កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​​ថ្កោលទោស​អាជ្ញាធរខេត្ត​កោះកុង ដែល​ឃាត់ខ្លួន​បុគ្គលិក​អង្គការ​និង​តំណាង​សហគមន៍ជិត​២០នាក់​​

    អង្គការ​សង្គម​ស៊ីវិល​ជិត​៣០ ថ្កោលទោស​អាជ្ញាធរខេត្ត​កោះកុង ដែល​ឃាត់ខ្លួន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ចំនួន​១៧​នាក់ ខណៈ​ពួកគេ​ចុះ​សង្កេតមើល​ប្រជាពលរដ្ឋ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​នេះ ទាមទារ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​នាក់​ឲ្យមាន​សេរីភាព​វិញ​។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ អង្គការ​CHRAC អង្គការ​និ​កហ្វិច អង្គការ​បណ្ដាញ​យុវជន​កម្ពុជា មជ្ឈមណ្ឌល​ពលរដ្ឋ​អភិវឌ្ឍន៍ និង​សន្តិភាព និង​អង្គការ​ផ្សេងទៀត​។​ សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ជិត​៣០ ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ខ្លឹមសារ​ថា ការចាប់ និង​ឃុំខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ និង​ឃាត់ខ្លួន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍ ១៧​នាក់ ជា​ការរំលោភ​សិទ្ធិមនុស្ស​។ សេចក្តីថ្លែងការណ៍​ក៏​បាន​ស្នើសុំ​ឲ្យមាន​ការដោះលែង​មនុស្ស​ទាំង​អស់ រួម​ទាំង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ​។​

  • ក្រុមអ្នកតវ៉ា​ឲ្យ​ដោះលែង​យុវជន​នៅ​ខេត្ត​កោះកុង​ព្រម​រំសាយ​បន្ទាប់ពី​អាជ្ញាធរ​ព្រមាន​​

    ក្រុមអ្នកតវ៉ា​ឲ្យ​តុលាការ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ នៅ​ខេត្ត​កោះកុង​បាន​រំសាយ​ការ​ដង្ហែ​ក្បួន​បណ្តោះអាសន្ន​ក្រោយ​ពី​សាលាក្រុង​ខេមរភូមិន្ទ បាន​ចេញ​បម្រាម​មិន​ឲ្យមាន​ការ​ជួបជុំតវ៉ា ដោយ​ចោទ​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ​។​ ​សាលាក្រុង​ខេមរភូមិន្ទ​បានដាក់​កំហិត​ដល់​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ត​វ៉ា នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ ដោយ​ព្រមាន​ថា​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់។ សកម្មជន​នៃ​ក្រុម​ចលនា​មាតា​ធម្មជាតិ​មួយ​រូប លោក សន ចាន់​ដា​រ៉ា បានឲ្យដឹងថា ក្រោយពី​មាន​បម្រាម​មិនឲ្យ​មាន​ការតវ៉ា​នោះ ក៏​មាន​ក្រុមអ្នកតវ៉ា​មួយ​ក្រុម​ផ្សេង​ទៀត បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ពួកគាត់ ដែល​តវ៉ា​ឲ្យមាន​ការដោះលែង​យុវជនប​រិ​ស្ថានទាំង​៣​នាក់​។ លោក​អះអាង​ថា ក្រុមអ្នកតវ៉ា​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ជួល​មក​ឲ្យ​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​។ លោក​ថា​៖ “​អាជ្ញាធរ​បាន​ជួល​ប្រជាជន​មក​បាតុកម្ម​ប្រឆាំង​នឹង​ពួក​យើង​វិញ ដោយ​លើក​ហេតុផល​ថា បាតុកម្ម​តវ៉ា​មិន​គោរព​ច្បាប់ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មានន័យ​ថា ពួកយើង​រាល់ថ្ងៃ​ហ្នឹង​កំពុងតែ​មិន​គោរព​ច្បាប់

  • និទណ្ឌភាព​ក្លាយ​ជា​ប្រធាន​បទមួយ​នៃ​សន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ​

    បញ្ហានិទណ្ឌភាព អំពើពុករលួយក្នុងប្រព័ន្ធតុលាការនិងក្នុងផ្នែកនយោបាយ ត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទ​អន្តរជាតិប្រឆាំងនឹងអំពើពុករលួយលើក​ទី​១៦ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៥។ សន្និសីទ​អន្តរជាតិ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឡើង​ជា​រៀង​រាល់​២ឆ្នាំម្តង​ ដែល​មាន​អ្នកចូលរួមដល់ទៅ១៥០០នាក់មកពី១៣៥ប្រទេស។ សន្និបាត​លើក​ទី​១៦នេះ​ក៏​មាន​ការ​ចូល​រួម​ពី​មន្រ្តី​អង្គការតម្លាភាព​កម្ពុជា ដែលដឹកនាំដោយនាយកប្រតិបត្តិរបស់អង្គការ លោក ព្រាប​ កុល។ ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ីនៅថ្ងៃ​ពុធនេះ​ លោក ព្រាប កុល មានប្រសាសន៍ថាការមក​ចូល​​រួមរបស់អង្គការតម្លាភាពកម្ពុជា​​មានគោល​បំណងពីរ គឺទីមួយ ​មក​រៀន​សូត្រ​ពីប្រទេស​ផ្សេងៗ សង្គមស៊ីវិល​និង​អ្នក​ជំនាញលើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយនិងទីពីរ​​ចែករំលែក​ពីបទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ លោក​បន្តថា​ក្នុងសន្និសីទនោះ មាន​ការ​ជជែក​លើ​​ប្រធានបទ​​ច្រើន តែលោក​ថា​អ្វី​ដែល​សំខាន់នោះ​គឺ​​បញ្ហា​និទណ្ឌភាពនិង​អំណាច​របស់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​ លោក​បញ្ជាក់​ថា​និទណ្ឌភាព​នៅកម្ពុជា​​កើ​តចេញ​ពី​ប្រព័ន្ធ​តុលាការមិន​ឯក​រាជ្យ​និង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច​និង​លុយ។​​

  • អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជិត​២០​នាក់​​

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​សរុប​ជិត​២០​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តកោះកុង​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ហេតុការណ៍​នៃ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​បរិស្ថាន​៣​រូប​ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​ពេល​កន្លង​ទៅ​។ ​នាយករង​ទទួលបន្ទុក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​លោក ថាវ គឹម​សាន ឲ្យ​VOD​ដឹងថា រូបលោក និង​មន្ត្រី​អង្គការ​លីកាដូ​៤​នាក់​ទៀត មន្ត្រី​សមាគម​អាដហុក​ហុង​ម្នាក់ អ្នកសារព័ត៌មាន​២​នាក់ និង​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី ខណៈ​ដែល​ពួក​លោក​ចុះ​សង្កេតមើល​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តថា នៅ​ព្រឹក​នេះ ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បាន​នាំ​គ្នា​បន្ត​ធ្វើ​ការតវ៉ា​នៅមុខ​សាលាដំបូង​រាជខេត្ត​កោះកុង តែ​ស្រាប់តែ​មាន​ក្រុមអ្នកតវ៉ា​មួយក្រុម​ផ្សេងទៀត បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ពួក​គាត់​ចំពោះ​ការតវ៉ា​ឲ្យមាន​ការដោះលែង​យុវជនប​រិ​ស្ថានទាំង​៣​នាក់​។ លោក​ថា ក្រុម​ថ្មី​នោះ​បាន​ចោទ​ពួក​គាត់​ថា បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថា​ន និង​ទាមទារ​ឲ្យ​ពួកគាត់​បញ្ឈប់​ការតវ៉ា និង​ត្រឡប់ទៅផ្ទះ​វិញ​។​

  • គ​.​ជ​.​ប ស្នើ​ឲ្យមាន​ការចូលរួម​ពលរដ្ឋ​នៅ​​ភូមិ​ដែល​ត្រូវធ្វើ​ការចុះ​ឈ្មោះ​សាកល្បង​​

    គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​/​សង្កា​ត និង​ចំនួន​ភូមិ​សម្រាប់​ធ្វើ​ការចុះ​ឈ្មោះ​សាកល្បង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ និង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងនោះ​ចូលរួម​ក្នុង​ការចុះ​ឈ្មោះ​សាកល្បង​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឲ្យដឹងថា ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា នឹង​ធ្វើឡើនៅ​តាម​ឃុំ​/​សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ ឃុំ​/​សង្កាត់​ខ្លះ​ជ្រើសរើស​យក​១​ភូមិ ឃុំ​/​សង្កាត់​ខ្លះ​ជ្រើស​យក​០២​ភូមិ និង​ឃុំ​/​សង្កាត់​ខ្លះ​ទៀត​ជ្រើស​យក​០៣​ភូមិ ដែល​ជា​កន្លែង​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

  • ក្រសួង​ប្រកាស​លេខ​ទូរស័ព្ទ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស

    ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ដែល​ជួប​នូវ​ការ​លំបាក និង​ហានិភ័យ​ផ្សេងៗ អាច​ទំនាក់ទំនង​ជាមួយ​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ចំនួន​៣ ដើម្បី​ទទួល​បាន​ការ​ជួយ​អន្តរាគមន៍។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​ផ្សព្វផ្សាយ​ថា ដើម្បី​បង្កើន​ថែម​ទៀត​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​រងគ្រោះ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​និង​ស្ត្រី​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​ជន​បរទេស​ទាំង​ក្នុង​ករណី​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ នៅ​ក្នុង​ប្រទេស​សំខាន់​ចំនួន​៣ គឺ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស​ចិន នោះ ក្រសួង​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង។

  • ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​ប្តឹងទៅ​តុលាការ​ករណី​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​​

    ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អង្គការ​ផ្នែក​ព័ត៌មាន ​ប្តឹង​ទៅ​កាន់​តុលាការ​ករណី​គំរាម​គំហែង ​និង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ពី​សំណាក់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ​មកលើ​អ្នកយក​ព័ត៌មាន​វី​អូ​ឌី​(VOD)​។ ​លិខិត​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០១៥ ផ្ញើរ​មក​កាន់​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM បានឲ្យដឹងថា ក្រសួង​ព័ត៌មាន​បាន​ទទួល​លិខិត​របស់ ​CCIM ក្នុង​កណី​គំរាម​គំហែង​ និង​ប្រើ​អំពើហិង្សា​មកលើ​អ្នកយក​ព័ត៌មាន​របស់​ VOD កាលពី​ថ្ងៃ​ទី​៦ ខែសីហា​ ហើយ​ក្រសួង​យល់​ថា​កណី​នេះ​គួរតែ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

  • ​កម្មករ​ព្រមាន​ដុត​រោងចក្រ ដោយសារ​ថៅកែ​រត់ចោល​មិន​បាន​ទូទាត់​សំណង​​

    កម្មករ​ជាង​១០០​នាក់ ​ដែល​ថៅកែ​រត់​ចោល​នោះ បាន​នាំគ្នា​តវ៉ា​ដុត​កង់ឡាននៅ​មុខ​រោងចក្រ​ដេរខោ​ខោ​ប៊ូ​យឈ្មោះ​ ធាន​ធាន ស្ថិតក្នុង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយលើ​ប្រាក់ខែ​ចុងក្រោយ​។ ​កម្ម​ការ​នី ឌុ​ត សុភ័ក្ត្រ ដែល​ចូលរួម​ការតវ៉ា​នេះបានឲ្យដឹងថា កម្មករ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលា​ការខេត្តកណ្តាល បន្ទាប់​ពី​ថៅកែ​រោងចក្របាន​លួច​រត់ចោល​កម្មករ ហើយ​តុលាការបាន​ចេញ​ដីកា ឲ្យ​ដាក់​លក់ឡៃ​ឡុង​នូវ​សម្ភារ​រោងចក្រ ដើម្បី​យកប្រាក់​ទូទាត់​ឲ្យ​កម្មករ​។ ​ក៏ប៉ុន្តែបើ​តាម​កម្ម​ការ​នី​រូបនេះ ជាង​មួយខែ​បន្ទាប់ពី​មាន​ដីកា​ពី​តុលាការ គឺ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ជូន​កម្មករ​នៅឡើយ​ទេ​។​ កញ្ញាបញ្ជាក់ថា៖ "ឥឡូវ​នេះ​ជាង​មួយ​ខែហើយ មួយ​ខែ​ជិត​ពីរខែហើយ ចូលក្បាលពីរ​ខែ​ហើយ គាត់​អត់​មាន​ធ្វើអីបានទេ។ ពួក​ខ្ញុំ​ទូរស័ព្ទទៅសួរ​គាត់​ព្រឹក​មិញ គាត់​ថា គាត់​អត់​ទាន់​ធ្វើ​អី​បាន​ផង ហើយ​គាត់​សន្យាជាមួយ​ពួក​ខ្ញុំ​ តាំងពីថ្ងៃ​អង្គារសប្តាហ៍មុន គាត់ថា​ គាត់ជួ​យចុះមក​ថ្ងៃចន្ទហ្នឹង គាត់​ជួយសម្រេច​ឲ្យ​បាន​ថ្ងៃចន្ទហ្នឹង។ ហើយ​ឥឡូវ Call ទៅគាត់​ គាត់​បិទ​ទូរស័ព្ទ​។ គាត់​លើក​និយាយ​មួយមាត់ គាត់​ថា​មិន​ទាន់​បាន​ធ្វើអី ហើយ​គាត់​បិទទូរស័ព្ទរបស់​គាត់ លែង​និយាយជាមួយ​កម្មករ​។ អ៊ីចឹងពួក​ខ្ញុំ​គិតថា មាន​តែធ្វើ​វិធីអស់ហ្នឹងហើយ​"។

  • ពល​ការិនី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី២នាក់​ទៀត នឹង​បញ្ជូនមក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក

    ពល​ការិនី​ខ្មែរ២នាក់​ទៀត ដែល​ត្រូវបាន​មេខ្យល់​នាំទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ជួបប្រទះ​នឹង​លំបាក​ក្នុង​ការងារ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ នៅ​ម៉ោង៧ និង ៣៥នាទី​ព្រឹក​ថ្ងៃទី០១ កញ្ញា ក្រោយពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជួយសង្គ្រោះ។ នេះ​បើតាម​លិខិត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី៣១ សីហា ។ បើតាម​លោក ជុំ សុន្ទរី នារី​ខ្មែរ​ទាំង​ពីររូប​នឹង​ត្រឡប់​មកដល់​កម្ពុជា​នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ តាម ជើងយន្តហោះ AK 536 វេលា​ម៉ោង ៧ និង៣៥ នាទី ព្រឹក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ក្រសួងការបរទេស អំពាវនាវ​ដោយ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ខ្មែរ ដែល​ងាយ​រងគ្រោះ ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក អូសទាញ បញ្ចុះបញ្ចូល​ពី​សំណាក់​មេខ្យល់ ដែលមាន​គំនិត​ទុច្ចរិត​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុនប៉ង​នាំ​បងប្អូន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដោយ​ភូតកុហក ថា នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន៕

  • គ.ជ.ប ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់​និង​ភូមិ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់ និង​ចំនួន​ភូមិ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គ.ជ.ប នឹង​ធ្វើ​ការ​ដើម្បី​កែ​សម្រួល និង​ចែង​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​ថ្មី។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ នឹង​ធ្វើ​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ​ឃុំ​សង្កាត់​ខ្លះ​ជ្រើសរើស​យក ១​ភូមិ ឃុំ សង្កាត់ ខ្លះ​ជ្រើសរើស​យក ២​ភូមិ និង​ឃុំ​សង្កាត់ ខ្លះ​ទៀត​ជ្រើសរើស​យក ៣​ភូមិ ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ លោក ហង្ស ពុទ្ធា បន្ត​ថា គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ គឺ​លោក​ចង់​ឲ្យ​មាន​ការ​ចូលរួម​របស់​អ្នក​សង្កេត​ការណ៍ ហើយ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គឺ​ដើម្បី​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី រក​ពី​ចំណុច​សកម្ម និង​អសកម្ម។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​នឹង​ត្រូវ​ដឹង​ថា តើ​ការ​សាកល្បង​តាម​បែប​បច្ចេកវិទ្យា​ថ្មី​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​ទៅ​យ៉ាង​ណា? រីឯ​ឥរិយាបថ និង​ការ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ ជួប​បញ្ហា​អ្វី​ខ្លះ? លោក ហង្ស ពុទ្ធា៖ «បន្ទាប់​ពី​ការ​ធ្វើ​សាកល្បង​នេះ​ហើយ គ.ជ.ប កែ​សម្រួល ហើយ​យក​ទៅ​ចែង​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី។ ពី​មុន​មក យើង​ឮ​សូរ​តែ​ធ្វើ​នីតិវិធី​អត់​ទាន់​ស្ថាពរ​ទេ យើង​ដាក់​ជូន​ភាគី​ជប៉ុន និង​សហគមន៍​អឺរ៉ុប ផ្ដល់​អនុសាសន៍​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ សមាគម គណបក្ស​នយោបាយ មាន​ក្រសួង​មហាផ្ទៃ ជាដើម លោក​បាន​ផ្ដល់​អនុសាសន៍​ហើយ។ គ.ជ.ប រង់ចាំ​ការ​ធ្វើ​សាកល្បង​នេះ ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​នីតិវិធី»។

  • ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាតាធម្មជាតិ​​

    ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និង​ដើរ​ដង្ហែជា​ក្បួន​​ ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។ សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានា​ព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជន​ទាំងនោះ​រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។ ប្រជា​ពលរដ្ឋ​បាន​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ទាំងនោះ​ចាប់តាំងពីថ្ងៃ​ទី​១៩ខែសីហា ឆ្នាំ​២០១៥។​ អ្នកសម្របសម្រួលបច្ចេកទេសនៃអង្កការលីកាដូ លោក អំ សំអាត បានឱ្យវីអូឌីដឹងដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន មេធាវីការពារមក​ពីអង្គការ​លីកាដូ​បានដាក់លិខិតដាក់ទៅតុលាការ ដើម្បីស្នើសុំឱ្យយុវជនទាំង៣នាក់ស្ថិតនៅក្រៅឃុំ។ លោក​បន្ត​ថា​រហូត​មកទល់ពេលនេះខាងមេធាវីកំពុងរង់ចាំការឆ្លើយតបពីតុលាការ។ ប្រភពដដែលបានបន្តថានៅថ្ងៃអង្គារ ទី០៨ សប្តាហ៍ក្រោយ ចៅក្រុមស៊ើបសួរនឹងបន្តការសាកសួរយុវជន២នាក់គឺលោក សាន់ ម៉ាឡានិងលោក ទ្រី សុវិគា។

  • សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​នីតិវិធី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ចំនួន​៣ នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ ទន្ទឹម​គ្នា​នេះ ក៏​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​កម្ពុជា​ប្រជាធិបតេយ្យ ដែរ។ សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ សីហា ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​រំលត់​បណ្ដឹង​អាជ្ញា និង​បញ្ចប់​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​សាលា​ក្ដី​នេះ​ហើយ។ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ចេញ​សេចក្ដី​សម្រេច​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​នេះ កាល​ពី​ថ្ងៃ​ទី​២៧ សីហា យោង​តាម​លិខិត​របស់​ចៅ​សង្កាត់​ក្រុង​ប៉ៃលិន និង​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដែល​បញ្ជាក់​ពី​មរណភាព​របស់ អ្នកស្រី អៀង ធីរិទ្ធ៖ «លិខិត​បង្ហាញ​ថា អៀង ធីរិទ្ធ បាន​ទទួល​មរណភាព​នៅ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។ គាត់​បាន​ទទួល​មរណភាព​នៅ​ឯ​គេហដ្ឋាន​របស់​គាត់ ដោយសារ​តែ​គាំង​បេះដូង។ យោង​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន ដូច​ជា​ទី​មួយ គឺ​អនុលោម​តាម​មាត្រា​៧ (១) នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា គឺ​មរណភាព​របស់​ជន​ជាប់​ចោទ ត្រូវ​រលត់​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​រូប​គាត់ ហើយ​អនុលោម​តាម​វិធាន ២៣​ស្ទួន នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម មរណភាព​ជន​ជាប់​ចោទ ក៏​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​បណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ដូច្នេះ សំណុំ​រឿង​របស់​គាត់ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ»។

  • អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​២​ខ្នង​ដែល​ប៉ះពាល់​គម្រោង​ពង្រីក​ផ្លូវ​នៅ​ខណ្ឌ​ព្រែកព្នៅ

    អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ និង​បិទ​ម៉ាស់​ស្ទើរ​គ្រប់​គ្នា នៅ​រសៀល​ថ្ងៃ​ទី​៣១ សីហា ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ ២​ខ្នង នៅ​ខណ្ឌ​ព្រែកព្នៅ ដែល​បដិសេធ​មិន​ព្រម​ចាក​ចេញ ដើម្បី​ផ្ដល់​ទីតាំង​ដី​ឲ្យ​ក្រុមហ៊ុន សៀង ហៃ ពង្រីក និង​ស្ថាបនា​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ឡើង​វិញ។ ការ​ចុះ​រុះរើ​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៤ សីហា ជូន​អភិបាល​ខណ្ឌ​ព្រែកព្នៅ ឲ្យ​សហការ​ជាមួយ​ក្រុម​ការងារ​អន្តរ​ក្រសួង ដើម្បី​ចុះ​អនុវត្ត​រុះរើ​ផ្ទះ​ពលរដ្ឋ ២ គ្រួសារ ឋិត​នៅ​ភូមិ​ព្រែកព្នៅ សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដែល​មិន​ព្រម​ទទួល​យក​គោលការណ៍​ដោះស្រាយ​សំណង។ ពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​នោះ គឺ​ជា​ម្ដាយ និង​កូន មាន​ឈ្មោះ លោកស្រី ស៊ូ ស្រីនាង និង​លោកស្រី ឃៀង សុធី។ លិខិត​នោះ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ទុក​ឱកាស និង​លទ្ធភាព​ជូន​ពលរដ្ឋ​ទាំង ២​គ្រួសារ​ពិចារណា និង​សម្រេច​ចិត្ត​រួច​ហើយ ចំណែក​ប្រាក់​គោល​នយោបាយ អាជ្ញាធរ​នៅ​តែ​រក្សា​ជំហរ​សម្រប​សម្រួល​ផ្ដល់​ជូន​ដដែល។

  • មរណៈភាព​​ជ​នជាប់​ចោទ​​អៀង ធីរិទ្ធ​​នឹង​​ធ្វើឲ្យ​​រលត់​​បណ្តឹង​​ចោទប្រកាន់​​ក្នុង​​សំណុំ​រឿង​​០០២​

    ​ក្រោយ​ទទួលមរណៈភាព​បានជា​ង​មួយ​សប្តាហ៍ ជនជាប់ចោទ​អៀង ធីរិទ្ធ ត្រូវបាន​សាលាក្តី​ខ្មែរក្រហម ចេញ​សេចក្តីសម្រេច​បញ្ចប់​ដំណើរការ​នីតិវិធី​ប្រឆាំង​នឹង​នឹង​រូបគាត់​។ ការសម្រេច​នេះ ដោយ​អនុលោម​តាម​មាត្រា​៧(១) នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​មរណៈភាព​របស់​ជនជាប់ចោទ មាន​អានុភាព​រលត់​បណ្តឹងអាជ្ញា និង​បញ្ចប់​បណ្តឹងរដ្ឋប្បវេណី​នៅ​សាលាក្តី​ខ្មែរក្រហម​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​សាលាក្តី​ខ្មែរក្រហម​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៥​។​ ​ដោយឡែក ក្នុង​កំណត់ហេតុ​ស្តីពីរ​មរណៈ​ភាព​របស់​លោកស្រី​អៀង ធីរិទ្ធ ដែល​ចេញ​ដោយ​ចៅសង្កាត់​ក្រុងប៉ៃលិន និង​អនុប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ថា លោកស្រី​អៀង ធីរិទ្ធ បាន​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​១០:៤៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ខេត្ត​ប៉ែលិន​។ កំណត់ហេតុ​ដដែល​បានឱ្យ​ដឹង​បន្ថែម​ថា ជនជាប់ចោទ​រូប​នេះ​បាន​ទទួល​មរណៈភាព​នៅ​ឯ​គេហដ្ឋាន​របស់​គាត់ ដោយសារ​គាំងបេះដូង​។

  • ​វិភាគ​៖ ករណី​គំរាម​មន្ត្រី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​សង្គម​នឹង​នាំឲ្យ​មាន​ការពន្លឿនច្បាប់​អ៊ីនធើណែត​?​

    កាលពី​ថ្ងៃ​សៅរ៍ ប្រធាន​ក្រុម​ស្រាវ​ជាវ​ផែនទី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​លើ​បណ្តាញ​សង្គម និង​តាម​ទូរស័ព្ទដៃ​។ លោក​បណ្ឌិត សុខ ទូច អះអាងថា ក្នុង​សារ​គំរាម​សម្លាប់​នោះ ជន​មិន​ស្គាល់​មុខ​បាន​ចោទ​លោក​ថា ជា​ជន​ក្បត់ជាតិ​លក់​ដី​ឲ្យ​វៀតណាម​។​ ​ចំណែក​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោកស្រី​ក៏​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​គំរាម និង​ជេរប្រមាថ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ ពាក់ព័ន្ធ​នឹង​ករណី​ថា លោកស្រី​ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដើរ​និយាយ​កុហក​រឿង​ព្រំដែន​។ លោកស្រី​បាន​លើកឡើង​ថា លោកស្រី​គិត​ថា​រដ្ឋាភិបាល​នឹង​មាន​ចំណាត់កា​រលើ​រឿងនេះ និង​សង្ឃឹមថា​អ្នក​ទាំងនោះ​នឹង​យល់​ហើយ​ឈប់​ធ្វើ​នូវ​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​កិត្តិយស​របស់​លោកស្រី​។​

  • ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​មាតាធម្មជាតិ​​

    ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និង​ដើរ​ដង្ហែជា​ក្បួន​​ ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។ សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានា​ព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជន​ទាំងនោះ​រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។

  • ឪពុក​យុវជន​ដែល​បាត់​ខ្លួន​ពេលសមត្ថកិច្ច​​បាញ់ប្រហារ​​​នៅ​ផ្លូវ​វ៉េង​ស្រេងទទូច​រក​​យុត្ដិធម៌ដល់កូន​​

    ឪពុក​របស់​យុវជន​ ខឹម សុផាត ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​សមត្ថកិច្ច​បាញ់ប្រហារ​ទៅ​លើ​​កម្មករ​រោងចក្រ​ ​កាល​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េង​ស្រេង អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​មន្ដ្រី​ពាក់​ព័ន្ធ​ជួយ​បង្ហាញ​ភស្ដុ​តាង​​និង​ផ្ដល់យុត្តិធម៌​ចំពោះ​ការ​បាត់ខ្លួន​កូនប្រុស​​របស់​លោក។ កម្ម​ករ​៤នាក់បានស្លាប់និង​ជាង​៣០នាក់ទៀត​ បានរង​របួស ​ដោយសារការបាញ់ប្រហាររបស់កម្លាំង​​សមត្ថកិច្ចទៅ​លើកម្មករ កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ២០១៤ នៅគ្រា​ពួកគេតវ៉ា​ទាម​ទារ​ការ​ដំឡើ​ង​ប្រា​ក់ឈ្នួល​​​។ យុវជន​ម្នាក់ អាយុ១៧ឆ្នាំ ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតមកដល់​ពេល​នេះ។ ឪពុក​ជន​រងគ្រោះ លោក ខឹម សឿន បាន​ប្រាប់​វីអូឌី(VOD)នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កូន​ប្រុស​របស់​លោក​ ឈ្មោះ ខឹម សុផាត បាន​បាត់​ខ្លួន​ក្រោយ​ពេល​មា​ន​ផ្ទុះហិង្សា​នៅ​ផ្លូវ​វ៉េង​ស្រេង ខណៈ​កូន​របស់​លោក​ទៅ​ឈរ​មើល​ការ​ប្រ​តាយ​ប្រ​តប់​គ្នា​រវាង​មន្ដ្រី​សន្ដិ​សុខនិង​កម្ម​ករ​រោងចក្រ​។ លោកបន្ដ​​ថារហូត​មក​ដល់​ពេល​នេះ​ គ្មាន​ដំណឹង​អ្វី​មួយ​អំពី​កូន​គាត់​ឡើយ ហើយ​លោក​ក៏​ថាគ្មាន​​សមត្ថកិច្ច​ឬ​ក៏​អ្នក​ជំនាញ​របស់​រដ្ឋាភិបា​លណាមួយ​​​ចុះ​ទៅ​សួរ​នាំ​លោក​អំពី​ករណី​បាត់​ខ្លួន​កូនរបស់​លោក​ផង​ដែរ។ លោក​ថាបើ​ទោះ​បី​ជា​កូន​រប​ស់លោក​​មាន​រឿង​អ្វី​មួយ​កើត​ឡើងឬស្លាប់ក៏​ដោ​យ​ ក៏លោក​សុំ​ស្នើ​ឲ្យ​មន្ដ្រី​មាន​សមត្ថ​កិច្ច​រក​យុត្តិធម៌​តា​ម​​រយៈ​ការ​បង្ហាញ​ភស្ដុតាង​និងមូល​ហេតុ​បញ្ជាក់​ពី​ការ​បាត់​ខ្លួន​​ឲ្យ​បាន​ពិត​ប្រាកដ។

  • សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​យុវជន ឃឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នៅ​ផ្លូវ​វ៉េងស្រេង

    នៅ​ក្នុង​ទិវា​អន្តរជាតិ​ជន​រងគ្រោះ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ជំហាន​ជា​វិជ្ជមាន ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ លើ​ករណី​នៃ​ការ​បាត់​ខ្លួន​យុវជន ឃឹម សុផាត នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុករ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បញ្ជាក់​ថា ករណី​នេះ​តុលាការ​មិន​ទាន់​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ។ ឪពុក​ម្តាយ​របស់​យុវជន ឃឹម សុផាត ទទូច​ដល់​អាជ្ញាធរ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ស៊ើប​អង្កេត​រក​កូន​របស់​ពួក​គាត់ បើ​ទោះ​បី​ស្លាប់​ក៏​ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​នូវ​សាកសព​ដែរ។ យុវជន ឃឹម សុផាត បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​នា​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។ យុវជន ឃឹម សុផាត មាន​អាយុ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹងក្រៀល ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

  • សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ស្វាគមន៍​ជំហរ​រដ្ឋាភិបាល​ដែល​មិន​ទទួល​ជន​ភៀស​ខ្លួន​បន្ថែម

    មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង ស្វាគមន៍​ជំហរ​របស់​រដ្ឋាភិបាល​ដែល​គ្មាន​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ពី​កោះ​ណាវរូ (Naurau) ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ដែល​ជន​ភៀស​ខ្លួន ៤​នាក់​របស់​ប្រទេស​អូស្ត្រាលី កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល ៣​ខែ​មក​ហើយ។ ក្រៅ​ពី​នេះ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ជា​មុន​សិន មុន​នឹង​ជួយ​អ្នក​ដទៃ។ ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ព័ត៌មាន​ទាក់ទង​ជន​ភៀស​ខ្លួន ៤​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រទេស​កម្ពុជា និយាយ​ថា មិន​មាន​ផែនការ​ណា​មួយ​ដើម្បី​នាំ​ជន​ភៀស​ខ្លួន​ច្រើន​ទៀត​ពី​កោះ​ណាវរូ មក​កម្ពុជា ទេ។

  • តុលាការ​ខេត្ត​កោះកុង​នឹង​សាកសួរ​អ្នកមាន​ជម្លោះ​ដីធ្លី​រឿង​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី​​

    អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង អះអាង​មក​ថា តុលាការខេត្ត​នេះ បាន​ចេញ​ដី​កាបង្គាប់ ឲ្យ​ពួកគេ​៩​នាក់ ត្រូវ​បង្ហាញមុខ ក្នុង​អង្គ​សវនាការ នៅ​ដើម​ខែ​ក្រោយ​នេះ ដើម្បី​បាន​ចម្លើយ ពី​ការចោទប្រកាន់​ថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​ដី​ពួកគេ​ជាង ៦០​ហិកតា​។​ ​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី អ្នកស្រី ផាវ ញឺ​ង ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃអាទិត្យ​ទី​៣០​ ខែ​សីហា​នេះ​ថា អ្នកភូមិ​៩​នាក់ នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន របស់លោក ហេង ហ៊ុយ ជាង​៥​ឆ្នាំ​មកនេះ នឹង​​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ម៉ោង​៨​ព្រឹក តាម​ដីកា​កោះ​។​ ​ស្រី្ត​រូប​នោះ​បញ្ជាក់ថា ការចូល​បំភ្លឺ​នេះ អ្នក​ភូមិ​ទាំង​៩​នាក់​នឹង​ការពារ​បណ្តឹង របស់​ពួកគេ ប្តឹង​តុលាការ កាលពី​ជាង​៣​ឆ្នាំមុន ឲ្យធ្វើ​មោឃភាព ឬ​រំលាយ​ចោលកិច្ចសន្យា រវាង​អ្នក​ភូមិ​និង​ភាគី​ក្រុមហ៊ុន​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo