កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោកអាត់ ធន់ និងមន្ត្រីសហជីព២រូបទៀត រងការប្តឹងពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជាង៩ម៉ឺនដុល្លារ
កម្មកររោងចក្រអ៊ីហ្គាមេនចំនួន ២៩នាក់ ប្តឹងថ្នាក់ដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងសហភាពការងារកម្ពុជា ៣រូប ពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជាង ៩ម៉ឺនដុល្លារ។
-
ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅក្នុងវិស័យជលផល នៅតែជាបញ្ហាព្រួយបារម្ភ
អង្គការ World Vision សម្ដែងការព្រួយបារម្ភពី ចំនួនតួលេខខ្ពស់នៃកុមារ ដែលធ្វើការក្នុងវិស័យជលផល និងជំរុញឲ្យមានការលប់បំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅក្នុងវិស័យនេះ។
-
CPP យល់ព្រមបញ្ចូលប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត សម្រាប់ការចរចាខាងមុខ
គណបក្សប្រជាជនកម្ពុជា(CPP) ឯកភាពយកប្រធានបទកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គជប) បញ្ចូលទៅក្នុងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត សម្រាប់ការពិភាក្សានៅថ្ងៃទី១៧ ខែមីនាខាងមុខ។
-
កម្មកររោងចក្រខេមបូខូថបប្រមាណ ៥០នាក់ ដួលសន្លប់ ដោយមិនដឹងមូលហេតុ
កម្មករប្រមាណ ៥០នាក់ ធ្វើការនៅរោងចក្រខមបូខូថប ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ បានបន្តដួលសន្លប់ទៀត នៅព្រឹកនេះ ដោយពុំដឹងមូលហេតុ បន្ទាប់ពីមានកម្មការិនីម្នាក់ស្លាប់ដោយសារខ្យល់គរកាលពីថ្ងៃម្សិលមិញ។
-
ពលរដ្ឋជនជាតិដើមភាគតិចខេត្តរតនគរី ដាក់ពាក្យបណ្តឹងទៅអាដហុក ករណីម្ចាស់សណ្ឋាគាររំលោភយកដី
ប្រជាពលរដ្ឋជនជាតិដើមភាគតិចគ្រឹង នៅខេត្តរតនគិរី១៥នាក់ នៅថ្ងៃសុក្រនេះ ដាក់ពាក្យបណ្តឹងទៅសមាគមអាដហុក ប្រចាំខេត្តនេះ ដើម្បីសុំអន្តរាគមន៍ករណីម្ចាស់សណ្ឋាគារមួយ បានបោះបង្គោលព្រំដី រំលោភលើដីពួកគាត់ ។
-
សហគមន៍ជនជាតិដើមខេត្តព្រះវិហារ បើកយុទ្ធនាការ៣ថ្ងៃទប់ស្តាត់បទល្មើសព្រៃឈើ
បណ្តាញសហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិចគួយ ខេត្តព្រះវិហារ បើកយុទ្ធនាការដើរ ល្បាត ៣ថ្ងៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ដែលកពុងកើនឡើងខណៈគ្មានការទប់ស្កាត់ពីអាជ្ញាធរ។
-
កម្មកររោងចក្រ E-Z ជាង៨០០នាក់ កូដកម្មទាមទារលក្ខណ្ឌការងារ
កម្មកររោងចក្រកាត់ដេរខោខៅប៊យ E-Z ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើកូដកម្មនៅមុខរោងចក្រ ទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារ និងផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់ទ្រង់ទ្រងជីវភាពប្រចាំថ្ងៃ។
-
សហជីពកាន់តែច្រើនឡើងចូលរួមធ្វើកូដកម្មទាមទារប្រាក់ឈ្នួលកម្មករ១៦០ដុល្លារ
សហជីពកាន់តែច្រើនឡើង ចូលរួមធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២១នាក់ និងដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ។
-
សង្គមស៊ីវិល រិះគន់ការបិទទីលានប្រជាធិបតេយ្យថាជាការរំលោភសិទ្ធិពលរដ្ឋ
ក្រុមសង្គមស៊ីវិល ដែលឃ្លាំមើលលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា រិះគន់អាជ្ញាធររាជធានីភ្នំពេញ ដែលប្រកាសបិទទីលានប្រជាធិបតេយ្យមិនឲ្យមានការប្រមូលផ្តុំធ្វើបាតុកម្មណាមួយនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងជាបំរាមខុសច្បាប់។
-
គណបក្សប្រជាជនកម្ពុជាធ្វើវេទិការ ជិតនឹងវេទិការបស់គណបក្សសង្គ្រោះជាតិ
ខណៈថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចុះជួបអ្នកគាំទ្រខ្លួន ដើម្បីថ្លែងសារនយោបាយ អំពីគោលជំហររបស់គណបក្ស និងដំណើរការវិវឌ្ឍនៃការចរចា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គណបក្សប្រជាជនកម្ពុជាប្រមូលផ្ដុំអ្នកគាំទ្រខ្លួនជួបជុំគ្នា នៅចម្ងាយប្រមាណ១០០ម៉ែត្រពីវេទិការបស់គណបក្សសង្គ្រោះជាតិ។
-
កម្មករអាជ្ញាធរអប្សរា ស្នើឲ្យអ្នកគ្រប់គ្រង ពន្លឿនការបើកប្រាក់ និងបន្ថែមប្រាក់ឈ្នួល
ក្រុមកម្មករបម្រើការងារឲ្យអាជ្ញាធរអប្សរា នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ស្នើឲ្យអ្នកគ្រប់គ្រងរបស់ខ្លួន ពន្លឿនការបើកប្រាក់ឈ្នួល និងដំឡើងប្រាក់បន្ថែម២ពាន់រៀលទៀត ដើម្បីដោះស្រាយជីវភាព ខណៈប្រាក់ខែពួកគេជិតពីរខែមិនទាន់បើក។
-
សកម្មជនដីធ្លី៖ សាលារាជធានីបង្ហាញជំហរមិនចង់ដោះស្រាយបញ្ចប់ជម្លោះរឿងបណ្តេញចេញ
អ្នកមានជម្លោះដីធ្លី អះអាងនៅថ្ងៃពុធនេះថា មន្ត្រីសាលារាជធានីភ្នំពេញ ហាក់គ្មានបំណង ចង់ពន្លឿនកិច្ចអន្តរាគមន៍ រកដំណោះស្រាយ ជូនពលរដ្ឋរងគ្រោះ ដែលបានបណ្តេញចេញ ក្រោមគម្រោងអភិវឌ្ឍន៍ របស់រដ្ឋាភិបាលទេ ខណៈជម្លោះដីធ្លីនៅតែបន្តអូសបន្លាយ។
-
រោងចក្រគីនតាយ នៅចាក់អង្រែក្រោម ផ្អាកកម្មករផ្នែកកាត់ដេរធ្វើការ៤ថ្ងៃ
រោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចផ្អាក សង្វាក់ផលិតកម្មផ្នែកកាត់ដេរ រយៈពេលបួនថ្ងៃ ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើង ស្របពេលដែលកម្មករ-កម្មាការិនី ប្រមាណជា៦០០នាក់ នាំគ្នាអង្គុយលេងក្នុងរោងចក្រ ដោយមិនព្រមធ្វើការ។
-
រដ្ឋមន្ត្រីក្រសួងការងារ៖ បាតុកម្មរបស់កម្មករ កើតឡើងដោយសារគណបក្សប្រឆាំង និងសហជីពទុច្ចរិត
រដ្ឋមន្ត្រីក្រសួងការងារ នៅថ្ងៃពុធនេះ ចាត់ទុកថា ការធ្វើកូដកម្ម និងបាតុកម្ម ដែលកំពុងបង្អាក់ប្រតិបត្តិការពាណិជ្ជកម្ម បង្កផលប៉ះពាល់ដល់ក្រុមហ៊ុន និងវិស័យកាត់ដេរនៅកម្ពុជាសព្វថ្ងៃនេះ គឺបង្កើតឡើងដោយគណបក្សប្រឆាំង និងសហជីពមួយចំនួន ដែលស្ថិតក្រោមការបញ្ជារបស់អ្នកនយោបាយ។
-
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថាអ្នកដឹកនាំកម្មករធ្វើកូដកម្មជាក្រុមអគតិ ធ្វើឲ្យរាំងស្ទះការអភិវឌ្ឍន៍
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លើកឡើងនៅថ្ងៃពុធនេះថា ដោយសារតែមានអ្នកដឹកនាំកម្មករឲ្យធ្វើកូដកម្ម មួយរយៈពេលចុងក្រោយនេះ នាំឲ្យរាំងស្ទះដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យអ្នកវិនិយោគរត់ចេញទៅប្រទេសជិតខាងអស់។
-
សហជីព៤ ថាធ្វើកូដកម្មនៅថ្ងៃនេះ ខណៈសហជីពផ្សេងទៀតលើកពេល
សហជីពចំនួន ៤ ប្រកាន់ជំហរធ្វើកូដកម្មនៅថ្ងៃពុធនេះ ខណៈសហជីព ១៤ផ្សេងទៀតប្រកាសលើកពេលទៅថ្ងៃទី១៧ ខែមេសាវិញដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២១នាក់ និងដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ។
-
អ្នកបឹងកក់និងបុរីកីឡា ដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ទាមទារឲ្យដោះស្រាយបញ្ហាដីធ្លី
ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នាប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជំរុញឲ្យមន្ត្រីសាលារាជធានី ផ្តល់សំណងសមរម្យដល់ពលរដ្ឋបុរីកីឡា ដែលរងការបណ្តេញចេញពីលំនៅដ្ឋាន និងផ្តល់ចេញប្លង់កម្មសិទ្ធិដល់អ្នកបឹងកក់។
-
លោកសម រង្ស៊ី ប្រកាសនឹងផ្តាច់ការចរចា ហើយត្រៀមធ្វើមហាបាតុកម្ម បើពុំមានការប្តូរ គជប
ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសនឹងឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយនិងត្រៀមធ្វើមហាបាតុកម្មជាថ្មីទៀត នៅពេលឆាប់ៗខាងមុខ ប្រសិនបើពុំមានការកែទម្រង់ប្រព័ន្ធការបោះឆ្នោត។
-
CNRP រក្សាជំហរទាមទារដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ បើពុំនោះនឹងបញ្ឈប់ការចរចា
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃពុធនេះ ប្រកាសទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ទទួលសំណើដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ បើពុំនោះទេ នឹងឈប់ចរចា ហើយធ្វើមហាបាតុកម្មជាថ្មីទៀត។
-
អភិបាលសាលារាជធានី៖ ទីលានប្រជាធិបតេយ្យ នឹងត្រូវបិទ រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេងបិទបញ្ចប់
អភិបាលសាលារាជធានីភ្នំពេញ នៅថ្ងៃពុធនេះ ប្រកាសថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបិទ ចាប់ពីថ្ងៃនេះតទៅ ដោយអនុញ្ញាតឲ្យមានការប្រមូលផ្តុំធ្វើបាតុកម្មណាមួយឡើយ រហូតដល់បិទបញ្ចប់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេង។