កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ជនជាតិគួយជាង ២៥០នាក់ប្រមូលផ្តុំនៅស្នងការ ខណៈសមត្ថកិច្ចកោះហៅតំណាងពួកគេ ៣នាក់
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ចំនួន២៤៧នាក់ នៅឃុំប្រមេរ ខេត្ដព្រះវិហារបានប្រមូលផ្ដុំគ្នា នៅខាងមុខស្នងការរដ្ឋានគរបាលខេត្ដ ដើម្បីគាំទ្រតំណាងពួកគេបីនាក់ ខណៈសមត្ថកិច្ចខេត្ដនេះ កោះហៅបំភ្លឺ ករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិនឡានហ្វេង។
-
សង្គមស៊ីវិល ប្រតិកម្មនឹងការលើកឡើងរបស់សាលាក្រុងថា ពួកគេញុះញង់ឲ្យមានការប៉ះទង្គិចលើក្រុម ម៉ម សូណង់ដូ
សង្គមស៊ីវិលនៅថ្ងៃអង្គារនេះ ប្រតិកម្មចំពោះការលើកឡើងរបស់សាលារាជធានីភ្នំពេញ ដែលថា ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានញុះញង់ឲ្យមានការប៉ះទង្គិចរវាងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ារបស់លោក ម៉ម សូណង់ដូ កាលពីម្សិលមិញរហូតដល់មានមនុស្ស២នាក់រងរបួស។
-
អ្នកគាំទ្រវិទ្យុសំបុកឃ្មុំ ពីរនាក់រងរបួស ក្នុងការបង្ក្រាបរបស់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ
បុរសពីរនាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០នាក់ ដែលជាអ្នកគាំទ្រប្រធានវិទ្យុសំបុកឃ្មុំ បានរងរបួសក្បាល ខណៈដែលក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើនាក់ បំបែកពួកគេមិនឲ្យប្រមូលផ្តុំគ្នា នៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ ដើម្បីទាមទារដំឡើងហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត។
អានបន្ត -
ពលរដ្ឋរស់នៅមាត់ស្ទឹងពោធិ៍សាត់ ទាមទារសំណងចំពោះការបណ្តេញចេញ
ប្រជាពលរដ្ឋជាង ៤០គ្រួសារ រស់នៅមាត់ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទនេះ បានប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្ត ទាមទារសំណង ចំពោះការបណ្តេញចេញពីលំនៅដ្ឋាន។
អានបន្ត -
ពលរដ្ឋជាង៣០គ្រួសារ រស់នៅមាត់ស្ទឹងពោធិ៍សាត់ គ្រោងតវ៉ាមុខសាលាខេត្ត ចំពោះការបណ្តេញចេញ ស្អែកនេះ
ប្រជាពលរដ្ឋជាង ៣០គ្រួសារ រស់នៅមាត់ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទស្អែកនេះ គ្រោងតវ៉ាមុខសាលាខេត្តទាមទារសំណងជំងឺចិត្ត ចំពោះការបណ្តេញចេញពីលំនៅដ្ឋាន។
អានបន្ត -
សហគមន៍ដីធ្លី ជំរុញក្រសួងយុត្តិធម៌ ឲ្យដោះស្រាយបញ្ហាដីធ្លី និងដោះលែងអ្នកទាំង២១នាក់
សហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ និងគ្រួសារអ្នកជាប់ឃុំ ២១នាក់ ប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងនេះ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី និងទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់ឲ្យបានឆាប់។
-
សកម្មជនដីធ្លីបន្តជំរុញឲ្យក្រសួងយុត្តិធម៌ និងតុលាការកំពូល ដោះលែងអ្នកទាំង២១នាក់
ប្រជាសហគមន៍ និងក្រុមគ្រួសារអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ប្រមាណជាង៦០នាក់ តវ៉ានៅមុខក្រសួងយុត្តិធម៌ និងតុលាការកំពូល នៅថ្ងៃសុក្រនេះ ជំរុញឲ្យពន្ល្រឿននីតិវិធី និងដោះលែងអ្នកទាំង២១នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងពេល តវ៉ាតម្លើងប្រាក់ខែគោលដល់កម្មករ ១៦០ដុល្លារ។
អានបន្ត -
អ្នកមានជម្លោះដីធ្លី ដាក់ញត្តិទៅសហភាពអឺរ៉ុប សុំអន្តរាគមន៍រឿងដីធ្លី និងដោះលែងអ្នកទាំង២១
អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅមុខសហភាពអឺរ៉ុប ដាក់ញត្តិសុំអន្តរាគមន៍ពីស្ថាប័នជំនួយអន្តរជាតិមួយនេះ ឲ្យជួយជំរុញរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាដីធ្លី និងដោះលែងមនុស្សទាំង២១នាក់។
-
កម្មកររោងចក្រឌូហឺសជាង១៥០០នាក់ បន្តធ្វើបាតុកម្មដើម្បីទាមទារដំណោះស្រាយការកាត់ប្រាក់ឈ្នួល
កម្មកររោងចក្រឌូហឺស ជាង១៥០០នាក់ នៅតែបន្តធ្វើបាតុកម្មមុខរោងចក្រនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅភូមិទួលពង្រ ខណ្ឌដង្កោ ដើម្បីទាមទារឲ្យប្រធានរោងចក្រដោះស្រាយបញ្ហាកាត់ប្រាក់ឈ្នួលរបស់ពួកគេ។
-
សកម្មជនដីធ្លី ប្រមូលផ្តុំនៅមុខប៉ុស្តិ៍នគរបាលស្រះច្រក ជំរុញឲ្យដោះស្រាយករណីប៉ុនប៉ងមនុស្សឃាត
អ្នកមានជម្លោៈដីនៅរាជធានីភ្នំពេញជិត១០០នាក់ នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា តវ៉ាមុខស្នាក់ការប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ជំរុញឲ្យអាជ្ញាធរពន្លឿនការស៊ើបករណីប៉ុនប៉ងមនុស្សឃាត លើសកម្មជនដីធ្លី កាលពីយប់ថ្ងៃទី២២ ខែមីនា។
-
អ្នកមានដីធ្លី៖ សមត្ថកិច្ចគ្មានឆន្ទៈតាមចាប់ខ្មាន់កាំភ្លើង ដែលតាមបាញ់សកម្មជន
អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃពុធនេះ បានប្រតិកម្មទៅនឹងសមត្ថកិច្ចរបស់រដ្ឋាភិបាលថា គ្មានឆន្ទៈក្នុងការតាមចាប់ខ្លួនជនដៃដល់ ដែលតាមបាញ់ពួកគេ កាលពីសប្តាហ៍មុន មកផ្តន្ទាទោស។
-
កម្មករ៖ កម្លាំងប្រដាប់អាវុធប្រមាណ៦០នាក់ ដាក់ពង្រាយមុខរោងចក្រពេលកម្មករផ្ទុះបាតុកម្ម
កម្លាំងប្រដាប់អាវុធប្រមាណជា៦០នាក់ត្រូវបាន ដាក់ពង្រាយនៅបរិវេណ រោងចក្រកាត់ដេរមួយ នៅភូមិពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃពុធនេះ ខណៈមានកម្មករជាង១៥០០នាក់ធ្វើ បាតុកម្មមុខរោងចក្រ។
-
សង្គមស៊ីវិល ស្នើឲ្យបញ្ឈប់ការចាក់ផ្សាយ និងសម្តែង ដែលមានលក្ខណៈរើសអើងលើមនុស្សភេទទីបី
អង្គការបណ្ដាញបុរស ស្ត្រីកម្ពុជារួមគ្នាដើម្បីអភិវឌ្ឍន៍ អំពាវនាវឲ្យអ្នកនិពន្ធ អ្នកសម្តែង និងបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន បញ្ឈប់ការចាក់ផ្សាយ និងរាល់ការសម្តែងទាំងឡាយណា ដែលមានបំណងញុះញង់ ឲ្យរើសអើងលើមនុស្សភេទទីបី។
-
កម្មករនៅរោងចក្រឌូហឺស្ត បន្តតវ៉ា ខណៈភាគីរោងចក្រមិនគោរពអនុសាសន៍ក្រសួងការងារ
កម្មករប្រមាណ៨០០នាក់ នៅរោងចក្រឌូហឺស្ត នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បន្តធ្វើកូដកម្មប្រឆាំងនឹងថៅកែរបស់ខ្លួន ដែលមិនគោរពអនុសាសន៍ក្រសួងការងារ។
-
GMAC ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រី CLEC ករណីថារោងចក្រមួយចំនួនចាក់សោរទ្វារ បង្ខំកម្មករធ្វើការថែមម៉ោង
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ប្រសិនបើមន្ត្រីរូបនោះ មិនបំភ្លឺ និងកែតម្រូវទៅលើអត្ថបទមួយ ដែលចោទរោងចក្រកាត់ដេរមួយចំនួន ថាបានចាក់សោទ្វាររោងចក្រ បង្ខំឲ្យកម្មករធ្វើការបន្ថែមម៉ោង។
-
ប្រជាពលរដ្ឋចំនួន៣នាក់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានគ្រួសារទាហានមួយក្រុមវាយឲ្យរបួសធ្ងន់ ដោយសារជម្លោះរឿងប្រើប្រាស់ទឹកអូរ
ពលរដ្ឋចំនួន៣នាក់នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងស្រាល ដោយសារទាហានម្នាក់វាយ និងកាប់ ក្នុងជម្លោះមួយ កាលពីថ្ងៃអាទិត្យទី ២៣ ខែមីនា កន្លងទៅ។
-
មេការ ការដ្ឋាននៃក្រុមហ៊ុនចិន ឡាន ហ្វេង នៅខេត្ដព្រះវិហារ រងការចោទថា ជួញដូរកម្លាំងពលកម្មកុមារ និងសង្ស័យជួញដូរផ្លូវភេទ
អ្នកគ្រប់គ្រងការដ្ឋាន នៃក្រុមហ៊ុនចិន ឡាន ហ្វេង ដែលវិនិយោគដំណាំអំពៅ កៅស៊ូ និងដើមអាកាស្យា នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ រងការចោទថា ប្រើប្រាស់កម្លាំងពលកម្មកុមារ និងសង្ស័យជួញដូរផ្លូវភេទលើពួកគេ នៅក្នុងការដ្ឋានក្រុមហ៊ុននេះ។
-
ប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ ប្រមូលផ្តុំនៅមុខសាលាឧទ្ធរណ៍ រងចាំស្តាប់សវនាការករណី លោក វន់ ពៅ
ប្រជាពលរដ្ឋ និងកម្មករ-កម្មការនីប្រមាណ ៣០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ទាមទារឲ្យតុលាការដោះលែងលោកវន់ ពៅ ខណៈសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃចន្ទនេះ។
-
ពលរដ្ឋ និងព្រះសង្ឃស្រុកថ្មបាំង បន្តបិទផ្លូវរារាំងក្រុមហ៊ុនចិនធ្វើទំនប់វារីអគ្គិសនី ឆាយអារ៉ែង ដើម្បីជំរុញរដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍនេះ
ប្រជាពលរដ្ឋនិងព្រះសង្ឃប្រមាណ ១០០នាក់ និងអង្គ នៅព្រឹកថ្ងៃចន្ទនេះ បន្តបិទផ្លូវ ដើម្បីរារាំងការចូលធ្វើការរបស់កម្មករចិននៅទំនប់វារីអគ្គិសនី ឆាយអារ៉ែង ឃុំថ្មបាំង ស្រុកថ្មបាំង ខេត្ដកោះកុង ដោយសារគម្រោងអភិវឌ្ឍនេះប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ និងបានផលចំណេញតិចតួច។
-
CCHR សម្ពោធយុទ្ធនាការ «ឯណាទៅយុតិ្តធម៌ខ្ញុំ»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្ងៃចន្ទនេះ បានសម្ពោធយុទ្ធនាការថ្មីមួយដែលមានចំណងជើងថា «ឯណាទៅយុតិ្តធម៌ខ្ញុំ» ក្នុងគោលបំណងដើម្បីទាមទារស្វែងរកនូវការពិត និងយុតិ្តធម៌ សម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាពីសំណាក់កងកម្លាំងសន្ដិសុខនៅកម្ពុជា។