កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សិទ្ធិ​ទទួលបាន​ព័ត៌មាន តើ​យើង​មកដល់​ណា​ហើយ​?

    ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន លើ​​ប្រធាន​បទ តើ​​យើង​​មក​ដល់​​ណា​​ហើយ​? គឺ​ជា​ប្រធាន​បទ​​ដែល​​ត្រូវ​​បាន​លើក​ឡើង​​នៅ​ក្នុង​​កិច្ច​សន្ទនា​​ជាន់​ខ្ពស់ ដើម្បី​​ធ្វើ​​ឲ្យ​​សេចក្តី​ព្រាង ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌​មាន​​នៅ​​កម្ពុជា ធានា​បាន​​នូវ​​សិទ្ធិ​​ទទួល​បាន​​ព័ត៌​មាន សេរីភាព​​នៃ​​ការ​បញ្ចេញ​មតិ និង​ធ្វើ​​ឲ្យ​​ច្បាប់​​នេះ​​ផ្តល់​​អត្ថ​ប្រយោជន៍​​ដល់​​ជីវភាព​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទូ​ទៅ​​។ ​

  • រដ្ឋសភា​មិន​បញ្ជាក់​ច្បាស់​លាស់​ពី​ការ​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​សហជីព

    ក្រសួង​ការងារ​នៅ​តែ​រក្សា​ទុក​មាត្រា ១៣ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​សមាជិក​សហជីព​ចំនួន ៥០% បូក ១ (50% +1) ទើប​អាច​ធ្វើ​កូដកម្ម​បាន អោយ​នៅ​ដដែល។ ការ​រក្សា​ចំណុច​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ អះអាង​ថា ខ្លួន​បាន​បន្ធូរបន្ថយ​ច្រើន​មក​ហើយ ដែល​កាល​ពី​មុន​កំណត់​យក​មតិ ២ ភាគ ៣ នៃ​សមាជិក​សហជីព ទើប​អាច​ធ្វើ​កូដកម្ម ឬ​បាតុកម្ម។ សហជីព​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​ផ្លាស់ប្ដូរ​របស់​រដ្ឋាភិបាល​ដូច​នេះ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ប្រធាន​គណៈកម្មការ​ទី​០៦ រដ្ឋសភា​អះអាង​ថា ពួកគេ​បាន​កែប្រែ​បាន ៥០% នៃ​សំណើ ១០០% ដែល​ក្រុម​អ្នក​ចូលរួម​ក្នុង​សិក្ខាសាលា​នៅ​រដ្ឋសភា​ស្នើ​សុំ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថ្លែង​​​នៅ​​ក្នុង​កិច្ច​ប្រជុំ​នៅ​​ថ្ងៃ​ទី​១០ ខែ​មីនា ថា កិច្ច​ប្រជុំ​នេះ​​ដើម្បី​ជជែក​លទ្ធផល​ដែល​ក្រុម​ការងារ​ចំពោះ​កិច្ច​ផ្ដល់​យោបល់​យក​មក​បូក​បញ្ចូល និង​មតិយោបល់​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា៖ «ជា​ការ​ពិត​ហើយ​អ្វី​ដែល​ទាមទារ​ទាំង​អស់​មិន​បាន​បញ្ចូល​ទាំង​អស់​ទេ ប៉ុន្តែ​យើង​យក​ចំណុច​សំខាន់​មក​ជជែក​កែប្រែ»។

    អានបន្ត
  • ជំនាញ​ច្បាប់​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមើល​សំណើ​របស់ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ

    ភ្នំពេញ: ជំនាញ​ខាងច្បាប់​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ពិនិត្យមើល​សំណើ របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​បញ្ជូនមក ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ធ្វើការ​ឆ្លើយតប ទៅ​ម្ចាស់​សំណើ​វិញ​។​ ​ការពិនិត្យ​សំណើ​របស់ តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ នេះ​។​ ​លោក ព្រហ្ម ញាណ​វិចិត្រ អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា នេះ​ថា ចំពោះ​សំណើ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​បាន​ចាត់ចែង​ឲ្យ​ក្រុម​ជំនាញ​ខាងច្បាប់ គេ​ពិនិត្យមើល​ត្រឹមត្រូវ ទៅតាម​នីតិវិធី​ចុង ក្រោយ បាន​ក្រុម​ជំនាញ​ពិនិត្យ​ហើយ គេ​ស្នើ​មក ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កោះអញ្ជើញ​សមាជិក ចាប់ផ្តើម​ពិនិត្យ ប៉ុន្តែ​ការចាប់ផ្តើម​ពិនិត្យ នៅពេលណា​មិនទាន់​ដឹងនៅឡើយ​ទេ​។​

  • សង្គម​ស៊ីវិល​នឹង​ធ្វើ​កម្មវិធី​លើក​ស្ទួយ​សមភាព​យេនឌ័រ​ក្នុង​ទិវា​នារី​អន្តរជាតិ

    ក្រុម​អង្គការ​ដែល​ធ្វើការ​ផ្នែក​លើកស្ទួយ សមភាព​យេនឌ័រ គ្រោង​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​មួយ​ស្ដីពី "​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ" ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ។

  • លោក រ៉ុង ឈុន ចុះ​ដល់​បង្គោល​ព្រំដែន​លេខ​១០៩​ដោយ​សុវត្ថិភាព

    គណៈ ​ប្រតិភូ​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​ដែល​ដឹកនាំ​ដោយ​ លោក​ រ៉ុង ឈុន​ បាន​ចុះ​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ​១០៩ ​ក្នុង​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ។ គណៈប្រតិភូ​ដែល​មាន​គ្នា​ជិត​២០​នាក់​ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដើម្បី​ស្តាប់​របាយការណ៍​អំពី​បញ្ហា​ បោះ​បង្គោល​ព្រំដែន។ លោក​រ៉ុង ឈុន​អះអាង​ថា​នឹង​ធ្វើ​របាយការណ៍​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ។ ​ប៉ុន្តែ ​តំណាង​រដ្ឋាភិបាល​បាន​អះអាង​រួច​ហើយ​ថា ​គ្មាន​ការបាត់បង់​ទឹកដី​ដោយសារ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ឡើយ។

  • អង្គការ​សិទ្ធិ​មនុស្ស​មួយ​​ចេញ​ផ្សាយ​នូវ​ការសិក្សា​ស្ដីពី​បរាជ័យ​នៃ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា

    ថ្ងៃនេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ធ្វើ​ការ​ផ្សព្វផ្សាយ​ចេញ​នូវ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​បរាជ័យ​នៃ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​ ដែល​សិក្សា​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​ និង​ការ​អនុវត្ត​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស។

  • ក្រុមហ៊ុន​ស៊ី​ធី​ម៉ា​ត​ត្រូវបាន ចោទថា​យក​កម្លាំងប្រដាប់អាវុធ​គំរាម ប្រជាពលរដ្ឋ​លើ​បញ្ហាដីធ្លី​

    កំពង់ស្ពឺ: កាលពី​ព្រឹក​ថ្ងៃទី ១៣​ខែមីនា ឆ្នាំ​២០១៣ ដី​នៅ​អូ​ខ្យា ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ​មាន ទាហាន​និង​ប៉ូលិស​មួយក្រុម​នាំគ្នា​ចូល ទៅកាន់​កន្លែង​ទំនាស់ ហើយ​បាន​យក​កាំភ្លើង​ភ្ជង់​ចាប់​ប្រជាពលរដ្ឋ​វាយ​បណ្ដាលឱ្យ រងរបួស​បន្ទាប់មក​នាំគ្នា គេចខ្លួន​អស់​មុនពេល​អាជ្ញាធរ​ស្រុក​ទៅ ដល់​។​ តាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ ម្នាក់ ឈ្មោះ​ប៉ុន ប៊ី អាយុ​៤៣​ឆ្នាំ មាន ទីលំនៅ​ភូមិ​ខ្យា​ឃុំ​យាអង្គ បាន​រៀបរាប់ ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា​មាន ទាហាន និង​ប៉ូលិស​មួយក្រុម​មាន​គ្នា ជាង​១០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ចូលទៅ​កាន់​ទីនោះ ហើយ​បាន និយាយ​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ និង​បាន​វាយ​រូបលោក​ដោយ​កាំភ្លើង អាកា​បណ្ដាលឱ្យ​រងរបួស មិន​តែ ប៉ុណ្ណោះ​ប្រុង​ចាប់ចង​ដាក់​ខ្នោះ​ទៀត ផង​។ ចំណែកឯ​លោក​សុខ​ជា​វិញ ក៏បាន​ឱ្យដឹង ដែរ​ថា “​ទាហាន​ទាំង​នោះគេ​មក ចាប់​កអាវ​ខ្ញុំ ហើយ​និយាយថា​នឹង​យក ទៅ​ចង​នៅមុខ​ក្រុមហ៊ុន ពេលនោះ​ខ្ញុំ ដើរ​ចុះឡើង ស្រាប់​តែមាន​ទាហាន​ម្នាក់ ស្រែក​ដាក់​ខ្ញុំ​ថា បើ​អ្ហែង​ខ្លាំង​កុំទៅ​ណា ខ្ញុំ​ក៏​តប​វិញ​ថា ខ្ញុំ​មិន​ទៅណា​ទេ ព្រោះ ទីនេះ​ជា​ដី​របស់ខ្ញុំ​”​។​

  • គណៈកម្ម​ការ​​ជំនាញ​​នៃ​​រដ្ឋ​សភា​​កំពុង​​ពិនិត្យ​​មើល​​សេចក្តី​​ព្រាង​​ច្បាប់​​សហ​ជីព

    ភ្នំពេញ— សេចក្តី​​ព្រាង​​ច្បាប់​​សហ​ជីព​​បាន​​ទៅ​ដល់​​គណៈ​កម្មការ​​នីតិ​កម្ម​​នៃ​​រដ្ឋ​សភា​​ជាតិ​ កាល​​ពី​​ចុង​ខែ​​វិច្ឆិកា​​កន្លង​​ទៅ​​នេះ​ បន្ទាប់​​ពី​​គណៈ​រដ្ឋ​​មន្ត្រី​​បាន​​អនុម័ត​សេចក្តី​​ព្រាង​​ច្បាប់​​នេះ​ ដោយ​គ្មាន​​ការ​​កែ​ប្រែ។​ នេះ​​បើ​​យោង​​ទៅ​តាម​​អ្នក​​នាំ​​ពាក្យ​នៃ​​គណ​បក្ស​​គ្រប់​​គ្រង​​ប្រទេស​ និង​​អ្នក​នាំ​​ពាក្យ​របស់​​អ្នក​​តំណាង​​រាស្ត្រ​មក​​ពី​គណ​បក្ស​​ប្រឆាំង​​នៅ​​ក្នុង​​រដ្ឋ​​សភា។​

  • ស្រ្តីមេដឹកនាំសហគមន៍មួយនៃខេត្តសៀមចាប់ផ្ដើមមានឥទ្ធិពលក្នុងការប្រាស់សិទ្ធិរបស់ពួកគេ

    ក្រុងសៀមរាប៖ ក្រុមស្រ្តីជាអ្នកដឹកនាំនៅក្នុងសហគមន៍មួយនៅខេត្តសៀមរាប យល់ឃើញថា សំឡេងស្រ្តីនៅក្នុងសហគមន៍របស់ពួកគាត់​ ហាក់មានឥទិ្ធពលច្រើន។ មានន័យថាបញ្ហាដែលស្រ្តីក្នុងសហគមន៍លើកឡើងគឺទទួលបានការយកចិត្តទុកដាក់ និង ការដោះស្រាយ ។ការចេះប្រើ់ប្រាសសិទ្ធិរបស់ក្រុមស្រ្តីទាំងនោះបន្ទាប់ពួកគាត់ទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗ រៀបចំដោយអង្គការបន្ទាយស្រី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo