កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សាលាឧទ្ធរណ៍​បដិសេធសំណើសុំនៅក្រៅ​ឃុំ​របស់​យុវជន​មាតា​ធម្មជាតិ​

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃ​ចន្ទនេះ ​បាន​បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន​​របស់​​​យុវជន៣នាក់​នៃអង្គការមាតា​​ធម្មជាតិ ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៥​ ស្រប​​ពេល​ដែ​លពួកគេ​បើក​​យុទ្ធនាការ​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​​ការបូម​ខ្សាច់នៅខេត្តកោះកុង។ យុវជនទាំងនោះ​មានឈ្មោះ លោក ទ្រី សុវិគា អាយុ២៣ឆ្នាំ លោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ និង​លោក ស៊ិម សំណាង អាយុ២៨ឆ្នាំ។ អ្នក​ទាំងនោះ ត្រូវបាន​ចោទ​ប្រកាន់​តាម​មាត្រា៤២៤នៃ​ក្រម​ព្រហ្មទណ្ឌ ពី​បទល្មើស​គំរាម​​​កំហែងថានឹង​ធ្វើឲ្យ​ខូចខាត​ដោយ​ភ្ជាប់នឹង​បញ្ជា​អ្វីមួយ។ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា​សាលាឧទ្ធរណ៍​បាន​សម្រេច​ថា​មិន​អនុញ្ញាត​ឲ្យ​យុវជន​ទាំងនោះ​នៅក្រៅឃុំ ដោយ​ថា​នេះ​ជា​នីតិវិធីរបស់តុលាការ ខ្លាចយុវជនទាំងបីបង្កើត​បញ្ហា​ម្តងទៀតនិង​ខ្លាច​បង្កភាពចលាចល ពេលនៅក្រៅឃុំ។ លោក​បន្តថា​មេធាវី​នឹង​ដាក់ពាក្យ​ស្នើ​សុំក្រៅឃុំម្តងទៅ​ចៅក្រម​ស៊ើបសួរ​របស់សាលាដំបូងខេត្ត​កោះកុង។

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គ្មានគម្រោងរៀបចំច្បាប់គ្រប់គ្រងអ៊ីនធឺណិត នោះទេ

    រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគម្រោងរៀបចំច្បាប់ គ្រប់គ្រង អ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមនោះទេ។ លោកបន្តទៀតថា បច្ចុប្បន្ននៅក្នុងពិភពលោក មានអ្នកប្រើប្រាស់ Facebook ជាង ១ពាន់លាននាក់ ដោយឡែកនៅកម្ពុជាមានអ្នកប្រើប្រាស់ Facebook ជាង ៥លាននាក់។ ដូច្នេះការប្រើប្រាស់ Facebook បានធ្វើឱ្យយុវជនកម្ពុជាយើងជាច្រើន បានបង្ហាញពីមុខមាត់ និងអត្តសញ្ញាណ ចរិតលក្ខណៈ តាមរយៈការសរសេរ និងបង្ហោះរូបភាព ផ្សេងៗនៅលើទំព័រ Facebook របស់ពួកគេ ដែលអាច បញ្ជាក់បាននូវលក្ខណៈសម្បត្តិ ប្រកប ដោយសីលធម៌ សុជីវធម៌ក្នុងកម្រិតណាខ្លះ។

  • សម្ភាស​ព្រះសង្ឃ លួន សុវ៉ាត អំពី​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត

    ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ព្រះសង្ឃ​តែង​ចេញ​ព្រះ​ភក្ត្រ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​គាំទ្រ​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត។ ទស្សនៈ​យល់​ឃើញ​របស់​ព្រះអង្គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​នឹង​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​កែ​អនុក្រឹត្យ​លេខ​៦០ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះសង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ។ យោង​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី ប្រសិន​បើ​ព្រះសង្ឃ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ​នោះ ព្រះសង្ឃ​មិន​អាច​បោះ​ឆ្នោត​បាន​ទេ។

  • សង្គម​ស៊ីវិល​៖​អ្នក​តវ៉ា​ដីធ្លី​ខេត្តកោះកុង​ផ្អាក​បិទផ្លូវ​ក្រោយ​ពី​មន្ត្រី​ស្និត​នាយករដ្ឋមន្ត្រី​សន្យា​ដោះស្រាយ

    ​មន្ត្រី​សង្គម​ស៊ីវិល អះអាងថា អ្នក​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន​មួយ នៅ​ខេត្ត​កោះកុង បញ្ឈប់​ការតវ៉ា​បិទផ្លូវ បណ្តោះអាសន្ន បន្ទាប់ពី​មាន មន្ត្រី​ស្និត​នឹង​លោក​នាយករដ្ឋមន្ត្រី សន្យា​ចេញមុខ ជួយ​រក​ដំណោះស្រាយ ជម្លោះ​អូសបន្លាយ​ជិត​៥​ឆ្នាំ​មកនេះ​។​ ​កាលពី​​២​ថ្ងៃមុន ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​គី​រី​សាគរ និង​បុ​ទុម​សាគរ ខេត្ត​កោះកុង បាន​តវ៉ា​បិទ​ផ្លូវ​ជិត​ក្រុមហ៊ុន​ចិន ដែល​មាន​ជម្លោះ ឈ្មោះ ញ៉ូញៀ​ន ស្ថិត​ម្តុំ​ពយ​ជប៉ុន ស្រុក​កោះ​ស្តេច​ខេត្ត កោះកុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​នេះ កាត់​ឃ្លា​ល​ដី​ពួក​គេ​ជាង​៣០០​គ្រួសារ​ចេញពី​ក្រុមហ៊ុន​តាមបញ្ជា​របស់​រដ្ឋាភិបាល​។​ មន្ត្រី​សម្របសម្រួល អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត ឲ្យវីអូឌី(​VOD)​ដឹងថា អ្នក​តវ៉ាបានសម្រេច​ផ្អាក​តវ៉ា​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ថា ដោយសា​តំណាង​អ្នកភូមិ​អះអាងថា សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឧកញ៉ា លី យ៉ុង​ផាត់ សន្យាជាមួយ​អ្នកភូមិ​ថា និង​ជួយ​សម្រប​ស្រួល​ករណីនេះ​។

  • តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ពលរដ្ឋ​៣​នាក់​ពាក់ព័ន្ធ​រឿង​ដីធ្លី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

    តុលាការ​ខេត្ត​កំពង់ធំ សម្រេច​ដោះ​លែង​ប្រជាពលរដ្ឋ​បី​នាក់​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ពាក់ព័ន្ធ​រឿង​ដីធ្លី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា។ ការ​ដោះ​លែង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​រីករាយ ដោយ​អះអាង​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឡើយ។ ដីកា​សម្រេច​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ គឺ​លោក អ៊ីវ បូរិន្ទ នៅ​ថ្ងៃ​ទី​២០ កញ្ញា បាន​សម្រេច​ដាក់​ជន​ទាំង​បី​នាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​របស់​តុលាការ។ ក្នុង​ដីកា​បញ្ជាក់​ថា ការ​សម្រេច​នេះ​ព្រោះ​សំណុំ​រឿង​មួយ​នេះ​នៅ​មិន​ទាន់​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ ទើប​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ដែល​ត្រូវ​ចោទ​ទាំង​នោះ។ យ៉ាង​ណា ក្នុង​ដីកា​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ធានា​បាន​ថា ជន​ត្រូវ​ចោទ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​តុលាការ និង​ជៀសវាង​ដល់​ការ​រាំង​ស្ទះ​នៃ​នីតិវិធី​ស៊ើបសួរ ទើប​ខាង​ចៅក្រម​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ទាំង​នោះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ម្យ៉ាង គឺ​ឲ្យ​ស្រប​តាម​មាត្រា​២២៣ មាត្រា​២២៦ និង​មាត្រា​២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

  • និស្សិត​មួយក្រុម​ជំរុញ​រដ្ឋាភិបាល​ឲ្យ​លើកទឹកចិត្ត​យុវជន​លើ​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​​

    និស្សិត​មួយក្រុម អំពាវ​ឲ្យ​រដ្ឋាភិបាល បើកទូលាយ​ពី​សេរីភាពបញ្ចេញមតិតាម​ប្រ​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ដើម្បី​ជំរុញ​ឲ្យ​យុវជន​គ្រប់រូប បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការអភិវឌ្ឍ​ជាតិ ខណៈ​មាន​យុវជន​មា្ន​ក់​ត្រូវបាប់​ខ្លួន​ដោយសារ តែ​រិះគន់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម ។​ ​ការជំរុញ​នេះ ធ្វើឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ ក្នុង​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២០​ខែ​កញ្ញា ​ឆ្នាំ​២០១៥​នេះ​ ដែល​មានតំណាង​យុវជន​ប្រមាណ​៣០​នាក់ ចូលរួមនិង​តំណាង​គណបក្ស​បក្ស​កាន់​អំណាច និង​បក្សប្រឆាំង​ចូលរួម​។​ ​ក្នុង​កិច្ចសន្ទនា​នោះ កញ្ញា កុល សិលា លើកឡើងថា យុវជន​បច្ចុប្បន្នកំពុង​មាន​ទឹកចិត្ត ចូលរួម​ក្នុង​សកម្មភាព​សង្គម តាម​ទម្រង់​ចុះជួយ​សហគមន៍ និង​ការបញ្ចេញមតិ​ពី​បញ្ហា​សង្គម ទៅតាម​ការយល់ដឹងរ​បស់​គេ​រៀងៗ​ខ្លួន​។ ​កញ្ញា​ថា ផ្ទុយទៅវិញ​សកម្មភាព​របស់​យុវជន​នេះ មិន​ត្រូវបាន​លើកទឹកចិត្ត​ទេ តែ​រដ្ឋាភិបាល​ថែមទាំង​បាន​ចាប់ចង​យុវជន ដែល​ហ៊ាន​បញ្ចេញមតិ​យោបល់​រឿង​បញ្ហា​សង្គម​ទៀតផង។ ​និស្សិត​រូបនោះ​បាន​លើក​បញ្ជាក់​ថា ដូចជា​យុវជន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននា​ពេល​ថ្មីៗ​នេះ​ បន្ទាប់ពី​បាន​និយាយ​ពី​បដិវត្តន៍​ពណ៌​។​

  • ​បទ​យកការណ៍​៖ បទពិសោធន៍​ជោគជ័យ​របស់​សកម្មជន​ដីធ្លី​ដែល​ប្រឆាំង​នឹង​ការបណ្តេញចេញ​​

    សកម្មជន​ដីធ្លី​មកពី​បណ្តា​ខេត្ត​មួយចំនួន បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ និង​ការ​ប្រឈម​នានា ដែល​នៅ​បន្ត​កើតមានលើ​ការតស៊ូ​មតិ​ប្រឆាំង​នឹង​ការបណ្តេញចេញ​។​ ​ការជួបជុំ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​នេះ ធ្វើឡើង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥​។​ ​អ្នក​សម្រប​ស្រួល​កម្មវិធី​បញ្ជាក់​ថា សហគមន៍​ដែល​បាន​ចូលរួម មាន​១៥​សហគមន៍ មកពី​ខេត្ត​ចំនួន​១០ រួមមាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង រតនគិរី និង​ខេត្ត​មួយចំនួនទៀត​។​ ​មន្ត្រី​ដដែល​ឲ្យដឹង​ដែ​ថា សហគមន៍​ទាំងនោះ យ៉ាង​តិច​មាន​៣​សហគមន៍ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ជម្លោះ​របស់​ក្រុមហ៊ុន ព្រម​ផ្តល់​សំណង​ពី​ផលប៉ះពាល់ ឲ្យទៅ​អ្នក​ភូមិ​តាម​ការស្ម័គ​ចិត្តគ្មាន​ការបណ្តេញចេញ​។​ ​បើ​តាម​បទ​បង្ហាញ សមាគមន៍​៣​ដែល​ទទួលបាន​ជោគជ័យ​ពី​ការតស៊ូ​មតិ​នោះ មាន​សហគម​ន៍​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ សហគមន៍​នៅ​ខេត្ត​រតនគិ​រី និង​សហគមន៍​មួយទៀត​នៅ​ខេត្ត​កោះកុង​។ សហគមន៍​នៅ​ខេត្ត​កោះកុង​នេះ ត្រូវ​តំណាង​អ្នក​តវ៉ា​អះអាងថា មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​របស់លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

  • ​អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន បិទ​ផ្លូវ​នៅ​ខេត្ត​កោះកុង​​

    ប្រជាជន​ជាង​២០០​នាក់ នៅ​ខេត្ត​កោះកុង បិទផ្លូវ​រារាំង​មិនឲ្យ​រថយន្ត​ក្រុមហ៊ុន​ជិះ​ឆ្លងកាត់ ដើម្បី​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហាដីធ្លី ដែល​ពួកគាត់​អះអាងថា ត្រូវ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ឈ្មោះ​ Union Development រំលោភ​យក​។​ លោក ហ៊ាន សុផាត ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​ការបិទផ្លូវ ប្រាប់ ​VOD​ ថា ពួកគេ​បាន​នាំគ្នា​ចុះ​បិទផ្លូវ​ចូល​ទៅ​ទីស្នាក់ការ​ក្រុមហ៊ុន តាំងពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ ជូន​ប្រជាជន​ចំនួន​៣១៨​គ្រួសារ ដែល​មិន​ទាន់​ទទួលយក​សំណង និង​មិន​ព្រម​ចាកចេញ​លើដី​មាន​ជម្លោះ​នោះ។ ​បុរស​រូប​នេះបន្ថែមថា ខាង​អាជ្ញាធរ​បាន​មកជួប​អ្នក​តវ៉ា ក៏ប៉ុន្តែមិនមែន​មករក​ដំណោះស្រាយ ដោយអាជ្ញាធរ​គ្រាន់តែ​បានស្នើ​ប្រជាពលរដ្ឋបើកផ្លូវ​វិញ ដោយ​ថាការតវ៉ា​នេះ​មិន​បាន​សុំច្បាប់​ត្រឹមត្រូវ​។​

  • ឧទ្ធរណ៍​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ករណី​លោក ហុង សុខ​ហួរ នៅ​រសៀល​នេះ​​

    សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​ករណី​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខ​ហួរ ខណៈ​ចៅក្រម​ស៊ើបសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ចប់​ការ​ស៊ើបសួរ​លើ​ករណី​នេះ រង់ចាំ​សវនាការ​ជំនុំជម្រះ​។​ ​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ដោយ​លោក​ត្រូវ​ចោទ​៣​បទ​ចោទ​គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​និង​ញុះញង់​ឲ្យមាន​អសន្តិសុខ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់លោក​ស្ដី​ពី​សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​

  • អាជ្ញាធរ ចង់​ឲ្យ​មាន​ការ​រួម​គ្នា​ជាមួយ​ស្ថាប័ន​៣​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ

    ភ្នំពេញ ៖ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ​ចង់​ឲ្យ​ស្ថាប័ន​រដ្ឋបាល គណៈកម្មាធិការ​សុរិយោដី​ និង​ស្ថាប័ន​តុលាការ​រួមគ្នា​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​បញ្ហា​ដី​ធ្លី​នៅតែ​ជា​បញ្ហា​ក្តៅ​មួយ​ដែល​យើង​ត្រូវតែ​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។​ ការ​លើក​ឡើង​របស់​លោក ​ប៉ា សុជាតិ​វង្ស ​ដែល​ចង់​ឲ្យ​មានការ​រួមគ្នា​ជាមួយ​ស្ថាប័ន​៣​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​យុទ្ធនាការ​ដីធ្លី ដែល​មាន​ការចូលរួម​ពី​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ មន្ទីរ​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ផង​ដែរ។​

  • មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​របស់​គណៈ​មេធាវី​អន្តរជាតិ

    របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បង្ហាញ​ថា វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ គឺ​ជា​ឫសគល់ និង​ជា​បញ្ហា​ប្រឈម​ចំពោះ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ គណៈ​មេធាវី​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បន្ទាន់​លើ​ការ​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម។ របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ បាន​គូស​បញ្ជាក់​វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ ចំណែក​ឯ​ផ្នែក​នយោបាយ​ក៏​មាន​ការ​ដាក់​សម្ពាធ​ពី​សំណាក់​អ្នក​មាន​អំណាច បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ របាយការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុត្តិធម៌ ទល់​នឹង​អំពើ​ពុក​រលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ​ភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

  • សង្គម​ស៊ីវិល​ស្នើ​អ្នកស្រី រ៉ូណា ស្មីត យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល

    មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាង​២០ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។ ជំនួប​រវាង អ្នកស្រី រ៉ូណា ស្មីត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកស្រី បាន​ជាន់​លើ​ទឹក​ដី​កម្ពុជា ក្នុង​នាម​អ្នកស្រី​ជា​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។ ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ជំនួប​នោះ​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​កង្វល់​នានា​ដែល​សង្គម​ស៊ីវិល​មាន ក្នុង​នោះ​រួម​មាន បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទាំង​មូល។ តុលាការ​ដែល​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នៅ​មិន​ទាន់​មាន​ឯករាជ​ភាព​ពេញលេញ​ដាច់​ចេញ​ពី​អង្គ​នីតិប្រតិបត្តិ​នៅ​ឡើយ។

  • លោក​​​អំ សំអាត​៖ ​សិទ្ធិ​បញ្ចេញ​មតិ​តាម​អ៊ីន​​ធើ​ណែ​ត​​​កំពុង​រឹតបន្តឹង​​​ពី​​រដ្ឋាភិបាល​​​បណ្តើរៗ​​​​​​​

    ​ការប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​លើ​បណ្តាញ​សង្គម កំពុង​ត្រូវបាន​រឹតបន្តឹង​ពី​រដ្ឋាភិបាល​ជា​បណ្តើរៗ ក្រោយ​ពី​រដ្ឋាភិបាល​បាន​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​ការចែករំលែក និង​ទទួល​ព័ត៌មាន​ពិត ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដូចជា​ទូរទស្សន៍ វិទ្យុ ភាគច្រើន​ស្ថិតក្រោម​ការ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ ហើយ​ការបញ្ចេញ​មតិ​របស់​ប្រជា​ពល​ដ្ឋ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ បាន​តិចតួច​បំផុត​។ នេះ​ជា​ការលើកឡើង​ពី​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​។ លោក​អំ សំអាត បន្តថា ការកើន​ឡើង​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ប្រើប្រាស់ បណ្តាញ​សង្គម​អ៊ី​ន​ធើ​ណែ​ត​នេះហើយ ទើប​ធ្វើឲ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍ និង​កំពុងតែ​រឹតបន្តឹង​។ លោក​អំ សំអាត ជឿជាក់ថា ឆាប់ៗ​នេះ រដ្ឋាភិបាល​នឹង​បញ្ចេញ​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ឧក្រិដ្ឋកម្ម ប្រឆាំង​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​គ្រប់គ្រង​លើ​ការបញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត​នេះ​។

  • ម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ​ពលរដ្ឋជិត១០០នាក់​មកពីតំបន់ដីទំនាស់​បឹងបា្រំកំពុង​តវ៉ានៅមុខ​សាលាខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖​ ប្រជាពលរដ្ឋជិត១០នាក់​ដែលមានទំនាស់ដីធ្លីនៅតំបន់បឹងប្រំា ​ស្ថិតក្នុងឃុំបឹងបា្រំ ​ស្រុកបវេល ​បានហែក្បួនមកតវ៉ា​ឆ្ពោះមកមុខ​សាលាខេត្ត​បាត់ដំបង​ក្នុង​​ចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រ ​ប្រយោជន៍​ដើម្បីឲ្យអាជ្ញាធរ​ខេត្តជួយពន្លឿន​ដោះស្រាយបញ្ហាទំនាស់​ដីធ្លីដ៍រំុំារ៉ៃជាយូរមកហើយ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹង​នៅប៉ុនា្មននាទីមុននេះថា ​នៅម៉ោង១១និង៤០នាទីថ្ងៃត្រង់នេះ ​ក្រុមអ្នកភូមិបាន​មកដល់មុខសាលាខេត្តហើយ និងបាននំាគ្នាលើក​បដានិងញ្ញត្តិតវ៉ា ​ប៉ុន្តែមិនទាន់មានមន្រ្តី​សាលាខេត្តចេញ​មកទទួលនិងជួបពិភាក្សានៅឡើយទេ ។ សេចក្តីរាយការណ៍បានបន្តថា ​ការមកតវ៉ានៅ​សាលាខេត្តនាពេលនេះ ​គឺបានធ្វើឡើងបន្ទាប់ពី​អាជ្ញាធរខេត្តនិងតំណាងស្រ្តធ្លាប់​បានសន្យាជួយដោះស្រាយ​ ប៉ុន្តែរយៈពេល​ជាងមួយឆ្នាំមកហើយ​ នៅតែពុំទាន់មានលទ្ឋផល ។

  • លោកស ខេង យល់ព្រមជួបជជែកអំពីរឿងបោះឆ្នោត ជាមួយលោកសម​ រង្ស៊ី នៅសប្តាហ៍ក្រោយ

    រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា លោកបានយល់ព្រមជួបពិភាក្សា ពីការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតជាមួយ លោក សម​ រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅសប្តាហ៍ក្រោយនេះ។ លោក ស ខេង បានថ្លែងក្រោយបព្ចាប់ពិធីបុណ្យគម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះថា «ខ្ញុំទទួលបានសំបុត្រ របស់ សម រង្ស៊ី ហើយខ្ញុំក៏បានស្រុះស្រួល ក្នុងចំណោមថ្នាក់ដឹកនាំគណបក្ស ខ្ញុំនឹងជួបគាត់ ក្រោយពេលបុណ្យសពនេះ ប្រហែលជាសប្តាហ៍ក្រោយ»។

  • វិទ្យាស្ថានខាង​គណៈ​មេធាវី​អន្តរជាតិ​ស្នើរដ្ឋាភិបាល​បញ្ឈប់​ការ​ដាក់សម្ពាធ​លើ​ប្រព័ន្ធតុលាការ​ ​​

    វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ​(IBAHRI)ដែលធ្វើ​ការ​លើក​តម្កើង​ ​ការពារ​សិទ្ធិមនុស្ស​និង​ឯក​​រាជ្យ​ភាព​តុលាការ បាន​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បញ្ឈប់​ការ​ដាក់សម្ពាធ​ទៅតុលាការ​និង​ស្នើ​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិបញ្ឈប់​ការ​ចរចាជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​លើ​ការ​ដោះលែង​សកម្មជន។ វិទ្យាស្ថាន​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេសបានចេញផ្សាយ​​របាយការណ៍មួយ​ក្នុង​ខែកញ្ញានេះ​​ស្តីពីយុត្តិធម៌​និង​អំពើ​ពុក​រលួយ​ ដោយ​ផ្តោតទៅ​លើ​បញ្ហា​ប្រឈម​ចំពោះ​ឯក​រាជ្យ​ភាពនៃ​ប្រព័ន្ធ​តុលា​ការ​នៅកម្ពុជា។ របាយការណ៍​១៥​ទំព័រ​បាន​ដាក់​ជា​អនុសាសន៍​ទៅ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ សង្គមស៊ីវិល​និង​គណបក្ស​សង្រ្គោះជាតិ​ដែល​មាន​អាសនៈក្នុង​សភា។ បើ​តាម​របាយការណ៍ វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈ​​មេធាវី​អន្តរជាតិបាន​ផ្តល់អនុសាសន៍​ទៅរដ្ឋាភិបាលកម្ពុជា​និង​ក្រសួងយុត្តិធម៌ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ដាក់សម្ពាធ​នយោបាយ​លើ​ប្រព័ន្ធ​តុលាការ​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​​​ប្តេជ្ញាធានា​និង​ការ​ពារ​ការ​បែង​ចែក​អំណាច​នៅកម្ពុជា​និង​គោរព​ឯក​រាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​និង​គណៈ​មេធាវី​។​

  • As UN Envoy Arrives, Rights Defenders Question Sway

    As Rhona Smith, the U.N.’s new special rapporteur on human rights in Cambodia, began her first official visit to the country Wednesday, leading human rights activists were at odds over how much her position could influence the situation on the ground.

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ចេញ​គោលការណ៍​៩ចំណុច​ស្តីពី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

    ភ្នំពេញ—ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​សារគមនាគម​ដ៏​មាន​ឥទ្ធិពល​នេះ។ ការ​អំពាវនា​វជា​បន្ទាន់​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​រឹតត្បិត និង​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​យ៉ាង​ហោច​ណាស់​មាន​យុវ​ជន​ពីរ​រូប និង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បង្ហោះ​ឯកសារ ​រូបភាព និង​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​គោលការណ៍​អ៊ីន​ធឺណិត​ដែល​មាន​៩ចំណុច​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃច័ន្ទ ​បាន​ស្នើ​ឲ្យ​មាន​ ការ​ការពារ​សិទ្ធិ​មនុស្ស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ប្រមូល​ផ្តុំ សេរីភាព​ក្នុង​ប្រើប្រាស់ និង​ទទួល​ព័ត៌មាន សិទ្ធិ​ឯកជន​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​គោរ​ព​សិទ្ធិ​អ្នក​ដទៃ​លើ​លំហរ​បច្ចេក​វិទ្យា​ ​សម្រាប់​អ្នកប្រើប្រាស់​ប្រ​ព័ន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • ការ​ហាម​ឃាត់​មិន​ឱ្យ​អង្គការ​យូនីសេហ្វ​ប៉ះពាល់​ច្បាប់​ NGO ​រង​ការ​រិះគន់

    ភ្នំពេញ—មេដឹក​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្តល់​ដំបូន្មាន​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ហោ ណាំហុង​ ដែល​បាន​ដាស់​តឿន​តំណាង​អង្គការ​យូនីសេហ្វ ​(UNICEF) ថ្មី​ប្រចាំ​នៅ​កម្ពុជា​ មិន​ឲ្យ​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ពួកគេ​ថ្លែង​ថា ដំបូន្មាន​របស់​លោក ហោ ណាំហុង​ ជា​ចេតនា​មិន​ផ្តល់​បរិយាកាស​សេរី សម្រាប់​លោក​ស្រី ឌេបូរ៉ា​ ខូមីនី​ (Debora Comini) ក្នុង​ការ​បំពេញ​ការងារ​មនុស្សធម៌​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​ការងារ​ជំនួស​ឲ្យ​លោក​ស្រី​ រ៉ានណា​ ផ្លៅវឺ(Rana Flowers) ដែល​ជា​អតីត​តំណាង​របស់​អង្គការ​យូនីសេហ្វ។​

  • លោក ស ខេង ថា​មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ៤នាក់​ទៀត ចង់​មក​រស់នៅ​កម្ពុជា

    ពី​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ​ធានា​សុវត្ថិភាព និង​សន្ដិសុខ​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅ​ព្រឹក​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ ចំនួន៤ទៀត ស្ម័គ្រចិត្ត​មក​ប្រទេស​កម្ពុជា។ បើតាម​លោក ស ខេង ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ និង​សម្ភាសន៍​ព័ត៌មាន ជនភៀសខ្លួន ដែល​គ្រោង​ចង់​មក​តាំងទី​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នេះ។ថ្លែង​ចំពោះមុខ​អ្នកកាសែត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា៖«ខ្ញុំ​បាន​លឺដំណឹង​ថា មាន​ជនភៀសខ្លួន៤នាក់​ចង់​មក​កម្ពុជា។ យើង​នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​សម្ភាសន៍​នៅក្នុង​អំឡុង​ចុងខែកញ្ញា ឬដើម​ខែតុលា ដើម្បី​សួរ​ព័ត៌មាន​ថា ពួកគេ​ជា​ជនភៀសខ្លួន​មែនឬ​មិនមែន? បើ​គេ​ជនភៀសខ្លួន​មែន គឺ​យើង​នឹង​ទទួល​ពួកគេ​យកមក​កម្ពុជា»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo