាពមួយចំនួនលើពលរដ្ឋ ក្រោយពីការបោះឆ្នោតថ្ងៃ២៨កក្កដា ឆ្នាំ២០១៣។
-
CCHR៖ សេរីភាពខាងជួបប្រជុំនៅកម្ពុជា កំពុងតែត្រូវបានព្យួរ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃអង្គារនេះ បានចេញកំណត់សង្ខេបរបស់ខ្លួន បង្ហាញថា សេរីភាពខាងការជួបប្រជុំ កំពុងតែត្រូវបានព្យួរ នៅប្រទេសកម្ពុជា។
-
សាច់ញាតិជនរងគ្រោះផ្លូវវ៉េងស្រេង អំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស្វែងរកជនល្មើសមកផ្តន្ទាទោស
ក្រុមសាច់ញាតិជនរងគ្រោះ ទាំងអ្នកស្លាប់ អ្នករងរបួស និងទាំងអ្នកជាប់ពន្ធនាគារ ករណីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ អំពាវនាវជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងយកយុត្តិធម៌ជូនគ្រួសារពួកគាត់ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
-
អង្គការពន្លកខ្មែរ ច្រានចោលការចោទប្រកាន់របស់អាជ្ញាធរខេត្តព្រះវិហារ
អង្គការពន្លកខ្មែរ បដិសេធការចោទប្រកាន់របស់អាជ្ញាធរខេត្តព្រះវិហារ ដែលស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបិទស្នាក់ការអង្គការនេះ ដោយចោទប្រកាន់ថា ញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាប់។
-
គណៈអភិបាលខេត្តកំពង់ស្ពឺ ចេញញត្តិតំណាងឲ្យពលរដ្ឋទូទាំងខេត្ត គាំទ្រវិធានការរដ្ឋាភិបាលលើលោក សម រង្ស៊ី
គណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យនេះ បានចេញញត្តិតំណាងឲ្យពលរដ្ឋទូទាំងខេត្ត ថ្កោលទោសប្រធានគណបក្សសង្គ្រោះជាតិ និងគាំទ្ររាល់វិធានការរបស់រដ្ឋាភិបាលលើលោក សម រង្ស៊ី ករណីលិខិតទូលថ្វាយព្រះមហាក្សត្ររឿងសភា មិនឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រ។
-
ពលរដ្ឋតវ៉ាជាថ្មីទៀត នៅមុខសាលាខេត្ដព្រះវិហារ ឲ្យដោះស្រាយ ទំនាស់ដី ជាមួយក្រុមហ៊ុនចិន
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ជាង៣០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្ដុំគ្នាជាថ្មីទៀត នៅខាងមុខសាលាខេត្ដព្រះវិហារ ដើម្បីទាមទារឲ្យអាជ្ញាធរ ជួយដោះស្រាយ ករណីទំនាស់ដីធ្លីដ៍រាំរ៉ៃ ជាមួយក្រុមហ៊ុនចិនឡាន ហ្វេង។
-
កម្មករជាង២០០នាក់ នៅរោងចក្រដាគ្វានសួនកាណាឌីយ៉ា សន្លប់នៅព្រឹកនេះ
កម្មករជាង២០០នាក់ នៅរោងចក្រចំនួនពីរ ស្ថិតនៅតំបន់វ៉េងស្រេង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ។
-
ប្រជាពលរដ្ឋចំនួន ៦៣នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យ អាជ្ញាធរដោះស្រាយបញ្ហាដីធ្លី
ប្រជាពលរដ្ឋ ៦៣នាក់ តំណាងឲ្យ ២៤៥គ្រួសារ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះស្រាយបញ្ហាជម្លោះដីធ្លីដែលអូសបន្លាយជាង ១០ឆ្នាំ មកហើយ។
-
ក្រសួងរៀបចំដែនដី ច្រានចោលរបាយការណ៍របស់អង្គការលីកាដូ រឿងជម្លោះដីធ្លី
ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃព្រហស្បិ៍នេះ ច្រានចោលរបាយការណ៍របស់អង្គការ លីកាដូ ដែលបានកត់សំគាល់ថា នៅឆ្នាំ២០១៤នេះ ជម្លោះដីធ្លីនៅកម្ពុជា នាំមកនូវរលកថ្មី ដែលមានហិង្សានៅតែបន្តកើតមានឡើង ហើយផ្តល់ផលអាក្រក់ដល់ប្រជាជន ២២៤៦ គ្រួសារនៅស្ទើរគ្រប់ខេត្ត។
-
បុគ្គលិកផ្នែកបើកបរ ក្រុមហ៊ុនភ្នំពេញ សូរិយា ធ្វើកូដកម្មទាមទារលក្ខខណ្ឌ៧ចំណុច
អ្នកបើករថយន្តក្រុង ប្រមាណជា១០០នាក់ របស់ក្រុមហ៊ុនភ្នំពេញ សូរិយា បានធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ មិនចេញទៅដឹកភ្ញៀវ ដូចការគ្រោងទុក ដើម្បីដាក់សម្ពាធ ឲ្យភាគីក្រុមហ៊ុន គោរពសិទ្ធិបុគ្គលិក និងដំឡើងប្រាក់ខែ ដើម្បីឲ្យពួកគេរស់នៅសមរម្យបាន។
-
អ្នកមានជម្លោះដីធ្លីនៅភ្នំពេញ ប្រមូលផ្តុំមុខសាលារាជធានី ជំរុញឲ្យអាជ្ញាធរដោះស្រាយករណីដីធ្លី
នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញប្រមាណ ៥០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ជំរុញឲ្យសាលារាជធានីពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។ អ្នកមានជម្លោះដីធ្លីទាំងនោះ មានសហគមន៍បឹងកក់ អតីតអ្នកបឹងកក់ និងបុរីកីឡា។
-
កម្មកររោងចក្រដាគ្វាន រាប់រយនាក់ ដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ
កម្មកររាប់រយនាក់ ធ្វើការនៅរោងចក្រដាគ្វាន ក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ នាព្រឹកថ្ងៃពុធនេះ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំទាន់ដឹងពីមូលហេតុច្បាស់។
-
កម្មកររោងចក្រកេឃីនថីច ធ្វើកូដកម្មទាមទារដំឡើងប្រាក់ថែមម៉ោង និងលក្ខខណ្ឌការងារ ១០ចំណុច
កម្មកររោងចក្រ កេឃីនថីច ប្រមាណ ១៨០០នាក់ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្តធ្វើកូដកម្មនៅព្រឹកថ្ងៃពុធនេះ ទាមទារឲ្យក្រុមហ៊ុនដំឡើងថ្លៃបាយ និងប្រាក់ម៉ោងបន្ថែម ព្រមទាំងលក្ខខណ្ឌការងារចំនួន ៩ចំណុចទៀត។