កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សង្គម​ស៊ីវិល​ស្នើ ឲ្យ​កម្លាំង​សមត្ថកិច្ច និង​ក្រុមបាតុករ ជៀសវាង​ប្រើ​អំពើ ហិង្សា​ដាក់គ្នា

    ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ថា ក្នុងអំឡុងពេល​បាតុករ ធ្វើបាតុកម្ម​មួយ​ព្រឹក​នេះ មិនទាន់មាន​សកម្មភាព ប្រើ​អំ​ហិង្សា​ដាក់គ្នា ឲ្យ​បាន​ខ្លាំងក្លា​នៅឡើយ​ទេ រវាង​កងកម្លាំង​មាន​សមត្ថកិច្ច ជាមួយ​ក្រុមបាតុករ ដែល​បាន​ចូលរួម ធ្វើ​មហា​បាតុកម្មអហិង្សា​មួយ​នេះ​។​

  • បាតុករ​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​របួស​ក្នុងពេល​ប៉ះទង្គិច​នៅ​ក្បាលថ្នល់​

    បាតុករ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​ច្រើន​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល ខណៈ​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ក្នុងពេល ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែកញ្ញា នៅលើ​ស្ពាន​អាកាស​ក្បាលថ្នល់​។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធានាថា ហេតុការណ៍​បែបនេះ​នឹងមិន​កើតមានឡើង​ទៀត​ទេ​។ លោក​ក៏បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ធ្វើ​សកម្មភាព​ដោយ​ស្ងប់ស្ងាត់ ហើយ​រដ្ឋាភិបាលចាំផ្ទះ​ត្រូវធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ និង​ដាក់ទណ្ឌកម្ម​ចំពោះ​ការប្រើប្រាស់​កងកម្លាំង​ដែល​មិនអាច​ទទួលយក បាន​ពី​សំណាក់​មន្ត្រីប៉ូលិស​និង​យោធា​៕

  • ​សង្គម​ស៊ីវិល ស្នើឱ្យ​សមត្ថកិច្ច និង​បាតុករ យោគយល់​គ្នា ក្រោយ​ប៉ះទង្គិច មួយ​ប្រាវ

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឱ្យដឹងថា មាន​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយក្រុម​បាន​បន្ត​ទៅមុខ​ព្រះបរមរាជវាំង និង​បាន​ប៉ះទង្គិច​ជាមួយនឹង​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ដែល​បានដាក់​បន្លា​លួស​រាំង​នៅ​កន្លែង​នោះ​។ គ្រាប់​បែកផ្សែង ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក និង​ទឹក​ដែលមាន​កម្រិត​ខ្ពស់​ត្រូវបាន​ន​កងសន្តិសុខ​ប្រើ ក្នុង​គោលបំណង​បង្ក្រាប​ក្រុមបាតុករ​។​

  • គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ស្ថានីយ៍ទូរទស្សន៍​មួយ​ផ្ទាល់ខ្លួន ក្នុងការ​ចរចា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​

    ​ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ថ្មី ក្នុងការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​មួយ ដើម្បី​ធានាថា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។​CCHR លើកឡើងថា ខ្លួន​គាំទ្រ​នូវ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ឯករាជ្យ​មួយ ដោយ​លុបចោល​ច្បាប់​ណា​ដែលមាន លក្ខណៈ​រឹតបន្តឹង​ទៅលើ​ខ្លឹមសារ និង បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការចាក់ផ្សាយ​ឯករាជ្យ​មួយ ទទួលខុសត្រូវ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ និង​ធានា​ឲ្យ​បាន​ថា​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ បំពេញការងារ​ដោយ​សេរី​៕

  • អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​សមត្ថកិច្ច នឹង​បាតុករ​យោគយល់​គ្នា ក្រោយ​មានការ​ប៉ះទង្គិច​

    នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នេះ ក្រុម​អង្ក​ការ​សង្គម​ស៊ីវិល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ធ្វើការ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច និង​ក្រុមបាតុករ មានការ​យោគយល់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រូ​ចមក​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឱ្យដឹងថា មាន​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយក្រុម​បាន​បន្ត​ទៅមុខ​ព្រះបរមរាជវាំង និង​បាន​ប៉ះទង្គិច​ជាមួយនឹង​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ដែល​បានដាក់​បន្លា​លួស​រាំង​នៅ​កន្លែង​នោះ​។ គ្រាប់​បែកផ្សែង ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក និង​ទឹក​ដែលមាន​កម្រិត​ខ្ពស់​ត្រូវបាន​ន​កងសន្តិសុខ​ប្រើ ក្នុង​គោលបំណង​បង្ក្រាប​ក្រុមបាតុករ​។​

  • ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​អាមេរិក សរសេរ​លិខិត​ទៅ​អូ​បា​ម៉ា ទទូច​ឲ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​

    ​ពលរដ្ឋ​ខ្មែរ​ម្នាក់ រស់នៅ​សហរដ្ឋអាមេរិក សរសេរ​លិខិត​មួយច្បាប់​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទទូច​ឲ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ខណៈ​គណបក្សប្រឆាំង ប្រកាស​ច្រានចោល​លទ្ធផល​បោះឆ្នោត​។​ ​

  • ​សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​បម្រាម​របស់​ក្រសួងមហាផ្ទៃ​រឿង​ចូលរួម​បាតុកម្ម​

    ​សង្គម​ស៊ីវិល ប្រតិកម្ម​នឹង​បម្រាម​របស់​ក្រសួងមហាផ្ទៃ ដែល​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល ប្រកាន់​ជំហរ​អព្យាក្រឹត ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ និង​គោរព​តាម​លក្ខ​និ្ត​កៈ ដែលមាន​កំណត់​នៅ​ក្រសួង​។​

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាដាក់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ថ្មី ក្នុងការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​មួយ ដើម្បី​ធានាថា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។​ ​

  • សង្គម​ស៊ីវិល​៖ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​ស្វាគមន៍​គ្នា​ជា​ប្រផ្នូល​អាក្រក់​

    ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​ដែល​តាមដាន​ការវិវត្តន៍​នយោបាយ ហៅ​ឥរិយាបថ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សមរង្ស៊ី ដែល​មិន​ស្វាគមន៍​គ្នា​ពេល​ទៅ​ទទួល​ព្រះមហាក្សត្រ​នោះ​ថា ជា​ប្រ​ថ្នូរ​អាក្រក់​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ សំដែង​ការខកចិត្ត​ចំពោះ​ឥរិយាបថ​មេដឹកនាំ​ទាំងពីរ​ក្រុម​នេះ​។ លោក​បន្តថា ឥរិយាបថ​អ្នកនយោបាយ​បែបនេះ ជះឥទ្ធិពល​ក្នុងការ​ដោះស្រាយ​បញ្ហា​នឹង​នាំ​ឲ្យ​កើតមាន​គំរូ​មិនល្អ​ដល់ ប្រជាពលរដ្ឋ​

  • ​មន្ត្រី​រដ្ឋាភិបាល មិនទាន់​អាច​បញ្ជាក់​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ សង្ស័យថា​ជា​របស់​នាយករដ្ឋមន្ត្រី​

    ​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា អះអាង ខ្លួន​មិនដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំពុង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែរឬទេ ខណៈ​នៅលើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក គេ​សង្កេតឃើញ​មាន​ទំព័រ​មួយ ដែលមាន​ឈ្មោះ និង​រូបថត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ភាគច្រើន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក តែងតែ​ជជែក​ពី​បញ្ហា​បុគ្គល និង​បញ្ហា​គ្រួសារ ដោយ​មិន​ទាក់ទង​នឹង​នយោបាយ​ទេ តែ​អ្នក​សកម្មភាព​នឹង​ហ្វេ​ស​ប៊ុ​ក រិះគន់​រដ្ឋាភិបាល​ច្រើនជាង​ការនិយាយ​គាំទ្រ​៕

  • អ្នកជំនាញ យល់ឃើញ​ខុសៗ​គ្នា​ពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី ប្រសិនបើ​ការប្រជុំ​សភា មិនមាន​គណបក្សប្រឆាំង​

    ដោយ​៖ ណាត សុភាព និង ស៊ុន ណារិន | ថ្ងៃ​ពុធ ទី​11 ខែកញ្ញា ឆ្នាំ​2013 ​អ្នកវិភាគ និង​អ្នកជំនាញ​ច្បាប់ យល់ឃើញ​ខុសៗ​គ្នា​ពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី ប្រសិនបើ​ការប្រជុំ​សភា​ដំបូង នៅ​ថ្ងៃទី​២៣ ខែកញ្ញា​ខាងមុខ មិន​គ្រប់​ចំនួន​កូរ៉ុម​យ៉ាងតិច​១២០​រូប តាមច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អ្នកវិភាគ​សង្គម លោក អ៊ូ វីរៈ យល់ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន បើទោះបី​គណបក្សប្រឆាំង ពហិការ​ចូលរួម​ប្រជុំ​សភា​ក៏ដោយ​។ លោក​បញ្ជាក់ថា នៅ​ថ្ងៃ​ខាងមុខ រដ្ឋាភិបាល​ថ្មី​នេះ នឹង​ជួប​បញ្ហា​ច្រើន ជាពិសេស​ប្រទេស​កម្ពុជា នឹង​បាត់បង់​ជំនួយ​ពី​អន្តរជាតិ

  • ​ព្រះមហាក្សត្រ​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​កោះប្រជុំ​សភា​ថ្ងៃ​ដំបូង​ឬទេ​?

    ​ភ្នំពេញ — នៅពេលដែល​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​យាង​ពី​ទីក្រុង​ប៉េកាំង​មកដល់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ នេះ កែវភ្នែក​របស់​អ្នកនយោបាយ​កម្ពុជា និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សម្លឹង​ទៅរក​ព្រះអង្គ​។​ ​ដោយ​ឈរលើ​មូលដ្ឋាន​នេះ លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​អធិប្បាយ​ថា វា​ដល់ពេល​វេលា​ដែល​ព្រះមហាក្សត្រ​ត្រូវ​កោះប្រជុំ​កំពូល​គណបក្ស​ទាំង ពីរ​ដែល​កំពុង​ស្ថិតក្នុង​អរិភាព​នឹង​គ្នា​នេះ​ជា​លក្ខណៈ​បន្ទាន់​បំផុត​។​

  • ​ឪពុកមា​សាច់ថ្លៃ​ចាប់​ក្មួយ​ស្រី អាយុ​10​ឆ្នាំ​រំលោភ​បាន​5​លើក លើក​ទី​6​បែកការណ៍​ជាប់​ខ្នោះ​

    ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៨ កញ្ញា តាម​បណ្ដឹង​របស់​ម្ដាយ​កុមារី​រងគ្រោះ និង​ត្រូវជា​បងថ្លៃ​ស្រី​របស់​ជនសង្ស័យ​ដោយ​ចោទប្រកាន់ថា បាន​ចាប់រំលោភ​កូនស្រី​គាត់​អាយុ​១០​ឆ្នាំ ជាច្រើនលើក និង​ចុងក្រោយ​ទើប​បែកធ្លាយ​រឿងអាស្រូវ​នេះ កាលពី​ថ្ងៃទី​៥ កញ្ញា នៅ​ចំណុច​ត្រពាំង​ព្រៃ ស្ថិតក្នុង​ភូមិ​ចំការ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខណៈ​កុមារ​រី​រងគ្រោះ​កំពុង​អង្គុយ​ក្បែរ​ដំបូង​រង់ចាំ ម្ដាយ​ដែល​កំពុង​ស្ទូងស្រូវ ហើយ​ត្រូវ​ជនសង្ស័យ​ដេញចាប់​រំលោភ ។​

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាព្រួយបារម្ភ ចំពោះ ភាគរយ​ស្ត្រី ក្នុង​រដ្ឋសភាជាតិ នីតិកាល​ទី​៥ មានការ​ថយ​ថុះ

    ​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តី ថ្លែងការណ៍​មួយ ដែល​បង្ហាញ​ពី​ក្តីបារម្ភ​របស់ខ្លួន ចំពោះ​ភាគរយ​ស្ត្រី ក្នុង​រដ្ឋសភាជាតិ​នីតិកាល ទី​៥ ដែល​នឹងមាន​ការថយចុះ​ជាង​មុន​។​ ​លោកស្រី ជរ ច័ន្ទ​ធីតា ជា​មន្ត្រី​សម្របសម្រួល គម្រោង​លើកស្ទួយ​សមាសភាព​ស្ត្រី ក្នុង​វិស័យ នយោបាយ​បាន​មានប្រសាសន៍ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា បញ្ហា​នេះ​វា​គួរ​ឲ្យ​ខកចិត្ត​ផងដែរ ថា ផ្ទុយទៅវិញ បើ​ការមើលឃើញ ចំពោះ​ការកើនឡើង ភាពជា​តំណាង​របស់​ស្ត្រី យើង​បែរជា​មើល ឃើញ​ពី​ការថយចុះ ចំនួន​តំណាងរាស្ត្រ​ស្ត្រី ក្នុង​រដ្ឋសភា​ថ្មី​ទៅវិញ​។ លើសពីនេះ​ទៀត នេះ​បង្ហាញ​ឲ្យ ឃើញថា រាជរដ្ឋាភិបាល​ត្រូវតែ ចាត់វិធានការ​ជាក់លាក់​មួយ ជាបន្ទាន់ ដូចជា​ការអនុវត្ត​យេនឌ័រ​កូតា ជាដើម ដើម្បី​ធានា​ឲ្យ​ភាគរយ​របស់​ស្ត្រី នឹង​កើនឡើង ជា​បន្តបន្ទាប់ នៅក្នុង​លំដាប់​នៃ​ជួរ​រាជ រដ្ឋាភិបាល នាពេល​អនាគត​។​

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ថ្មី ពង្រឹង​ច្បាប់​អន្តោ​ប្រ​វែ​សន៍​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ថ្មី លើ​បញ្ហា​អន្តោ​ប្រ​វែ​សន៍ ខណៈ​អន្តោ​ប្រ​វែ​សន៍ ជាពិសេស​ការរស់នៅរ​បស់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា កំពុង​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​គណបក្សប្រឆាំង និង​ប្រជាពលរដ្ឋ​។​

  • ​ម​ជ្ឃ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជាបារម្ភ​ពី​ការធ្លាក់ចុះ​ចំនួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជា​ស្ត្រី​

    ​ម​ជ្ឃ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ ព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​ភាគរយ​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជា ស្ត្រី សម្រាប់​នីតិកាល​ទី​៥ បើ​ទោះ​ចំនួន​នេះ មានការ​ធ្លាក់ចុះ​តិចតួច​បំផុត​ក៏ដោយ​។​

  • សហគមន៍​បឹងកក់ តវ៉ា​ទាមទារ​ព​ន្លឿ​ន​សវនាការ​លើ​អ្នកស្រី​យ៉ោ​ម បុប្ផា​

    ប្រជា សហគមន៍​បឹងកក់​ប្រមាណ​ជា​៧០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ព​ន្លឿ​ន​សវនាការ​លើ​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោ​ម បុប្ផា​។​ ​ករណី​អ្នក​សកម្មជន​ដីធ្លី អង្គការ​លើកលែងទោស​អន្តរជាតិ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​៕

  • សង្គម​ស៊ីវិល​ខកចិត្ត​ចំពោះ​ចំនួន​តំណាងរាស្ត្រ​ជា​ស្ត្រី​ថយចុះ​

    ​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចេញផ្សាយ​កាលពី​ថ្ងៃទី​៨ ខែកញ្ញា បង្ហាញថា តំណាងរាស្ត្រ​ជា​ស្ត្រី​មានតែ ២៥​នាក់ ក្នុងចំណោម​តំណាងរាស្ត្រ​សរុប ១២៣​នាក់​។ ​សេចក្តីថ្លែងការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១០ ខែកញ្ញា បង្ហាញថា លទ្ធផល​ឆ្នោត​ប្រកាស​ផ្លូវការ​ដោយ គ​.​ជ​.​ប បង្ហាញថា តំណាងរាស្ត្រ​ជា​ស្ត្រី​នៅក្នុង​រដ្ឋសភា​ថយចុះ ១,៦៧% ធៀប​ជាមួយ​អាណត្តិ​មុន​។​

  • ​តួនាទី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងពេល​មាន​បាតុកម្ម​

    ​អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​ទាំងនោះ មាន​ភារកិច្ច​សំខាន់​តាមដាន​រាល់​សកម្មភាព​ដែល​រារាំង​ដល់​សិទ្ធិ​របស់ ពលរដ្ឋ និង​ផ្ដល់​សេវា​សង្គ្រោះ​បឋម ព្រម​ផ្ដល់ជំនួយ​មេធាវី​ឥតគិតថ្លៃ​ក្នុងករណី​មានការ​ប្រើ​ហិង្សា​រហូត ឈានដល់​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ ​មិន​ខុសគ្នា​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីវៈ មានប្រសាសន៍ថា បុគ្គលិក​របស់​អង្គការ​លោក​ចំនួន ២០​នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ហ្វូង បាតុកម្ម​ដែល​រៀបចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​កន្លងមក​។​

  • ក្រុមអ្នកច្បាប់ និង ប្រធាន​អង្គការ​សង្គម ស៊ីវិល បាន​អំពាវនាវ​ឲ្យ​បក្សនយោបាយ​គួរតែ​ធ្វើ​ការចរចា​គ្នា​ដោយ​សន្តិវិធី​

    ក្រុមអ្នកច្បាប់ និង​ប្រធាន​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ​ឲ្យ​បក្សនយោបាយ​គួរតែ​ធ្វើ​ការចរចា​គ្នា ដោយ​ ​សន្តិវិធី ជាពិសេស​ថែរក្សា​ស្ថិរភាព​សង្គម ស្រប​ពេលដែល​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បានចេញ​ព្រះរាជសារ​គ្រោង​នឹង​កោះអញ្ជើញ​តំណាងរាស្ត្រ ដែល​បាន​ជាប់ឆ្នោត​ឲ្យ​ចូលប្រជុំ​លើកដំបូង​ ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​រីឯ​លោក អ៊ូ វិ​រៈ ក្រុមអ្នកច្បាប់​នៅ​កម្ពុជា បានបញ្ជាក់​ផងដែរ​ថា លោក​គាំទ្រ​ចំពោះ ព្រះមហា​ក្ស​ក្រ​ ​ដែល​បានចេញ​ព្រះរាជសារ​គ្រោង​នឹង​កោះអញ្ជើញ​តំណាងរាស្ត្រ ដែល​បាន​ជាប់ឆ្នោត​ឲ្យ​ចូលប្រជុំ​ ​លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo