កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • គ.ជ.ប​នឹង​ជួប​ជាមួយ​គណៈប្រតិភូ​អាល្លឺម៉ង់​នៅ​រសៀល​នេះ

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប នឹង​ជួប​ជាមួយ​គណៈប្រតិភូ​អាល្លឺម៉ង់​នៅ​រសៀល​ថ្ងៃ​ទី៩ កក្កដា។ ក្នុង​ជំនួប​រវាង​គ.ជ.ប នឹង​គណៈប្រតិភូ​អាល្លឺម៉ង់​នេះ នឹង​ធ្វើ​ឡើង​នៅ​ទីស្ដីការ​គ.ជ.ប ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ ចាប់​ពី​ម៉ោង ៣.៤៥​នាទី​រសៀល បើ​យោង​សេចក្ដី​ជូន​ដំណឹង​របស់​គ.ជ.ប។

  • សង្គមស៊ីវិលបន្តរិះគន់ខ្លឹមសារសេចក្ដីព្រាងច្បាប់អង្គការ

    ក្រុម​អ្នក​តវ៉ា​ប្រហែល ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បន្ត​តវ៉ា​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់ ដែល​គ្រោង​នឹង​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ក្រុម​អ្នក​តវ៉ា ដែល​ភាគ​ច្រើន​ជា​សមាជិក​នៃ​បណ្ដាញ​អ្នក​រត់​ម៉ូតូ​កង់​បី ក្រុម​បណ្ដាញ​កសិករ ព្រះ​សង្ឃ និង​សកម្មជន​ដី​ធ្លី បាន​ជួប​ជុំ​តវ៉ា​ជា​ថ្មី មួយ​ថ្ងៃ​ក្រោយ​ពី​កិច្ច​ពិគ្រោះ​យោបល់​សាធារណៈ​ដ៏​តក់​ក្រហល់​មួយ​រៀប​ចំ​ដោយ​រដ្ឋ​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥។

  • អាជ្ញាធររាជធានី អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ធ្វើវេទិកាជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីអង្គការ

    រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ជួបជុំធ្វើវេទិកាសាធារណៈ ដើម្បីបន្តជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅលើទីលានប្រជាធិបតេយ្យ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ស្អែកនេះ។ សេចក្តីជូនដំណឺងរបស់ សាលារាជធានីភ្នំពេញ ចុះ​ហត្ថលេខា​ដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី០៨កក្កដា បានជូនដំណឹងទៅលោក ឡឹម ម៉ាឡៃ លោក វន់ ពៅ លោក ស ម៉ូរ៉ា និងលោក ស៊ឹម ច័ន្ទមុនី ដែលជាតំណាងសមាគម និងអង្គការសង្គមស៊ីវិល អនុញ្ញាតឲ្យមានការជួបជុំធ្វើវេទិកាសាធារណៈ នៅលើទីលានប្រជាធិបតេយ្យ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ស្អែកនេះ។

  • ខណៈនេះ​ក្រុមសង្គមស៊ីវិល​កំពុងបញ្ចេញទស្សនៈ​ជុំវិញច្បាប់ ​NGO ​នៅទីលានប្រជាធិបតេយ្យ

    រាជធានីភ្នំពេញ ​៖ ក្រុមអង្គការសង្គមស៊ីវិល​មួយចំនួនបានប្រមូលផ្តុំគ្នា​នៅទីលានប្រជាធិបេតយ្យ ​ដើម្បីបង្ហាញពីក្តី​កង្វល់ជាសាធារណៈ​ជុំវិញច្បាប់ស្តីពីការ​គ្រប់គ្រងសមាគម​និងអង្គការ​ក្រៅរដ្ឋាភិបាល ។ យ៉ាងណាក៍ដោយ​ការជួបជុំបើកវេទិកា​សាធារណៈនាព្រឹកថ្ងៃទី០៩​ កក្កដា ២០១៥នេះ ​ពុំមានការរារំាង និងអំពើហិង្សា​ណាមួយកើតមានឡើងនោះទេ ។

  • ​គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​ជប៉ុន​៩០​ភាគរយ​លើ​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ឲ្យដឹងថា ខ្លួន​បាន​ទទួលយក​អនុសាសន៍​៩០​ភាគរយ​នៃ​អនុសាសន៍​ដែល​ផ្ដល់​ដោយ​អ្នកជំនាញ​ជប៉ុន លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន បាន​ជួប​ជាមួយ​ក្រុម​បេសកកម្ម​មកពី​ជប៉ុន ដើម្បី​ពិភាក្សា​លើ​អនុសាសន៍​ដែល​ជប៉ុន​បានលើកឡើង​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ជា​លទ្ធផល គ​.​ជ​.​ប បាន​ទទួលយក​អនុសាសន៍​របស់​ជប៉ុន​ប្រមាណ​៩០​ភាគរយ ចំណែក​ចំណុច​នៅ​សេសសល់​មាន​ដូចជា​ការផ្សព្វផ្សាយ​ទិន្នន័យ​អ្នកបោះឆ្នោត​លើ​គេហទំព័រ តួនាទី​អ្នកសង្កេតការណ៍ និង​សេរីភាព​អ្នកសារព័ត៌មាន​ជាដើម គ​.​ជ​.​ប បាន​សន្យាថា​នឹង​ពិនិត្យមើល និង​កែសម្រួល រូ​ច​បញ្ជូនទៅ​ឲ្យ​ភាគី​ជប៉ុន​ម្ដងទៀត​។​

  • មន្ត្រី​រដ្ឋាភិបាល​ថា​សេចក្តី​ព្រាង​ច្បាប់​ NGOs ស្រប​តាម​ច្បាប់​ជាតិ-អន្តរជាតិ

    ភ្នំពេញៈ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​អំណះអំណាង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា ​ស្រប​តាម​ច្បាប់​ជាតិ អន្តរជាតិ និង​គោលការណ៍​នីតិរដ្ឋ​ មិនមែន​ជា​ការ​រឹតត្បិត​​សេរីភាព​មូលដ្ឋាន​ឡើយ​តែ​ក៏​ទទួល​​ស្គាល់​នូវ​ការ​រិះគន់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​សន្យា​នឹង​លើក​យក​មាត្រា​មួយ​ចំនួន​ទៅ​ពិចារណា​ដើម្បី​កែសម្រួល និង​តាក់តែង​ឲ្យ​បាន​ច្បាស់លាស់​ជាង​​នេះ។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្នុង​បទបង្ហាញ​ដែល​ជា​ការ​បកស្រាយ និង​​ឆ្លើយ​បំភ្លឺ​តប​ទៅ​នឹង​​ក្តីបារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​ទៅ​នឹង​ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល» ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​​មួយ​ក្នុង​មន្ទីរ​រដ្ឋសភា​កាលពី​ម្សិលមិញ​ដោយ​មាន​ការ​ចូលរួម​បញ្ចេញ​មតិ និង​មាន​ការ​​ចោទ​​​​​សួរ​ពី​តំណាង​អង្គទូត អង្គការ​សង្គម​​ស៊ីវិល សមាគម សហគមន៍​ដីធ្លី​ និង​និស្សិត​ផង​ដែរ​ប៉ុន្តែ​តាម​ការ​កត់សម្គាល់​ការ​លើក​ជា​យោបល់ និង​សំណួរ គឺ​មាន​រយៈពេល​ត្រឹម​តែ ២ ទៅ ៣ នាទី​ប៉ុណ្ណោះ។

  • សង្គមស៊ីវិល៖ សេចក្ដីព្រាងច្បាប់ NGO ចុងក្រោយ គឺមិនអាចទទួលយកបានទេ

    សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្រោយ​សិក្ខាសាលាពិគ្រោះ​យោបល់ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

  • ​ឣ​ង្គ​ការ​តម្លាភាព​កម្ពុជា​ប្រកាស​ប្រឆាំង​ច្បាប់​គ្រប់គ្រងឣ​ង្គ​ការក្រៅ​រដ្ឋសភា​​

    មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​តម្លាភាព​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​បានប្រកាស​ប្រឆាំងនឹង​ការធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ ដែល​លោក​យល់ថា ច្បាប់​នោះ​បាន​ចងដៃ​អង្គការ​សង្គម​ស៊ីវិល និង​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា​ដើរ​ថយក្រោយ​។ ​ការធ្វើ​ស​ន្និសិត​សារព័ត៌មាន​នៅ​មុខ​ច្រកចូល​រដ្ឋសភា របស់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ពេល​នេះ​ធ្វើឡើង​បន្ទាប់​ពី​សន្តិសុខ​រដ្ឋសភា មិន​អនុញ្ញាតិឲ្យ​លោក​ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់ ស្តីពី​សេចក្តីព្រាងច្បាប់​សហគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​

  • តុលាការ​ដោះ​លែង​សកម្មជន​ដីធ្លី​ដែល​មាន​ទំនាស់​នឹង​ក្រុមហ៊ុន​ឆាយ​ឆាយ​នៅ​បន្ទាយមានជ័យ

    តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោះ​លែង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ​ឆាយ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា។ ការ​ដោះ​លែង​នេះ នៅ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​នេះ​វិញ។ ​តំណាង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា នោះ គឺ​ឈ្មោះ សៀន វី ថ្លែង​នៅ​ថ្ងៃ​ទី​៨ កក្កដា ថា តុលាការ​បាន​សម្រេច​ដោះ​លែង​រូប​គាត់​ឡើង​វិញ បន្ទាប់​ពី​សាកសួរ​រូប​លោក​ប្រមាណ​ជាង​កន្លះ​ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ កក្កដា៖ «តុលាការ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ទទួល​កំហុស​ដែល​ខុស​នោះ​ទេ? ខ្ញុំ​ថា​បើ​ខ្ញុំ​ធ្វើ​ខុស​ខ្ញុំ​ទទួល ប៉ុន្តែ​ការ​ដែល​ខ្ញុំ​ទៅ​សង់​ខ្ទម​នៅ​លើ​ដី​ទំនាស់​នោះ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​រឿង​ទំនាស់​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់»។

  • លោក ហេង សំរិន ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មតិ​យោបល់ និង​អនុសាសន៍​សង្គមស៊ីវិល​លើ​ច្បាប់អង្គការ​​

    ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅថ្ងៃ​ពុធនេះ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញនៃ​រដ្ឋ​សភាយក​ចិត្ត​ទុកមតិ​យោបល់ និង​អនុសាសន៍​ដែល​ផ្តល់​ដោយ​អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង​​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​ ក្នុង​ពេល​បើក​សិក្ខាសាលាពិគ្រោះយោបល់នៅវិមាន​រដ្ឋសភា​ លោក ហេង សំរិន បាន​ថ្លែង​ថា​អង្គការ​សង្គមស៊ីវិលបាន​​ចូល​រួម​ចំណែក​ក្នុង​ការ​ពាំនាំ​ក្តីព្រួយបារម្ភ​របស់ប្រជា​ពលរដ្ឋ លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជា​​ធិបតេយ្យ​ជាដើម។ លោក​បន្ត​ថា​រហូត​មកដល់​ពេល​នេះ កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដល់​ទៅ​ជាង​៥០០០​ តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អង្គការ​ដូច​ប្រទេស​ដទៃ​ទៀតក្នុង​តំបន់​នោះ​ទេ។​

  • សង្គម​ស៊ីវិល​ទទូច​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

    ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​​ជា​ចំហ​ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​របស់​ពួកគេ​លើ​ការ​រំលោភ​សិទ្ធិ​​ជា​មូលដ្ឋាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​ស្តែង​ឡើង​តាម​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លើក​សំណើ​ជាថ្មី​ទៅ​រដ្ឋសភា​សូម​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ។ កិច្ចពិគ្រោះ​យោបល់​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០ នាក់ តែ​មិន​មាន​វត្តមាន​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

  • CNRP​ ថា​មិន​ចូលរួម​អនុម័ត​ច្បាប់​NGO​ជាមួយ ​CPP ​ទេ​​

    គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​មិន​ចូលរួម​អនុម័ត​ច្បាប់ NGO ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ទេ ដោយ​អះអាង​ថា ច្បាប់​នេះ​គណបក្សកាន់អំណាច​បង្កើត​ឡើង​ដោយ​តក់ក្រហល់ និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ការប្រកាស​ជំហរ​របស់​បក្ស​ប្រឆាំង ធ្វើឡើង​ខណៈ​រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉ែម បុញ្ញា​ឫទ្ធិ ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ពន្យារ​នៃ​ការអនុម័ត​សេចក្តីព្រាងច្បាប់ NGO ដោយសារ​ច្បាប់​នេះ បង្កើតឡើង​ដោយ​មិនមាន​ការឯកភាព​ពី​ភាគី​ពាក់ព័ន្ធ​។ លោក​ថា បើ​សភា​នៅតែ​រឹងទទឹង​អនុម័ត​ច្បាប់​នេះ​ទៀត នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ លោក​ថា​៖ «​យើង​ជា​គណបក្ស​ប្រជាធិបតេយ្យ យើង​ថា​គោលការណ៍​គណបក្ស​យល់ឃើញថា ច្បាប់​នេះ​មាន​ផលប៉ះពាល់ បន្ទាប់មកទៀត​មិន​មាន​ការពិភាក្សាឲ្យ​បានទូលំ​ទូលាយ​។ ដូច្នេះ​យើង​យើង​មិន​ចូលរួម​»​។​

  • នៅ​​ទីបំផុត​​សហគមន៍​ជម្លោះ​​ដីធ្លី​​ត្រូវបាន​អនុញ្ញាត​​ឲ្យ​បញ្ចេញយោប​ល់​​ក្នុង​​សិក្ខាសាលា​

    ក្រោយ​មាន​ការតវ៉ា​មួយ​ប្រាវ​ពី​ស្ត្រី​សហគមន៍​បឹងកក់ និង​ព្រលានយន្តហោះ អង្គ​សិក្ខាសាលា​ដែល​ពិភាក្សា ​ពីសេចក្តីព្រាង​ច្បាប់​NGO​បាន​អនុញ្ញាតឲ្យ​តំណាង​សហគមន៍​ជម្លោះដីធ្លី ឡើង​បញ្ចេញ​យោបល់​។ នៅក្នុង​នោះ​ស្ត្រី​​សហគមន៍​បឹងកក់​ និង​ព្រលាន​យន្តហោះ បាន​ស្នើ​សុំ​បង្វែរ​ការអនុម័ត​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​វិញ​។​ ទន្ទឹម​នឹង​នោះ​សហគមន៍​មាន​បញ្ហា​ដីធ្លី​​ចង់​ឲ្យ​NGO​ចូលរួម​ដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់ផងដែរ។

  • គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម

    លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ដើម្បី​បើក​ឲ្យ​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម នៅ​ព្រឹក​ពុធ ទី​៨ ខែ​កក្កដា នេះ​ទេ។ លោក ហូរ វ៉ាន់ ដែល​ជា​ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋ​សភា​ដែរ​នោះ អះអាង​ថា ការ​ធ្វើ​ពហិការ​នេះ​គឺ​ជំរុញ​ឲ្យ​រដ្ឋ​សភា​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ឲ្យ​កែ​តម្រូវ​មាត្រា​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ដើម្បី​ឲ្យ​អង្គការ​ទាំង​នោះ​មាន​ឱកាស​គ្រប់គ្រាន់​ចូល​រួម​ផ្ដល់​អនុសាសន៍​កែលំអ​លើ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ៖ «មូលហេតុ​មក​ពី​យើង​មើល​ឃើញ​ថា ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ពី​សង្គម​ស៊ីវិល ពី​មហាជន ពី​សមាគម​រាប់​ម៉ឺន​ដែល​កំពុង​បម្រើ​ការ​នៅ​កម្ពុជា ហ្នឹង គឺ​គាត់​មិន​សុខ​ចិត្ត​ទេ...»។

  • ERA បើក​កិច្ច​ពិភាក្សា​តុ​មូល ​ផ្តល់​អនុ​សាសន៍​ពី​ពង្រាង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា ​(ERA)​ រួម​ជា​មួយ​តំណាង​គណ​បក្ស​នយោ​បាយ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង​ នៅ​រសៀល​ថ្ងៃទី​ ៧កក្កដា​នេះ​ បាន​ជួប​ជុំ​គ្នា​​​ពិភាក្សា​តុមូល ​ស្តី​ពី​អនុសាសន៍​ សម្រាប់​បទ​បញ្ជា និង​នីតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ កិច្ច​ពិភាក្សា​ នៅ​សណ្ឋា​គារ​ Imperial ក្រុង​ភ្នំពេញ ​ត្រូវ​បាន​​ ERA ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ពង្រឹង ​សេច​ក្តី​ព្រាង​ បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

  • សម្តេច​សខេង​៖ ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ប្រជាធិបតេយ្យ ត្រូវតែ​មានច្បាប់​ប្រជាធិបតេយ្យ​

    ភ្នំពេញ: ស្រប​ពេលដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​ស្រែកថា សេចក្តីព្រាងច្បាប់​អង្គការ​សង្គម​ស៊ីវិល​ចុងក្រោយ​នេះ តាក់តែងឡើង​ដោយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​អន្តរជាតិ​ដទៃទៀត​នោះ សម្តេច ស ខេង បាន​គូសបញ្ជាក់ថា ច្បាប់​នេះ មានការ​ជជែក​មហា​ជ​ជែក ហើយ​រាជរដ្ឋាភិបាល បាន​តាក់តែងឡើង​តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​ជាគោលការណ៍​ប្រជាធិបតេយ្យ ត្រូវតែ​មានច្បាប់​ប្រជាធិបតេយ្យ​។

  • រដ្ឋសភា​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

    នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​បាន​បើក​កិច្ច​ពិគ្រោះ​យោបល់ លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម មុន​ពេល​ដែល​រដ្ឋសភា​នឹង​យក​ទៅ​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ខាង​មុខ។ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​គណៈកម្មការ​រដ្ឋសភា នៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ហើយ​ការ​ពិភាក្សា​បាន​បើក​ឱកាស​ដល់​មន្ត្រី​អង្គការ​សមាគម និង​សាធារណជន​​ក្នុង​រយៈពេល​១​ម៉ោង អាច​មាន​មតិ​យោបល់ ឬ​សំណួរ​ដើម្បី​ដេញដោល​គ្នា។ យ៉ាង​ណា​ក៏​ដោយ ការ​ពិភាក្សា​នេះ​គ្នា​ហាក់​មាន​ភាព​ចម្រូង​ចម្រាស់​ច្រើន ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​លើក​ឡើង​ច្រើន​ពី​ភាព​មិន​ប្រក្រតី លើ​ចំណុច​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

  • រដ្ឋសភា បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​ រីឯតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើរចេញ​

    ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ រដ្ឋសភា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា នៅ​វិមាន​រដ្ឋសភា​រយៈពេល​មួយ​ព្រឹក​នេះ ត្រូវ​ឲ្យ​អ្នក​ចង់​ចូលរួម ត្រូវ​ចុះឈ្មោះ​ជាមុន​។ ​នៅ​រដ្ឋសភា នា​ព្រឹក​នេះ ក៏មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយចំនួន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​សិក្ខាសាលា​នោះទេ​។ រីឯ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដើរ​ចេញពី​អង្គសិក្ខាសាលា​នោះ​ផងដែរ​។​

  • លោកស្រី​ចក់ សុភាព​៖ ​​រដ្ឋាភិបាល​​គួរតែ​​បន្ត​​ពិគ្រោះ​​យោបល់​​សេចក្ដី​ព្រាងច្បាប់​​NGO​​ម្ដងទៀត​​

    លោកស្រី​ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​មាន​មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​បន្ត​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ម្ដងទៀត ព្រោះ​ថា​សេចក្ដីព្រាងច្បាប់​នេះ​កន្លងមក​ស្ថិតនៅ​ក្នុង​ភាព​អាថ៍កំបាំង​នៅឡើយ​។ លោកស្រី ថ្លែង​បែប​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ អ៊ែម​ភើ​រៀល រាជធានី​ភ្នំពេញ ។​

  • សង្គម​ស៊ីវិល​មួយ​ចំនួន​អះអាង​ថា​ខ្លួន​ពុំ​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ពិគ្រោះ​យោបល់​ស្ដី​ពី​ច្បាប់​អង្គការ

    អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល អះអាង​ថា ខ្លួន​ពុំ​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៨ កក្កដា។ បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​សិក្ខាសាលា​ប្រជុំ​វិភាគ​លើ​ផល​ប៉ះពាល់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នៅ​ថ្ងៃ​ទី​៧ កក្កដា​នេះ។ យ៉ាងណា​ក៏​ភាព​ចម្រូង​ចម្រាស់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម​​នេះ នៅ​មាន​អង្គការ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​តវ៉ា​ប្រឆាំង​ដាច់​ខាត​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo