កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • យ៉ាងតិចសកម្មជនសង្រ្គោះជាតិ​២នាក់​​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់នាយករដ្ឋមន្រ្តី​​

    យ៉ាងតិច​សកម្មជនគណបក្ស​សង្រ្គោះជាតិ​២នាក់​ត្រូវ​បាន​ឃាត់ខ្លួន​កាលពីថ្ងៃ​អង្គារ​ ដោយ​សង្ស័យថា​ជាប់​ពាក់​​ព័ន្ធ​នឹង​ហិ​ង្សាដែល​កើត​ឡើង​​នៅក្បែរ​ទីលា​នប្រជាធិបតេយ្យ ​កាលពីខែកក្កដា ឆ្នាំ​២០១៤។ ការចាប់ខ្លួននេះធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​​រំឭក​ជា​ថ្មី​ឲ្យ​កម្លាំងមាន​សមត្ថ​​កិច្ច​តាម​ចាប់​ខ្លួន​អ្នក​ជាប់​​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សា​​នៅ​ក្បែរ​ទីលាន​ប្រ​ជា​ធិបតេយ្យ​កាលនិងព្រមាន​វិធាន​​ការ​​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​​សង្រ្គោះជាតិ​៧រូប។​ លោក ហ៊ុន សែន ក៏​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​​ជាប់​ពាក់ព័ន្ធ​​នឹង​អំពើហិង្សា​នៅ​ក្បែរទីលាន​ប្រជា​ធិបតេយ្យផ្សេងទៀតចេញ​មក​បង្ហាញ​ខ្លួន មុន​នឹង​សមត្ថ​​កិច្ច​ចាប់​ខ្លួន​​។​

  • GMAC ថា​វិស័យ​កាត់ដេរ​កម្ពុជា​កំពុង​ពិបាក​ក្នុង​ការប្រកួតប្រជែង​​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លើកឡើងថា វិស័យឧ​ស្សាហកម្ម​កាត់​ដេរ​កម្ពុ​ជា ​កំពុង​ជួបប្រទះ​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់ ដោយសារ​តែ​ផលិតភាព​ទាប ចលាចល​ការងារ និង​សម្ពាធ​ប្រាក់​ឈ្នួល​។​ ​សេចក្ដីថ្លែងការណ៍​របស់​សមា​គមរោងច​ក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) ចេញ​កាលពី​ថ្ងៃ​ម្សិលមិញ បាន​លើកឡើង​ថា យោង​តាម​ទិន្នន័យ​ដែល ​GMAC ប្រមូល​បាន​បង្ហាញថា ផលិតភាព​ការងារ​នៅតាម​បណ្ដា​រោងចក្រ​នៅ​កម្ពុជា ​គឺ​មាន​កម្រិត​៦០​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ផលិត​ភាព​របស់​បណ្ដា​រោងចក្រ​នៅ​ប្រទេស​ចិន ខណៈ​វៀតណាម​និង​ឥណ្ឌូណេស៊ី​មាន​ផលិតភាព​ដល់​៨០​ភាគរយ​។ ចំណែក​ផលិតភាព​របស់​រោងចក្រ​នៅ​ប្រទេស​បង់​ក្លា​ដេស​ទាប​ជាង​គេ​គឺ​៥០​ភាគរយ​។​

  • សង្គម​ស៊ីវិល​ច្រាន​ចោល​ការ​ចោទ​ដែល​ថា​ បង្រៀន​ពលរដ្ឋ​ឲ្យធ្វើ​បាតុកម្ម​ដើម្បី​បាន​រង្វាន់​​

    មន្ត្រី​សង្គម​ស៊ីវិល ​ច្រាន​ចោល​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សង្គម​សង្គម​ស៊ីវិល​ជា​អ្នក​បង្រៀន​ប្រជាពលរដ្ឋ​មួយចំនួន ​ឲ្យ​ចេះ​សម្តែង​តួ​ធ្វើ​បាតុកម្ម​តវ៉ា ដើម្បី​ទទួលបាន​ពានរង្វាន់​ពី​បរទេស​។​ ការច្រានចោល​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ថ្លែង​បែប​ចំអក​ទៅលើ​សកម្មជន​តវ៉ា​បញ្ហាដីធ្លី និង​បញ្ហា​សង្គម​ផ្សេង​ទៀត​។ ​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ​ លោក អំ សំអាត មានប្រសាសន៍ថា សង្គម​ស៊ីវិល​មាន​តួនាទី​បង្រៀន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ពី​ភាពអយុត្តិធម៌​សង្គម​ផ្សេងៗ ឲ្យ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់ ដោយ​បញ្ចៀស​នូវ​ការប្រើ​ហិង្សា​លើ​អ្នក​ដទៃ​។ លោក​ថា អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើងថា សង្គម​ស៊ីវិល​ជា​អ្នក​បង្រៀន​ឲ្យ​ពលរដ្ឋ​ដើ​រតួ​ធ្វើ​បាតុកម្ម​ ដើម្បី​ទទួលបាន​ពាន់រង្វាន់​នោះ​មិន​ពិត​ទេ គឺ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ទៅវិញ​ទេ ជា​អ្នក​បង្រៀន​ឲ្យ​ពលរដ្ឋ​ទទួលពាន​រង្វាន់​នោះ។

  • លោក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ

    គណបក្ស​ប្រឆាំង​ដែល​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា រិះគន់​មិន​ឈប់​ឈរ​រឿង​គោល​នយោបាយ​ជាតិ​របស់​រដ្ឋាភិបាល​នោះ នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​តប​ការ​ចោទ​ប្រកាន់​របស់ លោក ហ៊ុន សែន នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​តាម​អ្វី​ដែល​មាន​ក្នុង​កិច្ច​ព្រមព្រៀង​នៃ​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ឯកភាព កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ុណ្ណោះ។ បញ្ហា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​ជំនាញ​លើ​កិច្ចការ​បោះ​ឆ្នោត ហៅ​ថា​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ​ថា គឺ​ធ្វើ​តាម​របៀប​គំនុំ ជា​ជាង​ប្រជាធិបតេយ្យ​ផ្នែក​នយោបាយ។ ភាព​ស្ងប់ស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ទំនង​ជា​មិន​ចង់​ឲ្យ​មាន​កម្ដៅ​នយោបាយ​ដែល​កំពុង​តែ​ផ្ទុះ​ឡើង​សាជាថ្មី​ទៀត ឲ្យ​នៅ​កម្រិត​ទាប​ហើយ​មើល​ទៅ ខណៈ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដៃគូ​នៃ​វប្បធម៌​សន្ទនា វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​រហូត​ចាត់​ទុក​ថា ជា​គណបក្ស​ប្រឆាំង​ដែល​មិន​ចេះ​ធ្វើ​ការ ហើយ​ប្រាថ្នា​ចង់​គ្រប់គ្រង​ប្រទេស​ទាំង​មិន​ដឹង​ពី​របៀប​ធ្វើ​ការ​ថែម​ទៀត​ផង។

  • ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ប្រើ​សម្ដី​មិន​សមរម្យ​លើ​ស្ត្រី

    ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ផ្នែក​សិទ្ធិមនុស្ស ស្ទើរ​មិន​ជឿ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ស្ត្រី​ថា មី​ស្រី​នៅ​ទី​សាធារណៈ ខណៈ​ដែល​លោក កំពុង​កាន់​តួនាទី​កំពូល​របស់​ជាតិ។ ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ ថា​នឹង​ប្រជុំ​ជជែក​លើ​ការ​លើក​ឡើង​នេះ ព្រោះ​ថា ការ​និយាយ​ពី​អសុរស​បែប​នេះ ធ្វើ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ស្ត្រី​ទូទៅ។ លោក​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធីសម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន (ព្រែកសំរោង​តាខ្មៅ) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣ សីហា បាន​ហៅ​ស្ត្រី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ថា​ញី ឬ​មី​ស្រី។

  • លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​​អ្នក​ពាក់ព័ន្ធ​នឹង​ហិង្សានៅ​​ទីលានប្រ​ជា​ធិបតេយ្យ

    លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទនេះ​បាន​​រំឭក​ជា​ថ្មី​ ឲ្យ​កម្លាំងមាន​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​អ្នក​ជាប់​​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ ដែល​​កើត​មាន​នៅ​ក្បែរ​ទីលាន​ប្រ​ជា​ធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ២០១៤ និងព្រមាន​វិធាន​ការ​​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​​សង្រ្គោះជាតិ​៧រូប។​ ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថាអំពើ​ហិង្សា​ដែល​កើត​មាន​កាលពី​​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌមិន​អាច​ចរចាបញ្ចប់​តាម​រយៈ​វប្ប​ធម៌​សន្ទនា​នោះទេ។​ លោក​ ហ៊ុន សែន បាន​ក្រើន​រំឭកពីវិធាន​ការ​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​៧រូប​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត។ លោក​បាន​បញ្ជាក់​ថា៖​ “​ហើយ​អ្នក​ទាំង​៧នាក់​ផ្សេងទៀត​ ខ្ញុំ​មិនមែន​គំរាម​ទេតុលាការ​ហៅ សុំអញ្ចើញ​ចូល បើ​មិន​ចូល​ទេប្រ​យ័ត្ន​គេ​កាត់​កំបាំងមុខ មានន័យ​ថា​ខ្លួន​បោះ​បង់​សិទ្ធិ​ការពារខ្លួន​ហើយ”។

  • ក្រុមសិទ្ធិ​មនុស្សនៅអាមេរិក​ដង្ហែក្បួន​សិទ្ធិ​មនុស្ស

    ក្នុង​ការឆ្លុះ​បញ្ចាំង​អំពី​អ្វីដែល​ក្រុមសិទ្ធិ​មនុស្ស​អះអាង​ថា ​ជាការវាយ​ប្រហារ​ថ្មីៗ​លើ​សិទ្ធិ​សេរីភាព​ស្មើគ្នា​នោះ ​ក្រុម​គាំពារសិទ្ធិ​ជន​ស៊ីវិល​ស.រ.អា​កំពុង​ដើរដង្ហែ​ក្បួន​ចម្ងាយ ​១.៣៨៥គ.ម.​ពីទីក្រុងសែលម៉ា​ (Selma) ​រដ្ឋ Alabama​ មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន។ ​ បន្ទាប់​ពី​បាន​ចាប់ផ្តើម​ក្បួន​ដង្ហែនៅ​ស្ពាន​ Edmund Pettus Bridge​ ដែល​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ខាង​សិទ្ធិ​មនុស្ស​ ក្បួន​ដង្ហែ​ដែល​គ្រោង​ធ្វើ​រយៈពេល​៤០ថ្ងៃ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា។ ក្នុងសុន្ទរកថា​ អបអរ​ការ​ចាប់​ផ្តើម​ក្បួនដង្ហែ​ដែល​មានឈ្មោះ​ថា ការ​ធ្វើ​ដំណើរ​ដើម្បី​យុត្តិធម៌​នៅ​អាមេរិក (​America's Journey for Justice) ​នេះ ​ អ្នកស្រី ​Theresa Dear​ បាន​ប្រាប់​កាសែត​ Montgomery Advertiser ថា ពួកគេ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​សមភាព​ខាង​សាសនា។

  • ពលរដ្ឋ​ខណ្ឌ​ព្រែកព្នៅ​ប្ដឹង​ទៅ​តុលាការ​សុំ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឡើង​វិញ​ពី​ឧកញ៉ា​ម្នាក់

    ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ រស់នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​កាន់​កាប់​ដី​របស់​ពួក​គាត់​ឡើង​វិញ បន្ទាប់​ពី​តុលាការ​កំពូល ចេញ​សាល​ដីកា​រឹប​អូស​យក​ដី​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​២៧ មីនា កន្លង​ទៅ តាម​បណ្ដឹង​របស់​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ សុខ ហេង។ ពលរដ្ឋ​ចោទ​លោក​ឧកញ៉ា​នោះ​ថា បាន​ក្លែង​បន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ជាមួយ​អ្នក​ភូមិ​ម្នាក់​ទៀត កាល​ពី​ឆ្នាំ​១៩៩៩។ ប្រជាពលរដ្ឋ ១៣​គ្រួសារ​នៅ​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ លើក​ឡើង​ថា ទំហំ​ដី ២​ហិកតារ​ដែល​លោក​ឧកញ៉ា សុខ ហេង អះអាង​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ តាម​ពិត គឺ​ពួក​គាត់​បាន​ទិញ​ត​ពី​ប្រជាពលរដ្ឋ​ដទៃ​ទៀត​តាំង​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៧ ដែល​មាន​ប្លង់​រឹង និង​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ។ ថ្មីៗ​នេះ ពលរដ្ឋ​ទាំង ១៣​គ្រួសារ​នេះ​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​សិទ្ធិ​កាន់​កាប់​លើ​ដី​របស់​ពួក​គាត់​ឡើង​វិញ បន្ទាប់​ពី​តុលាការ​កំពូល បាន​ចេញ​សាល​ដីកា​រឹប​អូស​យក​ដី​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ តាម​បណ្ដឹង​របស់​ឧកញ៉ា​ម្នាក់​ឈ្មោះ សុខ ហេង។

  • បណ្តា​ស្ថានទូត​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ជួប​ជាមួយ​សមាគម​សិទ្ធិមនុស្ស អាដហុក

    ភ្នំពេញ: នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៥ គណៈប្រតិភូ​ជាន់ខ្ពស់​មកពី​បណ្ដា​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម អាដហុក​។ ដំណើរ​ទស្សនកិច្ច​នោះ ដើម្បី​ស្វែងយល់​អំពី​បញ្ហា​ប្រឈម ដែល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក កំពុង​ជួបប្រទះ ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​តាមដាន​ករណី​បណ្ដឹង​ប្រឆាំងនឹង​លោក លោក នី ចរិយា សកម្មជន​ការពារ​សិទ្ធិមនុស្ស អាដហុក​៕​

  • លោក ហ៊ុន សែន ថា​កម្ពុជា​មាន​ការ​បង្រៀន​ឲ្យ​ធ្វើ​បាតុកម្ម​​

    លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​បាន​រិះគន់​សង្គមស៊ីវិលមួយ​ចំនួន​​ថា​បាន​បង្រៀន​ប្រជា​ពល​រដ្ឋ​​ឲ្យ​សម្តែង​តួធ្វើ​បាតុកម្ម​ក្នុង​ការ​តវ៉ាកាលពីកន្លងទៅ។​ ក្នុងពិធីសម្ពោធស្ពានទន្លេបាសាក់តាខ្មៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​កោត​សរសើរ​​ក្រសួ​ង​វប្បធម៌និងវិចិត្រ​សិល្បៈ​ស្តីពី​ការ​បើ​កឲ្យ​មាន​ការ​បណ្តុះបណ្តាល​ការសម្តែង​ភាព​យន្ត។ លោក​បាន​ភ្ជាប់​ករណី​នេះថា​នៅកម្ពុជា​ក៏មាន​ការ​បង្រៀន​ការ​ធ្វើ​បាតុកម្មផងដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ "​ប៉ុន្តែ​មាន​​ការ​បណ្តុះបណ្តាល​អាម៉ាធុនទៀត បណ្តុះបណ្តាល​អាខាង​ធ្វើ​បាតុកម្ម​។ មានអង្គការក្រៅរដ្ឋាភិបាល​ខ្លះ​​​ ជំនាញ​សម្តែង​តួខាងធ្វើ​បាតុកម្ម​ហ្មង គឺ​ថា​របៀបរត់បុកប៉ូលិសយ៉ាងម៉េច។ រួចទៅដល់បុកប៉ូលិស ដល់​​ស្រ្តីធ្វើ​រ​លាត់អាវ​យ៉ាងម៉េច ឲ្យ​គ្នាគេចាំថតយ៉ាងម៉េច អូ!ជំនាញណាស់​។ អញ្ចឹង​បានថា​ទូរទស្សន៍ប្រយ័ត្ន​នាំគ្នា​ចាញ់បោកអ្នក​ធ្វើ​បាតុកម្ម នាំ​គ្នា​មកថត​មក​ផ្សាយលេង”។​​

  • លោក ហ៊ុន សែន រិះគន់​អ្នក​ធ្វើ​បាតុកម្ម​ថា​មិន​គិត​ពី​ប្រយោជន៍​សង្គម

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា រិះគន់​អ្នក​ធ្វើ​បាតុកម្ម និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មិន​គិតគូរ​ពី​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដោយ​គិត​តែ​ពី​ការ​ធ្វើ​បាតុកម្ម​គ្រប់​ពេលវេលា។ ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន បាន​អះអាង​ថា ពួក​គេ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង គឺ​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សេរីភាព និង​កម្មសិទ្ធិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដោយ​ចំហ​ទៅ​លើ​សកម្មជន​តវ៉ា​មួយ​ចំនួន ថា​មាន​ចេតនា​ក្នុង​ការ​ប្រឌិត​រឿង​តវ៉ា​នឹង​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ពាន​រង្វាន់​ពី​សហគមន៍​អន្តរជាតិ៖ «ផល​ប្រយោជន៍​សេដ្ឋកិច្ច ផល​ប្រយោជន៍​សង្គម អត់​គិត​ទេ។ មួយ​ថ្ងៃៗ ឆ្កឹះ​ត្រង់​នេះ ឆ្កឹះ​ត្រង់​នោះ តាម​ចិត្ត​គេ​ចង់ មិន​មែន​ថា​គ្មាន​រឿង​ទេ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ទទួល​ស្គាល់​ថា​មាន​រឿង ប៉ុន្តែ​មួយ​ឲ្យ​ដឹង​មួយ ពីរ​ឲ្យ​ដឹង​ពីរ ឲ្យ​វា​ច្បាស់​ទៅ​មើល ដើម្បី​វា​ងាយ​ដោះស្រាយ។ ដល់​វា​ច្រើន​អ៊ីចឹង ដោះស្រាយ​មិន​ចេញ​ទេ»។

  • លោក​ កឹម សុខា ថា​មេដឹកនាំ​ផ្ដាច់ការ​មិន​ចង់​ឲ្យ​ពលរដ្ឋ​មាន​សេរីភាព

    កំពង់ស្ពឺៈ លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​មេដឹកនាំ​ផ្តាច់ការ​​មិន​​ចង់​ឲ្យ​​ប្រជាជន​មាន​សេរីភាព​​ពេញលេញ និង​ការ​រស់នៅ​មាន​តម្លៃ​​ទេ ពីព្រោះ​ពួកគេ​នៅ​​ប្រើ​អំណាច​ដើម្បី​ឃុំឃាំង​ប្រជាជន និង​រឹបអូស​យក​ដី​ប្រជាជន​។ ថ្លែង​ទៅកាន់​ប្រជាជន​ជាង​​ ១០០០ ​នាក់​​នៅក្នុង​វេទិកា​តំណាង​រាស្រ្ត​ និង​អ្នក​បោះឆ្នោត​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​ពី​ម្សិលមិញ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​​មួយ​នៃ​រដ្ឋសភា លោក កឹម សុខា បាន​ថ្លែង​ថា ដរាប​ណា​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ត្រូវ​បាន​បំពាន​ដីធ្លី​របស់​ប្រជាជន​ត្រូវ​បាន​រឹបអូស​យក​ហើយ​ព្រៃឈើ​ត្រូវ​បាន​កាប់​បំផ្លាញ​នេះ​បង្ហាញ​ថា​ប្រទេស​មិន​ទាន់​មាន​ភាព​រុងរឿង​នៅ​ឡើយ​ទេ​។

  • ឣ្ន​ក​មាន​ជម្លោះ​ដីធ្លី​រាំ​រ៉ៃ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដាក់​បណ្តា​ស់សា​ក្រុមហ៊ុន​ដែល​ពួកគេ​ចោទថា​រំលោភ​យក​ដី​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អះអាង​មក​ថា ពួកគេ​ជិត​១០០​នាក់នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ធ្វើ​ពិធី ដាក់​បណ្តា​ស់សា ក្រុមហ៊ុន​អ្នកមានអំណាច​មួយនៅ​ខេត្ត​នេះ ដែល​ពួកគេ​ចោទថា ក្រុមហ៊ុន​នោះបាន​រំលោភ​យក​ដី​អ្នកភូមិ ជិត​២០០​ហិកតា មិន​បាន​ទូទាត់​សំណង​​។​ ​តំណាង​អ្នក​ភូមិ អ្នកស្រី អ៊ុំ សូ​ភី ឲ្យ​VOD​ដឹង ពី​កន្លែង​ធ្វើ​ពិធី​បន់ស្រន់​ថា ការ​ដែល​អ្នក​ភូមិសម្រេចចិត្តធ្វើ​ពី​ធីដាក់​បណ្តា​ស់សា​ក្រុម​ហ៊ុននេះ ដោយសា​តែ​ជិត​១០​ឆ្នាំ​មកនេះ ពាក្យបណ្តឹងរបស់​ពួកគេប្តឹង​ក្រុមហ៊ុន KDC ទៅ​ស្ថាប័ន​ពាក់ព័ន្ធ សុំ​អន្តរាគមន៍យក​ដី​អ្នក​ភូមិ ប្រមាណ​ជា​១៨០​ហិកតា ពី​ក្រុមហ៊ុន​​វិញមិន​បាន​ជោគជ័យ​ ។​

  • ក្រសួង​រៀបចំ​ដែនដី​ថា ​លីកាដូ​មិន​ទទួលកំហុស​លើ​របាយការណ៍​រកឃើញ​ជម្លោះ​ដីធ្លី​កើនឡើង​ឆ្នាំ​២០១៤​

    ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ច្រាន​ចោល​ជា​ថ្មី របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​រកឃើញ​ថា ទំហំ​នៃ​ជម្លោះ​ដីធ្លី បាន​កើនឡើង​៣​ដង ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៣​។​ ​ការច្រានចោល​ជាថ្មី​នេះ បន្ទាប់​ពី​ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ លោក អំ សំអាត អះអាងថា ស្ថាប័នរបស់​ខ្លួន​នៅ​តែ​រក្សា​ជំហរ​ដូច​មុន ពី​ការរកឃើញ​នៃ​ចំនួន​កើនឡើងនៃ​ជម្លោះ​ដីធ្លី​នេះ បើទោះបី​ក្រសួង​ដែនដី ធ្លាប់​ចោទថា របាយការណ៍រកឃើញរបស់​លីកាដូ​នោះ គ្មាន​ភាព​ច្បាស់​លាស់​ ។​ ​សេចក្តីជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី ចេញផ្សាយ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​លើកឡើង​ថា មកទល់ពេលនេះ លីកាដូ នៅ​មិនទាន់​ផ្តល់​ចម្លើយ​ជាក់លាក់ណាមួយ​មក​ក្រសួងទាក់ទង​នឹង​រឿង​ដីធ្លី​នោះទេ​ ។​

  • អង្គការ​​សមា​គម​​សុំ​​ព្រះ​រាជ​​អន្ត​រា​គមន៍​​ពី​​ព្រះ​​មហា​ក្សត្រ​​លើ​​ច្បាប់​អង្គ​ការ​​សង្គម​​ស៊ីវិល​

    អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត​ ៣០ស្ថាបន​ បាន​ដាក់​លិខិត​ចំហ​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​កម្ពុជា ​អន្តរាគមចំពោះ​សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​ពី​​សមាគម​ និង​​អង្គការ​​មិន​​មែន​​រដ្ឋា​ភិបាល​។ ក្រោយ​​ពី​​ច្បាប់​​នេះ ​ត្រូវ​​បាន​​សភា​អនុម័ត​​រួច​​រាល់​ កាល​​ពី​​ខែ​​កក្កដា​ កន្លង​​ទៅ​។ ការ​​ដាក់​​លិខិត​​ចំហ​​នេះ​ គឺ​​ដោយ​​សារ​​តែ​​ច្បាប់​​នេះ ​មាន​​លក្ខណៈ​គាប​​សង្កត់​​សេរី​​ភាព​មូល​​ដ្ឋាន​​របស់​​អង្គ​ការ​​សង្គម​​ស៊ីវិល​។

  • ​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ទាន់​បញ្ជាក់​ពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​​

    ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា ក្រុមការងារ​កំពុង​ពិនិត្យមើលធម្មនុញ្ញភាព​នៃ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដ៏​ចម្រូងចម្រាស​មួយ​នេះ បន្ទាប់​ពី​ព្រឹទ្ធសភា​បានអនុម័ត និង​បញ្ជូន​ដល់​ស្ថាប័ន ពិនិត្យ​នាពេល​ថ្មីៗ​នេះ​ ។​ ​កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​១៣​រូប បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​មើល ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​ចាត់ទុក​ច្បាប់​នោះ​ថា​ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​អន្តរជាតិ​ ។​ ​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណ​វិចិត្រ ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ថ្ងៃ​សៅរ៍នេះ​ថា ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល កំពុង​ស្ថិត​ក្នុង​ដំណាក់​ត្រួតពិនិត្យ​នៅ​ឡើយ លោក​មិន​ទាន់​អាចសន្និដ្ឋាន​ថា ​ច្បាប់​នោះ​មាន​ធម្មនុញ្ញភាព ឬ​អធម្មនុញ្ញភាព​នោះទេ​ ។​

  • ​អាដហុក​នឹង​ជួប​សហភាព​អឺរ៉ុប​និយាយ​ពី​ការប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​អ្នក​ការពារ​សិទ្ធិមនុស្ស​​

    សមាគម​អាដហុក នឹង​លើកយក​បញ្ហា ជម្លោះ​ដីធ្លី ការប្រើ​ប្រព័ន្ធ​តុលាការ មក​គំរាម​អ្នកការពារ​សិទ្ធិមនុស្ស ពេល​ជួប​មន្ត្រីជាន់ខ្ពស់ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្វែងរក​ការជំរុញ ឲ្យធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ខណៈ​សមាគម​នេះ កំពុង​រង​ការប្តឹង​ពី​មន្ត្រី​តុលាការ ដោយសារ​ការពារ​សកម្មជន​ដីធ្លី​ ។​ ​បើ​តាម​ប្រធាន​ស៊ើបអង្កេត របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ឲ្យដឹងថា គម្រោង​ជួប​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​ពី​បណ្តា​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នោះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៤​ ខែ​សីហា ដើម​សប្តាហ៍​ក្រោយនេះ​ ។​

  • អធិការ​ក្រុង​អូរយ៉ាដាវ​​រង​ការ​ចោទ​​រំលោភ​​នារី​សតិ​មិនល្អ និងគំរាម​សម្លាប់

    ខេត្តរតនគិរី ៖ ស្ត្រី​មេម៉ាយ​នាំ​កូនក្រមុំ​វ័យក្មេង​ម្នាក់ ​មក​ដាក់​ពាក្យបណ្តឹង​នៅ​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក និង​ប្តឹង​ទៅ​តុលាការ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០១៥ ចោទ​លោក​ជួ​​ប វណ្ណ​រក្ស អធិការ​ស្រុក​អូ​រយ៉ា​ដាវ និង​បក្សពួក​ចំនួន​៣​នាក់​ឃុប​ឃិត​គ្នាល្បួង​យក​កូនស្រី​គាត់​ទៅ​ឱ្យ​អធិការ​រំលោភ​បាន​សម្រេច​២​លើក និង​គំរាម​សម្លាប់ បើ​នាង​ហ៊ាន​ប្រាប់​គេ ដោយ​នាង​ប្តឹង​ទារ​ជំងឺចិត្ត​២​ម៉ឺន​ដុល្លារ ។ ទាក់ទិន​​នឹង​ករណី​ខាងលើ ត្រូវ​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​រង​គ្រោះ​បាន​រៀបរាប់​ដូច​គ្នា​ថា គាត់​ជា​ម្តាយ​មា​ន​អាយុ​៥៧​ឆ្នាំ និង​កូនស្រី​អាយុ​២១​ឆ្នាំ ទាំង​២​នាក់​ជា​អ្នកស៊ីឈ្នួល​បេះ​ម្រេច និង​ដំឡូង មាន​ទីលំនៅ​ក្នុងភូមិ​អ៊ុ​ន ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី (​ផ្ទះ​ទល់មុខ​អធិ​ការដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​) ។

  • អង្គការ​សមាគម​ប្រមាណ​៥០​ស្នើ​ព្រះរាជអន្តរាគមន៍​ពីព្រះមហាក្សត្រ​លើ​ច្បាប់អង្គការ​

    អង្គការសមាគម​ប្រមាណ​៥០​នៅថ្ងៃ​សុក្រនេះ​បាន​​ដាក់លិខិត​ចំហ​មួយច្បាប់​​ថ្វាយព្រះមហាក្សត្រ ព្រះបាទនរោ​ត្តម​ សីហមុនី ដោយ​ស្នើ​​ព្រះរាជអន្តរាគមន៍​និង​ព្រះរាជ​តម្រិះ​លើ​ការ​ឡាយព្រះហត្ថ​លេខា​​លើ​ច្បាប់អង្គការ​ ដោយ​ចាត់​​ទុក​ថា​ច្បា​ប់នេះ​​​​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ​និង​កតិកាសញ្ញាអន្តរជាតិ។​ អង្គការទាំងនេះ​រួមមាន​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិ​មនុស្ស​កម្ពុជា(CHRAC)ដែល​ជា​សម្ព័ន្ធនៃសមាគមអង្គការមិនមែនរដ្ឋាភិ​បាលចំនួន២១ សមាគម​អាដហុក​ ស​ហ​ភាព​ការងារ​កម្ពុជានិង​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍​។​

  • តើ​គុណភាព​សារព័ត៌​មាននៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​ឬ ?

    សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា គឺជា​ប្រធានបទ​ពិភាក្សា​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវបាន​ជជែក​ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​ប្រធានបទ​សំខាន់​មួយទៀត ដែល​ទាក់ទង​នឹង​ការវិវត្ត​ផ្នែក​គុណភាព​នៃ​ព័ត៌មាន​កម្ពុជា មិនត្រូវ​បាន​គេ​និយាយ​ដល់​ឡើយ។ មតិ​មួយចំនួន​បាន​វាយតម្លៃ​អំពី​ការធ្លាក់ចុះ​នៃ​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា។ ទំនើបកម្ម​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា បានអនុញ្ញាត​ឲ្យ​មានការ​ចែករំលែក​ព័ត៌មាន​លឿន​រហ័ស​ក៏ពិតមែន។ ប៉ុន្តែ​ការណ៍​នេះ​មិន​បានធ្វើ​ឲ្យ​លោក អ៊ូ រិទ្ធី ស្ថាបនិក Politikoffee ពេញចិត្ត​ទាំងស្រុង​នោះឡើយ។ លោក អ៊ូ រិទ្ធី សំដែង​ការសោកស្តាយ​ទៅវិញ នៅពេលដែល​ការប្រណាំង​ប្រជែង​នៃ​ល្បឿន​ផ្តល់ព័ត៌មាន បានធ្វើ​ឲ្យ​បាត់បង់​ខ្លឹមសារ​នៃ​ព័ត៌មាន​ទៅវិញ​នោះ។ លោក រិទ្ធី ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ជាពិសេស​សារព័ត៌មាន​អន​ឡាញ (Online News)។ កាសែត​ប្រញាប់​តែ​ប្រាប់​ព្រឹត្តិការណ៍​ពេក ដូច្នេះ​វា​បាត់បង់​ភាព​លម្អិត។ នេះ​ជាការ​ព្រួយបារម្ភ​របស់​ខ្ញុំ។ កាសែត​មួយចំនួន​ក៏​មិន​ដែលមាន​អត្ថបទ​វែង ស៊ីជម្រៅ ឬ​អត្ថបទ​ស៊ើបអង្កេត​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ»។ បើតាម​ការកត់សម្គាល់​របស់​ស្ថាបនិក Politikoffee រូបនេះ សារព័ត៌មាន​សព្វថ្ងៃ​កំពុងមាន​និន្នាការ​ផ្តោត​តែ​លើ​ហេតុការណ៍​ដែល​កើតឡើង ដែល​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​អាច​ផ្តល់​បាន​ដូចគ្នា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo