កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក វ​ន់ ពៅ និង សកម្មជន​១០​នាក់​ផ្សេង​ទៀត​ចូល​សវនាការ​នៅ​សាលាឧទ្ធរណ៍​ខែក្រោយ​​

    ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​លោក វ​ន់ ពៅ នឹង​ចូល សវនាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ ខាងមុខនេះ ពាក់ព័ន្ធ​បណ្ដឹងទោសលើ​សំណុំរឿង​ក្តី ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​ ។​ ​លោក វ​ន់ ពៅ បាន​ប្រាប់ វី​អូ​ឌី​(VOD) នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ១១ ខែ​សីហា​ឆ្នាំ​២០១៥ រូបលោក និង មនុស្ស​១០​នាក់​ផ្សេង​ទៀត​រួម​មាន​មក​ពី​សមាគម កម្មករ និង សហជីព និង​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​។ លោក​បញ្ជាក់ថា ចូល​សវនាការ​នេះ​ក្នុងនាម​រូបលោក និង​អ្នក​១០​នាក់​ផ្សេង​ទៀត ជា​ដើមបណ្តឹង​ព្រោះ​កាលពីដើម​ខែ​មេសា​សាលា ដំបូង​រាជធានី​ភ្នំ ពេញ​កាត់​លោក និង សកម្មជន​ផ្សេងទៀត​ដោយ​អយុត្តិធម៌​ ។​

  • អង្គការ​ចំនួន​១៣​ថ្កោលទោស​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

    អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ១១​រូប ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧ និង ២០​ឆ្នាំ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ បាន​រិះគន់​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ ថា​មាន​លក្ខណៈ​មិន​យុត្តិធម៌ ប្រញាប់​ប្រញាល់ និង​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​ចុង​ចោទ។ ក្រៅ​ពី​នេះ អង្គការ​ទាំង​នោះ​ក៏​បាន​រិះគន់​ថា ការ​កាត់​សេចក្តី​មិន​ផ្អែក​លើ​ការ​ពិត និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ១៣ នោះ​រួម​មាន សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា សហភាព​ការងារ​កម្ពុជា អង្គការ​ខុមហ្វ្រែល (Comfrel) គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា អង្គការ​សមធម៌​កម្ពុជា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​សីលការ អង្គការ​ស្ត្រី​ខ្មែរ និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

  • ​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ស្នើ​ព្រឹទ្ធសភា បដិសេធ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​អង្គការ​​

    សង្គម​ស៊ីវិល​ក្នុងស្រុក ដែល​ធ្វើ​ការងារ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ ឬ​ពិចារណា​កែសម្រួល​ជា​បន្ទាន់ ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ចាត់ទុកថា​ច្បាប់​នោះ នឹង​រឹតបន្តឹង​ធ្ងន់ធ្ងរ​លើ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​បញ្ចេញមតិ​។​ ​ការស្នើ​នេះ ធ្វើឡើង​ពេលដែល​ព្រឹទ្ធសភា គ្រោង​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃស្អែក​នេះ បើទោះជា​ច្បាប់​នេះ​នៅ​មាន​ភាពចម្រូងចម្រាស​ក៏ដោយ​។​

  • ពលរដ្ឋ​នៅ​បឹង​ប្រាំ​លើក​គ្នា​មក​តុលាការ​ខេត្ត

    បាត់ដំបងៈ ប្រជាពលរដ្ឋ​ជិត​ ២០០ ​នាក់​មកពី​សហគមន៍​​ ៣ ​នៅក្នុង​ស្រុក​បវេល និង​ស្រុក​ថ្មគោល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ដើម្បី​គាំទ្រ​​​​​​តំណាង​ពួកគាត់ ៥ នាក់​ដែល​​ត្រូវ​បាន​តុលាការ​​​​​​​កោះ​ហៅ​​ទៅ​បំភ្លឺ​រឿង​វិវាទ​ដីធ្លី​ក្រោម​បណ្តឹង​​ពី​​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​។ តំណាង​​ពលរដ្ឋ​ទាំង​ ៥ នាក់​នោះ​រួមមាន លោក តៅ ផាប អាយុ ៤៧ ឆ្នាំ លោក ឌឹម អាន លោក ឆម ស្រួច អាយុ ៥៥ ​ឆ្នាំ អ្នកស្រី អ៊ឹត យឿន អាយុ ៥៥ ​ឆ្នាំ និង​អ្នកស្រី ឌួង អែម អាយុ ៥៨ ​ឆ្នាំ។ ពួកគេ​រស់នៅ​ក្នុង​សហគមន៍​បឹងក្រឡា បឹងធំ និង​បឹងប្រាំ ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល​។ ក្រោយពី​ការ​ចូល​ទៅ​បំភ្លឺ​តំណាង​​ពលរដ្ឋ​ដែល​រង​ការ​ចោទប្រកាន់​លោក ឌឹម អាន បាន​ឲ្យ​ដឹង​ថា​ពួកគាត់​ទាំង​​​ ៥ ​​នាក់​ត្រូវ​​បាន​កូន​មេភូមិ​បឹងតាថុង ឈ្មោះ ថេង ប៊ុនធី ប្តឹង​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​នៅពេល​ដែល​ពួកគាត់​ជា​ម្ចាស់​ដី​ទៅ​ធ្វើ​ស្រែ​ និង​ការពារ​ដី​ខ្លួន​ក៏​​ត្រូវ​បាន​កូន​មេភូមិ​ដែល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​​ទៅ​​ហាមឃាត់​ហើយ​ដាក់​ពាក្យបណ្តឹង​​មក​តុលាការ​តែ​ម្តង។

  • សង្គម​ស៊ីវិល​​៨​ស្ថាប័ន​ស្នើ​ឲ្យ​គ.ជ.ប​ផ្ដល់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​លើ​ដំណើរការ​បោះឆ្នោត

    អង្គការ​សង្គម​ស៊ីវិល​ដែល​មក​ពី​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ប្រមាណ ៨​ស្ថាប័ន លើក​ឡើង​ថា វិសមភាព​យេនឌ័រ​នៅ​កម្ពុជា នៅ​មាន​កម្រិត​ឡើយ ហើយ​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ស្ត្រី និង​បុរស​នៅ​ពុំ​ទាន់​ស្មើភាព​គ្នា​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​កាន់ គ.ជ.ប ឲ្យ​ដាក់​អនុសាសន៍​ចំនួន ៧​ចំណុច ទៅ​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ សង្គម​ស៊ីវិល​ចង់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) យក​អនុសាសន៍ ៧​ចំណុច​របស់​ខ្លួន​បញ្ចូល​ទៅ​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បំណង​ឲ្យ​ស្ត្រី និង​បុរស​មាន​ឱកាស​ស្មើ​គ្នា​នៅ​ក្នុង​ដំណើរ​ការ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង គ.ជ.ប និង​អង្គការ​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្ដីពី​ការ​ពិភាក្សា​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។

  • ព្រះមហាក្សត្រ សម្រេចបង្កើតគណៈកម្មការពិនិត្យលក្ខណវិនិច្ឆ័យ ចៅក្រម និងព្រះរាជអាជ្ញា

    រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ ដើម្បី​ពិនិត្យ​លក្ខណវិនិច្ឆ័យ សម្រាប់ការធ្វើសមាហរណកម្ម ទៅក្នុងថ្នាក់ និងឋានន្តរស័ក្តិនៃចៅក្រម និងព្រះរាជអាជ្ញា ស្របតាមមាត្រា ១០៨នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។

  • ព្រឹទ្ធសភា ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​NGOsនៅ​ថ្ងៃទី២៤ខែកក្កដា

    គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បន្ត​សម័យប្រជុំ​លើក​ទី៧ នីតិកាល​ទី៣ នៅ​ថ្ងៃទី ២៤ខែកក្កដា​ខាងមុខនេះ ដោយ​ពិភាក្សា លើ​របៀបវារៈ​ចំនួន២ ។ យោងតាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា របៀបវារៈ​ទាំង២នោះ​រួមមាន ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី និង​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ កន្លងមក​ក្រុម​អង្គការ​សង្គម​ស៊ីវិល បណ្តាញ និង​សហគម​មួយចំនួន​បានទាមទារ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ស្តីពី​ដ៏​ចម្រូងចម្រាស​នេះ ដែល​រដ្ឋសភា​បានអនុម័ត កាលពី​ថ្ងៃទី១៣ខែកក្កដា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ការអនុម័ត សេចក្តីព្រាងច្បាប់​នេះ គឺជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​អាក្រក់​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ល​ទិ្ធ​ប្រជាធិបតេយ្យ ព្រមទាំង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផងដែរ។

  • ​លោក សម រង្ស៊ី ថា​បន្ត​គាំទ្រ​កម្មករ​ដើម្បី​ទាមទារ​ប្រាក់ខែ​គោល​ឲ្យបាន​១៨០​ដុល្លារ​​

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​ឱ្យ​មេដឹកនាំ​សហជីព និង​កម្មករ​កាត់ដេរ​ក្នុង​ការទារ​ប្រាក់ខែ​គោល​ឲ្យបាន​១៨០​ដុល្លារ ដើម្បី​ឲ្យ​សមស្រប​តាម​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ ​លោក សម រង្ស៊ី បានប្រកាស​ដូចនេះ ខណៈ​ចូលរួម​កិច្ចប្រជុំ​ប្រចាំត្រីមាស​នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​កម្ពុជា​របស់លោក ជា មុនី កាល​ពី​ម្សិលមិញ​។ លោក សម រង្ស៊ី ថ្លែងថា ប្រាក់ខែ​គោល​អប្បបរមា​១២៨​ដុល្លារ បច្ចុប្បន្ន​គឺ​មិន​សមស្រប​ទៅ​នឹង​អតិផរណា ឬ​ការ​ហក់​ឡើងថ្លៃ​នៃ​ទំនិញ​នៅលើ​ទីផ្សារ​កម្ពុជា​នោះទេ​។ លោក​ថា​៖ “​ពីព្រោះថា ឥឡូវ​នេះ​ស្រុក​ខ្មែរ​យើង​ប្រាក់ខែ​កម្មករ​១២៨​ដុល្លារ​អត់​គ្រប់គ្រាន់ សូម​ឲ្យ​ក្មួយៗ​ទាមទារ​ឲ្យបាន​១៨០​ដុល្លារ​ឱ្យ​ទាល់តែ​បាន​។ ខ្ញុំ សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ក្មួយ​កម្មករ កម្មការិនី ចលនា​ពលករ​ទាំងអស់​ទាមទា​រ​ឲ្យបាន​ប្រាក់ខែ​អប្បបរិមា​តិច​បំផុត​១៨០​ដុល្លារ​ជា​ប្រាក់ខែ​គោល​” ​។​ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់បន្ថែម​ថា តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ពិតជា​ឡើងថ្លៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រួម​មាន អង្ករ តំលៃ​គ្រឿងទេស​នានា និង​តម្លៃ​ផ្ទះ​ជួល​ជា​ដើម​។ VOD មិន​ទាក់ទង​អ្នកនាំពាក្យ​ប្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​បំភ្លឺ​ពី​ការលើកឡើង​របស់​ប្រធាន​គណបក្សប្រឆាំង​រូបនោះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល​។

  • ព្រឹទ្ធសភាសម្រេច​បើក​ឲ្យ​មាន​ការ​ពិនិត្យ​និង​ឲ្យ​យោបល់​លើសេចក្តីព្រាងច្បាប់អង្គការ​

    ព្រឹទ្ធសភា​នឹង​បើ​ក​កិច្ចប្រជុំ​មួយ​នៅថ្ងៃ​សុក្រ​សប្តាហ៍នេះ ដើម្បី​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់សមា​គម និង​អង្គការមិនមែន​រដ្ឋាភិបាល ​ ដែល​រដ្ឋសភា​ទើប​តែ​អនុម័ត​កាលពី​ពេលថ្មីៗនេះ។​​ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាឲ្យ​ដឹង​ថា​គណៈកម្មាធិការអចិ​​ន្រ្តៃយ៍​​​​​​​​ព្រឹទ្ធ​សភា បានបើក​កិច្ចប្រជុំ នៅព្រឹកថ្ងៃ​ពុធនេះ ដោយ​កំណត់​យក​​​​​​ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បី​ពិនិត្យនិ​ង​ឲ្យ​យោ​​បល់លើ​សេចក្តីព្រាងច្បាប់អង្គការ។​ គួររំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការត្រូវបានរដ្ឋសភាអនុម័តដែលមា​នតែ​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៦៨រូប ដោយតំណាងរាស្រ្តគណបក្សប្រឆាំ​ងធ្វើពហិការមិនចូលរួមអនុម័តច្បាប់មួយនេះ។

  • អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​អង្គការ​លីកាដូកំពុង​បង្ហាញ​ជំហរ​មិន​អព្យាក្រឹត​

    អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា​អង្គការ​លីកាដូបាន​បង្ហាញ​ជំហរមិន​អព្យាក្រឹត​ទៅកាន់​​​គណ​បក្ស​​នយោបាយ បន្ទាប់ពីអង្គការ​មួយនេះ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការកាត់​​ទោ​​ស​​​លើ​​សកម្ម​ជននិ​ងមន្រ្តី​គណ​បក្ស​​សង្រ្គោះជាតិ។ ​កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ានិង​សកម្មជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​កម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។ ​ភ្លាមៗ​នោះ​ អង្គការ​លីកាដូ​បាន​ចេញ​សេ​ចក្ដីថ្លែ​ងការណ៍​មួយ​ថ្កោលទោស​សាលក្រម​របស់​តុលាការនិង​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ចោល​​សាលក្រមនោះ​ ដោយ​អះអាង​ថាការជំនុំជម្រះ​មាន​​ភាពមិនប្រក្រតី​​។ លីកាដូ​ក៏បាន​អំពាវនាវ​កុំ​ឲ្យមាន​​កា​រ​​ប្រើ​​ប្រាស់​តុលា​ការ​ជា​​ឧបករ​ណ៍​នយោបាយ​ផង​ដែរ​។​

  • លីកាដូ​ខេត្ត​កំពង់ធំ​និង​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ច្បាប់​អង្គការ​សមាគម

    អង្គការ​លីកាដូ (Licadho) នៅ​ខេត្ត​កំពង់ធំ និង​សហគមន៍​មាន​បញ្ហា​ដីធ្លី​ជាច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ​យុទ្ធនាការ​ប្រឆាំង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ កក្កដា។ ការ​រៀបចំ​យុទ្ធនាការ​នេះ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រឹទ្ធសភា ទម្លាក់​ចោល​ច្បាប់​នេះ ដោយ​ពិចារណា​ឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ទទួល​សេវា​ពី​អង្គការ​សមាគម​ទាំង​នោះ។ ក្នុង​យុទ្ធនាការ​ប្រឆាំង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ និង​ប្រជា​សហគមន៍​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ នឹង​ជួប​ប្រជុំ​គ្នា​ថ្លែង​ពី​ក្ដី​បារម្ភ និង​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​លើ​ពួក​គេ។ ស្រប​គ្នា​នេះ ក៏​មាន​ការ​ចែក​ចាយ​ខិត្តប័ណ្ណ ឬ​ស្ទីកឃ័រ (Sticker) ដែល​មាន​ពាក្យ​ថា "ទេ" ចំពោះ​ច្បាប់​មួយ​នេះ​ទៀត​ផង។ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​ធ្វើ​យុទ្ធនាការ​បដិសេធ​ច្បាប់​នេះ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២២ កក្កដា។ លោក​បន្ត​ថា គោល​បំណង​សំខាន់ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ញើ​សារ​ជូន​រាជ​រដ្ឋាភិបាល​ឲ្យ​គិត​បន្ថែម​ទៀត ចំពោះ​ច្បាប់​មួយ​នេះ៖ «ការ​មិន​ពេញ​ចិត្ត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហ្នឹង រដ្ឋាភិបាល​ហាក់​មិន​អើពើ​ចំពោះ​ច្បាប់​ហ្នឹង។ និយាយ​ចំ​ទៅ ច្បាប់​ហ្នឹង​វា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ផង វា​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ផង ដូចជា កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ស្ដីពី​នយោបាយ​អី»។

  • លោក​គឹម សន្តិភាព៖របាយការណ៍លីកាដូ​ជា​ការ​លើក​ទឹកចិត្ត​​អោយ​មាន​​អំពើ​ហឹង្សា ​និង​​និទណ្ឌភាព​​​ស​ង្គ​ម​​

    ​លោក​គឹម សន្តិភាព បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​សូម​សំដែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​នូវ​តម្លៃ​អព្យាក្រិត្យភាព​ក្នុងនាម​ជា​អង្គការវិជ្ជា​ជីវៈរប​ស់​លីកាដូ ដែល​តាំងខ្លួន​ជា​អង្គការ​គាំពារ​សិទ្ធិមនុស្ស និង​យុត្តិធម៌​នៅ​កម្ពុជា តែ​បែរជា​ធ្វើ​សេចក្តី​ថ្លែង​ការណ៌​ក្នុង​ចេតនា​បង្អាក់ដំណើរកា​រ​ឆ្ពោះទៅ​រក​សង្គម​នីតិរដ្ឋ​របស់​កម្ពុជា​ទៅ​វិញ ដោយ​បាន​ចាត់ទុក​ការអនុវត្ត​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ​ថា​ជា​ការបំភិតបំភ័យ​គណ​បក្ស​ប្រឆាំង​ទៅ​វិញ ។ ទង្វើរ​នេះ​មិនមែន​ជា​ការចូលរួម​កាត់បន្ថយ​អំពើ ហឹង្សា​ក្នុង​សង្គម​នោះ​ទេ តែ​ជា​ការលើកទឹកចិត្ត​អោយមាន​អំពើហឹង្សា និង​និទណ្ឌភាព​នៅក្នុងស​ង្គ​ម​ទៅវិញ ហេតុ​ដូច្នេះ​លីកាដូ​គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នេះ ។​”

  • អភិបាល​ក្រុង​ស្នើ NGOs ​បញ្ឈប់​ការ​ញុះញង់​សកម្មជន​ឲ្យ​តវ៉ា

    ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ស្នើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រឆាំង​នឹង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បញ្ឈប់​នូវ​ទង្វើ​ញុះញង់ និង​ប្រើប្រាស់​ក្រុម​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​បុរី​កីឡា​ដែល​​លោក​ហៅថា​ជា​ក្រុម​បាតុករ​អាជីព​ឲ្យ​ឈប់​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ហើយ​ស្វែងរក​មុខរបរ​​ចិញ្ចឹម​ជីវិត​ជា​ជាង​ស៊ីឈ្នួល​ចេញ​មុខ​ស្រែក​តវ៉ា។ ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​សាលា​បឋមសិក្សា​មង្គល​សិរី​កៀន​ឃ្លាំង​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​កាលពី​ថ្ងៃ​ទី ២០ ខែ​កក្កដា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​នូវ​ការ​សង្កេត​ឃើញ​ថា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​សង្គម​ស៊ីវិល​បាន​​​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​សម្តែង​មតិ​តវ៉ា​ប្រឆាំង​នឹង​ការ​បង្កើត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប៉ុន្តែ​លោក​មិន​យល់​ថា​មូលហេតុ​អ្វី​ដែល​​ក្រុម​អ្នក​ទាំងនោះ​ប្រឆាំង​មិន​ចង់​ឲ្យ​មាន​នូវ​ច្បាប់​នេះ​ទាំង​ដែល​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ថា​ត្រូវ​តែ​មាន​ច្បាប់​គ្រប់គ្រង។

  • គ.ជ.ប​បញ្ជូន​សេចក្តី​ព្រាង​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​

    នៅ​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ចួន​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​។ ស្ថាប័ន​ដែល​គ​.​ជ​.​ប​បញ្ជូន​ទៅ​នោះ​រួមមាន​៖ គណបក្សនយោបាយ​, អង្គការ​មិនមែន​រដ្ឋាភិបាល​, ក្រសួងមហាផ្ទៃ​, អគ្គលេខាធិកា​រដ្ឋា​ព្រឹទ្ធសភា និង​អគ្គលេខា​​ធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

  • មេធាវី​ជន​ជាប់​ចោទ​ជា​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់​ធ្វើ​ពហិការ​មិន​ចូល​រួម​សវនាការ

    មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១០​នាក់ ក្នុង​ចំណោម ១១​នាក់ ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ​ទេ។ ក្រុម​មេធាវី​អះអាង​ថា ពួកគេ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​ក្នុង​សវនាការ ហើយ​ការ​ដែល​ចូល​រួម​ក្នុង​សវនាការ​រាល់​ថ្ងៃ​ជាប់ៗ​គ្នា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ក្ដី​ទាំង​មូល។ បោះ​ទោះ​បី​ជា​ពុំ​មាន​ការ​ចូលរួម​ពី​មេធាវី​ចំនួន ១០​នាក់​នេះ​ក្ដី ក៏​តុលាការ​នៅ​តែ​បន្ត​សវនាការ​ដដែល ដោយ​ចៅក្រម​ប្រកាស​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​អាច​បន្ត​ដំណើរការ​ជំនុំ​ជម្រះ​ក្ដី បើ​ទោះ​បី​ជា​មេធាវី​ចូល​រួម ឬ​មិន​ចូល​ក៏​ដោយ។ នៅ​ក្នុង​បន្ទប់​សវនាការ​ឯណោះ​វិញ ជន​ជាប់​ចោទ​ទាំង ១១​នាក់ ដែល​ក្នុង​នោះ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ផង​នោះ បាន​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​ប្រើប្រាស់​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​ដែល​ផ្ដល់​ឲ្យ​ពី​ភាគី​ដើម​រដ្ឋប្បវេណី​ដែល​ជា​កង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ តែ​ម្ខាង។ ពួកគេ​អះអាង​ថា តុលាការ​មិន​បាន​ប្រើប្រាស់​ភស្តុតាង​ដែល​ផ្ដល់​ពី​ខាង​ជន​ជាប់​ចោទ​នោះ​ទេ។

  • GMAC​ ​ថ្កោលទោស​​មេដឹកនាំ​​សហជីព​​ដែល​​ដឹកនាំ​​កូដកម្ម​​មិន​​គោរព​​ច្បាប់​​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានធ្វើការ​ថ្កោលទោស​ចំពោះ​មេដឹកនាំ សហជីព​មួយ​ចំនួន​តូច​ដែល​បាន​នឹង​កំពុង​ដឹកនាំ​កូដកម្ម​មិន​គោរព​តាម​នីតិវិធី​ច្បាប់ ក្នុង​គោលបំណង ទាមទារ​ឱ្យ​ផ្លាស់ប្តូរ​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់ (​កិច្ចសន្យា​មាន​រយៈពេល​វែង​) ទៅ​ជា​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់ (​កិច្ចសន្យា​មាន​រយៈពេល​ខ្លី​)​។ សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងច​ក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឲ្យដឹងថា សកម្មភាព​ទាមទារ​នេះ​បាន​បង្ហាញ​ពី​ការ​មិន​យល់ដឹង​ផ្នែក​ផ្លូវច្បាប់​ទាល់តែសោះ តែ​ជា​ការបំផ្លាញ​ផលប្រយោជន៍​កម្មករនិយោជិត​ក្នុង​រយៈពេល​វែង​។​

  • លោក សាយ សំ​អាល់ ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដោយ​ឈរលើ​គោលការណ៍​ច្បាប់​

    លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា រាល់​សមិទ្ធផល​នានា ដែល​ក្រុមហ៊ុន​ទ្រី​ភាព​សម្រេច​ក្នុង​រយៈកាល​ជាង​៥​ឆ្នាំ​កន្លងមកនេះ កត់សម្គាល់​ឃើញ​ថា ក្នុងចំណោម​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់ ដែល​ទទួលបាន​គោលការណ៍​វិនិយោគពី​រាជរដ្ឋាភិបាល គឺ​ក្រុមហ៊ុន​ទ្រី​ភាព មាន​សកម្មភាព​អភិវឌ្ឍន៍ ល្អ​ប្រសើរ​គួរ​មោទនៈ​។ ការ​ថ្លែង​របស់លោក សាយ សំ​អាល់ ធ្វើឡើង​ក្នុង​ពិធីដាក់​សម្ពោធ​សមិទ្ធផល​ជាច្រើ​ន របស់​ក្រុមហ៊ុនទ្រី​ភាព ដែល​ស្ថិតនៅ ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា កន្លងទៅនេះ​។​ លោក សាយ សំ​អាល់ បាន​ស្នើ​ដល់​ក្រុមហ៊ុន​ទ្រី​ភាព និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្បែរ​ក្រុមហ៊ុន ព្រម​ទាំង​អាជ្ញាធរ​ដែនដី សូមមេត្តា​សហការគ្នា ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឱ្យ​បានល្អ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ផលប្រយោជន៍​ទាំងសងខាង និង​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់ នៃ​ប្រភព​ទំនាស់​ដែល​កើតឡើង ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ល្អ​។​

  • គ.ជ.ប​ប្រកាស​ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២០ ​ខែកក្កដា ឆ្នាំ​២០១៥ បានប្រកាសទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ភូមិភាគ​ទី​២ ខេត្ត​កំពង់ចាម​។ បេក្ខជន​ដែល​ជាប់ឆ្នោត​នោះ​មានឈ្មោះ​វ៉ាន់ ម៉ាត់ ភេទ​ប្រុស ដោយ​គ​.​ជ​.​ប ប្រកាស​សម្រេច​មាន​អនុភាព​គតិយុត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕

  • សមាគមរោងចក្រកាត់ដេរស្នើ​រដ្ឋាភិបាល​ចាត់វិធានការ​លើមេដឹកនាំ​​សហជីព​

    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បាន​ថ្កោល​ទោស​​ប្រធាន​សម្ព័ន្ធសហជីពចលនា​​កម្មករ លោក ប៉ាវ ស៊ីណា និង​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​ចាត់វិធាន​ការ​លើ​មេដឹកនាំ​សហជីព​រូ​បនេះ។​ សេចក្តីថ្លែងការណ៍របស់​GMACចេញផ្សាយ​កាលពីថ្ងៃចន្ទនេះឲ្យ​ដឹង​ថាសមាគម​ថ្កោលទោស​ចំពោះមេដឹកនាំសហជីពមួយចំនួនតូចដែលបាននឹង​កំពុង​ដឹក​នាំកូ​ដក​ម្មមិន​គោរ​ព​តា​ម​នីតិ​​វិធីច្បាប់ ក្នុងគោលបំណង​ទាមទារឲ្យ​ផ្លាស់ប្តូរកិច្ចសន្យាការងារមានថិរវេលាមិនកំណត់(កិច្ចសន្យា​​មា​នរយៈពេលវែង)ទៅជាកិច្ចសន្យាការងារមាន​ថិរវេលាកំណត់(កិច្ចសន្យាមានរយៈពេល​ខ្លី​)។ សេចក្តីថ្លែងការណ៍បន្ត​ថា​៖"សកម្មភាពទាមទារនេះបានបង្ហាញពីការមិន​យល់ដឹងផ្នែក​ផ្លូវច្បាប់ទាល់តែសោះ តែជាការបំផ្លាញផលប្រ​យោជន៍កម្មករនិយោជិតក្នុងរយៈពេលវែង”។ សេចក្តីថ្លែងការណ៍​បាន​លើ​ក​ឡើង​ករណីតវ៉ានាពេលថ្មីៗនេះ នៅរោងចក្រអេឃីន​ថិច(Akee​ntex Pte Ltd.) ​ដែល​ដឹកនាំ​ដោយ​ប្រធាន​សម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលកម្មករ​បាន​តវ៉ា​​តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ហើយបានអូសបន្លាយមក​ដល់​ពេល​បច្ចុ​ប្បន្ន​។

  • កម្មករ​រោងចក្រ​អេឃីនថិច​ជាង​៥០០​នាក់​តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​ក្រសួង​ការងារ

    កម្មករ​រោងចក្រ​អេឃីនថិច (Akeentech) ជាង៥០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២១ កក្កដា ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ បញ្ចប់​កិច្ចសន្យា និង​ផ្ដល់​សំណង​អោយ​បាន​ត្រឹមត្រូវ។ ការ​តវ៉ា​របស់​កម្មករ​អេឃីនថិច​ដែល​ស្ថិត​នៅ​សួន​វឌ្ឍនៈ និង​សួន​កាណាឌីយ៉ា រាជធានី​ភ្នំពេញ បាន​អូស​បន្លាយ​ពេល​ជាង​១០​ថ្ងៃ​ហើយ និង​បាន​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន ដូចជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី តុលាការ ជាដើម។ ក្រុម​កម្មករ​បាន​ទាមទារ​ចំនួន​៩​ចំណុច ហើយ​ចំណុច​ចម្បង​ជាង​គេ​គឺ​សុំ​ទូទាត់​ប្រាក់​បញ្ចប់​កិច្ចសន្យាការងារ​រយៈពេល​៥​ឆ្នាំ ដោយ​ទាមទារ​អោយ​ទូទាត់​ដល់​ពួកគេ​ជា​ប្រាក់​៧០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ភាគី​រោងចក្រ​ផ្ដល់​អោយ​តែ​៤០​ដុល្លារ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo