កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • Forest Trends៖ អំពើពុករលួយ​ក្នុង​ការផ្តល់​ដី​សម្បាន​សេដ្ឋកិច្ច​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​​

    អង្គការ​បរិស្ថាន​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​(Forest Trends) បាន​រកឃើញថា អំពើពុករលួយ​ក្នុង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ​។ របាយការណ៍ Forest Trends កម្រាស់​៦៩​ទំព័រ ចេញផ្សាយ​នៅ​ខែកក្កដា ឆ្នាំ​២០១៥ បាន​លើកឡើង​ថា បច្ចុប្បន្ន​ព្រៃឈើ​កម្ពុជា​កំពុង​រង​ការកាប់បំផ្លាញ​ធ្ងន់ធ្ងរ ក្រោម​រូបភាព​នៃ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។​ ​របាយការណ៍​បញ្ជាក់​ថា ការផ្តល់​ដី​សម្បទាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ គឺ​ធ្វើឲ្យប៉ះពាល់​ដល់​តំបន់​ព្រៃ​អភិរក្ស និង​ផ្តល់ឲ្យ​លើស​ច្បាប់​កំណត់​។​ Forest Trends រកឃើញថា គិត​ត្រឹម​ចុងឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២​លាន ៦​សែន​ហិកតា ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន និង​វៀតណាម​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ច្រើនជាងគេ​។ របាយការណ៍​បញ្ជាក់​ថា ក្នុងចំណោម​២៧២ ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​សម្បទាន​គឺពាក់ព័ន្ធ​ការកាប់​ព្រៃឈើ ហើយ​ក្នុង​ក្រុមហ៊ុន​១​ក្នុងចំណោម​៤ បាន​កាប់​រាន​ព្រៃ​ចូល​ក្នុង​តំបន់​អភិរក្ស​។​

  • ក្រសួង​ប្រៃសណីយ៍​បដិសេធ​ថា​ខ្លួន​គ្មាន​ប្រព័ន្ធ​ថត​សំឡេងនិង​តាមដាន​ការសន្ទនា​តាម​ទូរស័ព្ទ​ទេ​​

    ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​អះអាងថា ខ្លួន​គ្មាន​ប្រព័ន្ធ​ទិន្នន័យ ឬ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ថត​សំឡេង និង​តាមដាន​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណ​ជន​នោះ​ទេ​។​ ​ការអះអាង​នេះ​ជា​ការបដិសេធ​ទៅនឹង​ការលើកឡើង​ថា មាន​ជនជាតិ​កូរ៉េ​បាន​ជ្រៀតចូល​ក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង ដើម្បី​លួច​ស្ដាប់​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​សាធារណជន​។​ ​សេចក្ដីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍​ចេញផ្សាយ​នៅ​ថ្ងៃនេះ លើកឡើងថា ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ករណី​ជនជាតិ​កូរ៉េ​១០​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ ពីបទ «​ចូលរួម​នៅក្នុង​ក្រុម ឬ​ឃុបឃិត​ក្នុង​ការប្រព្រឹត្ត​បទល្មើស​» កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ​។​

  • សង្គម​ស៊ីវិល​រក​ឃើញ​វិនាសកម្ម​ព្រៃឈើ​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​

    ភ្នំពេញ—ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​នៅ​ថ្ងៃ​ពុធ​នេះបាន​ចេញ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារ​គោល​នយោបាយ​អភិវឌ្ឍន៍​ និង​វិនិយោគរបស់​រដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​មហិមា​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​សម្រាប់​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម។​ របាយការណ៍​ដែល​មាន​ចំណងជើងថា​ «ការ​កាប់​ឈើ​ និង​បរិបាលកិច្ច៖ ការ​កាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​ និង​តំបន់​ការពារ» ​បាន​ផ្តោត​ទៅលើ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជាទី​ទាក់​ទាញ​ដល់ក្រុម​ហ៊ុន​ឯក​ជន​ដើម្បី​ដាក់​ទុន​ដាំ​ដំណាំ​ឧស្សាហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ។​ របាយការណ៍​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ជា​ច្រើន​ បាន​កាប់​ឈើ​ ដក​រំលើង​ដើមឈើ​ទាំង​ឫស​និង​ ដាំ​ដំណាំ​កៅស៊ូ​ជំនួស។​ ​

  • លោក ហោ ណាំហុង ព្រមាន​ថា​អ្នក​រិះគន់​រឿង​ផែនទី​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​ឆាប់ៗ​នេះ

    លោក ហោ ណាំហុង ព្រមាន​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី​ថា ពួក​គេ​នឹង​ភ្លឺ​ភ្នែក​នៅ​ពេល​បន្តិច​ទៀត​នេះ ព្រោះ​រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវ​ការ​ថា ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ដែល​រក្សា​ទុក​នៅ​ប្រទេស​បារាំង។ ការ​ថ្លែង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា សង​ផែនទី​ប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ​វិញ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​សារព័ត៌មាន​របស់​ក្រុម​អ្នក​រិះគន់​រឿង​ផែនទី នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក ហោ ណាំហុង ផ្ដាំ​ទៅ​អ្នក​នយោបាយ​ផ្សេង​ទៀត​ឲ្យ​ឈប់​យក​បញ្ហា​ផែនទី​មក​កេង​ចំណេញ​នយោបាយ៖ «អស់​លោក​នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​និយាយ​កន្លង​មក ហើយ​ខ្ញុំ​សង្ឃឹម​នៅ​ពេល​ភ្លឺ​ភ្នែក​ហើយ​នោះ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មក​កេង​ចំណេញ​រឿង​នយោបាយ។ បើ​នៅ​មិន​ភ្លឺ​ភ្នែក ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ ស្រេច​តែ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ»។

  • អាជ្ញាធរ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​១​គ្រួសារ​ពី​ផ្ទះ​ដែល​ប៉ះពាល់​គម្រោង​ពង្រីក​ស្ពាន​ព្រែក​ក្ដាម

    អាជ្ញាធរ​ចម្រុះ​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ចុះ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ឋិត​ក្នុង​ភូមិ​ទួលងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ នៅ​ពេល​ដែល​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​បដិសេធ​មិន​ព្រម​ចាក​ចេញ ដើម្បី​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​ពង្រីក​ស្ពាន។ ស្ត្រី​មេម៉ាយ​ជា​ម្ចាស់​ផ្ទះ អំពាវនាវ​រក​អន្តរាគមន៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​សំអាង​ថា ការ​បណ្ដេញ​គ្រួសារ​គាត់​ចេញ​ពី​ផ្ទះ​នេះ ជា​រឿង​អយុត្តិធម៌ ដ្បិត​អាជ្ញាធរ​មិន​បាន​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ​តាម​ការ​ទាមទារ​ឡើយ។ ស្ត្រី​មេម៉ាយ​វ័យ​ជិត ៥០​ឆ្នាំ និង​ម្ដាយ​វ័យ​ជាង ៧០​ឆ្នាំ ព្រម​ទាំង​កូន ២​នាក់​អាយុ​ជាង ១០​ឆ្នាំ ត្រូវ​អាជ្ញាធរ​ចាប់​នាំ​ចេញ​ពី​ផ្ទះ នៅ​ពេល​អ្នក​ទាំង​៤​នាក់ ព្យាយាម​ចាក់​សោ​ខ្លួន​ឯង​សម្ងំ​ក្នុង​ផ្ទះ ជំទាស់​នឹង​ការ​រុះរើ​របស់​អាជ្ញាធរ។ ការ​ឈូស​ឆាយ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ពេល​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​នោះ ត្រូវ​បង្ខំ​រុះរើ។

  • ពលរដ្ឋ​ចាក់សោនៅលើ​ផ្ទះ​ខណៈ​អាជ្ញាធរ​រៀបចំ​ឈូសឆាយ​ផ្ទះ​នៅ​ជិត​ព្រែក​ក្តាម​ព្រឹក​នេះ​​

    ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ឃុំ​កំពង់​លួង ស្រុក​ពញ្ញា​នៅជាប់​ស្ពាន​ព្រែក​ក្តាម សម្រេចចិត្ត​ចាក់សោសំងំ​លើផ្ទះ ខណៈ​សមត្ថកិច្ច​ចុះ​អនុវត្តដីកា​សាលាដំបូង​ខេត្តកណ្តាល​ឈូសឆាយ​ផ្ទះ​គាត់​នៅ​ព្រឹក​នេះ ដើម្បី​បន្ត​ការដ្ឋាន​សាងសង់​ស្ពាន​។​ ​អ្នកស្រី សូ ផល្លី​យ៉ា ប្រាប់​VOD​ថានៅ​ម៉ោង​៦​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​បាន​លោម​ព័ទ្ធ​ផ្ទះ​របស់​គាត់ ហើយ​មាន​ទាំង​គ្រឿងចក្រ​ត្រៀម​ឈូសឆាយ​ផង​។ អ្នកស្រី​បញ្ជាក់ថារូបគាត់​រួមទាំង​ម្តាយ​វ័យ​៧៥​ឆ្នាំនិងកូន​ពីរ​នាក់ អាយុ​ជាង​១០​ឆ្នាំ​សម្រេចចិត្ត​ចាក់សោបិទទ្វារ​នៅលើផ្ទះ​។ អ្នកស្រី​ប្រាប់ថាពួកគាត់​សុខចិត្ត​ស្លាប់​ព្រោះ បើ​ផ្តល់​សំណង​ឲ្យ​គាត់​តិចតួច​ទៅ​នៅ​កន្លែង​ផ្សេង​ក៏​គាត់​មិន​អាច​រស់នៅ​បាន​ដែរ​។​

  • តុលាការ​ជំនុំជម្រះ​ទោស​លោក​​អ៊ុក ពេជ្រ​សំណាង​លើ​សំណុំរឿង​ហិង្សា​​ទីពីរ​

    ភ្នំពេញ—សាលាដំបូង​ក្រុង​ភ្នំពេញនឹង​ប្រកាស​សាលក្រម​ដល់​លោក ​អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​កញ្ញា​ខាងមុខនេះ​ ទាក់​ទិន​នឹង​សំណុំ​រឿង​ បង្ក​ហិង្សា​ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ​បន្ទាប់​ពី​តុលាការ​បាន​បើក​អង្គ​សវនាការ​សួរ​ដំណើរ​ដើម​ទង​នៃ​សំណុំ​រឿង​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​និង​អ្នកការពារ​សិទ្ធិ​មនុស្ស។​ ការ​បើកសវនាការ​នេះ​ ធ្វើ​ឡើងស្រប​ពេល​ដែល​សកម្ម​ជន​នយោបាយ​រូប​នេះ​កំពុង​ជាប់​ឃុំ​ដោយករណី​ដាច់​ឡែក​មួយ​ទៀត​ ទាក់​ទិន​នឹង​សំណុំ​រឿង​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជាប់​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០១៤។​

  • លោក ហ៊ុ​ន សែន ថា​នឹង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់ជា​បន្ទាន់​​លើ​អ្នក​និយាយ​ថាផែនទីក្លែង​ក្លាយ​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថារដ្ឋាភិបាល​នឹង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ជាបន្ទាន់​ដោយ​មិន​លើកលែង​ទៅ​លើ​អ្នក​ណា​ដែល​និយាយ​ថា​រដ្ឋាភិបាល​ប្រើ​ប្រាស់​”ផែនទី​ចោរ”ឬ”​ផែនទីក្លែងក្លាយ”។ លោក ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០​១៥-២០២៥ ស្រប​ពេល​ដែ​លលោក​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ទាក់ទ​ង​នឹង​ការ​ដឹកនាំ​ផ្តាច់ការ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា​គណបក្ស​សង្រ្គោះជាតិ​លែង​មាន​អ្វី​និយាយ​ទាក់ទង​នឹង​រឿង​ផែនទី​ ទើ​ប​ចាប់ផ្តើ​ម​និយាយ​ពី​រឿងផ្តាច់ការ។ លោក​បន្ត​ថា​ពាក្យផ្តាច់ការនេះ លោកឭតាំងពី៣ទសវត្សរ៍រួចហើយ ដោយ​​លោកចាត់ទុកការរិះគន់នេះគ្មានអ្វីចម្លែកសម្រាប់រូបលោកនោះទេ។

  • សហគមន៍​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​​

    តំណាង​សហគមន៍​ការពារ​ព្រៃឈើ​មកពី​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ព្រៃ​សហគមន៍​និង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ឲ្យមាន​ប្រសិទ្ធិភាព ដោយ​ពួកគាត់​លើកឡើង​ថា​ខ្លួន​មិន​មាន​សិទ្ធិ​អំណាច​ស្របច្បាប់​ក្នុង​ការការពារ​ព្រៃ​ទាំងនោះ​ទេ​។​ ​តំណាង​សហគមន៍​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របា​ការណ៍​មួយ​ស្តី​ពី​ការកាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ និង​ការបំផ្លាញ​ព្រៃឈើ​រដ្ឋ និង​តំបន់​ការពារ​នៅ​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ដែល​រៀបចំឡើង​ដោយ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ឬ​ហៅ​កាត់​ថា NGO Forum នៅ​ព្រឹក​នេះ​។​ ​តំណាង​សហគមន៍​មក​ខេត្ត​ស្ទឹងត្រែង និង​ជា​ជនជាតិដើម​ភាគតិច​ក្រ​វ៉េ​ត អ្នកស្រី សេក ស្រី​ម៉ុន មានប្រសាសន៍ថា ប្រជា​សហគមន៍​របស់​អ្នកស្រី​គ្មាន​សិទ្ធិ​អំណាច​អ្វី​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​នៅក្នុង​សហគមន៍​របស់​ពួកគាត់​នោះ​ទេ​។ អ្នកស្រី​ថា ពួក​អ្នកស្រី​បាន​ត្រឹមតែ​ដើរ​ល្បាត និង​ពេល​ជួប​បទល្មើស​ព្រៃឈើ​ក៏​រាយការណ៍​មក​កាន់​អាជ្ញាធរ​ដើម្បី​ធ្វើ​អន្តរាគមន៍​ប៉ុណ្ណោះ​។ អ្នកស្រី​បន្ត​ថា ឈ្មួញ​កាប់​ឈើ ឬ​ដឹក​ឈើ​សុទ្ធតែ​មាន​អាវុធ ដែល​អ្នក​ស្រី​ថា ប្រជា​សហគមន៍​មិន​ហ៊ាន​ទប់ស្កាត់​នោះទេ​។

  • សហគមន៍​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​​

    តំណាង​សហគមន៍​ការពារ​ព្រៃឈើ​មកពី​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ព្រៃ​សហគមន៍​និង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ឲ្យមាន​ប្រសិទ្ធិភាព ដោយ​ពួកគាត់​លើកឡើង​ថា​ខ្លួន​មិន​មាន​សិទ្ធិ​អំណាច​ស្របច្បាប់​ក្នុង​ការការពារ​ព្រៃ​ទាំងនោះ​ទេ​។​ ​តំណាង​សហគមន៍​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របា​ការណ៍​មួយ​ស្តី​ពី​ការកាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ និង​ការបំផ្លាញ​ព្រៃឈើ​រដ្ឋ និង​តំបន់​ការពារ​នៅ​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ដែល​រៀបចំឡើង​ដោយ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ឬ​ហៅ​កាត់​ថា NGO Forum នៅ​ព្រឹក​នេះ​។​ ​តំណាង​សហគមន៍​មក​ខេត្ត​ស្ទឹងត្រែង និង​ជា​ជនជាតិដើម​ភាគតិច​ក្រ​វ៉េ​ត អ្នកស្រី សេក ស្រី​ម៉ុន មានប្រសាសន៍ថា ប្រជា​សហគមន៍​របស់​អ្នកស្រី​គ្មាន​សិទ្ធិ​អំណាច​អ្វី​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​នៅក្នុង​សហគមន៍​របស់​ពួកគាត់​នោះ​ទេ​។ អ្នកស្រី​ថា ពួក​អ្នកស្រី​បាន​ត្រឹមតែ​ដើរ​ល្បាត និង​ពេល​ជួប​បទល្មើស​ព្រៃឈើ​ក៏​រាយការណ៍​មក​កាន់​អាជ្ញាធរ​ដើម្បី​ធ្វើ​អន្តរាគមន៍​ប៉ុណ្ណោះ​។ អ្នកស្រី​បន្ត​ថា ឈ្មួញ​កាប់​ឈើ ឬ​ដឹក​ឈើ​សុទ្ធតែ​មាន​អាវុធ ដែល​អ្នក​ស្រី​ថា ប្រជា​សហគមន៍​មិន​ហ៊ាន​ទប់ស្កាត់​នោះទេ​។

  • សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ដោយសារ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ធ្វើ​ពហិការ

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​២៦ សីហា ធ្វើ​សវនាការ​ស្ដាប់​ភាគី​ដាក់​ឯកសារ​គន្លឹះ ទាក់ទង​នឹង​អង្គ​ហេតុ​ស្ដីពី​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ចំនួន ៣​កន្លែង ដែល​បាន​ធ្វើ​សវនាការ​ចាប់​តាំង​ពី​ចុង​ខែ​កក្កដា រហូត​មក​ដល់​ពេល​នេះ។ សវនាការ​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ធ្វើ​ពហិការ។ សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​បាន​រយៈពេល ១​ម៉ោង​កន្លះ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​ផ្អាក​វិញ​ភ្លាមៗ បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម ប្រកាស​ដក​ខ្លួន​ពី​សវនាការ​នេះ។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុល ពន្យល់​ថា ការ​សម្រេច​ផ្អាក​នេះ ក៏​ព្រោះ​តែ​ជន​ជាប់​ចោទ​មិន​មាន​អ្នក​ការពារ​ក្ដី បន្ទាប់​ពី​ក្រុម​មេធាវី​ទាំង​ជាតិ និង​អន្តរជាតិ ធ្វើ​ពហិការ​ដើរ​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ៖ «ជា​នីតិវិធី ការ​ប្រព្រឹត្ត​ទៅ​នៅ​តុលាការ នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​នេះ ត្រូវ​តែ​មាន​វត្តមាន​ការពារ​ក្ដី​យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​ភាគី គឺ​ភាគី​ជាតិ​មាន​វត្តមាន​ដែរ។ ដោយសារ​តែ​មេធាវី​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ពហិការ​ដើរ​ចេញ​ទៅ ដូច្នេះ​នីតិវិធី​ប្រព្រឹត្ត​ទៅ​មិន​បាន​ទេ។ អង្គ​ជំនុំ​ជម្រះ​សម្រេច​ផ្អាក​សវនាការ​នេះ​ត្រឹម​នេះ ហើយ​សវនាការ​លើក​ទៅ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ស្អែក»។

  • លិខិតមិត្តអ្នកអាន៖ច្បាប់បន្ទប់ជួលរើសអើងយ៉ាងអយុត្តិធម៌ប្រឆាំងនឹងកម្មកររោងចក្រកាត់ដេរ​

    ច្បាប់គ្រប់គ្រងការជួលបន្ទប់​(ច្បាប់ភតិសន្យាពិសេស)ដែលបានអនុម័តដោយរដ្ឋសភានៅក្នុងខែកក្កដា ដោយសមា​ជិក១០២​​នាក់ក្នុងចំណោម១០៤​នាក់ ដើម្បីការពារកម្មកររោងចក្រកាត់ដេរនឹងត្រូវបានអនុវត្តនៅ​ក្នុងឆ្នាំ​ក្រោយ។ ច្បាប់នេះបានកំណត់តម្លៃជួលផ្ទះសម្រាប់កម្មករកាត់ដេរឲ្យនៅត្រឹងក្នុងរយៈពេលពីរឆ្នាំហើយអំឡុងពេលនោះដែលតម្លៃជួលផ្ទះមិនអាចឡើងថ្លៃបានទេ។ អគ្គិសនីកម្ពុជា(EDC)បានចុះធ្វើការសិក្សាក្នុងតំបន់មានដង់ស៊ីតេខ្ពស់ដែលសម្បូរផ្ទះជួលសម្រាប់កម្មករកាត់ដេរដែលមានគោលបំណងដើម្បីវាយតម្លៃផ្ទះជួលដែលនឹងត្រូវកំណត់អោយស្ថិរ​ បន្ទាប់ពីច្បាប់នេះដាក់​ឲ្យអនុវត្ត។ ច្បាប់គ្រប់គ្រងការជួលផ្ទះត្រូវបានអនុវត្ត ស្របពេលច្បាប់កាត់បន្ថយតម្លៃអគ្គិសនីសម្រាប់អ្នក​ជួលផ្ទះដែលប្រើប្រាស់តិចជាង៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែដែលនេះនឹងកាត់បន្ថយការចំណាយរបស់កម្ម​ករដែលមានប្រាក់ចំណូលទាប រួមទាំងអ្នកនៅក្នុងឧស្សាហកម្មកាត់ដេរ។

  • សាលាដំបូង​រាជធានី​ បដិសេធសុំនៅក្រៅឃុំ​បណ្តោះអាសន្ន​របស់លោក ហុង សុខ​ហួរ

    រាជធានីភ្នំពេញ៖ លោក​ កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៥ ខែសីហាសម្រេច​បដិសេធសុំនៅក្រៅឃុំ​បណ្តោះអាសន្ន​របស់លោក ហុង សុខ​ហួរ។ការ​បដិសេធនេះបានធ្វើឡើងក្រោយពីបាន​ពិនិត្យ​នូវពាក្យ​សុំនៅក្រៅឃុំ​របស់លោក ​កែ​ត ​ឃី និង​លោក សំ សុ​គង់ មេធាវី​ការពារ​លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ីរួច។ តាម​នីតិវិធី​មេធាវី​ការពារ​ជន​ត្រូវ​ចោទ​មាន​សិទ្ឋិ​ប្តឹង​ឧ​ទ្ឋ​រណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ។ លោក ហុង សុខ​ហួរ ត្រូវបាន​ចចចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៦២៩ , ៦៣០ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

  • សហគមន៍ និង​NGO៖ ក្រុមហ៊ុន​វិនិយោគ​កំពុង​កាប់បំផ្លាញ​ព្រៃឈើ អាជីវកម្ម​រក​រ៉ែ

    ភ្នំពេញ៖ តំណាង NGO និង​ប្រជា​សហគមន៍​មាន​ក្តីបារម្ភ​ជាខ្លាំង ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម ពិសេស​គឺ​ដំណាំ​កៅស៊ូ នៅក្នុង​ខេត្តរតនគិរី និង​ស្ទឹងត្រែង។ ពួកគេ​ស្រាវជ្រាវ​ឃើញថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​គម្រប​ព្រៃឈើ​រាប់ម៉ឺន​ហិកតា។ ក្រុមហ៊ុន​វិនិយោគ​ចំនួន ៣៤ ដែល​ទទួលបាន​ដី​សម្បទាន សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាននិងកំពុង​ប្រតិបត្តិការ​កាប់បំផ្លាញ​ព្រៃឈើ​លើ​ផ្ទៃដី​ទំហំ​ជាង ២៣២,១៦៨ហិកតា ដោយឡែក ក្រុមហ៊ុន ១១ទៀត កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ លើ​ផ្ទៃដី ៥៨៨,៧៣២ ហិកតា នៅក្នុង​ខេត្ត​រតនគីរី។នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការកាប់​ឈើ​ព្រៃ​រដ្ឋ​ជា​ប្រព័ន្ធ​នៅ​តំបន់​ការពារ​នៅ​ខេត្ត រតនគីរី និង​ខេត្តស្ទឹងត្រែង វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៦នេះ។

  • ព្រះមហាក្សត្រ​កម្ពុជាទទួលស្គាល់សហ​ចៅក្រម​អន្តរជាតិឱ្យមកបម្រើ​ការងារ​នៅសាលាក្តីខ្មែរក្រហម​​

    អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(​អ​.​វ​.​ត​.​ក​) បានប្រកាសថា លោក Michael Bohlander ជនជាតិអាល្លឺម៉ង់ត្រូវបានព្រះមហាក្សត្រក​ម្ពុ​ជា​អនុម័ត តែងតាំងជា​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ថ្មី ជំនួស​សហ​ចៅក្រម Mark Brian Harmon ​ជនជាតិ​អាមេរិកដែល​បាន​លាលែង។​ ​ការអនុម័តដែល​មាន​ការយល់ព្រម​ពីព្រះមហាក្សត្រ គឺ​បន្ទាប់ពីឧត្ដមក្រុមប្រឹក្សានៃ​អង្គចៅក្រមកម្ពុជា ប្រកាស​ទទួលស្គាល់លក្ខណៈសម្បត្តិ​របស់​លោក Michael Bohlander ជា​សហ​ចៅក្រមនៃ សាលាក្ដីខ្មែរក្រហម។​ ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ របស់​សាលាក្ដី​ខ្មែរក្រហម​បានបង្ហាញ​ថា នា​ពេល​ថ្មីៗ​នេះ​ចៅក្រម Michael Bohlan der គឺជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​បម្រុង​។

  • សាក្សី​ទី​១០​ថ្លែង​ពី​ការ​ឈឺ​ចាប់​និង​បាត់បង់​គ្រប់​យ៉ាង​នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម

    អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ សីហា បាន​ស្ដាប់​សក្ខីកម្ម​ទី​១០ ទាក់ទង​នឹង​អង្គ​ហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ។ សក្ខីកម្ម​ទី​១០ គឺ​ផ្ដល់​ដោយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ ញឹម ហល់។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ញឹម ហល់ ជា​អតីត​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ថ្លែង​អំពី​ការ​ឈឺ​ចាប់​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​លោក​បាត់បង់​គ្រប់​យ៉ាង៖ «»។ លោក ញឹប ហល់ បន្ត​ថា ត្រូវ​អង្គការ​បង្ខំ​ឲ្យ​លើក​ដី​ចាក់​បំពេញ​ក្បាល​ស្ពាន​ទី​មួយ នៃ​ទំនប់​អាង​ត្រពាំង​ថ្ម​នោះ។ លោក​ត្រូវ​អង្គការ​កំណត់​ឲ្យ​លើក​ដី​ពី ៣ ទៅ ៥​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ ដែល​លោក​ត្រូវ​ក្រោក​ពី​ម៉ោង ៣​ព្រឹក ធ្វើ​ដល់​ម៉ោង ៥​ល្ងាច។ លោក​ថា លក្ខខណ្ឌ​ធ្វើ​ការងារ​នៅ​ការដ្ឋាន​នោះ គឺ​ជា​ការងារ​ធ្វើ​ដោយ​បង្ខំ​ពី​អង្គការ ហើយ​មាន​ពលករ​ភាគ​ច្រើន​ឈឺ​ដើម​ទ្រូង ដោយសារ​តែ​ធ្វើ​ការ​រែក​ដី​ធ្ងន់​ពេក។ រីឯ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់​ទេ ហើយ​ពលករ​ដែល​ឈឺ ត្រូវ​គេ​បន្ថយ​របប​អាហារ​ខ្លះ៖ «»។

  • ក្រសួង​មហាផ្ទៃ​និង​បក្ស​ប្រឆាំង​បដិសេធ​ថា​មិន​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បន្ថែម​ទេ

    មន្ត្រី​ក្រសួង​មហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា ពុំ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ថែម ដូច​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​នានា ដែល​បាន​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​អាច​នឹង​ចាប់​ខ្លួន​សកម្មជន​បន្ថែម​ទៀត ដូចជា​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី ជំនួយការ លោក ហុង សុខហួរ និង​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត​ពី​បទ​ផ្សំ​គំនិត និង​ចូលរួម​ក្លែង​ឯកសារ។ បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​បន្ត​ចាត់​វិធានការ​បន្ថែម​ទៀត​ជុំវិញ​សំណុំ​រឿង​នេះ វា​នឹង​រុញ​ច្រាន​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​មាន​ភាព​អាប់អួ​ទៅ​វិញ​ទេ។

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គោរព​សិទ្ធ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គោរព​សិទ្ធិ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នាឲ្យ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ដោយ​លើកឡើង​ថា ពួកគាត់​ក៏​មាន​សិទ្ធិ​ទទួលបាន​ការគោរព​ពេញលេញ និង​ស្មើគ្នា​ក្នុង​សង្គម​ខ្មែរ​។​ ​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ដែល​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​លើកឡើងថា កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា អភិបាលខណ្ឌ​ដូនពេញ​លោក គួច ចំរើន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​ខេ​ម​បូឌា ដេលី ដោយ​ក្នុង​បទសម្ភាសន៍​នោះ លោក គួច ចំរើន បាន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​សំដៅ​ទៅលើ​អ្នក​ប្តូរ​ភេទ​។

  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ខេត្ត​រតនគិរី​ដាក់​រោង​យាម​ការពារ​ព្រៃ​ឈើ

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​សែន​ព្រេន​សម្ពោធ​រោង​យាម​ការពារ​ព្រៃ​ឈើ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​វៀតណាម ឆ្លង​ដែន​មក​កាប់​ឈើ​ក្នុង​ព្រៃ​បាន​ត​ទៅ​ទៀត។ ចំណែក​មន្ត្រី​ព្រៃ​ឈើ ស្វាគមន៍​ការ​ចូលរួម​របស់​សហគមន៍​ដែល​ស្ម័គ្រ​ចិត្ត​បង្កើត​ក្រុម​យាម​ការពារ​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ​មាន​តម្លៃ​របស់​ជាតិ។ អ្នក​ភូមិ​ប្រមាណ ១០០​នាក់ បាន​រៀបចំ​សែន​ព្រេន​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ​ឲ្យ​ដឹង​ឮ និង​ជួយ​ថែ​រក្សា​ព្រៃ​ឈើ ដែល​កាន់​តែ​បាត់បង់​ទៅ​ដោយសារ​តែ​ពលរដ្ឋ​វៀតណាម លួច​ឆ្លង​ដែន​ចូល​មក​កាប់​ដោយ​ខុស​ច្បាប់ ហើយ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

  • CCHR ជំរុញ​ឲ្យ​​មន្ត្រី​​សាធា​រណៈ​​គោ​រព​​សិទ្ធិ​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​គ្នា

    មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា CCHR បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ​​នៅ​​ថ្ងៃ​ទី​២៤​ខែ​សីហា​​នេះ ដោយ​បាន​​បង្ហាញ​​ក្តី​បារម្ភ​​ចំពោះ​​ការ​អត្ថា​ធិប្បាយ​​របស់​លោក គួច ចំរើន អភិបាល​ខណ្ឌ​​ដូន​ពេញ ដែល​​បាន​​ពាក្យ​សម្តី​​មិន​​សម​រម្យ​​សំដៅ​​ទៅ​លើ​​អ្នក​​ប្តូរ​​ភេទ។ ពាក្យ​សម្តី​​របស់​លោក គួច ចំរើន បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​ការ​​ចាប់​ខ្លួន​​លើ​​ក្រុម​មនុស្ស​មួយ​ចំនួន​​នៅ​ក្នុង​​រាជធា​នី​​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៧​ខែ​សីហា​​កន្លង​ទៅ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo