កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ILO ថា​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់​និង​ស្បែក​ជើង​នៅ​តែ​បន្ត​កើន​ឡើង

    ឧស្សាហកម្ម​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា នៅ​តែ​បន្ត​ការ​កើន​ឡើង​មក​ដល់​ឆ្នាំ​២០១៥។ ស្រប​ពេល​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គណៈកម្មការ​អន្តរ​ក្រសួង ពិនិត្យ និង​រៀបចំ​គោល​នយោបាយ​ជាតិ ស្ដីពី​មុខ​របរ និង​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែរ។ ឧស្សាហកម្ម​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង ដែល​ជា​វិស័យ​គន្លឹះ​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​បន្ត​ដំណើរ​ការ​ល្អ​ក្នុង​ឆ្នាំ​២០១៤។ កំណើន​ឧស្សាហកម្ម​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក ជា ហួត បង្ហាញ​ក្នុង​ពិធី​សម្ពោធ​ផ្សាយ​ព្រឹត្តិបត្រ​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា៖ «វា​ជា​ឧស្សាហកម្ម​មួយ​ដែល​មាន​តម្លៃ​តែ ២៧​លាន​ដុល្លារ កាល​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ចុង​ឆ្នាំ​២០១៤ នេះ ជា​ឧស្សាហកម្ម​មួយ​ដែល​មាន​តម្លៃ​ជិត ៦​ពាន់​លាន​ដុល្លារ។ កើន​ឡើង​រហូត ហើយ​បើ​យើង​គិត​ប្រៀប​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ​២០១៥ នេះ យើង​ឃើញ​ថា​បន្ត​ការ​កើន​ឡើង ១០,៦%។ ដូច្នេះ​មាន​សញ្ញា​វិជ្ជមាន​ល្អ​ចំពោះ​វិស័យ​សម្លៀកបំពាក់​កាត់​ដេរ និង​ស្បែក​ជើង​នេះ។ ទោះ​បី​មាន​ការ​បារម្ភ​ពី​មុន​មក ប៉ុន្តែ​យើង​ឃើញ​សញ្ញា​បង្ហាញ​ថា មាន​ការ​វិវឌ្ឍ​ល្អ​នៃ​ការ​នាំ​ចេញ»។

  • ជួយសង្គ្រោះស្រ្តីខ្មែរ៣នាក់ទៀតពីប្រទេសចិន

    រាជធានីភ្នំពេញ៖ ស្ត្រីខ្មែរ៣នាក់ទៀតហើយ ត្រូវបានស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិនជួយសង្គ្រោះពីប្រទេសចិន បន្ទាប់ពីរងការចាញ់បោករបស់មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ហ៊្វូជាន ប្រទេស​ចិន ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​១៦កក្កដា ឲ្យដឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះនារីខ្មែរទាំង​បី​នាក់​នោះ ​មានឈ្មោះ ទី​១-ពេជ្រ សំអាត មាន​ស្រុកកំណើត នៅ​ភូមិ​អូ​អន្លក់ ឃុំ​តា​សែន ស្រុក​គំ​រៀង ខេត្តបាត់ដំបង។ ទី​២-ឈ្មោះ រិ​ន កញ្ញា មាន​ស្រុកកំណើត នៅ​ភូមិ​ជ្រួញ​ស្នែងក្របី​លើ ឃុំ​កំពង់​គ ស្រុក ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ទី​៣-ឈ្មោះ ខុម ខាន់ មាន​ស្រុកកំណើត នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​វិហារ​សួគ៌ ខេត្តកណ្ដាល ។

  • ​ស្ត្រី​សកម្មជន​ដីធ្លី​ចង់​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ដូច​កញ្ញា​សា​សា​​

    ស្ត្រី​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​លើកឡើងថា ពួកគាត់​រង​ការប្រមាថ ការប្រើ​អំពើហិង្សា​ពី​សំណាក់​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ហើយ​គួរតែ​មាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ដូច​ករណី​ហិង្សា​លើ​អតីត​ពិធីការនី​កញ្ញា​សា​សា​។​ កាលពីដើម​ខែ​កក្កដា​កន្លងទៅនេះ មាន​ករណី​ហិង្សា​កើតឡើង​គឺ កញ្ញា ឯក សុជាតិ​តា ហៅ សា​សា អតីត​ពិធីការនី​ទូរទស្សន៍​ចោទ​លោក​ឧកញ៉ា សុខ ប៊ុន ថា​បាន​វាយដំ​លើ​រូប​ខ្លួន​បណ្តាលឲ្យ​របូត​អាវ និង រងរបួស​ធ្ងន់​។​ ​ក្រោយ​ហិង្សា​កើតឡើង​មាន​ប្រតិកម្ម​ពី​ក្រសួង​ជា​បន្តបន្ទាប់ គឺ​ក្រសួង​កិច្ចការនារី​ថ្កោលទោស​លោក សុខ ប៊ុន ហើយ​ជំរុញ​មាន​ការចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់មក​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់ការ​លើ​លោក សុខ ប៊ុន និង​មន្ត្រី​ដែល​នៅ​ជួយ​ការពា​រលោក សុខ ប៊ុន​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថ្កោលទោស​លោក សុខ ប៊ុន ថា​ប្រើ​អំ​ហិង្សា​ឃោរឃៅ​ទៅលើ​ស្ត្រី​។ លោក​ព្រមាន​ថា ប្រយ័ត្ន​ជាប់​ខ្នោះ បើ​ឧកញ៉ា​រូប​នោះ​មិន​ប្រញាប់​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

  • UNនិងEUថាច្បាប់អង្គការនឹងរឹតត្បិតសេរីភាពអង្គការនិងប៉ះពាល់ការអភិវឌ្ឍនៅកម្ពុជា​

    មន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាព​ក្នុងការបង្កើតសមាគម លោកMaina Kiai និងមន្រ្តីសហភាពអឺរ៉ុប បានអះអាងថាច្បាប់អង្គកា​រ​ដែល​រដ្ឋសភាទើប​តែ​អនុម័ត​ នឹងរឹតត្បិ​តសេ​រីភាពអ​ង្គការ និងប៉ះ​ពាល់កា​រអភិវឌ្ឍនៅកម្ពុជា។ លោកMaina Kiai បានលើកឡើងនៅសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖«ប្រសិនបើសេចក្តីព្រាងច្បាប់នោះត្រូវគេអនុម័ត ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងអភិបាលកិច្ចល្អ អាចនឹងត្រូវបានគេបិទអង្គការ និងត្រូវជាប់បទល្មើសព្រហ្មទណ្ឌ»។ លោកបន្តថា៖«ចុងក្រោយវានឹងនាំមកនូវឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការចូលរួមបែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសរបស់ពួកគេ»។ លោកMaina Kiai បានអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធចោលទាំងស្រុងនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយចាត់ទុកថាច្បាប់នេះមិនស្របតាមគោលការណ៍សិទ្ធិមនុស្ស​លើសេរីភាពនៃការប្រមូលផ្តុំ។

  • យុវជន​ ព្រះសង្ឃ​​ត្រូវ​គេ​​មើល​ឃើញ​ថា​ ​ជា​​ក្រុម​​ពលរដ្ឋ​​ស្អប់​​​អំពើ​ពុក​រលួយ​​ជាង​គេ​

    មានការ​លើកឡើងថា អ្នក​ស្អប់​អំពើពុករលួយ​គឺជា​អ្នក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ មានការ​សង្កេតឃើញថា ព្រះសង្ឃ​និង​ក្រុមយុវជន នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាព​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ខណៈដែល​អំពើពុករលួយ​ក្លាយជា​ជំងឺ​សង្គម​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។ ជាក់ស្តែង​នៅក្នុង​យុទ្ធនា​ការចែក​កាត់ ឬ​ប័ណ្ណ​ប្រឆាំង​អំពើពុករលួយ របស់​អង្គការ​តម្លាភាព​កម្ពុជា កាលពីពេលថ្មីៗនេះ មាន​ព្រះសង្ឃ យុវជន ច្រើន​រយ​នាក់​បាន​ទៅ​ទទួល​កាត​ប្រឆាំង​អំពើពុករលួយ​នោះ។ ប្រការនេះ​គេ​អាច​សន្និដ្ឋានបានថា​ពល​ដ្ឋ​ទាំងពីរ​ប្រភេទ​នេះ គឺ​ព្រះសង្ឃ និង​យុវជន ជា​អ្នក​ស្អប់​អំពើពុករលួយ។

  • អ្នក​អនុវត្ត​ច្បាប់​ពិភាក្សា​ពង្រឹង​ពី​ការ​អនុវត្ត​ច្បាប់

    ភ្នំពេញៈ ចៅក្រម​ព្រះរាជអាជ្ញា​ក្រឡា​បញ្ជី និង​តំណាង​មន្ត្រី​នគរបាល​យុត្តិធម៌​មន្ត្រី​កងរាជ​អាវុធហត្ថ​មកពី​អង្គភាព និង​ស្ថាប័ន​​​អនុវត្ថ​ច្បាប់​ពាក់ព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ពង្រឹង​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​សង្គម​ស៊ីវិល​ថា​នៅ​មាន​ភាព​ទន់​ខ្សោយ​។ កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​តុលាការ និង​នគរបាល​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ក្រោម​អធិបតីភាព​របស់​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​លោក តាំង ស៊ុនឡាយ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​នៅ​សាល​ប្រជុំ​ធំ សាលា​ដំបូង​រាជធានី​។ លោក​ តាំង ស៊ុនឡាយ បាន​ឲ្យ​ដឹង​ថា​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​លើ​ចំណាត់ការ​រឿងក្តី​ព្រហ្មទណ្ឌ​ដែល​ច្បាប់​កំណត់​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ក្រោម​ ១ ឆ្នាំ​រួមមាន​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​បទល្មើស​លេង​ល្បែង​ស៊ីសង និង​បទ​ល្មើស​ចរាចរណ៍ ទំនាក់ទំនង​រវាង​ស្ថាប័ន​តុលាការ អយ្យការ និង មន្ត្រី​យុត្តិធម៌​ក្នុង​កិច្ចការ​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ និង​បញ្ហា​ផ្សេងៗ​ទៀត​។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​២​ធ្នូ​ខេត្តក្រចេះ​អះអាងថា​នឹង​មិន​ចាកចេញ​ទោះ​តុលាការ​បង្គាប់​ឲ្យ​រុះរើ​​

    ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាងថា ពួកគេ​នឹង​មិន ព្រម​ចាកចេញ​ពី​ទីលំនៅ​របស់​ពួកគាត់​ដាច់ខាត ទោះបី​តុលាការ​បាន​ចេញ​ដីកា​សម្រេច​ការពារ​ឲ្យ​ពួកគាត់​រុះរើ​ចេញ​ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយ​ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរកា​ត់​ដី​ឲ្យ​ពួក​គាត់​អាច​ដាំ​ដំណាំ​ឡើងវិញ​។​ ​ពលរដ្ឋ​ម្នាក់​អ្នកស្រី វ៉ាន់ នី អាយុ​៣៥​ឆ្នាំ ឲ្យដឹងថា តុលាការ​ខេត្ត​ក្រចេះ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពួកគាត់​៨៣​គ្រួសារ​រុះរើ​លំនៅដ្ឋាន​ចេញពី​ដី​ដែល​អ្នកស្រី​អះអាង​ថា​ធ្លាប់​រស់នៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​យក​ដី​នោះ​ទៅឲ្យ​ក្រុមហ៊ុន UBE Development ធ្វើ​ជា​តំបន់​ឧស្សាហកម្ម​។ អ្នកស្រី​អះអាងថា ក្រុម​ប្រជាពលរដ្ឋ​មិន​ព្រម​ចាកចេញ​ជាដាច់ខាត ទោះបីជា​មាន​ការគំរាមកំហែង​ឬ​ឈូសឆាយ​ដោយ​បង្ខំ​ក៏ដោយ​។​

  • លោក ខៀវ កាញារីទ្ធ និយាយ​ថា​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា​យក​ព័ត៌មាន

    រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អះអាង​ថា រដ្ឋសភា​ជាតិ​ជា​កន្លែង​ដែល​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល ដើម្បី​យក​ព័ត៌មាន។ ទោះ​បែប​នេះ​ក្តី លោក​រដ្ឋមន្ត្រី​មិន​មាន​ប្រតិកម្ម​លើ​ពាក្យ​សម្ដី​របស់ លោក ឈាង វុន ដែល​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ក្នុង​ពេល​សុំ​សម្ភាស​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​បរិវេណ​រដ្ឋសភា កាល​ពី​ពេល​កន្លង​ទៅ​នោះ​ឡើយ។ ការ​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ឈាន​ដល់​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា ការ​បណ្ដេញ​អ្នក​កាសែត​ចេញ គឺ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គេ។ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ពិភាក្សា ស្ដីពី​រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា ថ្ងៃ​ទី​១៥ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា ប៉ុន្តែ​ក្នុង​ករណី​ប្រជុំ​បិទ​ទ្វារ ទើប​អ្នក​កាសែត​មិន​អាច​ចូល​បាន៖ «ជា​ធម្មតា​ទេ អ្នក​កាសែត​គាត់​មាន​សិទ្ធិ​ចេញ​ចូល​នៅ​កន្លែង​ណា​ជា​កន្លែង​សាធារណៈ ហើយ​រដ្ឋសភា​ជា​កន្លែង​សាធារណៈ»។

  • ព្រឹទ្ធ​សភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៧ កក្កដា តែ​​សេចក្តី​ព្រាង​ច្បាប់ NGO មិន​ស្ថិត​ក្នុង​របៀប​វារៈ

    ព្រឹទ្ធ​សភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៧ កក្កដា តែ​​សេចក្តី​ព្រាង​ច្បាប់ NGO មិន​ស្ថិត​ក្នុង​របៀប​វារៈ

  • ឃាត់​ខ្លួន​ស្ត្រី​ម៉ែ​យ៉ែម​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណីនាំ​កូន​ខ្លួនឯង​​​​ឲ្យទៅបម្រើ​ផ្លូវ​​ភេទ​ជាមួយ​តា​តា

    រាជ​ធានី​ភ្នំពេញ​៖ សមត្ត​កិច្ច ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម៉ែ​យ៉ែ​ម​នៅ​មុខ​ស​ណ្ឋាគារ​ឡាក់​គឺ​ស្តារ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​០៣ៈ២៥នាទីរសៀល ថ្ងៃ​ទី​១៣កក្កដា។ការឃាត់ខ្លួនធ្វើឡើង ក្នុងពេលដែល​ស្ត្រី​រូប​នោះ ​​​កំពុង​រង់ចាំ​ម៉ូយ​ដើម្បី​ប្រគល់​​កូន​ខ្លួនឯង​បង្កើត និង​នារី​វ័យក្មេង​ម្នាក់​​​ឲ្យទៅបម្រើ​ផ្លូវ​​ភេទ​ជាមួយ​តា​តា និង​អ្នកមាន​ប្រាក់ ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​រូប​នោះ ​ឈ្មោះ​ពេជ្រ ស្រី​តី អាយុ​៣៧ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្លឹ​បដា​លី​ន។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ស្ត្រីជា​ជនសង្ស័យ​ខាងលើ​នេះ​ លោ​កវរសេនីយ៍ទោ​កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថាសមត្ត​កិច្ច​ជំនាញរបស់​លោក​បាន​ដាក់​កំលាំង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ខែ​ហើយទើប​ចាប់ខ្លួន​បាន។ហើយនេះជា​ករណី​បង្ក្រាប​បទល្មើស​ជាកស្តែង តែ​ក៏​មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថា​ប័នអយ្យការអម​សាលាដំបូង​ដែរ៕

  • ព្រឹទ្ធសភា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​អង្គការ​និង​កំពុង​សិក្សា

    ភ្នំពេញ—សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស​បាន​ចូល​ដល់​ព្រឹទ្ធសភា​និង​ត្រូវ​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះដើម្បីពិនិត្យ​មុន​ ​ពេលដាក់​ ឲ្យ​មានការ​ពិភាក្សា​បន្ត។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យព្រឹទ្ធសភា។ លោក​ អ៊ុំ សារឹទ្ធ​ អគ្គលេខាធិការ​និង​ជាអ្នក​នាំ​ពាក្យ​នៃ​ព្រឹទ្ធ​សភា​បាន​ប្រាប់​ VOA​ ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​បាន​ឯកភាព​ទទួលយក​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំពិសេស​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​ លោក​បាន​បន្ត​ថា​សេចក្ដី​ព្រាង​ច្បាប់នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​ទី៤​និង​ទី៦​នៃ​ព្រឹទ្ធ​សភា​ដើម្បី​ត្រួត​ពិនិត្យ​ទិដ្ឋភាព​និង​អត្ថន័យ​នៃ​ច្បាប់​នេះ​ មុន​ពេល​រាយ​ការណ៍ជូន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ។​

  • លីកាដូព្រួយ​បារម្ភ​​​​ចំពោះ​​​​ការកើន​​ឡើង​​ករណីរំលោភ​លើ​កុមារ​​នៅ​ខេត្ត​ព្រះ​សីហនុ​​

    មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ខេត្ត​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ទៅលើ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ ឬ​រំលោភ​ផ្លូវភេទ​ទៅលើ​ក្មេងស្រី មិន​ទាន់​គ្រប់​អាយុ ថា​មាន​ចំនួន​កើន​ខ្ពស់​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៥ នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​​របាយការណ៍​បានបង្ហាញ​ថា បទល្មើស​ដែល​កើតឡើង​ច្រើន​ជាង​គេ គឺ​បទល្មើស​ចាប់រំលោភ​កុមារ ​ដែល​កើតមាន​ក្នុងរយៈពេល ៦​ខែ​ឆ្នាំ​២០១៥ មាន​ចំនួន​ជិត ២០​ករណី​។ បញ្ហា​នេះ មន្ត្រី​អង្កេត​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា បទល្មើស​រំលោភ​ផ្លូវភេទ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ ឬ​អនីតិជន ក្នុងរយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​កើន​ខ្ពស់ ​គួរឲ្យ​ព្រួយ​បារម្ភ គឺ​មាន​ចំនួន ៨​ករណី​។ ចំនួន​នេះ​បើ​ប្រៀបធៀប​បទល្មើស​រំលោភ​ផ្លូវភេទ​ ពេញ​មួយឆ្នាំ​ នៅឆ្នាំ២០១៤ គឺមាន​តែ ៧​ករណី​ប៉ុណ្ណោះ៕

  • កម្មករ​ប្រមាណ​៥០០នាក់​លើក​គ្នាតវ៉ា​នៅមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​នេះ​

    នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៤កក្កដានេះ ក្រុមកម្មកររោងចក្រអេ ឃិន ថិច ប្រមាណ៥០០​នាក់ ​​បាននាំគ្នា​ធ្វើកូដកម្ម​តវ៉ាលក្ខខណ្ឌការងារ៩​ចំណុច ពីថៅកែរោងចក្រ។ កូដកម្មនេះធ្វើឡើង មាន​ការ​ដឹក​នាំ​ដោយ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅមុខ​ក្រសួងការងារ។ សូមជម្រាបថា រោងចក្រអេ ឃិន ថិចស្ថិតនៅសួនកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

  • អាមេរិក​និង​កម្ពុជា សម្ពោធ​កម្មវិធី គាំទ្រ​និង​ផ្តល់​សេវាកម្ម​ដល់​ជនពិការ​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ(USAID) សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា សម្ពោធ​កម្ម​វី​ធី «ស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​សម្រាប់​ជនពិការ​កម្ពុជា»។ គោលបំណង​នៃ​កម្មវិធី​ថ្មី​មួយ​នេះ គឺ​ដើម្បី​គាំទ្រ និង​ផ្តល់​សេវាកម្ម​ស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​ដល់​ជនពិការ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១៣ កក្ត​ដា​ម្សិលមិញ។ កម្មវិធី​រយៈពេល១៨ខែ ដែល​ទីភ្នាក់ងារ USAID សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្តីពី «ការស្តារ​លទ្ធភាព​ពលកម្ម និង​អវៈយវៈ​សប្ប​និម្មិត​សម្រាប់​ជនពិការ​កម្ពុជា» កាលពី​ថ្ងៃទី១៣ កក្ត​ដា​នេះ ត្រូវបាន​ផ្តល់​ឲ្យ​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា(VIC)នៅក្នុង​ស្រុក ធ្វើ​ការសហការ​ជិតស្និត​ជាមួយ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​ត​សម្បទា ខណៈពេលដែល​រដ្ឋាភិបាល​កម្ពុជា បន្ត​ទទួលខុសត្រូវ​កាន់តែច្រើន​ក្នុង​ការផ្តល់​សេវាកម្ម​ទាំងនេះ​ដល់​ជនពិការ។

  • កូនស្រី​អាយុ​១៣​ឆ្នាំ​ក្លាយជា​ចំណី​តណ្ហា​របស់​ឪពុក​បង្កើត​ពេល​ទៅ​នេសាទ​ត្រី​តែ​២​នាក់

    ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ត្រូវ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាល​ពីល្ងាច ថ្ងៃ​ទី​១៣ ​កក្កដា ​២០១៥ បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភាពចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួនអាយុ​១៣​ឆ្នាំបាន​សម្រេច​ ខណៈ​ដែល​ទៅ​នេសាទ​ត្រី​តែ​២​នាក់​នៅ​ក្នុង​បឹង​មួយ​កន្លែង​ក្នុងស្រុក​បរិបូរ​ណ៍ ។ ​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ឋ អធិការ​នគរបាល​ស្រុក​បរិបូរ​ណ៍បាន​មាន​ប្រសា​ស​ន៍ប្រាប់​តាម​ទូរ​ស័ព្ទថា ជនសង្ស័យ​ជា​ឪពុក​រូប​នោះ​មានឈ្មោះ យ៉​ន វឿ​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅកន្លែង​កើតហេតុ​ខាង​លើ ។​ លោកបាន​បន្ត​ថា មុន​ពេល​កើតហេតុ ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​កក្កដា ​​២០១៥ បុរស​ជា​ឪពុក ​និង​កូនស្រីអាយុ១៣ឆ្នាំ បាន​ទៅ​នេសាទ​ត្រី​តែ​២​នាក់នៅ​ចំណុច​ត្រពាំង​ទ្រា ស្ថិត​ក្នុងភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៍ ដោយ​អូស​អួន​ខ្លី ប្រវែង​៥​ម៉ែត្រ ។ បន្ទាប់​ពី​អូស​អួន​រួច​ហើយ រៀបចំ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែឪពុក​រូប​នោះប្រើ​វិធី​ចាប់​រំលោក​ភ​កូនស្រី​របស់​ខ្លួន​រហូត​បាន​ស​ម្រ​ច​តែ​ម្តង ។ ក្រោយ​ពី​ត្រឡប់​មក​ផ្ទះ​វិញ កូនស្រី​រង​គ្រោះ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ភ្លាម​ៗ​ទេ ព្រោះ​ខ្លាច​ការ​គម្រាម​សម្លាប់​ចោល​របស់​ឪពុក ប៉ុន្តែ​ស្អែកឡើង គឺ​ថ្ងៃ​ទី​១៣ ​កក្កដា ពេល​ដែល​ម្តាយ​ឃើញ​កូនស្រី​មាន​សភាព​ប្លែក​ខុសធម្មតា បាន​ហៅ​កូនស្រីមក​សួរទើប​ដឹង​រឿង​​។ បន្ទាប់​ពីដឹងរឿងរ៉ាវ​​​របស់​ប្តី​ខ្លួន​បែប​នេះ ម្តាយ​ក៏​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​នគរបាលមូលដ្ឋា​ន​ឱ្យចាប់ខ្លួន​បុរស​ជា​ឪពុក​​តែ​ម្តង​៕

  • 77 Families Facing Forced Eviction Seek Intervention

    77 families, who have been forcibly evicted from their land in Kratie’s Snuol district, submitted a petition on 14 July 2015 with Mr Heng Samrin, President of the National Assembly, seeking intervention in their land dispute with UBE Development Co., Ltd. The petition, which was submitted by 5 representatives of the community to ADHOC in Phnom Penh declared that the 77 families who had denied small amounts of compensation from the UBE Development, have been ordered by the provincial court to move from their land and evacuate their houses before 02 August 2015. However, they refused to relocate to their new location and claimed they have legally lived on the over 300 hectares since 1996. The dispute erupting in 2008 when the provincial authorities issued a letter prohibiting the families from using their land. Later in the same year, the government granted the land to the company.

  • សង្គម​ស៊ីវិល​៣៨​ស្ថាប័ន​​​ស្នើ​ព្រឹទ្ធ​​សភា​​​ច្រាន​​​ចោល​ការ​​អនុម័ត​ច្បាប់​​NGO​​

    បណ្តា​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​៣៨​ស្ថាប័ន នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ព្រឹទ្ធសភា បដិសេធចោល​ចំពោះ​ការ​សេចក្តីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) ដែល​អនុម័ត​ដោយ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៣ កក្កដា។ ​សេចក្តីថ្លែងការណ៍​រួម​នេះ បានឱ្យដឹងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ចាត់ទុកថា ច្បាប់​ស្តី​ពី​សមាគម និង NGO ជា​ច្បាប់​មួយ​ដែល​មាន ការគាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ ហើយ​បង្កើត​ឡើង​ដោយ​ហេតុផល​នយោបាយ និង​ដោយ​មិន​មាន​ភាពចាំបាច់​។ ច្បាប់​នេះ ក៏​រំលោភ​លើ​រដ្ឋធម្មនុញ្ញរ​បស់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផង​ដែរ​។

  • អា.គតណ្ហា​ដល់កចាប់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំរំលោភ ត្រូវជាប់ខ្នោះ

    ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជា​មនុស្ស​.​គម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ពាក់ព័ន្ធ​រឿង​ករណី​ចាប់រំលោភ​ក្មេង​ស្រី​សិស្សសាលា​ម្នាក់ ខណៈ​នាង​ដើរទៅ​បត់ជើងតូច​ក្នុង​ព្រៃ​ខាងក្រោយ​សាលា​ចម្ងាយ​៤០​ម៉ែត្រ ។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រឿ​ន អិត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ខេត្ត​បាត់​ដំបង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១១​ឆ្នាំ ។ គួរ​រំលឹក​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា កន្លង​មក ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​ព្រៃ​ខាងក្រោយ​សាលា​ដែល​នាង​រៀន ទៅ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​ដើរ​តាម​នាង​ពីក្រោយ ឃើញ​ឱកាសល្អ​ក៏​ចាប់​នាង​រំលោភ​បាន​សម្រេច​តែ​ម្តង ។

  • អង្គការ​សមាគមជាង៣០​អំពាវ​នាវ​ឲ្យ​ព្រឹទ្ធសភាបដិសេធ​ច្បាប់​អង្គការដែល​រដ្ឋសភា​ទើប​អនុម័ត​

    អង្គការ​និង​សមាគមជាង​៣០​​​អំពាវនាវ​ឲ្យព្រឹទ្ធសភាបដិសេធទាំង​ស្រុង​ទៅ​នឹង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិ​បាលដែល​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​បាន​​​បោះ​ឆ្នោត​អនុម័ត​ជា​ឯកច្ឆ័នកាលពី​ម្សិលមិញ ដោយ​ចាត់ទុក​ថាច្បាប់នេះ​នឹង​រឹតបន្តឹ​ងសិទ្ធិ​សេរីភាព​របស់ពួកគេ។​ អង្គការ​និងសមាគមទាំង​នោះ​រួម​មាន​ដូចជាសហភាពការងារកម្ពុជា(CLC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមធាងត្នោត (STT) លីកាដូ(LICADHO)និង​សមាគមអាដហុក​ជា​ដើម​។ ​អង្គការនិង​សមាគមចំនួន​៣៨ នៅ​ថ្ងៃនេះបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​ ដោយ​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោ​ល​ទាំង​ស្រុង​នូវ​ច្បាប់ស្តី​ពីសមាគមនិង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល។ ​សេចក្តី​ថ្លែង​ការណ៍​រួម​ឲ្យ​ដឹងថា​អង្គការ​សមាគម​ទាំង​នោះ​លើកឡើង​ថាការអនុម័ត​ច្បាប់​នេះ​ជា​ជំហាន​ដ៏​​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនា​ការ​ជា​ទូ​ទៅ​​មួយ​របស់​​រាជ​រដ្ឋាភិ​បាល ដើម្បី​រឹត​ត្បិត​សិទិ្ធ​​សេរីភាព​​ប្រជា​ពលរដ្ឋ និង​​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​យ៉ា​ង​ធ្ងន់​ធ្ងរ​ដល់​​លទិ្ធ​ប្រជា​ធិប​តេ​យ្យ​។

  • កម្មករកាត់ដេរមកពីរោងចក្រចំនួន​ពីរតវ៉ា​សុំ​អន្តរាគមន៍ពីក្រសួងការងារ​

    កម្មករកាត់ដេរមកពី​រោងចក្រចំនួន​​ពីរ នៅព្រឹកថ្ងៃ​អង្គារនេះ​បាន​ដើរ​ដង្ហែជាក្បួន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​មកក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័ននេះឲ្យ​ជំរុញទៅថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ។ កម្មករផ្នែកដេរ កញ្ញា មេន ទុំ មកពីរោងចក្រអេឃិនថិច(Akeentex Pte Ltd)​ក្នុងសួន​ឧស្សាហ​កម្មវឌ្ឍនៈ ប្រាប់​VODនៅព្រឹកថ្ងៃអង្គារនេះថាកម្មករោងចក្រអេឃិនថិចជាង១០០០នាក់បានធ្វើបាតុកម្មតវ៉ានៅមុខ​រោងចក្រអស់រយៈពេល៥ថ្ងៃហើយ ប៉ុន្តែ​កញ្ញា​ថា​ថៅកែរោងចក្របានដោះស្រាយឲ្យតែចំណុច​តូច​ៗមួយចំនួនប៉ុណ្ណោះ។ កញ្ញាបន្ថែមថាកម្មករទាមទារលក្ខខណ្ឌការងារ៩ចំណុច​ដូចជាសុំឲ្យក្រុមហ៊ុនផ្តាច់កិច្ចសន្យា​ទូទាត់សំណង​តាមផ្លូវច្បាប់៥ភាគរយ​មិនត្រូវកាត់លុយពេលកម្មករធ្វើកូដកម្មកន្លងមក មិនត្រូវបង្ខំកម្មករឲ្យធ្វើការ​ថែមម៉ោង សុំបន្ថែមថ្លៃបាយក្នុង១ថ្ងៃចំនួន​២០០០រៀល សុំដំឡើង​ប្រាក់ធ្វើដំណើរ៧ដុល្លារបន្ថែមនិងលក្ខខណ្ឌផ្សេងៗទៀត។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករ មានប្រសាសន៍ថាមូលហេតុដែលក្រុមហ៊ុនពន្យា​ពេលដោះស្រាយជូនកម្មករនេះ ដោយសារសហជីពមួយចំនួនដែលគាំទ្រភាគីរោងចក្រព្យាយាមរារាំង​មិ​នឲ្យថៅកែរោងចក្រចេញមកដោះស្រាយជាមួយកម្មករ។ លោកថាប្រសិននៅតែមិនមានដំណោះបែបនេះ លោកនឹងដឹកកម្មររកអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទ​កាល័យលោកនាយករដ្ឋមន្ត្រី​ហ៊ុន ​សែន។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo