កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​២​កញ្ញា

    សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ។ លោក ហុង សុខហួរ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​នៅ​ថ្ងៃ​ទី​១៥ សីហា។ ការ​ចាប់​ខ្លួន​នេះ គឺ ៣​ថ្ងៃ​បន្ទាប់​ពី​មាន​បញ្ជា​ផ្ទាល់​មាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​ការ​ចាប់​ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក ហុង សុខហួរ ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី លោក ហុង សុខហួរ បង្ហោះ​វីដេអូ​ឃ្លីប និង​បកស្រាយ​អំពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា ឆ្នាំ​១៩៧៩ ទាក់ទង​នឹង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ រដ្ឋាភិបាល ចាត់​ទុក​ការ​ផ្សាយ​វីដេអូ​នោះ​ថា ផ្ទុយ​ពី​ខ្លឹមសារ​ដើម​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩។

    អានបន្ត
  • ល្បួងក្មេង​ស្រី​រំលោភ​​ បាន​សម្រេច​បីថ្ងៃ​ ក្រោយ​ត្រូវ​ឪពុកម្តាយ ក្មេង​ស្រី​រងគ្រោះ​ប្តឹង​ ឲ្យ​នគរបាល​ឃាត់​ខ្លួន​

    កណ្តាល៖ យុវជនម្នាក់បាន ប្រើល្បិចល្បួងក្មេងស្រី អាយុ១២ឆ្នាំ រំលោភរហូតបាន សម្រេចនៅក្នុងបន្ទប់ទឹក បានបីថ្ងៃក្រោយ ត្រូវឪពុកម្តាយក្មេងស្រី រងគ្រោះប្តឹងនគរបាល ឲ្យឃាត់ខ្លួនចាត់ការ ទៅតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ វ ណ រ ភេទស្រី អាយុ ១២ឆ្នាំរស់នៅ ក្នុងក្នុង បន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ស្មាច់ វិន អាយុ ៤៧ឆ្នាំ ម្តាយឈ្មោះ គីម សុខចន អាយុ ៣៧ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ចំណែកជនសង្ស័យឈ្មោះ នាង ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំមាន មុខរបរសន្តិសុខរោងចក្ររស់នៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។

  • មេធាវី​លោក ហុង សុខ​ហួរ ជំរុញ​តុលាការ​ជាន់ខ្ពស់​ផ្តល់​យុត្តិធម៌​លើ​បណ្តឹងទាស់​របស់​កូនក្តី​​

    មេធាវី និង​ក្រុមគ្រួសារ ជនជាប់ចោទ​ជា​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្សប្រឆាំង ជំរុញ​ឲ្យ​តុលាការ​ប្រកាន់​ជំហរ​ឯករាជ្យ ខណៈ​សាលាឧទ្ធរណ៍ គ្រោង​បើក​ស​វនាការ នៅ​ដើម​សប្តាហ៍​ក្រោយនេះ លើ​បណ្តឹងទាស់ លោក ហុង សុខ​ហួរ ប្រឆាំង​នឹង​ដី​កាឃុំខ្លួនរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​ ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ លើ​បណ្តឹងទាស់​នេះ នៅ​ថ្ងៃ​ទី២ ខែកញ្ញា ​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ៨​ព្រឹក តាម​ពាក្យបណ្តឹងរបស់​មេធាវី​ការពារ​ជនជាប់ចោទ​។​ ​មេធាវី​ការពារ​គឺ​លោក ជូ​ង ជូ​ងី ប្រាប់ វីអូឌី(VOD) នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការចោទប្រកាន់ ការចាប់ខ្លួន និង​ការឃុំខ្លួន​កូនក្តី​លោក​ឈ្មោះ ហុង សុខ​ហួរ លោក​ថា​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ ជា​កត្តា​ជំរុញ​ឲ្យ​លោក​សម្រេច​ប្តឹង​ប្រឆាំង​ទៅ​នឹង​ដី​កាសម្រេចរបស់​សាលាដំបូង​នេះ​។ ​លោក​សង្ឃឹមថា កូនក្តី​លោក​នឹង​មាន​សេរីភាព​វិញ បើ​ចៅ​ក្រុម​សាលាឧទ្ធរណ៍ កាត់ក្តី​សំនុំរឿង​នេះ ឈរលើ​គោលការណ៍​អព្យាក្រឹត្យ និង​ឯករាជ្យ​។

  • មន្ត្រី​ថៃ​សន្យា​ម្តងទៀត​ថា ឈប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​​ឆ្លង​ដែន​ខុសច្បាប់​​

    ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃបាន​ឯកភាពជាមួយ​កម្ពុជា​ម្តង​ទៀត​ថានឹង​ទប់ស្កាត់​លំហូរ​ឆ្លងដែន​ខុសច្បាប់ ដោយ​អនុ​លោមតាម​បទដ្ឋានដែល​ទទួលស្គាល់ដោយ​អន្តរជាតិ ផ្អែក​ទៅតាម​គោលការណ៍​ច្បាប់និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ធម៌​នៃ​ប្រទេស​ទាំង​ពីរ​។​ ​ការសម្រេច​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ​លើក​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក ស ខេង និងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ ​លោក អនុ​ពង្ស ផៅ​ចិន្តា​។​ ​កាលពី​ឆ្នាំ​២០១៤​ ពលករ​ខ្មែរ​ជាង​២០​ម៉ឺន​នាក់ ត្រូវ​មេដឹកនាំ​យោធា​ថៃ​ចាប់​បញ្ជូន​ទាំង​តក់​ក្រហល់ មក​ទម្លាក់​ចោលនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ពង្រឹង​ផ្ទៃក្នុង ។​ ​ជាងនេះទៅទៀត ពលរដ្ឋ​ខ្មែរ​មួយចំនួនត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ក្រៅច្បាបជា​រៀងរាល់​ឆ្នាំ ពេល​ពួកគេចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃដោយ​ខុសច្បាប់។​ បើទោះបី​មន្ត្រីជាន់ខ្ពស់​ថៃ ធ្លាប់បានសន្យា​និង​ពេលខ្លះ មន្ត្រី​ជាន់ខ្ពស់​ថៃធ្លាប់​បាន​សុំទោសកម្ពុជា​ជា​សាធារណៈពី​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​ក៏ដោយ​។​

  • កម្ពុជា​កំពុង​ជួយ​នាវិក​ខ្មែរ​៤​នាក់​ដែល​រត់គេច​ពី​កប៉ាល់​ហ្វីលីពីន​ដោយសារ​លក្ខខ័ណ្ឌ​ការងារ​មិនល្អ​​

    ក្រសួងការបរទេស​កម្ពុជា អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​កំពុង​រក​មធ្យោបាយ បញ្ជូន​នាវិក​ខ្មែរ​៤​នាក់ មក​កម្ពុជា​វិញ បន្ទាប់​ពី​អ្នក​ទាំង​៤​នោះ បាន​រត់គេច​ពី​កប៉ាល់របស់​ហ្វីលីពីន​មួយ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយ​សំអាង​ថា ក្រុមហ៊ុន​នោះ បាន​រំលោភ​លក្ខខ័ណ្ឌ​ការងារ បង្ខំ​ឲ្យធ្វើ​ការទាំង​មាន​ជម្ងឺ ។​ ​ក្រសួងការបរទេស​កម្ពុជា ឲ្យដឹង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ​ថា ពួកគេ​កំពុង​ទំនាក់ទំនង​ជាមួយ​អង្គ​ការ​ទេ​សន្ត​ប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​បាន​បញ្ជូន នាវិក​ទាំង​៤​នាក់​នោះ​មក​កម្ពុជា​។​ ​បើ​តាម​សេចក្តីប្រកាស​ដដែល​ឲ្យដឹងទៀតថា ស្ថានទូត​បាន​អន្តរាគមន៍ ជាបន្ទាន់​ក្នុង​ការសំរួល ឲ្យ​នាវិក​ទាំងនោះ បាន​មកដល់​ស្ថានទូត​កម្ពុជា នៅ​ក្រុង​ម៉ានីល យប់​ថ្ងៃ​ទី២៧ សីហា ២០១៥ និង​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ និវេសន៍ដ្ឋាន​ឯកអគ្គរាជទូត​។​

  • ជនសង្ស័យ​សំណុំ​រឿង​បន្ថែម​បន្ត​តាំងចិត្ត​មិន​ធ្វើ​តាម​ដីការ​របស់​ចៅក្រម

    វ៉ាស៊ីនតោន—ក្រុម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​នៅ​តែ​តាំង​ចិត្ត​ថា​ ខ្លួន​នឹង​មិន​ធ្វើ តាម​ដីការ​កោះហៅ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិក្នុង​ដំណើរការ​នីតិវិធី​ទេ។​ លោក​ សុខ ខេមរា ​នៃ​វីអូអេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​បាន​ជួប​ជាមួយ​ជន​សង្ស័យ​ជាច្រើន​កាលពី​សប្តាហ៍​កន្លង​ទៅ ​ហើយ​ពួកគេ​តាំងចិត្ត​ថា នឹង​មិន​មកកាន់​តុលាការ​ទេ ​ក្នុង​ពេល​ដែល​គេ​ដឹង​ថា​ គ្មាន​កិច្ច​សហការ​ពី​ភាគី​កម្ពុជា​ទាក់ទង​នឹង​ការ​នាំខ្លួន​ជន​សង្ស័យ​ទាំង​នោះ។​ ក្រុម​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​មិន​ឲ្យ​ ដំណើរ​ការ​ទៅ​មុខ​នោះ​ នៅតែ​បន្ត​ប្រឆាំង​នឹង​ដំណើរការ​នីតិវិធី​របស់​សហ​ចៅក្រម​អន្តរជាតិ ​ដែល​ចង់​នាំ​ខ្លួន​ពួកគេ​មក​កាន់​តុលាការ​នោះ​ ទោះ​ជា​មាន​ដីការ​កោះហៅ​ ហើយ​តម្រូវ​ឲ្យ​មាន​ការ​នាំខ្លួន​មក​បំភ្លឺ​អំពី​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ក្នុង​ទស​វត្សរ៍​១៩៧០ ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​សហ​ព្រះ​រាជ​អាជ្ញា​នោះ​ក្តី។​

  • ​ជនជាតិដើម​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​ស្នើ​ទៅ​អភិបាលក្រុង​ពន្លឿន​ដោះស្រាយ​ដី​ព្រៃ​ចម្ការ​វិលជុំ​​

    ជនជាតិដើម​ភាគតិច​ព្នង ស្នើ​ទៅ​អភិបាលក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ឲ្យជួយ​ពន្លឿន​ដោះស្រាយ​ដី​ព្រៃ​ចម្ការវិល​ជុំជិត​៥០​ហិកតា​នៅ​ភូមិ​ពូ​លូ​ង ដែល​មាន​ជម្លោះ​ជាមួយ​អភិបាល​ស្រុក​កោះ​ញែក ជូន​ប្រជាព​រដ្ឋ​ជាង​៤០​គ្រួសារ ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រកប​មុខរបរ​ចិញ្ចឹម​គ្រួសារ​ដូចដើម​វិញ។​ ​តំណាង​ជនជាតិដើម​ភាគ​តិច​ស្ថិតនៅ​ភូមិ​ពូ​លូ​ង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ លោក ហ៊ុល គ្រុល ប្រាប់​អ្នកយក​ព័ត៌មាន​ VOD​ ថា មូលហេតុ​ដែល​ពួកគេ​ស្នើ​ទៅ​អភិបាលក្រុង​សែន​មនោ​រម្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគេ​ឲ្យបាន​ឆាប់ ដោយសារតែ​អភិបាលរង​ស្រុក​កោះ​ញែក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហួត សូ​នី កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចេញមុខ​អះអាងថា ដី​ព្រៃចម្ការ​វិលជុំ​នៅ​ភូមិ​ពូ​លូ​ង​ជា​របស់​ខ្លួន។ លោកថា៖ “​សម័យ​ឥឡូវ​វា​ឃាត់​ហ្នឹង​ណា ដល់​ឃាត​ទៅ​ថា មិនឲ្យ​ធ្វើ​ទេ គឺ​ដី​នេះ ដី​ខ្ញុំ ថា​អញ្ចឹង បើ​ពូ​ឯង​ចង់​ទូលៗ​ទៅ ចង់​រ៉ែ​កៗ​ទៅ ដ៏​ចឹង​អំណាច​វា​មិន​ចង់ឲ្យ ថា​ដី​អញ អញ្ចឹង​ថា​អញ្ចឹង អត់ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ចំការ​ហ្នឹង​”។

  • ក្រុមហ៊ុនដីសម្បទាន​​១២បន្ថែម​ទៀត​​ត្រូវ​រដ្ឋាភិបាល​បន្ថយ​រយៈ​ពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំវិញ​

    ក្រុមហ៊ុនវិនិយោគ​ដីសម្បទានសេដ្ឋកិច្ច​ចំនួន១២បន្ថែម​ទៀត​ ត្រូវ​បានរដ្ឋាភិបាលសម្រេចកា​ត់​បន្ថ​យរយៈ​​ពេល​​វិនិយោ​គម​កត្រឹម៥០​ឆ្នាំ​វិញ។ ក្រុមហ៊ុន​១២នេះ​បន្ថែម​លើ​ក្រុមហ៊ុន​១៦ផ្សេង​ទៀត ដែល​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​រយៈ​ពេល​វិនិយោគ​ ក្រោយរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំវិញ ក្រោមហេតុផលថាការផ្តល់ឲ្យ​ក្រុ​មហ៊ុ​​ន​៩០​ឆ្នាំមានរយៈ​ពេលយូរពេក។ ក្រុមហ៊ុនចំនួន១៦នោះ​មាន​ផ្ទៃដី៩៦០៩៨ហិកតា ក្នុងខេត្តម​ណ្ឌលគិ​រី(៥ក្រុមហ៊ុន) ខេត្តរតនគិរី៤ក្រុមហ៊ុន និងខេត្តកំពង់ស្ពឺ(៧ក្រុមហ៊ុន)។​ សេចក្តីប្រកាសព័ត៌របស់ក្រសួងបរិស្ថានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានសម្រេច​អនុញ្ញាតឲ្យក្រុមហ៊ុន​ចំនួន១២បន្ថែមទៀត(មានផ្ទៃដីសរុប៤១២៤៤ហិកតានៅខេត្តក្រចេះ ឧត្តមាន​ជ័យ ព្រះវិហារ) បន្តអនុវត្តគម្រោងលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួចរាល់។ ប៉ុន្តែរដ្ឋាភិបាល​សម្រេចឲ្យក្រុមហ៊ុនត្រូវចុះកិច្ចសន្យាឡើងវិញនិងត្រូវកាត់បន្ថយរយៈពេលនៃកាវិនិយោគ ដែលផ្តល់​ឲ្យពី​មុន​​​មកមាន៩៩ឆ្នាំ ៨០ឆ្នាំនិង៧០ឆ្នាំ ឲ្យមកនៅត្រឹមតែរយៈពេល៥០ឆ្នាំវិញ។

  • ថៅកែ​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត​ឃាត់ខ្លួន​កម្មករ​៩​នាក់​​

    ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង រង​ការចោទថា បាន​ឃាត់ខ្លួន​តំណាង​កម្មករ​ចំនួន​៩​នាក់ មិនឲ្យ​ចូល​បំពេញ​ការងារ​រយៈ​៤​ថ្ងៃ​កន្លងទៅនេះ ដោយ​បារម្ភ​ខ្លាច​មាន​ការតវ៉ា​។​ ​តំណាង​កម្មករ​ទាំង​៩​នាក់​នោះ ​ធ្វើការ​នៅ​រោងចក្រស្លាប​ព្រឹល​(BW)​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​បាវិត ត្រូវបាន​ថៅកែ​រោងចក្រ​ឃាត់ខ្លួន​តាំងពី​ថ្ងៃ​ទី​២៤​ ខែ​សីហា បន្ទាប់ពី​ពួកគាត់​ដឹកនាំ​កម្មករ​តវ៉ាកាលពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី១៩ ខែ​សីហា ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​ដូច​មានចែង​ក្នុង​ច្បាប់​ការងារ​។​ អនុប្រធាន​សហព័ន្ធ​ចលនា​កម្មករ លោក ខាត់ ឡូត បាន​ប្រាប់​វី​អូ​ឌី​(VOD)ថា ថៅកែ​រោងចក្រ​ឃាត់ខ្លួន​តំណាង​កម្មករ​ទាំង​៩​នាក់​នោះ​ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​នោះទេ គឺ​ឲ្យនៅ​ក្នុង​ការិយាល័យ​ពេញៗ​មួយថ្ងៃ ហើយ​ដល់​ល្ងាច​ឲ្យចេញ​ផ្ទះ​។​

  • គ​.​ជ​.​ប នឹង​ធ្វើ​ការចុះ​បោះឆ្នោត​សាកល្បងតាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​ខែវិច្ឆិកា​​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យដឹងថា ខ្លួន​បាន​ប្រជុំ​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាមប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា​បាន​ឱ្យដឹងថា គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ និង​បាន​សម្រេច​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នៅក្នុង​រាជធានី​ខេត្ត​ទាំង​២៥​។ សេចក្ដីប្រកាស​បន្ត​ថា គ​.​ជ​.​ប សម្រេច​យក​ឃុំ​/​សង្កាត់​មួយ​នៅក្នុង​រាជធានី​ខេត្ត​នីមួយៗ​សម្រាប់​ធ្វើជា​កន្លែង​ចុះឈ្មោះ​សាកល្បង​នេះ​។​ ​សេចក្ដីប្រកាស​បន្ត​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ដដែល​នោះ គ​.​ជ​.​ប ក៏បាន​សម្រេច​ឆ្លើយតប​ជា​លិខិត​ទៅ​អង្ក​ការ JICA ដោយ​ទទួលយក​អ្នក​ជំនាញការ​ជប៉ុន​មួយ​រូប​គឺ​លោក គេ​ន អ៊ី​ន​នូ​អេ ( Mr Ken INOUE) ផ្នែក​កែ​ទម្រង់​ការ​បោះឆ្នោត ឲ្យចូល​ធ្វើការ​នៅ​ទីស្តីការ គ​.​ជ​.​ប ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញត​ទៅ​។​

  • លោក សុខ ​ទូច សរសេរ​លិខិតជូនលោក​អ៊ុំ​ សំអាន ដើម្បី​ស្នើសុំ​ផែនទី​នោះ យកមក​ផ្ទៀងផ្ទាត់

    រាជធានីភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី​២៧​សីហា​នេះ លោក ​សុខ​ ទូច ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រាជបណ្ឌិត​សភា​កម្ពុជា បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក ​អ៊ុំ​ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដើម្បី​ស្នើសុំ​ផែនទី​នោះ យកមក​ផ្ទៀងផ្ទាត់​។​ ​លិខិតស្នើសុំ​ផែនទី​របស់ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែនបានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានអៈអាងលើបណ្តាញសង្គម Facebook របស់លោកថា បានរកឃើញផែនទីបោន របស់ប្រទេសកម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស នៅក្នុងបណ្ណាល័យសភា (Library of Congress) សហរដ្ឋអាមេរិកនៅ Washington DC។

  • អាជ្ញាធរ​ខេត្ត​កោះកុង​បង្ក្រាប​ការ​ហែ​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​៣​នាក់

    ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី និង​សកម្មជន​បរិស្ថាន​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង នៅ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​បរិវេណ​មណ្ឌល​កីឡា​ខេត្ត ដើម្បី​តស៊ូ​មតិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​តវ៉ា​នេះ ត្រូវ​អាជ្ញាធរ​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់ ដោយ​លើ​ហេតុផល​ថា ពួកគាត់​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​តវ៉ា​ដោយ​ដើរ​ដង្ហែ​ក្បួន​លើក​បដា​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ម្ដុំ​ខាង​កើត​ឆៀង​ខាង​ត្បូង​ផ្សារ​ដងទង់។ ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ប្រមាណ​ជាង ៣០​នាក់ បាន​ដើរ​ជា​ក្បួន​ទាមទារ​ឲ្យ​ដោះលែង​យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន​មក​វិញ ប៉ុន្តែ​សមត្ថកិច្ច​ប៉េអិម (PM) មាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ជិត​ពាក់​កណ្ដាល មក​រារាំង និង​គំរាមកំហែង​រក​ចាប់​ខ្លួន​អ្នក​ដែល​សកម្ម​ក្នុង​ការ​វ៉ា​នោះ៖ «»។

  • អង្គការ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​ខកចិត្ត​អំពី​ចំណាត់ថ្នាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ស.រ.អា.

    វ៉ាស៊ីនតោន—អង្គការ​អន្តរជាតិ​មួយ​ ដែល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏​ធំក្នុង​វិធី​សាស្ត្រ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​នេះ។​ កម្ពុជា​នៅ​តែ​ត្រូវ​បាន​ចាត់​ចូលនៅ​ក្នុង​បញ្ជី​ប្រទេស​ដែលក្រសួង​ការ​បរទេស​សហរដ្ឋ អាមេរិក និយាយ​ថា មិន​ទាន់​បាន​ធ្វើ​ការប្រឹងប្រែង​ឲ្យ​បានគ្រប់គ្រាន់​នៅឡើយ​ទេ​ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ក៏​ប៉ុន្តែ ​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​ហៅ​កាត់​ថា​ IJM ​បាន​ឲ្យ​ដឹង​ថា ​ចំណាត់​ថ្នាក់នេះ​មិន​ផ្តល់​ការ​ទទួល​ស្គាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ខ្លះ ​ដែលប៉ូលិស​កម្ពុជាបាន​ខិតខំ​បង្ក្រាប​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ទេ។​ លោក ​Blair Burns​ នាយក​រង​ប្រតិបត្តិ​ការ​តាម​តំបន់​របស់​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា៖ «ចំណាត់​ថ្នាក់​នេះ​គឺ​ជា​រឿងគួរ​ឲ្យខក​ចិត្ត»។​

  • សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ម្ដង​ទៀត​ដោយសារ​បញ្ហា​ពហិការ​មិន​ទាន់​ដោះស្រាយ

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ សីហា សម្រេច​ផ្អាក​សវនាការ​ជា​បន្ត​ទៀត ដោយសារ​តែ​បញ្ហា​ពហិការ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ប្រកាស​ពី​ការ​សម្រេច​ផ្អាក​សវនាការ​នៅ​វេលា​ថ្ងៃ​ត្រង់ បន្ទាប់​ពី​បាន​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នានា ទាក់ទង​នឹង​ពហិការ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​ដើរ​ចេញ​ពី​អង្គ​សវនាការ។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុល ប្រកាស​ថា សវនាការ​នេះ​នឹង​បន្ត​វិញ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា៖ «ដោយ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​ពិភាក្សា​ពិចារណា​សម្រេច​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​នេះ ដើម្បី​មាន​ឱកាស​នៅ​ក្នុង​ការ​ចេញ​អនុស្សរណៈ​ជម្រាប​ដល់​ភាគី​ឲ្យ​បាន​យល់ ហើយ​និង​អាច​មាន​សមត្ថភាព​ដឹក​នាំ​គ្រប់គ្រង​សវនាការ​នេះ​នា​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​បាន​ល្អ អង្គ​ជំនុំ​ជម្រះ​សម្រេច​ថា សវនាការ​នៅ​ពេល​នេះ​គប្បី​ផ្អាក​នៅ​ពេល​នេះ ហើយ​សវនាការ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ខែ​កញ្ញា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ៩​ព្រឹក​ទៅ»។

  • នារីម្នាក់ ត្រូវក្រុម ជនសង្ស័យ មានគ្នាប្រមាណ ៣នាក់ ចាប់រំលោភ រួចសម្លាប់ យកសពបោះ ចូលក្នុងទឹកស្រះ

    ត្បូងឃ្មុំ; នារីម្នាក់បានក្រុមឃាតករ ចាប់រំលោភ រួចច្របាច់កសម្លាប់ ហើយបោះសពចូលទៅក្នុងទឹកស្រះ នៅវេលា ម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ព្រៃចំការ កៅស៊ូវាលដងទង់ ក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចស្រុកពញាក្រែកបានបញ្ជាក់អោយដឹងថា នារីរងគ្រោះ ឈ្មោះ នី កញ្ញា អាយុ១៧ ឆ្នាំមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ បានដើរ ចេញពីផ្ទះសំដៅ ទៅព្រៃចំការកៅស៊ូ នៅខាងជើងភូមិ ពេលនោះ ក៏ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណ មានគ្នា ប្រមាណ៣នាក់ បានចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះ រួចហើយ ក៏បាន ច្របាច់ក សម្លាប់ បន្ទាប់មកយកសពនារីរងគ្រោះ ទៅទម្លាក់ចោល ក្នុងទឹកត្រពាំងតែម្តង។

  • លោក អ៊ុំ សំអាន ថា អាច​នឹងមាន​ការចាប់​ខ្លួន​លោក ពេល​ត្រឡប់​ពី​អាមេរិក

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាងថា ដំណើរ​របស់ខ្លួន​ទៅ​អាមេរិក មិនមែន​ខ្លាច​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី​នោះឡើយ។ លោក​ថា លោក​ទៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង ជួប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​រក​មូល​ហេតុដែល​អង្គការសហប្រជាជាតិ​រក​ផែនទី​កម្ពុជា​មិនឃើញ។ លោក​តំណាងរាស្ត្រ​ដែល​ល្បីល្បាញ​ខាង​តវ៉ា​រឿង​ព្រំដែន​រូបនេះ នឹង​ត្រឡប់មក​កម្ពុជា​វិញ បើទោះបីជា លោក​យល់ថា អាជ្ញាធរ​កម្ពុជា អាច​នឹង​ចាប់ខ្លួន​លោក​ក៏ដោយ។ លោក និយាយ​បែបនេះ ដោយសារតែ​ប្រសាសន៍​របស់លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​អា​ជ្ញា​ធរ​ចាត់វិធានការ​អ្នក​ដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

  • តំណាងរាស្រ្ត​សង្រ្គោះជាតិ​​អះអាង​ថា​​រក​ឃើញ​ផែនទី​សម្តេចតាឆ្នាំ​១៩៦៤​​ដែលគ្មានត្រា​វៀតណាម​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន បាន​ប្រកាស​ថា​លោក​រក​ឃើញ​ផែនទី​ចំនួន​២៦ផ្ទាំង​ដែលលោកអះអាង​ថា​ជា​ផែនទីបោន​និង​ពុំមានត្រាវៀតណាម ហើយ​​​​ព្រះបរមរតនកោដ្ឋ​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​កាលពីឆ្នាំ​​១៩៦៤។ កន្លងទៅ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិមណ្ឌល​សៀមរាប​ លោក អ៊ុំ សំអាន ដែល​អះអាង​ថា​កម្ពុជា​បាន​​បាត់​បង់ទឹកដីទៅ​វៀតណាម បាន​លើក​ឡើង​ថា​រដ្ឋាភិបាលកម្ពុជា​​បាន​ប្រើ​ប្រាស់ផែទីក្លែង​ក្លាយ​ មិន​មែន​​ផែនទី​ដែល​តម្កល់នៅអង្គការ​សហប្រជាជាតិ​នោះទេ។ លោក​បាន​​ចាក​ចេញ​ទៅ​សហរដ្ឋអាមេរិក​ ក្រោយ​​​ពី​ស្ថានភាព​នយោបាយ​មាន​ភាព​តាន​តឹងទាក់ទង​នឹង​ការ​និយាយ​ពីផែនទីក្លែង​ក្លាយ។

  • ​អ្នកភូមិ​៣៧​គ្រួសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ដសៀមរាប ដោះស្រាយ​ជម្លោះ​ដីធ្លី​

    ប្រជាពលរដ្ឋ​៣៧​នាក់ តំណាងឲ្យ​៣៧​គ្រួសារនៅ​ស្រុក​ប្រាសាទបាគង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​នាំគ្នា​ដាក់​ញត្ដិ​ជូន​អាជ្ញាធរ​ខេត្ដសៀមរាប​ជាថ្មីទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​ជាតិនិយម​។​ ​ការទាមទារ​នេះ ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង ​និង​អង្កេត តាមរយៈ​ប្រធានព្រឹទ្ធសភា​ លោក សាយ ឈុំ អន្ដរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ដសៀមរាប ដោះស្រាយ​ដីធ្លី​ទំហំ​ជាង​១៣០០​ហិកតា នៅ​ភូមិ​ស្នា​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃ​ទី​១៣ ​ខែកក្កដា ​ឆ្នាំ​២០១៥​នេះ​។​ តំណាង​ពលរដ្ឋ​នៅ​ភូមិ​ស្នា​សង្គ្រាម អ្នកស្រី សៀន រី ថ្លែង​នៅ​ខាង​មុខ​សាលា​ខេត្ដ​ថា ដី​ពួកគាត់​១៣០០​ហិកតា​កន្លះ ត្រូវបាន​លោក សៅ រ៉ានី ធ្វើ​របង​ព័ទ្ធ​យក​តាំង​ឆ្នាំ​២០០៤​មក ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​ អ្នកស្រី​បន្ដ​ថា ពួកគាត់​ស្វែងរក​ដំណោះស្រាយ​គ្រប់​ស្ថាប័ន ប៉ុន្ដែ​មិន​មាន​ប្រសិទ្ធភាព​។ អ្នកស្រី​បន្ថែមថា ការដាក់​ញត្ដិ​នេះ ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ដសៀមរាប លោក ឃឹម ប៊ុន​សុង ដោះស្រាយ និង​ធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ឲ្យ​ពួកគាត់​ស្របច្បាប់​។​

  • សាច់ញាតិ​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

    ឪពុក​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​កូន​របស់​គាត់​វិញ ដោយ​ជឿជាក់​ថា កូន​ប្រុស​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​នោះ​ឡើយ។ ចំណែក​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម វិញ ប្ដេជ្ញា​នឹង​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ។ សាច់ញាតិ​ព្រះសង្ឃ​ខ្មែរ​ក្រោម​សម្ដែង​ការ​ហួស​ចិត្ត និង​តក់ស្លុត នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ដំណឹង​ថា កូន​ចៅ​របស់​ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។ លោក តាំង ជា ដែល​ត្រូវ​ជា​ឪពុក​របស់​ព្រះតេជព្រះគុណ ជា វណ្ណដា។ លោក​បាន​ឡើង​មក​ពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដើម្បី​ជួប​កូន បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក តាំង ជា បាន​មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​រលីងរលោង ក្នុង​ពេល​ចូលរួម​តវ៉ា​ឲ្យ​ដោះ​លែង​កូន​ប្រុស​គាត់​នៅ​មុខ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា តាំង​ពី​កូន​ប្រុស​របស់​គាត់​បាន​បួស​រៀន​អស់​រយៈពេល​ជាង ១០​ព្រះវស្សា​មក កូន​ប្រុស​របស់​គាត់​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​អ្វី​ឡើយ តាំង​ពី​ពេល​នៅ​កម្ពុជា​ក្រោម រហូត​ដល់​ពេល​ឡើង​មក​រៀន​សូត្រ​នៅ​ប្រទេស​កម្ពុជា៖ «ពេល​គេ​ប្រាប់​ចឹង ខ្ញុំ​តក់ស្លុត កូន​មិន​ដែល​មាន​ខុស​អ្វី​សោះ ពេល​លោក​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​នានា មិន​ដែល​មាន​រឿង​អ្វី​នោះ​ទេ ស្រាប់​តែ​មក​ដល់​ហ្នឹង​គេ​ប្រាប់​ថា លោក​ត្រូវ​គេ​ចោទ​ពី​រឿង​ថ្នាំ​ញៀន ឥឡូវ​សឹក​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​តែ​ម្តង ប៉ុន្តែ​អ៊ំ​ថា​កូន​អ៊ំ​គ្មាន​ហ៊ាន​ធ្វើ​អំពើ​ផ្ដេសផ្ដាស​យក​ខោ​ទ្រនាប់ ឬ​ស្រោម​អនាម័យ​ទេ លោក​នៅ​វត្ត​មិន​ដែល​មាន​រឿងរ៉ាវ​ស្រី​ញី​នោះ​ទេ»

  • ក្រសួង​​មហាផ្ទៃ​​បញ្ជាក់​ថា មិន​​មាន​​ដី​កាបញ្ជា​ឲ្យ​ចាប់​ខ្លួន​​លោក​អ៊ុំ​ សំអាន​​ឡើយ

    ​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា មកដល់​ពេល​ប​ច្ច​ប្បន្ន​នេះ ក្រសួងមហាផ្ទៃ មិនទាន់​មាន​ដីការ ពី​តុលាកា ដើម្បី​តាម​ចាប់ខ្លួន​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ បើ​តាម​លោក​ខៀវ សុភ័គ បានបញ្ជាក់​ការលើកឡើង​របស់​លោក​អ៊ុំ សំអាន ជា​ការភ័យខ្លាច​ដោយ​ខ្លួនឯង​ទេ​។​ ​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​អ៊ុំ សំអាន បាន​ចាក់ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ស្ងាត់ៗ ក្រោយពី​លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ លើ​អ្នក​ណា​ដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo