កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សាច់ញាតិអ្នកស្លាប់ និងបាត់ខ្លួន នៅផ្លូវវ៉េងស្រេង អំពាវនាវឲ្យសង្គមស៊ីវិល ជួយរកយុត្តិធម៌
ក្រុមសាច់ញាតិអ្នកបាត់ខ្លួន និងស្លាប់ ករណីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យសង្គមស៊ីវិលជាតិ អន្តរជាតិ ជួយរកយុត្តិធម៌ ខណៈគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យរបស់រដ្ឋាភិបាល មិនទាន់រកមុខអ្នកទទួលខុសត្រូវក្នុងករណីនេះនៅឡើយ។
-
កម្មករប្រមាណ ១០០០នាក់ បន្តធ្វើកូដកម្មនៅរោងចក្រ DEWHIRSC
កម្មកររោងចក្រ DEWHIRSC ប្រមាណ១០០០នាក់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ នៅបន្តធ្វើកូដកម្ម ដោយមិនបំពេញការងារ ខណៈដែលថៅកែរោងចក្រមិនគោរពតាមការសន្យា។
-
ភាគីរោងចក្រវីងស្តារ បដិសេធសំណើរបស់កម្មករ និងព្រមានបិទទ្វាររោងចក្រ
ភាគីរោងចក្រដេរស្បែកជើងវីងស្តារនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បដិសេធសំណើរបស់កម្មករ ដែលទាមទារលក្ខខណ្ឌការងារ១០ចំណុច ដោយព្រមានបិទរោងចក្រ ប្រសិនបើកម្មករ នៅតែបន្តការតវ៉ារបស់ខ្លួន។
-
CCHR អំពាវនាវឲ្យចាប់ជនដៃដល់ បាញ់សម្លាប់ពលរដ្ឋខ្មែរ មកផ្តន្ទាទោស
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា(CCHR) អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតទៅលើករណីរំលោភបំពានសិទិ្ធ មនុស្សដែលបានកើតឡើង ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
-
ជនជាតិដើមនៅមណ្ឌលគិរី ចងក្រងសហគមន៍ និងសហគមន៍ ដើម្បីប្រឆាំងការកាប់ព្រៃឈើ
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីចំនួន១៣ បានព្រមព្រៀងសហការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពក្រុមហ៊ុនឯកជនកាប់បំផ្លាញព្រៃឈើ ដែលកំពុងបង្កផលប៉ះពាល់ដល់របរចិញ្ចឹមជីវិត និងប្រពៃណីរបស់ពួកគាត់។
-
ជនរងគ្រោះទំនាស់ដីធ្លីសុំឲ្យអង្គការសិទ្ធិមនុស្សរកយុត្តិធម៌ឲ្យខ្លួន
លោកវរសេនីយ៍ទោ ភួង សុរិយា អតីតមន្ត្រីយោធានៃខុទ្ទកាល័យក្រសួងការពារជាតិទទួលបន្ទុកព្រំដែន បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ដីរបស់លោកត្រូវបានគេរំលោភយកនៅក្នុងខេត្តសៀមរាប។
-
គ្រូបង្រៀននៅសៀមរាប ព្រមានធ្វើពហិការបង្រៀនសិស្ស ដើម្បីទាមទារបោះឆ្នោតជ្រើសរើសនាយកសាលា
គ្រូបង្រៀនជាង១រយនាក់ នៅវិទ្យាល័យ១០មករា ខេត្ដសៀមរាប ព្រមានថានឹងមិនចូលបង្រៀនសិស្ស ដើម្បីទាមទារឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បោះឆ្នោតជ្រើសរើស នាយកវិទ្យាល័យនេះ ដែលកើតចេញពីថ្នាក់ដឹកនាំបីរូបនៅក្នុងសាលា។ គ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ១០មករា លោក ឯម ចំរើន ប្រាប់ VOD នៅថ្ងៃនេះថា គ្រូបង្រៀនជាង១រយនាក់ នឹងមិនចូលបង្រៀនសិស្ស បើសិនប្រធានមន្ទីរអប់រំ មិនប្រញ៉ាប់បោះឆ្នោតជ្រើសរើសនាយកសាលា ដែលកើតចេញពីថ្នាក់ដឹកនាំនៅក្នុងសាលាទេនោះ។
-
ពលរដ្ឋនៅខេត្តប៉ៃលិន តវ៉ាសុំដំណោះស្រាយពីសាលាខេត្ត ករណីបណ្តេញចេញ
តំណាងប្រជាពលរដ្ឋ៦នាក់ក្នុងចំណោម ៤៥នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំនៅមុខសាលាខេត្តប៉ៃលិន ដើម្បីដាក់ញាត្តិទាមទារឲ្យអាជ្ញាធរផ្ដល់ជាសំណងឬរកទីកន្លែងថ្មីសម្រាប់ពួកគាត់ ករណីរឿងដីធ្លី។
-
ប្រធានសហគមន៍ព្រៃឈើម្នាក់នៅខេត្តរតនៈគិរី ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ប្រធានសហគមន៍ព្រៃឈើនៅខេត្តរតនៈគិរី ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារមានទំនាស់ដីធ្លីជាមួយអ្នកមានអំណាច នៅភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី នោះត្រូវបានតុលាការខេត្តសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃពុធនេះ។
-
អ្នកបុរីកីឡា និងបឹងកក់ ទាមទារឲ្យតុលាការដោះស្រាយបណ្តឹង ករណីអាជ្ញាធរប្រើហិង្សាលើពួកគេ
ប្រជាសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណជិត១០០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នានៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការពន្លឿនដោះស្រាយបណ្តឹងរបស់ពួកគេ ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាលើប្រជាសហគមន៍បុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ កាលពីថ្ងៃ១៤ ខែកុម្ភៈ។
-
កម្មករជិត៧ពាន់នាក់ នៅរោងចក្រវីងស្តារ ខេត្តកំពង់ស្ពឺ បន្តតវ៉ាដោយបិទផ្លូវ
កម្មករប្រមាណជា៧០០០នាក់ នៅរោងចក្រដេរស្បែកជើងវីងស្តារ ក្នុងភូមិអង្គសុគន្ធា សង្កាត់មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធនេះ បន្តតវ៉ាដោយបិទកំណាត់ផ្លូវជាតិ៣ រយៈពេលខ្លី ដើម្បីទាមទារលក្ខខណ្ឌការងារ២០ចំណុច។
-
កម្មករជិត៧ពាន់នាក់ នៅរោងចក្រវីងស្តារកំពង់ស្ពឺ បន្តតវ៉ាទាមទារលក្ខខណ្ឌការងារ
កម្មករប្រមាណជា៧០០០នាក់ នៅរោងចក្រដេរស្បែកជើងវីងស្តារ ក្នុងភូមិអង្គសុគន្ធា សង្កាត់មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធនេះ បន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ២០ចំណុច។
-
តំណាងប្រព័ន្ធផ្សព្វផ្សាយ២០ស្ថាប័នប្តេជ្ញាបញ្ជ្រាបគំនិតសន្តិភាពចូលក្នុងសារព័ត៌មាន
ព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការនាំសារពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ និងនាំសារពីរប្រជាពលរដ្ឋមកអ្នកដឹកនាំវិញ។ លើសពីការនាំសារក្រុមអ្នកសារព័ត៌មានសន្តិភាពយល់ថា សារព័ត៌មានអាចនាំឲ្យសង្គមទទួលបានការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ដូច្នេះពួកគេប្តេជ្ញាបញ្ចូលគំនិតសន្តិភាពចូលក្នុងព័ត៌មានប្រចាំថ្ងៃដែលបានផលិត។
-
ស្ថាប័នធ្វើការផ្តោតលើប្រព័ន្ធផ្សព្វផ្សាយបារម្ភពីសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបច្ចុប្បន្ន
ស្ថាប័ន្ធដែលធ្វើការផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ បង្ហាញការព្រួយបារម្ភថា បញ្ហាក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបច្ចុប្បន្ននៅមានកម្រិត ដែលជាឧបសគ្គដល់ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដដល់សាធារណជន។
-
អាជ្ញាធរខេត្តរតនគិរី សន្យាដោះលែងប្រធានសហគមន៍ព្រៃឈើ បន្ទាប់ពីពលរដ្ឋចេញមុខតវ៉ា
អាជ្ញាធរខេត្តរតនគិរី សន្យាថានឹងដោះលែងប្រជាពលរដ្ឋម្នាក់ ដែលជាប្រធានសហគមន៍ព្រៃឈើ លោក ហាំង នឿ នៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍មុន រឿងទំនាស់ដីធ្លីជាមួយអ្នកមានអំណាច។
-
អ្នកបុរីកីឡានឹងដាក់ញត្តិទៅស្ថានទូតនានា នៅថ្ងៃពុធនេះ ប្រសិនបើគ្មានដំណោះស្រាយពីតុលាការ
ប្រជាសហគមន៍បុរីកីឡាចំនួន៨០គ្រួសារគ្រោងនឹងដាក់ញត្តិទៅស្ថានទូតនានា នៅថ្ងៃពុធសប្តាហ៍នេះ ប្រសិនបើតុលាការមិនចាត់ការលើបណ្តឹងរបស់ពួកគេ ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ទាក់ទងការវាយបង្ក្រាបឲ្យរបួសធ្ងន់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ។
-
CCHR ស្នើឲ្យនាយករដ្ឋមន្ត្រីថៃ អន្តរាគមន៍បញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមព្រំដែន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)ផ្ញើលិខិតចំហទៅនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវាត្រា ដោយស្នើឲ្យមានការស៊ើបអង្កេត និងបញ្ឈប់ទៅលើករណីសម្លាប់ក្រៅប្រព័ន្ធតុលាការទៅតាមអំពើចិត្តជាបន្តបន្ទាប់ ចំពោះអ្នកកាប់ឈើខុសច្បាប់ជាពលរដ្ឋកម្ពុជា។
-
អង្គការចំនួន៥ ស្នើឲ្យតុលាការស៊ើបអង្កេតករណីពលរដ្ឋ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ
អង្គការចំនួន៥ នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងឯករាជ្យទៅលើការចោទប្រកាន់នៃការយាយី និងការគំរាមកំហែងលើពលរដ្ឋ៤គ្រួសារនៅតំបន់បឹងកក់១ ខណ្ឌទួលគោក ដែលមានជម្លោះជាមួយក្រុមហ៊ុន ឃុន សៀ។
-
សហគមន៍ខេត្តរតនគិរី តវ៉ានៅមុខតុលាការ ទាមទារដោះលែងពលរដ្ឋម្នាក់ និងរកដំណោះស្រាយដីធ្លី
ប្រជាសហគមន៍ភូមិម៉ាស ជាង៥០នាក់ នៅថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាតវ៉ានៅមុខតុលាការខេត្តរតនគិរី ទាមទារឲ្យដោះលែងពលរដ្ឋម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន និងរកដំណោះស្រាយរឿងដីធ្លី។
-
កម្មកររោងចក្រSL១ អះអាងថា ពួកគេពុំទាន់ទទួលបានប្រាក់សំណង៥០% តាមការសន្យា
កម្មកររោងចក្រSL១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដឹងថា កម្មករប្រមាណជា៣០០០នាក់ ពុំទាន់ទទួលបានប្រាក់ឈ្នួល៥០% តាមការសន្យារបស់រោងចក្រ កាលពីខែធ្នូ ឆ្នាំ២០១៣ ក្រោយពេលកម្មករ បញ្ឈប់ការតវ៉ា ហើយចូលធ្វើការវិញ។