កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កម្មករ​រោងចក្រ​ហ៊ី​យ៉ុង​ជីន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​​

    កម្មករ​ប្រមាណ​១០០​នាក់​នៅ​រោងចក្រ ហ៊ី​យ៉ុង​ជីន ស្ថិតនៅ​ភូមិ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នាំគ្នា​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្ការ​នេះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ និង​លក្ខណ្ឌ​ការងារ​មួយចំនួ​ន​ទៀត​។​ ​បុគ្គលិក​ដោះស្រាយ​វិវាទ​សហជីព​សេរី​កម្មក​រលោក សយ ចាន់ធូ អះអាងថា ក្រុមហ៊ុន​បាន​រំលោភ​ច្បាប់​កម្មករ​ដូចជា ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​នៅ​ពេល​កម្មករ​មាន​គ្រោះថ្នាក់​ការងារ ហើយ​ថែមទាំង​បញ្ឈប់​កម្មករ​ទៀត​។ លោក​បន្តថា កម្មករ​បាន​នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​នូវ​លក្ខណ្ឌ​ការងារ​៧​ចំណុច​មាន​ដូចជា កុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ សុំ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ឲ្យ​ទៀងទាត់ដ​ល់​កម្មករ សុំ​ឲ្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ចេញ​មុន​ម៉ោង​១៥​នាទី និង​លក្ខណ្ឌ​មួយចំនួន​ទៀត​។​ ​កម្មករ​ម្នាក់​លោក អ៊ី​ន ស៊ី​ន័យ មានប្រសាសន៍ថា ពួកគាត់​បាន​តវ៉ា​រយៈពេល​២​ថ្ងៃ​ហើយ តែ​រហូត​មកដល់ពេលនេះ​ខាង​ភាគី​ក្រុមហ៊ុន​មិន​ទាន់​មាន​ដំណោះស្រាយ​ជួន​ពួកគាត់​នោះ​ទេ​។ លោក​បាន​បញ្ជាក់ថា​៖ “​ពួក​យើង​ទាមទារ​នេះ​សូម​កុំ​ឲ្យ​ក្រុមហ៊ុន​រំលោភ​ទៅ​លើ​ច្បាប់​ការងារ​”​។​

  • អាដហុក​បង្ហាញ​កង្វល់​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​នៅ​​បន្ទាយមានជ័យ

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ បង្ហាញ​ក្ដី​កង្វល់​ពី​​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ ថា​មាន​ការ​យឺតយ៉ាវ​ និង​មិន​ដំណើរការ​ទៅ​មុខ។ បញ្ហា​នេះ​ បាន​​​បង្ក​ផល​លំបាក​ជា​ខ្លាំង​​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ទាំង​ទ្រព្យ​ និង​ពេលវេលា​អស់​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​យក​ដី​នោះ​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​រដូវ​វស្សា​នេះ។

  • តុលាការ​ខេត្ត​កោះកុង​សម្រេច​ចោទប្រកាន់​យុវជន​ចលនា​មាតាធម្មជាតិ​និង​បញ្ជូន​ទៅ​ឃុំខ្លួន​​

    ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្ត​កោះកុងបាន​សម្រេច​រក្សា​ការ​​ចោទប្រកាន់លើ​យុវជន​៣​នាក់ដែល​ជា​សកម្មជនចលនាមាតាធម្មជាតិ ពី​​បទ​​គំរាមកំហែង​​ធ្វើ​ឲ្យ​ខូចខាត ដោយ​បញ្ជូន​ពួក​គេ​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត។​ កាលពីថ្ងៃ​ចន្ទ សកម្មជន​ទាំង៣នាក់​ មាន​លោក​ សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង ​ត្រូវបាននគរបាលយុត្តិធម៌ស្រុកបូទុម​សាគរនៃ​ខេត្ត​កោះកុងឃាត់​ខ្លួន​ រួច​បញ្ជូន​ទៅ​តុលាការ​។​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូប្រចាំ​ខេត្តកោះកុង លោក អ៊ិន គង់ចិត្រ ​ មានប្រសាសន៍​ថា​ព្រះរាជអាជ្ញា​ ប៊ូ ប៊ុនហាំង បាន​ចោទប្រកាន់​យុវជនទាំង៣តាម​មាត្រា​៤២៤នៃ​ក្រមព្រហ្មទណ្ឌ​ពីបទគំរាម​​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់នឹង​បញ្ជា​អ្វី​មួយ។ លោក​បន្ត​ថា​រហូត​មក​ដល់ពេលនេះ យុវជន​ទាំង៣​កំពុង​ត្រូវ​បាន​ឃុំខ្លួនបណ្តោះអាសន្ន​​នៅ​ពន្ធនាគារ​ខេត្តកោះកុង។​​

  • មន្ត្រី​ច្រកព្រំដែន​អូរ​ស្មាច់​នៅ​ឧត្ដរមានជ័យ​រង​ការចោទប្រកាន់​ថា​ទារ​លុយ​ពី​អ្នក​ឆ្លងដែន​​

    ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​អះអាងថា មន្ត្រីនគរបាល​នៅ​ច្រក​ព្រំដែន​នេះ​ទារលុយ​ពី​ពួកគាត់​ពេល​ឆ្លងដែន ទោះបីជា​ពួក​គាត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ក៏​ដោយ​។​ ​ពលរដ្ឋ​ម្នាក់​ដែល​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​តាម​ច្រក​អូរ​ស្មាច់​លោក ស្រ៊ុន សា​រេ​ត ឲ្យដឹងថា មន្ត្រីនគរបាល​ព្រំដែន​តែង​តម្រូវ​ឲ្យ​លោក​បង់លុយ​ចំនួន​១០០០០​រៀល ឬ​លុយ​ថៃ​ចំនួន​១០០​បាត បើ​មិន​ដូច​នោះទេ លោក​ថា មន្ត្រីនគរបាល​នឹងមិន​បោះត្រា​ចេញពី​ប្រទេស​ឲ្យ​នោះទេ​។

  • សេចក្តីព្រាងច្បាប់​អធិការកិច្ច កំពុង​ពិភាក្សា​អន្តរក្រសួង មុន​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី

    ភ្នំពេញ: សេចក្តីព្រាងច្បាប់​អធិការកិច្ច បាន​ត្រូវ​ក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដាក់​ឲ្យ​ពិភាក្សាគ្នា នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជំនាញ​ជា​អន្តរក្រសួង​មួយ នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​ដោយមាន​ការចូលរួម​ពី តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ ECO SOCC អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​សហគមន៍​អឺរ៉ុប សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ មុននឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ដាក់ចូល​កិច្ចប្រជុំ​ពិភាក្សា ពេញអង្គ​គណៈរដ្ឋមន្ត្រី​។​ ​នៅក្នុង​ឱកាស​នោះ លោក ឆេង សារឿន តំណាង​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មាន ប្រសាសន៍ថា​៖ ការធ្វើ​សេចក្តីព្រាងច្បាប់​អធិការកិច្ច​នេះ គឺ​ផ្អែកលើ​ការស្រាវជ្រាវ ចងក្រង ច្បាប់​ពាក់ព័ន្ធ លើ​វិស័យ​អធិការកិច្ច ពី​បណ្តា​ប្រទេស មួយចំនួន មានដូចជា ប្រទេស​ចិន​, កូរ៉េខាងត្បូង​, បារាំង​, និង វៀតណាម សម្រាប់​ប្រើប្រាស់ ជា​មូលដ្ឋាន និង​ខ្លឹមសារ​សមស្រប ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់ អធិការកិច្ច​នេះ​។​

  • អ្នក​ជំនាញ​សង្ឃឹម​ថា​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​របៀប​ថ្មី​នឹង​ផ្តល់​បញ្ជី​មាន​គុណភាព

    ភ្នំពេញ—ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​របៀប​ថ្មី​គឺ​ការ​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ធ្វើ​ឲ្យ​មាន​បញ្ជី​ដែល​មាន​គុណភាព។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក គុល បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រែ្វល​ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ​ពិសេស​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​ទី​១៨​ ខែ​សីហា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ការ​ចុះ​ឈ្មោះ​ថ្មី​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​គឺ​នឹង​កាត់​បន្ថយ​ឈ្មោះ​ស្ទួន​ ឈ្មោះ​ខ្មោច បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ជាដើម។ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ នឹង​សាកល្បង​ការ​ចុះ​ឈ្មោះ​នេះ​ក្នុង​ឃុំ​សង្កាត់​ចំនួន​២៥​នៅ​ដើម​ឆ្នាំ​២០១៦​ គឺ​១​ឆ្នាំ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​២​ឆ្នាំ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

  • សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​កំពុង​ធ្វើ​យុទ្ធនាការ​បិទ​សំឡេង​ក្រុម​មតិ​ភាគតិច​សិទ្ធិ​មនុស្ស

    ភ្នំពេញ—នៅ​ថ្ងៃ​អង្គារ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ធំៗ​ចំនួន​១៣បាន​បញ្ជាក់​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្ម​ជន​និង​មន្ត្រី​គណបក្ស​ជំទាស់​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជា​បន្ត​បន្ទាប់​ នា​ពេល​ថ្មីៗ​នេះ។​ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ពួក​ខ្លួន​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀបចំ​យុទ្ធនា​ការ​ថ្នាក់​ជាតិ​មួយ​ដើម្បី​បិទ​មាត់​ក្រុម​មតិភាគ​តិច ​និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​រួម​មាន​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា​ CHRAC​ អង្គការ​សិទិ្ធ​មនុស្ស​ ADHOC​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ អង្គការ​ SILAKA​ និង​សហភាព​ការងារកម្ពុជា​ CLC​ ជា​ដើម។​

  • សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចោទប្រកាន់​សមា​ជិក​​ព្រឹទ្ធ​សភា​គណបក្ស​ សម រង្ស៊ី​ ​ជា​រឿង​នយោបាយ​

    សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុ​ក​ថាការ​សម្រេចរបស់​តុលាការ​​ក្នុង​ការ​ឃុំ​ខ្លួនសមាជិកព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី​ លោក ហុង សុខហួរ ជា”​ទង្វើ​ខុស​ច្បាប់​និង​ជា​ករណី​នយោបាយ” ដោយ​ស្នើ​ឲ្យ​ដោះ​លែងសមាជិ​ក​ព្រឹទ្ធ​សភា​រូប​នោះ​ជាបន្ទាន់។ ​លោក ហុង សុខ​ហួរ ត្រូវបាន​​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ គឺ​ក្រោយពីរថ្ងៃ​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បញ្ជាឲ្យ​ចាប់ខ្លួន ​ដោយ​ចោទ​ថា​ក្លែងឯក​សារ​សន្ធិ​សញ្ញា​កម្ពុជានិង​វៀតណាម​នៅ​ឆ្នាំ​១៩​៧៩​​។ តុលាការកាលពី​ថ្ងៃអាទិត្យ​បាន​​​សម្រេ​ច​បញ្ជូនលោក ហុង សុខ​ហួរ ទៅពន្ធនាគារ ដោយ​ចោទ​លោក​​​៣​បទ​ចោទ​ គឺការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយនិងញុះញង់​ឲ្យ​មាន​អ​សន្តិសុខ​។

  • សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មាន​ការ​រឹត​ត្បិត

    ភ្នំពេញ—ខណៈ​ពេល​ដែលបញ្ហា​សំខាន់ៗ​ ដូច​ជា​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ ​ដំណើរការ​អនុម័ត​ច្បាប់សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​បញ្ហា​ដី​ធ្លី​ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​នោះ​ ​ អ្នក​យកព័ត៌មានជា​ច្រើនត្រូវ​បាន​រំខាន​ និង​រារាំង ​ពេលដែល​ពួក​គេ​ចុះ​បំពេញ​វិជ្ជាជីវៈ​យកព័ត៌មាន។ ជាក់​ស្តែង​នា​ដើម​ខែ​កក្កដា​កន្លង​ទៅ​ ​លោក​ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ បាន​បណ្តេញ​លោក អ៊ុំ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​ជំទាស់ ​និង​អ្នក​យក​ព័ត៌មាន​ឲ្យ​ចេញ​ទៅ​ធ្វើ​បទ​សម្ភាសន៍​នៅ​ក្រៅ​បរិវេណ​រដ្ឋ​សភា។​ វីដេអូ​ខ្លី​អំពី​ទង្វើនេះ​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វ៊េសប៊ុក​ ហើយ​ទង្វើនេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ ស្ថាប័ន​សារព័ត៌មាន​ ក៏​ដូច​ជា​សាធារណ​ជន​ផង​ដែរ។

  • កម្មករ-កម្មការិនី នៅ​រោងចក្រ ហី យ៉ុងជីន ព្រមាន​ដុត​កង​ឡាន​បើ​គ្មាន​ដំណោះស្រាយ

    កម្មករ-កម្មការិនី​ជាង​១០០​នាក់​ធ្វើ​ការ​នៅ​រោងចក្រ ហី យ៉ុងជីន ផ្ទុះ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៧​ចំណុច​ពី​ថៅកែ​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ អង្គារ​ ១៨ សីហានេះ។ បើ​គ្មាន​ដំណោះស្រាយ​ឫ​ក៏​បន្ត​ពន្យា​ពេល​ទៀត​នោះ ក្រុម​កម្មករ នឹង​ដុត​កង​ឡាន ឈរ​តវ៉ា និង យក​លក្ខខណ្ឌ​៧​ចំណុច​នេះ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ។ លក្ខខណ្ឌ​៧​ចំណុច​នោះ​រួម​មាន​៖១-ស្នើ​ទៅ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ​ដោយ​អត់​មាន​មូលហេតុ​២-សុំ​បើក​លុយ​៥​ភាគរយ​នៅ​ពេល​ដល់​កិច្ច​សន្យា​ការងារ ៣-បើក​ប្រាក់​ខែ​ឲ្យ​បាន​ទៀងទាត់​នៅ​មុន​ម៉ោង៤ ៤-សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​១៥​នាទី ៥-នៅ​ពេល​កម្មករ​ឈឺ​មាន​សំបុត្រ​ពេទ្យ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក ៦-នៅ​ពេល​កម្មករ​ឈប់​សម្រាក់​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​លុយ​ជា​សមាមាត្រ ៧-ស្នើ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​ និង​ថ្នាំ​ពេទ្យ​គ្រប់​គ្រាន់​សម្រាប់​កម្មករ។

  • លោក ប៊្រែដ អាដាម ថា​ទង្វើ​របស់​លោក ហុង សុខហួរ មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ

    មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​ជាតិ។ លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​តំបន់​អាស៊ី បញ្ជាក់​ថា បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា ទង្វើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយ​ការ​បង្ហោះ​ឯកសារ​មិន​ពិត​ស្ដីពី​សន្ធិសញ្ញា​មិត្តភាព​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​ចំណុច​ប្រការ​៤ ក៏ដោយ ក៏​ទង្វើ​នេះ​មិន​មែន​ជា​បទល្មើស​ឧក្រិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

  • ព្រះសង្ឃ ដែលប្រើហិង្សាលើនេនតូច ត្រូវដាក់ទណ្ឌកម្ម២១ថ្ងៃ តែមិនឈានដល់ការផ្សឹកព្រះសង្ឃអង្គនោះឡើយ!

    កំពង់ឆ្នាំង៖ ករណីព្រះសង្ឃជាគ្រូបង្រៀន គង់នៅវត្ដធម្មវ័ន ដែលបានប្រើអំពើហិង្សាលើកូននេននៅខេត្ដកំពង់ឆ្នាំង ត្រូវបានមន្ដ្រីសង្ឃខេត្ដ ដាក់ទណ្ឌកម្ម ដោយឱ្យសង្ឃដទៃ មានថេរដីការករយៈពេល២១ថ្ងៃ តែមិនឈានដល់ការ ផ្សឹកព្រះសង្ឃអង្គនោះឡើយ! សាមណេរ​រង​គ្រោះ​ព្រះ​នាម វ៉ា​ន់ វរៈ ព្រះ​ជន្ម​១១​វស្សា។ ចំណែក​ព្រះសង្ឃ​ដែល​វាយ​កូន​នេន​ព្រះ​នាម ឌិ​ត ប៉ែន ជា​គ្រូឧបជ្ឈាយ៍ (​គ្រូបង្រៀន​ក្នុង​វត្ត​)។អំពើហិង្សានេះបាន​កើត​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ២០១៥ ស្ថិត​នៅ​វត្ត ​ធម្ម​វ័ន​ ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង។

  • ម៉ុងតាញ៉ា​២៣​នាក់​ថ្មី​ទៀត​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់​ទៅ​វៀតណាម​បន្ទាប់​ពី​ភៀស​ខ្លួន​ទៅ​ថៃ

    ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ២៣​នាក់​ថ្មី​ទៀត បាន​ស្ម័គ្រ​ចិត្ត​វិល​ទៅ​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា បន្ទាប់​ពី​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ទៅ​រស់នៅ​ប្រទេស​ថៃ ច្រើន​ខែ​កន្លង​ទៅ​នេះ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម ទាំង ២៣​នាក់​មាន​ស្ត្រី ១១​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ១០​នាក់។ ពួក​គេ​ត្រូវ​ដឹក​ជញ្ជូន​ពី​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ កាត់​តាម​ខេត្ត​សៀមរាប ព្រះវិហារ ស្ទឹងត្រែង ឆ្ពោះ​មក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី តាម​រយៈ​ក្រុម​គ្រួសារ​ដែល​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​រតនគិរី ជូន​ដំណើរ​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។

  • អ្នកកាសែតលោកព្រំ សាន រងប្ដឹងពីសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច

    រាជធានីភ្នំពេញ៖ លោក ព្រំ សាន (San Prum) ដែលជាអ្នកសារព័ត៌មានជិត ៣០ឆ្នាំមកហើយ និងជាសកម្មជន Facebook នឺងជាសមាជិកស្ថាបនិករបស់ក្រុមរួបរួមមិត្តកម្ពុជា ដើម្បីការងារមនុស្សធម៌ ត្រូវបានលោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ត៍ ជាសាធារណៈ។នេះបើយោងប្រភពច្បាស់ការពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។

  • ពលរដ្ឋ​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​អាជ្ញាធរ​បែង​ចែក​ដីធ្លី​ពុំ​មាន​តម្លាភាព

    ពលរដ្ឋ​ខេត្ត​ក្រចេះ បារម្ភ​ថា​អាជ្ញាធរ​បែង​ចែក​ដីធ្លី​ពុំ​មាន​តម្លាភាព និង​ចម្រូងចម្រាស។ ភាព​ចម្រូងចម្រាស​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​បែង​ចែក​ដីធ្លី​មិន​ស្រប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ភាគ​ច្រើន ស្រប​ពេល​ដែល​ឈ្មោះ​ពលរដ្ឋ​ទទួល​បាន​ដី​ក្នុង​បញ្ជី ១០៤​គ្រួសារ ហាក់​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ចំណែក​អាជ្ញាធរ​ស្រុក​ស្នួល បដិសេធ​ការ​លើក​ឡើង​របស់​ពលរដ្ឋ។ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា ភាព​ចម្រូងចម្រាស​ទាក់ទិន​ការ​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ទាន់​អាច​ទទួល​យក​បាន និង​មាន​មន្ទិល​ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ ថា​នៅ​មាន​អាថ៌កំបាំង ទាក់ទិន​បញ្ជី​ឈ្មោះ​ទទួល​បាន​ការ​បែង​ចែក​ដីធ្លី​ពី​អាជ្ញាធរ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាសហែក​សុំ​អន្តរាគមន៍​ពី​សាលា​ខេត្ត​ស្វាយរៀង

    តំណាង​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ២០​គ្រួសារ នៅ​ភូមិ​បឹង ឃុំ​ត្រស់ ស្រុក​រមាសហែក គឺ​លោក សឿង យ៊ាប ឲ្យ​ដឹង​ថា ការ​ឡើង​មក​សុំ​អន្តរាគមន៍​ជា​ថ្មី​ពី​សាលា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា គឺ​បន្ទាប់​ពី​ពួក​គាត់​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ​ជាង ៩០​ហិកតារ ដែល​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង បាន​ចូល​រំលោភ​យក​កាល​ពី​ឆ្នាំ​២០០៧ នោះ​ទេ បើ​ទោះ​បី​ជា​រដ្ឋសភា បាន​ចេញ​លិខិត​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​ក្តី៖ «កាន់​លិខិត​ដែល​រដ្ឋសភា​បាន​ផ្តល់​ឲ្យ​ហ្នឹង យក​ទៅ​ជូន​ការិយាល័យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ហើយ​មន្ត្រី​គេ​និយាយ​ថា លោក​អភិបាល​ខេត្ត​បាន​ប្រគល់​ឲ្យ​លោក​អភិបាល​រង​ដោះស្រាយ។ លិខិត​នោះ​របស់​រដ្ឋសភា​តាំង​ខែ​៦ តែ​ឥឡូវ​ច្រើន​ខែ​ហើយ អត់​មាន​ចៅហ្វាយ​ខេត្ត ឬ​មន្ត្រី​ណា​មួយ ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត គឺ​ទទេ​ហ្មង»។

  • តើ​គួរ​មាន​គោលការណ៍​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត​មាន​ភាព​ល្អ​ប្រសើរ?

    សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ពេល​មុន ប៉ុន្តែ​អ្នក​ប្រើប្រាស់​ខ្លះ​នៅ​តែ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់ បើ​សិន​ជា​គេ​គិត​ថា វា​ជា​ការ​វាយ​ប្រហារ ឬ​ជា​ព័ត៌មាន​មិន​ពិត។ តើ​សេរីភាព​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា គួរ​មាន​គោលការណ៍​អ្វី​ខ្លះ? សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ច្រើន។ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​អាច​បញ្ចេញ​យោបល់ កាត់​ត​រូបភាព​ផ្សេងៗ និង​ចែក​រំលែក​ត​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត។ នេះ​ជា​ការ​អះអាង​របស់ លោក សូ សោទ្ធី មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា៖ «ទី​មួយ យើង​រីករាយ​ដែរ​ដែល​ស្រុក​ខ្មែរ​យើង​មាន​សេរីភាព​បញ្ចេញ​មតិ​ច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ទី​ពីរ យើង​ក៏​បារម្ភ​ដែរ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស។ អ៊ីចឹង​យើង​កំពុង​តែ​បង្កើត​ឡើង​នូវ​គោលការណ៍​នៃ​សិទ្ធិ​អ៊ីនធឺណិត​មួយ ដើម្បី​ឲ្យ​ស្រុះស្រួល​គ្នា​ថា​សិទ្ធិ​យើង​មាន ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​របស់​អ្នក​ដទៃ​ទេ»។

  • កុមារី​រងគ្រោះ​ចោទ​តុលាការ​ខេត្ត​ព្រះសីហនុ​ថា​ដោះ​លែង​ជនល្មើស​រំលោភ​រូប​នាង

    កុមារី​រងគ្រោះ​អាយុ ១៣​ឆ្នាំ​ម្នាក់​រស់នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ជនល្មើស​ចន្លោះ​ពី ៥​នាក់​ទៅ ៦​នាក់​ចាប់​រំលោភ​កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​ស្វែងរក​យុត្តិធម៌។ សារ​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​នេះ កើត​ឡើង​ក្រោយ​ពេល​តុលាការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ដោះ​លែង​ជន​សង្ស័យ ២​នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន និង​ត្រូវ​កុមារី​រងគ្រោះ​ចោទ​ថា បាន​បង្ខាំង​រូប​នាង​ទុក​ក្នុង​បន្ទប់​បង្ខំ​ឲ្យ​ប្រើ​គ្រឿង​ញៀន និង​ចាប់​រំលោភ​បូក​ជាច្រើន​នាក់។

  • តុលាការ​សម្រេច​បញ្ជូន​លោក ហុង សុខហួរ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ចោទ​៣​បទល្មើស

    សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ប្រឈម​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ៣​ករណី។ ចំណែក​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រាន់​តែ​ជាន់​ជើង​ដល់​ដី​ខ្មែរ​វិញ ថា​នឹង​រក​មធ្យោបាយ​ត្រជាក់​ដែល​មិន​មែន​ជា​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក ហុង សុខហួរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត។ ភ្លាមៗ​ក្រោយ​ការ​សាកសួរ​ពេញ​មួយ​ព្រឹក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​រាប់​សិប​នាក់ បាន​បញ្ជូន​ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រោម​បទ​ចោទ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់។

  • តុលាការ​បញ្ចប់​ការ​សាកសួរ​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​រឿង​អំពើ​ពុក​រលួយ

    អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ដើម្បី​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១៦ សីហា នេះ។ ការ​សាកសួរ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ហាក់​មាន​ភាព​អាថ៌កំបាំង។ ការ​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​សួរ និង​ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ មន្ត្រី​តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ថត​រូប និង​ធ្វើ​បទសម្ភាសន៍​នោះ​ទេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo