កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ជំហរ​របស់​សង្គម​ស៊ីវិល​ក្រោយ​សភា​អនុម័ត​ច្បាប់​NGO​

    សង្គម​ស៊ីវិល​នៅ​តែ​ប្រកាន់​ជំហរ​បំពេញ​បេសកកម្ម​របស់​ខ្លួន​ដូច​ពេល​នេះ ក្រោយ​ពី​រដ្ឋសភា​អនុម័ត​ច្បាប់ NGO គឺ​មិន​អាច​ចាប់បង្ខំ​ឲ្យ​ពួក​គេ​អនុវត្ត​តាម​នោះ​ទេ ដោយ​អះអាង​ថា ច្បាប់​នោះ​បង្កើតឡើង​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​បិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​។​ ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិល​ទទួល​ព័ត៌មាន​ថា រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​អង្គការ និង​សមាគម​នៅ​ថ្ងៃ​១៣ ខែកក្កដា ឆ្នាំ​២០១៥​ខាងមុខនេះ​។​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា ប្រាប់ VOD នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​ទោះ​ជា​សភា​អនុម័ត​ច្បាប់ NGO ក៏ដោយ ក៏​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ឲ្យស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដដែល​។ លោក​ថា​៖«​យើង​នៅតែ​ធ្វើ​សកម្មភាព​របស់​យើង​ដដែល បើ​ទោះបីជា​យើង​ដឹងថា​មាន​ការប្រថុយប្រថាន​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ ក៏ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ស្តីពី​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​»​។

  • គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី "​គណនេយ្យ​និង​សវនកម្ម​"​

    ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី "​គណនេយ្យ និង​សវនកម្ម​" ដែល​ច្បាប់​នេះ​នឹង​កំណត់​ឲ្យមាន​ការបង្កើ​ត​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ (​ក​.​ជ​.​គ​) មាន​តួនាទី​ទទួលខុសត្រូវ​លើ​វិស័យ​គណនេយ្យ​និង​សវនកម្ម​។​ ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​លោកថា គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី "​គណនេយ្យ និង​សវនកម្ម​"​។ បើ​តាម​លោក ផៃ ស៊ីផា​ន សេចក្ដីព្រាងច្បាប់​ស្ដីពី "​គណនេយ្យ និង​សវនកម្ម​" នេះ​ជំនួស​ឲ្យ​ច្បាប់​ស្ដីពី “​គណនេយ្យ​សហគ្រាស សវនកម្ម​គណនេយ្យ​ស​ហ​គ្រាស និង​វិជ្ជាជីវៈ​គណនេយ្យ​” ដែល​មាន​ជា​ធរមាន​។​

  • លោក ឈាង វុន ចាត់ទុកអត្ថបទទស្សនៈរបស់ភ្នំពេញប៉ុស្តិ៍ប៉ះពាល់កិត្តិយសរូបលោកនិងរដ្ឋសភា​

    តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋ​សភា​លោក​ ឈាង វុន បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​អត្ថបទ​បែប​ទស្សនៈ​របស់កាសែតភ្នំពេញប៉ុស្តិ៍​ ក្រោម​ចំណង​ជើង​ថា«នៅ​រដ្ឋ​សភា​ឥឡូវ​ក៏​មាន​បងតូច​បង​ធំ​ដែរ!» ថាប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់​កិត្តិ​យស​របស់​លោក និង​រដ្ឋសភាជាតិ។

  • លទ្ឋផលនៃជួបពិភាក្សា​រវាងគ.ជ.ប ​និងក្រុម​បេសកកម្ម​មកពី​ជប៉ុន អំពី​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​

    រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបាេះឆ្នាេត (គ.ជ.ប) ដែល​ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គជប និង​ជា​ប្រធាន​គណៈកម្មការ បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​បេសកកម្ម​មកពី​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក រី​យូ​អី​ឈី តូ​មី​សាវ៉ា ( Ryuichi Tomizawa ) កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​គ.ជ.ប​។ កិច្ចពិភាក្សា​នោះ ផ្តោត​សំខាន់​លើ​អនុសាសន៍​របស់​ជប៉ុន អំពី​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៦​ ដោយសម្រេចបានលទ្ឋផល ដែលមានខ្លឺមសារទាំងស្រុងដូចខាងក្រោម៖

  • លោក​​ហូរ វ៉ាន់​​៖​​មាន​តែ​​ការ​តវ៉ា​​របស់​​សង្គម​ស៊ីវិល​​ទើប​​អាច​​បញ្ឈប់​​ច្បាប់​​NGO​​បាន​​

    លោក​ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​មិញ​ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​វិសោធនកម្ម​ច្បាប់​NGO ឡើងវិញ ក៏​មិន​ឈ្នះ​គណបក្ស​កាន់​អំណាច​ឡើង​។ ដូច្នេះ​គឺ​មានតែ​យន្តការ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ទាន់​ឱ្យ​ច្បាប់​នេះ​អនុម័ត​។​

  • ​ជនជាតិដើម​​ភាគតិច​កួយ​នៅ​ព្រះវិហារ​ថា​អាជ្ញាធរ​​គំរាម​ពួកគេ​មិន​ឲ្យ​បោះជំរំ​ការពារ​ដី​សហគមន៍​​

    ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ អះអាងថា អាជ្ញាធរ​បាន​គំរាមកំហែង​ពួកគេ​មិន​ឲ្យទៅ​បោះជំរំ ដើម្បី​ទប់ស្កាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង ដែល​ពួកគាត់​ចោទថា បាន​ឈូស​ឆាយ​រំលោភ​យក​ដី​សហគមន៍ ។​ ​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ អ្នកស្រី សឹង សាំ បាន​ប្រាប់​VOD ថា កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ប្រជា​សហគមន៍​កួយ​ប្រមាណ​៥០​នាក់​បាន​នាំគ្នា​ទៅ​បោះជំរំ​ជាថ្មី ដើម្បី​ទប់ស្កាត់ គ្រឿង ចក្រ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង​មិន​ឲ្យ​ឈូសឆាយ​ដី​សហគមន៍​។ អ្នកស្រី​អះអាងថា បន្ទាប់ពី​មាន​ពលរដ្ឋ​ទៅ​បោះជំរំ​ដេក​យាម​ដី​រួច​មក អាជ្ញាធរ​ស្រុក​បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រហែល​១០​នាក់​ប្រដាប់​ដោយ​អាវុធ​ទៅ​គំរាមកំហែង​ពួកគាត់​ឲ្យ​ត្រឡប់​មក​គេហដ្ឋាន​វិញ ដោយ​លើកឡើង​ថា ទីតាំង​ដី​នៅ​ចំណុច​អូ​ប៉េស​ដែល​ក្រុមហ៊ុន​ឈូសឆាយនោះ​ជា​ដី​របស់​រដ្ឋ​។

  • អ្នក​ប្រឆាំង​ច្បាប់​NGO​ស្រែក​មិន​បោះឆ្នោត​អោយ​គណបក្ស​ណា​ដែល​អនុម័ត​ច្បាប់​នេះ​

    តំណាង​សហជីព សហគម យុវជន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​សម្តែង​នូវ​ការមិនគាំទ្រ​ជាខ្លាំង លើ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ នៅក្នុង​វេទិកា​សាធារណៈ ស្តី​ពី​កិច្ចសន្ទនា​សង្គម​រវាង​អ្នកនយោបាយ និង​សង្គម​ស៊ីវិល​លើ​សេចក្តីព្រាងច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ អ្នក​ដែល​ចូលរួម​មិន​គាំទ្រ​ច្បាប់​នេះ បាន​បាន​ស្រែក​រួម​គ្នា​ថា​ពួកគេ​នឹង​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​គាំទ្រ និង​អនុម័ត​ច្បាប់​អង្គការ សមាគម​នេះ​ឡើយ​។​ តំណាង​សហជីព អ្នកនាង​អូ ទេព​ផល្លី​ន បាន​ថ្លែង​នៅក្នុង​វេទិកា​នា​ឱកាស​នោះ​ថា សូម​អោយ​គណបក្ស​ទាំង​ពីរ​ពិចារណា​ទៅលើ​ច្បាប់​អង្គការ សមាគម​នេះ​ឡើងវិញ ហើយ​បើ​នៅតែ​បន្ត​អនុម័ត នោះ​ពួកគាត់​នឹង​មិន​បោះឆ្នោត​ឱ្យ​នៅ​អាណត្តិ​ក្រោយ​ឡើយ​។​

  • សង្គម​​ស៊ីវិល​​​​​​ជួប​​ជុំ​គ្នា​​​សម្តែង​​ការ​​មិន​​ពេញចិត្ត​​ច្បាប់​​NGO​​នៅ​​ទីលាន​​ប្រជាធិបតេយ្យ​​​​

    ដូច​ការគ្រោងទុក​ក្រុម​សមាគម និង​សង្គម​ស៊ីវិល​មួយចំនួន បាន​មក​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃទី​០៩ កក្កដា​នេះ ដើម្បី​រៀបចំ​វេទិកា សាធារណៈ ក្រោម​ប្រធានបទ «​កិច្ចសន្ទនា​សង្គម​រវាង​អ្នកនយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​បង្ហាញ​ពី​ការ​ការមិន​ពេញចិត្ត ទៅនឹង​ការបង្កើត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»​។ ក្នុង​កម្មវិធី មានការ​រាំ និង​ឡើង​ថ្លែង​ពី​ការ​មិន​ពេញចិត្ត​នឹង​ច្បាប់​NGO​នេះ​៕

  • រដ្ឋាភិបាល​អះអាង​ថា​ច្បាប់​អង្គការ​ធូរ​ជាង​ប្រទេស​ផ្សេងៗ

    ភ្នំពេញ—មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បន្ត​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល​ ដែល​មេ​ដឹកនាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បដិសេធ​មិន​ទទួល​យក​ប្រសិន​បើ​ចំណុច​រសើប​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​កែសម្រួល។​ ការ​ថ្លែង​ការពារ​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ច្បាប់​នេះដែល​រៀប​ចំ​ឡើង​នៅ​ឯ​រដ្ឋសភា​ជាតិ​ដោយ​មាន​ការ​ចូលរួម​ពីមេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ មន្រ្តី​អង្គទូត ព្រមទាំង​តំណាង​សមាគម ​និង​អង្គការក្រៅ​រដ្ឋាភិបាល។​

  • សង្គម​​ស៊ីវិល​ ​បន្ត​​ទាមទារ​​ឲ្យ​​ទម្លាក់​ចោល​​ច្បាប់​​NGOs​ ខណៈ​​សភា​​គ្រោង​​អនុម័ត​​នៅ​​ដើម​​សប្តាហ៍​​ក្រោយ​

    នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​សង្គម​ស៊ីវិល​បានធ្វើ​វេទិកាសាធារណៈ​មួយ​ស្តី ពី​កិច្ចសន្ទនា​សង្គម​រវាង​អ្នកនយោបាយ និង​សង្គម​ស៊ីវិល​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ ​សង្គម​ស៊ីវិល នៅតែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋសភា​ទម្លាក់ចោល​នូវ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ប៉ុន្តែ​រដ្ឋសភា​មិនបាន​ខ្វាយខ្វល់​នឹង​ការទាមទារ​ឡើយ​ហើយ​ថែមទាំង​គ្រោង​អនុម័ត​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​ទៀត។

  • ក្រុមសង្គមស៊ីវិល ជំទាស់​ជុំវិញសេចក្ដីព្រាងច្បាប់អង្គការ នៅទីលានប្រជាធិបតេយ្យ

    រាជធានីភ្នំពេញ​៖ នៅព្រឹកថ្ងៃទី០៩​កក្កដានេះ ក្រុមអង្គការសង្គមស៊ីវិល​ និង​តំណាង​សហជីព​មួយ​ចំនួន​មាន​គ្នា​ប្រមាណ​ជាង ៣០០​នាក់ បានប្រមូលផ្តុំគ្នា​នៅទីលានប្រជាធិបេតយ្យ ​ដើម្បីបង្ហាញពីក្តី​កង្វល់ជាសាធារណៈ​ ជុំវិញសេចក្ដីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនឹងដាក់ជូនសភាពេញអង្គពិភាក្សា និងអនុម័តនៅទីថ្ងៃ​១៣ ខែកក្កដា ឆ្នាំ២០១៥ គឺបន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំកាលពី​ពេល​ថ្មីៗ​នេះ៕

  • ជន​ពិការ​ស្នើសុំ​បណ្ដាញ​ផ្សព្វផ្សាយ​បើក​ទូលាយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    ជន​ពិការ និង​អង្គការ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​នៅ​កម្ពុជា លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ បាន​បង្កើត​ឡើង​រយៈពេល ៦​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​បាន​ទូលាយ​នៅ​ឡើយ។ ជាក់ស្តែង ជន​ពិការ​គ្រប់​ប្រភេទ​នៅ​តែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​ឱកាស​ការងារ និង​មិន​អាច​ចូលរួម​សកម្មភាព​ការងារ​សង្គម​ពេញលេញ និង​ស្មើ​ភាព​គ្នា​ដូច​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​សង្គម។

  • សង្គម​ស៊ីវិល​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

    អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សហជីព និង​សហគមន៍​ដីធ្លី នៅ​តែ​ទាមទារ​ដល់​រដ្ឋាភិបាល ឲ្យ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ សង្គម​ស៊ីវិល ដែល​រដ្ឋាភិបាល​កំពុង​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ខាងមុខ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​សាធារណៈ​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៩ កក្កដា រវាង​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សហជីព និង​សហគមន៍​ដីធ្លី ជាង​៣០០​នាក់ ដោយ​ពួកគេ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ច្បាប់​នេះ។

  • ​សង្គម​ស៊ីវិល​ថា​ច្បាប់ឣង្គ​ការជា​គ្រោះថ្នាក់​ដល់​ដំណើ​រការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​​

    ​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុសុ្ស​មួយចំនួន ព្រមាន​ថា ដំណើការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជានឹង​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅពេល​ខាងមុខ​ដ៏ខ្លី​នេះ បើ​រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការដោយ​មិន​លុបចោល​នូវ​មាត្រា​ខ្លះ តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​។ ការព្រមានរបស់​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្នុង​ស​ន្និសីទ​សារព័ត៌មានបន្ទាន់​មួយ បន្ទាប់​ពី​រដ្ឋសភា​បិទ​បញ្ចប់​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នា​ថ្ងៃ​ពុធ​នេះ​។​

  • តំណាង​រាស្ត្រ​​បក្សប្រឆាំង​ស្នើ​ឲ្យ​​ពន្យារ​ពេល​អនុម័ត​ច្បាប់​អង្គការ​​

    ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​​ពន្យា​រពេល​អនុម័ត ឬ​ទម្លាក់​ចោល​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​ចាត់ទុកថា​ច្បាប់​នោះ​ជា​ឧបករណ៍​មួយ​ឈាន​ទៅ​រឹតត្បិត​សេរីភាព​។​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ដែល​ចូល​វេទិកា​នៅ​ទីលាន​ប្រជាធិបតេយយ្យ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុងនាម​ជា​តំណាងរាស្ត្រ​តែងតែ​ចង់បាន​ច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​ប្រទេស ដើម្បី​ឲ្យមាន​សណ្តាប់ធ្នាប់​។ តែ​លោក​ថា ច្បាប់​ទាំងនោះ​ត្រូវមាន​ការសិក្សា​ពី​ផលប៉ះពាល់​ឲ្យបាន​ច្រើន និង​ធ្វើ​យ៉ាងណា​ធានា​ថា​ច្បាប់​នោះ មិន​មាន​ការជំទាស់​ពី​ប្រជាពលរដ្ឋ​។ លោក​ថា​៖ «​បើសិនជា​យើង​នឹង​ធ្វើ​ច្បាប់ វា​មិន​អាច​គ្មាន​អ្នកជំទាស់​ទេ ប៉ុន្តែ​ឲ្យ​អ្នកជំទាស់​នោះ​នៅ​ចំនួន​តិច ឲ្យ​បញ្ហា​ទាំងឡាយ​នៅក្នុង​សង្គមជាតិ​យើង​កុំ​ឲ្យ​ធំ ដូច​បច្ចុប្បន្ន គឺ​ឲ្យ​វា​រួម​តូច​ទៅ ហើយ​យើង​ល្អិតល្អន់ យើង​ប្រើ​ពេល​គ្រប់គ្រាន់ ចុះ​ច្បាប់​នេះ​ដប់ឆ្នាំ​ទៀត​ក៏​វា​មិន​ហួសពេល​ដែរ​»​។

  • សាលា​រាជធានី​ភ្នំពេញ ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួបជុំគ្នា​ធ្វើ​វេទិកាសាធារណៈ នៅ​ទីលាន​ប្រជាធិបតេយ្យ​

    ភ្នំពេញ​: សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​អោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង សមាគម ជួបជុំគ្នា​ធ្វើ​វេទិកាសាធារណៈ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ។​ ​យោងតាម​លិខិត ចុះ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ជម្រាបជូន​លោក ទឹម ម៉ាឡៃ​ ​លោក វន់ ពៅ លោក ស ម៉ូ​រ៉ា និង​លោក ស៊ឹម ច័ន្ទ​មុនី តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បានអោយដឹងថា ចំពោះ​ការជូនដំណឹង ស្តីពី​ការជួបជុំ​ធ្វើ វេទិកាសាធារណៈ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់​ក្រោម​ប្រធានបទ កិច្ចសន្ទនា​សង្គម រវាង​អ្នកនយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត ទៅនឹង​ការបង្កើត​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ សាលា​រាជធានី​ភ្នំពេញ មិន​យល់​ទាស់​ទេ​។

  • សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ថៅកែ​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ​អំពាវនាវ​រក​យុត្តិធម៌

    សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​នៅ​ខេត្ត​ឆាក់ឈាងសៅ ប្រទេស​ថៃ អំពាវនាវ​ឲ្យ​ក្រសួង​ការ​បរទេស និង​មន្ត្រី​ពាក់ព័ន្ធ ទាក់ទង​ទៅ​សមត្ថកិច្ច​ប្រទេស​ថៃ រក​យុត្តិធម៌​ចាប់​ជន​សង្ស័យ​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។ ពលរដ្ឋ​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ហាក់​ពុំ​បាន​ជួយ​ជំរុញ​ទៅ​ខាង​សមត្ថកិច្ច​ថៃ ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ។ សាច់ញាតិ​ពលករ​ដែល​ស្លាប់​នៅ​ប្រទេស​ថៃ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​សាច់ញាតិ​របស់​ខ្លួន រួច​ផុត​ពី​ទោសពៃរ៍ ពីព្រោះ​ថា ជាង ២​ខែ​មក​ហើយ ខាង​សមត្ថកិច្ច​ថៃ មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​លើ​ជន​សង្ស័យ​នៅ​ឡើយ។

  • ​សកម្មជន​ជាង​៣០០​នាក់​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រឆាំង​ច្បាប់ ​NGOs

    សកម្មជន​ជាង​៣០០​នាក់ ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បង្ហាញ​ជំហរ​ទាមទារ​ឲ្យ​ទម្លាក់ចោល​សេចក្តីព្រាងច្បា​ប់​ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល​។​ សកម្មជន​ដែល​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​នេះ មាន​មកពី​តំណាង​អង្គការ សមាគម តំណាង​សកម្មជន​ដីធ្លី សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ​ជា​ដើម​។ អ្នក​ប្រមូលផ្តុំ​ទាំងនោះ​ស្រែក​ទាមទារ​ឲ្យ​សភាទម្លាក់ចោល​សេចក្តីព្រាងច្បាប់សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ព្រោះ​ពួកគេ​ថា ខ្លឹមសារ​ច្បាប់​នោះ​ផ្តល់​ឱកាស​ច្រើន​ឲ្យមាន​ការរំលោភ​សិទ្ធិមនុស្ស​។ នៅ​កន្លែង​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​នេះ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​៣០០​នាក់​នៅ​ឃ្លាំមើល​ដែរ តែ​មិន​មាន​ការប៉ះទង្គិច​កើតឡើង​ទេ​។​

  • បន្ត​ប្រឆាំងនឹង​សេចក្ដីព្រៀងច្បាប់ NGOs ស្របពេល​គណៈកម្មការ​ជំនាញ​គ្រោង​អនុម័ត

    អង្គការក្រៅរដ្ឋាភិបាល ដែល​បាន និង​កំពុង​ជំនា​ស់នឹង​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) បន្ត​ប្រមូល​ផ្តុំគ្នា​ធ្វើ​វេទិកា​ពិភាក្សា​សាធារណៈ នៅ​ថ្ងៃទី៩ កក្កដា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា​ពន្យា​អនុម័ត និង​ពិគ្រោះ យោបល់​បន្ថែម។ ប៉ុន្តែ​គណៈកម្មការ​ជំនាញ នឹង​អនុម័ត​សេច​ក្តី្ត​ព្រាង​ច្បាប់​នេះ នៅ​ថ្ងៃទី១០ កក្កដា។

  • លោក​​អំ សំអាត​៖​​​​ច្បាប់​​NGO​​បើ​​មើល​​មិន​​ស៊ី​ជម្រៅ​ មិន​​ឃើញ​​ពី​​ផល​ប៉ះពាល់​​​ទេ​​

    លោក​អំ សំអាត មន្ត្រី​អង្គការ​សិទ្ធិ​លីកាដូ បាន​ថ្លែង​នៅ​លើ​វេទិកា នៃ​ការជួបជុំ​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​សេចក្តីព្រាងច្បាប់​NGO នា​ព្រឹក​នេះ​ថា ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បើ​មើល​មិន​ស៊ីជម្រៅ គឺ​មិន​ឃើញ​ពី​ផលប៉ះពាល់​នោះទេ​។ ជាមួយគ្នានេះ លោក​អំ សំអាត ក៏បាន​លើកឡើង​ពី​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាងច្បាប់ ដែល​បង្ហាញ​ពី​ភាព​មិន​ច្បាស់ និង​អាច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​៕ ដោយៈ​សៅ វិសាល​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo