កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • តំណាង​ថៅកែរោងចក្រអះអាង​ថាមាន​ការ​លំបាក​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​​

    តំណាង​និយោ​ជក​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់និងផលិត​ស្បែក​ជើងអះអាងខ្លួន​មាន​ការ​​លំបាក​ទាក់​ទង​ទៅ​នឹងការ​ដំឡើង​ប្រាក់​ឈ្នួលគោល​ ខណៈដែល​សហជីព និយោ​ជកនិង​រដ្ឋាភិ​បាល​កំពុង​ចរចាពី​លទ្ធភាព​ក្នុង​ការ​ដំ​ឡើង​ប្រាក់​ឈ្នួលអប្បបរមា​ដល់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦។ នៅព្រឹកថ្ងៃអង្គារនេះ សហព័ន្ធ​និយោជក​និង​សមាគមពាណិជ្ជកម្ម​កម្ពុជាបាន​ធ្វើ​សន្និសីទ​ព័ត៌​មាន​ស្តី​ពី​ជំហ​រ​របស់​និយោជក​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមាក្នុង​វិស័យ​កាត់​ដេរនិងផលិតស្បែក​ជើង។ អនុ​ប្រធាន​សហព័ន្ធ​និយោជននិង​សមាគមពាណិជ្ជកម្ម​កម្ពុជា កញ្ញា សាន់ដ្រា​ ដាមីកូ ថ្លែងក្នុង​សន្និ​សីទ​សារព័ត៌​មាន​ថាកម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់និង​ផលិត​ស្បែក​ជើង​ កម្ពុជា​នៅ​មាន​ផលិត​ភាព​​ការងារ​និង​តម្លៃ​បន្ថែមទាប បើ​ប្រៀប​​ធៀប​ជាមួយ​ប្រ​ទេស​ដៃ​គូប្រ​គួត​ប្រ​ជែងមួយ​ចំនួន​ក្នុង​វិស័យ​កាត់​ដេរ​​ដូច​គ្នា។ កញ្ញាបន្តថា សព្វ​ថ្ងៃ​នេះ ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្ម​ករ​កម្ពុជា​មាន​ចំនួន​ច្រើន​រួច​ស្រេចទៅ​ហើយ​បើ​ប្រៀប​​ធៀប​ជាមួយ​ប្រ​ទេស​ដែល​មាន​ការ​ប្រ​កួត​ប្រ​ជែង​ខ្លាំងជាមួយ​កម្ពុជា។ កញ្ញាថា​ប្រាក់​ខែ​គោល​​របស់​កម្ពុជា​ខ្ពស់​ជាង ប្រ​ទេសបង់​ក្លាដេសដែល​មាន​ប្រាក់ឈ្នួល​គោលតែ៦៨ដុល្លារ ស្រី​លង្កា៦៦​ដុល្លារនិង​ផ្នែក​ខ្លះ​ទៀតរបស់​ប្រ​ទេស​វៀតណាមនិង​ឥណ្ឌូ​ណេ​ស៊ី។

  • លោក ហ៊ុន សែន ៖​ សង្គម​ស៊ីវិល​ធ្វើ​របាយការណ៍​សិទ្ធិមនុស្ស​ខុស ដើម្បី​លាភសក្ការៈ​​

    ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទប្រកាន់​ថា អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ធ្វើ​របាយការណ៍​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ខុស និង​បង្អាប់​ប្រទេស​ជាតិ​ខ្លួនឯង ដើម្បី​លាភ​សក្តារៈ​។​ ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា «​ជានិច្ច​ជា​កាល​សម្តេច​តេជោ​តែងតែ​រីករាយ​ស្វាគមន៍​អង្គ​ការ​សមាគមជាតិ អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ(UN) ដែល​បាន​ចូលរួម​ពង្រឹង​លទ្ឋិប្រជាធិបតេយ្យ និង​សិទ្ឋិ​មនុស្ស​នៅ​ម​កម្ពុជា​»​។ លោក​បន្តថា «​តែ​អកុសល​គឺ​មាន​អង្គការ​មួយចំនួន​មិន​បាន​គោរព​តាម​បទបញ្ជា និង​លក្ខន្តិក​សមាគម ហើយ​មិន​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល តែ​បែរជា​ធ្វើ​របាយការណ៍​បន្ទោសបង្អាប់​និយាយ​អាក្រក់​ពី​ប្រទេស ជាតិ​ខ្លួន​ដើម្បី​លាភសក្ការៈ​»​។​ ​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​ស្របពេល​ដែល​អ្នករាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី Rhona Smit កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

  • ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន ទ្រី ភាព ថា​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ជា​ថ្មី

    មន្ត្រី​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដើម្បី​ដណ្ដើម​យក​ដី​ទៅ​អភិវឌ្ឍ។ ការ​ចោទ​នេះ គឺ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​កម្មករ​របស់​ក្រុមហ៊ុន​ប្រមាណ ៣០​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ចុះ​ការពារ​សកម្មភាព​ដាំ​កូន​ស្វាយ​លើ​ដី​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល។ នៅ​គ្រា​ដែល​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ប្រកែក​ថា​ពុំ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ប៉ុន្តែ​ពលរដ្ឋ​មួយ​គ្រួសារ​អះអាង​ថា ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​បំផ្លាញ​ដំណាំ និង​ឈូស​សម្គាល់​ព្រំ​ដី​ក្រុមហ៊ុន ធ្វើ​ឲ្យ​ប៉ះពាល់​ដី​របស់​គាត់​នៅ​ចំណុច​ភូមិ​ឯកភាព ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង។ អតីត​ពល​ទាហាន និង​ជា​អ្នក​ភូមិ​ឯកភាព គឺ​លោក ជា សាយ័ន ប្រាប់​ថា រូប​លោក​តក់ស្លុត​ពេល​ឃើញ​សកម្មភាព​រំលោភ​យក​ដី​របស់​គាត់​ពី​សំណាក់​ក្រុមហ៊ុន ដោយ​ប្រើ​ដៃ​មន្ត្រី​ជំនាញ​បរិស្ថាន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា។ លោក​ថា បច្ចុប្បន្ន​រូប​លោក​ខ្លាច​តំណាង​ក្រុមហ៊ុន អឹម.ឌី.អេស ជាង​គ្រាប់​មីន ឬ​គ្រាប់​កាំភ្លើង ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កន្លង​មក​នោះ​ទៅ​ទៀត ព្រោះ​អាជ្ញាធរ​ងាក​វាយ​ខ្នោះ ឬ​ចាប់​ដាក់​គុក។

  • ពលរដ្ឋខ្មែរនៅអាមេរិកជំរុញអង្គការសហប្រជាជាតិធានាកុំឲ្យមានសង្រ្គាមនៅកម្ពុជា​ក្រោយការបោះឆ្នោត​

    ពលរដ្ឋខ្មែរ-អាមេរិកាំងគ្រោងនឹងធ្វើបាតុកម្មនៅសប្តាហ៍នេះ ដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិនិងប្រទេស​​​មហាអំណាចមួយ​ចំនួន ធានា​ធ្វើយ៉ាងណាកុំ​ឲ្យកម្ពុជាមានសង្រ្គាមក្រោយការបោះឆ្នោតឆ្នាំ​២០១​៨​​។ កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងច្បាស់១០០ភាគរយថាប្រទេសកម្ពុជានឹងមានសង្រ្គាម នៅពេលគណបក្សប្រឆាំងឡើងកាន់អំណាច ជំនួសគណបក្សប្រជាជនកម្ពុជា។ ក្នុ​ងបទសម្ភាសន៍ពីសហរដ្ឋអាមេរិក លោក ទូច វិបុល ដែលជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃ​អ​ង្គារនេះ​ថាប្រជាពលរដ្ឋខ្មែរ​អាមេរិកកាំង​ប្រមាណ​៥០០នាក់​ គ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃ​ទី២៦ ខែកញ្ញា នៅពេលអង្គការ​សហប្រជាជាតិ​បើ​កសម័យ​ប្រជុំ​ទី៧០នៅទីក្រុង​ញូវយ៉កនិង​នៅពេល​លោក ហ៊ុន សែន មាន​វត្ត​មាន​នៅ​សហរដ្ឋអាមេរិក។​ លោក ទូច វិបុល មានប្រសាសន៍ថា​អ្នក​ចូល​រួម​តវ៉ា​នឹង​ស្នើសុំអង្គការសហប្រជាជាតិជួយជំរុញទៅព្រះរាជ​អាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យបើកការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋកម្មនានាដែលចោទប្រកាន់ដោយ​មេធាវីអន្តរជាតិ លោក Richard Roger លើអាជ្ញាធរកម្ពុជា​ចំពោះ​ការ​រំលោភសិទ្ធិមនុស្ស។​ លោកបន្ត​ថាប្រជាពលរដ្ឋក៏​ស្នើឲ្យអង្គការសហប្រជាជាតិពិនិត្យឡើងវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា​ តាមរយៈកិច្ចព្រមព្រៀង​​ទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១ និង​ស្នើផងដែរ​ឲ្យបន្តឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិនៅ​កម្ពុជាក្នុង​ឆ្នាំ២០១៨។

  • គ.ជ.ប ចាប់​ផ្តើម​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

    រាជធានី​ភ្នំពេញ ៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​ថា គ​.​ជ​.​ប បាន​ចាប់ផ្តើម​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​នៅ​ទូ​ទាំង​ប្រទេស​ឡើង​វិញ​ទាំងអស់ ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បែប​ទំនើប​ ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រកបដោយ​សុក្រឹតភាព ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ​.​ជ​.​ប បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០១៥ ថា ការ​ស្រង់​ស្ថិតិ​នេះ អនុវត្ត​តែ​ប្រមាណ​កន្លះ​ខែ (១៥​ថ្ងៃ​)​ប៉ុ​ណ្ណោះ ដើម្បី​ព​ន្លឿ​ន​កិច្ចការ​បោះ​ឆ្នោត​ឱ្យ​បាន​ឆាប់រហ័ស​។ មន្ត្រី​គ​.​ជ​.​ប បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ស្ថិតិ​នេះ​ធ្វើ​ឡើង​ទាំងស្រុង​តែ​ម្តង បើ​ទោះបី​ពលរដ្ឋ​ធ្លាប់​មានឈ្មោះ​បោះ​ឆ្នោត​ហើយ​ក៏​ដោយ​​ក្តី ។ ចំណែក​បញ្ជី​ចាស់​នឹង​យក​មក​ប្រើប្រាស់​ជា​ឯកសារយោង​ក្នុង​កិច្ច​ផ្ទៀងផ្ទាត់​មួយ​ចំនួន រួច​ធ្វើ​ជា​បញ្ជី​ឈ្មោះ​ថ្មី​ឡើង​វិញ​តែ​ម្តង ។

  • ​អង្គការ​មួយ​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​កំណែទម្រង់​ដីធ្លី​

    អង្គការ​មួយ​ដែល​ធ្វើការ​ផ្តោតលើ​បរិ​សា្ថន និង​ដីធ្លី ជំរុញ​រដ្ឋាភិបាលពង្រឹង​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​កំណែ​ទង្រ់​ដីធ្លី ដើម្បី​ធានា​សិទ្ធិ​រស់រាន​មានជីវិត សហគមន៍​ក្រីក្រ ខណៈ​ខ្លួន​រក​ឃើញ​ថា ពលរដ្ឋ​ក្រីក្រ​មួយចំនួន​នៅតែ​បន្ត​យំ​ស្រែក ពី​ការរំលោភ​យក​ដី​។ ការជំរុញ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍ ពី​ជម្លោះដីធ្លី​ដែល​បានធ្វើឡើងក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ​។​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​(NGO Forum) លោក តឹក វណ្ណ​រ៉ា អះអាងថា ជម្លោះ​ដីធ្លី​គិតពី​ឆ្នាំ​២០១៤ រហូត​៨​ខែ​ឆ្នាំ​២០១៥​នេះ នៅសល់​៣១៥​ករណី​ទៀត ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​នៅឡើយ​។​ លោក​ថា ក្នុងនោះ​មាន​សហគមន៍​ក្រីក្រមួយចំនួន​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ពី​សំណាក់​ក្រុមហ៊ុន​ខិលខូច​មួយចំនួន និង​សហគមន៍​ជនជាតិដើម​ខ្លះទៀត​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​រួចហើយ មិនទាន់​បាន​ផ្តល់​សំណង​សមរម្យ​។ លោកថា៖ "...បង្កើន​តម្លាភា​ពក្នុង​ចំណាត់​ការ​តុលាការ​ទាក់​ទិន​នឹង​វិវាទ​ដី​ធ្លី។ ទី៣ កំណត់​អាទិភាពដើម្បី​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព​នូ​វករណី​ពហុភាគី​ ជាពិសេស​ករណីទាំងឡាយ ដែលបាន​កើតឡើងជាយូរ​មក​ហើយ។ ទី​៤ តម្លាភាព​ក្នុង​ការ​ធ្វើ​ផែន​ទី កំណត់​ប្រភេទ និង​ចំណាត់​ថ្នាក់​ដី​រដ្ឋ ដើម្បី​កាត់​បន្ថយ​វិវាទរវាង​គម្រោង​វិនិយោគ​ និង​សហគមន៍​មូល​ដ្ឋាន​"។

  • អង្គការ NGO FORUM រៀបចំ​រៀប​ចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វិវាទ​ដីធ្លី​ឆ្នាំ​២០១៤

    ភ្នំពេញ ៖ មកដល់​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ នេះ អង្គការ NGO Forum បាន​នឹង​កំពុង​ដំណើរការ រៀបចំ​រៀប​ចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​វិវាទ​ដីធ្លី​ឆ្នាំ​២០១៤ ដែល​ពិធី​នេះ​រៀបចំ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២។ តាម​របាយការណ៍​បង្ហាញ​ដោយ​លោក តឹក វណ្ណា​រ៉ា បាន​លើក​ឡើង​ថា ឆ្នាំ​២០១៤ មាន​៣៥២ ករណី ហើយ​របាយការណ៍​នេះ ដែល​រាប់​ថា មាន​ករណី​ជម្លោះ ទាល់តែ​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ​ចាប់ពី​៥ គ្រួសារ​ឡើង​ទៅ ទើប​រាប់បញ្ចូល​ក្នុង​របាយ​នេះ ហើយ​តាម​របាយការណ៍​នេះ ចំនួន​វិវាទ ទាប​ជាង​ឆ្នាំ​កន្លងទៅ ហើយ​នៅ​ភ្នំពេញ នៅតែ​ជា​កន្លែង​ដែល​ខ្ពស់៕

  • ព្រឹកស្អែក​ លោក កឹម សុខា​ ជួបអ្នករាយ​ការណ៍ពិសេស អ.ស.ប ​​នៅរដ្ឋសភា

    រាជធានីភ្នំពេញ ៖ ​អនុប្រធានទី១រដ្ឋសភា ​លោក កឹម សុខា ​នឹងអនុញ្ញាតឲ្យអ្នករាយ​ការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​​ (អ.ស.ប) ​​ទទួល​បន្ទុកសិទ្ឋិ​មនុស្ស​ប្រចំាកម្ពុជា​លោកស្រី​ Rhona K.M Smith​ ​ចូលជួបសម្តែងការ​គួរសម ​និងធ្វើសវនាការ ​នៅម៉ោង៩ព្រឹកថ្ងៃទី២៣​ កញ្ញា ២០១៥​ នៅវិមានរដ្ឋសភា។

  • គ​.​ជ​.​ប ស្នើ​ក្រសួង​មហាផ្ទៃ​រក​ដំណោះស្រាយ​ដើម្បី​ព្រះសង្ឃ​អាច​បោះឆ្នោត​បាន​​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ព្រះសង្ឃអាច​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ទូទៅ ដោយ​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​ពី​ការ​កំណត់​យក​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ទៅ​បោះឆ្នោត ធ្វើឲ្យ​ព្រះសង្ឃ​ដែល​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ពុំ​អាច​បោះឆ្នោត​បាន​។​ ​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់​វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​បាន​កំណត់​យក​តែ​អត្តសញ្ញាណប័ណ្ណ​តែមួយគត់​ជា​ឯកសារ​សម្គាល់​ខ្លួន​សម្រាប់​បោះឆ្នោត ចំណែក​ឆាយា​ដែល​ព្រះសង្ឃ​ប្រើប្រាស់​សម្រាប់​ជា​ប័ណ្ណ​សម្គាល់​សង្ឃ​ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ​។ លោក​ថា ចំណុច​នេះ​ធ្វើឲ្យមាន​បញ្ហាដ​ល់​ព្រះសង្ឃ​ក្នុង​ការចុះឈ្មោះ និង​ទៅ​បោះឆ្នោត ដោយសារ​អនុក្រិត្យ​មួយ​របស់​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះទេ​។ លោក​បន្តថា គ​.​ជ​.​ប បាន​ព្រមព្រៀង​គ្នា​សម្រេច​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​

  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​​​និងកម្មករ​​រោងចក្រ​​​​២ខេត្ត​លើក​គ្នាយក​ញត្តិ​​​ដាក់​ជូន​រដ្ឋ​សភា

    រាជ​ធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន១៧​នាក់ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៦៦១​គ្រួសារ​ មក​ពី​ខេត្តស្វាយរៀង និងក្រុម​កម្មករ-កម្មការិនីរោងចក្រប្លូ​ម​ហ្វៀ​ល​(​ខេ​ម​បូ​ឌា​)​នី​ត​ធើ ចំនួន​ជាង៤០​នាក់ មក​ពី​ខេត្តកំពង់ឆ្នាំង បាន​លើកគ្នា​យក​ញត្តិ​ម​ដាក់​ការ​ជូន​រដ្ឋ​សភាជាតិ ដើម្បី​សុំ​ជួយ​ធ្វើ​អន្តរាគមន៍​ និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ដល់​ពួក​គាត់​ជា​បន្តបន្ទាប់​។ ​ការ​ដាក់​ញត្តិ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៥៥នាទី​ល្ងាច ថ្ងៃ​ទី​២១ កញ្ញា ​២០១៥ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ជា​តំណាង​ឱ្យប្រជាពលរដ្ឋ​ចំនួន៦៦១គ្រួសារ​រស់នៅ​ក្នុងភូមិ​ចំនួន៥ ​គឺ​ភូមិ​អំពិល ភូមិ​ស្រែ​ឬ​ស្សី ភូមិ​ត្បែង ភូមិ​រមាស​ហែក​ និង​ភូមិ​ត្រពាំង​ពពេល ក្នុង​ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ត្រូវ​អាជ្ញាធរ​​បណ្តេញចេញ​ដើម្បី​យក​ដី​ចំនួន៦៨៥​ហិ​កតា​លក់​ទៅឱ្យ​ក្រុមហ៊ុន អិន​ខេ​វេន​ឈ័​រ ធ្វើ​ជា​កម្ម​សិទ្ធិ​នោះ​ ​ពួក​គាត់​ក៏​ធ្លាប់​បាន​ធ្វើការ​តវ៉ា​ទាមទារ​ទៅ​​​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក​ និង​ខេត្ត ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ តែ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​ជូន​ដល់​ពួក​គាត់​ជា​ជន​រង​គ្រោះ​ឡើយ​។​

  • មន្ត្រី​៖អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិបេ្ត​ជ្ញា​មិនឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភា​ព​កម្ពុជា​​

    មន្ត្រី​កម្ពុជាអះអាងថាអ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្តេជ្ញា​ខិតខំ​ពង្រឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរឡើង ដោយ​ចៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា​។​ ​ជំនួយការ​របស់​នាយ​ក​រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​រវាងលោក ហ៊ុន សែន និងអ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី Rhona Smith នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះថា លោកស្រី Rhona នឹងរាយការណ៍​ពីសា្ថ​នភាព​សិទ្ធិ​មនុស្ស​ទៅ​តា​ម​ព្រឹត្តិការណ៍​ជាក់ស្តែង​។ ​លោក អ៊ាង សុផល្លែត បន្តថា លោកស្រី Rhona បេ្ត​ជ្ញា​ថា នឹង​ខិតខំ​ធ្វើការ​ជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូលភស្តុតាង មុននឹង​ធ្វើ​សេចក្តី​សន្និដា្ឋន ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​អង្គការសហប្រជាជាតិ​។

  • លោក​​គង់ គាំ​​ស្នើ​​អ្នក​រាយការណ៍​​ពិសេស​​អង្គ​ការ​​សហ​ប្រជាជាតិ​​ជួយ​​លោក​ហុង សុខ​ហួរ​​

    លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា ជា​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត​របស់​ព្រឹទ្ធសភា បាន​ផ្ញើលិខិត​១​ច្បាប់​ជូន​អ្នក​រាយ​កា​រណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី រូ​ណា ស្មី​ត ដើម្បី​ជួយ​រក​ដំណោះស្រាយ​ដោះលែង​លោក ហុង សុខ​ហួរ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​។ ​ការ​ផ្ញើ​លិខិត​ជូន​លោកស្រី រូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា របស់លោក គង់ គាំ​ពេលនេះ បាន​ធ្វើឡើង​ស្របពេល​ដែល អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស កំពុង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​។​

  • ពលរដ្ឋខ្មែរ​នៅអាមេរិក​ប្រកាស​ធ្វើបាតុកម្ម ពេល​លោក ហ៊ុន សែន ទៅប្រជុំនៅអង្គការ​សហប្រជាជាតិ​​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន នឹង​ធ្វើ​ដំណើរ​ទៅទីក្រុងញូវយ៉ក​​នៃ​សហរដ្ឋអាមេរិក​នៅសប្តាហ៍នេះ ដើម្បី​ចូល​​រួម​​កិច្ច​ប្រ​ជុំ​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ ដែលនេះ​ជា​ទស្សនកិច្ចដំបូង​ក្នុង​​រយៈ​ពេល​១០ឆ្នាំ​មក​ហើយ ដែល​​​លោកមិ​ន​​បានទៅ​ចូល​រួម​ប្រជុំ។​ ​ សេចក្តីជូនព័ត៌មាន​របស់ក្រសួងការបរទេសកម្ពុជា​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ​ឲ្យ​ដឹង​ថា​ការចូលរួមនេះតប​តាម​ការ​អញ្ជើញ​​របស់អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ លោក បាន គីមូន។ ក្នុង​ដំណើរទស្សនកិច្ច​នោះ លោក​ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថានៅថ្ងៃទី​២៦ខែកញ្ញា ​ក្នុង​កិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិ​សម្រាប់អនុម័ត​របៀបរវារៈ​អភិវឌ្ឍន៍ក្រោយ​ឆ្នាំ​២០១៥។ ចំណែក​នៅថ្ងៃ​ទី​២៧ខែកញ្ញា លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំប្រមុខ​ដឹកនាំពិភពលោក​ស្តីពីសមភាពយេនឌ័រនិង​ការ​លើក​កម្ពស់ស្ត្រី​ ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​​​ផងដែរ។​ ​លោក ហ៊ុន សែន ក៏នឹង​ជួប​ជាមួយ​​ប្រជាពលរដ្ឋ​​កម្ពុជារស់នៅទីក្រុង​ញូវយ៉កផងដែរ។ នេះ​បើ​តាម​សេចក្តីជូន​​ព័ត៌មាន​របស់ក្រសួង​ការបរទេសកម្ពុជា​។​​

  • ពលរដ្ឋ​ឡើង​រក​អន្តរាគមន៍​ពី​ស្ថាប័នរដ្ឋ​ករណី​ជម្លោះ​ដី​ព្រៃ​សហគមន៍​​

    ​សហគមន៍​នៅ​ឃុំ​ចំនួន​ពីរ ក្នុង​ខេត្ត​ពោធិ៍សាត់ ដាក់​ពាក្យបណ្តឹង​ជូន​ស្ថាប័ន​រដ្ឋ​ចំនួន​៣ ប្តឹង​មន្ត្រី​មួយចំនួន ដែល​ពួកគាត់​ចោទថា បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ​នៅក្នុង​ពាក្យបណ្តឹង​នោះ សហគមន៍ស្នើ​ស្ថាប័នរដ្ឋ​កំពូលៗ ដក​យក​ដី​ព្រៃ​ពី​បុគ្គល​ឯកជន​ទាំងនោះ​មក​វិញ ដោយសារ​ប្រជាជន​មិន​អាច​រស់​បាន ប្រសិនបើ​គ្មាន​ដីព្រៃ​។​ ​អ្នកស្រី ឡ​ន ស៊ី​វី តំណាង​ប្រជាជន​ចំនួន​២៣០​នាក់ប្រាប់ថា សហគមន៍​នៅ​ឃុំ​ឈើ​តុំ និង​ឃុំ​ស្វាយ​សរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ យក​ញ​តិ្ត​មក​ដាក់​នៅ​ក្រសួង​កសិកម្ម រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយ​ពី​មិន​មាន​ដំណោះស្រាយ​ពី​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ខេត្ត​ពោធិ៍សាត់​។

  • អង្គការ​ជាង​៣០​ទទូច​ជា​ថ្មី​ទៀត​ឲ្យ​បញ្ឈប់​សង់​ទំនប់ ដន សា​ហុង​​

    ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​សម្តែង​ការខកចិត្ត​ចំពោះ ការអនុម័ត​យល់ព្រម​របស់​សភាជាតិ​នៃ​ប្រទេស​ឡាវ ដែល​យល់ព្រម​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង ដែល​ក្រុម​អ្នក​បរិស្ថាន​រកឃើញថា បង្ក​ឲ្យមាន​ផលប៉ះពាល់​លើ​ធនធាន​ជីវចម្រុះ​របស់​កម្ពុជា និង​ប្រទេស​មួយចំនួន​ទៀត​ដែល​នៅ​ក្រោម​ដង​ទន្លងមេគង្គ​។​ សេចក្តីថ្លែងការណ៍​របស់​អង្គការជាង​៣០ នៅថ្ងៃនេះ ពួកគេ​បាន​ទទួច​ឲ្យ “​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់ ដន សា​ហុង​។ មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី មុនពេល​ដែល​បញ្ហា ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​មិនទាន់​បាន​ដោះស្រាយ​។ កុំ​បន្តឱ្យមាន​ការចុះ​កិច្ចសន្យា​ផ្សេងទៀ​ត​លើ​គម្រោង​នេះ ដោយ​រួម​បញ្ចូល​ទាំងកិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់ និង​ការសាងសង់”​។​

  • សម្ភាស​ព្រះសង្ឃ លួន សុវ៉ាត អំពី​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត

    ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ព្រះសង្ឃ​តែង​ចេញ​ព្រះ​ភក្ត្រ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត។ ទស្សនៈ​យល់​ឃើញ​របស់​ព្រះអង្គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​នឹង​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​កែ​អនុក្រឹត្យ​លេខ​៦០ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ។ យោង​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី ប្រសិន​បើ​ព្រះសង្ឃ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ​នោះ ព្រះសង្ឃ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ។

  • សម្តេចតេជោ​ ហ៊ុន សែន​ ​ស្នើឲ្យអ្នករាយការណ៍​​ពិសេសអ​​.ស.ប ​​ជួយពិនិត្យមើល​​ការរើសអើង​​ជាតិសាសន៍នៅកម្ពុជា

    រាជធានីភ្នំពេញ ៖ ​​សម្តេច​​អគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​​បានស្នើឲ្យអ្នករាយការណ៍​​​ពិសេស​អង្គការសហប្រជាជាតិ​​ (​អ​.​ស​.​​ប​) ​​ទទួល​បន្ទុក​​សិ​ទ្ធិ​​​មនុស្ស​ប្រចាំ​កម្ពុជា​ លោកស្រី​ Rhona K.M Smith​ ​ជួយពិនិត្យមើល​ទៅ​លើការរើសអើង​​ជាតិសាសន៍​​នៅក្នុងប្រទេសកម្ពុជា ។ សំណើរបស់សម្តេច​តេជោនាយករដ្ឋមន្រ្តីនាពេលនេះ​​ បានធ្វើឡើងក្នុង​ឱកាស​ដែលសម្តេចបានអនុញ្ញាត​ឲ្យ​លោកស្រី Rhona K.M ​Smith ​ចូលជួបសម្តែង​ការគួរសម​និង​ធ្វើ​សវនាការ ​នៅព្រឹកថ្ងៃទី២១​ កញ្ញា ២០១៥ ​នៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី​ ដែលទើបនឹងបញ្ចប់​នៅប៉ុន្មាននាទីមុននេះ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ទៀតថា​ ​នៅក្នុងជំនួបនោះដែរ លោកស្រីបេ្រសិត​ពិសេសរបស់លោក​អគ្គលេខាធិការអ.ស.ប ​ក៍បានមាន​ប្រសាសន៍​ថា នៅក្នុងអាណត្តិ​បេសកកម្មរបស់លោកស្រី ​លោកស្រីនឹងប្រឹងប្រែង​លើកស្ទួយសិទ្ឋិមនុស្ស​នៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ ​សម្តេចតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា​ យើងធ្វើការរួមគ្នាដើម្បី​ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា​ ហើយថាបញ្ហាសិទ្ឋិ​មនុស្សជា​បញ្ហា​កញ្ចប់ដូចជា ​សិទ្ឋិក្នុងការរស់រានមានជីវិត​ សិទ្ឋិទទួលបានការសិក្សារៀនសូត្រ ​សិទ្ឋិទទួលបានម្ហូបអាហារ ​និងសិទ្ឋិដទៃទៀត ។

  • ប្រជាពលរដ្ឋ​ ​ដែលរង​ផល​ប៉ះ​ពាល់​ចំណី​ផ្លូវ​រថ​ភ្លើង​ក្រុងប៉ោយប៉ែត បាន​បន្ត​បាតុ​កម្ម​ជា​ថ្មី​

    ប៉ោយប៉ែត​៖ ក្រុមប្រជាពលរដ្ឋ​ ​ដែលរង​ផល​ប៉ះ​ពាល់​ចំណី​ផ្លូវ​រថ​ភ្លើង​នៅ​ភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ នៅព្រឺកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ បាននាំគ្នាធ្វើបាតុកម្មជាថ្មីទៀត នៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បី​ទាម​ទារឲ្យ​​​រដ្ឋា​ភិ​បាល​ដោះ​ស្រាយ​គោល​នយោ​បាយ​ដល់​ពួក​គាត់ឲ្យ​បាន​សម​រម្យ​ ដោយ​ពួក​គាត់​ថា ផ្ទះ​របស់​ពួក​គាត់​ប៉ះ​ពាល់​នឹង​ដី​ចំណី​ផ្លូវ​រថ​ភ្លើង​ ប៉ុន្តែ​មិន​ទទួល​បាន​សំណង​។ ក្នុងចំណោមក្រុមអ្នកតវ៉ាតំណាងឲ្យប្រមាណ ៦០គ្រួសារដែល​លើក​គ្នា​តវ៉ា​នេះ​មាន​១០​គ្រួសារ​ បានទទួល​បាន​របប​ដី​ហើយ ប៉ុន្តែពួក​គាត់​អះអាង​ថា របប​ថវិកា​ទទួល​បាន​មិន​សម​រម្យ​ ចំណែក​៥០​គ្រួសារ​ទៀត ​អះអាង​ថា មានផលប៉ះពាល់ តែមិនមានដំណោះស្រាយគោលនយោបាយនៅឡើយ៕

  • ពលរដ្ឋ​ស្រុក​ពញាឮ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ផ្ទេរ​កម្មសិទ្ធិ​ដី​ស្រែ

    ប្រជាពលរដ្ឋ ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​ទំនប់ធំ នៃ​ស្រុក​ពញាឮ ថា​បាន​លួច​ផ្ទេរ​កម្មសិទ្ធិ​ដី​ស្រែ​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ឈ្មួញ។ ពាក់ព័ន្ធ​រឿង​នេះ មេ​ឃុំ​ទំនប់ធំ ទទួល​ស្គាល់​ថា ពិត​ជា​មាន​បញ្ហា​នេះ​មែន ក៏ប៉ុន្តែ​លោក​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​លក់​នោះ។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ស្រែ​ប្រមាណ​ជាង ១០០​ហិកតារ (១០២​ហិកតារ) បាន​ក្លាយ​ជា​ដី​ដែល​មាន​វិវាទ បន្ទាប់​ពី​អាជ្ញាធរ​ភូមិ និង​ឃុំ ព្យាយាម​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ឲ្យ​ទៅ​ឈ្មួញ​រក​ស៊ី​ដី ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ដី​ដែល​មាន​ទំនាស់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ដំណាក់ព្រីង និង​ភូមិ​ត្រពាំងព្រៃភូមិ ក្នុង​ឃុំ​ទំនប់ធំ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា វិវាទ​នេះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ បាន​លួច​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ សំ ឌឹម ជា​ឈ្មួញ​រក​ស៊ី​ដី​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤។

  • Appeal Court denies bail to three Mother Nature activists

    This morning, three activists from NGO Mother Nature were again denied bail after an Appeal Court hearing in Phnom Penh. The three – Try Sovikea, 23; Sun Mala, 23; and Sim Samnang, 28 – were arrested on August 17 amid an ongoing campaign to end alleged illegal sand dredging in Koh Kong. They have been charged under Article 424 of the Penal Code with threatening to cause destruction, defacement or damage and ordering others to do so, and are currently detained in Koh Kong prison.

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo