កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អនុម័ត​ច្បាប់​អង្គការ៖ បក្ស​កាន់អំណាច​អនុម័ត​តែម្នាក់ឯង បក្សប្រឆាំង​ពហិកា សង្គម​ស៊ិ​វិល​ធ្វើបាតុកម្ម

    តាម​ការគ្រោងទុក​រដ្ឋ​សភាជាតិ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ ទី១៣ កក្កដា បាន​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូងចម្រាស។ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ​ទេ។ ដោយឡែក​សង្គម​ស៊ីវិល វិញ​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ។ យ៉ាងណាក៏ដោយ​នៅ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​បញ្ចប់។ រដ្ឋសភា​ដែល​មាន​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គកា​តែម្នាក់​ឯង​ដោយ​សំឡេង​៦៨ លើ៦៨​។ ជាការ​អនុម័ត​ដ៏​ចម្រូង​ចម្រាស់​ព្រោះ​តែ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥ រូប មិន​បាន​ចូលរួម​ប្រជុំ។ ដោយឡែក​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​លើក​បដា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ថ្មី​នៅក្រៅ​រដ្ឋសភា។ លោក ស ខេង តំណាង​ឱ្យ​រដ្ឋាភិ​បាល បាន​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ។ លោក​បាន​លើកឡើងថា ច្បាប់​ដែល​មាន​៩​ជំពូក ៣៩ មាត្រា នឹង​ជួយ​ឱ្យ​សង្គម​ស៊ីវិល​នៅ​កម្ពុជា អាច​ដំណើរ​ការ​បាន​ស្របច្បាប់​។ បន្ថែម​ពីលើ​នេះ ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អឹប​ទុក​ប្រមាណ​ជា​២០​ឆ្នាំ គឺ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ផង។ ក្រៅពី​ការ​ឡើង​ថ្លែង​ពី​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នោះ សមាជិកសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក ជាម យៀប លោក ឈាង វ៉ុន និង​លោក ហ៊ូ ស្រ៊ី រួមទាំង​លោក ហ៊ុន ម៉ានី​ជាដើម បាន​ឡើង​បញ្ចេញ​មតិ​រៀងៗ​ខ្លួន។

  • មុននេះបន្តិច​ រដ្ឋសភា​អនុម័ត​ជំពូក១នៃ​ច្បាប់ NGO

    រាជធានីភ្នំពេញ​ ៖ សមាជិក​សមាជិការដ្ឋសភា៦៨រូប ​មកពីគណបក្សប្រជាជន​កម្ពុជានៅប៉ុន្មាននាទីមុននេះ​ បានលើកដៃ​គំាទ្រអនុម័តជំពូកទី១ ​នៃសេចក្តី​ព្រាងច្បាប់​ស្តីពីការ​គ្រប់​គ្រង​​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ ទោះបីជាក្រុម​តំណាងរាស្រ្តបក្សប្រឆាំង​មិនចូលរួមនោះក្តី ។

  • លោក ស ខេង៖ មតិ​ប្រឆាំង​ច្បាប់​អង្គការ​ជា​ការ​ប្រឆាំង​នឹង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ

    រាល់​មតិ​ប្រឆាំង​នឹង​ច្បាប់​អង្គការ​សមាគម ដែល​រដ្ឋាភិបាល​បាន​តាក់តែង​និង​អនុម័ត​នៅ​ពេល​នេះ គឺ​ជា​ការ​ប្រឆាំង​នឹង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នេះ​ជា​ការ​អះអាង​របស់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រជាជន លោក ស ខេង។ ការ​ថ្លែង​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១៣ កក្កដា​នេះ បាន​អះអាង​បន្ត​ថា ច្បាប់​នេះ​មាន​លក្ខណៈ​ពិសេស ដែល​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល អាច​ទទួល​ហិរញ្ញប្បទាន​ពី​បរទេស​បាន។ លោក​បញ្ជាក់​បន្ត​ថា ច្បាប់​នេះ​ក៏​នឹង​មិន​រឹត​បន្តឹង​​សិទ្ធិ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។ លើស​ពី​ទៅ​ទៀត​​លោក ស ខេង បាន​អះអាង​ថា ច្បាប់​ធ្វើ​ឡើង​ស្រប​តាម​មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់ និង​ច្បាប់​ដទៃ​ទៀត។ មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​​ត្រូវ​កំណត់​ក្នុង​ច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម។ យ៉ាង​ណា​ក៏​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន បាន​ហៅ​ច្បាប់​នេះ​កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​អនុម័ត​នេះ​ដាច់ខាត ចំណែក​បក្ស​ប្រឆាំង​ក៏​មិន​គាំទ្រ​ច្បាប់​នេះ​ដែរ ដោយ​ចាត់​ទុក​ថា​ច្បាប់​នេះ មិន​ទាន់​ដល់​ពេល​សម្រាប់​កម្ពុជា​លើ​យក​មក​ពិភាក្សា និង​អនុម័ត​នៅ​ឡើយ។

  • កម្មករ​រោងចក្រ​ អេឃី​ងតិច ប្រមាណ១.២៥០នាក់ ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ ៩ចំណុច

    រាជធានីភ្នំពេញ៖ កាលពីព្រឺកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ កម្មករ-កម្មការិនី បំរើការងារនៅរោងចក្រ អេឃីងទិច ប្រមាណ១.២៥០នាក់ ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធ្វើបាតុកម្មតវ៉ាទាម ទារលក្ខណ្ឌការងារ៩ចំណុច។ ការធ្វើ​កូដកម្មទាមទារ​លក្ខខណ្ឌនោះ ក្រោមការដឹកនាំរបស់ប្រធានសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលមកដល់ពេលនេះ មិនទាន់រកដំណោះ ស្រាយរវាងភាគីរោងចក្រនិងកម្មករ កម្មការិនីនៅឡើយទេ។​ ល​ក្ខ​ខណ្ឌ​ចំនួន ៩​ចំណុច ដែលកម្មករ​រោងចក្រ អេឃីងទិច បានទាមទារ​នោះ រួមមាន​៖ ១. នៅពេល​កម្មករ កម្មការិនី សម្រាលកូន សុំ​ក្រុមហ៊ុន​បើកប្រាក់​ខែ​មុន​៣​ខែ​ ២. សុំ​ឲ្យ​ក្រុមហ៊ុន​ពេល​ផ្តាច់​កិច្ចសន្យា​ត្រូវតែ​ទូទាត់​សំណង​ទៅតាម​ផ្លូវច្បាប់​៥​ភាគរយ​ ៣. សូម​ឲ្យ​ក្រុមហ៊ុន​មិនត្រូវ​កាត់លុយ​ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​កន្លងមក​ ៤. សូម​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ធ្វើដំណើរ​បន្ថែមទៀត​ចំនួន​៧​ដុល្លារ បន្ថែម​លើ​ប្រាក់​ធ្វើដំណើរ​ចាស់​ ៥. សូម​ឲ្យ​ក្រុមហ៊ុន​បន្ថែ​ប្រាក់​ថ្លៃ​បាយ​ក្នុង​១​ថ្ងៃ ២០០០រៀល​ ៦. សូម​ឲ្យ​ក្រុមហ៊ុន​បង្កលក្ខណៈ ងាយស្រួល​នៅពេល​កម្មករ​ដាក់ពាក្យ​សុំច្បាប់ ហើយ​ពេល​កម្មករ​ឈឺ​មាន​សំបុត្រ​ពេទ្យ​ត្រឹមត្រូវ ក្រុមហ៊ុន​មិនត្រូវ​កាត់​ប្រាក់​កម្មករ​ជាដាច់ខាត​ ៧. សុំ​ឲ្យ​ក្រុមហ៊ុន​មិនត្រូវ​រៀបចំ​សហជីព​ជំនួស​កម្មករ ដែល​មិនបាន​ចូល​ជា​សមាជិក ហើយ​ក្រុមហ៊ុន​ត្រូវ​ធានា​សិទ្ធិ​ជូន​កម្មករ​ក្នុងការ​ជ្រើសរើស​សហជីព ដែល​ខ្លួន​ពេញចិត្ត​ ៨. ក្រុមហ៊ុន​មិនត្រូវ​បង្ខំ​កម្មករ ឲ្យ​ថែម​ម៉ោង​ដោយ​មិនមែនជា​គោលការណ៍​ស្ម័គ្រចិត្ត​នោះទេ​ ៩. ក្រុមហ៊ុន​មិនត្រូវ​រើសអើង​កម្មករ នៅពេល​ចូល​ជា​សមាជិក​សហជីព​ជាដាច់ខាត​៕

  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ក្រចេះ​គ្រោង​ដាក់​ញត្តិ​ទី​៥​ទាក់ទិន​ដីកា​រក្សា​ការពារ​របស់​តុលាការ

    ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំងស្រែ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ គ្រោង​ដាក់​ញត្តិ​ជា​លើក​ទី​៥ ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​ស្ថានទូត​ប្រទេស​មហា​អំណាច នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ កក្កដា សប្ដាហ៍​ក្រោយ ទាក់ទិន​ដីកា​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​ក្រចេះ។ តំណាង​ពលរដ្ឋ លោក សយ ជូន រៀបរាប់​ថា អាជ្ញាធរ​មូលដ្ឋាន​យក​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ ជូន​ពលរដ្ឋ​ជាង ៧០​គ្រួសារ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន យូប៊ីអ៊ី (UBE) ទាក់ទិន​តុលាការ​សម្រេច​រក្សា​ការពារ​ដី​ចំនួន ៣៧៧​ហិកតារ មិន​ឲ្យ​ពលរដ្ឋ​រស់នៅ និង​ពលរដ្ឋ​ជាង ២០​គ្រួសារ ត្រូវ​រុះរើ​ផ្ទះ​ចេញ​យ៉ាង​យូរ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។

  • ពលរដ្ឋ​ជាង​៦០​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​មិន​ទទួល​យក​ការ​បែង​ចែក​ដី​ពី​សំណាក់​អាជ្ញាធរ

    ពលរដ្ឋ​ជាង ៦០​គ្រួសារ​រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​ព្រម​ទទួល​យក​ការ​សម្រប​សម្រួល​បែង​ចែក​ដី​របស់​អាជ្ញាធរ​ស្រុក ដោយ​សំអាង​ថា អាជ្ញាធរ​ហាក់​មិន​យុត្តិធម៌ និង​មិន​មាន​តម្លាភាព ស្រប​ពេល​ដែល​អ្នក​ដែល​មិន​មែន​ជា​ម្ចាស់​ដី ក៏​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​បែង​ចែក​ដីធ្លី។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​អាជ្ញាធរ អនុវត្ត​នីតិវិធី​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​សិក្សា​ឲ្យ​លម្អិត មុន​នឹង​សម្រេច​លើ​បញ្ហា​នេះ។ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល បារម្ភ​ពី​សុវត្ថិភាព ដោយសារ​តែ​ភាព​ចម្រូងចម្រាស​ទាក់ទិន​នឹង​ការ​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ក្នុង​ទំហំ​ដី​ចំនួន​ជាង ២០០​ហិកតារ មិន​ទាន់​ឯកភាព​នៅ​ឡើយ។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ស្ដីពី​ការ​បែង​ចែក​ដីធ្លី​ជា​ឡូ​ជូន​ពលរដ្ឋ ចូលរួម​ដោយ​អភិបាល​រង​ស្រុក​ស្នួល។

  • គណបក្សសង្រ្គោះជាតិសោកស្តាយចំពោះរដ្ឋាភិបាលក្នុងការប្រញាប់អនុម័តច្បាប់NGO

    មួយ​ថ្ងៃ​មុន​នឹង​រដ្ឋសភា បោះឆ្នោត​អនុម័ត​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​ការសោកស្តាយ ចំពោះ​ដំណើរការ​ប្រញាប់ប្រញាល់​របស់​រដ្ឋសភា ក្នុង​ការអនុម័ត​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។ ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សេចក្តីព្រាងច្បាប់​នេះ មិន​បាន​ផ្តល់​ឪ​ការ​ស​ពិគ្រោះ​យោបល់​ពេញលេញ និង​ប្រកបដោយ​អត្ថន័យ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ។ព័ត៌មានបន្ថែម សូមអានសេចក្តីថ្លែងការណ៍​ទាំង​ស្រុង​(ដោយ៖ឆេង សូរិយា)​

  • CCHR អំពាវនាវ​ឲ្យ​ច្រាន​ចោល​ច្បាប់​អង្គការ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​សភា​គ្រោង​ពិភាក្សា​អនុម័តច្បាប់​នេះ​​នៅ​ថ្ងៃ​ស្អែក

    ខណៈ​ដែល​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​​ពិភាក្សា​អនុម័តច្បាប់អង្គការ​​​​នៅ​ថ្ងៃ​ស្អែក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ជា​ថ្មី ឲ្យ​ច្រាន​ចោល​ច្បាប់​អង្គគារ​សមាគម ដោយ​គ្មាន​លក្ខខណ្ឌ​។ បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​នេះ មិន​អាច​ទទួល​យក​បាន​ទេ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​កក្កដា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR បាន​បន្ត​បរិហារ​រិះ​គន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ បើ​តាម CCHR ច្បាប់​អង្គការ​សមាគម​នេះ បាន​ប្រគល់​អំណាច​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល ដែល​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ​។

  • ការ​​ពហិការ​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​​មិន​ប៉ះ​ពាល់​​ដល់​​ការ​អនុម័ត​​ច្បាប់​​NGO

    សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នឹង​ត្រូវ​រដ្ឋសភា​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣​កក្កដា​។​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក ក្រោយពី​មាន​ការជំទាស់​ពី​សំណាក់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន និង​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា តំណាងរាស្ត្រ​ទាំងអស់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើពហិការ ដោយ​មិន​ចូលរួម​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា​ឡើយ​។

  • សហជីព​កម្មករ​គំរាម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​ស្ដីពី​សហជីព

    មន្ត្រី​សហជីព​ជាច្រើន ព្រមាន​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​រដ្ឋសភា ប្រសិន​បើ​រដ្ឋសភា​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នៅ​ចុង​ខែ​កក្កដា។ មន្ត្រី​សហជីព​ទាំង​នេះ មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋសភា​នឹង​អនុម័ត​នោះ​ទេ។ ការ​ព្រមាន​តវ៉ា​នៅ​មុខ​រដ្ឋសភា ដែល​មាន​មនុស្ស ១​ពាន់​នាក់ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា៖ «យើង​អត់​ឲ្យ​មាន​ច្បាប់​ហ្នឹង​ទេ ហើយ​សុំ​បញ្ជាក់​ថា ក្នុង​ករណី​ដែល​យើង​គិត​ថា​ពិនិត្យ​មើល​ហើយ យើង​ឃើញ​ចំណុច​ខ្វះខាត ថ្ងៃ​ទី​២៦ (កក្កដា) ថ្ងៃ​អាទិត្យ ពីរ​សប្ដាហ៍​ទៀត យើង​ចង់​ជួប​ជុំ​គ្នា​នៅ​មុខ​សភា ប្រហែល​ជា ៥០០​នាក់ បង្ហាញ​អា​ហ្នឹង គឺ​បង្ហាញ​ដែល​រៀន​សូត្រ​ហ្នឹង​ទាំងអស់​គ្នា​ទៅ​សភា ក៏ដូចជា​រដ្ឋាភិបាល។ អ៊ីចឹង​បើ​សិន​ជា​ចូលរួម​ថ្ងៃ​២៦ ដើម្បី​បង្ហាញ​ដល់​រដ្ឋាភិបាល និង​សភា​កុំ​ឲ្យ​អនុម័ត​ច្បាប់​នេះ សូម​លើក​ដៃ ហើយ​ទះ​ដៃ​អបអរ​សាទរ​នៃ​ការ​សាមគ្គី​គ្នា។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ប្រហែល​ជា​ថ្ងៃ​អនុម័ត​ច្បាប់​ហ្នឹង គឺ​យើង​អាច​រក​មនុស្ស​បួន​ប្រាំ​ពាន់​អី​បាន​ទេ? អ៊ីចឹង​អា​នេះ គឺ​ជា​វិធី​មួយ។ ប្រសិន​បើ​ច្បាប់​ហ្នឹង​មិន​ទាន់​ចេញ យើង​អាច​តស៊ូ​បាន ប៉ុន្តែ​ច្បាប់​ហ្នឹង​ចេញ​ហើយ យើង​ប្រឆាំង​ច្បាប់​រដ្ឋ​អាច​រក​រឿង​យើង»។

  • CCHR ​អំពាវនាវ​​ឲ្យ​​រដ្ឋាភិបាល​​ច្រានចោល​​ច្បាប់​​អង្គការ​ សមាគម ​ដោយ​​គ្មាន​​លក្ខខណ្ឌ​​

    បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃនៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា កន្លងទៅ ជា​លទ្ធផល​អង្គប្រជុំ​បាន​សម្រេច អនុម័ត​យល់ព្រម​បញ្ចូល សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៥ ដោយ​កំណត់​យក​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​ទៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥​បើទោះបីជា​មាន​ការស្នើសុំ​យ៉ាង​ទូលំទូលាយ​ដើម្បី​បញ្ឈប់​ដំណើរការ​អនុម័ត​ច្បាប់ និង​សុំ​ឲ្យមាន​ការពិគ្រោះ​យោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ​។​ ​ដោយឡែក នៅ​មុន​កិច្ចប្រជុំ​មួយថ្ងៃ របស់​រដ្ឋសភា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ជំរុញ​ឲ្យ​រដ្ឋសភា​បដិសេធ​ដាច់ខាត​ចំពោះ​សេចក្ដីព្រាង​ច្បាប់​ដ៏​ចំរូងចម្រាស់​នេះ​។ សង្គម​ស៊ីវិល​បាន​និយាយថា បន្ទាប់​ពី​សិក្ខាសាលា​បង្គ្រប់កិច្ច​មួយ​ត្រូវបាន​រៀបចំ​រួច​មក មាន​ការកែប្រែ​តិចតួច​បំផុត​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ ហើយ​ការកែប្រែ​ទាំងនោះ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​នៅឡើយ​ទេ​។ សង្គម​ស៊ីវិល​ចាត់ទុកថា សិក្ខាសាលា​ថ្នាក់ជាតិ​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា កន្លងទៅ ពុំ​បាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​លើក​ពី​ក្ដី​ព្រួយបារម្ភ និង​ពុំ​មាន​ពេលវេលា​សម្រាប់​កិច្ចសន្ទនា​មួយ​ដ៏​ពិតប្រាកដ​នោះ​ទេ​។​

  • គណបក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

    រដ្ឋសភា គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា។ គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ដៃគូ​សន្ទនា​នោះ បែរ​ជា​ចេញ​សេចក្ដី​ប្រកាស​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទៅ​វិញ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។ តើ​មូលហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​មិន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ? គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​មួយ ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ពិភាក្សា ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ដែល​សភា​គ្រោង​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ កក្កដា។ សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ក្នុង​ការ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​សោកស្ដាយ និង​ខក​ចិត្ត​ចំពោះ​រដ្ឋសភា ដែល​មិន​ទទួល​យក​គំនិត​យោបល់​ស្ទើរ​តែ​ទាំង​ស្រុង​របស់​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​បាន​ប្រញាប់ប្រញាល់​ក្នុង​ការ​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

  • បក្ស​ប្រឆាំង ​ធ្វើ​ពហិការ​មិន​ចូល​សភា​អនុម័ត​ច្បាប់​សមាគម​ និង​អង្គការ

    នៅ​​ក្នុង​​សេច​ក្តី​​ថ្លែង​​ការណ៍ ​​ថ្ងៃទី​១២ ​​ខែកក្កដា​​នេះ ​​គណបក្ស​​សង្រ្គោះ​ជាតិ​​បាន​​បញ្ជាក់​​ថា​ ​ក្រុម​​តំណា​ងរាស្ត្រ​​របស់​គណបក្ស​ប្រឆាំង​​នឹង​​ធ្វើ​​ពហិការ​​ ដោយ​​មិន​​ចូល​​រួម​​អនុម័ត​​ សេច​​ក្តី​​ព្រាង​​ច្បាប់​​ស្តីពី​​ សមាគម​​ និង​​អង្គការ​​មិន​មែន​រដ្ឋាភិបាល​។​​ ខណៈ​ក្រុម​​អង្គការ​ ​សមា​គម​​ មួយ​​ចំនួន​​នឹង​​រៀប​​ចំ​​ធ្វើ​​សន្និ​សីទ​​កាសែត​​ នៅ​​ថ្ងៃ​​ស្អែក​​ ខាង​​មុខ​​រដ្ឋសភា ​​ដើម្បី​​បញ្ជាក់​​ជំហរ​​ឲ្យ​​សភា​​ទម្លាក់​​ចោល​​ការ​​អនុម័ត​​ច្បាប់​​នេះ​​។​

  • សង្គមស៊ីវិលប្រកាសធ្វើយុទ្ធនាការម្តងទៀតនៅថ្ងៃចន្ទស្អែកជំរុញឲ្យរដ្ឋសភា​ទម្លាក់​ចោលច្បាប់​NGO​

    អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បង្ហាញជំហរ​ដូចគ្នា​ថា នឹង​ធ្វើយុទ្ធនាការម្តងទៀតនៅថ្ងៃចន្ទស្អែកនេះ ដើម្បីជំរុញឲ្យរដ្ឋសភាទម្លាក់ចោល​ ច្បាប់​គ្រប់​គ្រង់​អង្គការ ដោយ​ពួកគេរក​ឃើញ​ថា​ ​ច្បាប់​នោះ បាន​តាក់តែង​ឡើង រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក​ម្ពុ​ជាដើរ​ថយ​ក្រោយ​​ ។​ ​ការប្រកាស​ជំ​ពី​ការប្រមូលផ្តុំ​តវ៉ា​ជា​ថ្មី​ម្តងទៀត របស់​បណ្តុំ អង្គការ​សង្ក​ម​ស៊ីវិល​នេះ ធ្វើឡើង​ចំ​ពេល​ដែល​រដ្ឋសភា នឹង​ប្រជុំពិភាក្សា​អនុម័ត​ច្បាប់​នេះ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ទាំង​គ្មាន​វត្ត​មាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៥៥​រូប​ចូលរួម ​។​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​លោក សួន ប៊ុន​ស័ក្តិ ឲ្យ​VOD​ដឹង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិនៅ​ថ្ងៃស្អែក​នេះ នឹង​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា ដើម្បី​ថ្លែង​សារ ទៅ​អ្នកនយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា​ថា ឲ្យ​ទម្លាក់ចោល​សេចក្តីព្រាងច្បា​ប់​នេះ ដោយ​លោក​អះអាងថា ក្លឹមសារ​នៃ​ច្បាប់​នោះ បាន​រិត​ត្បិត​សរី​ភាពរបស់​សង្គម​ស៊ីវិល និង​ប្រជាជន ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។​

  • រដ្ឋសភា​ពិភាក្សានិង​អនុម័តសេចក្តីព្រាង​ច្បាប់ស្តីពី​ NGO ​នៅថ្ងៃទី១៣កក្កដា

    រាជធានីភ្នំពេញ ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ​ រដ្ឋសភាជាតិ​នឹងបន្តសម័យ​ប្រជុំលើកទី៤ ​នីតិកាលទី៥ ​នៅព្រឹកថ្ងៃទី១៣ ​កក្កដា ២០១៥​ ក្រោមអធិបតីភាព​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ។ បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គលេខាធិការរដ្ឋសភា​ស្តីពីលទ្ឋផលនៃកិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា​នាព្រឹកថ្ងៃសុក្រនេះ ​បានឲ្យដឹង​ទៀត​ថា​ របៀបវារៈចំនួនពីរ​ដែលរដ្ឋសភានឹង​លើកយកមកពិភាក្សា​និងអនុម័តនៅក្នុង​សម័យប្រជុំរដ្ឋសភា​នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយ​​ក្នុងនោះ​រួម​មាន៖ ការបោះឆ្នោតជ្រើស​តំាងលោក​ កែវ ពិសិដ្ឋ ​ជាសមាជិកគណៈកម្មការនីតិកម្ម​និងយុត្តិធ៌មនៃរដ្ឋសភា​ និង សេចក្តីព្រាង​ច្បាប់ស្តីពី​ការ​គ្រប់គ្រង​សមាគម​និងអង្គការ​ក្រៅរដ្ឋាភិបាល ( NGO ) ៕

  • ច្បាប់​គ្រប់គ្រង​សហជីព​នឹង​បន្ត​ដាក់ជូន​រដ្ឋសភា​អនុម័ត​ក្នុងពេល​ឆាប់ៗ​​

    មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាងថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​ក្រសួង​ការងារ​ដាក់​ជូន​អន្តរ​ក្រសួង​ពិនិត្យ នឹង​បន្ត​ដាក់ជូន​រដ្ឋសភា​អនុម័ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​ក្រសួង​ធ្វើ​ដាក់ជូន​ទៅ​អន្តរក្រសួង​ឲ្យ​ពិនិត្យ រហូតមកដល់​ពេលនេះ អន្តរក្រសួង​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ​។ លោក ហេង សួរ អះអាងថា ច្បាប់​នេះ​នឹង​ដាក់ជូន​សភា​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។

  • ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ដក​បង្គោល​ចេញពី​ដី​របស់​ពួកគេ​​

    ពលរដ្ឋ​ជាង​២០០​នាក់ ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​សុក្រ​នេះស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ជាតិ​ធំៗ ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​កូរ៉េ​មួយ​បោះ​បង្គោលព្រំ​លើ​ដីស្រែ​ចម្ការ​របស់​ពួកគាត់​។​ ​ពលរដ្ឋ​ជាង​២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​៥៥០​គ្រូ​សារ​ស្ថិត​ក្នុង​ពីរ​ភូមិ គឺ​ភូមិអា​ជេន និង​ភូមិទន្សោង​ធ្លាក់ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ប្រមូលផ្តុំ​គ្នា​នៅ​វត្ត​អា​ជេត ដើម្បី​សុំ​ឲ្យ​ក្រុម​វិនិយោគ​កូរ៉េ​មួយ ដែល​ពួកគេ​ចោទថា បាន​បង្គោល​កំណត់​ដី​លើ​ដីរ​របស់​ពួកគេ​។ ​អ្នក​តវ៉ា​ម្នាក់ គឺលោក សំ ណូ ប្រាប់ VOD តាម​ទូរស័ព្ទ​ថា ពលរដ្ឋ​ទាំង​៥៥០​គ្រួសារ រស់នៅនិង​បង្កបង្កើនផល​លើដី​ ដែល​ក្រុមហ៊ុនកូរ៉េ​បោះបង្គោល​លើ​នោះតាំងពី​ដូនតា ពោល​គឺ​បង្កបង្កើន​ផល​តាំង​ក្រោយ​ឆ្នាំ​១៩៧៩មក​ម្ល៉េះ​។ លោក​ថា បើ​ក្រុមហ៊ុន​មិន​ដក​បង្គោល​ចេញពី​ដី​ពួកគេ​ទេ លោក​នឹង​បន្ត​តវ៉ា​ស្ថាប័ន​កំពូលៗ​តទៅទៀត​។

  • សភា​អឺរ៉ុប​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ករណី​ព្យាយាម​អនុម័ត​ច្បាប់​អង្គការ​​

    សភា​អឺរ៉ុប​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថា ព្យាយាម​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​សហជីព ព្រមទាំង​ស្នើឲ្យ​រដ្ឋសភា បដិសេធ​អនុម័ត​ច្បាប់​ទាំងនោះ​។​ ​ញត្តិ​រួម​របស់​សភា​អឺរ៉ុប​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា សង្កត់ធ្ងន់​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ការផ្តល់​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​ប្រមាណ​៦00 ទៅ​៧00​លាន​ដុល្លារ ប្រសិនបើ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​សភា​អនុម័ត​។ សភា​អឺរ៉ុប​ចាត់ទុកថា ការ​ដែល​រដ្ឋាភិបាល​ព្យាយាម​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព ជា​ការគំរាមកំហែង​ដល់​ប្រតិបត្តិការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ផ្តល់​សេវា​ដោយ​អន្តរជាតិ និង​ជា​ការ​បំបិទ​សិទ្ធិសេរីភាព​។​

  • សង្គម​ស៊ីវិល​ថា​ច្បាប់​គ្រប់គ្រង​សមាគម​អង្គការ​គឺ​ដូច​សម្ល​មាន​ថ្នាំ​ពុល

    ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ថា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រដ្ឋសភា គ្រោង​អនុម័ត​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ ប្រៀប​ដូចជា​សម្ល​មាន​ថ្នាំ​ពុល។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ពន្យល់​ថា ការ​លើក​ឡើង​បែប​នេះ ដោយសារ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ តាក់​តែង​ឡើង​យ៉ាង​អាថ៌កំបាំង​បំផុត ក្រោយ​បរិបទ​នយោបាយ​ត្រូវ​បាន​ប្រែប្រួល​កាល​ពី​ឆ្នាំ​២០១៣។

  • រដ្ឋសភា​បើកសម័យប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​អង្គការ នៅព្រឺកថ្ងៃទី​១៣កក្កដា

    រាជធានីភ្នំពេញ៖ រដ្ឋសភា នឹងបន្តបើកសម័យ​ប្រជុំពេញអង្គរដ្ឋសភា នៅព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សេចក្តីប្រកាសជូនដំណឺងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សពផ្សាយនៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ បានលើកឡើងថានៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ វេលាម៉ោង ៨ៈ០០នាទី​ព្រឹក រដ្ឋសភានៃ ព្រះរាជណាចក្រកម្ពុជា នឹងបន្តសម័យ​ប្រជុំពេញអង្គរដ្ឋសភា លើកទី៤ នីតិកាលទី៥ ក្រោមអធិភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវីារៈដូចខាងក្រោម៖

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo