កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • HRW អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ការចោទប្រកាន់​លើ​មន្ត្រី​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ​មួយ​រូប​​

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​លើ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា​។​ ​លោក នី ចរិយា ត្រូវបាន​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ប្តឹង​លោក​ពី​បទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។​ ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​លោក នី ចរិយា ដោយ​អង្គការ​នេះ​លើកឡើង​ថា ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការបញ្ចេញមតិ ហើយ​សេរីភាព​នេះ​គឺ​រាប់បញ្ចូល​ទាំង​សិទ្ធិ​ក្នុង​ការរិះគន់​ប្រព័ន្ធតុលាការ​។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើកឡើង​ថា ក្រោម​បទ​ចោទ​ទាំង​៣​ខាងលើ លោក នី ចរិយា អាច​នឹង​មាន​ទោស​ដល់​ជាប់ពន្ធនាគារ​១​ឆ្នាំ​កន្លះ និង​ការផាកពិន័យ​ផ្សេងទៀត​។​

  • ពលការិនីខ្មែរ២នាក់ដែល​រង​គ្រោះ​នៅ​ម៉ាឡេស៊ី​ នឹង​វិល​មក​ដល់​​កម្ពុជា​វិញ នា​រសៀល​ថ្ងៃ៣១កក្កដា

    រាជធានីភ្នំពេញ៖ ពលការិនីខ្មែររងគ្រោះចំនួន ២នាក់ ត្រូវបានស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅប្រទេសម៉ាឡេសុី ជួយសង្គ្រោះពីប្រទេសប្រទេសម៉ាឡេសុី បន្ទាប់ពីរងការចាញ់បោករបស់មេខ្យល់​នាំទៅ​បំរើការងារតាមផ្ចះ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​២៦កក្កដា ឲ្យដឹងថា ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅប្រទេសម៉ាឡេសុី បានសហការជាមួយអាជ្ញាធរម៉ាឡេសុី ជួយសង្គ្រោះពលការិនីខ្មែរទាំងពីរនាក់​នោះ ​មានឈ្មោះ ទី​១-អ៊ុយ មុំ មាន​ស្រុកកំណើត នៅ​ភូមិត្រពាំងព្រេជ ស្រុកបាទី ខេត្តតាកែវ ។ទី​២-ឈ្មោះ សុខ សំអុល មាន​ស្រុកកំណើត នៅ​ភូមិ​មេសរប្រច័ណ ឃុំមេសរប្រច័ណ ស្រុកមេសាង ខេត្តព្រៃវែង ​។

  • អាដហុក​និង​លីកាដូ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធសេចក្តីព្រាង​ច្បាប់អង្គការ​​

    សមាគមអាដហុកនិងអង្គការលីកាដូ បាន​អំពាវនាវ​ដល់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីព្រាងច្បាប់ស្តីពី​សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា​សេចក្តីព្រាង​នេះ​មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា​​។​ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ទាំងពីរ​ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ​ឲ្យ​ដឹង​ថាសេចក្តីព្រាងច្បាប់នេះ​មាន​​មាត្រាជាច្រើន​រំលោភសិទិ្ធនិងសេរីភាពនានារបស់ពលរដ្ឋកម្ពុជាដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ សេចក្តីថ្លែងការណ៍​បន្ត​ថា​សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិដែលមានវត្តមា​នតែសមា​ជិកតំណាងរាស្ត្រ​មកពីគណបក្សកាន់អំណាច។ អង្គការ​ទាំងពីរ​បញ្ជាក់​ថា​មាត្រា​មួយ​ចំនួន​នឹង​ប៉ះពាល់ជា​អវិជ្ជមានដល់សេរីភាពក្នុងការជួបជុំដោយអហិ​ង្សានិងការបង្កើតសមាគមនៅក្នុងប្រទេសកម្ពុជា។ អង្គការ​បញ្ជាក់​ថា​មាត្រា២៤នៃសេចក្តីព្រាងច្បាប់ដែល​បាន​បញ្ញត្តនូវលក្ខខណ្ឌអព្យាក្រឹតភាពនយោបាយនឹងប៉ះពាល់អវិជ្ជមានដល់សេរីភាពនៃការបញ្ចេញមតិផងដែរ។

  • អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង

    អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ជា​បន្ទាន់ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ពី​៧ ដល់ ២០​ឆ្នាំ ពី​បទ​ចោទ​ថា បាន​ដឹកនាំ និង​ចូលរួម​កុប្បកម្ម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា អង្គការ​អន្តរជាតិ​មួយ​នេះ គូស​បញ្ជាក់​ថា សវនាការ​កាត់​ទោស​មនុស្ស​ទាំង ១១​នាក់​នោះ ធ្វើ​ឡើង​មិន​យុត្តិធម៌ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ ក្នុង​នោះ​ជន​ជាប់​ចោទ​ភាគ​ច្រើន ថែម​ទាំង​មិន​មាន​មេធាវី​ទៀត​ផង។ អង្គការ​លើកលែង​ទោស​អន្តរជាតិ ហៅ​សាលក្រម​នេះ ជា​សាលក្រម​នយោបាយ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ថ្មដា​ចោទ​អាជ្ញាធរ​ថា​ដាក់​សម្ពាធ​បញ្ចប់​ជម្លោះ

    ពោធិ៍សាត់ៈ ពលរដ្ឋ ២៣ ​គ្រួសារ​​ដែល​ជា​គ្រួសារ​ទាហាន​សមាហរណកម្ម​រស់នៅ​ក្នុង​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន MDS Import Export Co; Ltd​ របស់​លោក​ឧកញ៉ា​ទ្រីភាព​បាន​អះអាង​ថា​អាជ្ញាធរ​នៅ​តែ​បន្ត​ដាក់​បន្ទុក​មកលើ​ប្រជាពលរដ្ឋ​បើ​ទោះបី​ជា​ខ្លួន​បាន​កំពុង​ព្យាយាម​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ​នោះ​ក៏ដោយ​។ អ្នកស្រី ប្រាក់ សុផល​ អាយុ​ ៦០ ឆ្នាំ ដែល​បាន​ចូលរួម​ប្រជុំ​នៅ​សាលា​ខេត្ត​ពោធិ៍សាត់​ជាមួយ​អាជ្ញាធរ​ខេត្ត​បាន​ថ្លែង​ថា​ពលរដ្ឋ​ចំនួន​ ៧ ​នាក់​ក្នុង​ចំណោម​ ២៦ ​នាក់​បាន​ចូល​ផ្តល់​ព័ត៌មាន​ដើម្បី​បំពេញ​សលាកប័ត្រ​ព័ត៌មាន​បន្ទាប់ពី​បាន​ស្បថ​នៅ​ខាង​មុខ​ខ្ទម​អ្នកតា​ថា​ព័ត៌មាន​ដែល​បាន​ផ្តល់​ជូន​អាជ្ញាធរ​ខេត្ត​គឺជា​ព័ត៌មាន​ពិត​។ អ្នកស្រី​ថ្លែង​ថា៖ «​នៅក្នុង​ការ​ផ្តល់​ព័ត៌មាន​នោះ​អាជ្ញាធរ​បែរ​ជា​ដាក់​បន្ទុក​បទលើ្មស​ទៅលើ​ពលរដ្ឋ​យើង​ទៅវិញ​ដោយ​ចោទ​ថា​កាន់កាប់​ដី​មិន​គ្រប់​អាយុ​គឺ​មាន​បទល្មើស​។ តាម​ពិត​ទៅ​បច្ចុប្បន្ន​គ្នា​មាន​អាយុ​​ ២៨ ឆ្នាំ​ទៅ​ហើយ​ ហើយ​មាន​សៀវភៅ​គ្រួសារ​រស់នៅ​ក្នុង​​ភូមិ ឃុំ​នោះ​ហើយ​មូលហេតុ​ដែល​នៅលើ​ប្លង់​ដី​ដែល​ធ្វើ​នៅ​ឆ្នាំ​ ១៩៩៩ ​នោះ​គឺ​ម្តាយ​ជា​អ្នក​ចែក​មក​ឲ្យ​កូន​ជា​អ្នក​កាន់​កាប់​។ ចុះ​ហេតុអី​បាន​ចោទ​គ្នា​ថា​ខុស​ទៅវិញ​»។

  • បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រួត​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ខ្លឹមសារ​ច្បាប់​អង្គការ

    តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រួត​ពិនិត្យ​​ធម្មនុញ្ញភាព​នៃ​ខ្លឹមសារ​ច្បាប់​អង្គការ និង​សមាគម ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អនុម័ត​ដ៏​ចម្រូងចម្រាស កាល​ពី​ពេល​ថ្មី​ៗ​នេះ។ តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ និង​សមាជិក​ព្រឹទ្ធសភា​​បក្ស សម រង្ស៊ី ២​រូប​ទៀត នៅ​ថ្ងៃ​ទី​៣០ កក្កដា បាន​នាំ​យក​លិខិត​១​ច្បាប់ ដែល​ចុះ​ហត្ថលេខា​ដោយ​ក្រុម​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ១៣​រូប ដើម្បី​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រួត​ពិនិត្យ​​ធម្មនុញ្ញភាព នៃ​ខ្លឹមសារ​ច្បាប់​អង្គការ និង​សមាគម​ឡើង​វិញ។

  • ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​ដែល​បន្ថយ​រយៈពេល​វិនិយោគ

    តំណាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល ដែល​សម្រេច​កាត់​បន្ថយ​រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់ មក​នៅ ៥០​ឆ្នាំ​យ៉ាង​យូរ​បំផុត​នោះ។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​សង្គម​យល់​ឃើញ​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ ជាពិសេស​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ទៀត​ផង។ តំណាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន ទាមទារ​រដ្ឋាភិបាល​ឲ្យ​រក្សា​ស្ថានភាព​កិច្ចសន្យា​ដើម​ដដែល ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បាន​ចុះ​កិច្ចសន្យា​រួច​ហើយ ឬ​ក៏​អាច​អនុវត្ត​សម្រាប់​តែ​ក្រុមហ៊ុន​ណា​ដែល​មិន​ទាន់​ចុះ​កិច្ចសន្យា។

  • ខេត្តសៀមរាប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​បី​ដែលមាន​វិវាទ​ដីធ្លី​ខ្ពស់​ជាងគេ

    សៀមរាប៖ របាយការណ៍​របស់​ស​មា​គម​អាដហុក បាន​បង្ហាញថា ខេត្ត​ចំនួន៣ដែលមាន​អត្រា​វិវាទ​ដីធ្លី​ខ្ពស់​ជាងគេ​នៅ​ក្នង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ខេត្តសៀមរាប ក្រចេះ និង​ព្រះវិហារ។ ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្កា​នុព​ល តែ​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ទីជនបទ ដែល​បង្ហាញថា ភាគច្រើន​នៃ​ពួកគេ គឺជា​ពលរដ្ឋ​ក្រីក្រ។ យោង​របាយការណ៍​រយៈ​ពេល១៨ខែ ចាប់ពី​ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៥ របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​បង្ហាញថា សៀមរាប​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​បី​ដែល​ឈានមុខ​គេ លើ​វិវាទ​ដីធ្លី។ យ៉ាងណាមិញ បើតាម​ការបញ្ជា​ក់រប​ស់លោក ឡា​ត់ គី ប្រធាន​ផ្នែក​ដីធ្លី ធនធានធម្មជាតិ និង​សាលាក្តី​ខ្មែរក្រហម​នៃ​សមាគម​អាដហុក លោក​មិនបាន​ចាំ​តួលេខ​ជាក់លាក់​ថា​មាន​ប៉ុន្មាន​ករណី​នោះទេ ប៉ុន្តែ​អត្រា​កើនឡើង​នៃ​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ បាន​ហក់​ខ្ពស់ គួរ​ឲ្យ​កត់សម្គាល់។

  • ក្រុម​សហជីព​អះអាងថា ច្បាប់​សហជីព​នឹង​រឹតបណ្ដឹង​សិទ្ធិ​សេរីភាព​របស់​ពួកគេ​​

    ក្រុម​សហជីព​អះអាងថា សេចក្ដីព្រាងច្បាប់​សហជីព​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាក់តែង ដើម្បី​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត​នៅ​ចុងឆ្នាំ​នេះ នឹង​រឹតបន្ដឹង​សិទ្ធិសេរីភាព និង​ដំណើការ​ការងារ​របស់​សហជីព​។​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ បាន​ប្រាប់​វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​ពុធ​នេះ​ថា កាល​ពី​ម្សិលមិញ ក្រុម​សហជីព​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ត្រីភាគី​ជា​មួយ​ក្រសួង​និង​និយោជក ហើយ​ក្រសួង​បានបង្ហាញ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ដល់​អង្គប្រជុំ​បាន​ពិនិត្យ​មើល​។ លោក​ថា លោក​មិន​ពេញចិត្ត​នឹង​សេចក្ដីព្រាងច្បាប់​នោះទេ ដោយ​លោក​ថា ច្បាប់​នោះ​នឹង​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហ​ជីព​ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន​។ លោក​បន្ដថា បើ​ទោះបីជា​ក្រសួង​ការងារ​បាន​កែប្រែ​មាត្រា​មួយចំនួន ​តាម​ការ​ស្នើ​សុំ​របស់​សហជីព​ក៏ដោយ ប៉ុន្ដែ​លោក​ថា នៅ​មាន​មាត្រា​មួយចំនួន​ទៀត​នៅតែ​ជា​គំនាប​ដល់​សិទ្ធិ​សេរីភាព​របស់​សហ​ជី​ព​។​

  • សង្គម​ស៊ីវិល​មាន​ជំនឿ​តិចតួច​ថា ឈូក បណ្ឌិត នឹង​ត្រូវ​នាំខ្លួន​មក​ទទួល​ទោស​​

    សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិក​ម្មករ យល់​ឃើញ​ប្រហាក់ប្រហែលគ្នា​ថា ខ្មាន់កាំភ្លើង​បាញ់​កម្មករ អតីត​អភិបាលក្រុង​បាវិត ឈូក បណ្ឌិត នៅតែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ បើ​វិធានការ​តាម​ចាប់ខ្លួន របស់​រដ្ឋាភិបាល ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​។​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​ប៉ូលីស​អន្តរជាតិ យ៉ាងតិច​១៩០​ប្រទេស សហការ​តាម​ចាប់​ទណ្ឌិត ឈូក បណ្ឌិត មក​ទទួល​ទោស​នៅ​កម្ពុជា តាម​សាលដីការ​របស់​តុលាការ ដែល​បាន​រកឃើញថា ទណ្ឌិត​រូបនោះ​ជា​ជនដៃដល់​បាញ់​កម្មករ​៣​នាក់​ឲ្យ​រងរបួស នៅ​រោងចក្រ​កៅ​វ៉េ ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​ ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា លើកឡើងថា វិធានការ ប្រកាស​ឲ្យ​បណ្តា​ប្រទេស​នានា​ជួយ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត មក​ផ្តន្ទាទោស​ពេលនេះ លោក​ថា ជា​របត់​ថ្មី​របស់​រដ្ឋាភិបាល បន្ទាប់​ពី​សង្គម​ស៊ីវិល បក្សប្រឆាំង សាធារណៈមតិ​តាម​បណ្តាញ​សង្គម ពិសេស​កម្មករ​រងគ្រោះ​ផ្ទាល់ បាន​រក​អន្តរាគមន៍​ពី​រដ្ឋសភា​។​

  • អាដហុក​រក​ឃើញ​ថា​ខេត្ត​សៀមរាប​មាន​ទំនាស់​ដីធ្លី​ច្រើន​ជាង​គេ

    សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) បាន​រៀបចំ​សិក្ខាសាលា​មួយ ដោយ​អញ្ជើញ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាច្រើន​កន្លែង ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​មក​ចូលរួម​ផង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​កក្កដា។ សិក្ខាសាលា​ស្ដីពី​ការ​រួម​គ្នា​លើក​ស្ទួយ​សិទ្ធិ​ដីធ្លី និង​ការ​អនុវត្ត​ច្បាប់​នេះ បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល រក​ឃើញ​ថា ខេត្ត​សៀមរាប កំពុង​កើត​មាន​ទំនាស់​ដីធ្លី​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​ផ្នែក​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា ពេល​បច្ចុប្បន្ន ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សំណុំ​រឿង​វិវាទ​ដីធ្លី​ច្រើន​ជាង​គេ​ក្នុង​ចំណោម ២៤​ខេត្ត-ក្រុង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចាត់​ទុក​ថា ករណី​វិវាទ​ដីធ្លី​ដែល​មាន​ចំនួន​ច្រើន​ដូចនេះ គឺ​ជា​ចំណុច​រសើប​មួយ​ដែល​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ ដើម្បី​កាត់​បន្ថយ​បញ្ហា។

  • សហគមន៍​មាន​ជម្លោះ​ដីធ្លី​ស្នើ​បន្ត​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ​លោក ឈិត សុខុន

    ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១០​សហគមន៍​ក្នុង​ចំណោម ២០​សហគមន៍ នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​អាណត្តិ​ទី​៥ នេះ ថា​មាន​ដំណើរ​ការ​ល្អ។ បញ្ហា​នេះ ទាំង​ប្រជា​សហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល​នា​មូលដ្ឋាន​នេះ ក៏​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល បន្ត​តំណែង​ដល់​អភិបាល​ខេត្ត លោក ឈិត សុខុន រហូត​ចប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨។ វា​ខុស​ប្លែក​ពី​ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ ចំនួន ៤​អាណត្តិ​កន្លង​ផុត​ទៅ ដែល​ប្រជាពលរដ្ឋ ឬ​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​នេះ បាន​រិះគន់​ចំពោះ​សកម្មភាព​ការងារ​ដឹក​នាំ​មាន​លក្ខណៈ​ហិង្សា បក្ខពួក​និយម ពុក​រលួយ និង​មិន​ខ្វល់​អំពី​សុខ​ទុក្ខ​ពលរដ្ឋ ឬ​តែង​ប្រើ​ហិង្សា​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ដី​កសិកម្ម និង​ដី​សង់​លំនៅឋាន ជាដើម។ ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៥ នេះ ដែល លោក ឈិត សុខុន មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​សង្គម​ស៊ីវិល ដោយ​ចាត់​ទុក​រូប​លោក​ថា​ដឹក​នាំ​មូលដ្ឋាន​នេះ​អនុវត្ត​ស្រប​តាម​ច្បាប់ និង​បញ្ចៀស​រាល់​អំពើ​ហិង្សា​ផ្សេងៗ។

  • រដ្ឋាភិបាល​​​បន្ថយ​រយៈពេល​នៃ​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​មក​ត្រឹម​៥០​ឆ្នាំ

    រដ្ឋាភិបាល​សម្រេច​ថា កាត់​បន្ថយ​រយៈពេល​នៃ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រយៈពេល ៩៩​ឆ្នាំ មក​នៅ​ត្រឹម ៥០​ឆ្នាំ​យ៉ាង​យូរ​បំផុត។ ការ​កាត់​បន្ថយ​នេះ បន្ទាប់​ពី​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រយៈពេល ៩៩​ឆ្នាំ​នោះ បាន​ហុច​ផល​អវិជ្ជមាន​ច្រើន​ជាង​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច។ ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​គម្រោង​របស់​ខ្លួន​យូរ​ជាង ៥០​ឆ្នាំ​នោះ​ទេ។ ការ​សម្រេច​កែប្រែ​រយៈពេល​នៃ​ការ​អនុវត្ត​កិច្ចសន្យា​គម្រោង​វិនិយោគ​លើដី​សម្បទាន​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សម្តែង​ការ​សាទរ​ចំពោះ​ការ​សម្រេច​ថ្មី​នេះ ប៉ុន្តែ​លោក​យល់​ថា ការ​សម្រេច​បែប​នេះ​ហ្នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​ប្រតិបត្តិការ​ដោយ​ស្របច្បាប់៖ «បើ​គ្មាន​ការ​ដោះ​ដូរ​ណា​មួយ វា​មិន​អាច​បន្ថយ​ទៅ​បាន​ទេ។ ខ្ញុំ​គិត​ថា ប្រហែល​រដ្ឋាភិបាល​គាត់​គិតគូរ​ទៅ​លើ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ឬ​ក៏​បញ្ហា​អី​ផ្សេងៗ​ទៀត​ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​ដើម្បី​ជា​ការ​ប៉ះប៉ូវ»។

  • រដ្ឋមន្ត្រីក្រសួង​ការងារ និង​អង្គការ ILO ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​មេដឹកនាំ​សហជីព ពិនិត្យ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព

    ភ្នំពេញ: នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​លើ​នៃ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ស្តីពីសហជីព ជាមួយ​មេដឹកនាំ​សហជីព នៅ​ស្តីទី​ការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​។​ ​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង ខណៈដែល​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព កំពុង​ស្ថិត​នៅ​​ក្នុងការតាក់តែង​របស់​អន្តរក្រសួង​។ កិច្ចពិភាក្សា​នោះ នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ ត្រូវបានរៀបចំឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ( ILO ) បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​​​ជាមួយ​ក្រុម​មេដឹកនាំ​សហជីព​ធំៗ ពិភាក្សា និង​ផ្តល់​អនុសាសន៍​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី សហជីព។

  • លោក សែន សុ​ផុន ចង់​ឲ្យ នួន ជា-ខៀវ សំផន ឲ្យ​ជាប់គុក​មួយជីវិត​ក្នុង​សំណុំរឿង០០២/២

    លោក សែន សុ​ផុន ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង ០០២/០២ បានបញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​ខ្លួន​ហើយ​នៅ​ព្រឹក​ថ្ងៃទី២៨ ខែកក្កដា​នេះ។ លោក ជាដើម​បណ្តឹង​ទី១ ដែល​ត្រូវ​អង្គជំនុំជម្រះ​សាលាដំបូង​កោះអញ្ជើញ​មក​ផ្តល់​សក្ខីកម្ម ទាក់ទង​នឹង​នឹង​អង្គហេតុ​ការដ្ឋាន​ការងារ​ទំនប់​ត្រពាំងថ្ម។ នៅ​ចុងបញ្ចប់​នៃ​ការផ្តល់​សក្ខីកម្ម​របស់​ខ្លួន​លោក សែន សុ​ផុន បានស្នើ​សុំឱ្យ​អង្គជំនុំជម្រះ​សាលាដំបូង​ដាក់ទោស ជនជាប់ចោទ នួន ជា និង​ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាការ​អស់​មួយជីវិត ដើម្បី​ជាការ​ការទទួលខុសត្រូវ​របស់​ជនជាប់ចោទ​ទាំងពីរ​រួប​ដែល​បាន​ដឹកនាំ​ប្រទេស​បង្ក​វិនាស​សកម្ម បង្ក​ការ​ស្លាប់បាត់ បង់ជីវិត​របស់​ឪពុកម្តាយ​បងប្អូន​របស់លោក។

  • ស្ត្រី​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការរៀបការ​បោកប្រាស់​នៅ​ប្រទេស​ចិន

    វ៉ាស៊ីនតោន—ស្រ្តីកម្ពុជា​វ័យក្មេង​ចំនួន​ពីរ​រូប​ទៀត​ នឹងវិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារនេះ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ចេញ​ពី​ការបោកប្រាស់​យក​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ជាតិ​ចិន។​ នេះ​បើតាមការ​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​ ស្ត្រី​ទាំងពីរនាក់​មាន​ឈ្មោះ វង់ ស្រីតូច ​អាយុ២៥​ ឆ្នាំ រស់នៅ​ភូមិពានភ្លើង ​ឃុំស្មោងខាងជើង ស្រុកកំចាយមារ ​ខេត្តព្រៃវែង ​និង​ ស្រ៊ុន មុំ អាយុ​២៤ ឆ្នាំ ​រស់នៅ​ភូមិកំពង់ប្រាំង​ ឃុំកំពង់ប្រាំង​ ស្រុកពារាំង​ ខេត្តព្រៃវែង។ ចាប់​តាំងឆ្នាំ​ ២០១៤ ​រហូត​មកទល់​នឹង​ខែ​កក្កដា​ឆ្នាំ ​២០១៥ នេះ​ មានស្ត្រីកម្ពុជា​ចំនួន ១០៧ ​នាក់​ហើយ​ដែល​បាន​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ហើយ​ត្រូវ​បានជួយសង្គ្រោះ​ឱ្យវិល​ត្រឡប់​មក​មាតុភូមិ​វិញ។​ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​។​

  • ក្រុមប្រឹក្សាធម្មនុញ្ញ​បក​ស្រាយ​ថា​ព្រឹទ្ធសភា​អាច​ស្នើ​សុំធ្វើ​វិសោធនកម្ម​ច្បាប់បាន​​

    ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បកស្រាយ​ទៅកាន់ព្រឹទ្ធសភា​ថា​សមាជិកព្រឹទ្ធសភាអាច​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បាន​តាម​មាត្រា​៩១នៃ​រដ្ឋធម្មនុញ្ញកម្ពុជា។​ ការបកស្រាយនេះ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ​ ដែលបាន​​ស្នើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​ឲ្យ​បក​ស្រាយ​មាត្រា​៩១ថ្មី​នៃ​រដ្ឋធម្មនុញ្ញ។ មាត្រា៩១​ថ្មី​​ចែង​ថាសមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​នាយករដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់។ មាត្រា​បន្ត​ថា​តំណាងរាស្ត្រ​​ មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ។ សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញ​ចុះថ្ងៃ​ទី​២៧ខែកក្កដា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​៖”សមាជិព្រឹទ្ធ​សភា​១​រូប​ឬ​ច្រើន​រូប​មាន​សិទ្ធិ​ផ្តួចផ្តើម​គំនិត​ធ្វើ​សេចក្តីស្នើ​ច្បាប់​និង​មាន​សិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​សេចក្តីស្នើ​ច្បាប់ស្តី​ពី​វិសោធនកម្ម​ច្បាប់ណាមួយ​ដែល​កំពុង​នៅជា​ធរមាន​”​។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​ថា៖”សមាជិក​ព្រឹទ្ធ​សភា​​មាន​​សិទ្ធិ​​ស្នើ​ធ្វើ​វិសោ​ធនកម្ម​​ច្បាប់បាន”។​

  • កម្មករ​​ប្រមាណ​​៧០០​​នាក់​​បន្ត​​យក​​ញត្តិ​​សុំ​​អន្តរាគមន៍​​ពី​​ក្រសួង​​ការងារ​​និង​​រដ្ឋសភា

    នៅ​ព្រឹក​ថ្ងៃទី​២៨​កក្កដា​នេះ បងប្អូន​កម្មក​រកម្ម​ការិនី​នៃ​ក្រុមហ៊ុន​វ៉ៃ​ហ្វ៊ុល ហ្គា​មេន នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ប្រមាណ​៧០០​នាក់ បាន​នាំគ្នា​មក​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ញត្តិ​អន្តរាគមន៍​ដាក់ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ ក្រសួង​ការងារ​ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ​រដ្ឋសភា ​ជួយ​អន្តរាគមន៍​ដោះស្រាយ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​១៥​ថ្ងៃ​ ដោយ​មិនទាន់​មាន​ដំណោះស្រាយ​។​ ​លោក​ឡោ សុភ័ក្ត្រ អនុប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី​ការងារ​កម្ពុជា​បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា កម្មករ​បាន​ធ្វើដំណើរ​ដោយ​រថយន្ត​ចំនួន​ប្រាំ​គ្រឿង ​និង​កង់​បី​មួយចំនួន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៤​តម្រង់​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួន និង​សុំ​ឲ្យ​ក្រុមហ៊ុន​ដែល​លុបឈ្មោះ​កម្មករ​ចូលរួម​កូដកម្ម​១០០​នាក់ ចូលធ្វើការ​វិញ​ធម្មតា​។​

  • ​របាយការណ៍អាមេរិក​បង្ហាញថា​កម្ពុជា​មិន​ទាន់​ធ្វើ​ឲ្យ​ប្រសើរការ​ប្រឆាំង​នឹង​ការ​ជួញដូរមនុស្ស​

    របាយការណ៍​របស់អាមេរិកប្រចាំឆ្នាំ​២០១៥ ​ស្តីពីការជួញ​ដូរ​មនុស្ស​បាន​ដាក់កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់មួយ​ដែ​ល​​មិន​ទាន់​គោ​រព​​​តាម​ស្ត​ង់ដារអប្បបរមា​នៃ​ច្បា​ប់​ការ​ពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ(TVPA) ដោយ​លើក​​ឡើង​​ថា​កម្ពុជា​នៅ​​មាន​ជ​ន​រង​​គ្រោះ​​ច្រើ​ន​​នៃ​ការ​ជួញ​ដូរ។​ របាយការណ៍​របស់អាមេរិក​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះឲ្យ​ដឹង​ថា​កម្ពុជា​ជា​ប្រភព​និ​ងកន្លែងដែល​បុរស ស្រ្តី និង​​​ក្មេ​ងបាន​រ​ងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ​និង​ការ​ជួញដូរមនុស្ស។ របាយការណ៍​បន្ត​ថា​៖”គ្រប់ខេត្ត​របស់កម្ពុជា​ទាំងអស់​ជា​ប្រភព​នៃ​ការ​ជួញ​ដូរមនុស្ស”។ របាយការណ៍​បាន​លើក​ឡើង​​ពី​ការ​រំលោភសិទ្ធិមនុស្ស​លើ​​​​បុរសខ្មែរដែល​​ធ្វើ​ការ​លើ​ទូកនេសាទនៅប្រទេសថៃ ដោយ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូចទាសករ។​ របាយការណ៍​ក៏​បាន​រៀបរាប់ពី​​​ការ​ចំណាក​ស្រុក​របស់​មនុស្ស​ពេញ​វ័យ​និង​ក្មេងៗ​ដែល​ងាយ​រងគ្រោះ​នឹង​ការ​រំលោភ​​បំពាន​ផ្លូវ​ភេទនិង​​ពលកម្ម​ដោយ​បង្ខំ​ជាដើម។​ របាយការណ៍​ក៏​បាន​លើក​ឡើង​ពីស្រ្តីខ្មែរ​ដែល​រងគ្រោះ​​​​ដោ​​យ​សា​រ​កា​​រចាញ់បោក​ទៅ​រៀបការ​ជាមួយ​ជន​ជាតិ​ចិន។​

  • លោក ហ៊ុន សែន ថា មិន​ច​រចាជាមួយ​មេដឹកនាំ​CNRP រឿង​ឃុំខ្លួន​សកម្មជន១១នាក់​ឡើយ

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោក​មិន​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពី​រឿង​ឃុំខ្លួន​សកម្មជន​ទាំង១១នាក់ របស់​គណបក្ស​នេះឡើយ។ លោក ហ៊ុន សែន បញ្ជាក់ថា រូបលោក​គ្រាន់តែ​អាច​ផឹក​ទឹកតែ​និង​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ តែ​បញ្ហា​ឃុំខ្លួន​អ្នក​ទាំងនោះ ជាការ​សម្រេច​របស់​តុលាការ មិន​ពាក់ព័ន្ធ​នឹង​រូបលោក​នោះទេ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​សកម្មជន​ខ្លួន ដែលជា​វិធី​ល្អ​ជាង​ជួប​ច​ចារ​ជាមួយ​រូបលោក ។ ការលើកឡើង​របស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម ថ្វាយ​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រោយពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុនសែន ដើម្បី​ពិភាក្សា​ដោះលែង សកម្មជន​ទាំង១១នាក់ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo