កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលរដ្ឋ​ថា​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​រារាំង​ពួកគេ​២០០​នាក់​ដែល​ឡើង​មក​រដ្ឋសភា​​

    ពលរដ្ឋ​មកពី​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​អះអាង​ថា សមត្ថកិច្ច​បាន​រារាំង​កសិករ​ប្រមាណ​ជា​២០០​នាក់​ដែល​ឡើង​មក​ដាក់​ញត្តិ​ឱ្យ​រដ្ឋសភា អន្តរាគមន៍​យក​ដី​ពី​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ពួក​គេ​វិញ​។​ ​អនុប្រធាន​សហគមន៍​កសិករ​សាមគ្គី​មានជ័យ ក្នុង​ខេត្ត​ស្វាយរៀង លោក ឡុក សុផល ប្រាប់ VOD តាម​ទូរស័ព្ទ​ថា កសិករ​ប្រមាណ​ជា​២០០​នាក់​នោះ មក​ពី​សហគមន៍​កសិក​រ​សាមគ្គី​មានជ័យ សហគមន៍​កសិករ​ចេកមាស សហគមន៍​កសិករ​សំរោង​មានជ័យ និង​សហគមន៍​ដីធ្លី​អណ្តូង​ត្របែក​។ លោក​ថា សមត្ថកិច្ច​បាន​ប្រាប់​ពលរដ្ឋ​ថា មូលហេតុ​ដែល​រារាំង​ដោយសារ​ខ្លាច​សកម្មជន​ដីធ្លី​ទាំងនោះ​មក​ធ្វើ​បាតុកម្ម​។ លោក​ថា​៖ “​យើង​គ្រាន់តែ​ដាក់​ញត្តិ មាន​ស្អី គ្រាន់តែ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​ដោះស្រាយ​ដែល​ក្រុមហ៊ុន​ពាក់​ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ហ្នឹង ជូន​ប្រជាពលរដ្ឋ​វិញ​…”​ ។​

  • ពលរដ្ឋ​មកពី​ខេត្ត​ព្រះសីហនុ​និង​ស្វាយរៀង​រក​អន្តរាគមន៍​ពី​រដ្ឋសភា​ករណី​ជម្លោះ​ដីធ្លី​​

    ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ ​មកពី​៥​សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ស្វាយរៀង​នាំគ្នា​ឡើង​មក​តវ៉ា និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​រក​កិច្ច​អន្តរាគមន៍ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ដែល​កើតមាន​ឡើង​ជាមួយ​ក្រុម​ហ៊ុន និង​អាជ្ញាធរ​តាំងពី​ឆ្នាំ​២០០៧ និង​២០១១​។​ សហគមន៍​ទាំង​៥​នោះ​រួមមាន សហគមន៍​នេសាទ​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​៤​សហគមន៍​ទៀត​មកពី​ស្រុក​ស្វាយជ្រុំ និង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​ ​ពលរដ្ឋ​ម្នាក់​មក​ពី​សហគមន៍​ចេកមាស ក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ ឲ្យដឹងថា ពលរដ្ឋ​ក្នុង​សហគមន៍​របស់​អ្នកស្រី​មាន​៧៩​គ្រួសារ​។ អ្នកស្រី​បន្ត​ថា ក្នុង​ឆ្នាំ​២០១២ អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត បាន​យក​ដីស្រែ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី​ធ្វើជា​អាង​ស្តុក​ទឹក ដោយ​ផ្តល់​សំណង​២​ពាន់​រៀល​ក្នុង​១​ម៉ែត្រការ៉េ ហើយ​ប្រជាពលរដ្ឋ​មិន​ជំទាស់​នឹង​ការសាងសង់​អាង​ស្តុក​ទឹក​នោះទេ ព្រមទាំង​បាន​យល់ព្រម​ទទួលយក​សំណង​។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​៣​ខេត្ត​ដាក់​ញត្តិ​នៅ​រដ្ឋសភា​សុំ​ជួយ​ដោះស្រាយ​ទំនាស់

    ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី ៣​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ខេត្ត​តាកែវ ជាង ២០០​នាក់ ប្រមូល​ផ្តុំ​គ្នា​មុខ​មន្ទីរ​រដ្ឋសភា សុំ​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស។ ជា​ការ​ឆ្លើយ​តប អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស នឹង​អន្តរាគមន៍​ទៅ​មន្ត្រី​រដ្ឋាភិបាល ហើយ​សន្យា​នឹង​ដោះស្រាយ​តាម​នីតិវិធី​ក្រោយ​ពី​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។ ក្រុម​ពលរដ្ឋ​កាន់​បដា​ពាក្យ​ស្លោក​បង្ហាញ​ទុក្ខ​កង្វល់ គឺ​សរសេរ​ថា បាត់បង់​ដីធ្លី គឺ​បាត់បង់​អ្វី​ទាំងអស់ និង​កាន់​ញត្តិ​ដាក់​ជូន​តំណាង​រាស្ត្រ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ខណៈ​ដែល​ពួក​គាត់​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ​នោះ។ តំណាង​ពលរដ្ឋ​មក​ពី​តាម​ខេត្ត​នីមួយៗ ថ្លែង​រៀបរាប់​ពី​ទុក្ខ​វេទនា​នៃ​ការ​បាត់បង់​ដី ស្រែក​ហៅ​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ពីរ​បក្ស ចេញ​មក​ទទួល​ញត្តិ និង​ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ បើ​មិន​ចេញ​មក​ទទួល​ញត្តិ។

  • តុលាការ​តម្រូវ​ឲ្យ​សកម្មជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​១១​នាក់ ​បង្ហាញ​ខ្លួន​នៅក្នុង​សវនាការ​រៀងរាល់ថ្ងៃ​​

    សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​ពាក់ព័ន្ធ​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​កាលពី​ឆ្នាំ​២០១៤ ត្រូវ​បង្ហាញខ្លួន​នៅក្នុង​សវនាការ​រៀងរាល់ថ្ងៃ រហូត​ដល់​ការកាត់ក្ដី​លើ​សំណុំរឿង​នេះ​ត្រូវបាន​បញ្ចប់​។​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​ជំនុំជម្រះ សួរដេញដោល​លើ​ភាគី​ដើមបណ្ដឹង​ដែល​ជា​សន្ដិសុខ​ខណ្ឌដូនពេញ​ពាក់ព័ន្ធ​នឹង​ករណី​ហឹង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ឆ្នាំ​២០១៤​។ ក្រោយ​ពេល​បញ្ចប់​ការ​សួរ​នៅ​ម៉ោង​ប្រមាណ​ជាង​១១​និង​៣០​នាទី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​បានប្រកាសថា ខ្លួន​នឹង​បន្ដ​សវនាការ​ជា​រៀងរាល់ថ្ងៃ ដោយ​តម្រូវ​ឲ្យ​សកម្មជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ ត្រូវ​មាន​វត្ដ​មាន​នៅក្នុង​សវនាការ​ទាំងនោះ​។​

  • សង្គម​ស៊ីវិល​ថា​អ្នក​ដែល​កាន់ដំបង​រារាំង​ឣ្ន​ក​ទៅ​មើល​ព្រំដែន​ខេត្ត​ស្វាយរៀង​ជា​សមត្ថកិច្ច​​

    មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អះអាងថា មនុស្ស​មួយ​ក្រុម​ដែល​កាន់ដំបង រារាំង​ក្បួន​ដង្ហែ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ពួកគេ​ថា​ជា​កម្លាំង​សមត្ថកិច្ច ដែល​បាន​រៀបចំ​ទុក ដើម្បី​បំបាក់ស្មារតី​អ្នក​ស្វែងរក​ការពិត​លើ​ខ្សែ​បន្ទាត់​ព្រំដែន​។​ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​ពលរដ្ឋ ប្រមាណ​២០០០​អង្គ​/​នាក់ បាន​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​ ​ប៉ុន្តែ​ក្បួន​ដង្ហែរ​នោះ ត្រូវបាន​មនុស្ស​មួយ​ក្រុម​ទៀត​មាន​គ្នា​ជិត​១០០​នាក់ ក្នុង​ដៃ​កាន់ដំបង ចាំ​ស្ទាក់​នៅក្នុង​ឃុំ​ត្នោត ប្រមាណ​ជា​៣​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ​២០៣ មុន​ក្បួន​ដង្ហែ​ទៅដល់​គោលដៅ​។​ មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូព៌​ណ្ណា​រ័ត្ន ដែល​ចុះ​អង្កេត​ករណីនេះ អះអាងថា តាម​ពលរដ្ឋ​ឲ្យដឹងថា អ្នក​ដែល​កាន់ដំបង​រារាំង​ពេលនោះ ភាគច្រើន​ជា​កម្លាំង​សមត្ថកិច្ច ដែល​អ្នក​ភូមិ​ស្គាល់មុខ ថា​បាន​ដាក់ពង្រាយ​ដេក​តាំងពី​មួយ​ថ្ងៃ​មុន​ក្បួន​ដង្ហែ​ទៅដល់​។

  • តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​​រដ្ឋាភិបាល​ជួយ​ពលករខ្មែរ​ជិត​៣០០នាក់ជាប់ឃុំនៅម៉ាឡេស៊ី​

    តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ នៅថ្ងៃ​ចន្ទនេះ​ បាន​ស្នើ​​ក្រសួង​ការបរទេសកម្ពុជាឲ្យ​​​ជួយ​អន្តរាគមន៍ទៅ​​​រដ្ឋាភិបាល​ម៉ាឡេស៊ី​តាម​ផ្លូវ​ច្បាប់​និង​ការ​ទូត ​​ដោះសោះលែង​ប្រជា​ពល​រដ្ឋខ្មែរ​ចំណាក​​ស្រុក​ប្រមាណ៣០០នាក់​ដែល​កំពុង​ជាប់​ឃុំ​ឃាំ​ងនៅ​ប្រទេស​ម៉ាឡេស៊ី។ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ បាន​​ដាក់លិខិត​មួយ​ច្បាប់ចុះថ្ងៃ​ទី​២០ខែកក្កដានេះ​ទៅ​​រដ្ឋមន្រ្តីក្រសួង​ការបរ​ទេសក​ម្ពុជា​ លោក ហោ ណាំហុង តាមរយៈប្រធាន​រដ្ឋសភា លោក ហេង សំរិន។ លិខិត​​ឲ្យដឹងថា​កាលពីអំឡុងខែ​មេសា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅប្រទេស​ម៉ាឡេស៊ី លោក សម រង្ស៊ី​ ប្រធានគណបក្ស​ និងរូប​លោក ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជា​ពលករ​ខ្មែរ​​ចំណាក​ស្រុក​នៅទីនោះ​ថា​ប្រជា​​ព​លរដ្ឋ​ប្រមាណ​៣០០នាក់ដែល​​ភាគច្រើន​ជាខ្មែ​រ​ឥស្លាមកំពុង​ត្រូវបាន​ជាប់​ឃុំ​ខ្លួន​នៅ​រដ្ឋ​Selangor​នៃ​ប្រទេស​ម៉ាឡេស៊ី​។

  • ប្រជា​កសិក​រ៥ស​ហគម​ន៍ នឹង​នាំគ្នា​តវ៉ា​នៅមុខ​រដ្ឋសភា​នា​ថ្ងៃ​ស្អែក​នេះ

    នៅ​ព្រឹក​ថ្ងៃទី២០ កក្កដា ប្រជាកសិករ​ចំនួន៥ភូមិផ្សេងៗគ្នា នឹង​នាំគ្នា​មក​តវ៉ា​នៅមុខ​រដ្ឋសភា ដើម្បី​ដាក់​ញ្ញ​តិ​និង​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​ស្ថាប័ន​មួយ​នេះ ក្នុង​គោលបំណង​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋសភា​ធ្វើការ​ចុះ​ស៊ើបអង្កេត អន្តរាគមន៍​ទៅ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ខេត្តស្វាយរៀង​ដែល​មិនបាន​ធ្វើការ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគេ។ ជាពិសេស​ករណី​ដែល​អាជ្ញាធរខេត្ត​ស្វាយរៀង បាន​ឃុបឃិត​គ្នា​មិន​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្រប​ជូន​កសិករ​ដែលជា​ម្ចាស់​ដី។

  • ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី រក្សា​ជំហរ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ច្បាប់​NGOs ទោះបី​មាន​ការឃាត់ខ្លួន​​

    សង្គម​ស៊ីវិល និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី នៅ​តែ​រក្សា​ជំហរ​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល បើទោះបីជា​មាន​ការរារាំង និង​មាន​ការឃាត់ខ្លួន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ ​។​ ​តំណាង​សហគមន៍​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វ​ន្នី ដែល​បាន​ត្រូវ​សមត្ថកិច្ច​ដោះលែង​បន្ទាប់ពី​ឃុំខ្លួន​ប្រមាណ ៥ ម៉ោង កាល​ពី​ម្សិលមិញ មានប្រសាសន៍ថា រូប​គាត់​ផ្ទាល់ និង​សហគមន៍​រងគ្រោះ​ដីធ្លី​ដទៃទៀត​នៅ​តែ​រក្សា​ជំហរ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ច្បាប់ NGOs ដដែល បើទោះជា​មាន​ការឃាត់ខ្លួន​រូបគាត់​ក៏​ដោយ ។ អ្នកស្រី​បន្ត​ថា នៅ​សប្តាហ៍​ក្រោយនេះ សហគមន៍​ដីធ្លី និង​សង្គម​ស៊ីវិល នឹង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ជាថ្មីទៀត ដោយ​ដើរ​ចែក​ខិតប័ណ្ណ និង​រាំ​បទ (​ខ្ញុំ​មិន​សុខចិត្ត​ទេ​) ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឲ្យបាន​ដឹង​ពី​ផលប៉ះពាល់​នៃ​ការបង្កើត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ។ បើ​តាម​អ្នកស្រី ទេព វ​ន្នី ទិសដៅ​ដែល​គ្រោង​នឹង​ចែក​ខិតប័ណ្ណ​នោះ អាច​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ទីសាធារណៈ តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​មុខ​រដ្ឋសភា​ជាដើម ​។

  • សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​កោះកុង​ថា​លម្អៀង​ទៅ​លើ​អ្នក​មាន​អំណាច​និង​មាន​លុយ

    មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ថា​អនុវត្ត​ការងារ​មិន​ឯករាជ្យ និង​លម្អៀង​ទៅ​លើ​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន។ ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ស្ថាប័ន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​រក​ឃើញ​ថា តុលាការ​ខេត្ត​កោះកុង បាន​ផ្អឹប​សំណុំ​រឿង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ មិន​លើក​មក​ចាត់​ការ​ទេ ប៉ុន្តែ​បើ​ពាក្យ​បណ្ដឹង​ប្ដឹង​ដោយ​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មាន​ទ្រព្យ​ធន​វិញ ស្ថាប័ន​នេះ​បាន​លើក​យក​សំណុំ​រឿង​មក​អនុវត្ត ឬ​បើក​សវនាការ​យ៉ាង​ឆាប់​រហ័ស និង​មាន​ភាព​រលូន។ វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​ស្ថាប័ន​តុលាការ​ស្ទើរ​ទូទាំង ២៥​រាជធានី-ខេត្ត រង​នូវ​ការ​ចោទ​ប្រកាន់​អំពី​អព្យាក្រឹតភាព​មាន​ភាព​លម្អៀង និង​អនុវត្ត​ការងារ​មិន​ឯករាជ្យ ជាដើម រហូត​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ស្ថាប័ន​កំពូល​មួយ​នេះ។ ត្រង់​ចំណុច​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង បាន​កត់​សម្គាល់​ថា បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ប្ដឹង​ទៅ​កាន់​តុលាការ​ខេត្ត​នេះ ប្ដឹង​ចោទ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច ភាគ​ច្រើន​តុលាការ​ខេត្ត​កោះកុង តែង​ផ្អឹប​សំណុំ​រឿង​ទុក​មិន​ចាត់​ការ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​ស្វែងរក​យុត្តិធម៌​នៅ​តុលាការ​ខេត្ត​កោះកុង ប៉ុន្តែ​ភាគ​ច្រើន​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​តុលាការ​ទេ ដោយ​បណ្ដឹង​ភាគ​ច្រើន​ត្រូវ​តុលាការ​ខេត្ត​នេះ​ផ្អឹប​សំណុំ​រឿង​ចោល ប៉ុន្តែ​បើ​ពាក្យ​បណ្ដឹង​ប្ដឹង​ដោយ​ឈ្មួញ​មាន​ទ្រព្យ​ធន ឬ​មន្ត្រី​មាន​អំណាច​វិញ តុលាការ​ខេត្ត​កោះកុង បាន​បង្ហាញ​ភាព​សកម្ម​អនុវត្ត​ការងារ​របស់​ខ្លួន​មាន​សកម្មភាព​រស់​រវើក និង​លើក​យក​មក​បើក​សវនាការ​ឆាប់​បំផុត។

  • លោក​​ខៀវ​ កាញារីទ្ធ​៖​​អ្នក​កាសែត​​សរសេរ​​បំភ្លៃ​​ឬ​​មួល​បង្កាច់​​ការពិត​​នឹង​​មាន​​ទោស

    ​ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សមាគម​ទូរទស្សន៍​វៀតណាម នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា អ្នកកាសែត ប្រសិន​បើ​គេ​បញ្ចេញ​មតិ​លើ​ទស្សនៈ​របស់​គេ លើ​បញ្ហា នយោបាយ ក៏​គេ​មាន​ការធានា​មិនឱ្យ​មាន​ការចាប់​ឃុំឃាំង​ដែរ ប៉ុន្តែ​បើ​និយាយ សរសេរ​បំភ្លៃ​ឬ​មួលបង្កាច់​សភាពការណ៍​ពិត​ដោយ​ចេតនា​ក៏​គេ​អាច​មាន​ទោស​ដែរ​។​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ទៀតថា និយាយ​រួម គឺ​យើង​ធានា​រក្សាបាន​នូវ​សេរីភាព​សារព័ត៌មាន ក៏ដូចជា សេរីភាព​របស់​អ្នកសារព័ត៌មាន ហើយ​ឥឡូវនេះ ក្រសួង​កំពុង​តែ​រៀបចំ​ព្រាង​ច្បាប់​មួយទៀត គឺ​ច្បាប់​ស្ដីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ជា​ច្បាប់​មួយ មាន​ឥទ្ធិពល​ទៅលើ​ច្បាប់​ដទៃ​ឯទៀត​។​

  • សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង​៦០០​នាក់​នឹង​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​រដ្ឋសភា

    សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជាង ៦០០​នាក់ នឹង​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​លើ​ដី​ដែល​មាន​ជម្លោះ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។ សេចក្ដី​ជូន​ដំណឹង​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ឲ្យ​សរសេរ​ថា សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​ដែល​មាន​សមាជិក​ប្រមាណ ៦៥០​នាក់ ក្នុង​ចំណោម​សមាជិក​សរុប​ជិត ៨​ពាន់​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កសិករ ក្នុង​ចំណោម ៨​រាជធានី​ខេត្ត​ក្រុង នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា។ ការ​ជួប​ជុំ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ គឺ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋសភា ជួយ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​ដី​មាន​វិវាទ ក្រោម​គោល​នយោបាយ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ៕

  • ​ប្រជា​សហគមន៍​ចែក​ខិតប័ណ្ណ​ប្រឆាំង​ច្បាប់​NGOs ៥​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​

    សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ប្រជា​សហគមន៍​៥​នាក់​ដែល​ធ្វើ​សកម្មភាព​ចែក​ខិតប័ណ្ណ​ជំទាស់​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅក្នុង​ទីតាំង​ផ្សារ​អូ​ឫស្សី ​។​ ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង មកពី​តាម​បណ្តាល​ខេត្ត​ប្រមាណ​៥០​ទៅ​៦០​នាក់ បាន​ដើរ​ចែក​ខិតប័ណ្ណ​តាម​តំបន់​គោលដៅ​មួយ​ចំនួន​នៅ​ភ្នំពេញ ដើម្បី​បង្ហាញ​ជំហរ​ប្រឆាំង​ការបង្កើត​ច្បាប់​គ្រប់គ្រង​សមាគមន៍ និង អង្គការ​មិនមែន​រដ្ឋាភិបាល​ ។ តំបន់​គោលដៅ​ទាំងនោះ​រួមមាន ផ្សារ​ចាស់ ផ្សារកណ្តាល ផ្សារ​ថ្មី និង​ផ្សារ​អូប្ញ​ស្សី ​។​ ​ប៉ុន្តែ​នៅ​ម៉ោងជាង​១០​ព្រឹក​នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​ចែក​ខិតប័ណ្ណ​នៅ​ផ្សារ​ចាស់ ផ្សារកណ្តាល ផ្សារ​ថ្មី ហើយ​ទៅ​ដល់​គោលដៅ​ផ្សារ​អូរឫស្សី ក៏​មាន​សមត្ថកិច្ច​ប្រមាណ​៣០​នាក់​ចេញ​មក​រារាំង ហើយ​មាន​ការប៉ះទង្គិច​គ្នា​មួយ​សន្ទុះ​ក្រោយមក​ក៏​មាន​ការឃាត់ខ្លួន ប្រជា​សហគមន៍​៥​នាក់​ ។ ប្រជា​សហគមន៍​៥​នាក់​នោះ រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី ប៊ូ​វ សោភា អ្នកស្រី គង់ ចន្ថា អ្នកស្រី ស៊ុង ស្រី​លាភ និង អ្នកស្រី ឆាយ គឹម​ហ៊​ន ​។​

  • អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​ទម្លាក់​ចោល​ច្បាប់​អង្គការ​សមាគម

    មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទូច​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ចោល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​សហប្រជាជាតិ យល់​ឃើញ​ថា ច្បាប់​នេះ​នឹង​គំរាម​កំហែង​ដល់​សេរីភាព និង​ឯករាជ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លើក​ឡើង​ថា ពួក​គេ​នឹង​មិន​ចូលរួម​ប្រជុំ​អនុម័ត​ច្បាប់​នោះ​ទេ បើ​វា​មិន​មាន​ការ​កែប្រែ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ពួក​គេ​នឹង​ពិនិត្យ​ឲ្យ​ជាក់លាក់​ឡើង​វិញ។ វា​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ក្នុង​ការ​សើរើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់ លោក ម៉ៃណា គីអៃ (Maina Kiai) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ក្នុង​ការ​បង្កើត​សមាគម។

  • ព្រឹទ្ធ​សមាជិក​បក្ស​ប្រឆាំង​ពហិការ​ច្បាប់​អង្គការ

    ភ្នំពេញៈ សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សមរង្ស៊ី​ចំនួន ១១ នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ធ្វើ​ពហិការ​ចូលរួម​ប្រជុំ​ពេញ​អង្គ​ផ្តល់​យោបល់ និង​​អនុម័ត​ច្បាប់​​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​​ទី ២២ ​ខែ​កក្កដា​ខណៈ​​​សហគមន៍​អន្តរជាតិ​បន្ត​រិះគន់​ចំពោះ​រដ្ឋសភា​ដែល​​អនុម័ត​ច្បាប់​នេះ​ដោយ​ឯកបក្ស។ យោង​តាម​លិខិត​ផ្តល់​យោបល់​អំពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ប្រធាន​ក្រុម​សមាជិក​​ព្រឹទ្ធសភា​​គណបក្ស​​ សមរង្ស៊ី លោក គង់ គាំ ចុះ​ថ្ងៃ​ទី​ ១៦ ខែ​កក្កដា​បាន​លើក​ឡើង​ថា​តាំងពី​ឆ្នាំ​ ១៩៩៣ ​​មក​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ធ្វើ​ប្រតិបត្តិការ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​យ៉ាង​រលូន​រហូត​មក​ដែល​ករណី​នេះ​មិន​ទាន់​មាន​ការ​ចាំបាច់ និង​ភាព​បន្ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ដ៏ចម្រូងចម្រាស​នេះ​ទេ។

  • EU​​បង្ហាញ​​វត្តមាន​​អង្គការ​​ថ្មី​​មួយ​​ដែល​​ជួយ​​ដល់​​ដំណើរ​កា​រ​គ​.​ជ​.​ប​​កាន់​តែ​​ឆាប់​រហ័ស​​

    ក្រោយ​កិច្ចពិភាក្សា​ជាមួយ​សហគមន៍​អឺរ៉ុប​អស់​ប្រមាណ​ជិត​២​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៧​កក្កដា​នេះ​នៅ​ទីស្តីការ គ​.​ជ​.​ប លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​លទ្ធផល​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំ​ជាមួយ​EU​នោះ​។ ក្រៅពី​នោះ​លោក​ក៏បាន​លើកឡើង​ពី​ការបង្ហាញ​ពី​របស់​EU ពី​អង្គការ​ថ្មី​មួយ​គឺ​UNOPS ដែល​នឹង​បន្ត​សហការ​ជាមួយ​គជប ជំនួស​EU​។ ដោយ​EU អះអាងថា អង្គការ​UNOPS មាន​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង និង​និយ័តកម្ម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត និង​អាច​ជួយ​ដល់​ដំណើរការ​របស់​គជប​បាន​លឿន ជាង​ការដែល​ធ្វើការ​ជាមួយ​EU​។​

  • កម្មករ​រោងចក្រ​អេឃីន​ថិច​ប្រកាស​បន្ត​ធ្វើ​កូដកម្ម​ក្រោយ​ការ​ចរចា​មិន​ត្រូវ​គ្នា

    កម្មករ​ជាង ៥០០​នាក់​នៃ​រោងចក្រ អេឃីន​ថិច (Akeentex Pte Ltd) ទាំង​ពីរ​ទីតាំង​ដែល​ស្ថិត​នៅ​សួន​វឌ្ឍនៈ និង​សួន​កាណាឌីយ៉ា រាជធានី​ភ្នំពេញ មិន​សុខ​ចិត្ត​ទទួល​យក​ប្រាក់​អតីត​ភាព​ការងារ​ក្នុង​មួយ​ឆ្នាំ ៤០​ដុល្លារ​ពី​ក្រុមហ៊ុន​នោះ​ទេ ខណៈ​ក្រុម​កម្មករ​ទាមទារ​រហូត ៧០​ដុល្លារ។ ក្រុម​កម្មករ​តវ៉ា​ទាំង​នោះ ប្រកាស​ថា​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ពី​ភាគី​ក្រុមហ៊ុន។ ការ​ប្រកាស​បន្ត​សកម្មភាព​តវ៉ា​នេះ បន្ទាប់​ពី​ក្រុម​កម្មករ​រោងចក្រ អេឃីន​ថិច បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ អស់​រយៈពេល​ជាង ៣​ម៉ោង ដើម្បី​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង រក​ដំណោះស្រាយ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា។ បន្ទាប់​ពី​មាន​ការ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ របស់​ក្រុម​កម្មករ ដោយ​មិន​ព្រម​ចូល​ធ្វើ​ការ​អស់​រយៈពេល ៧​ថ្ងៃ​រួច​មក នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​នេះ ក្រសួង​ការងារ បាន​អញ្ជើញ​ភាគី​ក្រុមហ៊ុន តំណាង​កម្មករ តំណាង​សហជីព និង​តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ជីម៉ាក់ (GMAC) ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ។

  • លោក​គង់ គាំ​៖​​ខ្ញុំ​នឹង​​​​ធ្វើ​ពហិការ ​​ការ​ផ្តល់​​យោបល់​​​​លើច្បាប់​​NGO​​នៅ​​ព្រឹទ្ធ​​សភា ​​​

    «ខ្លួន​ខ្ញុំ (​គង់ គាំ​) និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី និង​ធ្វើពហិការ​មិន​ចូលរួម​ផ្តល់​យោបល់ ក្នុង​សម័យប្រជុំ​ពេញ​របស់​ព្រឹទ្ធ​នៅពេល​ខាងមុខ​ទេ ប្រសិន​បើ​ព្រឹទ្ធសភា​សម្រេច​ដាក់​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ក្នុង​របៀបវារៈ ដើម្បី​ផ្តល់​យោបល់ និង​អនុម័ត​នោះ​»។ នេះ​បើ​តាម​លិខិត​របស់​គង់ គាំ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ប្រធាន​ក្រុម​ទី​៦ សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី​៕

  • ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​មាន​២​ក្រុម​ផ្សេង​គ្នា រឿង​ដី​រថភ្លើង និង​ដី​ស្ទឹង​បត់​សុំ​ឱ្យ​ដោះស្រាយ

    ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បន្តនាវេលាម៉ោង​០៩ និង​៥០នាទីព្រឹក​ថ្ងៃទី១៦ កក្កដា នេះ​ថា ប្រជាពលរដ្ឋ​ដែល​​មក​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​នោះ គឺ​មាន​ករណី​២​ផ្សេង​គ្នា ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម​លើក​បដា គឺ​តវ៉ា​ទាមទារ​សុំ​អាជ្ញាធរ​ក្រុង​ជួយ​ដោះស្រាយ​រឿង​ដី​រថភ្លើង ដែល​គាត់​កំពុង​រស់នៅ​សុំឱ្យ​បាន​សម​ស្រប ហើយ​ចំពោះ​ដី​ដែល​សេសសល់​មិន​ប៉ះពាល់ គឺ​សុំ​ឱ្យ​ចេញ​កម្មសិទ្ធិ​ស្របច្បាប់​ផង ។ ដោយឡែក​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត គឺ​​តវ៉ា​ទាមទារ​សុំ​ឱ្យ​ដោះស្រាយ​ពាក់ព័ន្ធ​រឿង​ដី​នៅ​ស្ទឹង​បត់ ។ គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​នេះ​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត មាន​ប្រជាពលរដ្ឋ​ជិត​១០០​នាក់ ក្នុង​នោះ​មក​ពី​ភូមិ​ស្ទឹង​បត់​ចំនួន​៣២​គ្រួសារ បាន​ប្រមូលផ្តុំ​គ្នា​ស្រែក​តវ៉ា ខណៈ​ដែល​មាន​ជនខិលខូច​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់ ។ ទោះបីជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ឃើញ​មាន​តំណាង​ខាង​ណា​ចុះ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ។

  • ​សមត្ថកិច្ច​បិទបាំង​ព័ត៌មាន​ពី​ការចុះពិនិត្យ​ជម្លោះព្រំដែន​នៅ​ស្រុក​កំពង់រោទិ៍ខេត្តស្វាយរៀង​​

    សមត្ថកិច្ច​ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយរៀង​រាប់សឹប​នាក់ បាន​រាយ​បណ្តាក់​គ្នា​ច្រើន​កន្លែង រារាំង​អ្នកសារព័ត៌មាន​មិនឲ្យ​ចូល​ទៅ​ដល់​បង្គោល​ព្រំដែ​ន​លេខ​២០២ និង​២០៣ ដែល​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ណាត់​ជួប​ពិភាក្សា​គ្នា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មាន​ផ្ទុះ​ហិង្សា​។​ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ចុះ​ពិនិត្យ បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣ ផ្តុំ​ភូមិ​ឆ្លោ​ក​ថ្មី​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ជា​កន្លែង​ផ្ទុះ​ហិង្សា​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម​កាលពី​ខែ​មុន​។​ ​កម្លាំងចម្រុះ​របស់​ខេត្ត​នេះ បាន​រារាំង​ច្រើន​កន្លែង​មិនឲ្យ​អ្នកយក​ព័ត៌មាន​បាន​ទៅដល់ក​ន្លែ​ង​ដែល​មន្ត្រី​ជំនាញ​ភាគី​កម្ពុជា និង​វៀតណាម​ជួប​ពិភាក្សា​គ្នា​នៅ​កន្លែងកើតហេតុ​នោះ​ទេ ដោយ​អះអាង​ថា អធិការរង​លោក ឃឹង សុខា បញ្ជា​មិនឲ្យ​ចូល​ដាច់ខាត បើ​គ្មា​ការ​អនុញ្ញត​ពី​ថ្នាក់លើ បើទោះបី​អ្នកសារព័ត៌មាន បានបង្ហាញ​ប័ណ្ណសម្គាល់ខ្លួន ដែល​បញ្ជាក់​ពី​ក្រសួង​ព័ត៌មាន​ក៏ដោយ​។ លោក​ថា​៖ «​គាត់​ថា នរណា​មក​តាម​ផ្លូវ​ហ្នឹង មិន​ឲ្យ​ឆ្លង​ទាំងអស់ នរណា​ក៏​ដោយ គ្មាន​ភារកិច្ច​មិន​ឲ្យទៅ​…»​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo