កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកបឹងកក់ដាក់ញត្តិសុំអន្តរាគមន៍ពីអភិបាលក្រុងថ្មី
ក្រុមសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ ជិត ១០០នាក់ បាននាំគ្នាទៅតវ៉ានៅខាងមុខសាលាក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា។ ពួកគេបានលើកបដា និងស្រែកទាមទារអោយសាលាក្រុងដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងទីក្រុងមួយនេះ។ ក្រុមពលរដ្ឋមានជម្លោះដីធ្លីមកពីតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ដង្ហែញត្តិរួមគ្នាទាមទារអោយអភិបាលថ្មីក្រុងភ្នំពេញ ផ្ដល់ដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យបានមុនការបោះឆ្នោតជាតិអាណត្តិទី៥។
-
កម្មករការិនី រោងចក្រ ម៉ាស្ទ័រហ្រ្វែង ឈរបិទផ្លូវជាតិ លេខ៤ ជិតមួយម៉ោង
ខេត្តកណ្ដាលៈ កម្មករ ការិនីរោង ចក្រកាត់ដេរ ដែលមានយីហោ ម៉ាស្ទ័រហ្រ្វែង ខេមបូឌាខូអិលធីឌី ប្រមាណ ជាជាង៨០០នាក់ បានផ្ទុះកូដកម្ម អស់រយៈពេល៣ថ្ងៃ មកហើយតែ ពុំទទួលបានដំណោះស្រាយ មួយណា សមរម្យ ដល់ពួក គេនៅឡើយ ទើបនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ នេះ ពួកគេបាននាំគ្នា មកឈរបិទ ផ្លូវជាតិលេខ៤ ដើម្បីបង្ខំឲ្យ អាជ្ញាធរពាក់ព័ន្ធ នានា ជួយរកដំណោះស្រាយ ឲ្យបានឆាប់រហ័ស ។
-
ចាប់បង្ខាំងនាងក្រមុំពិការ ទុកក្នុងសាលាឆាន់វត្តរាំងកេសី រំលោភនាង1រាត្រីរហូត4ដង
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីមានបណ្តឹងចោទថា បានបង្ខាំងនាងក្រមុំពិការម្នាក់ទុកក្នុងសាលាឆាន់ រួចចាប់រំលោភសេពសន្ថវៈបានសម្រេចដល់ទៅ៤ដង ចន្លោះពីម៉ោង១២រំលងអធ្រាត្ររហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី៦ ឧសភា នៅក្នុងវត្តរាំងកេសី ភូមិកេសី ឃុំកេសី ស្រុកសង្កែ ក្នុងពិធីបុណ្យបញ្ចុះសីមាដែលមានភ្លៀងធ្លាក់ខ្លាំង ។
-
ភាគីកម្ពុជាជួបពិភាក្សាជាមួយភាគីថៃដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរចូលទឹកដីថៃ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលថៃមិនមានឆន្ទៈបញ្ចប់បញ្ហានេះ បើទោះជា រាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាច្រើនដង យ៉ាងណាក៏ដោយ ក៏មិនមានប្រយោជន៍ដែរ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា គួរតែដាក់សំណើទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយ ព្រោះបញ្ហានេះប៉ះពាល់ទៅដល់សិទ្ធិមនុស្ស ៖ “ខ្ញុំមើលទៅរដ្ឋាភិបាល នៃប្រទេសទាំងសងខាង ជាពិសេសទាហាននៃប្រទេស ទាំងសងខាងល្អូកល្អើន កន្លែងខ្លះល្អូកល្អើនជ្រុល ធ្វើឲ្យការជជែកគ្នាតាមច្បាប់ អត់មានប្រសិទ្ធិភាពបាទ។ ខ្ញុំឃើញដដែលៗ រដ្ឋាភិបាលប្រទេសកម្ពុជា ត្រូវតែតវ៉ាទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ជាភាគីមួយនៃអង្គការសហប្រជាជាតិ យើងមានសិទ្ធិក្នុងការស្នើសុំទៅអង្គការសហប្រជាជាតិ ជាពិសេសគណៈកម្មាធិការសិទ្ធិមនុស្ស ក្នុងការត្រួតពិនិត្យ និងជំរុញឲ្យប្រទេសថៃ ធ្វើការស៊ើបអង្កេត និងការពារបានត្រឹមត្រូវ”។
-
សមាជិកសភា ៨៣ លើ ៨៩ រូប អនុម័តច្បាប់ស្ដីពី ប្រឆាំងការ សម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម
រដ្ឋសភាជាតិនាព្រឹកថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០១៣ នេះ បានសម្រេចអនុម័តច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ហើយ ក្នុង សម្លេង ៨៣ លើ៨៩ ។សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងហេតុដែលផ្ញើទៅកាន់រដ្ឋសភាថា ដោយយល់ឃើញថា ការគំរាមកំហែង និងរូបភាពនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និង សង្គម ដោយអំពើសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មមានលក្ខណៈធ្ងន់ធ្ងរ និងដោយសារច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ត្រូវបានប្រកាសឲ្យប្រើប្រាស់ មុនក្រមព្រហ្មទណ្ឌ ហើយច្បាប់នេះ នៅពុំទាន់បានបំពេញឲ្យគ្នាទៅវិញទៅមក រវាងច្បាប់ពីរ ក្រមព្រហ្មទណ្ឌ និង ច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម ទើបនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានសម្រេចរៀបចំសេចក្តីព្រាងច្បាប់ស្តីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
-
មួយថ្ងៃចាប់រំលោភ២ករណីនៅស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ ៖ ដោយសីលធម៌សង្គមមានការធ្លាក់ចុះធ្វើឱ្យមានអំពើហិង្សា ការចាប់រំលោភកើតឡើងជាញឹកញាប់ដូចជាករណីប៉ុនប៉ងចាប់រំលោភ២ករណីនៅស្រុកកំពង់ស្វាយ ។ ករណីទី ១ ជនសង្ស័យឈ្មោះតាត ញាំ ភេទប្រុស អាយុ៣៥ឆ្នាំ បានប៉ុនប៉ងចាប់រំលោភលើស្ត្រីមានអាយុ៥៣ឆ្នាំ នៅឃុំដំរីស្លាប់ ស្រុកកំពុងស្វាយ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៦ ឧសភា ២០១៣ ខណៈជនរងគ្រោះដើររកកូនស្រីរបស់គាត់ដែលនាងមានសតិមិនគ្រប់ ។ ករណីទី២ ជនសង្ស័យជាឪពុកបង្កើតឈ្មោះសោម ថេង អាយុ៤៣ឆ្នាំ ប៉ុនប៉ងចាប់រំលោភលើកូនបង្កើតរបស់ខ្លួន ខណៈកំពុងដេក តែត្រូវម្តាយភ្ញាក់ទាន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ ឧសភា ២០១៣ នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ។ ជនរងគ្រោះ និងជនសង្ស័យទាំង២ករណីខាងលើរស់នៅឃុំកើតហេតុ ៕
-
បទយកការណ៍៖ អ្នកប្រើប្រាស់ហ្វេសប៊ុក ចែករំលែកព័ត៌មាន និងបញ្ចេញមតិរបស់ខ្លួនជុំវិញការបោះឆ្នោត
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ក្នុងការបញ្ចេញមតិលើបណ្តាញសង្គមពាក់ព័ន្ធនឹងការបោះឆ្នោត បានកើនឡើង។ តែអ្វីដែលលោក ព្រួយបារម្ភនោះ គឺសេរីភាពបញ្ចេញមតិតាមបណ្តាញសង្គមនេះ អាចនឹងរងការរឹតត្បិត នៅថ្ងៃខាងមុខបន្ទាប់ពីការបោះឆ្នោតរួចរាល់ ៖ "ខ្ញុំថា អ្នកដែលគ្រាន់តែ Share ឬមួយ Comment ឬមួយក៏ Like មិនជាបញ្ហាទេ អ្នកដែលបញ្ចេញមតិនានា បើសិនជាគាត់ធ្វើមិនប៉ះពាល់ធ្ងន់ធ្ងរទេ មិនមានបញ្ហាទេ ប៉ុន្តែបើប៉ះពាល់ធ្ងន់ធ្ងរ នៅពេលបច្ចុប្បន្ន ក៏មិនទាន់ជាមានបញ្ហាអីប៉ុន្មានដែរ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ខ្ញុំអត់ទាន់ដឹងទេ ប៉ុន្តែមុនការបោះឆ្នោត ខ្ញុំអត់ទាន់ឃើញមានបញ្ហាធ្ងន់ធ្ងររឹតត្បិត គាបសង្កត់ពួកគាត់ទេ ប៉ុន្តែបោះឆ្នោតហើយ ប្រហែលជារដ្ឋាភិបាលមានឆន្ទៈក្នុងការរឹតត្បិតប្រព័ន្ធហ្វេសប៊ុកបន្តិច"។
-
វិភាគ៖ តើទិដ្ឋភាពការបោះឆ្នោតនៅកម្ពុជា អាចនឹងដូចការបោះឆ្នោតនៅម៉ាឡេស៊ីដែរទេ?
ចម្លើយត្រង់នេះ លោកអ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គមមួយរូប លើកឡើងថា ការតវ៉ានៅក្រោយពេលបោះឆ្នោតនៅកម្ពុជា ប្រាកដជាមាន បើទោះជា គណបក្សកាន់អំណាចឈ្នះ ឬគណបក្សប្រឆាំងឈ្នះក៏ដោយ។ យល់ឃើញបែបនេះ លោក អ៊ូ វីរៈ អះអាងថា គណបក្សនយោបាយនៅកម្ពុជា ហាក់មិនសូវមានជំនឿ លើប្រព័ន្ធបោះឆ្នោតឡើយ។ លោក បានលើកឧទាហរណ៍ ការបោះឆ្នោតនៅឆ្នាំ១៩៩៣ ពេលគណបក្សប្រជាជនចាញ់ឆ្នោតបានប្រកាសតវ៉ា ហើយនៅឆ្នាំ២០០៣ និង ២០០៨ គណបក្សសម រង្ស៊ី ចាញ់ឆ្នោតក៏ដឹកនាំការតវ៉ាដូចគ្នា ៖ “ក្នុងស្ថានភាពប្រទេសកម្ពុជា នៅពេលដែលអត់មានទំនុកចិត្តទៅលើ ប្រព័ន្ធបោះឆ្នោត គជប អាហ្នឹងខ្ញុំជឿជាក់ថា គណបក្សដែលចាញ់ឆ្នោត រួមទាំងអ្នកគាំទ្រ គណបក្សចាញ់ឆ្នោតនោះ មិនអស់ចិត្តទេ”។
-
កម្មកររោងចក្រអ៊ឹម.វ៉េខេត្តកំពង់ឆ្នាំងធ្វើកូដកម្មការពារប្រធានរដ្ឋបាល
កម្មកររោងចក្រ អ៊ឹម.វ៉េ (M&V) បាននាំគ្នាធ្វើកូដកម្មដោយស្ងៀមស្ងាត់មិនព្រមធ្វើការងារ ដើម្បីទាមទារថៅកែរោងចក្រនេះកុំឲ្យបញ្ឈប់ប្រធានរដ្ឋបាល ដែលពួកគេចាត់ទុកថាជាមនុស្សស្លូតបូត ចេះយល់ពីទុក្ខលំបាករបស់កម្មករ។ ប៉ុន្តែ តំណាងរោងចក្របានចាត់ទុកការបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រនេះថាជាកិច្ចការផ្ទៃក្នុងរបស់និយោជក មិនពាក់ព័ន្ធអ្វីជាមួយកម្មករទេ។
-
កម្មករកាត់ដេរជាង២០០នាក់តវ៉ាទាមទារបើកប្រាក់បំណាច់
កម្មកររោងចក្រកាត់ដេរ ឈ្មោះ ផាញ ហ្គ្រេត (Pine Great) មានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ជាង ២០០នាក់ នៅថ្ងៃទី៨ ឧសភា តវ៉ាទាមទារឲ្យភាគីរោងចក្របើកប្រាក់បំណាច់ឲ្យពួកគេ។ ការតវ៉ានេះកើតឡើងបន្ទាប់ពីភាគីរោងចក្រប្រកាសកាត់បន្ថយបុគ្គលិកជាបណ្តើរៗ នាំឲ្យកម្មករសង្ស័យថា រោងចក្រអាចនឹងបិទទ្វារនៅពេលឆាប់ៗខាងមុខ។ កម្មកររោងចក្រ ផាញ ហ្គ្រេត នៅថ្ងៃទី៨ ខែឧសភា បម្រុងនឹងបិទផ្លូវជាតិម្តុំទំនប់បឹងទំពុន ដើម្បីទាមទារសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរ បន្ទាប់ពីភាគីរោងចក្រខកខានបើកប្រាក់ខែឲ្យកម្មករ។ប៉ុន្តែបន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ ក្រុមកម្មករបានចាកចេញពីផ្លូវជាតិ ដោយប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រវិញ។
-
អ្នកភូមិបឹងកក់ស្វែងរកអន្តរគមន៍ពីស្ថាតទូតកូរ៉េខាងត្បូង ដើម្បីឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
អ្នកភូមិបឹងកក់ប្រមាណជិត៣០នាក់ នៅព្រឹកថ្ងៃពុធនេះ បានដាក់ញត្តិនៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដើម្បីឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ និងបញ្ឈប់ការបណ្តេញចេញពីលំនៅឋាន។ តំណាអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខស្ថានទូតកូរ៉េថា ការរកអន្តរាគមន៍ពីស្ថានទូតកូរ៉េខាងត្បូងនេះ ដោយសារប្រទេសនេះ ជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា និងជាប្រទេសដែលជឿនលឿន ប្រកាន់លទ្ធិប្រជាធិបតេយ្យបានល្អជាងកម្ពុជា។
-
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម
រដ្ឋសភា នៅថ្ងៃពុធនេះ បានពិភាក្សា និងអនុម័ត ៥មាត្រា ក្នុងជំពូកទី១ នៃសេចក្តីព្រាងច្បាប់ស្តីពី សហគមន៍កសិកម្មក្នុងកិច្ចប្រជុំសភាលើកទី៩ នីតិកាលទី៤ ថ្ងៃទី៨ ខែឧសភានេះ ក្រោមសំទ្បេងគាំទ្រ ៨២ លើ ៩០សំឡេង។ ចំណែកឯជំពូកទី២ នៃសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសំទ្បេង ៨៣ លើ៨៩។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី សហគមន៍កសិកម្មនេះ គឺជាសមិទ្ធិផលថ្មីមួយ ក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយវិស័យកសិកម្ម ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលពី២ និងគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បន្ថែមលើច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដែលប្រកាសឲ្យប្រើ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២។
-
ហ៊ុន សែន ៖ កាកបាទក្រហម និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែម ដល់អ្នកគ្រោះថ្នាក់នានា នៅកម្ពុជា
លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គម និងជាប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា មានប្រសាសន៍ថា បើតាមលោកតាមដាន សកម្មភាពរបស់កាកបាទក្រហមកម្ពុជាកន្លងមក នៅមិនទាន់ដល់កម្រិតអព្យាក្រឹត្យ នោះទេ។ លោកសង្ស័យថា ស្ថាប័នមនុស្សធម៌មួយនេះ មានជាប់ពាក់ព័ន្ធនិនា្នការនយោបាយ ៖
-
លោក កែប ជុតិមា ត្រូវប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ
អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ដែលទើបតែចប់អាណត្តិថ្មីៗ និងកំពុងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ រងការចោទពីបទប្រព្រឹត្តអំពើពុករលួយលើទឹកប្រាក់ជាង ១០០លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនឯកជនមួយបានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយស៊ើបអង្កេតអំពើទុច្ចរិតរបស់លោក កែប ជុតិមា អភិបាលផុតអាណត្តិថ្មីៗ និងគូកន ដែលក្រុមហ៊ុននេះបានចោទថា លោកអតីតអភិបាលក្រុងបានប្រើអំណាចរំលោភយកដីក្រុមហ៊ុនទំហំ ៣៤ហិកតារ ដែលមានតម្លៃជាង ១០០លានដុល្លារ។
-
ពលរដ្ឋមានទំនាស់ដីនៅកោះកុងដាក់លិខិតសុំអន្តរាគមន៍បញ្ចប់ជម្លោះ
ប្រជាពលរដ្ឋប្រមាណ ៧០នាក់ មកពីស្រុកចំនួន៣ផ្សេងគ្នា មកពីខេត្តកោះកុង បាននាំគ្នាមកសុំអន្តរាគមន៍នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ចំពោះករណីទំនាស់ដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមិនមានដំណោះស្រាយ។ តំណាងអ្នកភូមិប្រមាណ ១០នាក់ បានចូលទៅដាក់លិខិតនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំឲ្យចេញប្លង់កម្មសិទ្ធិបញ្ចប់ទំនាស់ដីធ្លីរបស់ពួកគាត់។
-
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការបង្ការនិងពន្លត់អគ្គីភ័យ
សេចក្តីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ មានគោលបំណងលើកកម្ពស់ការបង្ការ និងការពន្លត់អគ្គីភ័យ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ច្បាប់នេះមានគោលដៅកំណត់អំពីការទទួលខុសត្រូវរបស់ជនគ្រប់រូប និងអំពីលក្ខខណ្ឌ វិធានការនានា ដើម្បីបង្ការ និងពន្លត់អគ្គីភ័យ។
-
សាក្សីនិយាយពីមនោគមវិជ្ជាដែលនាំឲ្យមានការកាប់សម្លាប់នៅរបបខ្មែរក្រហម
សាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៣ នៅបន្តសួរដេញដោលលើសក្ខីកម្មរបស់អ្នកជំនាញប្រវត្តិសាស្ត្រជនជាតិអង់គ្លេស ឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short) ដដែល។ លោក ហ្វ៊ីលីព ហ្សត អះអាងថា មនោគមវិជ្ជាដែលនាំឱ្យមានការសម្លាប់នៅក្នុងរបបខ្មែរក្រហម គឺកើតឡើងបន្ទាប់ពីមានសេចក្ដីសម្រេចមួយនៅខែឧសភា ឆ្នាំ១៩៧៥។ ក្នុងសវនាការនៅថ្ងៃទី៧ ឧសភា លោក ហ្វ៊ីលីព ហ្សត ត្រូវបានសហព្រះរាជអាជ្ញាសួរដេញដោលបញ្ជាក់អំពីព័ត៌មានក្នុងសៀវភៅរបស់លោក ស្ដីពីមនោគមវិជ្ជារបស់ខ្មែរក្រហម ទាក់ទងនឹងការបង្កើតរបបសមូហភាព និងការសម្លាប់ជាដើម។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គ្រោងរៀបចំ វេទិកា ស្តីពី គោលនយោបាយដីធ្លី នៅថ្ងៃទី៧ ឧសភា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក បានផ្សព្ធផ្សាយ ព័ត៌មាន ស្តីពីការរៀបចំវេទិកា និយាយពីគោលនយោបាយដីធ្លី ដែលវេទិកានោះ នឹងរៀបចំឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ នៅវត្តស្លា ភូមិពោនកកណ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
-
ជនល្មោភកាមម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈស្ត្រីមេម៉ាយកូន១ ត្រូវឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសកំហូចម្នាក់ឃើញស្ត្រីមេម៉ាយកូនមួយដេកនៅក្នុងបន្ទប់ផ្ទះជួលម្នាក់ឯងបែបទំនងបានលបលួចដើរចូលទៅប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបាននាងទូរស័ព្ទហៅបងប្រុសរបស់នាងឱ្យជួយអន្តរាគមន៍ចាប់ខ្លួនប្រគល់ឱ្យប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៥ ឧសភា ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
-
ពលរដ្ឋចោទអាជ្ញាធរខេត្តក្រចេះរំលោភយកដី
ប្រជាពលរដ្ឋនៅខេត្តក្រចេះ ចោទប្រកាន់អាជ្ញាធរខេត្ត ថាបានប្រើអំណាច និងកងប្រដាប់អាវុធ បង្ខំបោះបង្គោលកាត់យកដីប្រជាពលរដ្ឋ ដើម្បីសាងសង់សាកលវិទ្យាល័យ ដោយសំអាងថា ដីនោះជាអតីតដីព្រលានយន្តហោះខេត្ត ជាទ្រព្យសម្បត្តិរដ្ឋ។ អ្នកភូមិចាត់ទុកថា នេះគឺជាការរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋ។