កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក​កែម ឡី៖​មាននិតីវិធី​៩​ចំណុច​ឈាន​ដល់​ការ​បោះបង្គោល​ព្រំដែន​ត្រឹមត្រូវ​

    លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ បាន​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​លោក អំពើ​និតីវិធី​៩​ចំណុច ដែល​អាច​ឈាន​ដល់​ការបោះបង្គោល​ព្រំដែន​ត្រឹមត្រូវ​។​ ការបង្ហាញនេះ ខណៈ​ដែរ​បញ្ហា​ព្រំដែនជាប្រធានបទក្តៅករគុកមួយនៅក្នុងប្រទេសកម្ពុជា។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​​

    អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាលធ្វើ​សកម្មភាព​ជា​បន្ទាន់ ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​បញ្ចប់​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ក្រោយពី​មាន​ការចាប់ខ្លួន​អ្នកប្រើប្រាស់​ហេ្វស​ប៊ុក​ជា​បន្តបន្ទាប់​។​ ​ប្រតិកម្ម​នេះ​កើតឡើង ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា វ័យ​២៥​ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែ​សីហា ពី​បទ​ញ៉ុះញ​ង់​ធ្វើ​[​បដិវត្តន៍​ពណ៌​]​តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​។​ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) បាន​ហៅ​ការចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា នោះ​ថា​បាន​បញ្ជាក់ឲ្យ​ឃើញ​ច្បាស់​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅលើ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​

  • ក្មេង​ស្រីជនជាតិព្នង​អាយុ​១២​ឆ្នាំ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ

    មណ្ឌលគិរី៖ ក្មេងស្រីជនជាតិ​ព្នង​ម្នាក់​អាយុ​១២​ឆ្នាំ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​បាន​សម្រេច នៅពេលដែលក្មេងស្រីរូបនោះ ​កំពុង​ស្ទូចត្រី​តាម​អូរ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ចក់​ចា ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។ពេល​ធ្វើ​សកម្មភាព​រំលោភ​រួច ជនសង្ស័យ​រូប​នោះបាន​គេចខ្លួន​ចូល​ព្រៃ​បាត់។ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៤ៈ​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ២០១៥។ ក្មេង​ស្រី​រង​គ្រោះ​ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​ស្ទូចត្រី​នៅ​តាម​អូរ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​កាលពី​វេលា​ម៉ោង​១៤ៈ០០នាទីរសៀល​ថ្ងៃ​ដដែល។លុះ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​មនុស្ស​ប្រុស​ម្នាក់​ដើរមក​រក​នាង រួច​បុរស​រូប​នោះ ក៏​បាន​ចាប់​អោប​បី​យក​នាង​ទៅ​ក្បែរ​គុ​ម្ពោ​ធ​ព្រៃ​សំរាត​សំពត់​-​អាវ រួច​ធ្វើ​សកម្មភាព​រំលោភ​លើ​រូប​នាង​តែ​ម្តង ដោយ​ជន​នោះ​បាន​គំរាម​សម្លាប់​ដល់​រូប​នាង បើ​សិនជា​ហ៊ាន​ស្រែក។

  • អ្នកនាំពាក្យ​៖ ស្ត្រី​ខ្មែរ​ពីរ​នាក់​បន្ថែមទៀត ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន

    ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាសថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​កិច្ចសហការ​របស់​ប៉ូលិស​អន្តោប្រវេសន៍​ទីក្រុង​ប៉េកាំង អង្គការ UN-ACT (United Nations Action for Cooperation Against Trafficking in Persons) និង​អង្គការ World Vision បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន ២ រូប ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ក្នុងអំឡុង​ឆ្នាំ​២០១៣ អោយបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

  • ​ពលរដ្ឋ​ហែ​ក្បួន​ក្នុង​ខេត្តកោះកុង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​​

    ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាននាំគ្នា​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់ ​ដែល​ត្រូវបាន​ចាប់ខ្លួន ពេល​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​វៀតណាម​។​ កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​រួមមាន ​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ីម សំណាង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ធ្វើឲ្យ​ខូចខាត​។​

  • ពលរដ្ឋ​៥​ស្រុក​នៅ​ខេត្ត​កោះកុង​បន្ត​ដើរ​ហែ​ក្បួន​​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​៣​រូប

    ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​នានា ក្នុង​ស្រុក ៥ នា​ខេត្ត​កោះកុង ​បន្ត​​​តវ៉ា ដោយ​​លើក​បដា​​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​នានា តាម​ទីប្រជុំជន ក្នុង​មូលដ្ឋាន​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ៣​រូប ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​គុក​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា។ មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ថា​ជា​ការ​បំភិតបំភ័យ និង​គំរាមកំហែង​មិន​ឲ្យ​បន្ត​ធ្វើ​សកម្មភាព​តវ៉ា​របស់​ខ្លួន​ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ។

  • សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង រង​បទ​ចោទ​ថ្មី​មួយទៀត​​

    សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចោទប្រកាន់​ពី​បទ​បង្ក​អំពើហិង្សា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ ខណៈ​លោក​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ផ្សេង​មួយទៀត​។​ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ដាក់ទោស​ លោក អ៊ុក ពេជ្រ​សំណាង ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំពី​បទ​ពី​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤​។​

  • មន្រ្តីក្រសួង​មហាផ្ទៃ​ក្រើន​រំឭក​អ្នក​សារព័ត៌​មានកុំ​ឲ្យសរសេរ​រឿង​​បំផុស​ឲ្យ​មាន​បដិវត្តន៍​ពណ៌​

    មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​មហា​ផ្ទៃ​អះអាង​ថាអាជ្ញា​ធរ​នឹង​​ចាប់​ខ្លួន​បុគ្គល​ណាឬក៏​អ្នក​សារព័ត៌​មាន​ណា​ដែលសរសេរ​បំផុសឬ​បំផុស​ឲ្យ​មាន​បដិវត្តន៍ពណ៌ ដែល​លោក​ចាត់​ទុក​ថា​នាំ​ឲ្យ​មានអ​សន្តិ​សុខ​ក្នុង​សង្គមឬចង់​ឲ្យ​មាន​ការ​ផ្តួល​រំលំរដ្ឋាភិបាល។ អ្នក​នាំ​ពាក្យ​ក្រ​សួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​វីអូ​ឌី(VOD)នៅ​ថ្ងៃចន្ទ​​នេះ​ថាអ្នក​ណា​ដែល​បំផុស​ឲ្យ​មាន​បដិវត្តន៍​ពណ៌នៅ​កម្ពុជានឹង​ត្រូវ​ចាប់​ខ្លួន។ លោក​ក៏​បានឲ្យ​ដឹង​ដែរ​ថាអ្នក​សារព័ត៌​មាន​ដែល​សរសេរ​អត្ថបទបំផុសនិងញុះ​ញង់ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​មានឡើងក៏​ត្រូវ​ចាប់​ខ្លួន​ដូច​គ្នា។ ការលើក​ឡើង​ដូច្នេះ បន្ទាប់ពី​សមត្ថកិច្ចបាន​ចាប់​ខ្លួន​និស្សិត​មួយ​រូបដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា​បាន​សរសេរ​បំផុស​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋា​ភិ​បាល។ និស្សិត​រូប​នោះត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ ២០១៥ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ ហើយបង្គាប់​ឲ្យ​​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។

  • លោក Michael Bohlander ត្រូវបានតែងតាំង​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី នៅ​សាលាក្តី​ខ្មែរក្រហម​

    ភ្នំពេញ: ​បន្ទាប់ពី​មានការ​ចាត់​តាំងពី​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ដោយ​មានការ អនុម័ត​យល់ព្រម​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បានតែងតាំង​ចៅក្រម Michael Bohlander (​ជនជាតិ​អាល្លឺម៉ង់​) ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​)​។ ចៅក្រម​រូបនេះ ជំនួស​ចៅក្រម Mark Brian Harmon (​ជនជាតិ​អាមេរិក​)​។​

  • ប្រជាពលរដ្ឋឃុំ​ជ្រៃ​លាស់ ដែលមានជម្លោះ​ដីជាមួយ​លោកស្រីលឹម គា​ នាំគ្នា​ឡើងមក​សុំ​អន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី

    រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កា​កាប ភូមិ​ស្លែង​មានជ័យ ភូមិ​ប្រាសាទ ភូមិ​ស្វាយ ភូមិ​ល្វាំ​ង និង​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញា​ឭ ខេត្តកណ្តាល ប្រមាណជាង៧០នាក់ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​លោកស្រី លឹម គា​ តំណាង​ក្រុមហ៊ុន សុរាគា​ខ្មែរ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា​នេះបាននាំគ្នា​ឡើងមក​សុំ​អន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

  • អ្នកកាសែត​អាស៊ាន​លើក​ពី​បញ្ហា​ប្រឈម​របស់ខ្លួន​នៅពេល​សមា​ហ​រណកម្ម

    អ្នកសារព័ត៌មាន​ចំនួន២២នាក់នៃ​ប្រទេស​អាស៊ាន​ទាំង១០ បាន​ចូលរួម​ក្នុង​សិក្ខា​មួយ​រួមគ្នា ស្តី​ពី​តួ​នា​ទី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​កសាង​សហគមន៍​អា​ស៊ាន កាលពី​ថ្ងៃទី១៩ខែសីហា​កន្លងទៅ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ សិក្ខាសាលា​នេះ ​រៀបចំ​ឡើងដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេលដែល​សមាហ​រណកម្ម​អាស៊ាន​នាពេលឆាប់ៗខាងមុខ និង​ដំណោះស្រាយ​សមស្រប​សម្រាប់​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

  • កម្មករ​រោងចក្រ​ប៊ីយូធីហ៊្វូល​វីនដូ​នៅ​ក្រុង​បាវិត​ព្រម​ចូល​ធ្វើ​ការ​បណ្ដោះអាសន្ន

    កម្មករ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd.) ស្ថិត​ក្នុង​ក្រុង​បាវិត យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ស្តាប់​ដំណោះស្រាយ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។ ទន្ទឹម​នឹង​នេះ ខាង​ភាគី​ក្រុមហ៊ុន​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ធ្វើ​កូដកម្ម​អស់​ពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក។ តំណាង​ឲ្យ​កម្មករ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ជិន ស៊ីនឿន មាន​ប្រសាសន៍​ថា កម្មករ​ទាំងអស់​នឹង​ផ្អាក​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ចំនួន ១១​ចំណុច ដោយ​យល់​ព្រម​ចូល​ធ្វើ​ការ​បណ្ដោះអាសន្ន​សិន ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា។

  • បណ្ដាញ​សហគមន៍​ ស្នើ​សុំ​​សិទ្ធិ​អំណាច​ពី​រដ្ឋាភិបាល ដើម្បី​ការពារ​ព្រៃឡង់

    សហគមន៍​ព្រៃ​ឡង់​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​វិនាសកម្ម​នៅ​តំបន់​ព្រៃឡង់ ព្រម​ទាំង​​ស្នើ​ឲ្យ​រដ្ឋាភិបាលពន្លឿន​ការ​បង្កើត​គោលការណ៍​ច្បាប់​ការពារ​តំបន់​ជីវៈចម្រុះ​មួយ​នេះ​ឲ្យ​បាន​ឆាប់​។ សំណើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​​រក​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គោលការណ៍​ច្បាប់​ដើម្បីការពារ​ព្រៃឡង់ ប្រជាសហគមន៍​ក៏​បាន​ទាមទារ​ឲ្យ​​​ដាក់​បញ្ចូល​សិទ្ធិ​អំណាច​និង​តួនាទី​របស់​សហគមន៍​ព្រៃឡង់ ទៅ​ក្នុង​គោលការណ៍​ច្បាប់​នោះ​ផងដែរ​​។

  • ស្ថាប័ន​នគរបាល​និង​ទ័ព​គាំទ្រ​ចំណាត់​ការ​ប្រឆាំង​​អ្នក​និយាយ​ថា​រដ្ឋាភិបាល​ប្រើ​ផែនទីក្លែងក្លាយ​​

    អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិនិង​កង​ទ័ព​ជើង​គោកបាន​ចេញ​ញត្តិ​គាំទ្រមួយ​ប្រឆាំងនឹង​​​​អ្នកដែល​​បន្ត​និយាយ​​ថា​រដ្ឋាភិបាល​ប្រើ​ផែនទីក្លែងក្លាយ ដោយ​ព្រមាន​ចាត់វិ​ធាន​ការ​តាម​ផ្លូវ​ច្បាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​។​ ញត្តិ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិចេញផ្សាយនៅថ្ងៃ​ទី​២២ខែសីហា​​ឲ្យ​ដឹង​ថា​តាមរយៈ​ការផ្ទៀងផ្ទាត់​រវាង​ផែនទី​ដែល​​រដ្ឋាភិបាល​​បាន​ប្រើ​ប្រាស់​ជាមួយ​ផែនទី​របស់​អង្គការ​សហប្រជាជាតិ ​​រដ្ឋាភិបាល​ពិត​ជា​បា​ន​ប្រើ​ប្រាស់ផែន​ទីខ្នាត​១/១០០.០០០​ផលិត​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ “មិន​ដូច​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន​ដែល​ធ្វើ​ប្រជា​ភថុតិ ដើម្បី​កេង​យក​ប្រយោជន៍​ផ្នែក​នយោបាយ​ក្នុង​គោល​បំណង​បង្កើត​ភាព​វឹក​វរ​ ចលាចល​ក្នុង​សង្គម សំដៅ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា”។​

  • ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​ទទួល​យក​វត្ថុ​តាង​ដែល​សហគមន៍​ព្រៃ​ឡង់​រឹប​អូស​បាន

    មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បដិសេធ​មិន​ទទួល​វត្ថុ​តាង​ដែល​ជា​រណារ​យន្ត​អារ​ឈើ ដែល​សកម្មជន​ការពារ​ព្រៃ​ឡង់​ផ្តល់​ឲ្យ​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​រណារ​យន្ត​ចំនួន ១១​គ្រឿង​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ។ ក្រោយ​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទទួល​យក​វត្ថុ​តាង​ដែល​ជា​រណារ​យន្ត​អារ​ឈើ ក្រុម​សហគមន៍​បាន​បញ្ជូន​ឧបករណ៍​ទាំង​នោះ​ទៅ​កាន់​រដ្ឋបាល​ព្រៃ​ឈើ​វិញ។ សហគមន៍​ការពារ​ព្រៃ​ឡង់ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​មិន​ផ្តល់​កិច្ច​សហការ​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បែប​នេះ ព្រោះ​ថា​ពួក​គេ​ចង់​ឲ្យ លោក ហ៊ុន សែន បាន​ឃើញ​វត្ថុ​តាង​ទាំង​នោះ។

  • សមត្ថកិច្ច​​​​​នាំ​យុវជន​ម្នាក់ទៅ​​សាកសួរ ពាក់ព័ន្ធ​ករណី​រំលោភ​​កុមារី​អាយុ​៦​ឆ្នាំ​​​នៅ​ស្រុក​រត​ន​មណ្ឌល

    ខេត្តបាត់ដំបង​៖ តាម​សេចក្ដី​រាយ​ការ​ណី​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​នាំ​យុវជន​ម្នាក់​ទៅ​សាកសួរ កាលពី​រសៀល​ថ្ងៃ​ទី​២៤ សីហា នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល បន្ទាប់​ពី​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​ចង្អុល​ចំ​មុខ​ថា បាន​ចាប់រំលោភ​នាង​កាល​​ពី​ចុង​ស​ប្ដា​ហ៍​មុន​នៅ​ក្នុង​ចម្ការ​ស្អំ ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ។ សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​រូប​នោះ​ទេ តែ​បាន​និយាយ​ថា ជា​ជន​ដែល​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចង្អុល​បង្ហាញ​ជា​មុខសញ្ញា ។ មន្ត្រី​ដដែល​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ សីហា បងស្រី​កុមារី​រង​គ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ថា ប្អូនស្រី​របស់​នាង​អាយុ​៦​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ ជិះ​ម៉ូតូ​ពណ៌​.​ស​ចាប់រំលោភ​នៅ​ក្នុង​ចម្ការ​ស្អំ​ខាងក្រោយ​ភូមិ ដែល​ទំនង​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ សីហា ដែល​ហូរ​ឈាម​មិន​ឈប់​នៅ​ត្រង់​ប្រដាប់​ភេទ​នាង ។

  • ស្រ្តីម្នាក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ករណីជះទឹកអាស៊ីត​

    ស្រ្តីម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជះទឹក​អាស៊ីត​ទៅ​លើ​​សន្តិសុខ​រោងចក្រកាលពីខែមីនា​ ត្រូវ​បាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញប្រកាស​សាលក្រម​ដោយ​ផ្តន្ទា​ទោសជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។​ ហេតុ​ការណ៍​នៃ​ការ​ជះ​ទឹក​អាស៊ីត​នេះ​បាន​កើត​ឡើងកាលពីថ្ងៃ​ទី​០៦​ខែមីនា ឆ្នាំ​២០១៥ នៅ​ពេល​នារី​រងគ្រោះ ឈ្មោះ មាស វន្នី​ អាយុ​២០ឆ្នាំ ជា​សន្តិសុខ​នៅ​រោងចក្រ​ហួ​ស៊ិនតាយ(Ho Hsin Tai Limited)ក្នុង​សង្កាត់ចោមចៅ កំពុងដើរ​ទៅធ្វើការ​ជាមួយ​កម្មកររោងចក្រផ្សេងៗ ​ហើយស្រាប់​តែ​លេច​មុខជនល្មើស(ស្រី)ដើរកាន់យួរដបទឹកសុទ្ធដាក់ទឹកអាស៊ីតមកជះពីលើនារី​រង​គ្រោះនោះ​។ ចំណែក​នៅថ្ងៃ​ទី​២១ខែមីនា ជន​រងគ្រោះដែល​មាន​ស្រុក​កំណើត​នៅខេត្ត​ពោធិ៍សាត់​ បានស្លាប់​​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​​។ សមត្ថកិច្ចសង្ស័យថាករណីនេះបណ្ដាល​មកពីស្នេហាត្រីកោណ។

  • ប្រជាពលរដ្ឋ​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​នៅ​ស្រុក​ពញាឮ​

    ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧០ នាក់ រស់នៅ​ភូមិ​កា​កាប ភូមិ​ស្លែង​មានជ័យ ភូមិ​ប្រាសាទ ភូមិ​ស្វាយ ភូមិ​ល្វាំ​ង និង​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញា​ឭ ខេត្តកណ្តាល ដែលមាន​ជម្លោះដីធ្លី​ជាមួយ​លោកស្រី លឹម គា​ តំណាង​ក្រុមហ៊ុន សុរាគា​ខ្មែរ បាននាំគ្នា​ឡើងមក​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់​។​

    អានបន្ត
  • បណ្ដាញ​សហគមន៍​ ស្នើ​សុំ​​សិទ្ធិ​អំណាច​ពី​រដ្ឋាភិបាល ដើម្បី​ការពារ​ព្រៃឡង់

    សហគមន៍​ព្រៃ​ឡង់​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​វិនាសកម្ម​នៅ​តំបន់​ព្រៃឡង់ ព្រម​ទាំង​​ស្នើ​ឲ្យ​រដ្ឋាភិបាលពន្លឿន​ការ​បង្កើត​គោលការណ៍​ច្បាប់​ការពារ​តំបន់​ជីវៈចម្រុះ​មួយ​នេះ​ឲ្យ​បាន​ឆាប់​។ សំណើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​​រក​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គោលការណ៍​ច្បាប់​ដើម្បីការពារ​ព្រៃឡង់ ប្រជាសហគមន៍​ក៏​បាន​ទាមទារ​ឲ្យ​​​ដាក់​បញ្ចូល​សិទ្ធិ​អំណាច​និង​តួនាទី​របស់​សហគមន៍​ព្រៃឡង់ ទៅ​ក្នុង​គោលការណ៍​ច្បាប់​នោះ​ផងដែរ​​។

  • សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​អះអាង​ថា​អាជ្ញាធរ​កំពុង​តាម​រក​ចាប់​ខ្លួន

    សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ សីហា ពី​ប្រទេស​ន័រវេសន៍ (Norway) ថា អាជ្ញាធរ​កម្ពុជា កំពុង​តាម​រក​ចាប់​ខ្លួន​លោក​ពី​បទ​ចោទ​ថា លោក​បាន​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​ផែនទី​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សម្រាប់​បោះ​បង្គោល​ខណ្ឌ​សីមា​ជាមួយ​ប្រទេស​វៀតណាម បច្ចុប្បន្ន។ លោក អៀ ចាន់ណា ថ្លែង​ថា «ការ​បញ្ជា​ហ្នឹង​យើង​ដឹង​ទាំងអស់​គ្នា គឺ ហ៊ុន សែន គាត់​ជា​អ្នក​បញ្ជា ហើយ​មន្ត្រី​រដ្ឋាភិបាល​ជា​អ្នក​រំឭក​ហើយ​រំឭក​ទៀត​ទៅ​ដល់​ស្ថាប័ន ឥឡូវ​ហ្នឹង​គឺ​ទាំង​ប៉ូលិស ទាំង​ទាហាន​គឺ​បាន​ប្រជុំ​គ្នា គឺ​ប៉ូលិស​នៅ​តាម​ខេត្ត​នានា​ហ្នឹង​គាត់​ចាប់​ផ្ដើម​ហៅ​គ្នា​មក​ប្រជុំ​ផ្សព្វផ្សាយ​នូវ​គោលការណ៍​របស់ លោក ហ៊ុន សែន ដែល​បាន​ដាក់​បញ្ជា​ថា អ្នក​ណា​ក៏ដោយ​ដែល​នៅ​តែ​បន្ត​និយាយ​ពី​បញ្ហា​ផែនទី​ហ្នឹង គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​គេ​ចោទ​ថា​យើង​និយាយ​ញុះញង់​ប្រជាពលរដ្ឋ​ថា​ផែនទី​ហ្នឹង​ក្លែងក្លាយ ហើយ​ឃើញ​នៅ​កន្លែង​ណា​លើ​ទឹក​ដី​របស់​ពួក​គេ ចង់​ថា​ទឹក​ដី​របស់​ប៉ូលិស​ដែល​ឈរ​ជើង​នៅ​ប៉ុស្តិ៍​ណា​ក៏ដោយ នៅ​តំបន់​ណា​ក៏ដោយ គឺ​ឃើញ​ត្រូវ​ចាប់​ខ្លួន​ភ្លាម​ដោយ​ចោទ​ខ្ញុំ​ពី​បញ្ហា​ការ​ញុះញង់​ប្រជាពលរដ្ឋ​អំពី​រឿង​ផែនទី​របស់​រដ្ឋាភិបាល​ហ្នឹង»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo