កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​ស្នើ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​ឱកាស​​ឲ្យ​ខ្លួន​​ចូលរួម​​ពិភាក្សា​​លើ​ច្បាប់​​អង្គការ​

    ការអំពាវនាវ​របស់​នាយិការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​លោក​អ្នកស្រី ចក់ សុភាព​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ច ប្រជុំ​ពិនិត្យ​មើល​ទៅលើ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥ ជុំវិញ​បញ្ហា​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច​ហើយ ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​នឹង​កោះ​អញ្ជើញ​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​មក​បំភ្លឺ ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ​នៅ​ថ្ងៃទី​១០-១១ ខែ​សីហា​នេះ​។​

  • អាជ្ញាធររារាំងមិនឲ្យសកម្មជនដីធ្លីនៅបឹងកក់តវ៉ាមុខសាលារាជធានី​

    សន្តិសុខ​នៅ​សាលា​រាជធានី​ភ្នំពេញ​រារាំង​មិន​ឲ្យ​ក្រុម​សកម្មជន​ដីធ្លី​មកពី​តំបន់​បឹង​កក់​ដែល​ព្យាយាម​តវ៉ា​មុខ​សាលា​រាជធានី​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួកគេ ដោយ​ក្រុម​សន្តិសុខ​បាន​រុញច្រាន និង​ចាប់​សែង​ក្រុមអ្នកតវ៉ា​ចេញ​។​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់​ប្រមាណ​២០​នាក់​នាំគ្នា​តវ៉ា​នៅ​សាលា​រាជធានី ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធររ​ក​ដំណោះស្រាយ​ឲ្យ​ពួកគេ​៧​គ្រួសារ​ទៀត ដែល​ពួកគេ​អះអាងថា នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ ខណៈ​៦​គ្រួសារ​ដោះស្រាយ​រូ​ច​ហើយ​។​ ​ខណៈពេល​ក្រុម​សកម្មជន​ព្យាយាម​ទៅ​ឈរ​មុខ​សាលា​រាជធានី​ដើម្បី​តវ៉ា ក្រុម​សន្តិសុខ​បាន​ធ្វើ​ការរារាំង តែ​អ្នក​តវ៉ា​នៅតែ​ព្យាយាម​ជម្នះ​ចូលទៅ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ចាប់​សែង​និង​អូស​ពួកគេ​ចេញ​។ ក្រុម​សន្តិសុខ​ក៏​បាន​ប្រមូល​យក​ញត្តិ​របស់​ក្រុមអ្នកតវ៉ា​ផងដែរ សូម្បី​ញត្តិ​ដែល​ពួកគេ​បាន​ចែក​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ក៏ត្រូវ​ក្រុម​សន្តិសុខ​ដកហូតយក​ដែរ​។ ក្រុម​សន្តិសុខ​ក៏​បាន​គំរាម​បោក​កាម៉េរ៉ា​របស់​អ្នកសារព័ត៌មា​ន​ដែល​ព្យាយាម​ផ្ដិត​យក​រូបភាព និង​សម្ភាសន៍​ក្រុមអ្នកតវ៉ា​ផងដែរ​។​

  • USAID​​ សម្ពោធ​​ដាក់ឲ្យ​ប្រើប្រាស់កម្មវិធី​ថ្មីស្ដីពី​ដំណោះស្រាយ​នៃ​ជម្លោះ​ក្នុង​ការងារ​

    រាជធានីភ្នំពេញ៖ ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID) សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថ្មី​មួយ​ នៅ​ថ្ងៃ​ទី០​៦ ខែ​សីហានេះ ​ដើម្បីលើកកម្ពស់ និងការពារសិទ្ធិក្នុងការងារនៅប្រទេសកម្ពុជា ដោយផ្តល់អំណាច​ឲ្យភាគីនានា ក្នុងការដោះស្រាយជម្លោះ ក្នុងការងារដោយ យុត្តិធម៌ និងសន្តិភាព។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ដែលត្រូចបានផ្សព្វផ្សាយនៅថ្ងៃ​ទី​០៥ ខែ​សីហា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក ​អ៊ិន ខេមរា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការងារ នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធីនោះ​។

  • ក្រុម​ប្រឹក្សា​ធម្មនុញ្ញនឹង​ប្រ​ជុំ​សម្រេចពី​ធម្មនុញ្ញភាពនៃ​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី​១៣ ខែសីហា ​​

    ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើ​កកិច្ច​ប្រជុំ​ពេញ​អង្គ​​មួយ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បី​ពិនិត្យនិង​សម្រេច​ពីធម្មនុញ្ញ​ភាព​នៃ​សេចក្តីព្រាង​​ច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​មិន​មែនរដ្ឋាភិ​បាល។ អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់​វីអូឌី(VOD)នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​​ថា សមាជិកក្រុម​ប្រឹក្សា​ធម្មនុញ្ញនឹង​ប្រ​ជុំ​បឋម​នៅ​ព្រឹកថ្ងៃ​សុក្រ​​ស្អែកនេះ ដើម្បី​ស្តាប់​របាយការ​ណ៍របស់​សមា​ជិក​ជំនាញដែល​បាន​សិក្សា​លើទិដ្ឋ​ភាព​ច្បាប់នៃ​សេចក្តីព្រាងច្បាប់នេះ។​ លោក​បន្ត​ថាក្រោ​យពី​ការ​ស្តាប់​របាយការណ៍​របស់​មន្ត្រី​ជំនាញ​រួច​រាល់​ហើយ ក្រុម​ការ​ងារ​នឹង​បូក​សរុប​លទ្ធផលនៃរបាយ​ការណ៍នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ក្រុម​ប្រឹក្សានឹង​មាន​ប្រ​ជុំ​ពេញ​អង្គដើម្បី​ចេញ​សេចក្តី​សម្រេច ថា​តើ​ច្បាប់​នេះ​ស្របឬ​មិន​ស្រប​ទៅនឹង​រដ្ឋ​ធម្មនុញ្ញ។

  • លោក​កឹម សុខា​ កោះ​ប្រជុំ​​ជាមួយទីប្រឹក្សា​​​ ក្រោយមាន​​ការចាប់​​សកម្មជនគណបក្ស​​​ខ្លួន​​

    ​រសៀល​ថ្ងៃ​ទី​០៦ ខែ​សីហា​ឆ្នាំ​២០១៥​នេះ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ជាមួយ​ក្រុម​ជំនួយការ និង​ទីប្រឹក្សា ដើម្បី​សុំ​យោបល់ ផ្ដល់​គំនិត គិតគូរ​ពី​ការកែទម្រង់​ស្ថាប័ន​ជាតិ​នានា ស្រប​តាម​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។​ សូមបញ្ជាក់​ថា ការជួប​ប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​១៣​នាក់​ត្រូវ បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​ដែល​កើតឡើង​នៅ​ក្បែរ​ទីលាន ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។​

  • ក្រុម​ប្រឹក្សា​ធម្មនុញ្ញនឹង​ប្រ​ជុំ​សម្រេចពី​ធម្មនុញ្ញភាពនៃ​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី​១៣ ខែសីហា ​​

    ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើ​កកិច្ច​ប្រជុំ​ពេញ​អង្គ​​មួយ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បី​ពិនិត្យនិង​សម្រេច​ពីធម្មនុញ្ញ​ភាព​នៃ​សេចក្តីព្រាង​​ច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​មិន​មែនរដ្ឋាភិ​បាល។ អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់​វីអូឌី(VOD)នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​​ថា សមាជិកក្រុម​ប្រឹក្សា​ធម្មនុញ្ញនឹង​ប្រ​ជុំ​បឋម​នៅ​ព្រឹកថ្ងៃ​សុក្រ​​ស្អែកនេះ ដើម្បី​ស្តាប់​របាយការ​ណ៍របស់​សមា​ជិក​ជំនាញដែល​បាន​សិក្សា​លើទិដ្ឋ​ភាព​ច្បាប់នៃ​សេចក្តីព្រាងច្បាប់នេះ។​ លោក​បន្ត​ថាក្រោ​យពី​ការ​ស្តាប់​របាយការណ៍​របស់​មន្ត្រី​ជំនាញ​រួច​រាល់​ហើយ ក្រុម​ការ​ងារ​នឹង​បូក​សរុប​លទ្ធផលនៃរបាយ​ការណ៍នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ក្រុម​ប្រឹក្សានឹង​មាន​ប្រ​ជុំ​ពេញ​អង្គដើម្បី​ចេញ​សេចក្តី​សម្រេច ថា​តើ​ច្បាប់​នេះ​ស្របឬ​មិន​ស្រប​ទៅនឹង​រដ្ឋ​ធម្មនុញ្ញ។

  • ពលរដ្ឋ​ខណ្ឌ​ដង្កោ​ប្រមាណ​៣០០​គ្រួសារ​មិន​ព្រម​លក់​ដី​ឲ្យ​ក្រុមហ៊ុន​អាយ.អិន.ជី ហូលឌីង

    ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ភូមិ​ព្រែកថ្លឹង ខណ្ឌ​ដង្កោ ចេញ​តវ៉ា​មិន​យល់ព្រម​លក់​ដី​សហគមន៍​របស់​ពួក​គាត់ ទៅ​ឲ្យ​ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង (ING Holding) នោះ​ទេ ខណៈ​ដែល​មាន​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ផ្ដិត​មេដៃ​យល់ព្រម។ ពលរដ្ឋ​តវ៉ា ចោទ​មេ​ភូមិ និង​តំណាង​ក្រុមហ៊ុន​ថា កំពុង​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ក្នុង​រឿង​នេះ។ ផ្ទុយ​ពី​នេះ លោក​មេ​ភូមិ​ព្រែកថ្លឹង ចេញ​មុខ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកថ្លឹង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រៀបរាប់​ថា ដំបូង​ឡើយ​ដី​សហគមន៍​របស់​ពួក​គាត់ គឺ​មាន​ចំនួន ៥៨​ហិកតារ ប៉ុន្តែ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង អស់​ចំនួន ៤៤​ហិកតារ ដោយ​បាន​ចែក​លុយ​គ្នា​រួច​រាល់​ហើយ។ ចំណែក​ដី​សហគមន៍​នៅ​សល់​ប្រហែល ១៤​ហិកតារ​ទៀត គឺ​ប្រជាជន​ក្នុង​ភូមិ ពុំ​ទាន់​សម្រេច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ទៀត​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​ចូល​កាន់​កាប់​ដោយ​មិន​ផ្តល់​លុយ​ក្នុង​តម្លៃ​សមរម្យ។

  • អ្នកសារព័ត៌មាន​ត្រូវបាន​ចាក់សោ​មិនឲ្យ​ចេញ​ពី​រដ្ឋបាល​ព្រៃឈើ​​

    មន្ត្រី​សិទ្ធិមនុស្ស​ឲ្យដឹងថា អ្នកសារព័ត៌មាន​ក្នុងស្រុក​៣​នាក់ ត្រូវបាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ចាក់សោ​បិទទ្វា​របង​បង្ខាំង​ជិត​១​ម៉ោង ខណៈ​ពួកគេ​ចុះ​ផ្តិត​យក​រូបភាព​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ ដែល​អាជ្ញាធរ​ឃាត់ទុក​នៅ​ក្នុង​ខណ្ឌ​នោះ​។​ អ្នកយក​ព័ត៌មាន​ទាំងនោះ​រួមមាន លោក សុង គីមហេង ជា​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ហង្ស​មាស លោក ហៀ​ង រ៉ាត់ នៅ​ទូរទស្សន៍​អប្សរា និង​លោក កេត សុធី នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។​ អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ហង្ស​មាស លោក សុង គីមហេង ថ្លែងថា ការចាក់​បង្ខាំង​អ្នកសារព័ត៌មាន​នេះ ជា​ការប៉ះពាល់​សិទ្ធិ​របស់​ពួកគេ​។ លោក​ថា​៖ “​នេះ​ខ្ញុំ​គិតថា ជា​ការរំលោភ​សិទ្ធិ​មួយ​ដែរ ទី​១​វា​ប៉ះពាល់​ស្ថាប័ន ហើយ​ទី​២ វា​ប៉ះពាល់​កិត្តិយស​”​។​

  • គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង

    ប្រជាពលរដ្ឋ​ចំនួន ១១​សហគមន៍ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា នាំ​គ្នា​លើក​បញ្ហា​ទុក្ខ​កង្វល់​របស់​ខ្លួន ដាក់​ឲ្យ​ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា ជួយ​ដោះស្រាយ​នា​ស្នាក់ការ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង។ ក្នុង​ចំណោម​នោះ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពរ នៅ​ស្រុក​សំឡូត និង​សហគមន៍​ទំនាស់​ដីធ្លី​ឃុំ​បឹងប្រាំ មាន​ប្រវត្តិ​ជូរចត់ ដែល​អង្គការ​សង្គម​ស៊ីវិល និង​គណៈកម្មការ​ចាប់​អារម្មណ៍​ជាង​គេ។ គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ដែល​មក​ពី​តាម​បណ្ដា​សហគមន៍​នានា​ក្នុង​ខេត្ត​បាត់ដំបង មាន​ឱកាស​ឡើង​បញ្ចេញ​មតិ​ពី​ទុក្ខ​កង្វល់​រឿង​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​សហគមន៍​របស់​ខ្លួន​ម្ដង​ម្នាក់ៗ។

  • ជនជាតិដើម​ភាគតិច​ស្នើ​នាយករដ្ឋមន្ត្រី​ទប់ស្កាត់​ក្រុមហ៊ុន​រំលោភ​ដី​៧០០​ហិកតា​​

    ជនជាតិដើម​ភាគតិច​គួ​យរាប់​រយ​គ្រួសារនៅ​ខេត្ត​ក្រចេះ រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រីនិង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ឲ្យ​ចាត់វិធានការ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ពួកគេ​ចោទថា បាន​ពង្រីក​ផ្ទៃដី រំលោភ​យក​ដី​អ្នក​ភូមិ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ទប់ស្កាត់បាន​។ ​តំណាង​អ្នក​ភូមិ លោក ជៃ ប៊ុន​លាង ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ពេល​ដាក់​​ញត្តិនៅ​ថ្ងៃ​ទី​៦​ខែ​សីហា​នេះ​ថាជាង​២​ខែ​មកនេះ ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ី​បាយ​អូ​ថេតបាន​បោះបង្គោល​រំលោភ​ចូល​ដីស្រែ ដីចម្ការ ដី​កប់​សព ដី​សម្រាប់​រក​អនុផល​ព្រៃឈើ​ព្រៃឈើនិង​ដី​បម្រុង​ទុក​។

  • អង្គការអាដហុក​ ៖ ៦ខែឆ្នាំ២០១៥ ​បទល្មើសរំលោភ​កើតឡើង​១៣១ករណី​ កើនឡើង​៥១ករណី

    រាជធានីភ្នំពេញ ៖ ​យោងតាមរបាយការណ៍​របស់អង្គការសិទ្ឋិមនុស្ស​អាដហុកបានបង្ហាញថា​ នៅក្នុងបា្រំមួយខែដើម​ឆ្នាំ២០១៥​ សមាគមអាដហុក​បានធ្វើការស៊ើបអង្កេត​ ​និង​អន្តរាគមន៍​បទល្មើសរំលោភ​សេពសន្ថវៈចំនួន១៣១ករណី​ ក្នុងនោះមានរំលោភក្មេង​អាយុក្រោុម៥ឆា្នំ ​៥ករណី ​ក្មេងអាយុក្រោម១០ឆ្នាំ​ ៣២ករណី​ ក្មេងក្រោម១៨ឆ្នាំ ​៦៣ករណី និងអាយុ១៨ឆ្នាំ​ មាន៣១ករណី ។ ជាមួយគ្នានេះដែរ ​ក្នុងចំណោម១៣១ករណី ​មានរំលោភសម្លាប់​ចំនួន៣ករណី​ រំលោភបូក៦ករណី​ រំលោភជនពិការ១៥ករណី ​ហើយបទល្មើស​រំលោភខាងលើ ​បើប្រៀប​ធៀប​ទៅនឹង​រយៈពេលដូចក្នា​កាលពីឆ្នាំ២០១៤ ​កើនឡើង៥១ករណី ។

  • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​គ្រោង​កោះហៅ​​គណបក្ស​​សង្គ្រោះ​​ជាតិនិង​រដ្ឋាភិបាល​​​​បំភ្លឺ​ច្បាប់​​អង្គការ​​

    ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បើក​កិច្ច ប្រជុំ​ពិនិត្យ​មើល​ទៅលើ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥ ជុំវិញ​បញ្ហា​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​សភាជាតិ​ទើប​បាន​អនុម័ត​នៅ​ពេល​ថ្មីៗ​នេះ​។ ​បន្ទាប់ពី​បាន​ពិនិត្យ​រួចហើយ ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​នឹង​កោះ​អញ្ជើញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​មក​បំភ្លឺ ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ​នៅ​ថ្ងៃទី​១០-១១ ខែ​សីហា​នេះ​។ នេះ​បើតាមការអះអាង​របស់​លោក​ព្រហ្ម ញា​ញ​វិចិត្រ អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែល​បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ល្ងាច​នេះ​។ ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍ លោក​ព្រហ្ម ញា​ញ​វិចិត្រ​ដោយ​សាក​សួ​​ដោយ​គួន សំបូរ​ដូចតទៅ​៖

  • គណបក្ស​ស​ង្គ្រោះ​ជាតិ៖​ ឲ្យ​ដោះ​លែង​ខ្លួន​សកម្ម​ជន​ជា​បន្ទាន់ និង​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលា​ការ ដើម្បី​គំរាម​សកម្ម​ជន

    រាជធានីភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​នាវឲ្យ​​ដោះ​លែង​ខ្លួន​សកម្ម​ជន​ ជា​បន្ទាន់ និង​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលា​ការ ដើម្បី​គំរាម​សកម្ម​ជនមិនអោយបំពេញតួនាទីរបស់ខ្លួន ស្របតាមគោលការណ៏លទ្ឋិប្រជាធិតេយ្យ។ សេចក្តីថ្លែងការណ៏របស់គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ បានលើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ មានការសោកស្តាយជាខ្លាំង ចំពោះការចាប់សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាបន្តបន្ចាប់នេះ ដែលផ្ចុយពីស្មារតីនៃ កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ។

  • ក្រុមហ៊ុន​ឧកញ៉ា​កុក អាន​មិនព្រម​បើក​ប្រាក់​ឱ្យ​អតីត​នារី​លក់​ស្រាបៀរ

    ភ្នំពេញ—បុគ្គលិក​នៃ​ក្រុមហ៊ុន​អានកូ​(Anco Brother Co.,Ltd) ​របស់​លោក​ឧកញ៉ា​កុក​ អានសមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ចូល​សម្រប​សម្រួល​ជម្លោះ​ការងារ​រវាង​អតីត​អ្នក​ចែក​ចាយ​ស្រា​បៀរ​ Budweiser ខណៈ​ដែលអតីត​អ្នក​ផ្សព្វ​ផ្សាយ​និង​លក់​ស្រាបៀរ​ប្រាំមួយ​នាក់​ ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ក្រុម​ហ៊ុន។​ នេះ​បើ​តាម​ការ​បញ្ជាក់ពី​មន្ត្រី​សហជីព​ និង​មន្ត្រី​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ។​ ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​ កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​អាន​កូ បាន​រំសាយ​អ្នក​ផ្សព្វ​ផ្សាយ​និង​លក់​ស្រាបៀរ​ចំនួន​១២​នាក់​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៥ ​ដោយ​គ្មានទូទាត់​សំណងត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។​

  • ​ក្រុម​អង្គការ​ថាសម្តី​លោក ហ៊ុន សែន ជា​ការប្រមាថ​ដល់​ស្ត្រី​​

    បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ការលើកស្ទួយ​សិទ្ធិមនុស្ស ជា​ពិសេស​សិទ្ធិ​ស្រី្តនៅ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ និង​ខកចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ថ្លែង​ទាក់ទង​នឹង​ស្ត្រី​ម្នាក់​ដែល​តវ៉ា​កន្លងមក​។​ ​ក្នុង​ពិធី​សម្ពោ​ធ​ស្ពាន​ទន្លេបាសាក់ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ទៅលើ​ស្ត្រី​ម្នាក់ ដែល​ចោទថា នៅពេល​បាតុកម្ម​គឺ​ស្ត្រី​នោះ​បាន​វាយ​លើ​សន្តិសុខ​ដែល​ជា​ប្រុសៗ​។ លោក​ថ្លែងថា៖ “​នៅក្នុង​ចំណោម​អ្នក​ដែល​វ៉ៃ​ដ៏​សាហាវ​ហ្នឹង ​មាន​ស្រី​ម្នាក់ទាត់​ឈូស​ដូច​ពួក​កីឡាកាស​អ៊ីចឹង តាម​ចាប់​មី​ស្រី​ហ្នឹង​មួយ​ឲ្យបាន​មើល៍​! អាហ្នឹង​គេ​មិនមែន​ហៅ​នារី​ទេ​ណា នេះ​គេ​ហៅ មី​ស្រី ឬ​គេ​ហៅ​ញី​។ លេង​វ៉ៃសុទ្ធតែ​ធាក់​សុទ្ធតែ វា​ហួសហេតុ​ពេក​។ មិនមែន​ជា​ការរំលោភ​លើ​សិទ្ធ​ស្ត្រី​ទេ​ណា ប៉ុន្តែ​វា​អាក្រក់​ហួស”​។​

  • តុលាការ​សាកសួរ​សកម្មជន​បក្ស​សង្គ្រោះជាតិ​២នាក់​ទៀត​ហើយ​ករណី​ហិង្សា​១៥​ កក្កដា

    សកម្មជន​បក្ស​សង្គ្រោះជាតិ ​​២នាក់​ទៀត​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ សីហា ដើម្បី​សាកសួរ​ទាក់ទង​នឹង​ករណី​បាតុកម្ម​ហិង្សា នៅ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មាន​សកម្មជន​បក្ស​សង្គ្រោះជាតិ ​៣នាក់​ទៀត ដែល​ចាប់​ខ្លួន​បញ្ជូន​មក​តុលាការ​នៅ​ថ្ងៃ​នេះ។ យុវជន​ដែល​សមត្ថកិច្ច​បាន​​ចាប់​ខ្លួន​ គឺ​លោក យន់ គឹមហួយ និង​លោក រឿន ចិត្រា។ វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក ហូរ វ៉ាន់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា ​នេះ។

  • ប៉ូលិស ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត សរុប ៣ នាក់ហើយ

    ភ្នំពេញ: រហូតមកដល់​រសៀល​ថ្ងៃទី​៥ ខែសីហា​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំនួន​ម្នាក់​ទៀតហើយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​សំណុំរឿង​អំពើហិង្សា នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ យុវជន​នោះ ឈ្មោះ យា ថុង ភេទ​ប្រុស ត្រូវបាន​ចាប់ខ្លួន នៅ​ចំណុច​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់នេះ បានធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​យុវជន​ពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៤​សីហា​។ ទី​១.​ឈ្មោះ យន់ គឹម​ហួរ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ចាប់ខ្លួន កាលពី​ព្រលប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល​លេខ​៩ ក្រុមទី​១២ ភូមិ​ទួល​ស​ង្លែ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ២. ឈ្មោះ រឿន ចិ​ត្រា ភេទ​ប្រុស ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​សិត្បូ ស្រុក​ស្អាង កណ្តាល​។

  • តើ​ការ​ដាក់​ទណ្ឌកម្ម​លោក អ៊ុំ សំអាន មិន​ឲ្យ​ប្រជុំ​សភា​និង​កាត់​ប្រាក់​ខែ​ស្រប​តាម​ច្បាប់​ឬ​ទេ?

    ថ្មីៗ​នេះ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដោយ​ព្យួរ​ការងារ​មិន​ឲ្យ​ចូល​ប្រជុំ​សភា និង​កាត់​ប្រាក់​ខែ ដោយ​ចោទ​ថា តំណាង​រាស្ត្រ​រូប​នេះ​បាន​ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដោយ​សម្ដែង​មតិ​ប៉ះពាល់​កិត្យានុភាព​របស់​រដ្ឋសភា និង​ការ​ប្រមាថ​ប្រធាន​រដ្ឋសភា។ លោក ជីវិតា មាន​សេចក្តី​រាយការណ៍​មួយ​ពិនិត្យ​មើល​ជុំវិញ​ភាព​ស្រប​ច្បាប់​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ៖ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​របស់​តំណាង​រាស្ត្រ ឲ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន មិន​ឲ្យ​ចូល​ប្រជុំ​សភា​ពេញ​អង្គ ១៥​ដង និង​កាត់​ប្រាក់​ខែ ៥០% ចំនួន ២​ខែ គឺ​ជា​ការ​រំលោភ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

  • លោកនាយករដ្ឋមន្រ្តី ឲ្យសមត្ថកិច្ចចាប់ស្រ្តីដែលវាយទៅលើប្រជាពលរដ្ឋនិងឲ្យតំណាំងរាស្ត្រដែលត្រូវបានចោទប្រកាន់ចូលបំភ្លឺនៅពេលតុលាការកោះហៅ

    រាជធានីភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកសម្ភោធស្ពានមិត្តភាពកម្ពុជានិងចិននៅក្នុងក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកបានណែនាំនិងប្រាប់ដល់មន្ត្រីបន្តការស្វែងរកមនុស្សដែលមានវត្តមាននៅក្នុងការតវ៉ារបស់គណបក្សសង្គ្រោះជាតិដែលបានប្រែក្លាយជាអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកបានមានប្រសាសន៍ថា ត្រូវបន្តការចាប់ខ្លួនពួកគេទាំងអស់ដើម្បីយកមកកាត់ទោស តាមផ្លូវច្បាប់ហើយនិងពិសេសស្ត្រីម្នាក់ដែលបានវាយនិងទាត់ប្រជាជននិងសូមឲ្យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីរដែលបានមានវត្តមាននៅទីលានប្រជាធិបតេយ្យឲ្យទៅបញ្ហាខ្លួននៅតុលាការពេលដែលតុលាកោះហៅហើយវាមិនមែនជាការគំរាមកំហែងទេ។ លោកនាយករដ្ឋមន្រ្តីធ្លាប់លើកឡើងថាទោះបីជាពួកគេមានអភ័យឯកសិទ្ធក៏អាចប្រឈម មុខនឹងការដាក់ពន្ធនាធាគារពីព្រោះពួកគេទទួលអភ័យឯកសិទ្ធបន្ទាប់ពីពួកត្រូវបានចោទប្រកាន់។

  • អាដហុកស្នើឲ្យសហគមអឺរ៉ុបគាំទ្រខ្លួនបន្ថែមទៀតក្នុងការការពារសិទ្ធិមនុស្ស​

    សមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើឲ្យសហគមអឺរ៉ុបជួយគាំទ្រខ្លួនបន្ថែមទៀត តាមរយៈយន្តការអ្នកការពារសិទ្ធិមនុស្សរបស់សហគមអឺរ៉ុបនេះ ដោយអាដហុកបានលើកឡើងពីផលលំបាករបស់ខ្លួន ក្នុងការបំពេញការងារការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងបន្ទាប់ពីជំនួបជាមួយតំណាងសហគមអឺរ៉ុប នៅសមាគមរបស់លោក នៅព្រឹកថ្ងៃអង្គារនេះថា សមាគមអាដហុកជួបការគំរាមកំហែងជាបន្តបន្ទាប់សម្រាប់សកម្មភាពការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា នៅពេលថ្មីៗនេះទៀត ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារងខេត្តសៀមរាប ប្តឹងលោកពីបទបរិហារបង្កាច់កេរិ៍្ត បរិហាកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដែលលោកថាដើម្បីដាក់សម្ពាធលើយុត្តាធិការ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo