កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • CCHR ​ស្នើ​លោក​​ស ខេង ​បញ្ជាក់​​ឲ្យ​​ច្បាស់​​ពី​​ការ​អនុវត្ត​​ច្បាប់​​NGO ​ចំ​ពោះ​​អង្គការ​​នៅ​តា​ម​​មូល​ដ្ឋាន​​

    លោកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឬ​ហៅ​កាត់​ថា (CCHR)​កាល​ពី​ថ្ង​ទី​២១ សីហា បាន​ចេញ​លិខិត​ចំហរ​មួយ​ស្នើ​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​សេចក្ដីបញ្ជាក់ អំពី​ការអនុវត្ត​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅលើ​ក្រុម​អង្គការ​ថ្នាក់​មូលដ្ឋាន និង​បណ្ដាញ​ក្រៅផ្លូវការ​។ ​ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​របស់ CCHR បានឲ្យដឹងថា កាលពី​ខែ​កក្កដា​កន្លងទៅ ក្រសួង​មហាផ្ទៃ​បាន​អះអាងថា ច្បាប់​សមាគម និង​អង្គការ នឹង​មិន​អនុវត្ត​ទៅលើ​ក្រុម​សហគមន៍ នៅ​ថ្នាក់​មូលដ្ឋាន ដែល​មាន​បំណង​សម្ដែង​ពី​ក្ដីបារម្ភ ទៅលើ​បញ្ហា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះទេ​។ តែ​យ៉ាងណាក្ដី CCHR មាន​ការព្រួយបារម្ភ ជាខ្លាំង​អំពី​បញ្ហា​នេះ ដោយសារតែ​មាន​ករណី​មួយ​បាន​កើតឡើង នៅ​ខេត្ត​ក្រចេះ​នា​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​។

  • តុលាការ​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដោយសារ​សរសេរ​រឿង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​លើ​ហ្វេសប៊ុក

    សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា បាន​សម្រេច​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ទៅ​នឹង​ការ​សរសេរ​រៀបរាប់​របស់​យុវជន​នោះ អំពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​សរសេរ​របស់​យុវជន​នោះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា ថា យុវជន​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នោះ​មាន​ឈ្មោះ គង់ រ៉ៃយ៉ា គឺ​ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​សមាជិក​នៃ​បណ្ដាញ​សហព័ន្ធ​និស្សិត​កម្ពុជា។

  • CCHR ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ពី​ការអនុវត្ត​ច្បាប់ NGO នៅ​ថ្នាក់​មូលដ្ឋាន

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ពី​ការ​អនុវត្ត​ច្បាប់ NGO នៅ​ថ្នាក់​មូលដ្ឋាន និង​ក្រុម​បណ្ដាញ​ក្រៅផ្លូវការ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី CCHR ពិនិត្យ​ឃើញ​ថា ការ​តវ៉ា​នៅ​សហគមន៍​ក្នុង​ខេត្ត​ក្រចេះត្រូវ​បាន​អាជ្ញាធរ​រារាំង​។ អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​ទៅ​ចុះ​បញ្ជី​នៅ ក្រសួង​មហាផ្ទៃ​ជា​មុន​សិន​ មុន​នឹង​ធ្វើ​ការ​តវ៉ា​។ បើ​តាម CCHR សកម្មភាព​របស់​អាជ្ញាធរ​ដូច្នេះ ផ្ទុយ​ពីការ​អះអាង​របស់​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ថា ច្បាប់ NGO នឹង​មិន​ត្រូវ​អនុវត្ត​ទៅ លើ​ក្រុម​សហគមន៍​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ទេ​។

  • ​អង្គការ​ជាតិ​និង អន្តរជាតិ​ស្នើឲ្យ​UN​ជួយ​ស្តារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    អង្គការ​ជាតិ និង​អន្តរជាតិ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ជួយ​អន្តរាគមន៍​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​នៃ​ការគោរ​ពសិទ្ធិ​មនុស្សនៅ​កម្ពុជា​ឲ្យមាន​ភាពល្អប្រសើរ​ឡើង​។ ​ក្នុង​លិខិត​រួម​របស់​បណ្តាញ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ផ្ញើ​ទៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២០​ខែ​សីហា មាន​លើកឡើងថា ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ ដែល​តម្រូវ​ឲ្យ​អង្គ​ការពិភ​ព​លោក​មួយ​នេះ ជួយ​ពិនិត្យ និង ស្តារ​ឲ្យមាន​ភាព​ប្រសើរ​ឡើង​។

  • ច្បាប់​អង្គការ​ប៉ះពាល់​ភ្លាមៗ​នៅ​មូលដ្ឋាន​​ក្រោយ​ការ​អនុម័ត

    ភ្នំពេញ—សកម្មជន​ដី​ធ្លី​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ត្អូញត្អែរ​អំពី​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់​ បន្ទាប់​ពីអាជ្ញាធរ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ក្រោយព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រហស្ត​លេខា​លើ​ច្បាប់ដ៏​ចម្រូង​ចម្រាស​មួយនេះ​កាល​ពី​សប្តាហ៍​មុន។ លោក​ ស៊ីម ពៅ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៦៩​គ្រួសារ​ ​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំ​ពេញ ​ដើម្បី​ជួប​ជាមួយ​នឹង​អ្នក​តវ៉ា​ក្នុង​សហគមន៍​បឹង​កក់​ និងបុរីកីឡា​ព្រម​ទៀងសហគមន៍​ថ្មគោល​ ក្នុង​គោល​បំណង​ស្វែង​យល់​ពី​វិធី​ក្នុង​ការ​ចងក្រង​សហគមន៍​របស់​លោក​នៅ​ឯ​ឃុំ​មួយ​ក្នុង​ខេត្ត​ក្រចេះ។​ ការ​ខិត​ខំ​ស្វែង​យល់​នេះ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ត្រូវ​បានឡាយ​ព្រះ​ហស្ត​លេខា​ដោយ​អង្គ​ព្រះ​មហាក្សត្រ​ ក្លាយ​ជា​ច្បាប់។

  • សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្រាប់​ឲ្យ​អ្នក​កាសែត​ជួយ​ដុស​ក្អែល​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋ

    សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ទទូច​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន ចូល​រួម​ដុស​ក្អែល​អ្នក​នាំ​ពាក្យ​ក្នុង​ស្ថាប័នរដ្ឋ​នានា ក្នុង​ពេល​បច្ចុប្បន្ន។ ការ​សាទរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​រាយការណ៍​ទៅ​លោក​បើ​មាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ណា​មួយ​ស្ពឹក​ស្រពន់។ ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី ក៏​បាន​រិះគន់​លោក ផៃ ស៊ីផាន ដែល​បាន​យក​ភរិយា​លោក សម រង្ស៊ី មក​ធ្វើ​ជា​ឧទាហរណ៍​ដើម្បី​ប្រៀបធៀប​សកម្មភាព​របស់​បក្ស​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កន្លង​មក។ សង្គម​ស៊ីវិល​លើក​ឡើង​ថា បើ​លោក ផៃ ស៊ីផាន ចង់​ឲ្យ​អ្នក​ដទៃ​កែ​ខ្លួន លោក​ក៏​ត្រូវ​កែខ្លួន​ជា​មុន​ផង​ដែរ។ នេះ​គឺ​ជា​ការ​លើក​ទី​១​ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ជា​ចំហ​ឲ្យ​អ្នក​កាសែត​ជួយ​ចូលរួម​ដុស​​ក្អែល​មន្ត្រី​នាំ​ពាក្យ​ស្ថាប័នរដ្ឋ​ដែល​ស្ពឹក​ស្រពន់ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​នាំ​ពាក្យ​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័នរដ្ឋ​នានា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ មក។

  • បណ្ដាញ​អង្គការ​​ជាតិ-​អន្តរជាតិ​ស្នើ​អ.ស.ប​មាន​វិធានការ​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    បណ្ដាញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ស្នើ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អោយ​ជួយ​អន្តរាគមន៍​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​អង្គការ​ទាំង​នេះ​មើល​ឃើញ​ថា ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​បាន​ធ្លាក់​ចុះ​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ សំណើ​នោះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​រួម​មួយ​របស់​ក្រុម​បណ្ដាញ​ការពារ​សិទ្ធិមនុស្ស ដែល​បាន​ផ្ញើ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​សីហា។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​ទាំង​នោះ និង​បញ្ជាក់​ថា រដ្ឋាភិបាល​តែង​អនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ។ លិខិត​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១២ លើក​ឡើង​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដែល​ចាំ​បាច់​ត្រូវ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​អនុសាសន៍​ដើម្បី​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កែលំអ​ស្ថានភាព​នេះ​ឡើង​វិញ។

  • អង្គការ​​សិទ្ធិ​មនុស្ស​ស្នើលោក ស ខេង​​ បក​ស្រាយ​ការ​អនុវត្ត​ច្បាប់​អង្គការចំពោះ​បណ្តាញតាម​មូលដ្ឋាន​​​

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR)ស្នើលោក ស ខេង ​រដ្ឋ​មន្ដ្រី​ក្រ​សួង​មហា​ផ្ទៃ បក​ស្រាយជា​លាយ​ល័​ក្ខ​អក្សរ​ចំពោះ​ការ​អនុវត្ត​​ច្បាប់ស្តីពី​​សមា​គមនិង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ ដោយ​បារម្ភពីផល​ប៉ះពាល់​​លើ​អង្គ​ការ​មូល​ដ្ឋាននិង​ក្រុម​បណ្ដាញ​ក្រៅ​ផ្លូវ​ការ​។ កាល​ពី​ថ្ងៃ​ទី​១២ខែសីហា ព្រះមហាក្សត្រ ​ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះ​ហស្ត​​​លេ​ខាប្រកាស​​ប្រើប្រាស់ច្បាប់ស្តី​ពី​សមាគមនិ​ងអង្គការមិន​មែន​រដ្ឋាភិបាល។​ ​លិខិត​ចំហ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចុះ​ថ្ងៃសុក្រ​ទី២១ ខែសីហា​នេះ​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ កន្លងទៅ រដ្ឋ​លេខា​ក្រសួង​មហាផ្ទៃ លោក​ សក់​ សេដ្ឋា បាន​លើក​ឡើ​ង​​ថាច្បាប់អង្គការ​នឹង​មិន​ត្រូ​វអនុវត្ត​ចំពោះ​ក្រុម​អង្គការនៅ​មូល​ដ្ឋា​ន​និង​បណ្ដាញ​ផ្លូវ​ការឡើយ។ ប៉ុន្ដែ​លិខិត​នោះ​បញ្ជាក់​ថាថ្មី​ៗ​នេះ​មាន​ករណី​មួយ​នៅ​ខេត្ត​ក្រចេះ​ នៅ​ពេល​ប្រ​ជា​ពល​រដ្ឋ​ប្រ​មូល​ផ្ដុំ​គ្នា​ជា​សហគមន៍​ដើម្បី​តវ៉ា​រឿង​ដី​ធ្លី ស្រាប់​តែ​អធិ​ការ​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះបាន​ប្រាប់​ទៅ​តំណាង​សហ​គមន៍​ទាំង​នោះ​ថា​បើ​ចង់​បង្កើត​សហគមន៍​ គឺ​ពួក​គេ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ។ លិខិត​នោះ​បញ្ជាក់​ថាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ក្ដី​ព្រួ​យ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អង្គការ​នេះ ហើយ​ស្នើ​ឲ្យ​លោក​ ស ខេង ​បក​ស្រាយ​ករណី​នេះ​ជា​លាយ​ល័ក្ខ​អក្សរ។

  • ក្រសួង​ព័ត៌មាន បើក​ឲ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​គេហទំព័រ«សិទ្ធិ​ទទួលបាន​ព័ត៌មាន»

    ក្រសួង​ព័ត៌មាន​ប្រកាស​បើក​ឲ្យ​ដំណើរការ​គេហទំព័រ​ថ្មី ដើម្បី​បើកចំហ​ព័ត៌មាន និង​ផ្តល់ឱកាស​ឲ្យ​សាធារណជន បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ធ្វើការ​កែលម្អ និង​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី«សិទ្ធិ​ទទួលបាន​ព័ត៌មាន» នៅក្នុង​គេហទំព័រ​ក្រសួង​ព័ត៌មាន​ដែលមាន​ឈ្មោះថា www.information.gov.kh ហើយ​ស្វែងរក​ពាក្យ​ស្តីពី«សិទ្ធិ​ទទួលបាន​ព័ត៌មាន»។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​តាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី«សិទ្ធិ​ទទួលបាន​ព័ត៌មាន»លើក​ពី៥ នៅ​ថ្ងៃទី២០ សីហា​នេះ ថា ការបង្កើន​គេហទំព័រ​ថ្មី​នេះ គឺ​ផ្តល់នូវ​អត្ថប្រយោជន៍​សម្រាប់​ឲ្យ​ប្រជាព​រដ្ឋ​ទូទៅ អាច​ចូលរួម​បញ្ចេញមតិ​យោបល់​ឲ្យ​បាន​ទូលំទូលាយ។ ជាពិសេស ក្រសួង​ចង់បាន​ច្បាស់​ស្តីពី«សិទ្ធិ​ទទួលបាន​ព័ត៌មាន»នេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​សង្គម និង​ប្រជាជន​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​បរិបទ​សង្គម​បច្ចុប្បន្ន។

    អានបន្ត
  • ស្ទាវឡើងក​ចាប់​​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​​​រំលោភ​ជា​ច្រើន​ដង​ ទីបំផុត​​ដេក​​គុក

    ខេត្តកណ្ដាល​ ៖ ជន​ស្ទាវ​ឡើងក​ម្នាក់​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ស្រី​ម្នាក់ ដែល​ទើប​តែ​​មាន​អាយុ១៣​ឆ្នាំ​ ​​កន្លងមក​បាន​ណាត់ជួប​គ្នារួមមេត្រី​​​ជា​ច្រើន​ដង​រួច​មក​ហើយ លុះដល់​លើក​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​ជីដូន​នាងមក​ទាន់​ក៏​បានប្ដឹង​ឲ្យ​ប៉ូលិស​ចាប់ខ្លួន ​ដោយ​​​ចោទប្រកាន់​ថា​ បាន​ចាប់រំលោភសេព​សន្ថ​វៈ​ចៅស្រី ពេល​នេះ​យុវជន​ខាងលើ ត្រូវ​បាន​ជាប់​ខ្នោះ និង​ក្លាយជា​អ្នកទោស ព្រោះ​រំលោភលើ​អ​នី​តិ​ជន ​កាលពី​ព្រឹក​​ថៃ្ង​ទី​២៦ ​សីហា ​​២០១៥ ​នៅ​ក្នុងផ្ទះ​របស់យុវជន​រូប​​នេះ ​​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​សំរោង​លើ ​ស្រុក​អង្គស្នួល ​​។ ​ជនសង្ស័យ ឈ្មោះ​ អឿង ថា អាយុ​១៩​ឆ្នាំ​ ​ជា​​កម្មករ​រោងចក្រ​ចំណី​សត្វ​ក្រុមហ៊ុន​មួយ មាន​ទីលំនៅក្នុងភូមិ​ឃុំ​កើតហេតុ​​​ខាង​លើ​ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៣​ឆ្នាំ​ ​ជា​សិស្ស​​ ។

  • ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សង្ឃ​ពីរ​អង្គ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​​

    ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោមនិង​ប្រជាពលរដ្ឋ​ប្រមាណ​៦០​អង្គ​/​នាក់នាំគ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទា​ឲ្យ​ដោះលែង​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ត្រូវ​សមត្ថ កិច្ច​ចាប់ខ្លួន ដោយ​ក្រុម​ព្រះសង្ឃ​អះអាងថាសង្ឃ​ទាំងពីរ​អង្គ​នោះ​គ្មាន​ទោស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះឡើយ​។​ កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ព្រះសង្ឃ​ពីរ​អង្គ​ព្រះនាម ជា វណ្ណដា និង​ព្រះ​តេជ​គុណ ដាវ ទេព្យ គង់ នៅ​វត្ត​អង្គ​តា​មិញ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ចាប់​ព្រះកាយនិង​ផ្សឹក ដោយ​ចោទ​ថាព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ បាន​ប្រព្រឹត្តឬ​ហៅ​ថា​បដិបត្តិ​ផ្ទុយ​ពី​បញ្ញត្តិ​សាសនា​។ អាជ្ញាធរ​អះអាងថា​បាន​រកឃើញ​ភស្តុតាង​មួយចំនួន​មាន​កាំបិទ ដាវ ដំបង និង​វត្ថុ​ផ្សេង​ទៀត​នៅក្នុង​កុដិ​។​

  • ពលរដ្ឋ​២​ស្រុក​លើក​គ្នា​​បន្ត​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​យុវជន​បរិស្ថាន​៣​នាក់

    ប្រជាពលរដ្ឋ​ច្រើន​នាក់​មក​ពី​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​តុលាការ​ខេត្ត​នេះ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ចេញ​ពី​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំង ៣​នាក់ របស់​តុលាការ​ខេត្ត​នេះ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​បូម​ខ្សាច់ ថា​ជា​ការ​បំបាក់​ស្មារតី​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដទៃ​ទៀត ឲ្យ​បញ្ឈប់​សកម្មភាព​តវ៉ា។ គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​សីហា គឺ​ជា​ថ្ងៃ​ទី​២ ហើយ​ដែល​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ បាន​លើក​គ្នា​តវ៉ា និង​ស្នាក់​នៅ​ទាំង​យប់​ថ្ងៃ​នៅ​ពី​មុខ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ដែល​តុលាការ​ខេត្ត​នេះ​ចាប់​ដាក់​គុក។

  • ពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​​

    ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ប្រមាណ​១០០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នាំគ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​វៀតណាម​។​ ​កាលពី​ថ្ងៃ​ចន្ទ សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​មាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ិម សំណាង ត្រូវបាន​នគរបាល​យុត្តិធម៌​ស្រុក​បទុម​សាគរ​នៃ​ខេត្តកោះកុង​ឃាត់ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​។ អ្នក​ទាំង​៣​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​នេះ​ចោទប្រកាន់​ពីបទ​គំរាមកំហែង​ធ្វើឲ្យ​ខូចខាត និង​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​។​

  • មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​រូបភាព​នៃ​ការជួញដូរ​មនុស្ស​មានភាព​សាំ​ញ៉ាំ​ពិបាក​ចាប់​ជនល្មើស​​

    ​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​លើកឡើងថា អាជ្ញាធរ​មាន​ការពិបាក​ក្នុង​ការតាមដាន​ចាប់​មេខ្យល់និង​មេខ្លោង​ជួញដូរ​មនុស្ស ក៏ដូចជា​ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ដោយ​អះអាង​ថាដោយសារ​តែ​រូបភាព​នៃ​ការ​ឆបោកនិង​ជួញដូរ​មាន​ភាព​សាំ​ញ៉ាំ​​។​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃនិង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុន​អេង បាន​ថ្លែង​បែប​នេះ​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពី​លោកស្រី​បញ្ចប់​សុន្ទរកថា​​នៅ​ក្នុង​សន្និ​សីទ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្តី​អំពី​ការអនុវត្ត​ល្អ​​នៃ​គម្រោង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សនិង​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃ​អនាគត​។

  • "ការ​បន្ត​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការ​ការពារ​ស្ត្រី​ពី​អំពើ​ហិង្សា"

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​មើល​ឃើញ​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​កិច្ច​ការពារ​ស្ត្រី​ពី​អំពើ​ហិង្សា។ លើស​ពី​នេះ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ទៅ​នឹង​អំពើ​ហិង្សា មាន​ការ​រើសអើង​ពី​សង្គម ដែល​អាច​ឲ្យ​ស្ត្រី​កម្ពុជា នៅ​តែ​មិន​បាន​ទទួល​បាន​យុត្តិធម៌​ពេញលេញ។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ មាន​ន័យ​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​តាម​បែប​ទំនៀម​ទម្លាប់​ប្រពៃណី ជះ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​លើ​កិច្ច​ការពារ​ស្ត្រី ខណៈ​ប្រព័ន្ធ​ផ្លូវ​ការ​បាន​ផ្តល់​នូវ​មធ្យោបាយ​ដល់​ស្ត្រី ឲ្យ​ទទួល​បាន​ការ​ការពារ។ ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ចម្រុះ​លើ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា។

  • កម្មករ​រោងចក្រ​ប៊ីយូធីហ៊្វូល​នៅ​បាវិត​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​១១​ចំណុច

    កម្មករ​រោងចក្រ​ប៊ីយូធីហ៊្វូល វីនដូរ (Beautiful Window) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ចំនួន ១១​ចំណុច ជាង​មួយ​សប្ដាហ៍​មក​ហើយ រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​ទៀត​ផង។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ តំណាង​ភាគី​រោងចក្រ​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ធ្វើ​តាម​ការ​ទាមទារ​រួច​រាល់​ហើយ តែ​កូដកម្ម​មិន​ចប់​មិន​ហើយ ដោយសារ​សហជីព​បន្ត​ធ្វើ​ការ​ញុះញង់។ សូម​ស្ដាប់ លោក ថា កិត្យា ដែល​បាន​ចុះ​ទៅ​តាម​ដាន​ការ​តវ៉ា​នេះ​រាយការណ៍​ដូច​ត​ទៅ៖

  • PM lashes out at opposition

    អានបន្ត
  • រដ្ឋ​មន្ត្រី​ព័ត៌មាន​ច្រាន​ចោល​ការលើកឡើង​ដែល​ថា​ច្បាប់​ទទួល​ព័ត៌មាន​ដាក់ទោស​នាយករដ្ឋមន្ត្រី​​

    ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ច្រាន​ចោល​ការលើកឡើង​របស់​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់ ដែល​បាន​លើកឡើង​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នឹង​មាន​ដាក់ទោស​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ដែល​ស្នើ​សុំ​។​ ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ក្រុម​ការងារ​បច្ចេកទេស​រៀបចំតាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា​ម្សិលមិញ អនុរដ្ឋលេខាធិការ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស៊ា ម៉ៅ បាន​មានប្រសាសន៍ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​សេចក្តីព្រាង នឹងដាក់​ទោសទណ្ឌ​មិនថាតែ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី ដែល​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ឬ​ប្រជាពលរដ្ឋ​ដែល​ស្នើ​សុំ​ព័ត៌មាន​។​

  • ក្រសួង​ដែនដី​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ការិយាល័យ​សមាជិក​រដ្ឋសភា​អាមេរិក

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រតិកម្ម​នឹង​ការិយាល័យ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​ថា កម្ពុជា ខកខាន​មិន​បាន​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ក្រសួង​រៀបចំ​ដែនដី បាន​សំអាង​លើ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​សិទ្ធិ​របស់​ពលរដ្ឋ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ក្រសួង​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្ពុជា មាន​បទដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo