•  សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)
    អានបន្ត

    សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

    របាយការណ៍ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា” (“របាយការណ៍”) ជាការបោះពុម្ពផ្សាយរបស់គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ (“គម្រោង”) អនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។ ម.ស.ម.ក គឺជាអង្គការមិនមែនរដ្ឋាភិបាល (“អង្គការ”) ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។

    អានបន្ត
  • ដំណើរ​ការ​ពិនិត្យ​ជាសកល​តាម​កាល​កំណត់​ជុំទី៣ របស់​ប្រទេស​ កម្ពុជា​៖ រយៈពេល​ជិត​៤ឆ្នាំ
    អានបន្ត

    ដំណើរ​ការ​ពិនិត្យ​ជាសកល​តាម​កាល​កំណត់​ជុំទី៣ របស់​ប្រទេស​ កម្ពុជា​៖ រយៈពេល​ជិត​៤ឆ្នាំ

    គម្រោង​ដំណើរ​ការ​ពិនិត្យ​ជាសកល​តាម​កាល​កំណត់​-យូភីអ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចេញ​ផ្សាយ​ខិត្ត​ប័ណ្ណ​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃការ​អនុវត្ត​អនុសាសន៍​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលយក​ទាក់ទងនឹង​ការ​លុប​បំបាត់​ការ​រើស​អើង​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី និង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ។ ខិត្ត​ប័ណ្ណ​ព័ត៌មាន​នេះ​លើក​ឡើងពី​ទិដ្ឋភាព​នៃវឌ្ឍនភាព​ដែល​រដ្ឋាភិបាល​សម្រេច​បាន​តាម​រយៈការ​អនុវត្ត​អនុសាសន៍ ​ ព្រម​ទាំង​បញ្ហា​ដែល​អាជ្ញាធរ​កម្ពុជានៅ​​មិន​ទាន់បាន​អនុវត្ត​ដើម្បី​ធានាដល់​​ការ​លុប​បំបាត់​ការ​រើស​អើង​ និង​អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅ​កម្ពុជា​។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់

    ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល​ ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល​ ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា នគរបាលបានសម្រេចឃាត់ខ្លួនលោក​ ថេង សាវឿន ប្រធានសមាគម CCFC លោក ញិល ភាព មន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច មន្រី្តសម្របសម្រួលសហគមន៍ ជាផ្លូវការ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួនជាលើកដំបូងក្នុងខេត្តក្រចេះ នៅតាមផ្លូវទៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧​ ខែឧសភា ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត ក្រោយពីចូលរួមកម្មវិធីនៅឯខេត្តរតនគិរី ហើយក្រោយមកអ្នកទាំងនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក    ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ   រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 
    អានបន្ត

    សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក   ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ  រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 

    កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នគរបាលខេត្តក្រចេះបានបញ្ឈប់ និងឃាត់ខ្លួនបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា («សមាគម») ចំនួន១៧នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ នគរបាលក៏បានឃាត់ខ្លួនសមាជិកគ្រួសាររបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតរួមទាំងកុមារផងដែរ។ ការឃាត់ខ្លួននេះធ្វើឡើង ខណៈពួកគេកំពុងធ្វើដំណើរពីខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាព និងកិច្ចប្រជុំឆ្លុះបញ្ចាំងបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលិកសមាគម០៣នាក់រួមមាន លោក ថេង សាវឿន ដែលជាប្រធានសមាគម លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ផ្នែកចងក្រង និងតស៊ូមតិ និងលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ ត្រូវបានឃាត់ខ្លួនពេញមួយយប់ មុនពេលបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ថែមនៅថ្ងៃទី១៨ ខែឧសភា។ បុគ្គលិកសមាគមចំនួនស១៤នាក់ និងសាច់ញាតិរបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតត្រូវបានដោះលែង និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៧ ខែឧសភា នោះ។ អាជ្ញាធរបានរឹបអូសយកកុំព្យូទ័រ ទូរស័ព្ទដៃរបស់បុគ្គលិក ក៏ដូចជាឯកសារមួយចំនួនរបស់សមាគមផងដែរ។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម សេរីភាពសារព័ត៌មាន
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម សេរីភាពសារព័ត៌មាន

    រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣—ការប្រារព្ធខួបទី៣០នៃទិវាសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៣នេះត្រូវបានធ្វើឡើងរួមគ្នា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ដោយក្រុមអង្គការសមាគមសារព័ត៌មាន និងអង្គការសមាគមមិនមែនរដ្ឋាភិបាលជាង១០ ក្រោមកិច្ចសហការជាមួយបណ្ដាដៃគូអភិវឌ្ឍន៍។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ២០០នាក់ រួមមាន អ្នកសារព័ត៌មាន តំណាងអង្គការសង្គមស៊ីវិល យុវជន ព្រមទាំងភាគី ពាក់ព័ន្ធផ្សេងទៀត។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន  ពិភពលោក
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោក

    ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ដែលពេលខ្លះអ្នកសារព័ត៌មានក៏ប្រឈមនឹងបញ្ហាអាយុជីវិតរបស់ខ្លួនផងដែរ។ ទិវានេះក៏ជាការរំលឹកឡើងវិញនូវសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ និងជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបង្កបរិយាកាសឱ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងរស់រវើក។

    អានបន្ត
  • អានបន្ត

    អានបន្ត
  • ខិត្តប័ណ្ណព័ត៌មានជាសេរីស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
    អានបន្ត

    ខិត្តប័ណ្ណព័ត៌មានជាសេរីស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ

    នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ២០២៣។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយខិត្តប័ណ្ណព័ត៌មានជាសេរីស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ខិត្តប័ណ្ណព័ត៌មានទាំងនេះបង្ហាញពីសិទ្ធិរបស់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ, អំពើហិង្សាទាក់ទងនឹងយេនឌ័រជាតួលេខ, ព្រមទាំងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិដែលធានានូវសិទ្ធិទាំងនោះ។

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»
    អានបន្ត

    សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»

    យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ

    ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ទិវានេះក៏ប្រារព្ធឡើងដើម្បីអំពាវនាវឱ្យមានវិធានការក្នុងការបង្កើនសមភាពយេនឌ័រផងដែរ។ សកម្មភាពគួរឱ្យកត់សម្គាល់ដែលត្រូវបានគេមើលឃើញនៅទូទាំងពិភពលោកនោះ គឺក្រុមនៅតាមមជ្ឈដ្ឋាននានាជួបជុំគ្នាដើម្បីប្រារព្ធអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមរបស់ស្ត្រី ឬក៏ជួបជុំគ្នាដើម្បីសមភាពរបស់ស្ត្រី។ ប្រធានបទសម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំ២០២៣ នេះ គឺ «នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលដើម្បីសមភាពយេនឌ័រ»។

    អានបន្ត
  • អានបន្ត

    អានបន្ត
  • លិខិតចំហគោរពជូនចំពោះ  លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន  លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍
    អានបន្ត

    លិខិតចំហគោរពជូនចំពោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍

    យើងខ្ញុំអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជាដែលមានរាយនាមដូចខាងក្រោម បានទទួលស្គាល់នូវឆន្ទៈដ៏ខ្ពង់ខ្ពស់និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅគ្រប់វិស័យ ជាពិសេសការបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆំាងនឹងស្ត្រី និងតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយជាតិនានា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo