កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
នាយករដ្ឋមន្រ្តីបារាំងចង់ឲ្យកម្ពុជាលើកលែងទោសលោក សម រង្ស៊ី និងម៉ម សូណង់ដូ
នាយករដ្ឋមន្រ្តីបារាំង បង្ហាញជំហរចង់ឃើញ រាជរដ្ឋាភិបាលកម្ពុជាពិចារណា លើកលែងទោសដល់ជនជាប់ចោទខ្មែរ ដែលមានសញ្ជាតិបារាំង គឺប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ី និងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ព្រមទាំងអ្នកសារព័ត៌មានបារាំងម្នាក់។ ប្រាប់អ្នកសារព័ត៌មានក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតបម្រុងនៃប្រទេសបារាំង លោក ម៉ូស្ទូរ៉ា ថ្លែងតាមរយៈអ្នកបកប្រែថា នៅថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចឪ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ ម៉ាក អាយរ៉ូល បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
អាជ្ញាធរហាមឃាត់មិនអោយដាក់ប្រតិទិនរូបលោក ម៉ម សូណង់ដូ
បើតាមការរាយការណ៏របស់ប្រជាពលរដ្ឋកាលពីម្សិលម៉ិញបានអោយដឹងថា "ប៉ូលីស និង អាជ្ញាធរ នៅស្រុកស្អាង ខេត្តកណ្តាល បានគំរាមគំហែងប្រជាពលរដ្ឋ ដែលដាក់រូបប្រតិទិន ដើម្បីបង្ហាញពីការទាមទារអោយដោះលែង លោក ម៉ម សូណង់ដូរ នៅមុខផ្ទះរបស់ពួកគេ ដោយតម្រូវអោយដោះប្រតិទិននោះចេញ ពុំដូច្នោះទេគេនឹងចាប់ឃុំខ្លួនមិនខាន "។
-
សិទ្ធិពលរដ្ឋនិងការបោះឆ្នោត៖ ការផ្ទេរអំណាចដោយសន្តិវិធី
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពិភាក្សាអំពី តើអ្នកនយោបាយគួរត្រៀមលក្ខណៈយ៉ាងណានៅមុនពេលបោះឆ្នោតជាតិ និងមេរៀនដែលគេអាចដកស្រង់ពីព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, ០៤ កុម្ភៈ ២០១៣)
-
អ្នកយកព័ត៌មានគ្មានព្រំដែន៖សេរីភាពសារពត៌មាននៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង
កាលពីម្សិលម៉ិញ អង្គការសារព័ត៌មានអន្តរជាតិឈ្មោះថា «អ្នកយកព័ត៌មានគ្មានព្រំដែន» (Reporters Without Border) បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំដោយវាយតម្លៃអំពីសេរីភាពសារព័ត៌នៅក្នុងប្រទេសកម្ពុជាយើង ថាបានធ្លាក់ចុះយ៉ាងខ្លាំង។
-
ព្រៃឈើនៅតំបន់អភិរក្សធម្មជាតិភ្នំគូលេនកំពុងរងការបំផ្លាញ
រជាពលរដ្ឋរស់នៅជិតភ្នំគូនលេន ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប អះអាងថា ឈ្មួញនិងអាជ្ញាធរមានសមត្ថកិច្ច បានឃុបឃិតគ្នាកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ នៅតំបន់អភិរក្សព្រៃធម្មជាតិនោះ។ លោក នាម សើ ប្រាប់ VOD កាលពីចុងសប្ដាហ៏មុនថា តំបន់អភិរក្សព្រៃធម្មជាតិភ្នំគូលេន កំពុងរងការកាប់ទន្រ្ទានដោយរណាយន្ដពីសំណាក់ពលរដ្ឋ និងក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ ដោយបានឃុបឃិតជាមួយមន្ដ្រីជំនាញនៅតំបន់នោះ។ លោកថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្ដ្រីបរិស្ថាន មន្រ្ដីយោធា និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានទទួលសំណូកពីឈ្មួញដឹកជញ្ជូនឈើ ទៅលក់នៅក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងៗទៀត ៖ "បើមានខ្សែគេស្គាល់ នរណាគេស្គាល់បរិស្ថាន គេស្គាល់រដ្ឋបាលព្រៃឈើទៅ គេកាប់បាន បើសិនជាប្រជាពលរដ្ឋយើងស្លូតត្រង់ គឺអត់កាប់បានទេ អានេះរឿងជាក់ស្តែងនៅដីភ្នំគូលេន ហើយដីភ្នំគូលេន ពីដើមព្រៃឈើធំៗណាស់ សព្វថ្ងៃកើតជាព្រៃរហោឋានបាត់ហើយហ្នឹង"។
-
អង្គការសិទ្ធិមនុស្សស្វាគមន៍ការកាត់ទោសជនល្មើសជះទឹកអាស៊ីត
ក្រុមអង្គការសិទ្ធិមនុស្ស ស្វាគមន៍ចំពោះការកាត់ទោសជនល្មើស ដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យជាប្រាក់២៥០០ដុល្លារអាមេរិក ឬ១០លានរៀល ដោយសារតែជះទឹកអាស៊ីតលើអតីតភរិយារបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការជួយជនរងគ្រោះដោយសារទឹកអាស៊ីត បានសរសេរថា ខ្លួនស្វាគមន៍ចំពោះលទ្ធផល នៃសវនាការក្នុងករណីអំពើហិង្សាដោយអាស៊ីដលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ត្រូវបានយកមកអនុវត្តក្នុងការសម្រេចក្តី។
-
បើយោងតាមច្បាប់ថ្មីស្តីពី ការគ្រប់គ្រងអាស៊ីដ បុរសម្នាក់ត្រូវបានជាប់ពន្ធនាគារ ៥ ឆ្នាំ
សាលាដំបូងរាជាធានីភ្នំពេញកាលពីម្សិលម៉ិញ សម្រេចផ្ទន្ទាទោសបុរសចំណាស់អាយុ ៥១ ឆ្នាំម្នាក់ អោយជាប់ពន្ធនាគារចំនួន ៥ ឆ្នាំ ដោយចោទពីបទ ជះទឹកអាស៊ីដលើអតីតប្រពន្ធរបស់ខ្លួនកាលពីឆ្នាំមុន នេះជាលើដំបូងសម្រាប់តុលាការមិនដែលបានផ្ទន្ទាទោសជនណាម្នាក់ពីមុនមកលើករណីនេះទេ។
-
មន្ត្រីប៉ូលីសបាញ់បុរសម្នាក់ ព្រោះតែមិនបានបង់ប្រាក់អោយខ្លួន
បើយោងតាមសំដីរបស់ជនរងគ្រោះ និង មន្ត្រីស្នងការនគបាលជាតិ បានអោយដឹងថា កាលពីថ្ងៃអាទិត្យ មន្ត្រីប៉ូលីស ២ នាក់ដែលប្រដាប់ដោយអាវុធ បានបាញ់ប្រហាមកលើបុរសម្នាក់អាយុ ២៩ ឆ្នាំ ដែលជាអ្នកបើបររថយន្តដឹកទំនិញ តាមបណ្តោលផ្លូវដែលស្ថិតនៅខណ្ឌ័ ឬស្សីកែវ រាជធានីភ្នំពេញ ដោយសារតែបុរសនោះមិនបានបង់ប្រាក់អោយប៉ូលីសដែលប្រចាំការនៅទីនោះ មកដល់ពេកនេះមន្ត្រីប៉ូលីសនោះត្រូវបានគេចាប់ខ្លួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ។
-
CCHR បើកការពិភាក្សា រវាងតំណាងរាស្រ្ត និងប្រជាជន លើបញ្ហាដីធ្លីក្នុងខេត្តក្រចេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រៀបចំកិច្ចពិភាក្សា តុមូលស្តីពី “ដីធ្លីនិងសិទ្ធិរបស់ជនជាតិ ភាគតិច" នៅថ្ងៃអង្គារនេះក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមជនជាតិដើមភាគតិច តំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងរាស្ត្រពីគណបក្សនានា។
-
ពលការិនីខ្មែរម្នាក់ត្រូវបញ្ជូនពីម៉ាឡេស៊ីក្នុងស្ថានភាពស្មារតីមិនប្រក្រតី
ពលការិនីខ្មែរម្នាក់ទៅបម្រើការងារជាស្ត្រីមេផ្ទះនៅប្រទេស ម៉ាឡេស៊ី ត្រូវបានគេបញ្ជូនតាមជើងយន្តហោះពីប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយស្ងាត់ៗ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ក្នុងស្ថានភាពស្មារតីមិនប្រក្រតី។គ្រូពេទ្យអង្គការក្រៅរដ្ឋាភិបាលកំពុងជួយព្យាបាលជំងឺឲ្យពលការិនី រូបនោះ។ ទន្ទឹមនឹងនោះក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសថា នៅចុងខែមករា នេះ ក៏នឹងមានការបញ្ជូនពលករខ្មែររងគ្រោះពីការជួញដូរចំនួន ៨នាក់ មកកាន់កម្ពុជា ពីប្រទេសឥណ្ឌូនេស៊ី វិញ។
-
នាយករដ្ឋមន្រ្តី សុខចិត្តទទួលការបន្ទោសពីអ្នករិះគន់ ការនាំចូលរបស់តូចតាចពីក្រៅប្រទេស
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ផលិតមួយចំនួន ដែលកម្ពុជា អាចផលិតបាននៅតែមានការនាំចូល។ លោកថាកម្ពុជា គួរតែកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយ ដើម្បីបង្កើនការនាំចេញ ៖ " បើយើងនិយាយទៅវាមានផលិតផលច្រើន ដែលយើងអាចធ្វើហើយ នៅតែនាំចូល ឡឥដ្ឋ រឿងឥដ្ឋហ្នឹងមួយ ប៉ុន្តែផលិតផលសាមញ្ញៗ ដូចជាឈើចាក់ធ្មេញ ការនាំចូលស្លាបព្រា ចានអីហ្នឹង សុទ្ធតែយើងអាចធ្វើបាន។"
-
អង្គការអន្តរជាតិ៖ សេរីភាពទទួលបានព័ត៌មាននៅកម្ពុជានៅតែតូចចង្អៀត
អង្គការអន្តរជាតិមួយឈ្មោះ ហ្វ្រីឌឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រកឃើញថា សេរីភាពនៃការទទួលព័ត៌មាននៅកម្ពុជា នៅតែរួមតួចចង្អៀតនៅឡើយ។ ហ្វ្រីឌឹម ហៅស៍ បានបង្ហាញថា ការដែលស្ថាប័នរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា មិនព្រមទម្លាយព័ត៌មានឲ្យដឹងជាសាធារណៈគឺជាហេតុផលដែលងាយនឹងនាំឲ្យកើតមានអំពើពុករលួយនៅតាមស្ថាប័ន រដ្ឋ។
-
CCHR ជំរុញការយល់ដឹងពីសិទ្ធិមនុស្សតាមរោងចក្រនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដាក់ការព្រួយបារម្ភនៃកំណើនកូដកម្មតាមរោងចក្រឧស្សាហកម្មក្នុងឆ្នាំ២០១៣នេះ ដោយជំរុញឲ្យរោងចក្រ យល់ដឹងបន្ថែមពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ វិចារណកថាព័ត៌មានរបស់ CCHR ចុះថ្ងៃទី២៧ ខែមករា ឲ្យដឹងថា កម្មកររោងចក្រជាង ១ម៉ឺននាក់ នៃរោងចក្រជាង៨ បានធ្វើកូដកម្ម នៅដើមឆ្នាំ២០១៣នេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា និងកែលម្អលក្ខខណ្ឌការងារ។ វិចារណកថា បន្តថា កំណើននៃកូដកម្មទាំងនោះ ជានិន្នាការមួយឆ្លុះបញ្ចាំងឲ្យឃើញពីការមិនទទួលខុសត្រូវ និងការមិនគោរពសិទ្ធិមនុស្សរបស់ថៅកែរោងចក្រ ព្រមទាំងយន្តការដោះស្រាយវិវាទនៃប្រព័ន្ធតុលាការ ដែលមិនមានប្រសិទ្ធភាពនៅកម្ពុជា។
-
សហភាពសហជីព៖ បាតុកម្មដ៏ធំនឹងផ្ទុះឡើងប្រសិនបើការដំឡើងប្រាក់ខែនៅមានកម្រិត
កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៣ នេះលោក រ៉ុង ឈុន បានថ្លែងក្នុងលិខិតមួយថា ប្រសិនបើការតំឡើងប្រាក់ខែដល់កម្មករ កម្មការនីរោងចក្រកាត់ដេរទាំងអស់មានកម្រិតទាប។ បើយោងទៅលើការបន្ថែមប្រាក់ខែត្រឹមតែ ១០ % ពីលើប្រាក់ខែគោល ៦១ ដុល្លា នោះមិនគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅរបស់កម្មកររោងចក្រនោះទេ ព្រោះថាទំនិញវាឡើងថ្លៃ ហើយស្ថានភាពរស់នៅរបស់ពួកគេលំបាកខ្លាំងណាស់ វាស្តែងអោយឃើញថា ការតំឡើងប្រាក់ខែនោះវាតិចតួចបំផុត ដូច្នោះប្រសិនបើនៅតែមិនមានការដោះស្រាយណាមួយសមរម្យទេ កម្មករគ្រប់បណ្តាររោងចក្រទាំង នឹងរួមគ្នាធ្វើបាតុកម្មដ៏ធំនៅពេលខាងមុខនោះមិនខាន។
អានបន្ត -
រលកកូដកម្មនិងបាតុកម្មរបស់កម្មករតាមរោងចក្រ កម្មករតវ៉ាបិទផ្លូវចោមចៅកកស្ទះចរាចរណ៍ជាង3ម៉ោង
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរអ៊ីនធើរណាសូណាល់ប្រមាណជាង ពីររយនាក់ក្នុងចំណោមជាង១.៣០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងនិយោជករោងចក្រ ដោយនាំគ្នាឈរបិទផ្លូវចោមចៅ (ផ្លូវវេងស្រេង) បង្កឱ្យមានការកកស្ទះចរាចរណ៍អស់រយៈពេលជាង៣ម៉ោង ធ្វើឱ្យយានយន្តរាប់រយគ្រឿងទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច មានន័យថាជាប់គាំងតែម្តង ។ ក្រោយមកទើបពួកគេបើកផ្លូវវិញ បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចពន្យល់ណែនាំមិនឱ្យពួកគេធ្វើបែបនេះ ព្រោះវាជាទង្វើមួយខុសច្បាប់ ។ ផ្លូវចោមចៅមានស្ថានភាពតូចចង្អៀតរួចទៅហើយ បើមានការតវ៉ាបិទផ្លូវទៀតនោះ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ ។
-
អត្រាចាប់ខ្លួនអ្នកតវ៉ាក្នុងជម្លោះដីធ្លីក្នុងឆ្នាំ២០១២ ខ្ពស់ជាងគេក្នុងរយៈពេលប្រាំ ៥ កន្លងទៅនេះ
បើយោងតាមរបាយការណ៏របស់អង្គការ ការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជាហៅកាត់ថា អាដហុក បានអោយដឹងថា មានប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ហើយចេញតវ៉ាតែត្រូវបានចាប់ខ្លួនជាង ២០០ នាក់ក្នុងឆ្នាំ២០១២នេះ ។ វាជាលើកទី ២ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១១ មក គឺជាអត្រាខ្ពស់បំផុតក្នុងបណ្តា ៥ កន្លងទៅ វាស្តែងអោយឃើញពីការប្រើប្រាស់ស្ថាប័នតុលាការដើម្បីកាត់ក្តី ក៏ដូចជាចាប់ខ្លួនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះ ខណៈពេលដែលប្រទេសកម្ពុជាជាប្រទេសលដែលកំពុងអភិវឌ្ឍន៏ផងដែរ។
អានបន្ត -
យុទ្ធនាការប្រតិទិនលោកម៉ម សូណង់ដូជាប់ពន្ធនាគារ
អង្គការសិទ្ធិមនុស្សខ្មែរបានបើកយុទ្ធនាការមួយដើម្បីដាក់សម្ពាធដល់អាជ្ញាធរ ឲ្យដោះលែងលោកម៉ម សូណង់ដូចេញពីពន្ធនាគារវិញ។ យុទ្ធនាការនោះ រួមមានការដាក់បង្ហាញប្រតិទិនរាប់ចំនួនថ្ងៃដែលលោកបានស្ថិតនៅក្នុងពន្ធនាគារ និងការប្រកួតប្រជែងរចនាកាតប្រៃសនីយ៍សម្រាប់លោក ម៉ម សូណង់ដូ។ លោកសាយ មុន្នី នៃវីអូអេរាយការណ៍អំពីរឿងនេះពីទីក្រុងភ្នំពេញ។
-
ពលរដ្ឋខ្មែរម្នាក់សង្ស័យស្លាប់ដោយសារទាហានឡាវបាញ់
ប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារតម្រួតព្រំដែនខេត្តចំប៉ាសាក់ ប្រទេសឡាវ បាញ់ ខណៈពេលពួកគេលួចចូលទៅស្វែងរកឈើគ្រញូងក្នុងទឹកដីឡាវ កាលពីថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ២០១៣។
អានបន្ត -
យុទ្ធនាការប្រតិទិនលោកម៉ម សូណង់ដូជាប់ពន្ធនាគារ
អង្គការសិទ្ធិមនុស្សខ្មែរបានបើកយុទ្ធនាការមួយដើម្បីដាក់សម្ពាធដល់ អាជ្ញាធរ ឲ្យដោះលែងលោកម៉ម សូណង់ដូចេញពីពន្ធនាគារវិញ។ យុទ្ធនាការនោះ រួមមានការដាក់បង្ហាញប្រតិទិនរាប់ចំនួនថ្ងៃដែលលោកបានស្ថិតនៅក្នុង ពន្ធនាគារ និងការប្រកួតប្រជែងរចនាកាតប្រៃសនីយ៍សម្រាប់លោក ម៉ម សូណង់ដូ។ លោកសាយ មុន្នី នៃវីអូអេរាយការណ៍អំពីរឿងនេះពីទីក្រុងភ្នំពេញ។