កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រធាន​ពន្ធនាគារ​អះអាង​ថា​លោក ឈូក បណ្ឌិត មាន​ស្ថានភាព​ដូច​អ្នក​ទោស​ដទៃ

    ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង អះអាង​ថា លោក ឈូក បណ្ឌិត ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត គឺ​មាន​ស្ថានភាព​ដូច​អ្នក​ទោស​ដទៃ​ទៀត​ដែរ។ តែ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា ទណ្ឌិត​ធ្លាប់​មាន​អំណាច​រូប​នេះ អាច​មាន​ស្ថានភាព​ប្រសើរ​ជាង​ទណ្ឌិត​ដទៃ​ទៀត ដោយសារ​អាច​ចេញ​ចូល​បន្ទប់​ឃុំ​ឃាំង ឬ​ចូល​បណ្ណាល័យ​អាន​សៀវភៅ​បាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ។ ដោយឡែក​មេធាវី​ការពារ​ឲ្យ​កម្មការិនី​រងគ្រោះ កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ក្រោយ លោក ឈូក បណ្ឌិត ជាប់​ពន្ធនាគារ។ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស ហើយ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​នោះ គឺ​ពុំ​មាន​ការ​សម្រប​សម្រួល​ឲ្យ​រស់នៅ​ក្នុង​បន្ទប់​ពិសេស ខុស​ពី​អ្នក​ទោស​ដទៃ​ទៀត​ឡើយ។

  • សហជីព​ជាង​៣០​ដាក់​លិខិត​ជា​ថ្មី​ទៅ​ក្រសួង​ការងារ ស្នើ​សុំ​កែ​សេចក្តីព្រាងច្បាប់​សហជីព​​

    ក្រុម​សហជីព​ជាង​៣០​នៅ​ថ្ងៃ​សុក្រ​នេះ បាន​យក​លិខិត​ដាក់​ទៅ​ក្រសួង​ការងារ​ជា​ថ្មី​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​នេះ បញ្ចេញ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​ចុងក្រោយ ដោយ​អះអាង​ថា​មាត្រា​មួយចំនួន​មិនទាន់​កែ ឬ​លុបចោល​ឲ្យស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។​ ការ​ដាក់​លិខិត​ជា​ថ្មី​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការងារ​បាន​អញ្ជើញ​ក្រុម​សហជីព ឲ្យចូល​រួម​ស្តាប់​ការកែសម្រួល​ខ្លឹមសារ​នៃ​មាត្រា​មួយចំនួន​នៅក្នុង​ច្បាប់​នោះ ប៉ុន្តែ​មិន​ទាន់​ស្រប​តាម​អ្វី​ដែល​ក្រុម​សហជីព​ចង់បាន​នៅឡើយ​។​

  • សមាគម​គ្រូ​បង្រៀនអំពាវនាវ​ឲ្យ​ក្រសួងដក​​សេចក្តីណែនាំ​ហាម​សកម្មភាព​នយោបាយ​​តាម​គ្រឹះស្ថាន​អប់រំ​​

    សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯក​រាជ្យ(CITA) បាន​អំពាវនាវ​ឲ្យ​​រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន លុប​ចោល​​​សេចក្តីណែនាំមួយ​ដែល​បានដាក់បម្រាមមិនឲ្យអង្គការនិង​សមាគមណាមួយ​ធ្វើសកម្មភាពនៅក្នុងគ្រឹះ​ស្ថានអប់រំ ដោយពុំមានការអនុញ្ញាតពីក្រសួងនោះ​ទេ​។ សេចក្តីណែនាំរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី លោក ហង់ ជួន ណារ៉ុន កាលពីថ្ងៃអង្គារ ​មានខ្លឹមសារថា កន្លងមកនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន មានសមាគម អង្គការ បុគ្គ​លិកអប់រំនិងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួនបានធ្វើសកម្មភាព ដែល​ក្រសួង​ចាត់​ទុកថាមិនប្រក្រតី ដោយបានផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់​សមាគម ឬអង្គការទាំង​នោះនឹង”ឃោស​នាបំ​ផុសគំនិតឲ្យបុគ្គលិកអប់រំចូលរួមសកម្ម​ភាព​នោះ”។ ក្រសួងក៏មិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយនិង​ការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬស្ថាប័ន​អប់រំ​ឡើយ ដែល​ស្របតាមមាត្រា៣៤នៃច្បាប់ស្តីពីការអប់រំ។

  • ក្រុម​​​ប្រឹក្សា​​​​​​ធម្មនុញ្ញ​​​ប្រកាស​​​ថា​​​ច្បាប់​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ស្រ​​​ប​​​នឹង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​

    ក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​ប្រកាស​​​ថ្ងៃ​​​នេះ​​​ថា ច្បាប់​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​​​​​​​​ដែល​​​អនុមតិ​​​ដោយ​​​សភា​​​និង​​​ព្រឹទ្ធ​​​សភា​​​កាល​​​ពី​​​ខែ​​​មុន​​​ ថា​​​​​​​ស្រប​​​​​​នឹង​​​រដ្ឋធម្មនុញ្ញ។ សេចក្តី​​​សម្រេច​​​ថ្ងៃ​​​នេះ​​​ដែល​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក​​​ ឯក ​​​សំអុល​​​ ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ និយាយ​​​ថា “ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​សម្រេច​​​ មាត្រា​​​១​​​ ច្បាប់​​​ស្តី​​​ពី​​​សមាគម​​​​​​និង​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ដែល​​​រដ្ឋ​​​សភា​​​អនុមតិ​​​ និង​​​ព្រឹទ្ធ​​​សភា​​​​​​បាន​​​ពិនិត្យ​​​​​​និង​​​ឲ្យ​​​យោ​​​បល់​​​​​​ឯកភាព​​​​​​ទាំង​​​ស្រុង​​​​​​លើ​​​ទម្រង់​​​និង​​​គតិ​​​ច្បាប់​​​ ត្រូវ​​​បាន​​​ប្រកាស​​​ថា ស្រប​​​នឹង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ”។​​​​​​​

  • ព្រះមហាក្សត្រ​ឡាយព្រះហត្ត​លេខា​ឲ្យ​​ប្រើប្រាស់​ច្បាប់ស្តីពី​សមាគមនិងអង្គការក្រៅរដ្ឋាភិបាល​

    ព្រះមហាក្សត្រ ​ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះ​ហត្តលេខាប្រកាស​​ប្រើប្រាស់ច្បាប់ស្តី​ពី​សមាគមនិ​ងអង្គការក្រៅរដ្ឋាភិបាល។​ ការប្រកាស​ឲ្យ​ប្រើ​ប្រាស់នេះធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពីក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​កាលពីថ្ងៃ​ពុធ​បាន​សម្រេច​​ថាសេចក្តីព្រាង​ច្បាប់​នេះ​ស្រប​តាមរដ្ឋ​ធម្ម​នុញ្ញ ទោះ​បីជា​មាន​ការ​មិន​គាំ​ទ្រ​ពី​គណ​បក្ស​សង្រ្គោះជាតិ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​ដោយ។ ព្រះរាជក្រមដែល​ចុះព្រះហត្តលេខានៅថ្ងៃ​ទី​១២ខែសីហា ឲ្យ​ដឹង​ថា​ព្រះមហាក្សត្រ​បាន​​ប្រកាស​​ឲ្យ​ប្រើ​ប្រាស់ច្បាប់​នេះ។​ ច្បាប់នេះ​មាន​៩ជំពូកនិង​៣៩មាត្រា។​

  • គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​សម្រាប់​ស្ថាប័ន​ខ្លួន។ តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ គ.ជ.ប មិន​ទាន់​បង្ហាញ​ឈ្មោះ​បុគ្គល​រូប​ណា​ដែល​ត្រូវ​ជ្រើស​តាំង​នៅ​ថ្ងៃ​ណា​នៅ​ឡើយ ខណៈ​ដែល​ការ​ជ្រើស​រើស​នេះ ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ដាច់ខាត ឬ ៥ ភាគ ៩ នៃ​សមាសភាព​សមាជិក គ.ជ.ប ទាំង ៩​រូប។ ទាក់ទង​ការ​ជ្រើស​រើស​តួនាទី​អគ្គលេខាធិការ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។

  • ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ​គ្រោងធ្វើ​​​ការ​​​​ជ្រើស​រើស​មន្ត្រី​រដ្ឋបាល​ថ្មី​

    អនុក្រឹត្យ​ដែល​​កំណត់​​មុខ​ងារ​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្មី ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទ ​​​បើក​ផ្លូវឲ្យ​​ស្ថាប័ន​​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​​​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​ថ្មី ហើយ​ចាប់​ផ្ដើម​រៀបចំ​ការ​បោះ​ឆ្នោត​ដោយខ្លួន​ឯង ដែល ​​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ គ.ជ.ប.​ថ្មី​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​មេសា ​ដើម្បី​ឆ្លើយ​តប​តាម​ការ​សន្យា​​ដ៏សំខាន់​ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​​​​ បាន​ធ្វើ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​ ២២ កក្កដា ​​​ឆ្នាំ​ មុននោះ​​ បាន​​រក្សា​ទុក​បុគ្គលិក​រដ្ឋបាល​ចាស់​របស់​ គ.ជ.ប.​ ខណៈ​ដែល​រង់ចាំ​អនុក្រឹត្យ​នេះ​។

  • ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ

    (ភ្នំពេញ)៖ ទីបំផុតច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លើកយកយកពិនិត្យ និងសម្រេចទទួលស្គាល់ផ្លូវការ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់មកទើបថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ជំពូក និង៣៩មាត្រា កន្លងមកច្បាប់នេះ ត្រូវបានតំណាងរាស្រ្តបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ប្រឆាំងមិនឲ្យមានច្បាប់នេះ ដោយអះអាង មិនទាន់ពិភាក្សាគ្រប់ជ្រុងជ្រោយនោះ៕

  • គ្រួសារ​សកម្មជន​CNRP​ដែល​ជាប់​ពន្ធនាគារ​ទាមទារ​រក​យុត្តិធម៌​​

    សកម្មជន​គណបក្ស​ប្រឆាំង​៣​នាក់​បន្ថែម​ទៀត​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន បន្ទាប់​ពី​តុលាការ​ដដែល​នេះ បាន​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ដោយ​ចោទថា ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ជាង​មួយ​ឆ្នាំ​មុន​។​ ​ឈរ​នៅ​ក្រោម​ឆ័ត្រ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ស្រិចៗ​ផង​នោះ អ្នកស្រី សែម វ៉ាន ត្រូវជា​ភរិយា​លោក យុន គឹម​ហួរ ដែល​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​កាត់​លើ​ថ្ពាល់​ទាំង​គូ​ថា ស្វាមី​គាត់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ម៉ោង​៧​យប់ ខណៈ​គាត់​កំពុង​រត់​ម៉ូតូឌុប នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ អ្នកស្រី​ថា ស្វាមី​គាត់​មិនបាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ ដោយ​អ្នកស្រី​អះអាងថា ស្វាមី​គាត់​ជា​មនុស្ស​ស្លូតបូត​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ​។ អ្នកស្រី​ថា ក្រោយពី ស្វាមី​ត្រូវបាន​ចាប់ខ្លួន គ្រួសារ​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព​រស់នៅ​។​

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​៥៥​នាក់​ស្បថ​ចូល​កាន់​តំណែង

    កាលពីថ្ងៃ​ច័ន្ទ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រី​​​ក្រសួង​យុត្តិធម៌ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ចំនួន​៥៥​នាក់​នៅ​រាជ្យ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​ចៅក្រម ជា​ចៅក្រម​និង​ព្រះ​រាជអាជ្ញា នៅ​ព្រះ​បរមរាជវាំងក្រុង​​ភ្នំពេញ។ យោងតាម​លោក សំ ប្រជាមានិត អ្នក​នាំ​ពាក្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ​បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ និង​ត្រូវ​បាន​ទទួល​យក​ដោយ​​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រមកាលពី​ថ្ងៃទី​១៧ ​ខែ​កក្កដា ប៉ុន្តែ​ ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដើម្បី​ទទួល​មុខ​តំណែង​របស់​ខ្លួន។

  • មេ​ដឹក​នាំ​សហជីព​បន្ត​អំពាវនាវ​ឱ្យ​ផ្លាស់​ប្តូរ​ចំណុច​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព

    ភ្នំពេញ—មេ​ដឹក​នាំ​សហជីព​នឹង​ផ្ញើ​សំណើមួយ​ផ្សេង​ទៀត​ទៅ​ក្រសួង​ការងារ​នៅ​សប្តាហ៍​នេះ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំណុច​ដ៏​ចម្រូង​ចម្រាស​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព ​ដែល​អ្នក​រិះគន់​មាន​ការ​ភ័យ​ខ្លាច​ថា​ នឹង​កាត់​បន្ថយ​សិទ្ធិ​របស់សហជីព​ និង​អង្គការ​ពលកម្ម​ ហើយវា​ផ្តល់ផល​ប្រយោជន៍​ទៅ​ឲ្យ​ម្ចាស់​រោងចក្រ​កាត់ដេរ​ ដែល​ជា​វិស័យ​ឧស្សាហ​កម្មដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។​

  • សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​អង្គការ​ថា​រំលោភ​ច្បាប់

    អង្គការ​មិន​មែន​រដ្ឋាភិបាល បង្ហាញ​ការ​សោកស្ដាយ​នូវ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ អំពី​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម ដោយ​ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។ ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឯកភាព​ថា ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​នេះ មាន​ភាព​ត្រឹមត្រូវ និង​ជា​សេចក្តី​សម្រេច​ស្ថាពរ ហើយ​មាន​អនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល បាន​សម្រេច​ភ្លាមៗ​ក្រោយ​ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ចាត់​ទុក​ថា ច្បាប់​អង្គការ និង​សមាគម ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ពុំ​មាន​អ្វី​ត្រូវ​កែប្រែ​ទៀត​ឡើយ និង​បិទ​ផ្លូវ​តវ៉ា។

  • គ.ជ.ប​​នឹងចាប់ផ្តើម​​​​ចុះ​​ឈ្មោះ​​​អ្នក​​បោះឆ្នោត​​​តាម​ប្រព័ន្ធ​​​កុំព្យូទ័រ​​​នៅ​ខែ​កុម្ភៈ​​២០១៦

    រាជធានីភ្នំពេញ៖ លោក ហង្ស ពុទ្ធា មន្ត្រីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.បនឹង​ចាប់ផ្តើម​ចុះឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យួទ័រ នា​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ត្រូវការ​កុំព្យួទ័រ​ប្រមាណ ២៤០០គ្រឿង​។ មន្ត្រីអ្នកនាំពាក្យ ​គ.ជ.ប បានប្រកាស​ដូច្នេះ ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប រវាង​លោក ស៊ិ​ក​ ប៊ុនហុក ប្រធាន​ គ.ជ.ប ជាមួយ អគ្គលេខាធិការរង ទទួលបន្ទុក​ការងារ​នយោបាយ របស់​ក្រសួង​ការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ នៅ​ទីស្តីការ គ​.​ជ​.​ប៕

  • លោក​​ហ៊ុន សែន​​នឹង​​ជួប​ពិភាក្សា​​ជាមួយ​​អូស្ដ្រា​​លី​​​​លើ​ការ​​អនុវត្ដ​ន៍​​អនុស្សារណៈ​​ស្ដីពី​​ជន​ភៀស​​ខ្លួន

    នៅក្នុង​​ដំណើរ​​ចូលរួម​​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​​លើ​ក​ទី​៤៨​នៅប្រទេស​ម៉ាឡេស៊ី ​កាលពី​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​០៦​សីហា លោក​ហោ ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​​​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេរ​ភាគី ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចំនួន​៥​ប្រទេស​។ នៅក្នុង​នោះ​ក៏​មាន​ផង​ដែរ ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី​ជូ​លី ប៊ី​ហ្ស​ប។​ ​នៅក្នុង​ជំនួប​នេះ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ពី​ដំណើរ​ទស្សនកិច្ច​ដាច់ដោយឡែក​ពីគ្នា របស់​លោក​ហោ ណាំហុង​នៅ​​ដើមខែ​កញ្ញា និង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​​ហ៊ុន សែន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​នៅ​ដើម​ខែ​ធ្នូ​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ​លើ​ក​ទី​៤៨​របស់​លោក​ហោ ណាំហុង​ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​ម៉ា​ឡេស៊ី​។​

  • រោង​​​ចក្រ​​​កាត់​​​ដេរ​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​​ការ​​​ផ្អាក​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​

    សមាជិក​​​ភាគ​​​ច្រើន​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ដែល​​​តំណាង​ឲ្យ​​​​​​​រោង​​​ចក្រ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​ជាង​​​៥០០​​​នៅ​​​​​​ទូទាំង​​​ប្រទេស​​​​​​ បាន​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​​​​​ការ​​​ដំឡើង​​​​​ប្រាក់​​​ខែ​​​គោល​ណាមួយ​​​របស់​កម្មករ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។ ការស្ទាប​​​​ស្ទង់​​​មតិ​​​​​​សមាជិក​​​​​​របស់​​​សមាគម​​​នេះ ​​​ត្រូវ​​​បាន​​​ធ្វើឡើង​​​​​​បន្ទាប់​​​ពីមាន​​​ការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​គោល​​​ចំនួន​​​២៨​​​ភាគ​​​រយ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​កាល​​​ពី​​​ខែ​​​មករា​​​​ដល់​​​១២៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ និង​​​​កើត​មាន​ឡើង​​ចំពេល​​​មាន​​​ការ​​​ចរចា​​​គ្នា​​​រវាង​​​រោង​​​ចក្រ​​​ សហជីព​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដើម្បី​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​ឆ្នាំ​​​២០១៦​​​។ ​តាម​ការ​រំពឹង​ទុក​ថា ​​​ក្រសួង​​​ការ​​​ងារ​​​​​​នឹង​​​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​​​​នៅ​​​ខែ​​​តុលា​​​។

  • មន្ត្រី​នឹង​ចុះ​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នៅ​តាម​ពន្ធនាគារ

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចាត់​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ទៅ​​អង្កេត និង​​ត្រួតពិនិត្យ​​ស្ថានភាព​នៅក្នុង​​​មណ្ឌល​​ស្តារនីតិសម្បទា ពន្ធនាគារ​ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់​នៅ​ទូទាំង​រាជធានី-ខេត្ត ដោយ​មិន​ចាំបាច់​ផ្តល់​ដំណឹង​ជា​មុន​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​ចំពោះ​ជន​ដែល​ត្រូវ​​បាន​​ដកហូត​សេរីភាព​បណ្តោះ​អាសន្ន​។ យោង​តាម​លិខិត​​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​ ៧ ​សីហា​ផ្ញើ​ជូន​​អាជ្ញាធរ​គ្រប់គ្រង​កន្លែង​ឃុំឃាំង​មណ្ឌល​អប់រំ​កែប្រែ​ពន្ធនាគារ មណ្ឌល​ឃុំ​ជន​អន្តោប្រវេសន៍​ត្រៀម​បញ្ជូន​ចេញ មណ្ឌល​ស្តារនីតិសម្បទា និង​កន្លែង​ព្យាបាល​បន្សាប​សារធាតុ​ញៀន​តាម​បណ្តា​រាជធានី​ខេត្ត​បាន​លើក​ឡើង​ថា​ដោយ​អនុលោម​តាម​អនុសញ្ញា និង​ពិធី​សារ​បន្ថែម​របស់​អង្គការ​សហប្រជាជាតិ​​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​អំពើ​ឃោរឃៅ​អំពើ​អមនុស្សធម៌​អំពើ​ធ្វើ​ទុក្ខ​បុកម្នេញ ឬ​ទណ្ឌកម្ម​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​នោះ​ក្រសួង​នឹង​ចាត់​ឲ្យ​សមាជិក​យន្តការ​ និង​សមាជិក​លេខាធិការ​យន្តការ​ទប់ស្កាត់​ថ្នាក់​ជាតិ​​ដើម្បី​ទប់ស្កាត់​ការ​ធ្វើទារុណកម្ម​ចុះ​ទៅ​អង្កេត ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសម្ភាសន៍​​ដោយ​មិន​ផ្តល់​ដំណឹង​ជា​មុន។

  • ស្ត្រី​ខ្មែរ​​រងគ្រោះ​​៤​នាក់​​នៅ​​ម៉ាឡេស៊ី​​នឹង​​មក​​កម្ពុជា​វិញ​​នៅ​ថ្ង​ទី​​១៦​​សីហា​​

    ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន​៤​រូប ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួប​ប្រទះ​នឹង​ការលំបាក​ក្នុង​ការងារ និង​បាន​ប្រាក់​តិច ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។ ស្ត្រី​ខ្មែរ​ទាំង​បួន​នាក់​នោះ ទី​១​ឈ្មោះ​-​ប៉ូ នា​ត អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ធំ​, ២-​គឹម សុ​ម៉ាលី អាយុ​២៧ ខេត្ត​កំពត​, ៣-​ឃឹម សាម៉ន អាយុ​២៨​ឆ្នាំ ខេត្ត​ពោធិ៍សាត់ និង​ទី​៤-​សេង ណា​វឿន អាយុ​២០​ឆ្នាំ ខេត្ត​ត្បូងឃ្មុំ​។ ​សូមជម្រាបថា អ្នក​ទាំង​បួន​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា តាម​ជើង​យន្តហោះ AK 534 វេលា​ម៉ោង 3:55​នាទី​រសៀល​៕ (ដោយ​​​​​​​​​​​​​​​​​​​​​​​​:អឿន ភារ៉ា)

  • ប្រជាពលរដ្ឋ ២ភូមិ​ ​ចំនួន ៤៣គ្រួសារ​ លើកគ្នាតវ៉ាដីធ្លី​នៅមុខសាលា​ក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហានេះ ក្រុមប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងសង្កាត់​-​ក្រុង​ប៉ោយប៉ែត ចំនួន ៤៣គ្រួសារ​ បានលើកគ្នាមកតវ៉ានៅ​មុខសាលាក្រុងប៉ោយប៉ែត ​ដើម្បីឲ្យអាជ្ញាធរជួយ​ដោះស្រាយ​គោលនយោបាយនិង​ស្នើឲ្យមានបើកផ្លូវ។ ក្រុមអ្នកភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ​​បាន​និង​កំពុង​រស់នៅ​លើ​ដី​អាធិបតេយ្យ​តាម​របង​វត្ត​ត្រាច ​បានទាមទារ​ឲ្យសាលាក្រុង​ប៉ោយប៉ែត ដោះស្រាយ​គោលនយោបាយ​អោយ​ពួកគាត់​វិញ ​មុន​នឹង​មាន​ការបណ្ដេញចេញ តាម​ដីការរបស់​តុលាការ​ និង ក្រុមអ្នកភូមិបាលិលេយ្យ២​ ទាមទារឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ដោះស្រាយ​បន្ទាន់​បើកផ្លូវ​អោយ​ពួកគាត់​បាន​ធ្វើដំណើរ​ឡើងវិញ​ខ​ណះ​ដែល​ឈ្មោះ ឱក សុផាន ធ្វើ​របង​បិតផ្លូវ​មិន​អោយ​ពួកគាត់ ឆ្លងកាត់ (​ផ្លូវចេញចូល ភូមិ​) បាន​។​

  • តំណាង​ពលរដ្ឋ​៣៨​គ្រួសារ​ផ្តិត​មេដៃ ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ឈូស​ឆាយដី​លក់​ឱ្យ​ឈ្មួញ

    ខេត្តកំពង់ធំ ៖ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ នាំ​គ្នា​ផ្តឹ​ត​មេដៃ​ដាក់​ពាក្យបណ្តឹង​ថា អាជ្ញាធរ​ឃុំ​-​ស្រុក​-​ខេត្ត និង​មន្ទីរ​ជំនាញ​ឃុបឃិត​គ្នា​ឱ្យ​គ្រឿងចក្រ​ឈូស​ឆាយដី​លើ​ដំណាំ​របស់​ពួក​គាត់​លក់​ឱ្យ​ឈ្មួញ ។ ប្រភព​ពី​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៥ ថា ពួក​គាត់​កាប់​រាន​ដី​នៅ​ចំណុច​ក្បែរ ជើងភ្នំ​រៀង ស្ថិត​ក្នុងភូមិ​កំពុប​អំបិល ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​២ ទៅ​៣​ហិ​កតា​ម្នាក់ និង​បាន​អាស្រ័យ​ផល​ដាំ​ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៧ មុន​អនុសាសន៍​របស់​សម្តេច​តេ​ជោ អញ្ជើញ​មក​សម្ភោ​ធ​សាលា​អនុ​វិទ្យាល័យ​ភូមិ​កំពុប​អំបិល កាលពី​ខែឧសភា ២០១២ មក​ម្ល៉េះ ។

  • សមាជិក​ភាគ​ច្រើន​នៃ​ជីម៉ាក់​ថា​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ

    ការ​ស្ទាបស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បង្ហាញ​ថា ថៅកែ​រោងចក្រ​កាត់​ដេរ​ភាគ​ច្រើន​ថា​ខ្លួន​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ ឲ្យ​ច្រើន​ជាង​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​នោះ​ទេ ខណៈ​ថៅកែ​រោងចក្រ​មួយ​ចំនួន​តូច ថា​ខ្លួន​អាច​ដំឡើង​បាន​បន្តិចបន្តួច។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ សីហា ថា ៦៥% នៃ​សមាជិក​របស់​ខ្លួន​បាន​បោះ​ឆ្នោត​ថា មិន​អាច​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​ឆ្នាំ​២០១៦ ជូន​កម្មករ​បន្ថែម​លើ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន ១២៨​ដុល្លារ​បាន​នោះ​ទេ។ គោល​ជំហរ​របស់​ជីម៉ាក់ នៅ​ពេល​នេះ បាន​ពី​ការ​ស្ទាបស្ទង់​មតិ​មួយ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ សីហា ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​តំណាង​ឲ្យ​រោងចក្រ​កាត់​ដេរ​ជាង ៥០០ នៅ​ទូទាំង​ប្រទេស។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo