កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ

    នារសៀលនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺស្របនឹងរដ្ឋធម្មនុញ្ញ ទាំងលើខ្លឹមសារ និងទម្រង់នៃការតាក់តែង និងការអនុម័ត។ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី១៣ ខែកក្កដា និងពិនិត្យ និងឲ្យយោបល់ឯកភាព ដោយព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែកក្កដា។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថលេខា។

    អានបន្ត
  • ក្រសួង​សង្គម​កិច្ច​បាន​​​សរសេរ​ចប់​​សេចក្តី​ព្រាង​ច្បាប់​​យុត្តិធម៌​អនិតិជន

    ភ្នំពេញ—ក្រសួង​សង្គម​កិច្ច​បាន​សរសេរ​ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​យុត្តិធម៌​អនិតិជន​ដែល​នឹង​ត្រូវ​ឆ្លង​ការ​អនុម័ត ​និង​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​សភា​នៅ​ពេល​ខាង​មុខ​នេះ។ ​ មន្រ្តី​នានបាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​មាន​គោល​បំណងផ្តល់​នូវ​ឱកាស​ស្តារ​នីតិសម្បទា​សម្រាប់​អនិតិ​ជន​ជា​ជាង​ការ​ដាក់​ទោសពួក​គេ​ និង​ដើម្បី​គ្រប់​គ្រងអនិតិជន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។​ មាន​អ្នកទោស​ចំនួន​១៦៥០០​នាក់​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្នុង​នោះ​មានអ្នកទោស​ចំនួន​៥០៤ជា​អនិតិជន​ ហើយ​ក្នុងនោះ​២៨នាក់​ជាក្មេង​ស្រី។​

  • តំណាងរាស្រ្ត​សង្រ្គោះជាតិ​ថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញយក​ចិត្ត​ទុក​ដាក់​លើ​មតិជំទាស់នឹង​ច្បាប់អង្គការ​​

    តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​លោក សុន ឆ័យ ឲ្យ​ដឹង​ថាសមាជិក​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​នឹង​មតិជំទាស់​របស់តំណាងរាស្រ្ត​ទៅ​លើ​សេចក្តីព្រាង​ច្បាប់​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល ដែល​លោក​ចាត់​ទុក​ថា​​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញនិងគោល​ការ​ណ៍មូលដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លោក សុន ឆ័យ ថ្លែង​បែប​នេះបន្ទាប់ពី​លោក​បាន​បកស្រាយ​បន្ថែម​លើ​ចំណុច​ដែល​លោកនិងតំណាង​​រាស្រ្ត​គណបក្សសង្គ្រោះជាតិដទៃ​ទៀត​យល់ថាច្បាប់នេះ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅព្រឹកថ្ងៃ​ពុធនេះ​។​ លោក​បន្តថាសមាជិក​ក្រុម​ប្រឹក្សា​ធមនុញ្ញបញ្ជាក់​ប្រាប់​លោក​ថាក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ចំពោះ​លិខិត​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិទាក់​ទង​នឹង​ច្បាប់​សមាគម និង​អង្គការមិនមែន​រដ្ឋា​ភិ​បាល​នេះ។

  • ពលរដ្ឋ​​មាន​​ទំនាស់​​ដីធ្លី​​នៅ​​ខេត្ត​​ស្វាយ​រៀង​​នឹង​ដាក់​​ញត្តិ​​នៅ​​រដ្ឋសភា​​នា​​ថ្ងៃ​ស្អែក​

    ប្រជាពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​ពាម​ជាំ​ង ដែល​ស្ថិត​ភូមិ​បឹង (​ចំនុច​ទួល​គគី​) ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង នឹង​ឡើង​មក​ដាក់​ញត្ដិ​នៅ​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃស្អែក វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក​។ គោលបំណង​នៃ​ការដាក់​ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ស្វាយរៀង គឺ​ដើម្បី​អោយ​ប្រធានរដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​អភិបាលខេត្ត​ស្វាយរៀង ដើម្បី​អោយ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ។ ខាងលើនេះ គឺជា​លិខិត អន្តរាគមន៍​របស់ គណ​:​កម្ម​ការ​ទី​០១ ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ មកដល់​ពេល​នេះ​រយៈពេល​០៣​ខែ តែ​នៅ​មិនទាន់​មាន​ការអន្តរាកមន៍​ពី អភិបាល​ខេត្ត​នៅឡើយ​ទេ​៕

  • តំណាងរាស្រ្តសង្រ្គោះជាតិស្នើ​លោក​ ស ខេង អន្តរាគមន៍ករណីទំនាស់ដីធ្លីនៅខេត្ត​កំពង់ធំ​​

    តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ បានផ្ញើលិខិតមួយច្បាប់​ទៅរដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យជួយអន្តរាគមន៍លើករណីទំនាស់ដីធ្លីជាមួយប្រជាពល​រដ្ឋ២៩គ្រួសារ ក្នុង​ភូមិ​ត្រពាំ​ង​ផ្តៅ ឃុំ​បឹ​ងល្វា ស្រុក​សន្ទុក​ ខេត្តកំពង់ធំ។ លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចុះថ្ងៃទី៤ខែសីហាឲ្យដឹងថាប្រជាពលរដ្ឋដែល​មានទំនាស់​ដីធ្លី២៩គ្រួសារបានស្នើឲ្យតំណាងរាស្រ្តជួយអន្តរាគមន៍រកដំណោះស្រាយករណី​ទំនាស់ដីធ្លី​ជូន​ពួកគា​ត់​។ បើតាមលិខិតនោះ ប្រជា​ពលរដ្ឋបានអះអាងថាពួកគាត់​ចំនួន​២៩គ្រួសារបានកាន់កាប់ដីនិងអាស្រ័យ​ផល​​លើដីទំហំ៧៥ហិកតាចាប់តាំងពី២០០៩និងឆ្នាំ២០១០មកម្ល៉េះ ហើយពួក​គាត់​បានដាំស្រូវ ដំឡូងមី ស្វាយ​​ចន្ទី​និងសាងសង់លំនៅដ្ឋានអចិន្រ្តៃយ៍​ទៀតផង។ លិខិតបន្ថែមថានៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១២ លោក ប៉ែន លឿ មេភូមិត្រពាំងផ្តៅបានហាមឃាត់ពួកគាត់មិនឲ្យទៅដាំដុះលើដីនោះ ហើយ​ប្រជាព​ល​រដ្ឋ​បាន​ប្តឹ​ងនិង​តវ៉ាជាច្រើនលើកនៅសាលាឃុំបឹងល្វា តែពុំមានដំណោះស្រាយនៅ​ឡើយទេ​។

  • ​អ្នក​បឹងកក់​ដែល​មិន​ទាន់​ទទួល​សំណង ថា​នឹង​ទៅ​តាំង​លំនៅ​កន្លែង​ដើម​វិញ​​

    ពលរដ្ឋ​តំបន់​បឹងកក់​ដែល​អះអាង​ថា មិនទាន់​បាន​ទទួល​សំណង​ចំនួន​៧​គ្រួសារ ក្នុងចំណោម​១៣​គ្រួសារ ព្រមាន​ថា ពួកគេ​នឹង​វិល​ទៅ​តាំង​លំនៅ​លើ​ដី​របស់​គាត់​វិញ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​ដោះស្រាយ​ផ្តល់​សំណង​តាម​ការទាមទារ​។​​ ការប្រកាស​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ខណៈ​ពួកគេ​តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​មាន​អ្នករងគ្រោះ​ដីធ្លី​តំបន់​បឹងកក់​ប្រមាណ​២០​នាក់​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យបាន​ឆាប់រហ័ស​។​

  • ស្ថាប័ន​ឯករាជ្យ​មួយ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ករណី​គំរាម​អ្នកសារព័ត៌មាន​​

    មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថាCCIM បាន​ដាក់​លិខិត​ចំនួន​ពីរ​ច្បាប់ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាននិង​អភិបាល​រាជធានី​ភ្នំពេញ ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់ ករណី​គំរាមកំហែង​ដោយ​ចេតនា​ពី​សំណាក់​កងសន្តិសុខមកលើ​អ្នកយក​ព័ត៌មាន​វី​អូ​ឌី(VOD) កាលពី​សប្តាហ៍​មុន​។​ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ស្នើ​ឱ្យស្ថាប័ន​ទាំង​ពីរធ្វើ​អន្តរា​គម​តាម​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​គំរាមកំហែងដល់​អ្នកកាសែត ​នៅពេល​ដែល​កំពុង​ចុះ​យក​ព័ត៌មាន និង​ស្នើ​ឱ្យមាន​ការធានា​ថា មិន​មាន​ការគំរាមកំហែង​អ្នកកាសែតកើតឡើង​ម្តង​ទៀត​។​

  • រាជរដ្ឋាភិបាល ចេញផ្សាយ វីដេអូជិត២០នាទី រៀបរាប់អំពីបាតុកម្មផ្សេងៗ ក្រោយការបោះឆ្នោត

    រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សព្វផ្សាយវីដេអូមួយដែលមានរយះពេលជិត២០នាទី ដោយរៀបរាប់អំពីការធ្វើបាតុកម្មផ្សេងៗ តាមដងផ្លូវពេញរាជធានីភ្នំពេញ ក្រោយពីការបោះឆ្នោត ២០១៣។

  • កម្ម​ការិ​នី​រងគ្រោះ​បារម្ភ​ថា​លោក​ឈូក ​បណ្ឌិត​មិន​នៅក្នុង​ពន្ធនាគារ​ដូច​ការផ្សព្វផ្សាយ​​

    កម្ម​ការិ​នី​ដែល​រង​ការបាញ់ប្រហារ​ពី​អតីត​អភិបាលក្រុង​បាវិត កាលពីដើមឆ្នាំ​២០១២ សម្តែង​ការព្រួយបារម្ភ​ថា លោក ឈូក បណ្ឌិត​ ដែល​តុលាការ​ចោទ​ថាជា​អ្នកបាញ់​នោះ​មិន​ស្ថិត​នៅក្នុង​ពន្ធនាគារ​ដូច​ការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​នានា​នោះទេ​។​ ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​តុលាការ​កំពូល​ចោទថាបាញ់​កម្ម​ការិ​នី​ក្នុងពេល​តវ៉ា​ឲ្យមាន​របួស​នោះ​បាន​រត់គេចខ្លួន​មួយរយៈ ហើយ​បាន​ចេញ​សារភាព​កំហុស​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ចេញ​មុខ​សារភាព​មក ទណ្ឌិត​រូបនេះត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​។​

  • អង្គការ​ចំនួន​១០​រកឃើញថា អំពើពុករលួយ​និង​បក្ខពួកនិយម​ជា​ឧបសគ្គ​ចម្បង​របស់​យុវជន​​

    ​ក្រុម​អង្គការ​យុវជន​ចំនួន​១០​រកឃើញថា បី​ឆ្នាំ​ចុងក្រោយ​នេះ​យុវជន​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ក្នុង​ការអភិវឌ្ឍន៍​ជំនាញ​របស់​ខ្លួន ដោយសារ​បញ្ហា​បក្ខពួកនិយម និង​អំពើពុករលួយ ដែល​កំពុង​កើតមាន​នៅក្នុង​សង្គម​ ។​ ក្រុម​អង្គការ​ទាំងនោះ​រួមមាន អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម បណ្តាញ​យុវជន​កម្ពុជា សមាគមន៍ យុវជន​ខ្មែរ អង្គការ​យុវជន​ខ្មែរ​និង​ការអភិវឌ្ឍន៍​សង្គម និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​។​ ​តាម​ឯកសារ​របស់​គណៈកម្មកា​រ​រៀបចំ​រំ​ឮ​ក​ខួប​ទី​១៦​នៃ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​អង្គការ​ទាំង​១០​ចូលរួម ហើយ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ខ្លឹមសារ​ថា យុវជន​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា អំពើពុករលួយ ប្រព័ន្ធ​បក្សពួកនិយម កង្វះខាត​សេរីភាព​បញ្ចេញមតិ ការខកខាន​ការសិក្សា​ដើម្បី​អភិវឌ្ឍន៍​ជំនាញ និង​បញ្ហា​ផ្សេងទៀត​ ។​

  • ព័ត៌មាន​រឿង​តុលាការ​ចេញ​ដីកា​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​មិន​ទាន់​ច្បាស់លាស់

    សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​ដែល​ទំនង​ថា ជា​មនុស្ស​បន្ទាប់ ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​ក្បែរ​ស្ពាននាគ អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ដែរ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​នៅ​ឡើយ​ទេ។ ការអះអាង​នេះ គឺ​នៅ​ពេល​ដែល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា មាន​សកម្មជន​ចំនួន ២​នាក់​បន្ថែម​ទៀត​ហើយ​ដែល​ត្រូវ​តាម​ចាប់​ខ្លួន។ តួលេខ​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ត្រូវ​តាម​ចាប់​ខ្លួន​អាច​មាន​ចំនួន ៤​នាក់​ទៀត នៅ​ពេល​ដែល​សកម្មជន​ចំនួន ១៤​នាក់​ហើយ​កំពុង​ឋិត​នៅ​ក្នុង​ឃុំ។ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ប្រសិន​បើ​តុលាការ​ក្រុង​ភ្នំពេញ បន្ត​ចំណាត់​ការ​ដូច​នេះ បញ្ជាក់​ថា នឹង​ជំរុញ​ឲ្យ​តុលាការ​បាត់បង់​ជំនឿ​ចិត្ត​លើ​នីតិវិធី​របស់​ខ្លួន​ពី​សាធារណជន​កាន់​តែ​ខ្លាំង​ណាស់​ដែរ។

  • ពលការិនី​៤​នាក់​ដែល​ទើប​មក​ដល់​កម្ពុជា​​ផ្ដាំផ្ញើ​កុំ​ឲ្យ​អ្នក​ផ្សេង​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

    ពលការិនី​ចំនួន ៤​នាក់ ដែល​ត្រូវ​មេខ្យល់ និង​ក្រុមហ៊ុន​នាំ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ផ្សេង​ទៀត​កុំ​ឲ្យ​ចង់​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​អ្នក​ទាំង​នោះ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​នេះ ហើយ​ត្រូវ​គេ​រំលោភ វាយ​ធ្វើ​បាប ចាប់​បង្ខាំង​ទុក​ក្នុង​បន្ទប់ និង​ស្ទើរ​គ្មាន​ប្រាក់​ត្រឡប់​មក​ផ្ទះ​វិញ។ គ្មាន​ពលការិនី​ម្នាក់​ណា​ថា នឹង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទៀត​ទេ ក្រោយ​ពួកគេ​និយាយ​ដូចៗ​គ្នា​ថា ការងារ​ឆ្ងាយ​ស្រុក​រង​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង។ ការ​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា ថ្ងៃ​ទី​៩ ខែ​សីហា នេះ គឺ​ដោយសារ​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

  • ជនរងគ្រោះ៖ សំណង​៣៨​លាន​មិន​អាច​ព្យាបាល​មុខ​របួស​ដោយ​គ្រាប់​កាំភ្លើង ឈូក បណ្ឌិត

    មេធាវី​ការពារ​អោយ​កម្មការិនី​បី​នាក់ ដែល​ជា​ជនរងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​របស់​លោក ឈូក បណ្ឌិត នឹង​ដាក់​បណ្ដឹង​ទាមទារ​សំណង​ដល់​ពួកគេ​នៅ​សប្ដាហ៍​ក្រោយ ទៅ​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។ គម្រោង​ទាមទារ​សំណង​នេះ នៅ​ពេល​កម្មការិនី​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​លោក ឈូក បណ្ឌិត នៅ​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ​ទេ ស្រប​ពេល​ទណ្ឌិត​រូប​នេះ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស្វាយរៀង។ ទោះ​យ៉ាង​ណា ជនរងគ្រោះ​សប្បាយ​ចិត្ត​ដែល​លោក ឈូក បណ្ឌិត ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​ក៏​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ទំហំ​ប្រាក់​សំណង​នៅ​ឡើយ។ ​​មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នឹង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង ដោយ​រំពឹង​ថា សំណង​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ជិត ១​ម៉ឺន​ដុល្លារ នឹង​បាន​ដល់​ជនរងគ្រោះ។

  • អង្គការ​តម្លាភាព​កម្ពុជា​ផ្ដល់​អនុសាសន៍​ទៅ គ.ជ.ប កែ​ទម្រង់​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

    អង្គការ​តម្លាភាព​កម្ពុជា លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​អាណត្តិ​មុន​នៅ​មាន​ភាព​មិន​ប្រក្រតី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​បាត់​សិទ្ធិ​បោះ​ឆ្នោត។ ទន្ទឹម​គ្នា​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដើម្បី​ចៀសវាង​បញ្ហា​ប្រឈម។ អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​ថា បញ្ហា​ដែល គ.ជ.ប គួរ​ចៀសវាង​ឲ្យ​បាន​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​កើត​ឡើង​កាល​ពី​អាណត្តិ​មុន រួម​មាន​ឈ្មោះ​ស្ទួន និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន រួម​ទាំង​ការ​លុបលាង​បាន​ភ្លាមៗ​នូវ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ ដែល​មិន​អាច​ធានា​ថា មនុស្ស​ម្នាក់​បោះ​ឆ្នោត​បាន​តែ​ម្តង​នោះ។

  • ​អ្នកយក​ព័ត៌មាន​របស់​ VOD ​ត្រូវ​សន្តិសុខ​ខណ្ឌ​ប្រើ​ហិង្សា​ពេល​ចុះ​បំពេញ​វិជ្ជាជីវៈ​​

    អ្នកយក​ព័ត៌មាន​ពីរ​នាក់របស់ ​VOD ត្រូវបាន​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ ធាក់​ឲ្យ​ដួល និង​ដណ្តើម​យកម៉ា​ស៊ី​វិត​ថតរូប ខណៈ​ពួកគេ​តាម​ថត​ព្រឹត្តិការណ៍ បំបែក​ក្រុម​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លីនៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ អ្នកយក​ព័ត៌មាន​ផ្នែក​ទូរទស្សន៍​អន​ឡា​ញរបស់​VOD លោក ឃុត សុគន្ធ ដែល​ជា​ជនពិការ​ជើង​ម្ខាងបានបញ្ជាក់​ថា នៅពេល​កំពុង​សម្ពាសន៍​អ្នក​តវ៉ា ក៏​ត្រូវបាន​ក្រុម​សន្តិសុខ ខណ្ឌដូនពេញរុញច្រាន​ហើយ​ធាក់​ឲ្យ​ដួល​ផ្កាប់មុខ​។ ចំណែក​អ្នក​កាន់​ម៉ាស៊ីន​ថត​ផ្នែក​ទូរទស្សន៍​អន​ឡាញរបស់​VOD លោក ហេង វិចិត្រ បានបញ្ជាក់​ថា លោកត្រូវបាន​ក្រុម​សន្តិសុខប្រមាថ​ថា ជា​អ្នកប្រឆាំង និង​ដណ្តើម​យក​ម៉ាស៊ីន​ថត​ច្រើនដង​តែ​មិនបាន​សម្រេច​។​

  • USAID ជឿជាក់​ថា​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នឹង​បន្ត​លើក​កម្ពស់​សិទ្ធិ​កម្មករ

    ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ជឿជាក់​ថា មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល នឹង​បន្ត​លើក​កម្ពស់​សិទ្ធិ​បុគ្គលិក កម្មករ និង​ថៅកែ តាម​រយៈ​ការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកប​ដោយ​ឯករាជ្យ តម្លាភាព និង​អព្យាក្រឹត្យ ក្រោយ​ទទួល​អំណោយ​ថវិកា​របស់​ខ្លួន​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។ ទន្ទឹម​នឹង​នេះ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល សន្យា​ថា នឹង​ពង្រឹង​ការងារ​របស់​ខ្លួន​ឲ្យ​រឹត​តែ​ប្រសើរ​ជាង​មុន ខណៈ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ វិវាទ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ កំពុង​តែ​កើន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ខែ។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​៧០​នាក់​ តំណាង​ឲ្យ​ប្រជាព​លជាង​១៦០​គ្រួសារ ​នៅ​ខេត្ត​កំពង់ស្ពឺ​ នាំគ្នា​ឡើងមករក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ឲ្យជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រប​ស់​ពួកគាត់ និង​អន្តរាគមន៍​ទៅ​តុលាការខេត្ត​កំពង់​ស្ពឺ​ ឲ្យ​ទម្លាក់បទ​ចោទលើ​តំណាង​ពួកគាត់​៣​នាក់​។​ ​តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច អ្នកស្រី អ៊ី​ត រុំ មានប្រសាសន៍ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​ឃុបឃិត​គ្នា​វាស់វែង​ដី​សង្គមកិច្ច​ភូមិ និង​ដី​របស់​អ្នកភូមិ​លក់​ទៅឲ្យ​ឈ្មួយ​មកពី​ក្រៅ​។ អ្នកស្រី​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​មាន​ទំហំ​ជាង​៣០០​ហិកតា ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​១៦០​គ្រួសារ​។

  • ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ក្រោយ​ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង

    ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​បញ្ជាក់​ជំហរ​បែប​នេះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ចំ​ពេល​សម្ពាធ​នយោបាយ​បាន​ឡើង​កម្ដៅ​សាជាថ្មី។ គិត​មក​ដល់​ពេល​នេះ តុលាការ​បាន​ឃុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​បន្ថែម​ទៀត​ហើយ​ក្នុង​ចំណោម ៥​នាក់ ដែល​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ខ្លួន ពាក់ព័ន្ធ​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ប្រជាពលរដ្ឋ​បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ជា​ហូរហែ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ដោយ​ប្រញាប់ប្រញាល់ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ភ្លាម​នេះ​ថា ជា​ការ​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​មាន​ការ​ប្រែប្រួល​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។

  • អង្គការ​​​ជាតិនិង​អន្តរជាតិ​​​​ថ្កោល​​​ទោស​​​ក្រុម​​​សន្តិសុខ​​​សាលា​​​រាជធានី ករណី​គំរាម​​​កំហែងអ្នក​កាសែត​

    អង្គការ​​​ជាតិ​និង​អន្តរជាតិ​ចំនួន​​​៣ដែល​ធ្វើ​ការ​លើ​សេរីភាព​អ្នក​សារព័ត៌មាន ​បាន​ថ្កោល​​​ទោស​​​ក្រុម​​​​សន្តិសុខ​​​សាលា​​​រាជធានី​​​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​គំរាម​​​​កំហែងនិង​វាយ​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​របស់​វីអូឌី​២រូប ក្នុង​ពេល​ចុះ​​​ថតយក​សកម្មភាព​អ្នក​តវ៉ា​​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​០៦ខែ​​​សីហា។​ អង្គការ​​​ទាំងនោះ​​​​រួម​​​មាន​​​មជ្ឈមណ្ឌល​​​កម្ពុជា​​​ដើ​ម្បី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ឯករាជ្យ(CCIM) អង្គការ​​​អ្នក​​រាយការណ៍​គ្មាន​ព្រំដែន​(Reporters Without Borders)និង​​​អង្គការ​ស៊ីប៉ា(Southeast Asian Press Alliance)។ បើ​តាម​សេចក្តីថ្លែងការណ៍​រួម អង្គការ​ទាំង​៣​​បាន​​​ថ្កោល​​​ទោស​​​​​​ក្រុម​​​​សន្តិសុខ​​​សាលារាជធានី​​​ភ្នំពេញ ដោយ​លើក​ឡើង​ពីការ​គំរាម​​​​កំហែងនិង​​​វាយ​​​ប្រហារ​​​​​​អ្នក​​​យក​​​​ព័ត៌មាន​​​វីអូឌី២រូប គឺ​លោក ឃុត សុគន្ធ និង​លោក​ ហេង វិចិត្រ។

  • ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទូច​ឱ្យ​វៀតណាមគោរព​សិទិ្ធមនុស្ស និង​សេរីភាព​

    ​រដ្ឋមន្ត្រីការបរទេសអាមេរិក ច​ន​ ឃើ​រី សា​ទរចំណងទាក់ទង​ការទូត​ជាមួយវៀតណាម ដែល​ជា​អតីតសត្រូវនៃ​សង្គ្រាមត្រជាក់កាលពី​២០​ឆ្នាំមុន ទោះជាមាន​ការជំរុញឱ្យក្រុង​ហាណូយការពារ​សិទ្ធិមនុស្ស និង​សេរីភាពរបស់ប្រជាជន។​ លោក ​ច​ន​ ឃើ​រី បាន​ថ្លែង​ដូចនេះ នៅក្នុង​ជំនួបជាមួយប្រធានាធិបតី​វៀតណាម Truong Tan Sang នៅ​​ទីក្រុង​ហាណូយ។ ក្នុងជំនួបដើម្បី​រំឭក​ខួប២០ឆ្នាំ ​នៃ​ចំណង​ទាក់ទង​ការទូត​ជាមួយវៀតណាម លោក ច​ន​ ឃើ​រី បានលើកឡើងថា រនាំងមួយចំនួនដែល​ធ្វើឱ្យមាន​ការខ្វែងគំនិតរវាង​ប្រទេស​ទាំង​ពីរ គឺ​បញ្ហា​សំខាន់ករណីរំលោភ​សិទ្ធិមនុស្ស និង​បំបិទ​សេរីភាព របស់ប្រជាជន។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo