កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ទីរពេទ្យបានបដិសេធមិនជួយសំរាលកូនអោយស្ត្រីម្នាក់
ស្ត្រីអាយុ ២៧ ឆ្នាំម្នាក់ដែលឈឺពោះឆ្លងទន្លេរ ហើយបានទៅរកគ្រូពេទ្យដើម្បីជួយសម្រាល ប៉ុន្តែត្រូវបានគ្រួពេទ្យបដិសេធ ក្រោយមកបានត្រឡប់មកផ្ទះវិញ តែមិនទាន់ទាំងដល់ផ្ទះផងស្រាប់តែសំរាលកូនស្រីនៅតាមផ្លូវជិត ផ្លូវរទេះភ្លើងដែលស្ថិតក្នុង ខណ្ឌ័ឬស្សីកែវ ក្រុងភ្នំពេញ ។ ទាក់ទិននឹងករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់គ្រូពេទ្យដែលខ្វះសីលធម៌ លោកបានបញ្ជាក់ផងដែរថា នឹងមានវិធានការចំពោះគ្រូពេទ្យទាំងនោះដើម្បីអោយទទួលខុសត្រូវចំពោះទង្វើរដែលបានប្រព្រឹត្តឡើង។
-
CCHR ចេញផ្សាយ លទ្ធផល ពីការផ្តល់ ដីសម្បទានសេដ្ឋកិច្ច
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានប្រកាសលទ្ធផល នៃការស្រាវជ្រាវស្តីពីសម្បទានដីសេដ្ឋកិច្ច សម្បទានដី សង្គមកិច្ច និងអនុប្បយោគដី ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់និងធ្វើនៅក្នុងឆ្នាំ២០១២។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សផ្សព្វផ្សាយលទ្ធផលនៃការឃ្លាំមើលសម្បទានដី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានចេញផ្សាយរបាយការណ៍ស្តីពីលទ្ធផលនៃការឃ្លាំមើលសម្បទានដីដែលបានផ្តល់ដោយរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ២០១២ ដែលជាផ្នែកមួយនៃសកម្មភាពឃ្លាំមើលរបស់គម្រោងកម្មវិធីកំណែទម្រង់ដីធ្លីរបស់ស្ថាប័នសង្គមស៊ីវិលមួយនេះ។
-
មន្ទីរពេទ្យបានបដិសេធមិនជួយសំរាលកូនអោយស្ត្រីម្នាក់
ស្ត្រីអាយុ ២៧ ឆ្នាំម្នាក់ដែលឈឺពោះឆ្លងទន្លេរ ហើយបានទៅរកគ្រូពេទ្យដើម្បីជួយសម្រាល ប៉ុន្តែត្រូវបានគ្រួពេទ្យបដិសេធ ក្រោយមកបានត្រឡប់មកផ្ទះវិញ តែមិនទាន់ទាំងដល់ផ្ទះផងស្រាប់តែសំរាលកូនស្រីនៅតាមផ្លូវជិត ផ្លូវរទេះភ្លើងដែលស្ថិតក្នុង ខណ្ឌ័ឬស្សីកែវ ក្រុងភ្នំពេញ ។ ទាក់ទិននឹងករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់គ្រូពេទ្យដែលខ្វះសីលធម៌ លោកបានបញ្ជាក់ផងដែរថា នឹងមានវិធានការចំពោះគ្រូពេទ្យទាំងនោះដើម្បីអោយទទួលខុសត្រូវចំពោះទង្វើរដែលបានប្រព្រឹត្តឡើង។
-
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខមានផលវិបាកជាច្រើន
ភ្នំពេញ៖ នៅក្នុងរបាយការណ៍សង្ខេបមួយដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងគ្រប់គ្រងអំណាចបានគ្របដណ្តប់លើបណ្តាស្ថាប័នរបស់រដ្ឋដែលនាំឲ្យចុះខ្សោយដល់ការអនុវត្តច្បាប់ ដល់ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
-
គ្រូសារប្រជាពលរដ្ឋប្តឹងតវ៉ាទាក់ទងការយកដីគាត់ធ្វើប្រលានយន្តហោះ
បើយោងតាមការរាយការណ៏របស់អាជ្ញាធរក្នុងតំបន់បានអោយដឹងថា ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ប្រមាណជា ៦០ គ្រួសារបានដាក់ពាក្យបណ្តឹងមកសមាគមអាដហុកខេត្តព្រះវិហារ ក្រោយពីមានការផ្សព្វផ្សាយពីអាជ្ញាធរថា ដីរបស់ប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានកាត់ជាចំណែកនៃប្រលានយន្តហោះថ្មីសម្រាប់ខេត្ត ហើយនឹងមិនមានដីសម្រាប់ចែកអោយពួកជាការដោះដូរនោះទេ។
-
កំណត់ត្រា៖ បក្សប្រជាជនមានឥទ្ធិពលផ្ដាច់មុខលើ គ.ជ.ប
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា គោលបំណងនៃកំណត់ត្រាសង្ខេបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ ដើម្បីជាឧបករណ៍មូលដ្ឋានមួយបញ្ជាក់ពីប្រព័ន្ធបោះឆ្នោត និងចំណុចអវិជ្ជមានទាំងឡាយដែលធ្លាប់កើតមាននៅកម្ពុជា ឲ្យប្រជាពលរដ្ឋបានដឹង។ លោកបន្តថា កូនសោសំខាន់បំផុតសម្រាប់ជំរុញការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ។
-
CCHR៖ ការគ្របដណ្តប់របស់ CPP លើស្ថាប័ននានា ប៉ះពាល់ការធានាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និយាយក្នុងកំណត់ត្រាសង្ខេបរបស់ខ្លួនថា ការគ្របដណ្តប់របស់គណបក្សប្រជាជន កម្ពុជាលើស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានធ្វើឲ្យធ្លាក់ចុះអនុភាពខ្លាំងចំពោះបទបញ្ញត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធដទៃទៀត ដែលធានាការពារដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
-
វិភាគ៖ តើបារាំងមានឥទ្ធិពលលើករណីលោក សម រង្ស៊ី និងម៉ម សូណង់ដូ ឬទេ?
សម្រាប់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា បារាំងជាម្ចាស់ជំនួយមួយដែលមានឥទ្ធិពល ព្រោះថាបារាំងបានផ្តល់ជំនួយជាច្រើន ដល់កម្ពុជាតាមរយៈសហភាពអ៊ឺរ៉ុប។ លោកគិតថា ប្រសិនបើរដ្ឋាភិបាលលើកលែងទោសតាមជំហររបស់នាយករដ្ឋមន្រ្តីបារាំង គឺជាការជួយដល់ប្រទេសកម្ពុជាខ្លួនឯង៖ "សំខាន់បារំាងបានជួយមកប្រទេសកម្ពុជា បើសិនជារដ្ឋាភិបាលរបស់ប្រទេសកម្ពុជាគិតប្រយោជន៍ប្រជា ពលរដ្ឋ រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងអ្នកទោសនយោបាយ ហើយអ្នកទោសនយោបាយមានអ្នកទំាងបីដែលខ្ញុំដឹងរឿង ជនជាតិនៅខេត្តបារំាងក៏ខ្ញុំដឹងរឿងដែរ ដូចជាលោកស្រី យ៉ោម បុប្ផា ផងដែរដូច្នេះ បើសិនការដោះលែងអ្នកទោសនយោបាយពីរឿងមួយដើម្បីផលប្រយោជន៍ប្រទេសជាតិ"។
-
Guilty verdict for timber cop
លោក អ៊ូ វីរៈ បានបន្តថា ការលើកដំកើនស្ត្រី គឺជាកាតព្វកិច្ចរបស់សង្គម ជាតិរបស់យើងទាំងមូល ហើយមិនមែន តែស្ត្រីតែម្នាក់ឯងទេ គឺគួរតែមានការចូលរួមពីបុរស និងសង្គមជាតិទាំងមូល ក្នុងការ គាំទ្រស្ត្រីនៅក្នុង ឆាក នយោបាយ។ ហើយលោកចង់ឲ្យស្ត្រីចូល រួមក្នុងឆាកនយោបាយឲ្យមានចំនួនយ៉ាងតិចណាស់ ៣០% ក៏ប៉ុន្តែជាក់ស្តែងស្ត្រីចូលរួមទាំងនោះមិនមានតួលេខណាមួយច្បាស់លាស់នៅឡើយទេ។
-
អ៊ូ វីរៈ ៖ សម្តេចតេជោ គួរបោយដៃហៅ លោក សម រង្ស៊ី ដើម្បីចរចាគ្នារក ដំណោះស្រាយ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្រោយកិច្ច ពិភាក្សាតុមូល ស្តីពី “តួនាទីស្រ្តីក្នុងការចូលរួម វិស័យនយោបាយ នៅថ្នាក់ជាតិ” នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភោជនីដ្ឋាន ទន្លេបាសាក់ រាជធានីភ្នំពេញ ថាករណីលោក សម រង្ស៊ី មេដឹកនាំ គណបក្សសង្គ្រោះជាតិ គឺជារឿងនយោបាយ ហើយ រូបភាពក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៣ ដោយមានការទទួលស្គាល់ ពីប្រជាពលរដ្ឋ ឬយ៉ាងណានោះ គឺជារឿងសំខាន់ បំផុតសម្រាប់ស្ថេរភាព នៅកម្ពុជា ។គណបក្សកាន់អំណាច ប្រសិនបើចង់ជាប់ ឆ្នោត ហើយដឹកនាំ ប្រទេសបានល្អនោះ ទាល់តែមានរូបភាពមួយ ទទួលយកបានពី មជ្ឈដ្ឋានប្រជាពលរដ្ឋ និង សង្គម ទាំងមូល ហើយសំខាន់កុំ គិតពីអន្តរជាតិ អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋ ថាតើពួកគេអាច ទទួលយកបានឬ អត់?
-
ពានរង្វាន់សិទ្ធិមនុស្សឈានមុខជះឥទ្ធិពលដល់ការឃុំខ្លួនលោក ម៉ម សូណង់ដូ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា ពាន់រង្វាន់នេះវាសាកសមណាស់ចំពោះលោក ម៉ម សូណង់ដូ ហើយករណីលោក ម៉ម សូណង់ដូ នឹងកាន់តែធ្វើឲ្យពិភពលោកងាកមកចាប់អារម្មណ៍កាន់តែខ្លាំង៖ «ព្រោះអីយើងដឹងថា ករណីលោក ម៉ម សូណង់ដូ គឺជាការសម្រេចចិត្តនយោបាយមួយរបស់រដ្ឋាភិបាលដោយសារការងាររបស់គាត់ទាក់ទងរឿងសមាគមអ្នកប្រជាធិបតេយ្យ និងការងារវិទ្យុសម្បុកឃ្មុំ ដូច្នេះពិភពលោកនឹងចាប់អារម្មណ៍លើលោក ម៉ម សូណង់ដូ។ ខ្ញុំជឿជាក់ថា លោកអាចទទួលបានយុត្តិធម៌ និងរួចខ្លួនមានសេរីភាពឡើងវិញ»។
-
តួនាទីស្ត្រី ក្នុងការចូលរួមវិស័យនយោបាយ នៅថ្នាក់ជាតិ ត្រូវបានពិភាក្សា
ភ្នំពេញ: តួនាទីស្ត្រីក្នុងការចូលរួមវិស័យនយោបាយ នៅថ្នាក់ជាតិ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ស្តុបទួលទំពូង។ កិច្ចពិភាក្សានោះមានអ្នកចូលរួមប្រមាណ ៤០ នាក់។ សេចក្តីប្រកាសរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញថា កិច្ចពិភាក្សាតុមូល ស្តីពីតួនាទីស្ត្រីក្នុងការចូលរួមវិស័យនយោបាយនៅថ្នាក់ជាតិ ដើម្បីឲ្យអ្នកធ្វើការខាងអ្នកតំណាងស្ត្រី និងការចូលរួមរបស់ស្ត្រី និងគណបក្សនយោបាយរួមគ្នាពិភាក្សាលើសារសំខាន់នៃការចូលរួមរបស់ស្ត្រី និងអ្នកតំណាងស្ត្រី ក្នុងវិស័យនយោបាយ នៅថ្នាក់ជាតិ។
-
CCHR នឹងពិភាក្សា ពីតួនាទីស្រ្តី ក្នុងវិស័យ នយោបាយ
ភ្នំពេញ៖នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី “តួនាទីស្រ្តីក្នុងការចូលរួម វិស័យនយោបាយ នៅថ្នាក់ជាតិ” ក្នុងគោលបំណង ដើម្បីឲ្យអ្នកធ្វើការខាងអ្នកតំណាងស្រ្តី ព្រមទាំងគណបក្សនយោបាយរួមគ្នា ពិភាក្សាពីការចូលរួមរបស់ស្រ្តី នៅក្នុងវិស័យនយោបាយ នៅថ្នាក់ជាតិ។ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ CCHR ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះបានឲ្យដឹងថា កិច្ចពិភាក្សា ក៏នឹងផ្តល់វេទិការ ឱកាសដល់គណបក្សនយោបាយ ពិភាក្សាលើគោលនយោបាយរបស់ខ្លួន ចំពោះការលើកស្ទួយអ្នកតំណាងស្រ្តី និងការចូល រួម របស់ស្រ្តី មុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០១៣ ។
-
អាជ្ញាធរមិនឲ្យពលរដ្ឋមួយគ្រួសារតំាងរូបលោកម៉ម សូណង់ដូ នៅមុខផ្ទះ
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមាណា មានប្រសាសន៍ថា ការដែលមេឃុំហាមឃាត់និងប្រើពាក្យសម្តីគំរាមគំហែងបែបនេះ ជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ៖ "អាហ្នឹងគឺជាការប្រើប្រាស់អំណាចដោយខុសច្បាប់ ព្រោះថាការដាក់ផ្លាកហ្នឹង គឺគាត់ដាក់ផ្លាកនៅលំនៅដ្ឋានរបស់គាត់ គឺជាឯកជន ហើយក៏មិនបានប៉ះពាល់ មិនបានផ្តល់អន្តរាយទៅដល់សាធារណជនណាមួយដែរ ប៉ុន្តែគាត់លើកថា អាហ្នឹងជាការខុសច្បាប់ អញ្ចឹងអ្វីដែលគាត់លើកឡើងហ្នឹង គឺអត់មានចែងនៅក្នុងច្បាប់ទេ"។
-
កម្មការិនីរោងចក្រនៅខេត្តកណ្ដាលគ្រោងប្ដឹងសមត្ថកិច្ចពីរឿងប្រើហិង្សា
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សុខ លាំង មានប្រសាសន៍ថា អាជ្ញាធរសមត្ថកិច្ចមានតួនាទីជាអ្នកមើលការខុសត្រូវក្នុងកូដកម្ម មិនមែនបង្ក្រាបកូដកម្មទេ។ លោកបន្តថា មន្ត្រីទាំងអស់ស៊ីប្រាក់ខែបានមកពីចំណូលពន្ធ គឺបានមកពីពលរដ្ឋ ដូចនេះពួកគេត្រូវតែបម្រើសេវាជូនពលរដ្ឋ៖ «បើសិនបើមានបញ្ហានេះកើតឡើង ថ្នាក់លើត្រូវចាត់វិធានការ ត្រូវដាក់ទណ្ឌកម្មទៅលើកូនចៅរបស់គាត់ ពីព្រោះគាត់ត្រូវចងចាំថា តួនាទីរបស់គាត់គឺការពារពលរដ្ឋ ផ្ដល់សេវាដល់ពលរដ្ឋ មិនមែនប្រព្រឹត្តហិង្សាលើពលរដ្ឋទេ»។
-
បារាំងនឹងបង្កើនជំនួយច្រើនជាង ៦៥លានដុល្លារក្នុងឆ្នាំ២០១៣
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា កន្លងមកឃើញរដ្ឋាភិបាលបារាំង បានផ្តល់ជំនួយ និងជួយពង្រឹងប្រព័ន្ធតុលាការឲ្យមានឯករាជ និងយុត្តិធម៌។ ប៉ុន្តែលោកថា ជំនួយនេះមិនទាន់មានលទ្ធផល ឬប្រសិទ្ធភាពទេ។ លោក អ៊ូ វីរៈ៖ «បារាំង ឃើញជួយខ្លះដែរទាក់ទងរឿងក្រមព្រហ្មទណ្ឌអីហ្នឹង។ តែមកដល់បច្ចុប្បន្ននេះ តុលាការកម្ពុជា ក៏មិនទាន់មានឯករាជ ហើយបារាំង ក៏មិនទាន់បានជួយផ្នែកអីទាក់ទងរឿងឯករាជភាពរបស់តុលាការ គឺមិនទាន់បានជួយទាល់តែសោះ។ ចំពោះខ្ញុំ គឺសញ្ជាតិបារាំង មួយរូបដ៏សំខាន់ គឺលោក ម៉ម សូណង់ដូ កំពុងជាប់ក្នុងពន្ធនាគារ ហើយប្រទេសបារាំង មិនទាន់មានធ្វើអីជាដុំកំភួន ដើម្បីជំរុញឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ហើយទន្ទឹមគ្នាហ្នឹងដែរ បានផ្តល់ជំនួយបន្ថែមជារឿងមួយ។ ខ្ញុំយល់ថា បារាំង គួរយកចិត្តទុកដាក់ដែរ បើសិនជាក្នុងករណីសញ្ជាតិបារាំង មួយ ដែលជាប់ពន្ធនាគារដោយអយុត្តិធម៌ នៅតែបន្តជាប់ពន្ធនាគារ ហើយបារាំង នៅមិនអើពើ ហើយខ្ញុំជឿជាក់ថា នេះជាការឆ្លុះបញ្ចាំងមួយថា បារាំង ជាប្រទេសមួយដែលរើសអើងដល់ខ្មែរមានសញ្ជាតិបារាំង»។
-
អ្នកនយោបាយគួររៀនសូត្រពីគំរូនៃការផ្ទេអំណាចដោយសន្តិវិធីដែលព្រះបាទសីហនុបានទុកឱ្យ
វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជានឹងមានការប្រែប្រួលខុសពីពេលដែលព្រះបាទនរោត្តម សីហនុនៅមានព្រះជន្មាយុនៅ ឡើយ ហើយប្រវត្តិសាស្រ្តកំពុងតែបើកទៅរកទំព័រថ្មីមួយដែលមិនទាន់មានអ្នកណាអាចកំណត់បាន។ យ៉ាងណាក៏ដោយអ្វីដែលគេនៅចាំបានគឺការផ្ទេររាជ្យដោយសន្តិវិធីបន្ទាប់ពីការយាងចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ដែលជាការបើកផ្លូវឱ្យព្រះរាជបុត្ររបស់ព្រះអង្គឡើងសោយរាជ្យបន្ត។ ក្រុមអ្នកវិភាគជាតិនិងអន្តរជាតិបានលើកសរសើរដល់ការផ្ទេរអំណាចនេះដែលគេយល់ឃើញថាជាគំរូល្អដែលអ្នកនយោបាយខ្មែរគួររៀនសូត្រតាម។ នៅក្នុងកម្មវិធីពិភាក្សាប្រចាំខែរបស់វីអូអេដែលមានឈ្មោះថា«សិទ្ធិពលរដ្ឋនិងការបោះឆ្នោត» ជាមួយនឹងលោក អ៊ូ វីរៈ លោកនឹងផ្តោតលើប្រធានបទ«ការផ្ទេរអំណាចដោយសន្តិវិធីនិង តើអ្នកនយោបាយគួររៀនសូត្រអ្វីខ្លះពីកេរដំណែលដែលព្រះបាទនរោត្តម សីហនុបានបន្យល់ទុក»៕
-
សកម្មជនស្ត្រីបឹងកក់ជាជ័យលាភីពានរង្វាន់ Global Partnership
នំពេញ៖ នៅពេលរំឭកដល់ជម្លោះដីធ្លីនៅតំបន់បឹងកក់ ប្រជាពលរដ្ឋក្រុងភ្នំពេញភាគច្រើនគិតដល់ឈ្មោះអ្នកស្រីទេព វណ្ណនី ដែលជាស្ត្រីវ័យកណ្តាលម្នាក់ដែលបានដឹកនាំការតស៊ូយ៉ាងខ្លាំងក្លាប្រកបដោយវោហាសព្ទ។ ជាម្តាយកូនពីរនាក់ អ្នកស្រីទេព វណ្ណនីស្ថិតនៅក្នុងគ្រួសារមួយក្នុងចំណោមគ្រួសារសរុបជាង៤០០០ដែលត្រូវបណ្តេញចេញពីតំបន់បឹងកក់ នៅពេលដែលរដ្ឋាភិបាលប្រគល់តំបន់បឹងស្រូបទឹកជំនន់ដ៏ធំកណ្តាលរាជធានីនេះ ឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនសម្រាប់វិនិយោគលំនៅដ្ឋានទំនើបនិងមណ្ឌលពាណិជ្ជកម្ម។
-
អាជ្ញាធរមិនឲ្យពលរដ្ឋមួយគ្រួសារតំាងរូបលោកម៉ម សូណង់ដូ នៅមុខផ្ទះ
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមាណា មានប្រសាសន៍ថា ការដែលមេឃុំហាមឃាត់និងប្រើពាក្យសម្តីគំរាមគំហែងបែបនេះ ជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ៖ "អាហ្នឹងគឺជាការប្រើប្រាស់អំណាចដោយខុសច្បាប់ ព្រោះថាការដាក់ផ្លាកហ្នឹង គឺគាត់ដាក់ផ្លាកនៅលំនៅដ្ឋានរបស់គាត់ គឺជាឯកជន ហើយក៏មិនបានប៉ះពាល់ មិនបានផ្តល់អន្តរាយទៅដល់សាធារណជនណាមួយដែរ ប៉ុន្តែគាត់លើកថា អាហ្នឹងជាការខុសច្បាប់ អញ្ចឹងអ្វីដែលគាត់លើកឡើងហ្នឹង គឺអត់មានចែងនៅក្នុងច្បាប់ទេ"។