កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សមាជិក​សភាបក្សកាន់​អំណាចអនុម័ត​សេចក្តីព្រាងច្បាប់​ NGO

    រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅ​សេចក្តីព្រាងច្បាប់​ស្តីពីការគ្រប់គ្រង​សមាគមនិងអង្គការក្រៅរដ្ឋាភិបាល​ដែលមាន៩ជំពូក​និង៣៩មាត្រា ​បានត្រូវ​សមាជិកា​សមាជិការដ្ឋសភា៦៨រូប​មកពីគណបក្សប្រជាជន​កម្ពុជាលើកដៃជាឯកច្ឆន្ទ​អនុម័តហើយនៅ​វេលាថ្ងៃត្រង់ថ្ងៃទី១៣​ កក្កដា ២០១៥ ​ទោះបីជាតំណាង​រាស្រ្ត​បក្ស​ទំាង៥៥រូប​ ​​ធ្វើពហិការមិនចូលរួម​ពិភាក្សានិងអនុម័ត​ និង ​ក្រុមសង្គមស៊ីវិល​មួយចំនួនជំទាស់នោះក្តី ។

  • រដ្ឋាភិបាល​នឹង​ស្នើ​វិសោធនកម្ម​ច្បាប់ NGOឡើងវិញ បើ​ប៉ះពាល់​សិទ្ធិ​និង​ប្រយោជន៍​ប្រជាជន

    ភ្នំពេញ៖ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទាំង ៦៨រូប បាន​លើកដៃបោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជា​ស្ថាប​ពរ ទោះបីជា​តំណាងរាស្ត្រខាង​គណបក្សប្រឆាំង​ធ្វើពហិការ​​ក៏ដោយ នៅ​ថ្ងៃទី១៣ កក្កដា​នេះ ។ ក្រោយពី​សភា​អនុម័ត​ច្បាប់​នេះ​រួច តំណាង​រដ្ឋាភិបាល លោក ស ខេង បាន​ថ្លែងថា ប្រសិនបើ​ច្បាប់ NGOនេះ ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សិទ្ធិ និង​ផលប្រយោជន៍​ប្រជាជន នៅពេល​អនុវត្ត​នោះ រដ្ឋាភិបាល​នឹងស្នើ​ឲ្យ​ពិនិត្យ ហើយ​ធ្វើ​វិសោធនកម្ម​ឡើងវិញ។ លោក ស ខេង បាន​អះអាងថា រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​វិសោធនកម្ម ​ប្រសិនបើ​ច្បាប់​ស្តីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល អនុវត្ត​ទៅហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​ប្រជាជន។ លោក ស ខេង និយាយ​បែបនេះ ក្រោយ​រដ្ឋសភា​ដែលមាន​កូរ៉ុម​ចូលរួម​សុទ្ធតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ច្បាប់ NGO នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក ស ខេង បញ្ជាក់​មុន​បិទ​បញ្ចប់​កិច្ចប្រជុំសភា​នៅថ្ងៃនេះ​ដូច្នេះ​ថា៖«បើ​វា​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ ច្បាប់​នេះ​នឹង​ត្រូវធ្វើ​វិសោធន៍កម្ម​ឲ្យ​បាន​សមស្រប​ឡើងវិញ»។

  • លោក​​ផៃ ស៊ីផា​ន​​៖​នេះ​​គឺ​ជា​​ការ​ពិសោធន៍​​អន្តរជាតិ​​ពាក់ព័ន្ធ​​នឹង​​លុយ​កាក់​

    ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​សួរថា ទឹកប្រាក់​ពី​៦០០ ទៅ​៧០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​នឹង​ត្រូវ​បាត់បង់​ដោយសារ​ការអនុម័ត​ទៅ​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល តើ​រដ្ឋាភិបាល​សម្រេចចិត្ត​យ៉ាងដូចម្តេច​ដែរ​? នៅ​ព្រឹក​ថ្ងៃទី​១៣​កក្កដា​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្ហោះ​ឲ្យដឹង​នៅ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយ​បាន​បញ្ជាក់ពី​មូល​ហេតុ​មួយចំនួន​។​លោក​ផៃ ស៊ីផា​ន​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការពិសោធន៍​តស៊ូ​ដណ្តើមយក និង​ការពារ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ជាតិ​អស់​រយះ​ជាង​៦៤ ឆ្នាំ​មកហើយ​។

  • លោក​ផៃ ស៊ីផា​ន​ ថា​​មតិ​​ភាគតិច​​នៅ​ក្នុង​​សភា​​ត្រូវ​បាន​​អន្តរាយ​​ដោយ​​តំណាង​រាស្ត្រ​​របស់​​ខ្លួន​​

    ​លោក​ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​រិះគន់​ទៅលើ​ក្រុម​មតិ​ភាគតិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មតិ​ភាគតិច​នៅក្នុង​សភា​ត្រូវបាន​អន្តរាយ​ដោយ​តំណាងរាស្ត្រ​របស់​ខ្លួន​។ លោក​លើកឡើង​បែប​នេះ​ក្នុង​ទំព័រ​ហ្វ៊េ​សប៊ុក​របស់លោក ខណៈ​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១២ កក្កដា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ប្រកាស​ធ្វើពហិការ មិន​ចូលរួម​ក្នុង​ការអនុម័ត​សេចក្ដីព្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាន នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​ ​តាមរយៈ​ហ្វ៊េ​សប៊ុក​របស់​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង​ទៀតថា ការបោះបង់​ភារកិច្ច​ក្នុង​ការតស៊ូ​មតិ​របស់​តំណាងរាស្ត្រ​ភាគតិច CNRP នៅក្នុង​រដ្ឋសភា គឺជា​ការប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​សង្គម​សេរី​។ លោក​បាន​បញ្ជាក់ថា ពហិការ ជា​ពាក្យ ឬ​សកម្មភាព​មួយ​នៃ​គណបក្ស​ភាគតិច​បាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត និង​អ្វី​មួយ​នៅក្នុង​ដំណើរ​ការងារ​នយោបាយ​។ ក៏​ប៉ុន្តែ​ប្រជារាស្ត្រ​នៃ​អ្នកបោះឆ្នោត​ទេ ដែល​ត្រូវ​បាត់បង់​នូវ​មតិ​តតាំង​នយោបាយ ដែល​ជា​កិច្ច​តស៊ូ​មតិ​នៃ​ផល​សង្ឃឹមទុក​របស់​អ្នកផ្តល់​សន្លឹក​ឆ្នោត​ជូន​។​

  • លោក នី ចរិយា កំពុង​បំភ្លឺ​នៅ​តុលាការ ជុំវិញ​បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប

    លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៣កក្កដា​នេះ ទាក់ទង​នឹង​បណ្តឹង របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប ពីបទ​បរិហារកេរ្តិ៍ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។ បណ្ដឹង​ប្រឆាំងនឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ បានធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍ ក្រោយ​រូបលោក បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ ដោយបាន​រិះគន់​មន្ត្រី​តុលាការ​ទាំងពីរ​រូបនោះ​ថា បាន​ឃុំខ្លួន​ប្រជាពលរដ្ឋ​ពីររូប​ដោយ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជម្លោះដីធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ១៩គ្រួសារ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម។

  • ប្រជាពលរដ្ឋ​រាប់​រយ​នាក់​តវ៉ាខណៈ​ដែល​រដ្ឋសភា​កំពុង​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់សមាគម និងNGOs

    នៅ​ម៉ោង​ ៨ ព្រឹក​នេះ ព្រះ​សង្ឃ កសិករ​ សកម្មជន​ដីធ្លី សហជីព អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី យុវជន សិស្ស​និស្សិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ចំនួន​ជាង​ ៥០០ អង្គ/នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វត្ត​ឧណ្ណា​លោម ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ដើរ​ហែក្បួន​ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ដើម្បី​ចូល​​រួម​ជា​មួយ​អ្នក​តំណាង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផ្សេង​ទៀត​ចំនួន ២០០ ដែល​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ​ទី​នោះ ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ ត្រូវ​បាន​រារាំង​ដោយ​នគរបាល​ និង​កង​សន្តិ​សុខ​ជាច្រើន​ នៅ​ចម្ងាយប្រមាណ​មួយ​​រយ​ម៉ែត្រ​ពី​ទីនោះ។ អ្នក​ហែ​ក្បួន​ កំពុង​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ​នៅ​មុខ​របាំង​ដែក។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ត្រូវ​បាន​គេ​ថ្កោល​ទោស​ជា​សាធារណៈ ថា​នឹង​ផ្តល់​អំណាច​លើស​លុប​ដល់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​រឹត​ត្បិតសង្គម​ស៊ីវិល។ សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ត្រូវ​បាន​ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​រដ្ឋ​សភា​នា​ព្រឹក​នេះ។

  • លោក ​គល់ បញ្ញា​៖​ សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​ដែល​បន្ត​អនុម័ត​ច្បាប់​NGO

    លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅកម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​អះអាងថា សហគមន៍​អន្តរជាតិ បាន​សម្ដែង​ការសោកស្ដាយយ៉ាងខ្លាំង និង​បាន​ថ្កោលទោស​រដ្ឋាភិបាលកម្ពុជា បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ រដ្ឋសភាជាតិ បានអនុម័ត​សេចក្ដីព្រាងច្បាប់​សមាគម​ន៍ និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​មិន​មាន​សម្លេង​គាំទ្រ​ ពីសមាជិកសភា​មកពី​គណ​បក្ស​សង្គ្រោះ​ជាតិ។ ម្យ៉ាងទៀត កន្លងមក​មាន​ការ​មាន​ទាមទា​យ៉ាងទទូច ​ពី​អង្គការ​សង្គម​ស៊ីវិល ស្នើអោយ​រដ្ឋសភា​ទម្លាក់​ចោល​ការអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ ច្រើនដងរួចមកហើយដែរ។

  • តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ការតវ៉ា​ជាមួយ​សកម្មជន​សមាគម​អង្គការ មុខ​វត្ត​ឧណ្ណាលោម​

    ភ្នំពេញ: ​យ៉ាងហោចណាស់ មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ចូលរួម​ការតវ៉ា​ជាមួយ​សកម្មជន​សមាគម អង្គការ​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី យុវជន និង​ព្រះសង្ឃ នៅមុខ​វត្ត​ឧណ្ណាលោម នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​កក្កដា​។ ការតវ៉ា​នោះ បានធ្វើ​ឡើង ខណៈដែល​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ បន្ទាប់ពីការជួបជុំលើកបដា និងស្រែកមេក្រូរួចមក ក្រុមសកម្មជនអ្នកតវ៉ា បានដើរ​ហែ​ក្បួន​ពីមុខវត្តឧណ្ណាលោម ទៅកាន់​រដ្ឋសភា​។ ​កិច្ចប្រជុំ​របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣​កក្កដា​នេះ មាន​វត្ត​មានតែ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប ប៉ុណ្ណោះ​។ រីឯ​អ្នកតំណាងរាស្ត្រ ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ឡើយ​។​ ​ផ្លូវ​នៅមុខ​រដ្ឋសភា ត្រូវបាន​ប៉ូលិស​ដាក់​ប៉ា​រាស់​បិទ ខណៈដែល​ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ប្រមូលផ្តុំ តវ៉ា​នៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕

  • កម្មករ​កម្ម​ការិនី​រោងចក្រ A-King tech ជាង​៤០០​នាក់ ​ដង្ហែ​ក្បួន​ឆ្ពោះទៅ​កាន់​រដ្ឋសភា​​​​ ត្រូវ​អាជ្ញាធរ​រារាំង

    រាជធានី​ភ្នំពេញ ៖ កម្មករ​កម្ម​ការិនី​ប្រមាណ​ជាង៤០០​នាក់ ក្នុង​ចំណោម​កម្មករ​សរុប​ចំនួន​១.១៥៩​នាក់ នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ A-King tech ដែល​មាន​ទីតាំង ស្ថិត​នៅ​​តាម​​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង​ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។​ កាលពី​ព្រឹកថ្ងៃ​ទី​១៣ ​កក្កដា ​២០១៥ ​​ក្រុម​​កម្ម​ករ​បាន​ប្រមូលផ្តុំ​គ្នា​ដង្ហែ​ក្បួន​បំណង​ឆ្ពោះទៅ​កាន់​រដ្ឋ​សភា​ ដើម្បីឱ្យ​ជួយ​ដោះស្រាយ​ល​ក្ខ​ខណ្ឌ​ការងារ​ចំនួន​៩​ចំណុច​ ដែល​ខាង​ថៅកែ​រោងចក្រ​មិន​ព្រមដោះស្រាយ ប៉ុន្តែ​ក្បួន​ដង្ហែ​ខាងលើ​មិន​បាន​ប្រព្រឹត្តទៅ​ដូចបំណង​នោះ​ទេ ក្រោយ​មានការ​រារាំង​ពីសំណាក់​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ​ ​។ សូម​បញ្ជាក់​ថា ក្រុម​កម្មករ​កម្ម​ការិនី​ចំនួន​ប្រមាណ​ជាង​៤០០​នាក់ខាងលើ កន្លង​មក ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ច្រើន​លើក​​មក​ហើយ​ ក្នុង​ការ​ទាមទារលក្ខ​ខណ្ឌ​ការ​ងារ​​ចំនួន៩​ចំណុច​ ពី​ខាងថៅកែ​រោងចក្រ ប៉ុន្តែ​មិន​មាន​ផ្លែផ្កា​តប​វិញ ។ ហើយ​ការ​តវ៉ា​កន្លងមក គឺ​ពួក​គេ​គ្រាន់តែ​ធ្វើការ​ប្រមូលផ្តុំគ្នា​នៅ​ខាង​មុខ​រោងចក្រតែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅព្រឹក​ថ្ងៃ​ទី​១៣ ​កក្កដា ​២០១៥​​ ​ក្រុម​កម្ម​ករ​​​បាន​សម្រេចប្រមូលគ្នា​ដង្ហែជា​ក្បួន​ឆ្ពោះទៅ​កាន់រដ្ឋសភា​​ ​ក្នុង​គោលបំណង​ទាមទារឱ្យ​​ខាង​រដ្ឋ​សភាព​ជួយ​អន្តរាគមន៍​ ៕

  • សហជីព​រៀប​ចំ​យុទ្ធសាស្ត្រ​៣​សំខាន់ ដើម្បី​ទប់ស្កាត់​ច្បាប់​សហជីព

    សហជីពនៅ​កម្ពុជា​​រៀប​ចំ​យុទ្ធសាស្ត្រ​៣​សំខាន់ ដើម្បី​ទប់ស្កាត់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​​​សហជីព​។ យុទ្ធសាស្ត្រ​ទាំង​៣​នេះ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ បន្ទាប់​ពី​​​សមាជិក​សហជីព​ជាង​២០០​នាក់ បាន​ជួបពិភាក្សា​​គ្នា ពេញ​មួយ​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​។ ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការ​ផ្ដល់​យោបល់​សម្រាប់​ការ​កែ​ប្រែ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ក្នុង​ករណី​មិន​អាច​ទប់​ស្កាត់​បាន​។ ដោយ​ចង់​ឲ្យ​មាន​ការ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ក្រុម​សហជីព​នៅ​កម្ពុជា បាន​រៀប​ចំ​យុទ្ធសាស្ត្ររួម​គ្នា​​ចំនួន​៣​។ យុទ្ធសាស្ត្រ​ទី​១​៖ គឺ​​បញ្ចុះ​បញ្ជូល​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​និង​អន្ដរជាតិ ​​ស្ថានទូត​បរទេស ព្រម​ទាំង​​រដ្ឋសភា​ជាតិ ឲ្យ​ចូល​រួម​ទប់​ស្កាត់​ច្បាប់​សហជីព​។ ​យុទ្ធសាស្ត្រ​ទី​២៖ គឺ​ផលិត​ឯកសារ​ដ៏​មាន​សារៈ​សំខាន់ ដើម្បី​ទប់​ទល់​នឹង​ការ​តាក់​តែង​ច្បាប់​សហជីព​។ ហើយ​យុទ្ធសាស្ត្រ​ទី​៣​៖ ក្រុម​សហជីព​នឹង​រួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ជំទាស់​នឹង​ច្បាប់​ស្ដី​ពី​សហជីព​​។ ក្នុង​នោះ ព្រឹត្តិការណ៍​ដំបូង​គេ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​២៦​ខែ​កក្កដា​នេះ ដោយ​មាន​អ្នក​ចូល​រួម​ជាង​មួយ​ពាន់​នាក់​។

  • ច្បាប់​ថ្មី​ស្តីពី​រ៉ែ​នឹង​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ

    ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ច្បាប់​​រ៉ែ​ថ្មី​​របស់​កម្ពុជា​នឹង​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​នឹង​ដាក់​ចេញ​​នូវ​កំណែទម្រង់​មួយ​ចំនួន​ចំពោះ​វិស័យ​នេះ​តែ​ពន្ធ​លើ​ការ​រុករក​រ៉ែ​របស់​ប្រទេស​​កម្ពុជា​នឹង​ទំនង​ជា​មាន​កម្រិត​ដដែល​។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​ថា​ក្រសួង​អាច​នឹង​ពិចារណា​កាត់បន្ថយ​ពន្ធ​លើ​ធនធាន​រ៉ែ​ពី​ ៣០ ​ភាគរយ​មក​នៅ​ត្រឹម ២០ ​ភាគរយ​វិញ​ដែល​​ច្បាប់​រ៉ែ​របស់​អូស្រ្តាលី​ក៏​យក​​ពន្ធ​​កម្រិត​​ដូច​គ្នា​​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ស័ក្តិធារ៉ា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ខណៈ​ដែល​ច្បាប់​នេះ​ដើរ​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត «វា​ទំនង​ជា​ថា​អត្រា​ពន្ធ​លើ​ធនធាន​រ៉ែ​អាច​នឹង​រក្សា​ក្នុង​អត្រា ៣០ ​ភាគរយ​ដដែល។ លោក​បាន​ឲ្យ​ដឹង​ថា៖ «​យើង​​នឹង​ត្រូវតែ​ដាក់​ចេញ​​ឧបករណ៍​សារពើ​ពន្ធ​បន្ថែម​មួយ​ចំនួន​»។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​រាល់​​ភាគហ៊ុន​របស់​រដ្ឋាភិបាល​ណា​មួយ​ក្នុង​ការ​វិនិយោគ​របស់​​ឯកជន​នឹង​អាច​​ប្រៀបធៀប​គ្នា​បាន​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​»។

  • ពលរដ្ឋ​ចោទ​ឧកញ៉ា លឹម ហេង រំលោភ​ដី

    ឧត្តរមានជ័យៈ ឧកញ៉ា​ម្នាក់​ និង​​អាជ្ញាធរ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ភរិយា​ទាហាន​​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ថា​បាន​រំលោភ​យក​ដី​ជិត​ ៦ ពាន់​ម៉ែត្រ​ក្រឡា​ និង​លេណដ្ឋាន​កងទ័ព​ ១ ​កន្លែង​ទៅ​ធ្វើ​ទំនប់​ទឹក និង​កាស៊ីណូ។ អ្នកស្រី​ វ៉ា សុវណ្ណ​ អាយុ​ ៤៧ ​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជាយដែន​ខ្មែរ​ថៃ​ក្នុង​ភូមិ​ជប់គគីរ​ខាង​លិច ឃុំ​អំពិល ស្រុក​បន្ទាយអំពិល​បាន​ចោទប្រកាន់​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​ ឧកញ៉ា លឹម ហេង ​បាន​ប្រើប្រាស់​គ្រឿងចក្រ​រាប់​សិប​គ្រឿង​ដើម្បី​​លើក​ដី​ធ្វើ​ទំនប់​ទឹក​ដ៏ធំ​មួយ​​កម្ពស់​ប្រមាណ​ជា​ ១៥ ​ម៉ែត្រ​​នៅក្នុង​ដី​របស់​គាត់​ និង​ដី​ពលរដ្ឋ ៦ ​នាក់​ផ្សេង​ទៀត​ចាប់​តាំងពី​ឆ្នាំ ២០១៣​ ដោយ​មាន​ការ​ឯកភាព​​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ។ ​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ពួកគាត់​មិន​ទាន់​ទទួល​បាន​សំណង​នោះ​ទេ​បើ​ទោះបី​ជា​ទំនប់​នោះ​ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ​ក៏ដោយ​។ ​អ្នកស្រី​បញ្ជាក់​​ថា​៖ «ក្រុមហ៊ុន​ តាលឹម ហេង ​ហ្នឹង​ជា​អ្នក​ឈូសឆាយ​ដឹក​ដី​ចាក់​ដី​ធ្វើ​ទំនប់​នេះ។ ខ្ញុំ​ទៅ​សួរ​ខេត្ត ខេត្ត​ថា​វា​ជា​កម្មសិទ្ធិ​ តាលឹម ​ហេង។ ​គេ​រំលោភ​ទឹកដី​ពលរដ្ឋ​។ ស្រុក ខេត្ត​គេ​ប្រគល់​ឲ្យ​គាត់​ហើយ»​។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋសភា ពន្យារពេល​នៃ​ការចូល​ជាធរ​មានច្បាប់ NGO

    ស្រប​ពេលដែល​រដ្ឋសភា បើក​សម័យប្រជុំ​ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល (LANGO) នៅថ្ងៃនេះ ក្រុម​អង្គ​ការសង្គមស៊ីវិល សកម្មជន​ដីធ្លី អ្នកគាំទ្រ​បក្សនយោបាយ បាន​ប្រមូល​ផ្តុំគ្នា តវ៉ា​ប្រឆាំងនឹង​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ។ មេដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល បាន​សោកស្តាយ​ចំពោះ​រដ្ឋសភា ដែល​ប្រញាប់ប្រញាល់​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ។ តែ​យ៉ាងណាក៏ដោយ ក្រុម​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋសភា ពន្យារពេល​នៃ​ការចូល​ជាធរ​មានច្បាប់​នេះ។

  • តុលាការ​ខេត្ត​ស្វាយរៀងរងការចោទប្រកាន់​ថា​មិន​អនុវត្ត​សាលក្រម​លើបញ្ហាដីរដ្ឋ​​ដែល​សម្រេច​តាំង​ពីឆ្នាំ​២០០៥​​​

    សាលាដំបូង​ខេត្ត​ស្វាយរៀង​រងការចោទប្រកាន់​ពីសំណាក់​មន្រ្តីមន្ទីរកសិកម្មស្រុក​រមាសហែក​ថា​មិន​​បាន​​អនុ​វត្ដ​សាលក្រម​របស់​ខ្លួនលើ​រឿង​ទំនាស់​ដី​រដ្ឋនៅ​ក្នុង​ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង ដែល​ត្រូ​វបាន​សម្រេច​​​តាំងពីឆ្នាំ​២០០៥។ អនុ​ប្រធា​នការិយាល័យ​ក​សិកម្ម​ស្រុក​រមាស​ហែក លោក មុំ សុផាន បាន​ប្រាប់​VODថាកាល​ពី​ឆ្នាំ​២០០៥​កា​រិយា​ល័យ​កសិកម្ម​ស្រុក​រមាស​ហែកបាន​ប្ដឹងទៅ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ករណី​​ពលរដ្ឋម្នាក់​ឈ្មោះ កឹម សារ៉ាត់​ រំលោភ​យក​ដីរដ្ឋ​​ដែល​ជា​​កម្ម​សិទ្ធិ​របស់​ការិយាល័យ​កសិកម្មស្រុក​រមាស​ហែក ស្ថិត​ក្នុង​ភូមិ​តា​ត្រាវ​ ឃុំកំពង់​ត្រាច។​ លោក​បន្ដ​ថានៅ​ថ្ងៃទី​២៣ ខែសីហា ​ឆ្នាំ​២០០៥ សាលាដំបូង​ខេត្តបានចេញ​សាល​ក្រម​​រដ្ឋ​បវេណី ដោយ​សម្រេច​ប្រ​គល់​ដី​ទំហំជាង​១៥អារ​ឲ្យ​ការិយាល័យកសិកម្ម​​ស្រុក​ ហើយ​បញ្ជា​ឲ្យ​អ្នកស្រី​​ កឹ​ម សារ៉ាត់ រុះ​រើ​ផ្ទះ​ ឬខ្ទម​ចេញ​ពី​ដី​នោះ។ លោក​បន្ដ​ថាដោយ​ពុំ​មាន​ភាគីណាមួយ​​ប្ដឹងឧទ្ធរណ៍​​បន្ដ​ទៀត សាល​ក្រម​នេះ​ក៏​ចូល​ជា​ស្ថាពរ​តែម្ដង។

  • សមត្ថកិច្ច​ដាក់របាំង​រារាំងមិន​ឲ្យ​សង្គមស៊ីវិល​ចូលតវ៉ាខាង​មុខរដ្ឋសភា​

    សមត្ថកិច្ច​រាប់រយនាក់ នៅព្រឹកថ្ងៃចន្ទនេះ បាន​ដាក់របាំង​រារាំង​មិន​ឲ្យ​សង្គមស៊ីវិលចូល​ទៅ​ខាងមុខ​រដ្ឋសភាតវ៉ា​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្រប​ពេល​រដ្ឋសភាបាន​កំពុង​​ប្រជុំពិនិត្យ​​ និង​អនុម័តសេចក្តីព្រាងច្បាប់នេះ។ នៅព្រឹកថ្ងៃ​នេះ​សង្គមស៊ីវិល​ និង​ប្រជាពលរដ្ឋប្រមាណ៣០០ទៅ​៤០០នាក់​បាន​ដង្ហែជាក្បួនពីវត្តឧណ្ណាឡោម​ តាមផ្លូវ​មាត់ទន្លេ​​ឆ្ពោះទៅកាន់រដ្ឋសភា ប៉ុន្តែ​​ត្រូវ​បាន​រារាំងនៅច្រកទល់មុខ​សណ្ឋាគារImperial។ សង្គម​ស៊ីវិល​បានអំពាវនាវ​ឲ្យ​រដ្ឋសភាកុំ​អនុម័ត​សេចក្តីព្រាង​ច្បាប់នេះ។​ សង្គមស៊ីវិល​លើក​ឡើង​ថាគណបក្ស​ណាមួយ​ដែល​បោះឆ្នោត​គាំទ្រ​ច្បាប់នេះ​ ពួកគេនឹង​មិន​បោះឆ្នោតឲ្យ​គណបក្ស​នោះជា​ដាច់ខាត​​ក្នុង​ឆ្នាំ​២០១៨។​ នៅព្រឹកថ្ងៃ​ចន្ទនេះ រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​ដែល​មាន​របៀប​វារៈ​ចំនួន​ពីរ គឺ​ទី​មួយ​ការបោះឆ្នោត​ជ្រើ​សតាំង​តំណាងរាស្រ្ត​​លោក កែ​វ ពិសិដ្ឋ ជាសមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ និង​ទី​ពីរ​ការពិភាក្សា និង​អនុម័ត​​លើ​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា​ចំនួន​​៦៧រូប​ទៀត​បាន​ចូលរួម។ ចំណែក​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិទាំង​៥៥រូប​ បាន​ពហិការ​មិន​ចូល​រួមប្រជុំសភា ក្នុង​ការ​​ពិភាក្សា និង​អនុម័ត​​សេចក្តីព្រាងច្បាប់សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា​សេចក្តីព្រាងច្បាប់នេះ​មាន​លក្ខណៈរឹតត្បិត​សិទ្ធិសេរីភាព​ និង​ផ្ទុយពីឆន្ទៈ​របស់អង្គការ​សង្គមស៊ីវិល​។

  • ដល់​​វេន​​សហជីព​ ប្រឹង​រក​​វិធី​​ទប់ស្កាត់​​ការ​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​​គ្រប់​គ្រង​​លើ​​ខ្លួន​

    បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល កំពុង​បរាជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​ទម្លាក់ចោល​នូវ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​លើ​ខ្លួន​នោះ នៅពេលនេះ​ដល់​វេន​ក្រុម​សហជីព​វិញ​ម្តង ។ កាលពី​ម្សិលមិញ សហភាព សហព័ន្ធ​សហជីព សមាគម និង អង្គការ ចំនួន១៨ អង្គភាព​បាន​ជួបជុំគ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ឈានទៅរក​ការអនុម័ត ដូច​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ត្រូវ​រដ្ឋសភា​ពិភាក្សា និង អនុម័ត​នៅថ្ងៃនេះ។ ក្រុម​សហជីព បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សេចក្តីព្រាងច្បាប់​មួយ​នេះ។

  • សហជីព​ធំៗ​ជាង​ ៣០ ប្រជុំ​គ្នា​រក​វិធី​ទប់ស្កាត់​ច្បាប់​ស្តីពី​សហជីព

    ភ្នំពេញៈ ក្រុម​សហព័ន្ធ​សហជីព​ឯករាជ្យ ​និង​សហជីព​ដែល​មាន​ទំនោរ​ទៅ​រដ្ឋាភិបាល​ធំៗ​ជាង​ ៣០ ​សហជីព​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជួបជុំ​ពិភាក្សា​គ្នា​ពី​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព និង​​ស្នើ​​ឲ្យ​​រដ្ឋាភិបាល​​កែប្រែ​ចំណង​ជើង​ និង​មាត្រា​ជាង​ ៣០​ ព្រម​ទាំង​លុប​ចោល​មាត្រា​មួយ​ចំនួន​ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព ​និង​លើក​កម្ពស់​សិទ្ធិ​ការងារ​ស្រប​ទៅ​តាម​​ច្បាប់​បទដ្ឋាន​អន្តរជាតិ​។ ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​សិក្ខា​សាលា​ស្តី​ពី «យុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់ ​និង​ការ​​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​សហជីព​»​ នៅ​ភោជនីយដ្ឋាន​ស្ទឹងមាស ​សង្កាត់​ព្រែកលាប រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​សហជីព​ធំៗ​ជាង​ ៣០ និង​សហជីព​តូចៗ​ជិត ២០០ ​នាក់​។ ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក​ អាត់ ធន់ ​បាន​ថ្លែង​ថា ក្រុម​សហជីព​ទាំង​តូច​ធំ​ជាង ៣០០​ នៅ​តែ​បញ្ជាក់​ជំហរ​​ពី​ការ​ទាមទារ​ឲ្យ​បញ្ឈប់​​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ តែ​បើ​រដ្ឋាភិបាល​នៅ​តែ​អនុម័ត​ក្រុម​សហជីព​ស្នើ​ឲ្យ​កែប្រែ​ចំណង​ជើង​ពី​​ច្បាប់​ស្តីពី​សហជីព​ទៅ​ជា​ច្បាប់​ស្តី​ពី​ទំនាក់ទំនង​វិជ្ជាជីវៈ ព្រោះ​ច្បាប់​នេះ​គ្របដណ្តប់​ទៅលើ​ការងារ​សហជីព កម្មករ​និយោជិត និង​សហគ្រាស​រោងចក្រ។ ក្រៅពី​នោះ​ក៏​មាន​ការ​ស្នើ​ឲ្យ​កែ​លម្អ​ និង​​លុប​ចោល​នូវ​មាត្រា​ជាង​ ៣០ ក្នុង​​ចំណោម​ ៩១ ​មាត្រា​ដែល​​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ និង​រំលោភ​​ទៅលើ​សិទ្ធិ​កម្មករ​និយោជិក​ដូចជា​ការ​ចុះ​បញ្ជីការ ការ​ដាក់​ទោស​ពិន័យ​ ការ​​រំលាយ​សហជីព ឬ​សមាគម​និយោជក​ជាដើម​។ ​

  • ច្បាប់​ LANGO ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម

    ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO) ដែលរ​ងការ​រិៈ​គន់​ខ្លាំង និង​ទាម​ទារ​ឲ្យ​មាន​ការ​ទម្លាក់​ច្បាប់​នេះ​ចោល​ពី​សំណាក់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ ត្រូវ​បាន​រដ្ឋសភា​ធ្វើ​ការ​អនុម័ត​នៅ​ថ្ងៃ​ត្រង់ ថ្ងៃ​ចន្ទ​នេះ ដោយ​សម្លេង​គាំទ្រ ៦៨ លើ ៦៨ ខណៈ​ដែល​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ មិន​ចូល​រួម​អនុម័ត​ច្បាប់​នេះ​ឡើយ។ កិច្ច​ប្រជុំ​សភា អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ដែល​មាន​វត្តមាន​តែ​សមាជិក​សភា​គណបក្ស​កាន់​អំណាច ត្រូវ​បាន​ធ្វើ​ឡើង ដោយ​មាន​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង មិន​ឲ្យ​អ្នក​តវ៉ា​ចូល​មក​មុខ​រដ្ឋសភា​ឡើយ ដោយ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ និង​បិទ​ផ្លូវ ដោយ​របាំង​ដែក។ ដោយ​ឡែក ក្រុម​អង្គការ​សង្គម ស៊ីវិល សហជីព ប្រមាណ​ជា ៥០០​នាក់ និង​មាន​ទាំង​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ បាន​មក​តវ៉ា​ស្រែក​ទាមទារ ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​នេះ។ យ៉ាង​ណា​ក៏​ដោយ ថ្លែង​ក្នុង​រដ្ឋសភា​កាល​ពី​ព្រឹក​មិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា រាល់​មតិ​ប្រឆាំង​នឹង​ច្បាប់​អង្គការ​សមាគម ដែល​រដ្ឋាភិបាល​បាន​តាក់តែង​និង​អនុម័ត​នៅ​ពេល​នេះ គឺ​ជា​ការ​ប្រឆាំង​នឹង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​នឹង​មិន​រឹត​បន្តឹង​​សិទ្ធិ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

  • លោក នី ចរិយា៖ បរិយាកាស​នៃ​ការ​សួរ​នាំ​ខ្ញុំ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ

    លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ មន្រ្តី​ផ្នែក​សិទ្ធ​មនុស្ស​រូបនេះ​ចាត់ទុក​នីតិវិធី​នៃ​ការសួរនាំ​របស់​ព្រះរាជ​អាជ្ញាថា អនុវត្ត​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​។ ការ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​របស់​លោក នី ចរិយា ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ប្ដឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះ​រាជអាជ្ញារង​និង​ចៅក្រម​ស៊ើប​អង្គេត​លោក គី រិទ្ធី ពី​ខេត្ត​សៀម​។ លោក នី ចរិយា ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បរិហាកេរ្តិ៍​ជាសាធារណៈ​និង​ផ្សព្វផ្សាយការ​អធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។

  • ​លោក នី ចរិយា ថា​ម​ន្រី្ត​តុលាការ​ខេត្ត​សៀមរាប​ប្តឹង​រូបលោក ដោយ​គ្មាន​ភស្តុតាង​​

    មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​ចៅ​ក្រុម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​សៀមរាប ដែល​ប្តឹង​រូប​លោក​កន្លងមក​នោះ​ថា ជា​ការចោទប្រកាន់​គ្មាន​ភស្តុតាង​ច្បាស់លាស់ និង​គ្មាន​ធាតុ​ផ្សំ​ផ្លូវច្បាប់​។​ ​ការច្រានចោល​នេះ ខណៈ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ តាម​ណ្តឹ​ង​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​នាក់ ដែល​ប្តឹង​លោក​ពី​បទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​។ ស្រប​ពេល​កំពុង​សាកសួរ​នោះ ប្រជាពលរដ្ឋ​មកពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ប្រមាណ​៣០​នាក់ បាន​ប្រមូលផ្តុំ​នៅ​មុខ​តុលាការ​ដោយ​បារម្ភ​ខ្លាច ចៅក្រម​ឃុំខ្លួន​លោក នី ចរិយា​។​ ​បន្ទាប់​ពី​ការសាកសួ​រយៈពេល​ជាង​១​ម៉ោង លោក នី ចរិយា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ចៅក្រម​មិន​ទាន់​សម្រេច​យ៉ាងណា​ចំពោះ​ករណី​នេះ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៅពេល​ក្រោយ​។ តែ​លោក​ថា ភស្តុតាង​ដាក់បន្ទុក​ដែល​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដាក់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ គ្មាន​ធាតុ​ផ្សំ​ផ្លូវច្បាប់​ទេ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹង​ទេ ព្រោះ​អាស្រ័យ​លើ​ការសន្និដ្ឋាន​របស់​តំណាង​អយ្យការ​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ដាក់​ទៅ គឺ​គ្មាន​ធាតុ​ផ្សំ​ទាល់តែសោះ ដែល​យក​មក​ចោទ​ខ្ញុំ​ថា ទៅ​បរិហារកេរ្តិ៍ បង្កាច់​កេរ្តិ៍ ទម្លាក់កំហុស​ដាក់​សម្ពាធ​លើ​យុត្តាធិការ​របស់​តុលាការ គឺថា អ្វី​ខ្ញុំ​ដាក់​ភស្តុតាង​គឺ​គ្មាន​ហេតុផល​ទាល់តែ​សោះ ដែល​អាច​មក​ធ្វើការ​ចោទប្រកាន់​ខ្ញុំ​»​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo